ព័ត៌មាន

ប្រវត្តិសាស្ត្រកម្ពុជា ភាគទី១៩៖ អំពីប័ណ្ណសារ

ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK សូមរំលឹកឡើងវិញថា វឌ្ឍនភាពរបស់ខ្មែរយើងសម័យនគរភ្នំ បណ្តាលមកពីពាណិជ្ជកម្ម និង ទេពកោសល្យរបស់ជនជាតិនេះ ​ដែលបានកែឆ្នៃមត៌កវប្បធម៌របស់ខ្លួន។ ហេតុនេះហើយបានជាអ្នក ប្រវត្តិសាស្ត្រចិននាសម័យនោះបាននិយាយថា មានឃ្លាំងដាក់សៀវភៅឯកសារប្រចាំជាតិ រីឯអក្សរខ្មែរ វិញមានលក្ខណៈដូចជាអក្សរដែលគេសរសេរនៅប្រទេស លិនយី ពោលគឺចម្ប៉ា គឺអក្សរដែលមាន ប្រភពចេញពីប្រទេសឥណ្ឌា។ តាមពិតការពិពណ៌នាពីឃ្លាំងងឯកសារខាងលើនេះ ជាព្រឹត្តិការណ៍មួយដ៏សំខាន់ណាស់ ហើយ បើយើងពិនិត្យបញ្ហានេះឲ្យបានស៊ីជម្រៅ យើងអាចសម្គាល់ថា ការដែលប្រទេសខ្មែរអាចមានលទ្ធភាព មានឃ្លាំងដាក់សៀវភៅឯកសារប្រចាំជាតិរបស់ខ្លួនឯងបាន លុះត្រាតែមានស្ថេរភាពនយោបាយ និង ភាពរុងរឿងផ្នែកវប្បធម៌ឬសេដ្ឋកិច្ច ហើយប្រទេសនេះបានឈានទៅរកវឌ្ឍនភាពកប់កំពូល។ មិនមែន គ្រាន់តែសង្គមខ្មែរមានការរីកចម្រើន ក្នុងវិស័យអក្សរសិល្ប-អក្សរសាស្ត្រតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក្នុងវិស័យ អប់រំថែមទៀតផង ពោលគឺការផ្ទេរនូវការចងចាំនិងការចេះដឹងទាំងប៉ុន្មានរបស់សង្គមជាតិ តាមរយៈ ការកត់ត្រាដោយតួអក្សរ។ នេះបញ្ជាក់ឲ្យឃើញថា នាសម័យនោះ មានការចាប់ផ្តើមនូវការស្ថាបនា ស្មារតីជាតិ ឬសតិសម្បជញ្ញៈជាតិមួយយ៉ាងប្រាកដ ហើយចលនាបែបនេះ គឺជាសកម្មភាពមូលដ្ឋាន របស់សង្គមជាតិ ដែលយើងចាត់ទុកថាកម្លាំងស្នេហាជាតិមួយដ៏ជាក់ស្តែង។ប្រសិនជាគ្មានពង្សាវតារទេ នោះក៏មិនខុសពីកុលសម្ព័ន្ធខ្មែរដែលរស់នៅខ្ពង់រាបប៉ុន្មានទេ ហើយពិតជាគ្មានប្រទេសកម្ពុជាសព្វថ្ងៃ ឡើយ។

កំណត់របស់វិទ្យុសំឡេងកម្ពុជាក្រោមៈលោកឧត្តមសេនីយ៍ ដៀន ដែល ជាកុលបុត្រខ្មែរកម្ពុជាក្រោមម្នាក់

ដោយយល់ឃើញថា លោកឧត្តមសេនីយ៍​ ដៀន ដែល ជាកុលបុត្រខ្មែរកម្ពុជាក្រោមម្នាក់ ដែលបានធ្វើ ពលិកម្មសព្វបែបយ៉ាងក្នុងជីវិតរបស់លោក ដើម្បីបម្រើនិងការពារទឹកដីកម្ពុជាក្រោម ក៏ដូចជាក្នុងការបម្រើនិង ការពារប្រទេសកម្ពុជា ខ្ញុំបានធ្វើការបកប្រែអត្ថបទរបស់លោកបណ្ឌិត ហ្គាហ្វា ពាងម៉េត នេះមកពីភាសាអង់គ្លេ ដែលលោកសរសេរឡើងក្រោយមរណភាពរបស់លោកឧត្តមសេនីយ៍ ដែលខ្ញុំមានការគោរពជារៀមច្បងនិងជា អ្នកស្នេហាជាតិគម្រូម្នាក់។

