ដោយ យន់ សាមៀន | RFA អាជ្ញាធរវៀតណាម កោះហៅ និងចោទប្រកាន់ពលរដ្ឋខ្មែរក្រោមម្នាក់ ករណីប្រើប្រាស់និមិត្តសញ្ញា ៧០ ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលផលិតដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។ អាជ្ញាធរកុម្មុយនិស្តវៀតណាម បានចាប់ផ្ដើមធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើតមិនឲ្យប្រើប្រាស់បណ្ដាញសង្គម រួមមាន ហ្វេសប៊ុក (Facebook) ជាដើម ដើម្បីផ្សព្វផ្សាយព័ត៌មាន ស្ដីពីការរំលោភបំពានផ្សេងៗ ពីសំណាក់វៀតណាម និងចែករំលែកប្រវត្តិសាស្ត្រពិត ដែលវៀតណាមបានគ្រប់គ្រងកម្ពុជាក្រោមទាំងខុសច្បាប់ពីបារាំង ។ ការកម្រើកឡើងវិញនៃទង្វើរំលោភសិទ្ធិមនុស្សនេះ ដោយសារតែពលរដ្ឋខ្មែរក្រោម បានចាប់ផ្ដើមប្រើប្រាស់បណ្ដាញសង្គម ផ្សព្វផ្សាយ នឹងចែកចាយព័ត៌មាន ពីកម្ពុជាក្រោមទៅសហគមន៍អន្តរជាតិ ។ អាជ្ញាធរកុម្មុយនិស្តវៀតណាម បានកោះហៅខ្មែរក្រោមមួយចំនួនទៅគំរាម និងព្រមានកុំប្រើប្រាស់បណ្ដាញសង្គមបញ្ចេញមតិបន្តទៅទៀត ។ វៀតណាមថា ប្រសិនបើពួកគេមិនបញ្ឈប់សកម្មភាព ប្រើប្រាស់បណ្ដាញសង្គមទេ អាជ្ញាធរ នឹងចាប់ពួកគេដាក់ពន្ធនាគារ ។ ខ្មែរក្រោមពីរនាក់ ដែលកំពុងរស់នៅលើកទឹកដីដើមកំណើតអះអាងប្រាប់អាស៊ីសេរីថា អាជ្ញាធរវៀតណាមកំពុងគាបសង្កត់សិទ្ធិសេរីភាពផ្នែកអ៊ិនធឹណិតរបស់ពួកគេ ដោយហាមឃាត់ពួកគេ មិនឲ្យប្រើប្រាស់បណ្ដាញសង្គម បន្តទៀត ។ […]
៧០ ឆ្នាំ ៤ មិថុនា
ខ្មែរក្រោមនៅលើពិភពលោកជ្រើសរើសយក «សិទ្ធិស្វ័យសម្រេចវាសនាខ្លួន ដោយខ្លួនឯង» ទៅថ្ងៃអនាគត
ដោយ យន់ សាមៀន | RFA ពលរដ្ឋខ្មែរក្រោម ក្នុងប្រទេសមួយចំនួនមាន ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប ថៃ កូរ៉េខាងត្បូង និងកម្ពុជា បាននាំគ្នាប្រារព្ធខួប ៧០ ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ទៅក្រោមនឹមត្រួតត្រារបស់ប្រទេសកុម្មុយនិស្តវៀតណាម ។ ពួកគេអះអាងថា សារសំខាន់នៃខួប ៧០ ឆ្នាំ គឺការស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត ត្រូវបានពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកំណើតបានស្វែងយល់គ្រប់ជ្រុងជ្រោយ ។ ចំណែករដ្ឋាភិបាលវៀតណាម ក៏បានដឹងឮ ហើយ នឹងមិនសូវហ៊ានធ្វើបាបពលរដ្ឋខ្មែរក្រោម ដូចបច្ចុប្បន្ននេះដែរ ។ មន្ត្រីសំខាន់ៗ មួយចំនួនរបស់សមាគមខ្មែរកម្ពុជាក្រោម អះអាងថា