ព័ត៌មាន

បើទោះជា​ត្រូវ​អាជ្ញាធរ​វៀតណាម​ឃុំខ្លួន ប៉ុន្តែ ខ្មែរក្រោម​នៅ​ទូទាំង​ពិភពលោក​មិន​ទុកឱ្យ​សកម្មជន​ទាំង ​៤ នៅឯកោ​ឡើយ

​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៤ នាក់ ខ្មែរក្រោម​ទៅ​ទូទាំង​ពិភពលោក បាន​បើក​យុទ្ធនា​ការតស៊ូ​មតិ​ដោយ​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំង​៤ ដោយ​គ្មាន​លក្ខខណ្ឌ ។ យុទ្ធនា​ការតវ៉ា​របស់​ពលរដ្ឋ​ខ្មែរក្រោម តាមរយៈ​រូបភាព​ផ្សេង​ដូចជា នៅ​កម្ពុ​ជាមាន​ការដាក់​ញត្តិ​ទៅ​ក្រសួងការបរទេស បណ្ដា​ស្ថានទូត និង​ស្ថាប័ន​សិទ្ធិមនុស្ស​នានា នៅតាម​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក ខ្មែរក្រោម​បានធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ដោយឡែក​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពលរដ្ឋ​ខ្មែរក្រោម បាន​ផ្លាស់ប្ដូរ​រូបភាព​ដាក់​រូបអ្នក​ទាំង ៤ រូប​ផងដែរ​។​ ​ពី​ក្នុង​ខេត្ត​ព្រះ​ត្រពាំង ដែល​ដី​កម្ពុជា​ក្រោម លោក គៀង យ័​ញ​នី ដែល​បាន​ប្តូរ​រូប​ក្នុង​ហ្វេ​ស​ប៊ុ​កមក​ដាក់​រូប​សកម្មជន​ទាំង​៤​រូប​ដែរនោះ បាន​ប្រាប់​សារព័ត៌មាន​ព្រៃនគរ និង​សំឡេង​កម្ពុជា​ក្រោម (VOKK) ថា នៅពេលដែល​សកម្មជន​ទាំង​៤ ត្រូវបាន​ចាប់ខ្លួន​លោក​មានការ​ឈឺចាប់ ជាមួយគ្នានេះ លោក​គោរព​អ្វីដែល​ពួកគេ​បានធ្វើ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរក្រោម​។ លោក​បន្តថា លោក​មិន​អាចជួយ​អ្វី ដើម្បីឱ្យ​ពួកគេ​ទាំង ៤ រូបនោះ រួច​ពី​ការឃុំ​ឃាំង​បាន​នោះទេ គឺ​មានតែ​បង្ហាញ​ការឈឺចាប់​  ការសោកស្ដាយ និង​ធ្វើ​សកម្មភាព​តស៊ូ​មតិ នៅលើ​បណ្តាញ​សង្គម ដើម្បី​បង្ហាញថា ថ្វីត្បិតតែ​អ្នក​ទាំង ៤ នោះ ជាប់ឃុំ​ឃាំង​មែន […]

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ក្រ​ប្រតិកម្ម​ ​ចំពោះ​ការ​លើកឡើង​របស់​​​ក្រសួងការបរទេស​វៀតណាម​ ​អំពី​ការរស់នៅ​របស់​ខ្មែរក្រោម​ ​ក្នុង​ប្រទេស​របស់​ខ្លួន​

​មន្ត្រី​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​អះអាង​ថា​ ​ការ​ដឹងឮ​របស់​ប្រទេស​មហាអំណាច​ ​និង​ស្ថាប័ន​សិទ្ធិមនុស្ស​ ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​មក​លើ​ខ្មែរក្រោម​ ​បាន​បង្ខំ​ឱ្យ​វៀតណាម​ ​ឆ្លើយតប​ជាមួយ​អ្នក​សារ​ព័ត៌មាន​ ​ស្តីពី​បញ្ហា​ខ្មែរក្រោម​ ​បើ​ទោះ​ជា​ការ​ឆ្លើយតប​នោះ​ ​ប្រាសចាក​ពី​ការពិត​ក្តី​។​ ​ឆ្លើយតបនឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ ​កាលពី​ពេល​ថ្មីៗ​ ​នេះ​ ​លោកស្រី​ ​ផា​ម​ ​ធូ​ ហាន អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ ​មានប្រសាសន៍ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សហគមន៍​ ​និង​ជនជាតិ​ភាគតិច​ចំនួន​ ​៥​៤​ ​នៅ​វៀតណាម​ ​ដែល​បាន​រួម​រស់​ជាមួយគ្នា​ដោយ​ស្មើភាព​គ្នា​ ​ប្រកបដោយ​សុខដុម​រម​នា​ ​និង​រួម​វិភាគទាន​ក្នុង​បុព្វហេតុ​កសាង​ ​និង​ការពារ​ជាតិ​ ​។​ ​លោកស្រី​លើកឡើង​ថា​ ​ជនជាតិ​ទាំងអស់​នៅ​វៀតណាម​ ​ត្រូវ​បាន​ចាត់​ទុក​ដោយ​ស្មើភាព​ ​ហើយ​រដ្ឋ​វៀតណាម​ធានា​ ​និង​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍន៍​លើ​គ្រប់ជ្រុងជ្រោយ​ ​ដើម្បី​បន្ត​កែ​លម្អ​ជីវភាពរស់នៅ​ ​ទាំង​ស​ម្ភារៈ ​និង​ស្មារតី​របស់​ជនជាតិ​ភាគតិច​ ​រក្សា​អត្តសញ្ញាណ​ជនជាតិ​ ​និង​លើក​តម្កើង​ទំនៀមទម្លាប់​ដ៏​ល្អ​របស់​ពួកគេ​ ​ព្រោះ​ទំនៀមទំលាប់​ ​ប្រពៃណី​ ​និង​វប្បធម៌​ ​រួមចំណែក​ពង្រឹង​ការ​រួបរួម​ជាតិ​។​ ​ករណី​នេះ​ ​លោក​ ​ចៅ​ ​សេរី​ ​អនុ​ប្រធានប្រតិបត្តិ​ទីមួយ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ប្រាប់​សារ​ព័ត៌មាន​ព្រៃនគរ​ ​និង​សំឡេង​កម្ពុជាក្រោម​ […]

​សហរដ្ឋអាមេរិក​ដាក់​ប្រទេស​វៀតណាម​ចូលក្នុង​ ​«​បញ្ជី​ឃ្លាំមើល​ពិសេស​»​ ​និង​ ​«​រំលោភបំពាន​ជា​ទម្ងន់​»​ ​លើ​សេរីភាព​សាសនា​

ដោយ ថាច់ ប្រីជា គឿន នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ ​ចុះ​ថ្ងៃ​ទី​ ​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​ប្រកាស​ ​ដាក់​ប្រទេស​វៀតណាម​ ចូលក្នុង​ ​«​បញ្ជី​ឃ្លាំមើល​ពិសេស​»​ (​Special​ ​Watch​ ​List​) ​ដោយសារ​ប្រទេស​នេះ​ បាន​ ​«​រំលោភបំពាន​ជា​ទម្ងន់​»​ ​លើ​សេរីភាព​សាសនា​ ​។​ ​នៅ​ក្នុង​សេចក្ដីប្រកាស​នេះ​ ​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​ថ្លែង​ថា​៖​ «​ថ្ងៃនេះ​ ​ខ្ញុំ​ដាក់​ប្រទេស​ ​A​l​g​e​r​i​a​, ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​, ​Co​m​oros ​និង​ ​វៀតណាម​ ​ចូលក្នុង​ ​«​បញ្ជី​ឃ្លាំមើល​ពិសេស​»​ ​ដោយសារ​ប្រទេស​ទាំងនេះ​ ​បាន​ចូលរួម​ ​ឬ​ ​ប្រព្រឹត្ត​បទល្មើស​ជា​ទម្ងន់​ លើ​សេរីភាព​សាសនា​» ​។​ ​សម្រាប់​ប្រទេស ​ដែល​មានការ​រំលោភបំពាន​ធ្ងន់ជាង​នេះ ​ទៀត​នោះ​ ​សហរដ្ឋអាមេរិក​ […]

