ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើទៅវេទិកា «យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម» (EMRIP) របស់អង្គការសហប្រជាជាតិ ដើម្បីជំរុញទៅរដ្ឋាភិបាលវៀតណាមអនុវត្តសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) នៅកម្ពុជាក្រោម ។ រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបានចុះសន្ធិសញ្ញាទទួលស្គាល់និងអនុវត្តសេចក្ដីប្រកាសស្តីពីសិទ្ធិជនជាតិដើមកាលពីឆ្នាំ ២០០៧ ប៉ុន្តែមិនបានគោរពសេចក្ដីប្រកាសនេះទេ ហើយថែមទាំងបានរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោមបន្ថែមទៀតផង ។ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រើប្រាស់ «យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម» ដើម្បីដាក់គំនាបទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម ។ «យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម» នឹងបើកកិច្ចប្រជុំលើកទី ១៦ ខែកក្កដា ខាងមុខ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ អនុប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុនី ប្រាប់វិទ្យុអាស៊ីសេរីថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានដាក់របាយការណ៍ទៅយន្តការជំនាញអង្គការសហប្រជាជាតិដើម្បីឲ្យពួកគេដឹងថា ពលរដ្ឋខ្មែរក្រោម កំពុងតែធ្វើការតស៊ូមតិទាមទារឲ្យវៀតណាមទទួលស្គាល់អត្តសញ្ញាណ និងការពារសិទ្ធិរបស់ខ្មែរក្រោម ។ លោក ម៉ៅ មុនី ៖ «រឿងទីមួយឲ្យរដ្ឋាភិបាលវៀតណាមទទួលខ្មែរក្រោមជាជនជាតិដើមពីព្រោះរដ្ឋាភិបាលចុះហត្ថលេខាទទួលស្គាល់សេចក្ដីប្រកាសអង្គការសហប្រជាជាតិស្តីពីជនជាតិដើម តាំងពី ២០០៧ ប៉ុន្តែមកទល់ពេលនេះ នៅតែមិនទាន់ទទួលស្គាល់ ទីពីរស្នើឲ្យវៀតណាមបង្កើតអង្គការសិទ្ធិមនុស្សមួយតាមដានរដ្ឋាភិបាលយួនហ្នឹងជួយជនជាតិដើមហ្នឹង» […]
តស៊ូមតិ
សហព័ន្ធនិងយុវជនខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរ ដែលកោះហៅយុវជនទៅសម្លុតបំភ័យ
ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម និងយុវជនខ្មែរក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ដែលបានកោះហៅយុវជនខ្មែរក្រោម ទៅសួរចម្លើយរឿងពួកគេពាក់អាវយឺត មានផែនទី និងទង់ជាតិកម្ពុជាក្រោម ក្នុងពេលពួកគេប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ។ ពាក់ព័ន្ធនឹងរឿងនេះដែរ អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ស្នើឲ្យអាជ្ញាធរវៀតណាមបញ្ឈប់ជាបន្ទាន់ ចំពោះការធ្វើទុក្ខបុកម្នេញយុវជនខ្មែរកម្ពុជាក្រោម ។ យ៉ាងហោចណាស់ក៏មានយុវជនខ្មែរកម្ពុជាក្រោមចំនួន ១០ នាក់ ត្រូវបានអាជ្ញាធរវៀតណាមនៅខេត្តឃ្លាំង បានកោះហៅទៅសួរចម្លើយម្ដងម្នាក់ៗទាក់ទងនឹងរឿងពាក់អាវយឺតមានផែនទីខ្មែរ និងទង់ជាតិកម្ពុជាក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកទង្វើរបស់អាជ្ញាធរវៀតណាមថា ជាការគាបសង្កត់សិទ្ធិប្រារព្ធទិវាសិទ្ធិនារី និងសិទ្ធិជនជាតិដើម ។ យុវជនខ្មែរក្រោមត្រូវបានមន្ត្រីប៉ូលិសវៀតណាមសម្លុត និងគំរាមឲ្យឈប់ធ្វើសកម្មភាពស្ម័គ្រចិត្ត និងការតស៊ូមតិរបស់ពួកគេ ។ ប៉ូលិសវៀតណាមក៏បានរឹបអូស និងដកហូតផែនទីខ្មែរក្រោម