ប្រជុំដំណាច់ឆ្នាំ ២០១៧

​ប្រធានសភា​តំណាង នៃ​សហព័ន្ធ​ខ្មែរ​ក​ម្ព​ជា​ក្រោម តែងតាំង​ប្រធាន​សាខា ​និង​ជំនួយការ នៅ​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក

ដោយ ស៊ឺន ចែងចើន l VOKK នៅក្នុង​សន្និបាត ប្រចាំឆ្នាំ ២០១៧ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ប្រព្រឹត្តទៅ នៅ​ទីក្រុង Orlando រដ្ឋ Florida ចាប់ពី​ថ្ងៃទី ៨ ដល់ ១០ ខែធ្នូ លោក ថាច់ សេ ជា​ប្រធានសភា​តំណាង នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានតែងតាំង លោក គឹម សាក់ ត្វ​ង ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត​កេ​បិ​ច (Quebec) ប្រទេស​កាណាដា​, លោក ត្រឹង ស៊ី ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត​អន់ធា​រី​យោ (Ontario) ប្រទេស​កាណាដា​, លោក កៀង សុវណ្ណ ជា​ប្រធាន សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Massachusetts សហរដ្ឋអាមេរិក និង​លោក ចៅ […]

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​បិទ​បញ្ចប់​មហាសន្និបាត ​ប្រចាំ​ឆ្នាំ​លើក​ទី ២២

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​បិទ​បញ្ចប់​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​ ២២ កាលពី​ថ្ងៃអាទិត្យ ទី​ ១០ ខែ​ធ្នូ្ន កន្លង​ទៅ​នេះ នៅ​ទីក្រុង​អូឡែនដូ (Orlando) រដ្ឋ​ហ្លរីដា ​(Florida) សហរដ្ឋអាមេរិក​(USA) ​។ មហាសន្និបាត​នេះ មាន​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ​ជិត ​៣០០​ នាក់ បាន​ចូលរួម ។ ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ មកពី​សហរដ្ឋអាមេរិក បាំ​រាំង អូស្ត្រាលី កាណាដា ប្រទេស​កម្ពុជា និង​​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ព្រមទាំង​អ្នកតំណាង​អង្គការ​ធំៗ ​មួយ​ចំនួន​បាន​ចូលរួម​ធ្វើ​សេចក្ដីថ្លែងការណ៍​ផង​ដែរ ។ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា មហាសន្និបាត​ប្រចាំ​ឆ្នាំនេះ សហព័ន្ធ​បាន​បូកសរុប​សមិទ្ធផល​ ដែល​បានធ្វើ​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ព្រមទាំង​រៀបចំ​គម្រោង​ផែនការ​សម្រាប់​ឆ្នាំ​ ២០១៨​ ខាងមុខ ដោយ​ក្នុង​នោះទីមួយ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ទី​ពីរ ពង្រីក​ការ​ទំនាក់ទំនង​ក្រៅ​ប្រទេស​បន្ថែម​ទៀត ។ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឱ្យ​ដឹង​ថា មហាសន្និបាត បាន​កែប្រែ​ច្បាប់​លក្ខន្តិកៈ​សហព័ន្ធ​មួយ​ចំនួន […]

កំណត់ហេតុ អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៧ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ (ភាគ ២)

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ​កំណត់ហេតុ​សន្និបាត​ប្រចាំឆ្នាំ ២០១៧ ​ថ្ងៃទី ០៨-១០ ធ្នូ ឆ្នាំ ២០១៧ ​ទីក្រុង អូ​ឡែ​ន​ដូ រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​ Orlando, Florida, U.S.A. ​ថ្ងៃអាទិត្យ ទី ១០ ធ្នូ ព​.​ស​. ២៥៦១ គ​.​ស​. ២០១៧ ​ក​. កម្មវិធី ​ពេលព្រឹក​ព្រាង ទេសភាព​ធម្មជាតិ​ស្រស់បំព្រង សំឡេង​បក្សាបក្សី​ខ្ញៀវខ្ញារ វា​តា​ផាយផាត់​រំភើយ​ល្ហើយ ៗ ត្រជាក់​ដល់​ឆ្អឹងខ្នង គណៈកម្មកា​នាយក និង​ព្រះសង្ឃ នូវ​សមាជិក សមាជិកា​គ្រប់​អង្គ​-​ប្រាណ បាន​យាត្រា​មកជួប​ជុំគ្នា ត្រៀបត្រា​ក្នុង​មហាសាល​សន្និបាត​ប្រកបដោយ​ទឹកមុខ​ញញឹម​ប្រឹម​ប្រិ​យ ហាក់បីដូចជា​សួគ៌​សួ​នន​ន្ទ​វ័ន​ទេព​ប្រោះព្រំ​មន្ត​សិរី​សួស្តី​ដល់​ខ្មែរក្រោម គួរ​ឲ្យ​រីករាយ​មនោ​រម្យ ។ នាគ្រា​កាលនោះ​លោក ថាច់ វឿ​ង និង អ្នកនាង​ថាច់ សុមាលី​ន ជា​ពិធីករ​និង​ពិធីក​រិ​នី ចាប់ផ្តើម​ដោយ​ការគោរព​និមន្ត​និង​អញ្ជើញ​អង្គសន្និបាត​ទាំងមូល​ក្រោក​សណ្ឋិត​ឈរ​ធ្វើ​កិច្ច​គោរព​ទង់ជាតិ អមដោយ​បទ​ភ្លេងជាតិ​យ៉ាង​អន្លង់​អ​ន្លោ​ច​ស្រងេះស្រងោច​អាណោច​អាណិត​ខ្លោចចិត្ត​ចំពោះ​ស្រុកកំណើត​ដែល​ខ្លួន​ត្រូវ​ឃ្លាតឆ្ងាយ​ទាំង​អាល័យ​ស្រណោះ​អាឡោះ​ពន់លន់​លើស​ប៉ាន់ប្រមាណ រហូតដល់​មាន​អ្នកខ្លះ​អួលដើមក […]