ព័ត៌មាន​ស្ដីពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម

នៅ​ថ្ងៃសៅរ៍ ទី ១៨ ខែកក្កដា សប្ដាហ៍​នេះ ចាប់ពី​ម៉ោង ២ រសៀល ម៉ោង នៅ​រដ្ឋ California សហរដ្ឋអាមេរិក លោក ប្រាក់ សេរី​វុឌ្ឍ ជា​ប្រធានប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ជាលើកដំបូង​បាន​រៀបចំ​កិច្ចប្រជុំ​តាមរយៈ Online ដើម្បី​ជួប​សមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ទូទាំង​ពិភពលោក ទាក់ទង នឹង​ផល​ប៉ះពាល់ នៃ ជំងឺ កូ​វីដ​-១៩ ។ តាម​ប្រភព​ពី សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​បញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​នេះ លោក ប្រាក់ សេរី​វុឌ្ឍ បាន​ថ្លែង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​លុបចោល និង ផ្អាក​នូវ​សកម្មភាព​ទាំងអស់​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម គ្រោង នឹង​រៀបចំ​នៅក្នុង​ឆ្នាំ ២០២០ នេះ ។ លោក ប្រាក់ សេរី​វុឌ្ឍ […]

សេចក្ដី​ណែនាំ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ អំពី​ការ​ទប់ស្កាត់​វីរុស​កូរ៉ូណា​

ដោយ ថាច់ ប្រីជា គឿន​ នៅ​រសៀល ថ្ងៃ​ទី ១៦ ខែមីនា ដើម​សប្ដាហ៍​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump និង​ក្រុម​កម្លាំង​ពិសេស​នៃសេតវិមាន​ដើម្បី​ប្រឆាំង​មេរោគ​វីរុស​កូរ៉ូណា​ បានចេញ​គោលការណ៍​ណែ នាំ​ថ្មី​មួយ ដើម្បី​ជួយ​ការពារ​ប្រជាជន​អាមេរិក​ ក្នុង​អំឡុងពេល​នៃ​ការ​ឆ្លង​មេរោគ​វីរុស​កូរ៉ូណា​ជាសកល ។ យោង​តាម​ គេហទំព័រ នៃ សេតវិមាន បានបញ្ជាក់​ថា ៖ “ នេះ​ជាអនុសាសន៍​ថ្មី​មាន​លក្ខណៈ​ សាមញ្ញ​ដើម្បី​អនុវត្ត​តាម និង​វានឹង​មានប្រសិទ្ធភាព​យ៉ាង​ខ្លាំង​ដល់​សុខភាព​សាធារណៈ​” ។ ត​ទៅ​នេះ​ ជាខ្លឹមសារ​នៃ​សេចក្ដី​ណែនាំ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ រាលដាល​នៃ​មេរោគ​កូរ៉ូណា​វីរុស ដែល​បានផ្សព្វផ្សាយ​នៅ​លើគេហទំព័រ​សេតវិមាន ។ ១៥ ថ្ងៃ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល៖ ស្ដាប់​ និង អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ និង រដ្ឋ​ ដែល​លោកអ្នក​រស់​នៅ ។ ប្រសិនបើ​អ្នក​ឈឺ​ ត្រូវ​នៅផ្ទះ​, កុំ​ចេញ​ទៅធ្វើ​ការ​, ត្រូវ​ទាក់​ទង​ទៅ​គ្រូពេទ្យ […]

