តស៊ូមតិ

លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ធ្វើសិក្ខាសាលាស្ដីពី «សិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរក្រោម»

ដោយ តាំង សារៈ លេខាធិការដ្ឋាន អង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា បានរៀបចំប្រារព្ធជាសិក្ខាសាលាមួយក្រោមប្រធានបទ «សិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរខ្មែរក្រោម» កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីព្រះសង្ឃ និងខ្មែរក្រោមដែលក្នុងនោះរួមមានសមាជិក សមាជិកា នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោមនានា ចំណុះឲ្យលេខាធិការដ្ឋាន និងនិស្សិតខ្មែរក្រោម សរុបចំនួនប្រមាណជាជាង ៥០ អង្គនិងរូប ។ សិក្ខាសាលាបានប្រព្រឹត្តឡើងក្នុងគោលបំណងស្វែងយល់ពីសិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរក្រោម ដែលកំពុងតែរស់នៅក្នុងទឹកដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រង និងត្រួតត្រាដោយរបប វៀតណាម ។ លោក តាំង សារៈ ប្រធាន ស.ខ.ក. ប្រចាំតំបន់កម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA) ដែលជាវាគ្មិន ១ រូបនៃអង្គសិក្ខាសាលា បានលើកឡើងថា អាស្រ័យការខកខានរបស់វៀតណាមពីជំនាន់មួយទៅជំនាន់មួយពុំបានអនុវត្ដទាល់តែសោះនូវកិច្ចព្រមព្រៀងស្ដីពីសិទ្ធិជនជាតិភាគតិចមិនមែនជាយួន ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមបច្ចុប្បន្ន ដែលបានចុះហត្ថលេខាដោយលោក ប៉ូល កុស្ដ ផ្លូវរ៉េត៌ រដ្ឋមន្រ្ដីនាយសមុទ្ររបស់អាណានិគមបារាំងជាមួយ […]

សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់ និងសាខានៅកម្ពុជា ប្រកាសសមាសភាពថ្មី សម្រាប់អាណត្តិ ២០២៦–២០៣០

ដោយ តាំង សារៈ ស.ខ.ក. តំបន់ និងសាខា ស.ខ.ក. ប្រចាំកម្ពុជា បានប្រារព្ធធ្វើពិធីប្រកាសសមាសភាពគណៈកម្មការថ្មី នៅពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្ដែក ក្រោមព្រះអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្ដេចសាក្យមុនីកត្តិបណ្ឌិត បណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ឧត្តមប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅ អធិការវត្តសុវណ្ណមុនីសាគរ សំរោងអណ្ដែត ។ ជាកិច្ចចាប់ផ្ដើមកម្មវិធី លោក តាំង សារៈ បានអានរបាយការណ៍ ថ្វាយប្រគេន និងជូនអង្គប្រជុំ ដែលមានខ្លឹមសារជាអាទិ៍ថា ដោយយោងតាមការកំណត់របស់អង្គមហាសន្និបាតលើកទី ១២ របស់ ស.ខ.ក. កាលពីថ្ងៃទី ១៨ និង ១៩ ខែកក្កដា ឆ្នាំ […]

របាយការណ៍សកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅកម្ពុជា រយៈពេល ៣០ ឆ្នាំ (១៩៩៦–២០២៦)

ដោយ តាំង សារៈ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចាប់ផ្ដើមមានតំណាងនៅព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០០០ ហើយបានពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសកម្មភាពជាបន្តបន្ទាប់ ជាពិសេសចាប់ពីឆ្នាំ ២០០២ មក ។ សកម្មភាពមានដូចជា ការផ្សព្វផ្សាយគោលការណ៍ និងបេសកកម្ម ការភ្ជាប់ទំនាក់ទំនងជាមួយខ្មែរក្រោមនៅកម្ពុជា និងការចូលរួមក្នុងវេទិកាអន្តរជាតិរបស់ ស.ខ.ក. ។ នៅកម្ពុជាបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ អត្តសញ្ញាណ និងបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ព្រមទាំងពង្រឹងសាមគ្គីភាពជាមួយពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោក ។ ទោះបីប្រឈមនឹងកង្វះទីស្នាក់ការ ការមិនទាន់បានចុះបញ្ជី និងឧបសគ្គផ្សេងៗក្នុងការបំពេញការងារក៏ដោយ ស.ខ.ក. នៅកម្ពុជា បានបន្តសកម្មភាពផ្នែកសាសនា វប្បធម៌ សង្គម និងមនុស្សធម៌ ដោយសហការជាមួយព្រះសង្ឃ អង្គការ សមាគម និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ។ សកម្មភាពទាំងនេះរួមមានការឧបត្ថម្ភវត្តអារាម ការជួយជនភៀសខ្លួន និងជនរងគ្រោះ ព្រមទាំងការផ្ដល់អំណោយដល់កងទ័ពរងរបួស និងប្រជាពលរដ្ឋភៀសសឹក ។ អត្ថបទខាងក្រោមនេះ ជាការបង្ហាញអំពីប្រវត្តិសកម្មភាពសំខាន់ៗ និងការលំបាករបស់ ស.ខ.ក. នៅកម្ពុជា ចាប់ពីការកកើតដំបូង រហូតដល់ឆ្នាំ ២០២៦ ។ I. […]