និងអាវយឺតដោយអះអាងថា សម្ភារៈទាំងនោះជារបស់ខុសច្បាប់ ។ សេចក្ដីថ្លែងការណ៍ សហព័ន្ធខ្មែរកម្ពុជាក្រោម ចេញកាលពីថ្ងៃទី ២៦ មីនា ស្នើឲ្យវៀតណាមបំពេញកាតព្វកិច្ចជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងបញ្ឈប់ការប្រើប្រាស់ការសងសឹកទៅលើខ្មែរក្រោមដោយគ្រាន់តែពួកគេប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ។ សហព័ន្ធក៏ស្នើឲ្យវៀតណាមគោរពសិទ្ធិ និងការពារខ្មែរក្រោមរួមមានសិទ្ធិសំដែងមតិសិទ្ធិបង្កើតសមាគម និងសិទ្ធិប្រមូលផ្តុំ […]
សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើឲ្យបង្កើតយន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើមនៅដែនដីកម្ពុជាក្រោម
ដោយ ថាច់ ប្រីជា គឿន សហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើទៅវេទិកា «យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម» (EMRIP) ជំរុញប្រទេសវៀតណាមឲ្យបង្កើត យន្តការត្រួតពិនិត្យនៅថ្នាក់ជាតិ និងតំបន់សម្រាប់ការអនុវត្តសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) នៅដែនដីកម្ពុជាក្រោម ។ សំណើនេះ ធ្វើឡើងតាមរយៈរបាយការណ៍ ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ផ្ញើទៅអង្គការសហប្រជាជាតិ មុនពេលអង្គការ សហប្រជាជាតិបើក សម័យប្រជុំលើកទី ១៦ នៃ យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម (EMRIP) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ខាងមុខនេះ ។ នៅក្នុងរបាយការណ៍ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោម ដែលជាក្រុមជនជាតិដើម រស់នៅលើទឹកដីកម្ពុជាក្រោម កំពុងតែធ្វើការតស៊ូមតិដើម្បីបានទទួលស្គាល់នូវអត្តសញ្ញាណ និងការពារសិទ្ធិរបស់ពួកគាត់ជាជនជាតិដើម ។ ទោះបីជាត្រូវបានទទួលស្គាល់ថា ជាក្រុមជនជាតិដើមក្រោម យោងតាម […]
សហព័ន្ធខ្មែរកម្ពុជាក្រោម ចេញផែនការថ្មី បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ ២០២២
ដោយ ថាច់ ប្រីជា គឿន សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ ២០២២ ដើម្បីបូកសរុបលទ្ធផលកិច្ចការឆ្នាំចាស់ និង ដាក់ចេញនូវគម្រោងកិច្ចការថ្មី សម្រាប់អនុវត្តក្នុងឆ្នាំ ២០២៣ នេះ ដើម្បីបន្តផែនការ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» របស់ពលរដ្ឋនៅដែនដីកម្ពុជាក្រោម ។ ប្រធានបទ នៃ កិច្ចប្រជុំដំណាច់ឆ្នាំ ២០២២ មានឈ្មោះថា «បន្តសាងគ្រឹះរឹងមាំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីលើកកម្ពស់ការការពារសិទ្ធិមនុស្ស និងអនុវត្តយុទ្ធសាស្ត្រ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង សម្រាប់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម» ។ គម្រោងថ្មីដែលបានអនុម័តនេះ ធ្វើឡើងនៅក្នុង «កិច្ចប្រជុំដំណាច់ឆ្នាំ ២០២២» របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃសុក្រ, សៅរ៍, និង អាទិត្យ ត្រូវនឹងថ្ងៃទី ១០ , ១១ , […]
សហព័ន្ធខ្មែរកម្ពុជាក្រោម ជួបជុំគ្នាដើម្បីកំណត់ទិសដៅស្វែងសិទ្ធិស្វ័យសម្រេចពីវៀតណាម
ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់ផ្តើមកិច្ចប្រជុំដំណាច់ឆ្នាំដែលមានតំណាងសហព័ន្ធពីប្រទេសមួយចំនួន នៅជុំវិញពិភពលោកចូលរួមដើម្បីបូកសរុបការងារឆ្នាំចាស់ ឆ្នាំ ២០២២ និងដាក់ទិសដៅសម្រាប់ឆ្នាំថ្មី ។ កិច្ចប្រជុំនេះមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃសុក្រ ទី ១០ មីនា ដល់ថ្ងៃទី ១១ មីនា ដែលធ្វើឡើងវត្តសុរិយរង្សីនៅទីក្រុងហ្វីឡាដេផ្យា (Philadelphia) រដ្ឋផែនស៊ីវីនៀ (Pennsylvania) ។ ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឹង យ៉ឹងរតនា មានថេរដីកាថាតំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងជជែកក្នុងកិច្ចប្រជុំដំណាច់ឆ្នាំនេះដើម្បីកំណត់ទិសដៅទាមទារសិទ្ធិស្វ័យសម្រេចឲ្យជនជាតិដើមខ្មែរក្រោម ពីរដ្ឋាភិបាលវៀតណាម ។ ព្រះអង្គបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំវៀតណាមបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមឥតមានពេលស្រាកស្រាន្តឡើយ ។ ព្រះភិក្ខុ សឹង យ៉ឹងរតនា ៖ «អាជ្ញាធរវៀតណាមនៅតែចិញ្ចឹមចិត្តចងគំនុំសងសឹកពលរដ្ឋខ្មែរក្រោម តែសំខាន់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅតែតស៊ូទាមទារសិទ្ធិសេរីភាពជាម្ចាស់ស្រុកជនជាតិដើម ដើម្បីឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម» ។ ក្រោយកិច្ចប្រជុំដំណាច់ឆ្នាំហើយ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏នឹងមានពិធីជួបជុំមួយទៀត ដែលមានតំណាងស្ត្រីខ្មែរកម្ពុជាក្រោមមកពីគ្រប់ទិសទីប្រារព្ធខួបទិវានារីអន្តរជាតិដើម្បីឧទ្ទិសដល់សេចក្តីក្លាហានរបស់ស្ត្រីខ្មែរកម្ពុជាក្រោម […]
សាមណេរខ្មែរក្រោម យឿង ខាយ ប្ដេជ្ញាសុខចិត្តសុគតដើម្បីការពារសិទ្ធិជនជាតិដើម
ដោយ យន់ សាមៀន | RFA Khmer សមាគមពុទ្ធសាសនាវៀតណាមនៅខេត្តលង់ហោរ បានបដិសេធមិនទទួលស្គាល់សាមណេរ យឿង ខាយ ជាបព្វជិតបួសក្នុងព្រះពុទ្ធសាសនាដោយសំអាងថា សាមណេរ យឿង ខាយ មិនបានសុំច្បាប់បួសនិងមិនមែនជាសមាជិកសមាគមពុទ្ធសាសនាវៀតណាម ។ ពាក់ព័ន្ធនឹងរឿងនេះ សាមណេរ យឿង ខាយ ប្ដេជ្ញាបន្តបួសនិងគង់ក្នុងវត្តធ្វើការងារតស៊ូមតិ ដើម្បីទទួលបានសិទ្ធិជាជាតិដើមនិងការពារវត្ត និងសាលាឆទានក្នុងខេត្តកុំឲ្យអាជ្ញាធរវៀតណាមរឹបអូសនិងបំផ្លាញ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសទង្វើរបស់សមាគមពុទ្ធសាសនាវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញព្រះសង្ឃខ្មែរក្រោម ដែលហ៊ានងើបឡើងទាមទារសិទ្ធិជនជាតិដើម និងសិទ្ធិសេរីភាពផ្នែកសាសនា ។ សហព័ន្ធបានស្នើឲ្យសមាគមពុទ្ធសាសនាវៀតណាមទទួលស្គាល់ សាមណេរ យឿង ខាយ ជាព្រះសង្ឃស្របច្បាប់ និងអាចប្រតិបត្តិព្រះពុទ្ធសាសនាបាន ។ ប្រធានអន្តរសាសនានៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ធីធី ធម្មោ មានថេរដីកាថា សាមណេរ យឿង ខាយ បានបួសស្របតាមវិន័យរបស់ព្រះពុទ្ធសាសនា ដូច្នោះសាមណេរ យឿង ខាយ មានលក្ខណៈសម្បត្តិជាព្រះសង្ឃពេញសិទ្ធិ ។ ព្រះភិក្ខុ ធីធី ធម្មោ […]
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញយុវជនខ្មែរកម្ពុជាក្រោម
ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាមដែលបន្តធ្វើទុក្ខបុកម្នេញយុវជនខ្មែរកម្ពុជាក្រោមដែលហ៊ានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយពីសិទ្ធិជនជាតិដើមនៅទឹកដីកំណើត ។ អាជ្ញាធរវៀតណាម បានប្រើប្រាស់វិធានការច្បាប់ ផាកពិន័យ សម្លុតបំភ័យ និងប្រើប្រាស់ហិង្សាលើយុវជនខ្មែរក្រោមពេលសួរចម្លើយពួកគេ ។ យុវជនខ្មែរកម្ពុជាក្រោម ជាសកម្មជនសិទ្ធិមនុស្សពីរនាក់ទៀត ត្រូវបានវៀតណាមផាកពិន័យជាច្រើនរយដុល្លារ និងកោះហៅទៅសម្លុតឲ្យឈប់ប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយរឿងសិទ្ធិជនជាតិដើម ។ ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា ចាត់ទុកទង្វើរបស់អាជ្ញាធរវៀតណាមថា ជាការសងសឹកនឹងពលរដ្ឋខ្មែរក្រោម ជាពិសេសយុវជនខ្មែរក្រោម ដែលហ៊ានងើបឡើងទាមទារសិទ្ធិជនជាតិដើមនិងហ៊ាននិយាយរឿងពិតពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ៖ «នេះជាទង្វើការសងសឹកពលរដ្ឋខ្មែរក្រោមរបស់វៀតណាម ។ វៀតណាមមិនត្រឹមតែគំរាមកំហែងបំបាក់ស្មារតីទេ គឺថែមទាំងប្រើប្រាស់ហិង្សាលើយុវជនខ្មែរក្រោមធ្វើយ៉ាងណាកុំឲ្យយុវជនខ្មែរក្រោមហ៊ានក្រោកតស៊ូមតិ ក៏ដូចជាការផ្សព្វផ្សាយច្បាប់ជនជាតិដើមនិងប្រវត្តិសាស្ត្ររបស់ខ្មែរក្រហមនៅដែនដីកម្ពុជាក្រោម» ។ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង កាលពីចុងខែមករា បានផាកពិន័យយុវជនខ្មែរក្រោម លោក ត្រេវ ស៊ីវ ចំនួន ៧ លានកន្លះ (ដុង) ឬប្រមាណជាង ៣០០ ដុល្លារ ។ អាជ្ញាធរវៀតណាម […]
សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្សព្វផ្សាយការរំលោភសិទ្ធិសេរីភាពសាសនា នៅកម្ពុជាក្រោម ក្នុងសន្និសីទសេរីភាពអន្តរសាសនា នៅរដ្ឋធានីវ៉ាស៊ីនតោន
ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម បានយកឱកាស នៃ សន្និសីទសេរីភាពសាសនាពិភពលោក នៅរដ្ឋធានីវ៉ាស៊ីនតោនផ្សព្វផ្សាយ ពីការរំលោភសិទ្ធិសេរីភាពផ្នែកសាសនា នៅលើទឹកដីកម្ពុជាក្រោម ។ សហព័ន្ធ ក៏បានជំរាបជូនមេដឹកនាំសាសនាមួយចំនួន អំពីប្រវត្តិខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម ។ នាយកដ្ឋានអន្តរសាសនា សហព័ន្ធខ្មែរកម្ពុជាក្រោម ទទួលលទ្ធផលជោគជ័យក្នុងសន្និសីទសេរីភាពសាសនាអន្តរជាតិ ដែលបានបញ្ចប់កាលពីសប្តាហ៍មុន ។ ប្រធាននាយកដ្ឋានអន្តរសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ធីធី ធម្មោ ដែលបានដឹកបានប្រតិភូមកចូលរួមសន្និសីទមានថេរដីកាថា ព្រះអង្គបានឆ្លៀតឱកាស នៃ សន្និសីទជំរាបជូនមេដឹកនាំសាសនា និងមន្ត្រីជាន់ខ្ពស់ផ្នែកសេរីភាពសាសនាអាមេរិក អំពីសកម្មភាពរបស់រដ្ឋាភិបាលវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញការប្រតិបត្តិសាសនារបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម៖ «ប្រតិភូ បានចូលក្នុងសន្និសីទជាឱកាសដ៏វិសុទ្ធវិសាលមិនមែន ដើម្បីបញ្ចេញកំហឹងទេ គឺដើម្បីសិក្សា និងទំនាក់ទំនងនឹងអន្តរជាតិ ។ បានក្រេបជញ្ជក់ខ្លឹមសារ នៃ ការតស៊ូដោយអហិង្សាពាក់ព័ន្ធ និងសេរីភាពខាងជំនឿហ្នឹង» ។ សន្និសីទសេរីភាពអន្តរសាសនា ចាប់ផ្តើមកាលពីថ្ងៃទី ៣១ ខែមករា និងបិទបញ្ចប់ថ្ងៃទី […]
ក្រុមយុវជនស្នើរដ្ឋាភិបាល ឱ្យចាប់អារម្មណ៍សុខទុក្ខពលរដ្ឋខ្មែរក្រោម