ពលរដ្ឋខ្មែរក្រោមបានសាមគ្គីគ្នាជាសំឡេងធ្លុងមួយឆ្ពោះទៅការស្វែងរកសិទ្ធិកំណត់ជោគវាសនាអនាគតឯងខ្លួន ឲ្យពលរដ្ឋដើមកំណើតខ្មែរក្រោម ដែលកំពុងឋិតក្រោមការគ្រប់គ្រងរបស់កុម្មុយនិស្តវៀតណាម ។ ពលរដ្ឋខ្មែរក្រោម បានប្រើប្រាស់ព្រឹត្តិការណ៍ខួប ៧០ ឆ្នាំនៃថ្ងៃបាត់បង់ទឹកដីនេះ ដើម្បីធ្វើជាយុទ្ធនាការមួយនៅជុំវិញពិភពលោក ដើម្បីឲ្យសហគមន៍ជាតិ និងអន្តរជាតិដឹងថា ពលរដ្ឋខ្មែរក្រោម កំពុងស្រែកឃ្លាន សិទ្ធិ […]
ពលរដ្ឋខ្មែរ និងខ្មែរក្រោម នៅរដ្ឋកាលីហ្វ័រញ៉ា ប្រារព្វទិវាខ្មែរក្រោមនៅក្រោមនឹមអាណានិគមយួន
ដោយ ស៊ឺន ចែងចើន កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៩ សប្ដាហ៍មុននេះ សមាគមខ្មែរកម្ពុជាក្រោម សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក បានប្រារព្វខួប ៧០ ឆ្នាំ ដើម្បីរំឭកដល់ថ្ងៃប្រវត្តិសាស្រ្ត ដែលបារាំង បានផ្ទេរដែនដីកម្ពុជាក្រោម ឬកូស័ងស៊ីន ឲ្យធ្វើជារដ្ឋចំណុះវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ចំណែក ពលរដ្ឋខ្មែរ និងខ្មែរក្រោម នៅទីក្រុងស៊ើរិស សហរដ្ឋអាមេរិក ទើបតែបានប្រារព្ធទិវានេះ នៅថ្ងៃទី ៩ ខែមិថុនា នាវត្តអង្គរបុរី ឋិតនៅក្នុងទីក្រុងស៊ើរិស (Ceres) រដ្ឋ California ដោយមានការនិមន្ត និងអញ្ជើញចូលរួម ពីពលរដ្ឋខ្មែរ ព្រះសង្ឃ ថ្នាក់ដឹកនាំ និងសមជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ កម្មវិធីនេះ […]
អ្នកជំនាញពន្យល់ពីច្បាប់អន្តរជាតិ ដើម្បីទាមទារសិទ្ធិខ្មែរក្រោម
ដោយ ម៉ែន គឹមសេង | VOA អ្នកជំនាញច្បាប់ និងសិទ្ធិមនុស្សអន្តរជាតិលើកឡើងថា ពលរដ្ឋខ្មែរក្រោមមានមូលដ្ឋានច្បាប់ជាច្រើន ដែលអាចគេអាចប្រើប្រាស់ ដើម្បីបន្តការទាមទារសិទ្ធិសេរីភាពជាមូលដ្ឋាន និងឈានដល់សិទ្ធិស្វ័យសម្រេចនៅលើទឹកដីកំណើតរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ។ លោកចូស្សួរ កូផើ (Joshua Cooper) ប្រធានវិទ្យាស្ថានហាវ៉ៃសម្រាប់សិទ្ធិមនុស្ សនិងជាអ្នកជំនាញខាងបញ្ហាខ្មែរក្រោម បានពន្យល់ថា ក្រៅពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ដោយផ្អែកតាមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ និងអនុសញ្ញាស្តីពីសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដែលក្រុមសកម្មជនបានប្រើប្រាស់កន្លងមក គឺនៅពេលបច្ចុប្បន្ននេះមានយន្តការច្បាប់ថ្មីៗ ទៀតរបស់អង្គការសហប្រជាជាតិ ដែលពួកគេអាចប្រើប្រាស់បានក្នុងនោះមានការត្រួតពិនិត្យសិទ្ធិមនុស្ សតាមដំណាក់កាលជាសាកល (Universal Periodic Review) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុជាដើម ។ លោក ចូស្សួរ កូផើ បានបញ្ជាក់ប្រាប់វីអូអេក្នុងបទសម្ភាសតាមទូរស័ព្ទពីទីក្រុងឡាអេ ជាទីដែលសកម្មជនខ្មែរក្រោម បានជួបជុំប្រារព្ធខួបលើកទី ៧០ នៃការបាត់បង់ដែនដីកម្ពុជាក្រោម ទៅក្រោមការគ្រប់គ្រងរបស់វៀតណាមថា៖ «ដូច្នេះអ្វី ដែលយើងកំពុងធ្វើគឺធានាថា នៅពេលណាដែលមានការត្រួតពិនិត្យមើលបញ្ហាសិទ្ធិមនុស្សនៅវៀតណាម គឺយើងចូលរួមផ្តល់យោបល់ដែរជាពិសេសនៅខែកក្កដាខាងមុខ នៅពេលដែលមានការអនុម័តទទួលយកការត្រួតពិនិត្យ […]
៧០ ឆ្នាំក្រោមការត្រួតត្រារបស់វៀតណាម ការតស៊ូរបស់ខ្មែរក្រោមមានសំទុះឡើងវិញ
ដោយ ម៉ែន គឹមសេង | VOA សកម្មជនខ្មែរក្រោមរក្សាក្តីសង្ឃឹមថា ពលរដ្ឋខ្មែរក្រោម នឹងមានសិទ្ធិសេរីភាពពេញលេញ ក្នុងពេលខាងមុខដោយសារតែមានយន្តការច្បាប់ និងការយល់ដឹងកាន់តែច្រើននៅលើឆាកអន្តរជាតិ ពីបុព្វហេតុរបស់ពួកគេក្នុងការទាមទារសិទ្ធិស្វ័យសម្រេច នៅលើទឹកដីកំណើត ប៉ុន្តែបានអះអាងពីការបន្តប្រើប្រាស់យន្តការអហិង្សា ។ ក្រុមពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម ដែលនៅជុំវិញពិភពលោក និងក្រុមសកម្មជនតស៊ូបរទេសគ្មានតំណាង នៅអង្គការសហប្រជាជាតិរួមទាំងអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិចំនួន ២០០ នាក់ បានជួបប្រជុំគ្នានៅឯសន្និសីទលើកទី ២ ស្តីពី «សិទ្ធិខ្មែរក្រោម ក្នុងការសម្រេចជោគវាសនា ដោយខ្លួនឯង» និងក៏ដើម្បីរំឭកដល់រយៈពេល ៧០ ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលវៀតណាមផងដែរ ។ ពិធីដែលមានលក្ខណៈអន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃសៅរ៍ទី ១ ខែមិថុនា ។ លោក សឺន ស៊ូប៊ែរ្តិ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានចូលរួមក្នុងសន្និសីទបានបញ្ជាក់ប្រាប់វីអូអេថា ការណ៍ដែលប្រទេសបារំាងបានប្រគល់ទឹកដីខ្មែរកម្ពុជាក្រោមឱ្យទៅវៀតណាមគ្រប់គ្រងគឺជារឿង «អយុត្តិធម៌» មួយ ដូច្នេះមានតែយន្តការច្បាប់អន្តរជាតិទេ ដែលអាចទាមទារសិទ្ធិសម្រាប់ពលរដ្ឋខ្មែរកម្ពុជាក្រោមឡើងវិញ ។ […]
ខ្មែរក្រោមរំឭកខួប ៧០ ឆ្នាំនៃការបាត់បង់ទឹកដី