ប្រវត្តិសាស្ត្រកម្ពុជា ភាគទី១៨៖ ការនិយមអង្កាំ និង ផ្គាំ ជាគ្រឿងអលង្ការ

ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK វត្តមានរបស់អង្កាំ និង ផ្គាំ ធ្វើអំពីថ្មកែវ ភ្លុក ឆ្អឹង ប្រាក់ មាស ឬសំណ ដែលមានចំនួនច្រើនឥត គណនា ដែលគេបានរកឃើញក្នុងស្ថានីយ៍ប្រវត្តិសាស្ត្រមានចម្រុះគ្រប់ពណ៌ មិនគ្រាន់តែបញ្ជាក់ឲ្យ យើងឃើញនូវភាពរុងរឿង ឬវិបុលភាពរបស់សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏បញ្ជាក់អំពីទំនាក់ទំនងពាណិជ្ជកម្ម រវាងជនជាតិខ្មែរជាមួយប្រទេសជិតឆ្ងាយមួយចំនួន ដែលស្ថិតនៅជុំវិញព្រះរាជាណាចក្រនគរភ្នំ ថែម ទៀតផង។

ប្រវត្តិសាស្ត្រកម្ពុជា ភាគទី១៧៖ វត្ថុអច្ឆរិយៈ

ស្រាវជ្រាវដោយ៖ សឺង សម្រេច ក​– ទេវរូបនិងពុទ្ធរូបៈ វត្ថុសក្តិសិទ្ធិ ដូចជាព្រះពុទ្ធរូប ឬទេវរូបតូចៗថ្វើអំពីកែវស្លឬដីដុត និងព្រះបដិមាពុម្ព ដែល ជនជាតិខ្មែរទាំងមូលបានទទួលស្គាល់ថា ជាវត្ថុសក្តិសិទ្ធិហើយជាទីសក្ការៈបូជា ត្រូវបានខ្មែរសម័យ នគរភ្នំផលិតរចនាឡើង សម្រាប់ជាគ្រឿងសេរីមង្គលប្រចាំខ្លួន ឬប្រចាំព្រះរាជនគរខ្មែរ។ គេមានជំនឿជាទួទៅថា អ្នកមានអំណាចគ្រប់គ្រងសង្គម ជាអ្នកស្ថិតក្រោមការថែរក្សារបស់ ព្រះអាទិទេព ជាពិសេសព្រះអវលោកេស្វរៈ។ ដូច្នេះដើម្បីកំចាត់ភាពអាស្រូវទាំងឡាយ គេច្រើនតែផ្តោត ទៅលើមន្តអាគម និងការគោរពបូជាព្រះបដិមា។ ការរកឃើញនូវវត្ថុបុរាណខាងលើនេះ ធ្វើឲ្យយើងកាន់តែស្វែងយល់អំពីជំនឿរបស់ខេមរាជន នាដើមសតវត្សរ៍ទី១ដល់សតវត្សរ៍ទី៦នៃគ.ស. ។​ម៉្យាងទៀតព្រឹត្តិការណ៍នេះ វាអស្ចារ្យណាស់ សម្រាប់ ការស្រាវជ្រាវអារ្យធម៌ខ្មែរ នាសម័យមួយដែលអតីតកាលអាណាចក្រភ្នំ ស្ថិតនៅក្រោមឥទ្ធិពលវប្បធម៌ ក្លិង្គ។

