ដោយ ស៊ឺន ចែងចើន l VOKK ប្រធានតំបន់ភាគខាងលិចសហរដ្ឋអាមេរិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង សហរដ្ឋអាមេរិក គ្រោងនឹងរៀបចំចងក្រង នូវរចនាសម្ព័ន្ធ នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងឡងបិច និង ទីក្រុងសាន់បើណាឌីណូ ឡើងវិញ នៅថ្ងៃសៅរ៍ និងអាទិត្យ ទី ២៧ និង ២៨ ខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ ។ យោងតាមសេចក្ដីជូនដំណឹងមួយរបស់ លោក ថាច់ តង ប្រធានតំបន់ភាគខាងលិចសហរដ្ឋ អាមេរិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ពិធីនេះធ្វើឡើង ដើម្បីពង្រឹង និងពង្រីក សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងស្មារតីស្នេហាជាតិ គាំទ្រនូវចលនា តស៊ូ ដោយអហិង្សា របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែតស៊ូ លើឆាកអន្តរជាតិ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងពីនឹមអាណានិគមយួន […]
ព័ត៌មាន
វៀតណាមចាប់ផ្សឹកព្រះតេជព្រះគុណ លី ចិន្ដា
ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃជាប់ នៃខេត្តឃ្លាំង ត្រូវបានកងកម្លាំងនគរបាលវៀតណាម ចាប់ផ្សឹកហើយយក ទៅធ្វើទារុណកម្មនៅសាលាខេត្ត នៅរសៀលថ្ងៃទី ១៦ ខែឧសភា នេះ ។ ព្រះអង្គត្រូវបានអាជ្ញាធរចាប់ទៅធ្វើទារុណកម្ម និងចាក់ថ្នាំ រួចដោះលែងមកវិញហើយ ។ ប្រភពបានអះអាងថា ពេលអាជ្ញា វៀតណាមយកព្រះតេជព្រះគុណ លី ចិន្ដា មកសងវិញ ព្រះអង្គ និយាយបានពីបីម៉ាត់ក៏សន្លប់បាត់ស្មារតីទៅ ។ មូលហេតុ ដែល នាំឲ្យអាជ្ញាធរចាប់ខ្លួន ព្រះព្រះសង្ឃអង្គនេះ ចង់បង្កើត សាលា រៀនអក្សរខ្មែរនៅក្នុងវត្តព្រៃជាប់ ដើម្បីបង្រៀនដល់ព្រះសង្ឃ និង កូនចៅខ្មែរនៅចំណុះជើងវត្ត ។ ការចាប់ព្រះសង្ឃអង្គនេះផ្សឹក និងធ្វើទារុណកម្មនោះ បន្ទាប់អាជ្ញា ធរបានចាប់ពុទ្ធបរិស័ទចំណុះជើងវត្តចំនួន ៥ នាក់ ដែលគាំទ្រព្រះ អង្គយកទៅដាក់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ៕
ខ្មែរក្រោម ៥ នាក់ត្រូវអាជ្ញាវៀតណាមចាប់ខ្លួន
ស្រ្តីខ្មែរក្រោម ៣ នាក់ និងបុរស ២នាក់ជាញាតិ របស់ព្រះតេព្រះគុណ លី ចិន្ដា នៅវត្ត ព្រៃជាប់ ឋិតនៅក្នុងភូមិព្រៃជាប់ ឃុំឡាយវ៉ា ស្រុកជ្រោយញរ ឬ ស្រុកវិញចូវ (Vinh Chau) ខេត្តឃ្លាំង ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន នៅរសៀល ម៉ោង ៤ ថ្ងៃទី ១៣ ខែឧសភា កន្លងទៅនេះ
ព្រះសង្ឃវត្តសេរីតាសេកនៅតែត្រូវអាជ្ញាធរវៀតណាមគំរាមចាប់ផ្សឹក