ប្រវត្តិរូបសំណាកវីរបុរសជាតិកម្ពុជាក្រោម ឧកញ៉ា សឺន គុយ

ដោយ ថាច់ ប្រីជា គឿន បន្ទាប់ពីគណៈកម្មការនាយក នៃ ស.ខ.ក. បានសម្រេចជាផ្លូវការឱ្យទិញទីស្នាក់ការ នៅរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី. អង្គប្រជុំបានសម្រេចផ្ដល់ភារកិច្ចជូនលោក ថាច់ ប្រីជា គឿន ឱ្យដឹកនាំការកសាងរូបសំណាកវីរបុរសជាតិកម្ពុជាក្រោម គឺ ឧកញ៉ាសេនាបតី សឺន គុយ ដើម្បីតម្កល់នៅមុខទីស្នាក់ការសហព័ន្ធ ។ បន្ទាប់ពីទទួលភារកិច្ច លោក ថាច់ ប្រីជា គឿន បានស្វែងរកសិល្បករដែលមានជំនាញ និងបទពិសោធន៍ផ្នែកសូនរូប និងចម្លាក់ ព្រមទាំងមានការបណ្តុះបណ្តាលត្រឹមត្រូវពីស្ថាប័នសិល្បៈ ។ ជាលទ្ធផល លោកបានជ្រើសរើស លោក គិន ចន្នី ដែលជាសិល្បករជំនាញផ្នែកសូនរូប និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រឯកទេសចម្លាក់ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ។ លោក គិន ចន្នី ក៏ធ្លាប់មានស្នាដៃសូន និងឆ្លាក់រូបសំណាកល្បីៗជាច្រើន រួមមានរូបសំណាកអតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ដែលមានកាយវិការទ្រង់ឈរកាន់ព្រះរាជសារ និងចង្អុលបង្ហាញទៅមុខ […]

ប្រវត្តិនៃការបង្កើតទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី.

ដោយ ថាច់ ប្រីជា គឿន ការមានទីស្នាក់ការផ្ទាល់ខ្លួននៅរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី. សហរដ្ឋអាមេរិក គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏សំខាន់របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ទីស្នាក់ការនេះបានបង់ថ្លៃទិញផ្ដាច់ជាកម្មសិទ្ធិនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ២០២៥ ។ ក្រៅពីជាកន្លែងបំពេញការងារ ទីនេះក៏ជាកន្លែងតម្កល់ និងបង្ហាញប្រវត្តិសាស្ត្រ វប្បធម៌ និងស្មារតីតស៊ូរបស់ខ្មែរក្រោម ដោយមានរូបសំណាក ឧកញ៉ាសេនាបតី សឺន គុយ នៅមុខទីស្នាក់ការជានិមិត្តរូបដ៏សំខាន់ ។ សមិទ្ធផលនេះ កើតចេញពីការរួមចំណែករបស់ថ្នាក់ដឹកនាំ សមាជិក ព្រះសង្ឃ ប្រជាពលរដ្ឋ និងអ្នកគាំទ្រទូទាំងពិភពលោក ដែលបានឧបត្ថម្ភថវិកាជាង ៣៧០,០០០ ដុល្លារក្នុងរយៈពេលមិនដល់ពីរឆ្នាំ ។ ក្នុងនោះ ប្រមាណ ២៨០,០០០ ដុល្លារសម្រាប់សងថ្លៃទិញអគារ ប្រមាណ ៨០,០០០ ដុល្លារសម្រាប់ជួសជុលកែលម្អ និងនីតិវិធីពាក់ព័ន្ធ និងប្រមាណ ១០,០០០ ដុល្លារសម្រាប់ដឹកជញ្ជូន […]

សមាសភាពគណៈកម្មការសាខា និងតំបន់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមរដ្ឋ និងប្រទេសនានា