ដោយ ឡេង ម៉ាលី | RFA Khmer ក្រុមយុវជន និងព្រះសង្ឃ ស្នើរដ្ឋាភិបាលកម្ពុជា ឱ្យចាប់អារម្មណ៍អំពីសុខទុក្ខពលរដ្ឋខ្មែរក្រោម ដែលពួកគាត់ព្យាយាមរក្សាទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងប្រតិបត្តិជំនឿព្រះពុទ្ធសាសនា ។ ក្រុមយុវជនទាំងនោះ ចង់បង្ហាញអំពីទិដ្ឋភាពទូទៅ និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ក្រោយពីពួកគាត់បញ្ចប់ទស្សនកិច្ចសិក្សានៅទីនោះ ។ ក្រុមយុវជន និងព្រះសង្ឃអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនការទំនាក់ទំនងជាមួយពលរដ្ឋខ្មែរក្រោមឱ្យបានច្រើន តាមរយៈការធ្វើទស្សនកិច្ច ពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទៅកាន់ដែនដីកម្ពុជាក្រោម ដើម្បីធ្វើបុណ្យទាន និងសួរសុខទុក្ខពលរដ្ឋខ្មែរក្រោម ។ ពួកគាត់ទទូចដល់រដ្ឋាភិបាលកម្ពុជា ឱ្យលើកយកបញ្ហាប្រឈមនានា ទាក់ទិនការរឹតត្បិតសិទ្ធិសេរីភាពប្រតិបត្តិជំនឿសាសនា របស់ពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម ទៅជជែកផ្ទាល់ ជាមួយប្រមុខដឹកនាំវៀតណាម ដូចគ្នានឹងមេដឹកនាំវៀតណាម ដែលតែងតែស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅលើទឹកដីកម្ពុជាខុសច្បាប់ ឱ្យទទួលបានការរស់នៅដោយស្របច្បាប់វិញ ។ វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននៅឡើយទេ ដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល ។ ព្រះសង្ឃគង់នៅវត្តមួយ ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមទស្សនកិច្ចសិក្សា នៅកម្ពុជា គឺព្រះតេជព្រះគុណ […]
ប្រតិភូខ្មែរក្រោម ជម្រាបប្រាប់សន្និសីទអន្តរសាសនា ស្តីពីការរំលោភសិទ្ធិសាសនាខ្មែរក្រោម
ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម ដឹកនាំប្រតិភូទៅចូលរួមសន្និសីទសេរីភាពសាសនាអន្តរជាតិ នៅរដ្ឋធានីវ៉ាស៊ីនតុន នៅដើមសប្តាហ៍នេះ ដើម្បីធ្វើរបាយការណ៍ ស្តីពីស្ថានភាព នៃ ការធ្វើទុក្ខបុកម្នេញផ្នែកសាសនាទៅលើព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលកំពុងគង់នៅលើទឹកដីកំណើត ។ តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងថា សន្និសីទនេះ ជាឱកាសមាស ដើម្បីជំរាបមេដឹកនាំសាសនាទាំងអស់ នៅក្នុងកិច្ចប្រជុំនេះ ឲ្យស្វែងយល់ពីការប្រវត្តិ នៃ ការប្រតិបត្តិសាសនារបស់ព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោមផង ។ សន្និសីទសេរីភាពអន្តរសាសនានឹងចាប់ផ្តើមពីថ្ងៃទី ៣១ មករាដល់ថ្ងៃទី ១ កុម្ភៈ នៅរដ្ឋធានីវ៉ាស៊ីនតុន ។ សន្និសីទលើកទីបីនេះ រៀបចំឡើងដោយ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក (United States Commission on International Religious Freedom) ដើម្បីបង្កើតឲ្យមានក្រុមអង្គការចម្រុះធ្វើការងាររួមគ្នា ដើម្បីលើកតម្កើងសេរីភាពសាសនាអន្តរជាតិ និងជំរុញឲ្យមានការដឹងលឺ និងស្វែងយល់ពីសេរីភាពអន្តរជាតិ ។ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក ហៅកាត់ថា (USCIRF) ជាស្ថាប័នឯករាជ្យ […]
មន្ត្រី សហព័ន្ធខ្មែរកម្ពុជាក្រោម ជំរុញឲ្យវៀតណាម ឈប់ប្រើច្បាប់ព្រៃ មកលើអ្នកតស៊ូមតិខ្មែរក្រោម