ដោយ អូន ឆេងប៉រ | VOA ភ្នំពេញ — ព្រះសង្ឃ បណ្ដាសមាគម សកម្មជននយោបាយ និងពលរដ្ឋខ្មែរកម្ពុជាក្រោមយ៉ាងច្រើនកុះករបានជួបជុំគ្នា នៅព្រឹកថ្ងៃអង្គារនេះដើម្បីប្រារព្ធពិធីបុណ្យខួបលើកទី៧០រាប់ចាប់ពីតាំងពីឆ្នាំ១៩៤៩ពេលដែលរដ្ឋាភិបាលបារាំងសម្រេចប្រគល់ទឹកដីកូសាំងស៊ីនទៅឱ្យប្រទេសវៀតណាមគ្រប់គ្រង។ ក្នុងទីតាំងដីឡូតិ៍មួយកន្លែង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពោរពេញដីភក់ជ្រាំ និងហ៊ុមព័ទ្ធទៅដោយសំណង់ផ្ទះល្វែងជុំជិត រោងពិធីត្រូវបានសង់ឡើង ដែលមានអ្នកចូលរួមប្រមាណ២ពាន់នាក់ បន្ទាប់ពីខាងអ្នករៀបចំបានលើកឡើងថា សំណើសុំធ្វើកម្មវិធីនេះនៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវត្រូវបានអាជ្ញាធរបដិសេធ។ នៅឯពិធីនេះមានការជជែក និងលើកឡើងជាសេចក្ដីថ្លែងការណ៍ស្រដៀងៗគ្នាពីសំណាក់វាគ្មិនផ្សេងៗ ថ្លែងអំពីការរំឭកចងចាំដំណើរឈានឆ្ពោះទៅរកការកាត់ទឹកដីកម្ពុជាក្រោមទៅក្នុងការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ លោកតូច ថឹង អគ្គលេខាធិការសហគមន៍ខ្មែរកម្ពុជាក្រោមបានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃទី៤ខែមិថុនាឆ្នាំ១៩៤៩ជាហេតុការណ៍ប្រវត្តិសាស្ត្រដែលបណ្ដាជនខ្មែរ«មិនត្រូវបំភ្លេច»ចំពោះ«ក្ដីអយុត្តិធម៌»ដែលកើតចេញពីការសម្រេចរបស់អាជ្ញាធរបារាំងនាគ្រានោះ។ «យើងខ្ញុំទាំងអស់គ្នាបានមកជួបជុំគ្នានៅថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយដ៏ជូរចត់ដែលកូនចៅខ្មែរគ្រប់រូបមិនអាចបំភ្លេចបានគ្រប់កាលសម័យ ហើយជាថ្ងៃគម្រប់ខួប៧០ឆ្នាំនៃថ្ងៃអាណានិគមយួនកាន់កាប់ទឹកដីកម្ពុជាក្រោមរហូតមកដល់សព្វថ្ងៃ ដោយពុំមានឥស្សរជនខ្មែរណា ឬប្រជាជនខ្មែររូបណាយល់ព្រម ឬទទួលស្គាល់ឡើយ»។ សកម្មជនខ្មែរកម្ពុជាក្រោមរូបនេះបានថ្លែងបន្តទៅកាន់អង្គពិធីថា៖ «ម៉្យាងទៀត ខ្ញុំសូមឱ្យខ្មែរយើងគ្រប់រូប កុំយល់ឃើញថា ទឹកដីកម្ពុជាក្រោម គ្រាន់តែមាននៅក្នុងអារម្មណ៍នោះ សូមឱ្យទឹកដីកម្ពុជាក្រោមស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់រូប និងធ្វើការទាមទារឱ្យមានសេរីភាព ដូចជាប្រជាជាតិនៅលើពិភពលោកយើងនេះដែរ»។ បណ្ដាវាគ្មិនដទៃទៀតដែលឡើងថ្លែងក្នុងរោងពិធីប្រក់តង់ ក្រោមកម្ដៅថ្ងៃស្រោចកម្លោចនាវេលាពេលព្រឹកមុនបាយថ្ងៃត្រង់បានលើកឡើងពីការ«ធ្វើទុក្ខបុកម្នេញ»របស់អាជ្ញាធរវៀតណាមលើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក ទាំងការរឹតត្បិតលើសេរីភាពនយោបាយ និងសេរីភាពខាងជំនឿសាសនារបស់ពួកគេ។ ក្នុងឆ្នាំ១៩៤៩ រដ្ឋអំណាចបារាំងបានសម្រេចប្រគល់ការកាន់កាប់ចំណែកទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោម ដែលមានទីតាំងនៅដីសណ្ដប៉ែកខាងក្រោមទន្លេមេគង្គ […]
