ថ្ងៃសុក្រ, 03ខែកញ្ញា 2010 ដោយអ្នកស្រី អ៊ុក សាវបូរី វិទ្យុ អាស៊ីសេរី ភ្នំពេញ ព្រះសង្ឃមួយអង្គ ព្រះនាម ថាច់ ប្រីជាគឿន ដែលសរសេរអត្ថបទនយោបាយ ពាក់ព័ន្ធ អាជ្ញាធរវៀតណាម ក្នុងកាសែតផ្សាយជាភា សាខ្មែរមួយឈ្មោះ ព្រៃនគរ មិនទាន់មានសិទ្ធគ្រប់គ្រាន់ ក្នុងការកាន់ព្រះឆាយាសង្ឃ និងលិខិតឆ្លងដែនបានទេនៅពេលនេះ។ សមាគមខ្មែរកម្ពុជាក្រោម សំដែងការព្រួយ បារម្ភអំពីសុវត្ថិភាពព្រះ សង្ឃមួយអង្គ ព្រះនាម ថាច់ ប្រីជាគឿន ព្រោះព្រះអង្គបានសរសេរអត្ថបទអំពីជីវភាពរបស់ប្រជាជនខ្មែរកម្ពុជាក្រោម ដែលគ្រប់គ្រងដោយអាជ្ញាធរវៀត ណាមខាងត្បូង ចុះផ្សាយក្នុងកាសែតព្រៃនគរ ដែលមានលក់ក្នុងប្រទេសកម្ពុជា។ សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី អ៊ុក សាវបូរី វិទ្យុអាស៊ីសេរី ភ្នំពេញ ប្រធានសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅថ្ងៃសុក្រ ទី៣ កញ្ញាថា សុវត្ថិភាពរបស់ព្រះតេជគុណ ថាច់ ប្រីជាគឿន មិនទាន់មានស្ថិរភាពទេ […]
ព័ត៌មាន
និពន្ធនាយកកាសែតព្រៃនគរត្រូវគេដកហូតលិខិតឆ្លងដែន
និពន្ធនាយកកាសែត ព្រៃនគរ ព្រះនាម ថាច់ ប្រីជា គឿន ជាព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលគង់នៅវត្តអង្គតាមិញ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានមានថេរដីកាថា ព្រះចៅអធិការវត្តកាលពីថ្ងៃទី២៩ ខែសីហា បានដកហូតលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសង្ឃរបស់ព្រះអង្គ។ព្រះអង្គមានថេរដីកាថា ចំណាត់ការរបស់ចៅអធិការវត្តអង្គតាមិញមកលើព្រះអង្គ ធ្វើឡើងតាមការស្នើរបស់សមត្ថកិច្ចក្រុងភ្នំពេញ។
និពន្ធនាយក សារព័ត៌មាន ព្រៃនគរ ត្រូវបានអាជ្ញាធរខ្មែរធ្វើការ គំរាមគំហែង
អស់លោកអ្នកនាង និងប្រិយមិត្តជាមេត្រី យោងតាមលិខិតមួយច្បាប់ របស់ព្រះ តេជគុណ ថាច់ ប្រីជាគឿន និពន្ធនាយក សារពត៌មានព្រៃនគរ ដែលវិទ្យុសំឡេង កម្ពុជាក្រោម ទទួលបាន នៅថ្ងៃនេះ មានខ្លឹមសារថា អាជ្ញាធរខ្មែរបានធ្វើការ គំរាមគំហែង ដោយចោទពីបញ្ហាព្រះ តេជគុណ ថាច់ ប្រីជាគឿន សរសេរ កាសែតព្រៃនគរ។ របាយការណ៍នោះបានរៀបរាប់ថា កាលពីថ្ងៃទី៥ មេសា ឆ្នាំ២០១០ ក្រុមនគរបាល មន្រ្តីក្រសួងធម្មការ និងសាសនារាជធានីរួមទាំងសមត្ថកិច្ច នៃរដ្ឋាភិបាលកម្ពុជា ក្នុងខ័ណ្ឌ ដូនពេញ ក្រុងភ្នំពេញ បានទៅឡោមព័ទ្ធកុដិលេខ១៧ វត្តបុទុមវតី ជាកន្លែងដែលព្រះអង្គ គង់នៅ បំរុងនឹងចាប់ខ្លួនព្រះអង្គ តែព្រះតេជគុណ ថាច់ ប្រីជាគឿន ក៍បានរត់គេចខ្លួន ទាន់ពេលវេលា ក្រោយមកលោក លី ឈូន ដែលជាចាងហ្វាងកាសែត ព្រៃនគរ ប្រចាំនៅកម្ពុជា បង្ហាញប័ណ្ណពត៌មាន […]