UNPFII ប្រកាស​ព​ន្យា​ពេល​កិច្ច​ប្រជុំ​លើកទី ១៩

វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការ​សហប្រជាជាតិ​ស្ដី​ពីបញ្ហា​ជនជាតិ​ដើម (UNPFII) បានប្រកាស ព​ន្យា​កិច្ច​ប្រជុំ​របស់​ខ្លួន ដែល​គ្រោង​ នឹងត្រូវ​ធ្វើ​នៅ​ក្នុង​ខែមេសា​ខាង​មុខនេះ​ ដោយសារបារម្ភ​ពី​ការ​ឆ្លង​រោគ COVID-​19 ។ យោង​តាម​លិខិត​ប្រកាស​ព័ត៌មាន​ចុះថ្ងៃ​ទី ៥ ខែមីនា ឆ្នាំ ២០២០ ដោយ​អធិបតី នៃវេទិកាអចិន្ត្រៃយ៍​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពីបញ្ហា​ជនជាតិ​ដើម (UNPFII) អ្នកស្រី អែន នួហ្គែម (Anne Nuorgam) និង​ប្រធាន​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហប្រ​ជាជាតិ (ECOSOC) អ្នកស្រី មូណា ជូល (Mona Juul) បាន​ប​ញ្ជក់​ថា៖ “សមាជិក នៃ​វេទិកា​អចិន្រ្តៃយ៍​ស្តី​ពីបញ្ហា​ជនជាតិ​ដើម បាន​សម្រេចចិត្ត​ពន្យារពេល​នូវ​កិច្ច​ប្រជុំ​លើកទី​ ១៩ របស់​ខ្លួន ដែល​គ្រោង ​នឹង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់ ២៤ ខែមេសា ឆ្នាំ ២០២០ នេះ​ រហូត​ដល់​ថ្ងៃកំណត់​ជា​ថ្មី​” ។ លិខិត​ដដែល​ បានបញ្ជាក់​ថា៖ “សមាជិក​នៃ​វេទិកា​អចិន្រ្តៃយ៍​ […]

នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចេញផ្សយកម្មវិធី «អរុណសួស្តី កម្ពុជាក្រោម» តាមបណ្តាញសង្គមហ្វេសប៊ុក

នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ថ្ងៃទី​ ៣ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ចេញផ្សាយ​កម្មវិធី​ផ្សាយ​ផ្ទាល់​តាមរយៈ​បណ្ដាញ​សង្គម​ Facebook​ ឈ្មោះថា​ “អរុណសួស្ដី​ កម្ពុជាក្រោម​” ដែល​មាន​អ្នក​រាយ​ ការណ៍​ពី​ប្រទេស​នានា​ក្នុង​ពិភពលោក​ ក្នុង​នោះ​ មាន​ សហរដ្ឋអាមេរិក​, កាណាដា​, បារាំង​, អូស្ត្រាលី​, ថៃ​, កម្ពុជា​ និង​ ដែនដី​កម្ពុជាក្រោម​ ។ កម្មវិធី​នេះ​ ចេញផ្សាយ​ជា​ រៀងរាល់ថ្ងៃ​អាទិត្យ​ នៅ​វេលា​ម៉ោង​ ៧ ព្រឹក​ ម៉ោង​នៅ​កម្ពុជាក្រោម​ ផ្ដោត​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម​ ។ នៅក្នុង​កម្មវិធី​ “អរុណសួស្ដី​ កម្ពុជាក្រោម​” ចេញផ្សាយ​ដំបូង​ ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ថ្លែង​សារ​ ស្វាគមន៍​បើក​កម្មវិធី​ថា​ “អរុណ​សួស្តី​ […]

ខ្មែរក្រោមនៅក្រៅប្រទេសបង្កើតសារព័ត៌មាន ដើម្បីផ្សព្វផ្សាយពីបញ្ហាសិទ្ធិមនុស្ស ទៅដល់ពលរដ្ឋរបស់ខ្លួន នៅដែនដីកម្ពុជាក្រោម

