ប្រជុំដំណាច់ឆ្នាំ ២០១៨

សេចក្ដីថ្លែងអំណរគុណរបស់សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន់ ហូស្សេ

កាលពី​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ បន្ទាប់ពី​បានបញ្ចប់​នូវ​សន្និបាត​ប្រចាំឆ្នាំ ២០១៨ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពី​សហរដ្ឋអាមេរិក លោក ថាច់ ជូន​ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទីក្រុង សាន់ ហូ​ស្សេ (San Jose) នៃ​រដ្ឋ California បានចេញ​លិខិត​មួយច្បាប់ ចុះ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ដើម្បី​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ចូលរួម​ប្រជុំ និង​ឧបត្ថម្ភ​ថវិកា​ដល់​អង្គសន្និបាត ។ តទៅ​នេះ លោក ថាច់ ជូន ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose អាន​នូវ​ខ្លឹមសារ​ដើម នៃ​សារលិខិត​នេះ ដូចតទៅ​៖​

​មន្ត្រី​ជាន់​ខ្ពស់​​ផ្នែក​​សេរីភាព​​សាសនា​​អន្តរជាតិ ថ្លែង​អំពីសេរីភាពសាសនា នៅកម្ពុជាក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បានធ្វើ សន្និបាត​ប្រចាំឆ្នាំ ២០១៨ រយៈពេល​បី​ថ្ងៃ គឺ នៅ​ថ្ងៃទី ៧, ៨ និង ៩ ខែធ្នូ ឆ្នាំ ២០១៨ នេះ ដើម្បី​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​ចេញ​ផែនការ​ជាក់ស្ដែង​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ ២០១៩ ។ សន្និបាត​នេះ បានធ្វើ​នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដោយមាន​ថ្នាក់ដឹកនាំ និងសមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​វាគ្មិន​បរទេស បាន​អញ្ជើញ​មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក ចូលរួម​យ៉ាងច្រើន​កុះករ ក្នុងនោះ​ក៏មាន​វាគ្មិន​ជា​តំណាង​អង្គការ​អន្តរជាតិ មកពី​ស្ថាប័ន​ផ្សេងៗ និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ផងដែរ ។ ​នៅក្នុង​ឱកាស​ អ្នកស្រី Tina L. Mufford ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​វិភាគ​នយោបាយ​របស់​គណៈ​កម្ម​ការ​សហរដ្ឋអាមេរិក​ទទួល​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ បានថ្លែងអំពីសេរីភាពសាសនា នៅកម្ពុជាក្រោម សន្និបាត​ប្រចាំឆ្នាំ ២០១៨ របស់សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖

ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ស្ថានភាព​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បានធ្វើ សន្និបាត​ប្រចាំឆ្នាំ ២០១៨ រយៈពេល​បី​ថ្ងៃ គឺ នៅ​ថ្ងៃទី ៧, ៨ និង ៩ ខែធ្នូ ឆ្នាំ ២០១៨ នេះ ដើម្បី​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​ចេញ​ផែនការ​ជាក់ស្ដែង​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ ២០១៩ ។ សន្និបាត​នេះ បានធ្វើ​នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដោយមាន​ថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​វាគ្មិន​បរទេស បាន​អញ្ជើញ​មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក ចូលរួម​យ៉ាងច្រើន​កុះករ ។ ​នៅក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ លោក ថាច់ វឿ​ង នៃ ទូរទស្សន៍ ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) បានធ្វើ​កិច្ចសម្ភាសន៍ លោក ត្រឹង ម៉ាន់ រិន្ទ ជា​ប្រធាន​ផែនការ […]

សន្និបាតប្រចាំឆ្នាំ ២០១៨ និង សន្និសីទ​សិទ្ធិមនុស្ស នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

ចាប់ពី​ថ្ងៃទី ៧ ដល់ ៩ ខែ​ធ្នួ ឆ្នាំ ២០១៨ ចុងឆ្នាំ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។ សន្និបាត​នេះ នឹងមាន​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​វាគ្មិន​បរទេស​នានា មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ចូល រួម ។​ ​សន្និបាត​នេះ ក្នុង​គោលបំណង​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៨ និង ចេញ​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី ។ កម្មវិធី សន្និបាត​រយៈពេល ៣ ថ្ងៃនេះ រួមមាន​៖  ​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៨ ប្រជុំ​គណៈកម្មការ​នាយក និង របាយការណ៍​សកម្មភាព​ឆ្នាំ​ចាស់ នៃ​ស្ថាប័ន នីមួយៗ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​ ថ្ងៃទី […]

ប្រវត្តិវាគ្មិននៅក្នុងសន្និសីទអន្តរជាតិស្ដីពីជនជាតិដើមខ្មែរក្រោម

ប្រែសម្រួលដោយ ថាច់ ប្រីជា គឿន និង សឺង សម្រេច នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ សហព័ន្ធខ្មែរកម្ពុជាក្រោម បានរួមគ្នាជាមួយនឹងអង្គការ UNPO និង សមាជិកព្រឹទ្ធសភាបារាំង លោក Andre Gattoline ធ្វើសន្និសីទអន្តរជាតិមួយស្ដីពី ករណីជនជាតិដើមខ្មែរក្រោម នៅក្នុងព្រឹទ្ធសភាបារាំង ដើម្បីពិភាក្សាអំពីស្ថានភាព សិទ្ធិមនុស្សខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ វាគ្មិនជាច្រើនមកពីប្រទេសនានាបានចូលថ្លែងចែករំលែកនូវបទពិសោធន៍របស់ខ្លួនទាក់ទងនឹងបញ្ហាជនជាតិដើមខ្មែរក្រោម ។ ខាងក្រោមនេះ ប្រវត្តិសង្ខេប នៃ វាគ្មិនទាំងនោះ ។ លោក Andre Gattolin ព្រឹទ្ធសភា ក្រោយពីបានទទួលសញ្ញាបត្របណ្ឌិតផ្នែក ព័ត៌មាន និង វិទ្យាសាស្ត្រ ទំនាក់ទំនង លោក Andre Gattolin ក៏ក្លាយទៅជានាយកផ្នែក ទីផ្សារ នៃ សារព័ត៌មាន […]