ប្រមូលព័ត៌មាន និងរៀបរៀងដោយ តាំង សារៈ បន្ទាប់ពី សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានបោះឆ្នោតជ្រើសរើសគណៈកម្មការនាយកសម្រាប់អាណត្តិ ២០២៦–២០៣០ កាលពីខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅ ការរៀបចំសមាសភាពគណៈកម្មការដឹកនាំតំបន់ និងសាខានៅជុំវិញពិភពលោក ក៏បានប្រព្រឹត្តទៅតាមរយៈការតែងតាំង ឬការបោះឆ្នោតជ្រើសរើសជាបន្តបន្ទាប់ ។ ការរៀបចំនេះមានគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំ កិច្ចសហការ និងសាមគ្គីភាព ដើម្បីបន្តបេសកកម្មបម្រើ និងការពារសិទ្ធិពលរដ្ឋនៅដែនដីកម្ពុជាក្រោម ។ គណៈកម្មការដឹកនាំតំបន់ និងសាខាទាំងនេះ រួមមាននៅព្រះរាជាណាចក្រកម្ពុជា សហរដ្ឋអាមេរិក កាណាដា អឺរ៉ុប និងអូស្យានី ។ ព្រឹត្តិបត្រ កម្ពុជាក្រោម សូមជូនសមាសភាពថ្នាក់ដឹកនាំដែលត្រូវបានតែងតាំង ឬជ្រើសរើស និងជាប់បោះឆ្នោត ដូចខាងក្រោម៖ ព្រះរាជាណាចក្រកម្ពុជា ក- សមាសភាពតំបន់ លោក តាំង សារៈ ប្រធានតំបន់ ព្រះគ្រូធម្មវិរិយាចារ្យ ហាញ់ ចំរុង (ធម្មបាលោ) ទីប្រឹក្សាតំបន់ លោកបណ្ឌិត សឺន ជុំជួន […]

មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

កត់ត្រាដោយ ភិក្ខុ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ) ប្រធានបទ «សាមគ្គីដើម្បីអនាគតរបស់យើង ផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋខ្មែរក្រោមគ្រប់រូប ការតស៊ូមតិដើម្បីសិទ្ធិនៃប្រជាជនរបស់យើង» បាវចនា «សំឡេងនីមួយៗ សុទ្ធតែសំខាន់ ។ សកម្មភាពនីមួយៗ សុទ្ធតែមានតម្លៃ» មហាសន្និបាតពិភពលោកលើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន ឌី.ស៊ី. សហរដ្ឋអាមេរិក ក្រោមប្រធានបទ «សាមគ្គីដើម្បីអនាគតរបស់យើង» ដោយមានថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រមកពីជុំវិញពិភពលោកចូលរួម ។ អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មការនាយកសម្រាប់អាណត្តិ ២០២៦–២០៣០ កំណត់ផែនការសកម្មភាព និងអនុម័ត «សេចក្ដីប្រកាសក្រុងវ៉ាស៊ីនតោន ឌី.ស៊ី. ២០២៦» ដែលមានគោលការណ៍ ១០ ចំណុច សំដៅពង្រឹងសាមគ្គីភាព ការពារសិទ្ធិមនុស្ស និងអត្តសញ្ញាណជនជាតិដើមខ្មែរក្រោម ពង្រីកការតស៊ូមតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ […]

សហព័ន្ធខ្មែរកម្ពុជាក្រោម និង GHRD ដាក់ញត្តិជូនសភាហុល្លង់ អំពីសិទ្ធិមនុស្ស និងយុត្តិធម៌អាកាសធាតុនៅកម្ពុជាក្រោម

ដោយ ថាច់ ប្រីជា គឿន នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ តំណាង ស.ខ.ក. (KKF) រួមមាន លោក ត្រឹង ចន្ទសារ៉ាត លោក លី សឿង អ្នកនាង គឹម ពុទ្ធធានី និង លោក ហារី វ៉ាន់ បូមែល (Harry Van Bommel) រួមជាមួយអង្គការ ដៃគូ គឺ អង្គការការពារសិទ្ធិមនុស្សសកល (GHRD) បានដាក់ញត្តិជូនសមាជិកសភាហុល្លង់ នៅទីក្រុងឡាអេ ។ ញត្តិនេះលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម និងអំពាវនាវឱ្យប្រទេសហុល្លង់បន្តលើកកម្ពស់សិទ្ធិមនុស្ស ក្នុងការធ្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងយុត្តិធម៌អាកាសធាតុ ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋការវៀតណាម ។ ក្នុងជំនួបនោះ តំណាង ស.ខ.ក. បានបង្ហាញថា ការកើនឡើងទឹកសមុទ្រ ការជ្រៀតចូលទឹកប្រៃ ការស្រុតដី […]

សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសតុលាការយួនប្រកាសផ្ដន្ទាទោសខ្មែរក្រោម ៣ រូប

តុលាការវៀតណាមបានប្រកាសផ្ដន្ទាទោសពលរដ្ឋខ្មែរក្រោមបីរូបឱ្យជាប់ពន្ធនាគារនៅក្នុងឆ្នាំ ២០២៦ ។ ស.ខ.ក. បានថ្កោលទោសសាលក្រមទាំងនេះ ដោយចាត់ទុកថាជាការបង្ក្រាបលើពលរដ្ឋខ្មែរក្រោម ដោយគ្រាន់តែពួកគាត់បញ្ចេញមតិ និងធ្វើការតស៊ូមតិដោយសន្តិវិធី ។ ដំបូង នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ អ្នកស្រី រដ្ឋ វ៉ារី (Thach Thi Hoa Ri) នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ។ មុនពេលចាប់ខ្លួន អ្នកស្រីតែងតែចូលរួមសកម្មភាពតស៊ូមតិ ដើម្បីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ក្នុងនោះ មានប្រារព្ធទិវានារីអន្តរជាតិ ការពារអត្តសញ្ញាណជនជាតិដើម និងថែរក្សាសិទ្ធិវប្បធម៌របស់ខ្មែរក្រោម ។ អ្នកស្រី រដ្ឋ វ៉ារី ត្រូវអាជ្ញាធររបបអាណានិគមយួនចាប់ខ្លួន នៅ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។ បន្ទាប់មក នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ […]

សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋវ៉ាស៊ីងតោន ប្រារព្ធពិធីរំឭកខួប ២៥ ឆ្នាំ ថ្ងៃ ស.ខ.ក. ចូលជាសមាជិក UNPO

ដោយ តាំង សារៈ សាខា ស.ខ.ក. នៃរដ្ឋ Washington បានប្រារព្ធពិធីរំឭកខួប ២៥ ឆ្នាំ នៃ ស.ខ.ក. ត្រូវបានអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង ដែលហៅកាត់ថា UNPO ទទួលស្គាល់ជាសមាជិកពេញសិទ្ធិ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ ពិធីនេះប្រារព្ធធ្វើឡើងនៅអគារ AMVET POST # ONE នាទីក្រុង TACOMA រដ្ឋ Washington សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ ក្រោមការផ្ដើមរៀបចំដោយលោកព្រឹទ្ធាចារ្យ ចៅ រៀប ជាអតីតប្រធានសភាព្រឹទ្ធាចារ្យ នៃ ស.ខ.ក. លោក ឡឹម តែម ជាប្រធានសាខា ស.ខ.ក. រដ្ឋវ៉ាស៊ីងតោន និងលោក […]

តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងអំពីបញ្ហាសិទ្ធិមនុស្ស ភាសា និងវប្បធម៌របស់ខ្មែរក្រោម នៅវេទិកាជនជាតិដើម UNPFII

ដោយ ថាច់ ប្រីជា គឿន ញូវយ៉ក សហរដ្ឋអាមេរិក — តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួម និងថ្លែងការណ៍ជាបន្តបន្ទាប់ នៅក្នុងវេទិកាអចិន្ត្រៃយ៍ អ.ស.ប.ស្ដីពីបញ្ហាជនជាតិដើម ឬ UNPFII ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល អ.ស.ប. នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ ។ វេទិកាឆ្នាំនេះផ្ដោតលើប្រធានបទ «ការធានាសុខភាពរបស់ជនជាតិដើម និងបញ្ហាជម្លោះ» ។ នៅព្រឹកថ្ងៃទី ២០ ខែមេសា តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលដឹកនាំដោយលោក ម៉ៅ មុនី អនុប្រធានទីមួយនៃសហព័ន្ធ បានចាប់ផ្ដើមចូលរួមក្នុងវេទិកា ដើម្បីសង្កេតការណ៍ រាយការណ៍ និងលើកពីបញ្ហាកង្វល់របស់ជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម ជូនដល់វេទិកា អ.ស.ប. ។ នៅថ្ងៃដដែល លោក Kennedy Son ជាតំណាង […]

UNPO ធ្វើមហាសន្និបាតលើកទី ២១ នៅទីក្រុងឡាអេ បញ្ជាក់ជាថ្មីអំពីជំហរសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង

ដោយ ថាច់ ប្រីជា គឿន អង្គការប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង (UNPO) បានរៀបចំមហាសន្និបាតលើកទី ២១ នៅទីក្រុងឡាអេ ប្រទេសហុល្លង់ កាលពីថ្ងៃទី ២៩ និង ៣០ ខែសីហា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីតំណាងប្រជាជាតិ និងប្រជាជនជាសមាជិក ដើម្បីពិភាក្សាអំពីសិទ្ធិមនុស្ស ការតំណាង និង «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ព្រមទាំងអនុម័តសេចក្ដីសម្រេច និងជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី សម្រាប់អាណត្តិ ២០២៦ – ២០៣០ ។ ក្នុងឱកាសនេះ តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានចូលរួម និងលើកឡើងអំពីស្ថានភាព និងបញ្ហារបស់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម រាយការណ៍ដល់អង្គមហាសន្និបាត ផងដែរ ។ មហាសន្និបាតបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ UNPO ក្នុងការលើកកម្ពស់សិទ្ធិរបស់ប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង និងបន្តជំរុញឲ្យមានការចូលរួម តស៊ូដោយសន្តិវិធី ដើម្បីសមភាព សេចក្ដីថ្លៃថ្នូរ និង «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» នៅក្នុងប្រព័ន្ធអន្តរជាតិ ។ ទីក្រុងឡាអេ […]

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំសន្និបាតដំណាច់ឆ្នាំ ២០២៦ នៅរដ្ឋធានីវ៉ាស៊ីងតោន

ដោយ ថាច់ ប្រីជា គឿន សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) នឹងរៀបចំ សន្និបាតដំណាច់ឆ្នាំ ២០២៦ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ កំណត់ទិសដៅ សកម្មភាពសម្រាប់ឆ្នាំ ២០២៧ និងពិភាក្សាអំពីការតស៊ូមតិលើឆាកអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិជនជាតិដើមខ្មែរក្រោម ។ យោងតាមលិខិតនិមន្ត និងអញ្ជើញ លេខ ២០២៦-១០-០៦/៥៤ ចុះថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៦ ចុះហត្ថលេខាដោយលោក សឺន ហួរ ជាអធិបតីនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម សន្និបាតដំណាច់ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅ ទីស្នាក់ការរបស់សហព័ន្ធ ដែលមាន អាសយដ្ឋានលេខ 4953 E. Capitol Street SE, […]

បើទោះជាត្រូវអាជ្ញាធរវៀតណាមឃុំខ្លួន ប៉ុន្តែ ខ្មែរក្រោមនៅទូទាំងពិភពលោកមិនទុកឱ្យសកម្មជនទាំង ៤ នៅឯកោឡើយ

ដោយ គឹម សាវតា បន្ទាប់ពីអាជ្ញាធរវៀតណាម ចាប់ខ្លួនពលរដ្ឋខ្មែរក្រោមទាំង ៤ នាក់ ខ្មែរក្រោមនៅទូទាំងពិភពលោក បានបើកយុទ្ធនាការតស៊ូមតិដោយទាមទារឱ្យដោះលែងអ្នកទាំង ៤ ដោយគ្មានលក្ខខណ្ឌ ។ យុទ្ធនាការតវ៉ារបស់ពលរដ្ឋខ្មែរក្រោម តាមរយៈរូបភាពផ្សេងៗ ដូចជា នៅកម្ពុជាមានការដាក់ញត្តិទៅក្រសួងការបរទេស បណ្ដាស្ថានទូត និងស្ថាប័នសិទ្ធិមនុស្សនានា នៅតាមប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ខ្មែរក្រោមបានធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ដោយឡែកនៅតាមបណ្ដាញសង្គមហ្វេសប៊ុកពលរដ្ឋខ្មែរក្រោម បានផ្លាស់ប្ដូររូបភាពដាក់រូបអ្នកទាំង ៤ រូបផងដែរ ។ ពីក្នុងខេត្តព្រះត្រពាំង ដែលស្ថិតនៅលើទឹកដីកម្ពុជាក្រោម លោក គៀង យ័ញនី ដែលបានប្តូររូបក្នុងហ្វេសប៊ុកមកដាក់រូបសកម្មជនទាំង ៤ រូបដែរនោះ បានប្រាប់សារព័ត៌មានព្រៃនគរ និងសំឡេងកម្ពុជាក្រោម (VOKK) ថា នៅពេលដែលសកម្មជនទាំង ៤ ត្រូវបានចាប់ខ្លួនលោកមានការឈឺចាប់ ជាមួយគ្នានេះ លោកគោរពអ្វីដែលពួកគេបានធ្វើ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋខ្មែរក្រោម ។ លោកបន្តថា លោកមិនអាចជួយអ្វី ដើម្បីឱ្យពួកគេទាំង ៤ រូបនោះ រួចពីការឃុំឃាំងបាននោះទេ គឺមានតែបង្ហាញការឈឺចាប់ ការសោកស្ដាយ […]

សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រតិកម្ម ចំពោះការលើកឡើងរបស់ក្រសួងការបរទេសវៀតណាម អំពីការរស់នៅរបស់ខ្មែរក្រោម ក្នុងប្រទេសរបស់ខ្លួន

ដោយ គឹម សាវតា មន្ត្រី សហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងថា ការដឹងឮរបស់ប្រទេសមហាអំណាច និងស្ថាប័នសិទ្ធិមនុស្ស អំពីការរំលោភសិទ្ធិមនុស្សមកលើខ្មែរក្រោម បានបង្ខំឱ្យវៀតណាម ឆ្លើយតបជាមួយអ្នកសារព័ត៌មាន ស្តីពីបញ្ហាខ្មែរក្រោម បើទោះជាការឆ្លើយតបនោះ ប្រាសចាកពីការពិតក្តី ។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗ នេះ លោកស្រី ផាម ធូ ហាន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរ គឺជាផ្នែកដ៏សំខាន់មួយនៃសហគមន៍ និងជនជាតិភាគតិចចំនួន ៥៤ នៅវៀតណាម ដែលបានរួមរស់ជាមួយគ្នាដោយស្មើភាពគ្នា ប្រកបដោយសុខដុមរមនា និងរួមវិភាគទានក្នុងបុព្វហេតុកសាង និងការពារជាតិ ។ លោកស្រីលើកឡើងថា ជនជាតិទាំងអស់នៅវៀតណាម ត្រូវបានចាត់ទុកដោយស្មើភាព ហើយរដ្ឋវៀតណាមធានា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ដើម្បីបន្តកែលម្អជីវភាពរស់នៅ ទាំងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិច រក្សាអត្តសញ្ញាណជនជាតិ និងលើកតម្កើងទំនៀមទម្លាប់ដ៏ល្អរបស់ពួកគេ ព្រោះទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ រួមចំណែកពង្រឹងការរួបរួមជាតិ ។ ករណីនេះ លោក ចៅ សេរី […]

ខួប ៧៤ ឆ្នាំទិវាបារាំងផ្ទេរទឹកដីកម្ពុជាក្រោម ឱ្យវៀតណាមត្រួតត្រាបន្ត

ដោយ គឹម សាវតា អង្គការ សមាគម ខ្មែរកម្ពុជាក្រោម បានរួមគ្នាប្រារព្ធពិធីរំឭកខួប ៧៤ ឆ្នាំ ទិវាបារាំងផ្ទេរទឹកដីកម្ពុជាក្រោម ឱ្យវៀតណាមត្រួតត្រា (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២៣) និងពិធីបុណ្យសង្ឃទានឧទ្ទិសមហាកុសលប្រគេនព្រះវិញ្ញាណក្ខន្ទព្រះមហាវីរសមណៈ ថ្វាយព្រះវិញ្ញាណក្ខន្ទ ព្រះមហាវីរក្សត្រ និងដួងវិញ្ញាណក្ខន្ទវីរបុរស នារីស្នេហាជាតិ នៅវត្តសាមគ្គីរង្សី ដែលត្រូវបានគេស្គាល់ថា វត្តកម្ពុជាក្រោម ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដោយមានការនិមន្ត និងអញ្ជើញ ចូលរួមពីព្រះសង្ឃ ពលរដ្ឋខ្មែរក្រោម និងប្រជាពលរដ្ឋខ្មែរប្រមាណ ជាង ២០០ អង្គ និងនាក់ ។ លោក សឺន យឿង ប្រធានគណៈកម្មការរៀបចំពិធី បានមានប្រសាសន៍ក្នុងអង្គពិធីថា កាលដើមឡើយ ដែនដីកម្ពុជាក្រោមមិនមែនប្រទេស ឬ ដែនដីដែលនៅដាច់ដោយឡែកពីកម្ពុជានោះទេ ពោលគឺជាចំណែកមួយនៃទឹកដីព្រះរាជាណាចក្រកម្ពុជា ហើយក៏ទឹកដី ដែលព្រះមហាក្សត្រខ្មែរដំបូងបង្អស់ បានឡើងសោយរាជ្យ […]

សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងស្នើឲ្យ អ.ស.ប ពិនិត្យស្ថានភាពខ្មែរកម្ពុជាក្រោម

ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងស្នើឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើមទៅពិនិត្យស្ថានភាពខ្មែរកម្ពុជាក្រោមដែលរស់នៅលើទឹកដីកំណើត ។ សំណើនេះធ្វើឡើងបន្ទាប់ពី វៀតណាមបន្តអះអាងថា អាជ្ញាធរមិនបានរំលោភសិទ្ធិខ្មែរកម្ពុជាក្រោម ។ រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបដិសេធរបាយការណ៍ចោទប្រកាន់ពីសំណាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកជនជាតិដើម ជុំវិញការធ្វើទុក្ខបុកម្នេញជនជាតិដើមខ្មែរកម្ពុជាក្រោមដែលរស់នៅតាមតំបន់ដីសណ្ដទន្លេមេគង្គ ។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិចំនួន ៧ រូបបានផ្ញើលិខិតដែលមាន ១៦ ទំព័រ ទៅរដ្ឋាភិបាលទីក្រុង ហាណូយ កាលពីថ្ងៃទី ១៨ តុលា អំពីព័ត៌មានដែលពួកគេទទួលបានជុំវិញក្តីបារម្ភថា វៀតណាមបានបរាជ័យផ្ដល់សិទ្ធិស្វ័យសម្រេច ដល់ ខ្មែរក្រោម ជាជនជាតិដើម ។ លិខិតបញ្ជាក់ថា ពួកគេទទួលបាននូវភ័ស្តុតាងចោទប្រកាន់ពីការរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការជួបប្រជុំ និងសាសនា វប្បធម៌ សិទ្ធិប្រើប្រាស់ភាសាខ្មែរ និងសិទ្ធិប្រើប្រាស់ដីធ្លីផងដែរ ។ អ្នកជំនាញអង្គការសហប្រជាជាតិក៏បារម្ភពីករណីដែលអាជ្ញាធរវៀតណាម ឃាត់ខ្លួននិងកាត់ទោសដាក់ពន្ធនាគារលើយុវជន និងពលរដ្ឋខ្មែរក្រោម ប្រាំនាក់ ដោយសារតែសកម្មភាពរបស់ពួកគេហ៊ានងើបឡើងតស៊ូមតិដើម្បីសិទ្ធិសេរីភាព ។ ក្នុងចំណោមមនុស្សទាំងប្រាំនាក់ នោះមាន លោក ថាច់ រីន ត្រូវបានតុលាការវៀតណាមកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ ខែពីបទចោទប្រកាន់ថា បំពានសេរីភាពប្រជាធិបតេយ្យកាលពីខែតុលាឆ្នាំ ២០២១ […]

វៀតណាមបរាជ័យស្នើវេទិកាអចិន្ត្រៃយ៍ស្ដីពីបញ្ហាជនជាតិដើមបណ្ដេញ សហព័ន្ធខ្មែរកម្ពុជាក្រោម ចេញពីវេទិកា

ដោយ យន់ សាមៀន | RFA Khmer តំណាងរដ្ឋាភិបាលវៀតណាមបានបរាជ័យស្នើឲ្យសមាជិកវេទិកាអចិន្ត្រៃយ៍ ស្ដីពីបញ្ហាជនជាតិដើមរបស់អង្គការសហប្រជាជាតិបណ្ដេញតំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ចេញពីកិច្ចប្រជុំនៅបុរីញូវយ៉ក (New York) ។ វេទិកាអចិន្ត្រៃយ៍ស្ដីពីបញ្ហាជនជាតិដើមឆ្នាំនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៨ មេសា ដោយផ្ដោតលើប្រធានបទ «ពលរដ្ឋជនជាតិដើម សុខភាពមនុស្ស ផែនដី និងបរិស្ថាន ដោយផ្អែកលើសិទ្ធិមនុស្សជាបំណង» ។ តំណាងរដ្ឋាភិបាលវៀតណាម បានចោទប្រកាន់ សហព័ន្ធខ្មែរកម្ពុជាក្រោម ថា បានធ្វើរបាយការណ៍ប្រឌិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលវៀតណាម និងគ្មានសិទ្ធិធ្វើជាតំណាងពលរដ្ឋខ្មែរក្រោមដែលវៀតណាមចាត់ទុកថា ជាជនជាតិភាគតិចឡើយ ។ តំណាងរដ្ឋាភិបាលវៀតណាម «សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រើប្រាស់វេទិកានេះដើម្បីបម្រើនយោបាយរបស់ពួកគេ ហើយមានចេតនាដើម្បីបំបែកបំបាក់ជនជាតិភាគតិចនៅវៀតណាម បំផ្លាញការឯកភាពជាតិ និងសន្តិភាព ។ ទង្វើទាំងនេះ គឺមិនអាចទទួលយកបានទេ ហើយមិនគួរអនុញ្ញាតឲ្យមានវត្តមានក្នុងវេទិកានេះ» ។ តំណាងរដ្ឋាភិបាលវៀតណាម ដែលមិនបានបង្ហាញឈ្មោះបានថ្លែងក្នុងកិច្ចប្រជុំថា វៀតណាមជំទាស់នឹងវត្តមានរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម និងស្នើឲ្យវេទិកាបញ្ចប់វត្តមានរបស់សហព័ន្ធដើម្បីកុំឲ្យមានការបំពានដល់អធិបតេយ្យភាព និងបូរណភាពវៀតណាម ។ «វៀតណាមជាប្រទេសដែលមាន […]