អតីតព្រះចៅអធិការវត្តកំពង់ និគ្រោធកំពង់ក្សាន្តត្រូវបាន អាជ្ញាធរយួនចាប់ខ្លួនស្ងាត់ៗ
ប្រភពពត៌មានពីទឹកដីកម្ពុជាក្រោម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម កាលពីថ្ងៃទី៣១ កក្កដា ម្សិលមិញនេះថា អតីតព្រះចៅអធិការវត្តកំពង់ក្សាន្ត នៃខែត្រព្រះត្រពាំង ថាច់ សោភ័ណ្ឌ ត្រូវបានអាជ្ញាធរយួនកុម្មុយនីសន្ត ចាប់ខ្លួនដោយស្ងាត់ៗ និងគ្មានមូលហេតុច្បាស់លាស់ បន្ទាប់ពីអតីត ព្រះចៅអធិការវត្តរូបនេះ លាចាកសិក្ខាបទបានមួយសប្តាហ៍តែប៉ុណ្ណោះ តាមសេចក្តីរាយការណ៍ពីកម្ពុជាក្រោម បន្ថែមទៀតថា មកទល់ពេលនេះ ក្រុមគ្រួសារឬ សាច់ញាតិមិនទាន់ដឹងថា អតីតព្រះចៅអធិការ ថាច់ សោភ័ណ្ឌ ជាប់ឃុំខ្លួនទីណានៅឡើយ ។ សូមជំរាបជូនថា អតីតព្រះចៅអធិការវត្តកំពង់និគ្រោធកំពង់ក្សាន្ត ថាច់ សោភ័ណ្ឌ ប្រសូតិ នៅឆ្នាំថោះ គ.ស ១៩៧៦ ជាកូនប្រុសពៅ ទី៨ របស់លោកតា ថាច់ យ៉ាង និង លោកយាយ ថាច់ ធី យើន។ លោក ថាច់ សោភ័ណ្ឌ បានសាងផ្នួសក្នុងឆ្នាំ១៩៩០ ហើយត្រូវបាន សមាគមព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ក្សាន្ត […]
ហ៊ុនសែនប្រកាសមិនទាមទារទឹកដីកម្ពុជា ក្រោមពីវៀតណាម
អ្នកចូលរួមក្នុងការប្រារព្ធពិធីបាត់បង់ទឹកដីខ្មែរក្រោមកាលពី ពេលថ្មីៗនេះ បានលើកឡើងដោយមិនពេញចិត្តថា លោកនាយករដ្ឋមន្ត្រីមិនបានបង្ហាញឆន្ទៈស្រឡាញ់ទឹកដីខ្មែរក្រោម និងការគិតគូរមកដល់ខ្មែរក្រោមដែលកំពុងរងគ្រោះ ក្រោយពីទឹកដីនេះត្រូវធ្លាក់ក្នុងការកាន់កាប់របស់វៀតណាមឡើយ។ សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី គឹម ពៅ វិទ្យុអាស៊ីសេរី ពីទីក្រុងភ្នំពេញ ការបន្ទោសនេះបានធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសាជាថ្មីទៀតហើយ នៅថ្ងៃពុធ ទី៩ ខែមិថុនានេះ នៅឯវិទ្យាស្ថានជាតិអប់រំ ក្នុងឱកាសផ្ដល់សញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យ ន័រតុន ថា លោកមិនចូលរួមក្នុងការទាមទារយកទឹកដីខ្មែរក្រោមនោះមកវិញទេ។