សន្និសីទអន្តរជាតិស្ដីពីជនជាតិដើមខ្មែរក្រោម

ដោយ ថាច់ ប្រីជា គឿន នៅថ្ងៃសៅរ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៨ ចុងសប្ដាហ៍កន្លងទៅនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានសហការជាមួយនឹងអង្គការប្រជាជាតិ និង ប្រជាជាជនគ្មានតំណាង (UNPO) និង សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin រៀបចំសន្និសីទអន្តរជាតិនៅក្នុងអគារព្រឹទ្ធ សភាបារាំង នាទីក្រុងប៉ារិស ប្រទេសបារាំង ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិដើមខ្មែរក្រោម ។ វាគ្មិនបរទេសជាច្រើនបានចែក រំលែកនូវបទពិសោធន៍របស់ខ្លួនអំពីរឿងរ៉ាវកម្ពុជាក្រោម នៅក្នុងសន្និសីទនេះ ដល់ភ្ញៀវជាតិ និងអន្តរជាតិជាថ្នាក់ដឹកនាំ និងសមាជិក នៃសហ ព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានអញ្ជើញមកពីប្រទេសនានាជុំវិញពិភពលោក ដូចជា ប្រទេសកម្ពុជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី បារាំង ហូឡង់ និងអ៊ីតាលី ។ គោលបំណងនៃសន្និសីទអន្តរជាតិនេះ ធ្វើឡើងដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងនូវស្ថានភាពពិតនៃដែនដី កម្ពុជាក្រោម និងលើកកម្ពស់នូវការយល់ដឹងអំពីបញ្ហាការរំលោភសិទ្ធិមនុស្សពីសំណាក់របបកុម្មុយនិស្តវៀតណាមលើពលរដ្ឋខ្មែរក្រោម នៅ […]

UNPO ចេញចសេច​ក្ដី​ជូន​ដំ​ណឹង​ស្ដី​ពី សន្និ​សីទ​អន្តរ​ជាតិ​របស់​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

អង្គការ​ប្រជាជាតិ និង ប្រជាជន​គ្មាន​តំណាង (UNPO) ទើបតែចេញផ្សាយនូវសេចក្ដីជូនដំណឹងពិស្ដារនៅ លើគេហទំព័រផ្លូវការរបស់ខ្លួន ស្ដីពី សន្និសីទអន្តរជាតិរបស់សហ័ន្ធខ្មែរកម្ពុជាក្រោម ​ដែលនឹងធ្វើនៅ ក្នុងប្រទេសបារាំង ក្នុងខែមិថុនា ខាងមុខនេះ ។ យោងតាមគេហទំព័រអង្គការ UNPO បានបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង អង្គការ​ប្រជាជាតិ និង ប្រជាជន​គ្មាន​តំណាង (UNPO) នឹងរួមគ្នាធ្វើសន្និសីទអន្តរជាតិ ស្ដីពីការរំលោភសិទ្ធិមនុស្ស លើពលរដ្ឋ ខ្មែរក្រោម នៅក្នុងប្រទេសវៀតណាម នៅក្នុងអគារព្រឹទ្ធសភាបារាំង នា ទីក្រុង ប៉ារិស នៃប្រទេសបារាំង នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨   នេះ ។  សន្និសីទនេះ មានសមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin ជាអ្នកទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ ។ យោងតាមគេហទំព័រដដែលបានបញ្ជាក់ថា សន្និសីទនេះមានឈ្មោះថា “ ស្ថានភាពនយោបាយ […]

​សមាជិក សមាជិកា នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​ហូ​ឡង់ គ្រោង​ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​បារី​ស​

ដោយ ស៊ឺន ចែងចើន| VOKK សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ ស្តីពី​សិទ្ធិ​ខ្មែរក្រោម នៅក្នុង​ប្រទេស​វៀតណាម នា​ថ្ងៃ​សៅរ៍ ទី ២ ខែ មិថុនា ឆ្នាំ ២០១៨ នៅ​អគារ​ព្រឹទ្ធសភា បារាំង នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង ខាងមុខនេះ ដោយមាន​វា​គ្មឹ​នប​រទេស​ជាច្រើនរូប អញ្ជើញ​ចូលរួម និង​ថ្នាក់ដឹកនាំ សមាជិក សមាជិក ព្រមទាំង​អ្នកគាំទ្រ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម និមន្ត​និង​អញ្ជើញ​ទៅ​ពី​ប្រទេស​កាណាដា ប្រទេស​អូស្ត្រាលី ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​ទ្វីប​អឺ​រូប​ជាដើម ។​ លោក លី សឿង ប្រធាន​ផែនការ និង​ហេ​រញ្ញឹក នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ហូ​ឡង់ បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​ទូរទស្សន៍​ព្រៃនគរ ឱ្យដឹងថា សមាជិក សមាជិកា នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​ហូ​ឡង់ នឹង​អញ្ជើញ ទៅ​ចូលរួម​ជួយ​ចាត់ចែង​រៀបចំ​សន្និសីទ​អន្តរជាតិ […]