ខេត្តឃ្លាំង៖ នៅព្រឹកថ្ងៃទី ២៧ ខែមេសា នេះ អាជ្ញាធរវៀតណាមនឹងកោះនិមន្តព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រះចៅអធិការវត្តវត្តសិរីតាសេក ទៅវត្តព្រែកអណ្ដើក ឋិតនៅក្នុងខេត្តឃ្លាំង ជាលើកចុងក្រោយដើម្បីចាប់ផ្សឹក ។ ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះសង្ឃវត្តសិរីតាសេក បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថា មន្ត្រី សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ បានចេញលិខិតនិមន្តព្រះអង្គ និងព្រះចៅអធិការវត្តទៅវត្ត ព្រែកអណ្ដើក នៅព្រឹកថ្ងៃទី ២៧ ខែមេសា នេះ ដើម្បីធ្វើការព្រះអង្គពីបទ ប្រឆាំងរដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាម ។ ព្រះតេជព្រះគុណ ថាច់ ធឿន បានមានថេរដីកាថា ព្រះអង្គ និងព្រះចៅអធិការវត្តនឹងមិននិមន្តទៅ តាមការកោះនិមន្តនេះទេ ដោយព្រះអង្គលើកហេតុផលថា ព្រះអង្គមិនមានកំហុសអ្វីឡើយ ។ ក្រុមមន្ត្រីសង្ឃខ្មែរក្រោមនៅខេត្តឃ្លាំង បានព្រមានថា […]
វៀតណាមចាប់ខ្មែរក្រោម២នាក់
ខ្មែរកម្ពុជាក្រោមពីរនាក់ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួននៅថ្ងៃព្រឹកថ្ងៃទី២៤ មីនា ដោយសារពួកគេចូលរួមប្រឆាំងនឹងការប្រកាសដកព្រះចៅអធិការស្ដីទីវត្ត ព្រៃជាប់ នៅខែត្រឃ្លាំង។ ការប៉ុនប៉ងចាប់ផ្សឹកព្រះចៅអធិការវត្តនេះ មិនមែនជាលើកទី១ទេដែលអាជ្ញាធរវៀតណាម សហការនឹងសមាគមព្រះសង្ឃស្នេហាជាតិខ្មែរកម្ពុជាក្រោម ដើម្បីចង់ចាប់ផ្សឹកព្រះចៅអធិការវត្តនោះ។ សហព័ន្ធខ្មែរកម្ពុជាក្រោមស្វែងរកអន្តរាគមន៍ពីអង្គការសិទ្ធិ មនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដើម្បីសុំឲ្យអន្តរាគមន៍រដ្ឋាភិបាលវៀតណាម បញ្ឈប់ការយាយីលើព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅប្រទេសវៀតណាម។
ប្រវត្តិសាស្ត្រកម្ពុជា ភាគទី២៣: ការប្រើត្រសាល់ត្រចៀក
ស្រាវជ្រាវដោយ៖ សឺង សម្រេច ក្រៅពីគ្រឿងអលង្ការធ្វើអំពីមាស ប្រាក់ និងសំណ ដូចជាកងដៃកងជើង ដែលគេរកឃើញនៅ ស្រុកអង្គរបូរី នៅមានគ្រឿងតុបតែងខ្លួនប្រុសស្រីមួយចំនួនទៀត ធ្វើអពីសំរឹទ្ធិ គឺត្រសាល់ត្រចៀក។ វត្ថុបុរាណទាំងអស់នេះជាស្លាកស្នាមសំណាកប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់ ដែលមានប្រវត្តិទាក់ទង ទៅនឹងប្រវត្តិបុរាណវិទ្យានៃប្រវត្តិសាស្ត្រមួយចំនួន ដូចជាអ៊ូថង ស្រីធម្មរាជ យ៉ាឡា អូរកែវ។ល។ ដែល សុទ្ធតែបុរាណដ្ឋានចំណាស់ នាសម័យនគរភ្នំ។
ប្រវត្តិសាស្ត្រកម្ពុជា ភាគទី២២៖ វិស័យសេដ្ឋកិច្ច
ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK ថ្វីត្បិតតែពាណិជកម្មក្រៅប្រទេសនិងក្នុងប្រទេស ជាប្រភពនៃវឌ្ឍនភាពរបស់នគរភ្នំក៏ដោយ ក៏ប៉ុន្តែយើង មិនត្រូវបំភ្លេចចំពោះកសិកម្ម ដែលជាវិស័យសំខាន់បំផុតដែរ សម្រាប់វិស័យសេដ្ឋកិច្ច។
ប្រវត្តិសាស្ត្រកម្ពុជា ភាគទី២១៖ ការសិក្សាអប់រំ
បើនិយាយអំពីស្ថានភាពនៃការស្រាវជ្រាវសព្វថ្ងៃ យើងពុំអាចនិយាយអំពីវិស័យអប់រំសិក្ស នាសម័យ នគរភ្នំ ដោយលំអិតបានទេ។ ការស្រាវជ្រាវកំពុងតែបន្ត។ ដូច្នេះហើយ អ្វីដែលយើងអធិប្បាយនៅខាងក្រោមនេះ ត្រូវពឹងផ្អែកទៅលើវត្ថុបុរាណមួយចំនួនតូច ដែលយើងបានជួបប្រទះតែប៉ុណ្ណោះ។ តើអ្វីទៅដែលគេហៅថាការអប់រំសិក្សា ហើយការអប់រំសិក្សានាសម័យនោះ បានធ្វើឡើងដោយអ្នកណា? នេះជាបញ្ហាចម្បងដែលយើងត្រូវតែដោះស្រាយ។
ប្រវត្តិសាស្ត្រកម្ពុជា ភាគទី២០៖ វិស័យនយោបាយ សាសនា (បន្ត)
ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK សូមបញ្ជាក់ថា ការដែលព្រះសិវៈសណ្ឋិតលើភ្នំនោះ ពុំមែនរឿងមួយចៃដន្យទេ ក៏ប៉ុន្តែគឺសម ស្របនឹងទស្សនវិជ្ជារបស់ជនជាតិខ្មែរ ដែលធ្លាប់មានមកតាំងពីសម័យមុនបុរេប្រវត្តិសាស្ត្រ។ ការសិក្សា អំពីខឿនវប្បធម៌ខ្មែរនាសម័យមុនឥណ្ឌូរូបនីយកម្ម បានឲ្យដឹងថា ដំបូក ទួល ឬភ្នំ ត្រូវបានជនជាតិខ្មែរ ធ្វើសក្ការបូជា ដោយចាត់ទុកថាជាទីកន្លែងពិសិដ្ឋ ហើយត្រូវបានគេលើកឋានៈឲ្យស្មើនឹងអាទិទេព ក៏ពុំ មែនជាទេវតាដូចគេបានយល់ច្រឡំនោះទេ។
តើខ្មែរក្រោមទទួលឥទ្ធិពលពីភាសាយួនទាំងស្រុងមែនឬ ?
ដោយ៖ ថាច់ ប្រីជាគឿន/PNN ប្រជាជាតិខ្មែរក្រោមរស់នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ នៅតែ រក្សាអត្តសញ្ញាណជាតិរបស់ខ្លួនជាខ្មែរជានិច្ច ។ ការនេះ អាចឆ្លុះ បញ្ចាំងតាមរយៈវប្បធម៌ សាសនា និងប្រពៃណី ជាដើម ក្នុងនោះ មានការនិយាយជាភាសាខ្មែរ, ការសរសេរជាអក្សរខ្មែរ និង ជាពិសេស នៅក្នុងអត្តសញ្ញាប័ណ្ណសញ្ជាតិវៀតណាមរបស់ពួកគេ នៅតែដាក់ថា ជាជនជាតិខ្មែរ ដដែល ។ ថ្មីៗនេះ មានមតិមួយ ចំនួនបានលើកឡើងថា ខ្មែរក្រោមបានទទួលយកឥទ្ធិពលពីភាសាយួន ដោយពួកគេនិយាយចូលភាសាយួននៅក្នុងភាសាខ្មែរ និងថា “ខ្មែរនៅប្រទេសថៃ” មានភ័ព្វសំណាងជាង “ខ្មែរក្រោម” នៅកម្ពុជាក្រោម ។ បញ្ហានេះ សារព៏ត៌មាន ព្រៃនគរ កត់សម្គាល់ ឃើញថា ការនិយាយភាសាខ្មែររបស់ខ្មែរក្រោម សព្វថ្ងៃ មានពីរប្រភេទ និងពីរជំពូកបុគ្គល ។ ប្រភេទទាំងពីរនោះ បានដល់ផ្លូវការ និងមិនផ្លួវការ ។ រីឯជំពូកបុគ្គលទាំងពីរនោះ […]