គណបក្សប្រឆាំង ២ គាំទ្រការប្រារព្ធខួប ៧០ ឆ្នាំ នៃការបាត់បង់ដែនដីកម្ពុជាក្រោម
ដោយ ស៊ឺនចែងចើន គណបក្សសង្រ្គោះជាតិ ចាត់ទុកទឹកដីកម្ពុជាក្រោម គឺជាទឹកដីរបស់ខ្មែរ ទោះបីជាអស់រយៈពេល ៧០ ឆ្នាំកន្លងទៅហើយ ដែលអាណានិគមបារាំងបានកាត់ដីកម្ពុជាក្រោម នេះ ទៅឲ្យអាណានិគមវៀតណាមត្រួត្រារហូតដល់សព្វថ្ងៃនេះ ក៏ដោយ ។ នៅក្នុងសេចក្តីង្លែងការណ៍ របស់គណបក្សសង្រ្គោះជាតិ ដែលចេញផ្សាយ នៅថ្ងៃទី ៤ ខែមិថុនាម្សិលមិញនេះ បញ្ចាក់ថា រយៈពេល ៧០ ឆ្នាំ កន្លងទៅនេះ ប្រជារាស្រ្តខ្មែរ មិនអាចបំភ្លេចទឹកដីកម្ពុជាក្រោម ឡើយ ហើយគណបក្សប្រឆាំងមួយនេះ នឹងនៅជាមួយបងប្អូនជនរួមឈាមចានិច្ច ទោះបីជា ខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរលើ គឺជាខ្មែរតែមួយ ។ អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី បើគណបក្សសង្រ្គោះជាតិឈ្នះឆ្នោតកាន់កាប់រដ្ឋាភិបាល នៅតែទាមទារឲ្យមានសិទ្ធិស្វ័យសម្រេចឲ្យពលរដ្ឋខ្មែរក្រោម និងទាមទារឲ្យប្រទេសកុម្មុយនិស្តវៀតណាម ប្រគល់ទឹកដីកម្ពុជាក្រោម មកឲ្យកម្ពុជា ដើម្បីត្រួតត្រាវិញ ។ ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី ៤ […]
ខ្មែរក្រោមទាមទារឲ្យរដ្ឋាភិបាលយកថ្ងៃ ៤ មិថុនា ជាបុណ្យជាតិនៃការបាត់បង់ទឹកដីទៅវៀតណាម
ដោយ ពេជ្រ ចំរុង | VOD អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានស្នើជាថ្មីឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ពិចារណាយកថ្ងៃទី ៤ ខែមិថុនា ជាទិវាជាតិរំឭកការឈឺចាប់នៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាម ។ នៅថ្ងៃអង្គារទី ៤ ខែមិថុនានេះ គឺខួបលើកទី ៧០ឆ្នាំ ដែលអាណាព្យាបាលបារាំងបានផ្ទេរទឹកដីកូសាំងស៊ីន ឬទឹកដីកម្ពុជាក្រោម ទៅឲ្យអាណានិគមវៀតណាម កាន់កាប់ និងមើលការខុសត្រូវបន្ដកាលពីសម័យនោះ បើទោះបីជាគ្មានការយល់ព្រមពីភាគីកម្ពុជាក៏ដោយ ។ នៅព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋខ្មែរក្រោមបានប្រារព្ធខួបលើកទី ៧០ នៃទិវាកាន់ទុក្ខជាតិនៃការបាត់បង់ទឹកដីនេះ និងធ្វើពិធីរាប់បាត្រឆ្លងដោយមានព្រះសង្ឃចំនួន ១៩៤៩ អង្គ ដូចរាល់ឆ្នាំ នៅក្រោមអធិបតីភាព សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ ។ តំណាងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ លោក ខឿន វីរ៉ាត់ មានមតិនៅក្នុងពិធីព្រឹកនេះថា ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅតែទទួលរងការឈឺចាប់ […]