ដោយ លី ឈូន សមត្ថកិច្ចវៀតណាម តែងចោទប្រកាន់ថា ខុសច្បាប់ជានិច្ច នូវរាល់សកម្មភាពតស៊ូមតិរបស់ខ្មែរក្រោម ដូចជាករណីផ្សព្វផ្សាយរឿងរ៉ាវទឹកដីកម្ពុជាក្រោម ករណីផ្សព្វផ្សាយឯកសារច្បាប់ជនជាតិដើម ច្បាប់សិទ្ធិមនុស្ស និងករណីប្រើប្រាស់សម្ភារៈ ដូចជាពាក់អាវមាននិមិត្តសញ្ញាទង់ជាតិកម្ពុជាក្រោម ផែនទីកម្ពុជាក្រោម ជាដើម ។ មន្ត្រីជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ថា វៀតណាមបានតែប្រើច្បាប់ផ្ដាច់ការ នៃ របបកុម្មុយនិស្តរបស់ខ្លួន គំរាមកំហែងដល់សកម្មជនតស៊ូមតិខ្មែរក្រោម តែប៉ុណ្ណោះ ផ្ទុយទៅវិញនៅក្នុងស្រុកក្ដី នៅលើឆាកអន្តរជាតិក្ដី របបកុម្មុយនិស្តវៀតណាម មិនហ៊ានប្រឈមមុខនឹងច្បាប់ ដែលយុត្តិធម៌នោះឡើយ ។ ព្រោះថា រាល់សកម្មភាពតស៊ូមតិ ដោយសន្តិវិធី និងអហិង្សារបស់ខ្មែរ ទាំងក្នុងនិងក្រៅស្រុកមិនបានខុសច្បាប់ជាតិ ឬអន្តរជាតិនោះទាល់តែសោះ ។ សកម្មជនតស៊ូមតិខ្មែរក្រោមមួយរូប គឺយុវជន ទ្រីវ ស៊ីវ ដែលគណនីហ្វេសប៊ុកឈ្មោះ ហីវខ្មែរក្រោម បន្ទាប់ពីត្រូវនគរបាលខេត្តឃ្លាំង ចាប់នាំយកទៅឃុំឃាំង សួរចម្លើយអស់ ៣០ ម៉ោង លុះត្រឡប់មកដល់ផ្ទះវិញ លោកប្រាប់សំឡេងកម្ពុជាក្រោម ថា នគរបាលខេត្តឃ្លាំង បានគំរាមសួរចម្លើយលោក និងពួកគេបញ្ជាក់ថា […]
សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវដល់ព្រះសង្ឃខ្មែរក្រោម កុំឱ្យធ្វើតាមបង្គាប់វៀតណាម
ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យព្រះសង្ឃខ្មែរក្រោម ដែលវៀតណាមបង្ខំឲ្យបំបិទសិទ្ធិសាសនាខ្មែរកម្ពុជាក្រោម កុំធ្វើឲ្យតាមបង្គាប់វៀតណាម ដើម្បីផលប្រយោជន៍ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យព្រះសង្ឃខ្មែរក្រោម ដែលវៀតណាម បង្ខំឲ្យបំបិទសិទ្ធិសាសនាខ្មែរកម្ពុជាក្រោម កុំធ្វើឲ្យតាមបង្គាប់វៀតណាម ដើម្បីផលប្រយោជន៍ និងលាភសក្ការៈ ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី អាជ្ញាធរវៀតណាម បានប្រើប្រាស់ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិប្រចាំខេត្តឃ្លាំង មិនទទួលស្គាល់សាមណេរខ្មែរក្រោមមួយអង្គ ដែលសកម្មក្នុងការពារសិទ្ធិមនុស្ស និងសាសនារបស់ពលរដ្ឋខ្មែរក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកទង្វើរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ដែលបានហាមឃាត់សាមណេរ យឿង ខាយ មិនឲ្យគង់ក្នុងវត្តទូទាំងខេត្តឃ្លាំងថា ការសងសឹក នឹងសង្ឃ ដែលសកម្មផ្នែកសិទ្ធិមនុស្ស និងសាសនា ។ ប្រធានអន្តរសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ធីធី ធម្មោ មានថេរដីកាក្នុងសេចក្ដីថ្លែងការណ៍ ផ្សាយកាលពីសប្ដាហ៍មុនថា ទង្វើរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ដែលមានអាជ្ញាធរវៀតណាម នៅពីក្រោយនេះ ធ្វើឡើង ដើម្បីទទួលបានលាភសក្ការៈ ។ ព្រះភិក្ខុ […]
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសមន្ត្រីសង្ឃខេត្តឃ្លាំង ដែលមិនឲ្យសកម្មជនសង្ឃមួយអង្គ គង់ក្នុងវត្តទាំង ៩២ នៅខេត្តឃ្លាំង
ដោយ ជាតិ ចំណាន | RFA Khmer ប្រធានអន្តរសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសមន្ត្រីសង្ឃខេត្តឃ្លាំង ដែលវៀតណាម ហៅថា សុកត្រាំង (Soc Trang) ហាមមិនឲ្យព្រះសង្ឃមួយអង្គ ដែលឈឺឆ្អាលរឿងសិទ្ធិមនុស្ស និងរឿងទឹកដីកម្ពុជាក្រោម គឺសាមណេរ យឿង ខាយ គង់ក្នុងវត្តទាំង ៩២ និងសាលាឆទានទាំង ៣៨ នៅខេត្តឃ្លាំង ។ សាមណេរ យឿង ខាយ ចាត់ទុករឿងនេះ ថា ជារឿងរើសអើង និងអយុត្តិធម៌ ព្រោះព្រះអង្គ មិនបានប្រព្រឹត្តខុសអ្វីឡើយ ។ ប្រធានការិយាល័យអន្តរសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ភិក្ខុ ធីធី ធម្មោ ចាត់ទុកទង្វើរបស់មន្ត្រីសង្ឃខេត្តឃ្លាំងមួយអង្គ គឺ ភិក្ខុ តាំង នោ ដែលប្រកាសរារាំងមិនឲ្យសកម្មជនសិទ្ធិមនុស្ស ដែលទើបបួសជាសាមណេរថ្មីថ្មោង គឺព្រះតេជព្រះគុណ យឿង […]
