ដោយ ភិក្ខុ ចិត្តសទ្ធោ ថាច់ ធា វត្តវេឡុវ័ន ឫស្សីស្រុក (ព.ស. ២០៦៩ – គ.ស. ១៥២៥) វត្តវេឡុវ័ន ឫស្សីស្រុក ជាវត្តពុទ្ធសាសនាខ្មែរមួយ ឋិតនៅដែនដីកម្ពុជាក្រោម ដែលមានអាយុ កាលជិត ៥០០ ឆ្នាំ ។ នេះជាវត្តមួយក្នុងចំណោមវត្តអារាមខ្មែរទាំងអស់ នៅដែនដីកម្ពុជាក្រោម ដែល មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានូវប្រលឹងជាតិខ្មែរ ដូចជា ពុទ្ធសាសនា អក្សរសាស្រ្ត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ជាដើម ឲ្យបានគង់វង្សមកដល់ សព្វថ្ងៃ ។ ពាក្យថា “វត្តវេឡុវ័ន ឫស្សីស្រុក” កាត់ជាចេញពីរស័ព្ទ គឺ “វេឡុវ័ន” មានន័យថា “ព្រៃឫស្សី” ។ ឯពាក្យថា “ឫស្សីស្រុក” ជាឈ្មោះភូមិមួយឋិតនៅចំកណ្ដាលផ្នោដែលសម្បូណ៌ដោយឫស្សីហើយពាក្យ “ឫស្សីស្រុក” នេះកាលពីដើមឡើយគេហៅថា “ឫស្សីស្រុត” […]
វត្តអារាម
រដ្ឋាភិបាលយួនអនុញ្ញាតឲ្យបង្កើតវត្តខ្មែរថែមមួយទៀត នៅខេត្តទទួលតាមោក
គណៈកម្មាធិការប្រជាជនខេត្តទួលតាមោក ដែលបច្ចុប្បន្នរដ្ឋាភិបាលវៀតណាមប្តូរទៅជាខេត្តប៊ិញភឿក បានចេញសេចក្ដីសម្រេចមួយ ដោយអនុញ្ញាតឲ្យបង្កើតវត្តព្រះពុទ្ធសាសនាខ្មែរថែមមួយទៀត នៅខេត្តទទួលតាមោក ។ ការសម្រេចនេះ ធ្វើឡើង ក្រោយពីព្រះសង្ឃ និងពុទ្ធបរិស័ទខ្មេរក្រោមរាប់រយនាក់ ធ្វើលិខិតស្នើសុំទៅរដ្ឋាភិបាលវៀតណាម អស់រយៈពេលជាយូរឆ្នាំមកហើយ ដើម្បីបង្កើតវត្តថ្មីមួយនេះ ។ យោងតាមសេចក្ដីសម្រេចលេខ ២៣៥៧/QĐ-UBND ចុះថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការប្រជាជនខេត្តទួលតាមោក សម្រេចអនុញ្ញាត ឲ្យគណៈកម្មការប្រតិបត្តិសង្ឃខេត្តទួលតាមោកនៃសមាគមព្រះពុទ្ធសាសនាវៀតណាម អំពីការបង្កើតវត្តថ្មី ដែលមាននាមវត្ត ថា វត្តសិរីវង្សាចូឡាមុនី (ចាឡា) ឋិតនៅក្នុងភូមិចាឡា ឃុំឡុកទឹន ស្រុកឡុកនិញ ខេត្តទទួលតាមោក ។ គួរជម្រាបជូនថា មុន នឹងរដ្ឋាភិបាលយួន ប្រកាសអនុញ្ញាតឲ្យបង្កើតវត្តព្រះពុទ្ធសាសនាខ្មែរជាផ្លូវការនេះ ។ ព្រះតេជព្រះគុណ ថាច់ ផល្លី ជាព្រះសង្ឃខ្មែរក្រោម មានស្រុកកំណើត នៅខេត្តព្រះត្រពាំង ដែលបច្ចុប្បន្ន ព្រះអង្គកំពុងគង់ស្នាក់អាស្រ័យ នៅវត្តសិរីឧត្តម នៃខេត្តទួលតាមោក រួមជាមួយពុទ្ធបរិស័ទ […]
ប្រវត្តិ វត្តរតនទីបារាមកោះកែវ (អូរមិច)
ដោយ ថាច់ ប្រីជា គឿន វត្តរតនទីបារាមកោះកែវ (អូរមិច) ឋិតនៅក្នុងភូមិអូរមិច ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង (Ap Ô Mịt, xã Châu Điền, huyện Cầu Kè, tỉnh Trà Vinh) បានកសាងឡើងក្នុង ព. ស. ២១០៥ គ. ស. ១៥៦១ បើគិតមកដល់ឆ្នាំ ២០១៨ នេះ វត្តមានអាយុកាល ៤៥៧ ឆ្នាំ ។ ដើម្បីបានក្លាយទៅជាវត្តជាផ្លូវការ វត្តអូរមិច ត្រូវបានកសាងឡើងចំនួន ៣ ដំណាក់កាល និង បានផ្លាស់ប្ដូរទីកន្លែងចំនួន ៣ លើក ។ អំពីនាមវត្ត៖ យោងតាមផ្ទាំងសីលាចារឹកដែលបានដាក់តាំងនៅក្នុងវត្តស្ដីអំពីប្រវត្តិ វត្តរតនទីបារាមកោះកែវ (អូរមិច) […]