នាង ម៉ៅ សុគន្ធា ជាតំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII)

ដោយ ថាច់ ប្រីជា គឿន នាង ម៉ៅ សុគន្ធា ជាតំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅការិយាល័យកណ្ដាល នៃ អង្គការ សហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ ។ ខាងក្រោមជាខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍នេះជាភាសាខ្មែរ ដែលយើងខ្ញុំបានប្រែសម្រួល៖ «សូមអរគុណលោកអធិបតី នៃអង្គមហាសន្និបាត ដែលបានអនុញ្ញាតឱ្យនាងខ្ញុំមានឱកាសបន្តការសន្ទនាតាមកាលកំណត់ និងនីតិវិធីពិសេសជាច្រើនទៀត ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ដែលកំពុងបន្តកើតមានលើពលរដ្ឋខ្មែរក្រោមរបស់យើង នៅក្នុងប្រទេសវៀតណាម ហើយបានលើកឡើងដោយយន្តការជាច្រើន ។ ខ្ញុំចង់បង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងរបស់នាងខ្ញុំ ចំពោះព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសវៀតណាម ជាពិសេសករណីអាជ្ញាធរវៀតណាមបង្ខំសកម្មជនខ្មែរក្រោម លោក យ័ញ សេត ឲ្យទទួលកំហុសដោយបង្ខំ ។ ដូចដែលលោកអ្នកអាចនៅចាំបានថា លោកអ្នកបានចុះហត្ថលេខាលើលិខិតចោទប្រកាន់រួមមួយ ផ្ញើទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ […]

ថ្នាក់ដឹកនាំខ្មែរក្រោម នៅកម្ពុជាចង់ឃើញឆ្នាំថ្មីជាឆ្នាំ ដែលខ្មែរក្រោមមានសេរីភាព

ដោយ គឹម សាវតា កាលពីថ្ងៃទី ៩ ខែមេសាកន្លងទៅ អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ក្នុងពិធីនោះ ថ្នាក់ដឹកនាំអង្គការ សមាគមខ្មែរ កម្ពុជាក្រោម ចង់ឃើញឆ្នាំថ្មីនេះ គឺជាឆ្នាំដែលពលរដ្ឋខ្មែរក្រោម នៅទូទាំងពិភពលោក ជាពិសេស គឺនៅដែនដីកម្ពុជាក្រោម មានសិទ្ធិសេរីភាពពេញលេញ ។ លោក សឺន យឿង ប្រធានលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា កាលពីឆ្នាំមុនស្ថានភាពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្មែរក្រោម ទាំងនៅកម្ពុជា និងនៅកម្ពុជាក្រោម មានការរំលោភច្រើនជាងឆ្នាំកន្លងទៅ ដោយសារតែខ្មែរក្រោមគ្រប់ស្ថាប័ន បានអន្តរាគមន៍ទៅអង្គការសហប្រជាជាតិ ហើយពលរដ្ឋខ្មែរក្រោម បានទាមទារសិទ្ធិក្នុងនាមជាជនជាតិដើម ប៉ុន្តែ រដ្ឋាភិបាលវៀតណាមមិនអនុញ្ញាត និងបានធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរក្រោម ជាបន្តបន្ទាប់ ។ ករណីនេះ លោកចង់ឃើញថា នៅឆ្នាំថ្មីឆ្នាំប្រពៃណីខ្មែរនេះ ពលរដ្ឋខ្មែរក្រោម នឹងទទួលបានសិទ្ធិសេរីភាពល្អប្រសើរជាងមុន ។ សម្រាប់នៅកម្ពុជាវិញ លោក សឺន យឿង ឱ្យដឹងថា បញ្ហាដែលនៅតែកើតមានចំពោះពលរដ្ឋខ្មែរក្រោម គឺការរើសអើងពីសំណាក់អាជ្ញាធរមូលដ្ឋានមួយចំនួន បើទោះជាក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា […]