៦៩ ឆ្នាំ ៤ មិថុនា

សា​ខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម នៅ​រដ្ឋវ៉ា​ស៊ិន​តោន​ស្តេត ប្រារព្វ​ទិ​វា​កម្ពុ​ជា​ក្រោម ៤ មិថុនា

ដោយ ស៊ឺន ចែងចើន| VOKK សាខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត សហរដ្ឋអាមេរិក នៅ​ថ្ងៃអាទិត្យ​ទី ២៤ ខែមិថុនា ឆ្នាំ ២០១៨ បាន​ប្រារព្ធ​ខួប ៦៩ ឆ្នាំ នៃ​ទិវា ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​បារាំង​បាន កាត់​ដែនដី​កម្ពុជា​ក្រោម ឬ​ដែនដី​កូស័ងស៊ីន​ឲ្យ​ទៅ​វៀតណាម បន្តធ្វើ​អាណានិគម​លើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក រហូតដល់​សព្វថ្ងៃ ។ ​ពិធី​នេះ ប្រារព្ធ​នៅ វត្ត​ចន្ទរង្សី នាទី​ក្រុង​តា​ខូ​ម៉ា (Tacoma) រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត ដោយមាន​ការចូលរួម ពី​អ្នកគាំទ្រ​នៅក្នុង​រដ្ឋ​មួយ​នេះ និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មួយ​យ​ចំនួន មាន​ជាអាទិ៍ លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ លោក ចៅ សារី ប្រធាន​គណៈកម្មាការ​ទទួល​បន្ទុក​ហិរញ្ញវត្ថុ លោក ថាច់ សា​មន ជា​អនុប្រធាន និង​លោក ថាច់ […]

បទសម្ភាសន៍​៖ បេសកកម្ម​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose

​នៅ​ថ្ងៃអាទិត្យ ទី ២៤ ខែមិថុនា ២០១៨ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose រដ្ឋ California បាន​ប្រារព្ធ​ពិធីបុណ្យ ខួប ៦៩ ឆ្នាំ នៃ​ទិវា បារាំង​ផ្ទេរ ដែនដី​កម្ពុជា​ក្រោម ឬ ដែនដី​កូស័ងស៊ីន ឲ្យ​ទៅជា​រដ្ឋ​ចំណុះ វៀតណាម (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០១៨) ។ ពិធី​នេះ ប្រារព្ធ​នៅ​វត្ត ខេមររ​ង្សី នាទី​ក្រុង San Jose រដ្ឋ California ។ អ្នក​ចូលរួមបាន​សម្ដែង​នូវ​ប្រវត្តិ នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម និង អំពី​សកម្មភាព​តស៊ូ​មតិ លើ ឆាក​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ទាមទារ​នូវ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ដែល​កំពុងតែ​រស់នៅ​ក្រោម​របប​អាណានិគម​យួន សព្វថ្ងៃ […]

​សាខា KKF ប្រចាំ San Jose និង រដ្ឋ Washington State ប្រារព្ធ ខួប ៦៩ ឆ្នាំ នៃ​ទិវា​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​យួន​

ដោយ ថាច់ ប្រីជា គឿន|VOKK ​នៅ​ថ្ងៃទី ២៤ ខែមិថុនា នេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose រដ្ឋ California និង រដ្ឋ Washington State បាន​ប្រារព្ធ​ពិធីបុណ្យ ខួប ៦៩ ឆ្នាំ នៃ​ទិវា​បារាំង​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម ឬ ដែនដី​កូស័ងស៊ីន ឲ្យ​ទៅជា​រដ្ឋ​ចំណុះ​វៀត ណា​ម (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០១៨) ។ អ្នក​ចូលរួមបាន ធ្វើ​ពិធី​ដារ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ដល់​វីរជន​ខ្មែរក្រោម គ្រប់រូប ក្នុងនោះ​មាន ឧកញ៉ា សឺ​ង គុយ ជាដើម ដែល​បាន​បូជាជីវិត​ដើម្បី​បុព្វហេតុ​ជាតិ និង​សាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម ។ បន្ទាប់ពី​ពិធី​គោរព ទង់ជាតិ​កម្ពុជា​ក្រោម និង ពិធី​រំឭក​គុណ​វីរជន​ខ្មែរក្រោម […]