ពលរដ្ឋខ្មែរក្រោម ប្ដេជ្ញាតស៊ូមតិដោយអហិង្សា ដើម្បីអាចទទួលបានសិទ្ធិស្វ័យសម្រេច សម្រាប់ឆ្នាំ ២០២៣
ដោយ យន់ សាមៀន | RFA Khmer ខ្មែរកម្ពុជាក្រោម ទាំងអ្នករស់នៅលើកទឹកដីកំណើត និងប្រទេសមួយចំនួនទៀត បានតស៊ូមតិដោយអហិង្សា ដើម្បីទាមទារសិទ្ធិស្វ័យសម្រេច និងសិទ្ធិចាំបាច់មួយចំនួនទៀត កាលពីឆ្នាំ ២០២២ ។ សម្រាប់ឆ្នាំ ២០២៣ ខាងមុខ ពួកគេបានប្ដេជ្ញាចិត្តនឹងបន្តការតស៊ូឲ្យខ្លាំងក្លា ដើម្បីទទួលបានសិទ្ធិជាជនជាតិដើមទៅថ្ងៃអនាគត ។ ព្រះសង្ឃ ពលរដ្ឋ និងយុវជនបានបន្តជម្នះការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរវៀតណាម ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត កាលពីឆ្នាំ ២០២២ ។ ពួកគេបានបន្តងើបឡើងប្រមូលផ្តុំគ្នាតស៊ូមតិ ទោះបីជាអាជ្ញាធរវៀតណាម បានប្រើប្រាស់យុទ្ធសាស្ត្រ គំរាមកំហែង ហិង្សា និងចាប់ដាក់ពន្ធនាគារក្តី ។ ប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ លើកឡើងថា ការតស៊ូមតិរបស់សហព័ន្ធ ពលរដ្ឋ និងព្រះសង្ឃ មិនខាតប្រយោជន៍នោះទេ ។ លោកថា សហព័ន្ធបានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយអប់រំឲ្យពលរដ្ឋខ្មែរក្រោមដឹងពីសិទ្ធិរបស់ជាជនជាតិដើម រហូតដល់ពួកគេហ៊ានទាមទារជាសាធារណៈឲ្យវៀតណាមគោរពសិទ្ធិ ដែលមានចែងក្នុងច្បាប់អន្តរជាតិ ។ លោក ប្រាក់ សេរីវុឌ្ឍ […]
មន្ត្រីជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមានថា បើវៀតណាមហ៊ានកម្ទេចសាលាឆទានខ្មែរនៅខេត្តលង់ហោរនោះ ស្ថានទូតវៀតណាម នៅក្រៅប្រទេសមួយចំនួនក៏រួចខ្លួនដែរ
ដោយ លី ឈូន តាំងពីដើមទី នៃការចាប់ផ្ដើមកសាងសាលាឆទានភូមិកន្រែងកាលពីចុងឆ្នាំ ២០២០ មកនោះ អាជ្ញាធរវៀតណាមក៏បានស្រុះស្រួលមូលមតិ ហើយថែមទាំងបានចូលរួមអប់អរសាទរ ក្នុងពិធីសម្ពោធដំណើរការសាងសង់នេះទៀតផង ។ បច្ចុប្បន្នដោយមើលឃើញថាមិនមានផលប្រយោជន៍ដល់របបកុម្មុយនិស្តវៀតណាមនោះ របបនេះបានស្វែងរកគ្រប់មធ្យោបាយដើម្បីរំលាយចោល ជាច្រើនលើក ច្រើនសារ នូវសាលាឆទានរបស់ខ្មែរមួយនេះ ។ មន្ត្រីជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមានថាបើ របបកុម្មុយនិស្តវៀតណាមហ៊ានកម្ទេចចោលនូវសាលាឆទាន ដែលជាញើសឈាមរបស់ពលរដ្ឋខ្មែរក្រោមនោះ ស្ថានទូតវៀតណាមនៅក្រៅប្រទេសមួយចំនួននឹងរងបាតុកម្មថ្កោលទោសពីសំណាក់ពលរដ្ឋខ្មែរក្រោម មិនខានឡើយ ។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នេះបន្ទាប់ពីក្រសួងការបរទេស អាមេរិកាំងនិង អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃ អង្គការសហប្រជាជាតិបានថ្កោលទោសចំពោះរបបកុម្មុយនិស្តុវៀតណាមដែលរំលោភសិទ្ធិមនុស្សជាមូលដ្ឋាននិងជនជាតិដើមជាដើមដល់ពលរដ្ឋខ្មែរក្រោម ។ លោកគីម ឃីមជាសកម្មជនកសាងសាលាឆទានភូមិកន្រែងធ្លាប់លើកឡើងក្នុងបណ្ដាញព័ត៌មានសង្គមថាសាលាឆទាននេះត្រូវបានពុទ្ធបរិស័ទប្រសិទ្ធិនាមថា សាលាឆទានសេរីមង្គលឧទ្យានភូមិកន្រែង ដែលបានចាប់ផ្ដើមកសាងតាំងពីថ្ងៃទី ២៩ វិច្ឆិកាឆ្នាំ ២០២០ ជាគ្រឿងស៊ីម៉ង់មួយខ្នង មានទទឹង ៩ ម៉ែត្រ បណ្ដោយ ១២ ម៉ែត្រ និងកម្ពស់ ១២ ម៉ែត្រ នៅលើផ្ទៃដីបណ្ដោយ ៥២ ម៉ែត្រ និងទទឹង ១៦ […]