កំណត់ហេតុ អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៧ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ (ភាគ ១)

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ​កំណត់ហេតុ​សន្និបាត​ប្រចាំឆ្នាំ ២០១៧ ​ថ្ងៃទី ០៨-១០ ធ្នូ ឆ្នាំ ២០១៧ ​ទីក្រុង អូ​ឡែ​ន​ដូ រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​ Orlando, Florida, U.S.A. ​ថ្ងៃ​សៅរ៍​ទី ៩ ធ្នូ ព​.​ស​. ២៥៦១ គ​.​ស​. ២០១៧ ​ម៉ោង ៩ ព្រឹក​ ​ ​ក​. កម្មវិធី​៖ ​ពិធីករ​ថាច់ វឿ​ង និង​ពិធីក​រិ​នី ថាច់ សុមាលី​ន​ចាប់ផ្តើម​ប្រកាស​កម្មវិធី – គោរព​ទង់ជាតិ ។​ – គោរព​រំឭក​គុណ​បុព្វ​វីរ​សមណៈ បុព្វ​វីរបុរស និង​បុព្វ​វីរនារី ។ – អារាធនា​ព្រះសង្ឃ​សូត្រ​ជយ​ន្តោ​ជា​មង្គល​កិច្ច​ជូន​សន្និបាត ។​ – សុន្ទរកថា ស្វាគមន៍​អង្គសន្និបាត ដោយ​ព្រះតេជព្រះគុណ អៀង ភីរុណ […]

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ គ្រោង​រៀបចំ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​ ២២​ នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​គ្រោង​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​ ២២ នៅ​សប្ដាហ៍​ទី​ ២ ខែ​ធ្នូ នៅ​ទីក្រុង​អូឡែនដូ (Orlando) រដ្ឋ​ហ្លរីដា (Florida) សហរដ្ឋអាមេរិក ។ សន្និបាត​នេះ នឹង​បូក​សរុប​សមិទ្ធផល​ប្រចាំ​ឆ្នាំ ព្រមទាំង​រៀបចំ​គម្រោង​ផែនការ​សម្រាប់​ដើម​ឆ្នាំ​ ២០១៨ ។ ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ បាន​ឱ្យ​អាស៊ីសេរី ដឹង​ថា មហាសន្និបាត​ប្រចាំ​ឆ្នាំ​នេះ សហព័ន្ធ ​នឹង​បូក​សរុប​សមិទ្ធផល ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​​កន្លង​ទៅ​នេះ ។ ទន្ទឹមគ្នា​នេះ​ដែរ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ឬ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់​ដែល​រស់​នៅ​សហរដ្ឋអាមេរិក ឬ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ ​ទៀត ឱ្យ​ចូលរួម​មហាសន្និបាត​លើក​ទី​២២ ឱ្យ​បាន​ច្រើន​កុះករ ។ លោក​បន្ត​ថា សម្រាប់​ឆ្នាំ​ ២០១៧​ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ទទួល​សមិទ្ធផល​ជា​ច្រើន ។ លោក ប្រាក់ សេរីវុឌ្ឍ ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា សហព័ន្ធ​បាន​បញ្ជូន​គណៈ​ប្រតិភូ​ទៅ​ប្រជុំ​មហា​សន្និបាត​របស់​អង្គការ […]