ខួបឆ្នាំទី៦០ ទិវាបង្កើតច្បាប់សិទ្ធិមនុស្សសកល នៅទីក្រុង San Francisco
ដោយៈ សឺង សុជាតិ នៅល្ងាចថៃ្ងសៅរ៏ ទី២៨ ខែមិថុនា ឆ្នាំ២០០៨ ចុងសប្តាហ៏កន្លងហើយ សហព័ន្ធខែ្មរកម្ពុជាក្រោម បានរៀប ចំដង្ហែព្យុះហយាត្រា និងអុជទៀនជ័យ ដើម្បីចូលរួមរំឭកខួបឆ្នាំទី៦០ នៃទិវា បង្កើតច្បាប់សិទ្ធិមនុស្ស សកលលើក ដំបូង នៅមុខសាលាក្រុង San Francisco រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ ព្រះតេជគុណ ថាច់ ប៊ីរង្គ សង្ឃនាយក នៃសហព័ន្ធខែ្មរកម្ពុជាក្រោម ទទួលបន្ទុកអន្តរសាសនា បានមាន សង្ឃដិកា ប្រាប់សារព័ត៌មានព្រៃនគរថា៖ នេះជាឆ្នាំទី៣ ហើយមានសមាជិក សមាជិកា តំណាងឲ្យទីក្រុងនានា នៃសហព័ន្ធខែ្មរកម្ពុជាក្រោម និងបងប្អូនជនរួមជាតិខែ្មរ ប្រមាណ៥០រូប ដែលអញ្ជើញមកពីទី ក្រុងស្តុកតុន, អូកឡែន, ឡុងប៊ិច, សាន់ប៉ាណាឌីណូ និងសាន់ហូស្សេ ជាដើម ព្រមទាំងអង្គការសង្គមស៊ីវិលធំៗជាច្រើន ក្នុងនោះមានតំណាង អង្គការលើកលែងទោសអន្តរជាតិ ចូលរួមផងដែរ។ […]
សហព័ន្ធខែ្មរកម្ពុជាក្រោម គ្រោងដង្ហែក្បួនព្យុះហយាត្រាសន្តិភាព និងអុជទៀនជ័យ នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ
ដើម្បីអបអរសាទរទិវារំឭកខួបឆ្នាំទី៦០ ថ្ងៃបង្កើតច្បាប់សិទ្ធិមនុស្សសកល សហព័ន្ធខែ្មរកម្ពុជា ក្រោម នឹងរៀបចំគំរោង ដង្ហែក្បួនព្យុះហយាត្រាសន្តិភាព និងអុជទៀនជ័យ នៅមុខសាលាក្រុង San Francisco.តាងនាមសហព័ន្ធខែ្មរកម្ពុជាក្រោម សូមធ្វើសេចក្តីអំពាវនាវដល់បងប្អូនជនរួមឈាមខែ្មរ នៅគ្រប់ មជ្ឈដ្ឋាន មេត្តាចូលរួមដង្ហែក្បួនព្យុះហយាត្រាសន្តិភាព និងអុជទៀនជ័យ សម្តែងនូវសុឆន្ទៈមនសិការ ជាតិ ក្នុងការទាមទារសិទ្ធិសេរីភាព និងគោរពសិទ្ធិមនុស្ស ជូនប្រជាពលរដ្ឋខែ្មរក្រោមរាប់លាននាក់កំពុងរស់នៅ ក្រោមនឹមអាណានិគមយួនបច្ចុប្បន្ន និងថ្កោលទោសចំពោះរបបគ្រប់គ្រងក្រុងហាណូយ ដែលប្រើអំណាច ផ្តាច់ការ ជិះជាន់ រំលោភ បំពាន សិទ្ធិខែ្មរក្រោម ជាពិសេសដើម្បីឆ្លុះបញ្ចាំងនូវការតស៊ូដោយអហឹង្សាលើ ឆាកអន្តរជាតិ របស់សហព័ន្ធខែ្មរកម្ពុជាក្រោម ក្នុងទិសដៅ សិទ្ធិស្វ័យសម្រេច វាសនាខ្លួនដោយខ្លួនឯង ។កម្មវិធីនឹងប្រព្រឹត្តិទៅវេលាម៉ោង 7:00PM – 9:00 PM នៅថ្ងៃសៅរ៏ ទី២៨ ខែមិថុនា ឆ្នាំ២០០៨ ដោយមាន វត្តមាន ប្រធាន ប្រតិបត្តិ, ប្រធានតំបន់, ប្រធានសាខា, សមាជិក […]