ប្រវត្តិសាស្ត្រកម្ពុជា ភាគទី១៦៖ ការប្រើប្រាស់ ស្ពាន់ និង សំណ

ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK ក្រៅពីថ្ម គេឃើញមានការប្រើប្រាស់លោហធាតុទាំងពីរប្រភេទនេះ អាចជាប្រពៃណីដែលមាន មក តាំងពីសម័យមុនក្លិង្គចូលស្រុកម៉្លេះ។តាំងពីសតវត្សរ៍ទី១នៃគ.ស. មានការពិពណ៌នានៅនគរភ្នំ អំពីការនិយមស្ពាន់និងសំណ ដោយ អ្នកស្រុកនគរភ្នំ។ តើស្ពាន់និងសំណបានមកពីតំបន់ណា ? តើរ៉ែទាំងពីរនេះ ជាវត្ថុធាតុដែលនាំចូលពី ក្រៅ ឬនៅក្នុងស្រុក ?។សូមបញ្ជាក់ថា សំណដែលបុព្វបុរសខ្មែរប្រើក្នុងតំបន់នានានៃចក្រភពភ្នំ ស្ថិតនៅក្នុងបរិវេណនៃ អតីតដែនដីខ្មែរ ដោយហេតុថា នៅសម័យនោះ ពុំទាន់មានគោលសីមានៅឡើយ។ បញ្ហាព្រំប្រទល់ដែន ជាបញ្ហាមួយថ្មីថ្មោង នៅអាស៊ីអាគ្នេយ៍។

ប្រវត្តិសាស្ត្រកម្ពុជា ភាគទី១៥៖ ការនិយមចង្កៀងខ្លាញ់ៈ

ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK យើងបានជួបនូវចង្កៀងពីរប្រភេទនៅក្នុងវប្បធម៌នគរភ្នំ គឺចង្កៀងធ្វើអំពីសំរឹទ្ធ និងអំពីដីដុត។ ប្រភេទទី១នៃចង្កៀង បានត្រូវគេរកឃើញនៅកំពង់ផែអូរកែវ ទឹកដីកម្ពុជាក្រោម រីឯចំពោះចង្កៀងដែល ធ្វើអំពីដីដុត ដែលមានចំនួនច្រើនឥតឧបមា ត្រូវគេជួបប្រទះនៅអង្គរបូរី។ សូមជម្រាបថា រហូតមកដល់ពេលនេះ យើងអាចចែកក្រុមចង្កៀងដីដុតជាបីប្រភេទ។ ចំពោះ ចង្កៀងដីដុតទី១និងទី២ ដែលមានទំហំធំ ឬមធ្យម យើងអាចសន្និដ្ឋានមិនខុសពីការពិតប៉ុន្មានថា ឧបករណ៍សម្រាប់បំភ្លឺរាត្រីទាំងនេះ ត្រូវបានគេប្រើប្រាស់តាមបូជនីយដ្ឋាន និងផ្ទះសម្បែងនានា។ ចំណែកប្រភេទចង្កៀងទី៣វិញ ដែលមានខ្នាតតូច ប្រហែលជាត្រូវគេអុជប្រើនៅពេលនេសាទត្រី។ ការ អះអាងខាងលើ មានមូលដ្ឋានមកពីប្រពៃណីប្រើចង្កៀងតូចបែបនេះ បានត្រូវអ្នកនេសាទត្រីមួយចំនួន និយមរហូតមកដល់បច្ចុប្បន្ននេះ ជាពិសេសក្នុងការនេសាទត្រីនៅពេលយប់។ ការប្រៀបធៀបទំនៀម ទម្លាប់ខាងលើនេះ ជាហេតុផលដែលបានបណ្តាលឲ្យយើងហ៊ានសន្និដ្ឋានដូច្នេះ។

