៦៥ ឆ្នាំ ៤ មិថុនា

បាតុកម្ម​រឿង​កម្ពុជា​ក្រោម​ល្បី​នៅលើ បណ្ដាញ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​បណ្ដាញ​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​ព័ត៌មាន និង​កាសែត​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​ភាសា​ខ្មែរ ទាំង​ភាសា​អង់គ្លេស ព្រមទាំង បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ និង បណ្ដាញ​សង្គម Facebook បាននាំគ្នា​ចុះផ្សាយ​រឿង “​កម្ពុជា​ក្រោម​” ព្រោងព្រាត ធ្វើ​ឲ្យ មានការ​ចាប់អារម្មណ៍​ពី​សហគមន៍ជាតិ និង​អន្តរជាតិ ។ ការចុះផ្សាយ​ព័ត៌មាន​នេះ បន្ទាប់ពី​សមត្ថកិច្ច​ខ្មែរ​បាន​បង្ក្រាប​ទៅ លើ​អ្នក​តវ៉ា​របស់​ក្រុមយុវជន​ខ្មែរ ដែល​បានធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ដឹកនាំ​ដោយ​សហព័ន្ធ និស្សិត​បញ្ញវន្ត​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ ទី ៨ ខែកក្កដា កន្លងទៅនេះ ។​ ទាញយក នៅ​ព្រឹក​ថ្ងៃទី ០៩ ខែកក្កដា មួយថ្ងៃ បន្ទាប់ពី​ព្រឹត្តិការណ៍​បាតុកម្ម​រួចមក គ្រប់​កាសែត​ដែល​បានចេញ​ផ្សាយ នៅក្នុង​ប្រទេស កម្ពុជា បាន​ចុះផ្សាយ​នៅលើ​ទំព័រមុខ​របស់ខ្លួន​ស្ដីពី​រឿងរ៉ាវ​កម្ពុជា​ក្រោម​គ្មាន​ចន្លោះ​ឡើយ ។ ចំណែក គេហទំព័រ​ព័ត៌មាន​ឯករាជ្យ ល្បីៗ​របស់​ខ្មែរ​មួយចំនួន​ដែល​បាន​ចុះផ្សាយ មានដូចជា […]

ទិវា ៤ មិថុនា នៅប្រទេសស្វិស

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ នៅ​ថ្ងៃ​សៅរ៍​ទី ១៤ ខែមិថុនា នេះ សាខា​សហព័ន្ធ​ខ្មែ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ស្វិ​ស បានរៀបចំ​ពិធី​ខួប ៦៥ ឆ្នាំ ថ្ងៃ​បារាំង កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម ឬ ថ្ងៃ​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគម​យួន ។ ពិធី​នេះ មានការ​ចូលរួម​ពី លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​ អ្នកស្រី ថាច់ សុភាព ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ស្វិ​ស ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ បាន​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅវេលា​ម៉ោង ៥ ព្រឹក ម៉ោង​នៅ​ប្រទេស​ស្វិ​ស ថ្ងៃទី ១៤ ខែមិថុនា ខណៈដែល​អ្នកស្រី​កំពុង​រៀប ចំ​កន្លែង​ប្រារព្ធ​កម្មវិធី មុនពេល​ជួបជុំ​ផ្ញៀវ អំពី​មូល​ហេតុដែល​នាំ​ឲ្យ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​កម្មវិធី​នេះ […]

យុវជនខ្មែរប្ដេជ្ញាយកដីកម្ពុជាក្រោមមកវិញ

នៅ​ព្រឹក​នៅ​ថ្ងៃទី ៤ មិថុនា យុវជន​ជាច្រើន​ក្រុម បានធ្វើ​ពិធី​ដង្ហែ​ក្បួន ដើម្បី​រំឭក​ខួប ៦៥ ឆ្នាំ ដែល​អាណានិគម​បារាំង​ បានកាត់​ទឺ​កដី​កម្ពុជា​ក្រោម ឲ្យ​ទៅ​វៀតណាម​។យុវជន​ទាំងនោះ​ភាគច្រើន​ជា​អ្នកលេង​បណ្តាញ­​សង្គម​ហ្វេ​ស​ប៊ុ​ក មានដូចជា ក្រុម I Love Cambodia Hot News, I Love Cambodia Hot News II, I Cambodia, សហភាព​យុវជន​ដើម្បី​សន្តិភាព និង​យុត្តិធម៌​, សហព័ន្ធ​និស្សិត​បញ្ញា​វ័​ន្ត​កម្ពុជា​, សមាគម​ខ្មែរ​មហានគរ និង​សមាគម​ទស្សនៈ​យុវជន​ខ្មែរ​។ ពួកគេ​មាន​គ្នា​ប្រមាណ​ជាង ២០០​ នាក់ បាន​ពាក់អាវ​ផែនទី និង​កាន់​ទង់​ខ្មែរក្រោម រួចនាំគ្នា​ដង្ហែ​ពី​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ មកកាន់​វត្ត​សាមគ្គី​រង្សី ដើម្បី​ចូលរួម​សម្តែង​ពី​ការឈឺចាប់​នៃ​ការ­បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ​៕