ខ្មែរក្រោម ប្រារព្ធខួបបាត់បង់ទឹកដី គម្រប់ ៧០ ឆ្នាំ ក្រោមការរឹតត្បិត និងឃ្លាំមើលពីអាជ្ញាធររបបក្រុងភ្នំពេញ
ដោយ មួង ណារ៉េត | RFA ពលរដ្ឋខ្មែរក្រោម អះអាងថា អាជ្ញាធរ និងសមត្ថកិច្ចក្រុងភ្នំពេញ នៅតែបន្តឃ្លាំមើល ការរំលឹកខួប គម្រប់ ៧០ ឆ្នាំ នៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដូចរាល់ៗ ឆ្នាំដែរ ។ ខ្មែរក្រោម ចាត់ទុកថា សកម្មភាពឃ្លាំមើលនេះ បានធ្វើឲ្យអ្នកចូលរួម ភ័យខ្លាច និងជារឹតត្បិតសេរីភាពសម្ដែងមតិរបស់ពួកគេ ។ ខ្មែរក្រោមអះអាងថា ការប្រារព្ធកម្មវិធីរំលឹកខួបបាត់បង់ទឹកដី ខេត្តចំនួន ២១ និងកោះ ២ នៅកម្ពុជាក្រោម គម្រប់ខួប ៧០ ឆ្នាំ នៅឆ្នាំនេះ រងការរឹតត្បិត ទាំងទីតាំងប្រារព្ធពិធី និងសេរីភាពសម្ដែងមតិ ពីរបបក្រុងភ្នំពេញ ។ នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់ថា មានសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន បានមកឈរឃ្លាំមើល […]
ខួប ៧០ ឆ្នាំ នៃទិវា ៤ មិថុនា ប្រារព្ធដោយពលរដ្ឋខ្មែរ និងខ្មែរក្រោម នៅទូទាំងពិភពលោក
ដោយ ស៊ឺន ចែងចើន នៅថ្ងៃ ៤ ខែមិថុនា ឆ្នាំ ២០១៩ នេះ ពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភពលោក នឹងប្រារព្ធខួប ៧០ ឆ្នាំ ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ឲ្យទៅវៀតណាមធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។ ពិធីបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ដែល នឹងប្រារព្ធដោយអង្គការ សមាគមខ្មែរកម្ពុជាក្រោម សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ដើម្បីរំឭកដល់ថ្ងៃប្រវត្តិសាស្រ្ត ដែលបារាំង បានផ្ទេរដែនដីកម្ពុជាក្រោម ឬកូស័ងស៊ីន ឲ្យធ្វើជារដ្ឋចំណុះវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ដោយឡែក កាលពីថ្ងៃអាទិត្យ ទី ២ ខែមិថុនា ចុងសប្តាហ៍កន្លងទៅនេះ ពិធីរំឭកខួប ៧០ ឆ្នាំ ត្រូវបានរៀបចំឡើងមុនពេលថ្ងៃកំណត់ផ្លូវការ ដែល នឹងឈានមកដល់នៅថ្ងៃទី ៤ ខែមិថុនា រួមានប្រទេសកូរ៉េខាងត្បូង […]