តស៊ូមតិ

វៀតណាមជំទាស់មិនឲ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្លាយជាសមាជិកអ.ស.ប.

រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃច័ន្ទ ទី ២៣ បាន ជំទាស់បេក្ខភាព សហព័ន្ធខ្មែរកម្ពុជាក្រោម ពិភព លោក ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃអង្គការសហប្រជាជាតិ (អ.ស.ប.) ។ សមាជិកនៃប្រឹក្សានេះ ភាគច្រើនបានបោះឆ្នោតគាំទ្រ ការជំទាស់ របស់រដ្ឋាភិបាលវៀតណាម ក្នុងការបោះឆ្នោតនៅ អង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ ទី ២៣ ខែកក្កដា ។ លោក ថាច់ ង៉ុកថាច់ ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ពិភពលោក នៅថ្ងៃអង្គារ ទី ២៤ កក្កដា បានឲ្យដឹងថា សហព័ន្ធខ្មែរកម្ពុជាក្រោម ពិភពលោក មិនបានក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិនៅឡើយទេ ដោយសារតែរដ្ឋាភិបាលវៀតណាម បានជំទាស់ ។

វៀតណាមរារាំងសហព័ន្ធខ្មែរក្រោមចូលជាសមាជិកអង្គការសហប្រជាជាតិ

ការចូលជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងត្រូវសម្រេចក្នុងកិច្ចប្រជុំ នៅថ្ងៃទី ២៣ កក្កដា ខាងមុខនេះ នៅបន្ទាប់ពីការស្នើសុំចូលជាសមាជិកភាពនេះ អស់រយៈពេលជាង ១០ ឆ្នាំមកនោះ ។

សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកាណាដា បានបើកអង្គប្រជុំ ប្រចាំឆ្នាំ ២០១១

កាលពីថ្ងៃសៅរ៍ ទី ១៥ មករា ម្សិលមិញនេះ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកាណាដា បានបើកអង្គប្រជុំប្រចាំឆ្នាំរបស់ខ្លួន ក្រោមអធិបតីភាព លោក តោ គឹម ថុង អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានសមាជិក-សមាជិកា នៅតាមបណ្តា ខែត្រ- ក្រុងនានានៃប្រទេសកាណាដា យ៉ាងច្រើនកុះករ ដើម្បីស្តាប់នូវរបាយការណ៍ និងផែនការណ៍សម្រាប់ឆ្នាំ ២០១១ ក្នុងដំណើរឆ្ពោះទៅកាន់មាតុភូមិ គឺសិទ្ធិ សម្រេចវាសនា ខ្លួនដោយខ្លួនឯង ពីនឹមអាណានិគមយួនបច្ចុប្បន្ន ។

កិច្ចប្រជុំសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង San Bernardino ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា

កាលពីល្ងាច ថ្ងៃអាទិត្យទី ២៤ តុលា ម្សិល មិញនេះ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងសាន់បើណាឌីណូ នៃរដ្ឋកាលី ហ្វ័រញ៉ា ភាគខាងត្បូង បានរៀបចំបើកកិច្ចប្រជុំ វិសាមញមួយ ដើម្បី បោះឆ្នោតជ្រើសរើស ប្រធានសាខាសហព័ន្ធ ក្រោមការចាត់តាំង របស់អ្នកស្រី ថាច់ សុផាន ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋកាលីហ្វ័រ ញ៉ា ភាគខាងត្បូង នៅគេហដ្ឋាន លោក ថាច់ រី សកម្មជនសហព័ន្ធ ដោយមាន សមាជិក-កា សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសំឡេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក

សហគមន៍ខ្មែរ នៅប្រទេសកាណាដា ធ្វើបាតុកម្ម ដើម្បីរំលឹកខួបទី ១៩ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

កាលពីព្រឹក ថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរ នៅប្រទេស កាណាដា ប្រមាណជា ១០០ នាក់បាន រួមគ្នាធ្វើបាតុកម្មអហិង្សា ដើម្បីរំលឹក ទិវាខួបទី ១៩ ស្តីពីកិច្ចព្រមព្រៀង តាម សន្ធិសញ្ញាក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ នៅមុខសភាជាតិ នាទីក្រុង អូតាវ៉ា ប្រទេសកាណាដា ។ បន្ទាប់តទៅនេះ សូមអស់លោក លោកស្រី អញ្ជើញតាមដានស្តាប់បទ យកការណ៍ជុំវិញព្រឹត្តិការណ៍នេះ រៀបរៀងដោយកញ្ញា ថាច់ សុជាតា ដែលមានខ្លឹមសារ និងសំឡេងដើមទាំងស្រុងដូចតទៅ៖

សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងដង្ហែក្បួនព្យុហយាត្រាសន្តិភាព និងអុជទៀនជ័យ នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ

ដើម្បីអបអរសាទរទិវារំឭកខួបឆ្នាំទី ៦០ ថ្ងៃបង្កើតច្បាប់សិទ្ធិមនុស្សសកល សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំគម្រោង ដង្ហែក្បួនព្យុហយាត្រាសន្តិភាព និងអុជទៀនជ័យ នៅមុខសាលាក្រុង San Francisco.តាងនាម សហព័ន្ធខ្មែរកម្ពុជាក្រោម សូមធ្វើសេចក្តីអំពាវនាវដល់បងប្អូនជនរួមឈាមខ្មែរ នៅគ្រប់ មជ្ឈដ្ឋាន មេត្តាចូលរួមដង្ហែក្បួនព្យុហយាត្រាសន្តិភាព និងអុជទៀនជ័យ សម្តែងនូវសុឆន្ទៈមនសិការ ជាតិ ក្នុងការទាមទារសិទ្ធិសេរីភាព និងគោរពសិទ្ធិមនុស្ស ជូនប្រជាពលរដ្ឋខ្មែរក្រោមរាប់លាននាក់កំពុងរស់នៅ ក្រោមនឹមអាណានិគមយួនបច្ចុប្បន្ន និងថ្កោលទោសចំពោះរបបគ្រប់គ្រងក្រុងហាណូយ ដែលប្រើអំណាច ផ្តាច់ការ ជិះជាន់ រំលោភ បំពាន សិទ្ធិខ្មែរក្រោម ជាពិសេសដើម្បីឆ្លុះបញ្ចាំងនូវការតស៊ូដោយអហឹង្សាលើ ឆាកអន្តរជាតិ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងទិសដៅ សិទ្ធិស្វ័យសម្រេច វាសនាខ្លួនដោយខ្លួនឯង ។ កម្មវិធីនឹងប្រព្រឹត្តិទៅវេលាម៉ោង 7 : 00 PM – 9 : 00 PM នៅថ្ងៃសៅរ៏ ទី ២៨ ខែមិថុនា […]