ប្រវត្តិសាស្ត្រកម្ពុជា ភាគទី១៤៖ ឥទ្ធិពលរបស់សិល្បៈគន្ធារៈ អមរាវតី និងអនុរាធបុរៈ

ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK ការវិភាគរូបចម្លាក់តំណាងព្រះពុទ្ធអង្គជាច្រើន នៃស្រុកអង្គរបូរីបង្ហាញឲ្យដឹងថា សិល្បៈខ្មែរ សម័យនគរភ្នំ បានទទួលឥទ្ធិពលវប្បធម៌ពីមជ្ឃមណ្ឌលវប្បធម៌ក្លិង្គគន្ធារៈ អមរាវតី និង អនុរាធបុរៈ។ ពិតណាស់ហើយដែលព្រះកេសព្រះពុទ្ធអង្គនៃភូមិកំពង់ពោធិ បង្ហាញឲ្យឃើញនូវលក្ខណៈនៃ សិល្បៈគន្ធារៈនាសតវត្សរ៍ទី១និងទី២នៃគ.ស.ក៏ពិតមែន ក៏ប៉ុន្តែយើងពុំអាចថា ចម្លាក់បុរាណនេះបាន ត្រូវស្ថាបនាឡើងនៅស្រុកអង្គរបូរី ដោយសិល្បករខ្មែរនាសម័យបុរាណឡើយ។ ប្រការដែលធ្វើឲ្យយើង សន្និដ្ឋានដូច្នេះ បណ្តាលមកពីវត្តមានរបស់ប្រភេទ ឬធាតុថ្ម ដូចព្រះកេសព្រះពុទ្ធអង្គនោះ នៅក្នុងតំបន់ អង្គរបូរី ឬនៅក្នុងប្រទេសកម្ពុជា តែថែមពីលើនោះទៀត ព្រះកេសនោះពុំមានលក្ខណៈពេញលេញទេ ដោយហេតុថា សំណាកព្រះកេសបុរាណនោះពុំបានត្រូវគេឆ្លាក់ផ្នែកខាងក្រោយឡើយ។ គឺករណីនេះ ហើយដែលធ្វើឲ្យយើងអាស់អាងថា សំណាកព្រះកេសបុរាណនោះ ត្រូវគេឆ្លាក់នៅប្រទេសក្លិង្គខាងជើង ហើយបានដឹកចូលទីក្រុងអង្គរបូរីតាមកំពង់ផែអូរកែវ(១) ដោយអ្នកជំនួញសម័យនោះ គឺប្រយោជន៍ក្នុង ការសក្ការៈបូជា។

ប្រវត្តិសាស្ត្រកម្ពុជា ភាគទី១៣៖ សិលាចារឹកទី៤: សិលាចារឹកនៅទន្លេបាទី

ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK សិលាចារឹកនេះត្រូវបានចារឡើង នៅសតវត្សរ៍ទី៦នៃគ.ស. ហើយបានឲ្យដឹងថា ព្រះបាទ រុទ្រវម៌្ម ទ្រង់កាន់សាសនាព្រះពុទ្ធ ហើយគោរពព្រះសរីរិកធាតុ ដែលជាកេសាមួយសរសៃ ជាទីសក្ការៈ បូជា នៃព្រះសម្មាសម្ពុទ្ធ។ តាមឯកសារចិន ព្រះកេសាមួយសរសៃនេះ ត្រូវព្រះចៅក្រុងចិននៃរាជវង្សស៊ីខាងត្បូង បានសុំ ហើយយកបាត់ទៅ។ ចំពោះខ្លឹមសារនៃសិលាចារឹកនេះ យើងមានសេចក្តីសង្ខេប នៃសេចក្តីបកប្រែ ដោយព្រះតេជគុណព្រះនាម ប៉ាង ខាត់ ដូចខាងក្រោមនេះ៖ “ ព្រះជិនស្រីទ្រង់ឈ្នះនូវសឹកសត្រូវ ពោលគឺកិលេសព្រមទាំងវាសនា ទ្រង់ប្រកបដោយសម្បទា គ្រប់ប្រការ មានពោធិញ្ញាណឥតទើសទាល់សល់ជំពាក់អ្វីឡើយ មានព្រះទ័យប្រកបដោយករុណា ចំពោះសព្វសត្វ មានព្រះយសធំទូលាយឥតមានមន្ទិលឡើយ ហើយផ្សាយទៅគ្រប់ទិសានុទិស។