ក្រុមយុវជន​ខ្មែរ​បណ្ដែតប្រទីប​នៅ​ទន្លេ​មុខ ៤ ដើម្បី​ចងចាំ​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ សមាគមយុវជន​នានា និង​សមាគម​ព្រះសង្ឃ​ឯករាជ្យ រួមទាំង​តំណាង​សហគមន៍​បឹងកក់ បុរី​កីឡា បាន​ប្រារព្ធ​ពិធី​បណ្ដែតប្រទីប នៅ​ទន្លេ​មុខ​៤ មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី ៤ មិថុនា ដើម្បី​ផ្ញើ​សា​ទៅកាន់​ពលរដ្ឋ​ខ្មែរក្រោម អំពី​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ពួកគេ ចំពោះ​ទឹកដី​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ក្រោម នឹម​អាណា និគម​វៀតណាម  ។​ នាង ធី សុវណ្ណ​ថា អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ដ៏​ល្បី​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា បាន​ថ្ឡែ​ង​នៅក្នុង​វី​ដែ​ងូ​ឃ្លី​ប​មួយ ហើយ បាន ប​ហ្ហោះ​នៅលើ​ទំព័រ Facebook របស់ខ្លួន ពេលដែល​ក្រុម​របស់​នាង​កំពុង​បណ្ដែតប្រទីប​ថា  នាង​សូម​ផ្ញើ​សារ​នេះ ដល់ ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ ដែនដី​កម្ពុជា​ក្រោម ឲ្យ​បាន​ជ្រាបថា ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា នៅតែ​នឹក នៅតែ​ស្រ ឡាញ់​ពលរដ្ឋ​ខ្មែរក្រោម ជា​ដរាប  ។​ […]

កាលបរិច្ឆេទ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក ប្រារព្ធខួប ៦៥ ឆ្នាំ ទិវា ៤ មិថុនា​

​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៤ នេះ ជា​ខួប ៦៥ ឆ្នាំ ថ្ងៃ “​កម្ពុជា​ក្រោម​ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​វៀតណាម ឬ ថ្ងៃ​បារាំង​កាត់ ដែនដី​កម្ពុជា​ក្រោម​ឲ្យ​យួន​ត្រួ​ត្រា កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ​១៩៤៩ ។ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​នៅ​ជុំវិញ បាន ប្រារព្ធ​ពិធី​រំឭក​ខូ​ប​នៃ​ព្រឹត្តិការណ៍​មួយ​នេះ នៅ​គ្រប់​ទីកន្លែង​ដែលមាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ ។ ខាងក្រោម​នេះ​ជា​កាល បរិច្ឆេទ ដែល​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី​រំឭក​ខួប​មួយ​នេះ នៅតាម​រដ្ឋ , ទីក្រុង , ខេត្ត និង ប្រ ទេស នានា ក្នុង​ពិភពលោក ។​ (​នៅ​កន្លែង​មួយចំនួន​ដែល​យើង​មិនទាន់​ទទួលបាន​ព័ត៌មាន នឹង Update នៅពេល​ក្រោយ​) ។​ សហរដ្ឋអាមេរិក៖ សាខាប្រចាំទីក្រុង San Jose […]

អត្ថន័យ ​ទិវា ០៤ មិថុនា ១៩៤៩

ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ០៤ ខែមិថុនា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​គ្រប់ទិសទី​ជុំវិញ​ភពផែនដី បាន​ស្រុះស្រួល​គ្នា​ប្រារព្ធ​ពិធីបុណ្យ​កាន់ទុក្ខ​ដើម្បី​រំឭក​ដល់ “​ទិវា​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​” ឬ “​ទិវា​កម្ពុជា ក្រោម ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​វៀតណាម​” ។​

កូស័ងស៊ីន មិនមែន​មានន័យថា “​នាង​ទី​ប្រាំបួន​សុំ​” ទេ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​ពាក្យ “​កូស័ងស៊ីន​” ក្នុង​ភាសា​បារាំង​ដែលជា​ពាក្យ​សំដៅលើ​ឈ្មោះ​នៃ “​ដែនដី​កម្ពុជា​ក្រោម​” នោះ ត្រូវបាន​ជនជាតិ យួន​ហៅ​ផ្តួល​ទៅជា​សំនៀង​ភាសា​យួន​ថា “​កូ​ជិន​សិន​” ហើយ​ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​ប្រែ​ចេញពី​ភាសា​យួន​មកជា​ខ្មែរ ថា “​នាង​ទី​ប្រ​បួន​សុំ​” មានន័យថា ដែនដី​កម្ពុជា​ក្រោម ជា​អំណោយ​ដែល​ជនជាតិ​យួន​បានមក ដោយ មហេសី​យួន​សុំ​ពី ព្រះមហាក្សត្រ​ខ្មែរ ។ តើ​អត្ថន័យ​ពិតរ​បស់ពាក្យ “​កូស័ងស៊ីន​” មានន័យ​យ៉ាងណាដែរ​? ​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន​ជនជាតិ​យួន​គ្រប់​ជំនាន់​ហៅ​តាម​ភាសា​យួន​ថា ណា​ម​គី (Nam Kỳ) ឬ ណា​ម​បូ (Nam Bộ) ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “​ភាគខាងត្បូង​” និង​ត្រូវបាន​បារាំង និង​ពួក​បស្ចិមប្រទេស​ហៅថា “​កូស័ងស៊ីន​” ឬ “​កូ​ស័ង​ឆៃ​ណា​” ( Cochin China) ។ ក្រោយមក ជនជាតិ​យួន​មួយចំនួន​ហៅ […]