លោក កៀង ភូមិន្ទ កើតថ្ងៃទី ៨ ខែមិថុនា ១៩៨៦ និង ស្លាប់នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ នៅភូមិស្វាយសៀមថ្មី ឃុំស្វាយសៀម ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ លោកជាសកម្មជនខ្មែរក្រោមឈានមុខនៅដែនដីកម្ពុជាក្រោម ចូលរួមក្នុងការតស៊ូមតិយ៉ាងសកម្ម ដើម្បីលើកកម្ពស់សិទ្ធិជនជាតិដើមនៅដែនដីកម្ពុជាក្រោម ។ ក្រៅពីនេះ លោកក៏ធ្លាប់បានបួសជាសង្ឃ និងធ្វើជាគ្រូបង្រៀនសាលាពុទ្ធិកសិក្សា នៅក្នុងវត្តស្វាយសៀមថ្មី ដើម្បីបណ្ដុះបណ្ដាលចំណេះវិជ្ជាដល់ព្រះសង្ឃ និងពលរដ្ឋនៅក្នុងភូមិស្រុក ទៀតផង ។ លោក កៀង ភូមិន្ទ ជាកូនរបស់ លោកតា កៀង អ៊ុក និង លោកយាយ ថាច់ ធី សែម រស់នៅក្នុងភូមិឃុំស្រុកខាងលើ ។ លោកមានបងប្អូនបង្កើត ៥ នាក់ គឺ៖ ទី […]
បណ្ណសារ
សាមណេរ យឿង ខាយ សាងផ្នួស ដើម្បីតស៊ូមតិទាមទារសិទ្ធិស្វ័យសម្រេច ឲ្យពលរដ្ឋខ្មែរក្រោម
យុវជនខ្មែរកម្ពុជាក្រោម ដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស លោក យឿង ខាយ បានសម្រេចចិត្តបួសជាសង្ឃ ។ ទោះបី សាមណេរ យឿង ខាយ សាងផ្នួសក្តី ប៉ុន្តែ ព្រះអង្គប្តេជ្ញាបន្តធ្វើការតស៊ូមតិ ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ។ តើសាមណេរ យឿង ខាយ បានលះបង់អ្វីខ្លះ ដើម្បីបុព្វហេតុសិទ្ធិពលរដ្ឋខ្មែរក្រោម? សាមណេរ យឿង ខាយ បានជ្រើសរើសយកវត្តមង្គលទ្របុរីនំសេក នៅខេត្តលង់ហោរ ដែលវៀតណាម កំពុងធ្វើទុក្ខបុកម្នេញ ដើម្បីសាងផ្នួសសិក្សា ប្រតិបត្តិព្រះសាសនា និងបន្តធ្វើការពារផ្នែកសិទ្ធិមនុស្ស ដើម្បីឲ្យខ្មែរក្រោម ទទួលបានសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត ។ សាមណេរ យឿង ខាយ ធ្លាប់ជាយុវជនខ្មែរកម្ពុជាក្រោម ដែលសកម្មក្នុងវិស័យផ្នែកសិទ្ធិការងារ និងមនុស្ស ។ កាលពីមុនបួសជាសង្ឃ សាមណេរ យឿង ខាយ ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួនប្រមាណ ១០ ដង និងរងការផាកពិន័យរឿងចែកចាយឯកសារ […]
ប្រវត្តិតស៊ូរបស់ព្រះចៅអធិការវត្តខេមររង្សី
ព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុង ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California) បង្កើតស្នាព្រះហស្តជាច្រើន ដើម្បីបុព្ធហេតុទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត នៅលើទឹកដីកម្ពុជាក្រោម ។ តើព្រះចៅអធិការវត្តខេមររង្សី មានប្រវត្តិតស៊ូ និងបានបង្កើតស្នាព្រះហត្ថអ្វីខ្លះដែរដើម្បីបុព្ធហេតុខ្មែរកម្ពុជាក្រោម? ។ ព្រះចៅអធិការវត្តខេមររង្សី ព្រះភិក្ខុ សឺង យ៉ឹងរតនា សព្វថ្ងៃក៏មានតួនាទីជានាយក នៃ នាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាអគ្គនាយកវិទ្យុសំឡេងកម្ពុជាក្រោម (Voice Of Kampuchea Krom) ។ ព្រះអង្គបានបង្កើតស្នាព្រះហត្ថជាច្រើន រួមមាន ការផ្សព្ធផ្សាយព័ត៌មាន ស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោម នៅលើទឹកដីកំណើត ការចូលរួមសកម្មភាព លើកស្ទួយវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងប្រវត្តិសាស្ត្រខ្មែរក្រោមដល់ពលរដ្ឋខ្មែរក្រោម នៅជុំវិញលើពិភពលោក ។ ក្រោមការដឹកនាំរបស់ព្រះភិក្ខុ សឺង យ៉ឹងរតនា ព្រះអង្គបានប្រែក្លាយ វត្តខេមររង្សី មិនត្រឹមតែជាទីកន្លែងសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែ ជាទីកន្លែងបម្រើឱ្យសហគមន៍ខ្មែរ សម្រាប់ផ្តល់ជំនួយផ្នែកសង្គម […]
ប្រវត្តិលោក កង ហៀងរតនា តារាសម្ដែងមានដើមកំណើតខ្មែរក្រោម
ដោយ គឹម សាវតា ប្រសិនបើលោក អ្នកជាអ្នកចូលចិត្តតាមដានរឿងភាគខ្មែរ ក្នុងស្ថានីយ៍ទូរទស្សន៍ស៊ី ធី អ៊ីន (CTN) ក្នុងអំឡុងឆ្នាំ ២០០៨ នោះ លោកអ្នកប្រហែលជាបានឃើញ រឿងភាគមួយដែលនិពន្ធដោយលោកស្រី ពាន់ ភួងបុប្ផា មានចំណងជើងថា «ឧត្តមភរិយា» ដែលក្នុងនោះ តួឯកប្រុស គឺជាកូនខ្មែរ ដែលមានឈាមជ័រមកពីដែនដីកម្ពុជាក្រោម ។ លោកមានឈ្មោះ ថា កង ហៀងរតនា ។ តើលោក កង ហៀងរតនា មានដើមកំណើតមកពីតំបន់ណានៃដែនដីកម្ពុជាក្រោម? តើមូលហេតុអ្វី បានជាលោកចាប់យកអាជីពជាតារាសម្ដែង? តើពេលនេះជីវិតតារាសម្តែង ដែលមានដើមកំណើត នៅកម្ពុជាក្រោមរូបនេះ រស់នៅយ៉ាងដូចម្តេច? ។ សំឡេងរបស់លោក កង ហៀងរតនា ៖ «ដំបូងៗ គេហៅចេះតែទៅតាមគេទៅ ផលិតកម្មតូចៗ ហើយផលិតកម្មហ្នឹង គេបើកតែនៅស្រុកក្រៅ (បរទេស) […]
ជីវិតតន្ត្រីករហ្គីតាសូឡូដំបូងគេបង្អស់នៅកម្ពុជា ដែលមានដើមកំណើតនៅកម្ពុជាក្រោម
តន្ត្រីសម័យប្រគុំឡើងដោយមានឧបករណ៍ជាច្រើនបញ្ចូលគ្នា មានដូចជា ស្គរ ហ្គីតាបាស់ ហ្គីតាសូឡូ អ័គ និងឧបករណ៍ភ្លេងជាច្រើនទៀត ។ សម្រាប់នៅកម្ពុជា បើទោះជាកម្ពុជា មានឧបករណ៍ភ្លេងបុរាណក្តី ប៉ុន្តែ ការប្រគុំតន្រ្តីបែបបសម័យក៏ជាតម្រូវការផងដែរ ។ ក្នុងចំនោមឧបករណ៍តន្រ្តីសម័យទាំងអស់ តន្ត្រីករមានដើមកំណើតខ្មែរក្រោមមួយរូប បានប្រើប្រាស់ឧបករណ៍ហ្គីតាសូឡូដំបូងគេ នៅកម្ពុជា នោះគឺលោក ថាច់ សាលី ។ តើតន្រ្តីករកាន់ឧបករណ៍ហ្គីតាសូឡូដំបូងគេបង្អស់នៅកម្ពុជារូបនេះ មានប្រវត្តិយ៉ាងណា? ។ សំឡេងច្រៀងអមដោយហ្គីតានេះ លឺឡើង ពីក្រោមដើមស្វាយក្នុងបរិវេណផ្ទះឈើមួយ ជាប់ថ្នល់ជាតិ លេខ ៥ ក្នុងភូមិ ស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ កំពង់ឆ្នាំង ។ ផ្ទះដែលមានដើមឬស្សី ស្វាយ ដំណាំរួមផ្សំ និងស្រះទឹកមួយនេះ គឺជាផ្ទះរបស់លោក ថាច់ សាលី តន្ត្រីករកាន់ឧបករណ៍ហ្គីតាសូឡូដំបូងគេបង្អស់នៅកម្ពុជា ។ លោក ថាច់ សូលី «គាត់ធ្វើកសិករ […]
ការតស៊ូរបស់លោក ថាច់ រីន ដើម្បីសិទ្ធិសេរីភាពខ្មែរក្រោម
ដោយ គឹម សាវតា បើទោះជាមានវ័យជាង ៦០ ឆ្នាំទៅហើយក្តី ប៉ុន្តែ លោក ថាច់ រីន ពលរដ្ឋខ្មែរក្រោម រស់នៅក្នុងខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម មិនរុញរាក្នុងការលើកពីការរំលោភសិទ្ធិ និងសិទ្ធដែលពលរដ្ឋខ្មែរក្រោម ជាម្ចាស់ទឹកដី ត្រូវទទួលបាននោះទេ ខណៈដែលត្រូវអាជ្ញាធរចាប់ខ្លួនយកទៅសួរចម្លើយ និងតាមដានជាបន្តបន្ទាប់ ។ តើមូលហេតុអ្វី បានជាបុរសជាគ្រិស្ថនិកមួយរូបនេះ ព្យាយាមស្វែងរកសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម ដោយមិនខ្លាចការគំរាមកំហែងពីអាជ្ញាធរ និងសមត្ថកិច្ច វៀតណាម? តើបុរសវ័យ ៦១ ឆ្នាំនេះ មានប្រវត្តិយ៉ាងណា? ។ ប្រសិនបើលោកអ្នកជាអ្នកតាមដានព្រឺត្តិការណ៍សំខាន់ៗ ដែលកើតឡើង នៅដែនដីកម្ពុជាក្រោម នៅមួយរយៈចុងក្រោយនេះ លោកអ្នកនឹងបានដឹងពីព្រឹត្តិការណ៍ចុងខែមិថុនាកន្លងទៅ គឺអាជ្ញាធរវៀតណាម បានឃាត់ខ្លួនពលរដ្ឋខ្មែរក្រោម មួយរូប នាំយកទៅសួរចម្លើយផង ។ នោះគឺលោក ថាច់ រីន រស់នៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង ។ លោក ថាច់ រីន […]
ជីវិតតស៊ូរបស់យុវជន ថាច់ កឿង ដើម្បីសិទ្ធិសេរីភាពខ្មែរក្រោម
ដោយ គឹម សាវតា ក្រោយបានដឹងឮប្រវត្តិ និងការឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម បន្ទាប់ពីស្ថិតក្រោមការត្រួត្រារបស់វៀតណាម យុវជនខ្មែរក្រោម បានព្យាយាមផ្សព្វផ្សាយ និងតស៊ូមតិ ដើម្បីឲ្យពលរដ្ឋខ្មែរក្រោម បានយល់លដឹង ពីសិទ្ធិរបស់ខ្លួន ក្នុងនាមជាជនជាតិដើម ។ ការផ្សព្វផ្សាយ និងតស៊ូមតិ ដោយអហិង្សានេះ បានរងការគំរាមកំហែងពីអាជ្ញាធរវៀតណាម ជារឿងៗ ផងដែរ ។ យុវជន ថាច់ កឿង គឺជាយុវជនខ្មែរក្រោមមួយរូប ដែលរងការគំរាមកំហែងជាបន្តបន្ទាប់ ដោយសារការផ្សព្វផ្សាយ និងតស៊ូមតិ អំពីការរំលោភសិទ្ធិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ តែទោះជាយ៉ាងណា យុវជនវ័យ ៣៤ ឆ្នាំរូបនេះ អះអាងថា ខ្លួននៅតែបន្តធ្វើកិច្ចការនេះ ព្រោះចង់ឃើញពលរដ្ឋខ្មែរក្រោម មានសិទ្ធិសេរីភាពក្នុងនាមជាម្ចាស់ស្រុក ។ យុវជន ថាច់ កឿង «មុនដំបូងបង្អស់ ឆ្នាំ ២០១៨ នោះ ខ្ញុំមានដាក់ញត្តិទៅខាងរដ្ឋសភាវៀតណាម ខាងប្រធាននាយករដ្ឋមន្ត្រី […]
ជីវិតតស៊ូរបស់យុវជន តោ វ៉ាង ចឿង ដើម្បីសិទ្ធិសេរីភាពខ្មែរក្រោម
ដោយ គឹម សាវតា យុវជនខ្មែរក្រោម ដែលរស់នៅដែនដីកម្ពុជាក្រោម ជាបន្តបន្ទាប់ បានដឹងពីសិទ្ធិរបស់ខ្លួន ក្នុងនាមជាជនជាតិដើម ។ ក្រោយពីយល់ដឹងហើយ ក៏ព្យាយាមចែករំលែក និងជួយការពារសិទ្ធិដល់ពលរដ្ឋខ្មែរក្រោម ដទៃទៀត ដែលរងការរំលោភបំពានផងដែរ ។ យ៉ាងនេះក្តី យុវជនទាំងនោះ ក៏រងការគំរាមកំហែងពីអាជ្ញាធរវៀតណាមជារឿយៗ ផងដែរ ក្នុងនោះ លោក តោ វ៉ាង ចឿង គឺជាយុវជនមួយរូប ដែលធ្វើការតស៊ូមតិយ៉ាងសកម្ម ដើម្បីជម្រុញឲ្យរដ្ឋាភិបាលវៀតណាមគោរពនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួន នៅដែនដីកម្ពុជាក្រោម ។ តើ យុវជណ តោ វ៉ាង ចឿង ជានរណា? និងតើយុវជនរូបនេះ មានការគំរាមកំហែងអ្វីខ្លះ? ។ យុវជន តោ វ៉ាង ចឿង រស់នៅក្នុងឃុំដើមជ្រៃ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ដោយមានឪពុកម្ដាយជាកសិករ និងមានបងប្អូន ៦ នាក់ ក្នុងនោះលោកជាកូនទី […]
ជីវិតតស៊ូរបស់យុវជន យឿង ខាយ
ដោយ គឹម សាវតា បន្ទាប់ពីធ្វើកិច្ចការសង្គមជាច្រើន នៅដែនដីកម្ពុជាក្រោម ក្នុងបំណងឲ្យពលរដ្ឋខ្មែរក្រោម បានយល់ដឹងពីសិទ្ធិផ្សេងៗ របស់ខ្មែរក្រោម ។ យុវជនខ្មែរក្រោម មួយរូប ឈ្មោះ យឿង ខាយ បានទទួលរងការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ ។ តើយុវជន ដែលស្នេហាជាតិរូបនេះ មានប្រវត្តិយ៉ាងណា? ។ យុវជន យឿង ខាយ កើតនៅនៅឆ្នាំ ១៩៩៤ ក្នុងស្រុកជ្រោយញ ខេត្តឃ្លាំង លុះដល់វ័យ ៥ ឆ្នាំ បានចូលសិក្សាថ្នាក់បឋម ព្រមទាំងបន្តសិក្សាភាសាខ្មែរដល់ថ្នាក់ទី ៩ និងវៀតណាម ដល់ថ្នាក់ទី ១០ ក៏បានឈប់រៀនក្នុងវ័យ ១៥ ឆ្នាំ ។ ក្រោយឈប់សិក្សា យុវជន យឿង ខាយ បានទៅធ្វើការស៊ីឈ្នួលគេជាបន្តបន្ទាប់ ដូចជាអ្នកដួសបង្គា និងបានដូរកាងារជាបន្តបន្ទាប់ដោយសារតែប្រាក់ចំណូល ។ មិនបានប៉ុន្មាន […]
លោក តាំង សារៈ កវីកម្សត់ម្ចាស់វណ្ណកម្ម «វាសនាបុប្ផាខ្មែរក្រោម»
ដោយ លី ឈូន ប្រលោមលោកមនោសញ្ចេតនា រឿងវាសនាបុប្ផាខ្មែរក្រោមជាស្នាដៃនិពន្ធទី ៤ របស់ កវីខ្មែរក្រោមតាំង សារៈ ។ ស្នាដៃទី ១ របស់លោកគឺរឿងទារុណកម្មស្នេហ៍ ទី ២ រឿងវាសនានាងវ៉ារី និងទី ៣ គឺរឿងស្ដាយក្លិនរំដួល ។ ប្រលោមលោកទាំងបីរឿងនេះ សុទ្ធតែបានចុះផ្សាយនៅលើទំព័រសារព័ត៌មានឧត្ដមគតិខ្មែរ ក្នុងអំឡុង ឆ្នាំ ១៩៩៤ និង ១៩៩៥ ។ លោកតាំង សារៈ ចាប់ផ្ដើមសរសេររឿងវាសនាបុប្ផាខ្មែរក្រោម នាដើមសហស្សវត្សនេះ ហើយបានបញ្ចប់នៅឆ្នាំ ២០០៤ និង ១៣ ឆ្នាំក្រោយមក ទើបបានបោះពុម្ពផ្សាយជាសាធារណៈ ។ ទោះជារឿងវាសនាបុប្ផាខ្មែរក្រោម ធ្លាប់បាន ចុះផ្សាយលើទំព័រសារព័ត៌មាននគរភ្នំ និងព្រឹត្តិបត្រកម្ពុជាក្រោមក្ដី ហើយកវីខ្មែរក្រោមរូបនេះ ធ្លាប់មានស្នាដៃតែងនិពន្ធរាប់មិនអស់ក្ដី ធ្លាប់ជានិពន្ធនាយកកាសែត និងវិទ្យុជាច្រើនអង្គភាពក្ដី ក៏ពេលនេះ វណ្ណកម្មថ្មី […]