វត្តខ្មែរមួយ នៅទីក្រុងព្រៃនគរ ធ្វើបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី
ដោយ ស៊ឺន ចែងចើន| VOKK វត្តពោធិវង្ស ស្ថិតនៅផ្លូវ ប៊ូយ ធេមី (Bùi Thế Mỹ) សង្កាត់ទី ១០ (P.10) ខ័ណ្ឌតឹងប៊ិញ (Q. Tân Bình) ទីក្រុងព្រៃនគរ-កម្ពុជាក្រោម នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ បានរៀបចំពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត ។ យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំបុណ្យ ឲ្យដឹងថា បុណ្យបញ្ចុះខណ្ឌសីមាវត្តពោធិវង្ស នៅទីក្រុងព្រៃនគរ នឹងប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃ ៧-៨-៩ និង ១០ កើត ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ នឹងថ្ងៃទី ២១-២២-២៣ និង […]
វត្តមជ្ឈិមារាម (កណ្តាល) ខេត្តព្រះត្រពាំង នឹងធ្វើបុណ្យខួបវត្តគម្រប់ ៧០០ ឆ្នាំ
ដោយ ថាច់ ប្រីជា គឿន|VOKK វត្តមជ្ឈិមារាម ហៅ វត្តកណ្តាល ឋិតនៅក្នុង ខេត្តព្រះត្រពាំង នឹងប្រារព្ធពិធីបុណ្យខួបវត្ត គម្រប់ ៧០០ ឆ្នាំ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ។ ពិធីបុណ្យនេះនឹងប្រារព្ធរយៈពេល ៣ ថ្ងៃ ដោយមាន និមន្តព្រះសង្ឃ ៧០០ អង្គរាប់បាត្រ ផងដែរ ។ យោងតាមលិខិតនិមន្ត និងអញ្ជើញ ចេញថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៨ នេះ ចុះហត្ថលេខា ដោយគណៈ កម្មការ និង ចៅអធិការវត្តមជ្ឈិមារាម (កណ្ដាល) បានបញ្ជាក់ថា វត្តមជ្ឈិមារាម (កណ្តាល) នៅភូមិ កណ្តាល ឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង នឹងប្រារព្ធពិធីបុណ្យខួប […]
វត្តពោធិសាលរាជកំពង់ នៅខេត្តព្រះត្រពាំង មានអាយុ ១.៣៧៦ ឆ្នាំ
វត្តពោធិសាលរាជកំពង់ ឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង នៃខេត្តព្រះត្រពាំង បានកកើតឡើងនៅក្នុង ព. ស. ១១៨៦ គ. ស. ៦៤២ នៅក្នុងរាជ្យ ព្រះបាទ ភវវរ្ម័ន ទី ២ (639–657) នៃអាណាចក្រចេនឡា ។ មកដល់ឆ្នាំ ២០១៧ វត្តពោធិសាលរាជកំពង់ មានអាយុកាល ១.៣៧៦ ឆ្នាំ ។ វត្តពោធិសាលរាជកំពង់ ជាមជ្ឈមណ្ឌលរដ្ឋ បាលសមាគមសង្ឃរបស់ព្រះសង្ឃខ្មែរនៅក្នុងខេត្តព្រះត្រពាំងទាំង ១៤៣ វត្ត និងជាអន្តេវាសិកដ្ឋានរបស់ព្រះ សង្ឃ និងកូនចៅខ្មែរក្រោមនៅតាមស្រុកនានាក្នុងខេត្តស្នាក់អាស្រ័យ ដើម្បីសិក្សាទាំងផ្នែកពុទ្ធចក្រ មានថ្នាក់ ពុទ្ធិកសិក្សានៅក្នុងវត្ត និងផ្នែកអាណាចក្រជាភាសាយួននៅតាមសាលារដ្ឋរបស់វៀតណាម ។ វត្តមានមានឈ្មោះផ្លូវការជាភាសាបាលីថា “ពោធិសាលរាជ” អ្នកស្រុកនិយមហៅថា “វត្តកំពង់” ជនជាតិចិន និងយួនហៅថា ជួ-អុង-មាឃ (Chùa Ông Mẹt) ។ វត្តពោធិសាលរាជកំពង់ […]
