ប្រជុំដំណាច់ឆ្នាំ ២០១៥

សេចក្ដីសម្រេច​របស់​អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៥ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​បន្ទាប់ពី​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​នានា​ក្នុង​ពិភពលោក ដើម្បី​ពិភាក្សាគ្នា​នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ ២០១៥ រយៈពេល ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៨ ដល់ ទី ២០ ខែធ្នូ នៅ​ទីក្រុង Tacoma រដ្ឋ Washington អង្គសន្និបាត​បានសម្រេច​នូវ​ផែនការ​សម្រាប់​ឆ្នាំ ២០១៦ ដើម្បី​អង្គការ​របស់ខ្លួន​នឹង​យកទៅអនុវត្ត ។ សេចក្ដីសម្រេច​របស់​អង្គសន្និបាត​ក្រោម​ប្រធានបទ “​ដំណើរ​ឆ្ពោះទៅកាន់​មាតុ​ភូម​កម្ពុជា​ក្រោម​” បានសម្រេច​ឲ្យ​អនុវត្ត​នូវ​ផែនការ​ចំនួន ៣ ចំណុច​ធំៗ រួមមាន គិ​ច្ចការ​អន្តជាតិ កិច្ចការ​នៅ​ដែនដី​កម្ពុជា​ក្រោម និង​កិច្ចការ​នៅ​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ ។​ ​នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥ ជា​ថ្ងៃ​បញ្ចប់​សន្និបាត លោក សឺ​ន ហួរ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានប្រកាស​នូវ​សេចក្ដីសម្រេច​របស់​អង្គសន្និបាត មាន ៣ ចំណុច ធំៗ […]

កំណត់ហេតុ សន្និបាត​ប្រចាំឆ្នាំ ២០១៥ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

នៅ​ថ្ងៃទី ២០ ខែធ្នូ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ចប់​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ។ សន្និបាត​ប្រចាំឆ្នាំ ២០១៥ ដែល​បានរៀបចំ ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២០ ធ្នូ ២០១៥ នៅ​សណ្ឋាគារ​សាយ​ឡូ (Shilo) ក្រុង​តា​កូ​មា (Tacoma) រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត (Washington State) សហរដ្ឋអាមេរិក ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម និង​សមាជិក សមាជិកា យ៉ាងច្រើន​កុះករ ។​ ​ក្នុង​សន្និបាត ដែល​បាន​ប្រព្រឹត្តទៅ នៅក្នុង​ស​ណ្ធា​គារ Shilo ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​និង​ប្រធាន​សាខា​ប្រធាន​តំបន់​នីមួយៗ បាន​ឡើង​ធ្វើ​សេចក្ដីរាយការណ៍​រៀងៗ ខ្លួន ដើម្បី​ជម្រាប​ដល់​អង្គសន្និបាត ។​ កំណត់ហេតុ សន្និបាតប្រចាំឆ្នាំនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រុងតាកូមា Tacoma, រដ្ឋវ៉ាស៊ិនតោនស្តេត (Washington State ) សហរដ្ឋអាមេរិក ថ្ងៃទី ១៨ – […]

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ​នៃ​អង្គការសហប្រជាជាតិ (UNDPI)

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បាន​ចូល​សមាជិក នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ​នៃ​អង្គការសហប្រជាជាតិ (United Nations Department of Public Information (UNDPI) នៅពេល​ថ្មីៗ​នេះ ។​ លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ប្រព្រឹត្តទៅ​នៅ​រដ្ឋ washington សហរដ្ឋអាមេរិក នៅ​ថ្ងៃទី ១៩ ខែធ្នូ ម្សិលមិញ​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បាន​ចូល​សមាជិក នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ នៃ​អង្គការសហប្រជាជាតិ (United Nations Department of Public Information (UNDPI) នៅពេល​ថ្មីៗ​នេះ ។ លោក​ថា ការដែល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ជា​សមាជិក នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ គឺជា​ជំហាន​ជោគជ័យ​ថ្មី​មួយទៀត​ដែល​ខ្លួន​បានទទួល ក្នុងចំណោម​ជោគជ័យ​ផ្សេងៗ​ដែល​ទៀត​ដែល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្លាប់​បានទទួល​នាពេល​កន្លងមក ។​ ​លោក […]

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាប់ផ្ដើម​ជួបជុំគ្នា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​ ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានមក​ជួបជុំគ្នា​ហើយ​នៅ ទីក្រុង ស៊ី​អាថ​ល់ (Seatle) រដ្ឋ Washington សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ២០១៥ ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ គឺ ចាប់ពី​ថ្ងៃទី ១៨ ដល់ ២០ ខែធ្នូ នេះ ។ ថ្នាក់ដឹកនាំ និង​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល បាន​ចូលរួម​ប្រជុំ​នោះ រួមមាន មកពី​រដ្ឋ​នានា​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក និង​ប្រទេស​នានា​ក្នុង​ពិភពលោក ដូចជា ប្រទេស​កាណាដា​, អូស្ត្រាលី​, បារាំង​, អ៊ីតាលី និង​កម្ពុជា ជាដើម ។​ ​យោងតាម​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​នេះ បាន​ឲ្យ​ដឹងថា គណៈកម្មការ​នាយករ​បស់​សហព័ន្ធ​ខ្មែរ កម្ពុជា ក្រោម ដែល​បាន​ចូលរួម​នោះ រួមមាន លោក […]