ព័ត៌មាន​ស្ដីពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម

នៅ​ថ្ងៃសៅរ៍ ទី ១៨ ខែកក្កដា សប្ដាហ៍​នេះ ចាប់ពី​ម៉ោង ២ រសៀល ម៉ោង នៅ​រដ្ឋ California សហរដ្ឋអាមេរិក លោក ប្រាក់ សេរី​វុឌ្ឍ ជា​ប្រធានប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ជាលើកដំបូង​បាន​រៀបចំ​កិច្ចប្រជុំ​តាមរយៈ Online ដើម្បី​ជួប​សមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ទូទាំង​ពិភពលោក ទាក់ទង នឹង​ផល​ប៉ះពាល់ នៃ ជំងឺ កូ​វីដ​-១៩ ។ តាម​ប្រភព​ពី សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​បញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​នេះ លោក ប្រាក់ សេរី​វុឌ្ឍ បាន​ថ្លែង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​លុបចោល និង ផ្អាក​នូវ​សកម្មភាព​ទាំងអស់​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម គ្រោង នឹង​រៀបចំ​នៅក្នុង​ឆ្នាំ ២០២០ នេះ ។ លោក ប្រាក់ សេរី​វុឌ្ឍ ក៏បាន​លើកឡើង​នូវ​សកម្មភាព ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​ធ្វើ​មុន​ពេល​ជំងឺ កូ​វីដ ១៩ ចាប់ផ្ដើម ផង​ដែរ ។ ឆ្លើយតប នឹង​សំនួរ​របស់​សមាជិក​ដែល​ចូល​ប្រជុំ​ លោក ប្រាក់ សេរី​វុឌ្ឍ ក៏បាន​ជម្រាប​អំពី​កិច្ចការ​មួយ​ចំនួ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម គ្រោង នឹង​ធ្វើ​នា​ពេល​ខាងមុខ ផង​ដែរ ។

​លោក ប្រាក់ សិរីវុឌ្ឍិ៍ អនុប្រធាន​ទី ១ ថ្លែង​ក្នុង​អង្គ​មហាសន្និបាត​សកល​លើក​ទី ១០ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​សាន់​ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ២៧ – ២៩ ឧសភា ឆ្នាំ ២០១៦ ។​
​លោក ប្រាក់ សិរីវុឌ្ឍិ៍ អនុប្រធាន​ទី ១ ថ្លែង​ក្នុង​អង្គ​មហាសន្និបាត​សកល​លើក​ទី ១០ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​សាន់​ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ២៧ – ២៩ ឧសភា ឆ្នាំ ២០១៦ ។​

ព័ត៌មាន​ទាក់ទង នឹង សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដដែល លោក ប្រាក់ សេរី​វុឌ្ឍ ជា​ប្រធាន​ប្រតិ ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម នឹង​ដឹកនាំ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ចូលរួម​កិច្ចប្រជុំ Online នៃ មហាសន្និបាត​របស់​អង្គការ UNPO រយៈពេល ៣ ថ្ងៃ គឺ ចាប់ពី​ថ្ងៃទី ៣១ ខែកក្កដា ដល់​ថ្ងៃទី ២ ខែសីហា ខាងមុខនេះ​ ​; ទាក់ទង នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ។ តាម​ប្រភពី សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម កិច្ចប្រជុំ​រយៈពេល ៣ ថ្ងៃនេះ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ក្នុងនាម​ជា គណៈកម្មការ​នាយក​របស់ អង្គការ UNPO នឹង​លើកឡើង​អំពី​បញ្ហា​របស់​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជាក្រោម ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ។ នៅក្នុង​កិច្ចពិភាក្សា​ជា​ក្រុម ថ្នាក់ដឹកនាំ​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម នឹង​ពិភាក្សា​ជាមួយនឹង​អង្គការ UNPO លើ​ប្រធានបទ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង ដែល​សហព័ន្ធ ខ្មែរ​កម្ពុជាក្រោម កំពុងតែ​តស៊ូ​មតិ​នៅ​លើឆាកអន្តរជាតិ សព្វថ្ងៃ ផង​ដែរ ។