ប្រវត្តិ វត្តកោះកែវសិរី (កោះ)
ដោយ ថាច់ ប្រីជា គឿន កោះកែវសេរី ជាវត្តខ្មែរមួយក្នុងចំណោមវត្តទាំង ១៤៣ នៅក្នុងខេត្តព្រះត្រពាំង ឋិតនៅក្នុងសង្កាត់ទី ៨ ទីរួមខេត្តព្រះត្រពាំង បានកកើត ឡើងនៅ ថ្ងៃសុក្រ ៤ កើត ខែមាឃ ឆ្នាំខាល ព. ស. ១១៥៧ គ. ស. ៦១៣ ដើមសតវត្សរ៍ទី ៧ នៃគ្រឹស្តសករាជ ក្នុងរាជ្យ ព្រះ បាទ មហេន្ទ្រវម៌្ម ទី ១ សោយរាជ្យពី ឆ្នាំ ៥៩៨ ដល់ ៦១០ នៃអាណាចក្រចេនឡា ។ យោងតាមឯកសារប្រវត្តិ វត្តកោះកែវសេរី (កោះ) បានចារថា វត្តនេះ បានកកើតឡើងដោយស្នាព្រះហស្ថ ព្រះតេជព្រះគុណ ព្រះនាម យោគ ជាព្រះចៅអធិការវត្ត […]
វត្តឃ្លាំង កសាង គ. ស. ១៥៣២ ព.ស. ២០៧៦
ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ វត្តឃ្លាំង ជាវត្តពុទ្ធសាសនាថេវាទខ្មែរមួយឋិតនៅក្នុងសង្កាត់ទី ៦ ទីក្រុងឃ្លាំង នៃខេត្តឃ្លាំង បាន កសាងឡើង នាសតវត្សរ៍ទី ១៦ ក្នុងសម័យលង្វែក ។ គិតមកដល់ឆ្នាំ ២០១៧ វត្តមានអាយុ ៤៨៥ ឆ្នាំ ។ យោងតាមឯកសារដែលបានរក្សាទុកនៅក្នុង វត្តឃ្លាំង បានចារថា វត្តឃ្លាំង បានកសាងនៅក្នុង គ. ស. ១៥៣២ ព. ស. ២០៧៦ ដោយចៅហ្វាយខេត្ត ឈ្មោះ ពញា តាត ដែលបានតែងតាំងឡើងដោយ ព្រះបាទ អង្គច័ន្ទ ដែលបានសោយរាជ្យពី ឆ្នាំ ១៥១៦ ដល់ ឆ្នាំ ១៥៦៦ ។ បន្ទាប់ពីបានកសាងវត្តជាមួយនឹងឈើប្រក់ស្លឹករួចរាល់ ពញា តាត […]
ខេត្តព្រះត្រពាំងបង្កើតវត្តថ្មីថែមមួយទៀត
ដោយ ស៊ឺន ចែងចើន| VOKK នៅថ្ងៃទី ១១ ខែមេសា ខាងមុងនេះ គណៈមន្ត្រីសង្ឃខេត្តព្រះត្រពាំងនឹងប្រកាសជាផ្លូវការបង្កើតវត្តព្រះពុទ្ធសាសនាខ្មែរថែមមួយទៀតហើយ ដូច្នេះ មកដល់ពេលនេះ នៅក្នុងខេត្តព្រះត្រពាំង នឹងមានខ្មែរឡើងដល់ ១៤៣ វត្ត ។ វត្តដែលគេប្រុងនឹងប្រកាសបង្កើតនោះ មានឈ្មោះថា វត្តជយនទីរតនារាម (អូរក្ការ) ឋិតនៅក្នុងភូមិអូរក្ដារ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង (ấp Ô Kà Dà xã Phước Hảo huyện Châu Thành tỉnh Trà Vinh) ដោយបានប្ដូរពីសាលាឆទានទៅជាវត្តវិញ ។ យោងតាមលិខិតអញ្ជើញចូលរួមកម្មវិធីប្រកាសបង្កើតវត្តអូរក្ដារ ដោយគណៈកម្មការប្រតិបត្តិសង្ឃខេត្តព្រះត្រពាំង ដែលយួនហៅថា ខេត្តត្រាវិញ នៃសមាគមព្រះពុទ្ធសាសនាវៀតណាម (Ban Trị Sự tỉnh Trà Vinh thuộc […]