ប្រវត្តិសាស្ត្រកម្ពុជា ភាគទី១២៖ អត្ថបទរូបចម្លាក់ ជាលក្ខណៈពុទ្ធនិយម

ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK តម្លៃជាមូលដ្ឋាននៃព្រះពុទ្ធរូបសម័យនគរភ្នំ ដែលរចនាអំពីថ្ម សំរឹទ្ធ ឈើ ដីដុត កែវ និងភ្លុក សម្រាប់ធ្វើសក្ការៈបូជា ដែលគេបានរកឃើញនៅស្រុកអង្គរបូរី គឺស្ថិតនៅលើសិលធម៌និងព្រហ្មវិហាធម៌ ដែលជាគ្រិះរបស់ព្រះពុទ្ធសាសនា។ រូបចម្លាក់ទាំងអស់នេះ បញ្ជាក់នូវទឹកព្រះទ័យរបស់ព្រះមហាក្សត្រ និងប្រជារាស្ត្រខ្មែរគ្រប់ជាន់ថ្នាក់ ដែលស្តេចបានជាប់ព្រះរាជហប្ញទ័យទៅលើអំពើល្អ ដូចជាការសាង សង់សមិទ្ធិផលផ្សេងៗ មានការជីកស្រះ ស្ថាបនាវត្តអារាមដើម្បីទុកជាកេរសម្បត្តិជាតិ ឬជាសមិទ្ធិផល ក្នុងការសន្សំកុសល និងមគ្គផលរបស់ព្រះអង្គ និងទុកជូនមនុស្សលោកទាំងពួង។ចំពោះសមិទ្ធិផលគ្រប់ប្រភេទ ទាំងព្រះមហាក្សត្រនិងទាំងប្រជារាស្ត្រខ្មែររមែងតែធ្វើកិច្ចអធិដ្ឋាន នូវផល្លានិសង្ស ដែលកើតឡើងមកពីការស្ថាបនាសមិទ្ធិផលទាំងឡាយនេះ ដើម្បីសម្រេចផលនៅជាតិ នេះនិងជាតិក្រោយ ព្រមទាំងប្រាសចាកនូវបាបកម្មនានា ឆ្ពោះទៅត្រើយបរមសុខ ពោលគឺព្រះនិព្វាន។

ប្រវត្តិសាស្រ្តខ្មែរភាគទី១០៖ កំពង់ផែ អូរកែវ

តាមការស្រាវជ្រាវកាយរាវរកប្ញសគល់នៃវប្បធម៌-អារ្យធម៌ខ្មែរ​នាសម័យនគរភ្នំ ដែលបានធ្វើ ឡើង​ដោយលោក លូអ៊ី ម៉ាល័ររ៉េ នៅរមណីយដ្ឋានអូរកែវ ស្ថិតនៅក្នុងដែនដីសណ្តនៃទន្លេមេគង្គ ខាង ត្បូងភ្នំ បាថេ ក្នុងខេត្តក្រមួនស យើងក៏បានដឹងថា បុរាណស្ថាននេះ ជាកំពង់ផែធំមួយ របស់នគរភ្នំ។ ក្នុងការធ្វើកំណាយស្រាវជ្រាវនោះ បានផ្តល់ឲ្យយើងដឹងនូវវត្ថុផ្សេងៗជាច្រើន ដែលខ្លះមកពី ប្រទេសក្លិង្គ ចក្រភពរ៉ូម៉ាំង និងខ្លះទៀត មកពីប្រទេសចិន។ ម៉្យាងទៀត គេក៏បានរកឃើញនូវវត្ថុមួយ ចំនួន ជាថ្មរំលីងនិងសំរិទ្ធ ដែលជាសមិទ្ធិផលនាសម័យបុរេប្រវត្តិសាស្ត្រ។ ដោយសំអាងទៅលើវត្ថុ បុរាណទាំងអស់នោះ យើងអាចសន្និដ្ឋានថា នាសម័យមុនក្លិងចូលស្រុក គឺមានប្រជាពលរដ្ឋខ្មែរបាន រស់នៅលើទីតាំងនេះហើយ។ គួរកត់សម្គាល់ថា កំពង់ផែនេះ គ្រាន់តែជាកំពង់ផែមួយ ក្នុងចំណោម កំពង់ផែជាច្រើនទៀត ក្នុងដែនដីចក្រភពភ្នំ។ បើតាមការស្រាវជ្រាវថ្មីនេះ នៅស្រុកអង្គរបុរី ខេត្តតាកែវ យើងអាចសន្និដ្ឋានដោយមិនភាន់ច្រឡំថា ទីក្រុង ឬរាជធានីរបស់នគរភ្នំ គឺ វ្យាធបុរៈ ដែលមានទីតាំង នៅអង្គរបូរី ពោលគឺពុំមែននៅបាភ្នំទេ។