ដោយ យន់ សាមៀន | RFA សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក បាន​បង្កើត​សារព័ត៌មាន​តាម​បណ្តាញ​អ៊ិន​ធឺ​ណែ​ត ចំនួន​ពីរ ដើម្បី​ផ្តល់ព័ត៌មាន​សំខាន់ៗ ​មួយចំនួន​រួមមាន ចំណោះ​ដឹង​ផ្នែកសិទ្ធិមនុស្ស វប្បធម៌ សាសនា ទំនៀម​ទំលាប់ និង​ប្រវត្តិសាស្ត្រ ទៅដល់​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត ដែល​វៀតណាម​កំពុង​គ្រប់គ្រង ​។ បច្ចុប្បន្ន​មានតែ​សារព័ត៌មាន តាម​អ៊ិន​ធឺ​ណែ​ត និង​បណ្តាញ​សង្គម​នេះ​ទេ ដែល​អាច​ជ្រៀត វាយលុក​ចូលទៅ​ដល់​ទឹកដី​កម្ពុជា​ក្រោម ពីព្រោះ​អាជ្ញាធរវៀតណាម បាន​ហាមឃាត់​មិន​ឲ្យ​ខ្មែរក្រោម​មាន​សិទ្ធិបង្កើតសារព័ត៌មាន​ឯករាជ្យ ដូចជា កាសែត វិទ្យុ និង​ទូរទស្សន៍ នៅ​វៀតណាម​នោះទេ និង​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ស្តាប់ និង​រៀន​ព័ត៌មាន​ឯករាជ្យ​ទៀតផង​ ។​ ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) និង​សារព័ត៌មាន​ព្រៃនគរ កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ពាំនាំ​ព័ត៌មាន​តាមប្រព័ន្ធ​អ៊ិន​ធឺ​ណែ​តទៅ​ឲ្យ​ដល់​ខ្មែរ​​ក្រោម ដែល​កំពុងរស់នៅ​ក្រោម​ការត្រួតត្រា​រ​របស់​របប​កុ​ម្មុនី​យ​ស្ត​វៀតណាម ហើយ​ដែល​កំពុង​រឹតត្បិត​សេរីភាព​ផ្នែក​សារព័ត៌មាន យ៉ាងខ្លាំង​នោះ​ ។ គណ​:​កម្ម​ការ​នាយក នៃ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម និងជា​ព្រះចៅអធិការ​វត្ត ខេមររ​ង្សី នៅ​ទីក្រុងសាន់​ហូ​ស្សេ (San […]

សេចក្ដី​ប្រគេន និងជូនដំណឹង​ ​អំពី​សន្និសីទ​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

សេចក្ដី​ប្រគេន និង ជូនដំណឹង​ ​អំពី​ ​សន្និសីទ​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ​ស្ដីពី​ ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម​ ​ផ្ដោតលើ​ករណី​ជនជាតិដើម​ខ្មែរក្រោម​ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ នៅ​ប្រទេស​បារាំង ក្រោម ប្រធានបទ សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម ផ្ដោតលើ​ករណី​ជនជាតិដើម​ខ្មែរក្រោម ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ សៅរ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៨ ខាងមុខនេះ នៅក្នុង​អគារ ព្រឹទ្ធសភា​បារាំង នាទី​ក្រុង​បារី​ស ។ សន្និសីទ​នេះ រៀបចំ​ដោយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង (UNPO) និង​សមាជិក​ព្រឹទ្ធសភា​បារាំង ។ ​ថ្នាក់ដឹកនាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​នានា​ជុំវិញ​ពិភពលោក នឹង​ចូល រួម​ប្រជុំ​នៅក្នុង​សន្និសីទ​នេះ ដោយមាន​អ្នកជំនាញ​បរទេស​ស្ដីពី​កម្ពុជា​ក្រោម នឹង​ចូល​ធ្វើជា វាគ្មិន​តាម​ការអញ្ជើញ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ថ្លែង​អំពី​ប្រវត្តិ​កម្ពុជា​ក្រោម និង បញ្ហា​សិទ្ធិមនុស្ស​នានា​របស់​ខ្មែរក្រោម ដែល​កំពុងតែ​ប្រឈម​នឹង​ការរំលោភ​សិទ្ធិមនុស្ស ពី​សំណាក់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម សព្វថ្ងៃ […]