ស្ថាប័នសាសនា សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលអាជ្ញាធរវៀតណាម ដែលបំពានស្ថាប័នសាសនាខ្មែរ នៅកម្ពុជាក្រោម
ដោយ លី ឈូន សព្វថ្ងៃ ទោះជាខ្លួនបានជាប់ឆ្នោតជាសមាជិក នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏ដោយ ក៏អាជ្ញាធរវៀតណាមនៅតែរំលោភបំពានមកលើវត្តអារាមខ្មែរក្រោម តាមទំនើងចិត្ត ពិសេសគឺនៅខេត្តលង់ហោរ ។ ស្ថាប័នសាសនា សហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងថា វៀតណាមនឹងត្រូវបាត់ទំនុកចិត្តពីសហគមន៍អន្តរជាតិ និងសហគមន៍ជាតិជាមិនខាន បើវៀតណាមនៅតែរំលោភបំពានមកលើព្រះពុទ្ធសាសនាខ្មែរដូច្នេះ ព្រោះថានៅកម្ពុជាក្រោមតាមខេត្ត តាមស្រុកនីមួយ ៗ ខ្មែរមានរចនាសម្ព័ន្ធសង្ឃចាត់តាមថ្នាក់ជាព្រះមេគុណផង ព្រះអនុគណផង ហើយថែមទាំងមានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិតាមស្រុក តាមខេត្តទាំងខាងគណខ្មែរ និងវៀតណាមទៀតផង តែសមត្ថកិច្ចវៀតណាមចាត់ទុកស្ថាប័នសង្ឃក្នុងស្រុកទាំងនេះមិនស្មើនឹងលំអងធូលីឡើយ ។ «ញាតិញោមអើយអាចោរយួនវាយលោក អាចោរយួនកាប់ដើមគគីរវត្តមកទៀតហើយ ពេលនេះវាបាននាំគ្នាមកបៀតបៀនព្រះសង្ឃយើងទៀតហើយ» ។ អម្បាញ់មិញនេះជាស្នូរស្គរ ស្នូរគងលាយឡំនិងសម្រែកស្រែករបស់ព្រះសង្ឃវត្តមង្គលបូរីទ្រនំសេកស្រែកសុំឲ្យពុទ្ធបរិស័ទជើងវត្ត និងព្រះសង្ឃនានាវត្តទៅជួយអន្តរាគមន៍ដេញពួកសមត្ថកិច្ចវៀតណាម ដែលទៅហ៊ុមព័ទ្ធវត្តមង្គលបុរីទ្រនំសេក ក្នុងស្រុកផ្សារថ្មី ខេត្តលង់ហោរ កាលពីវេលាម៉ោង ៥ : ៣០ ល្ងាច ថ្ងៃទី ២៣ ធ្នូកន្លងទៅនេះ ។ តាមការឲ្យដឹងពីពុទ្ធបរិស័ទចំណុះជើងវត្តនិងព្រះសង្ឃក្នុងវត្តមង្គលបូរីទ្រនំសេកឲ្យដឹងថា ពួកសមត្ថកិច្ចវៀតណាមដែលមាន ទាំងនគរបាលឃុំ ផងនគរស្រុក រួមទាំងមន្ត្រីស៊ីវិលផងប្រមាណជា ១០០ នាក់ប្រដាប់ដោយដំបងឆក់ដំបង និងខ្នោះជាប់តាមខ្លួនស្ទើរគ្រប់គ្នានោះ […]
សហព័ន្ធខ្មែរកម្ពុជាក្រោម សោកស្តាយ ដែលរដ្ឋាភិបាលវៀតណាម បន្តបដិសេធរបាយការណ៍ នៃ ការរំលោភសិទ្ធិសាសនា
ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម សោកស្តាយ ដែលរដ្ឋាភិបាលវៀតណាម បន្តបដិសេធរបាយការណ៍ នៃ ការរំលោភសិទ្ធិសាសនា លើពលរដ្ឋវៀតណាម និងជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ។ ប្រតិកម្មរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសវៀតណាម បានទាត់ចោល ការរកឃើញរបស់ក្រសួងការបរទេសអាមេរិក ថា វៀតណាមជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិសាសានាធ្ងន់ធ្ងរ ហើយការអាមេរិកកំពុងបន្តតាមដានករណីនេះ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើឲ្យវៀតណាម ងាកមកគោរពសិទ្ធិសាសនា ជាជាងដោះសារ មិនទទួលស្គាល់ត្រូវចំពោះទង្វើរបស់ខ្លួន ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន មានថេរដីការថា វៀតណាមបន្តលាក់បាំងព័ត៌មាននៃ ការរំលោភសិទ្ធិមនុស្ស ទោះបីសហគមន៍អន្តរជាតិ មានភ័ស្តុតាងក៏ដោយ៖ «រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម នៅតែព្យាយាមលាក់បាំងការរំលោភសិទ្ធិ និងសេរីសាសនានៅលើទឹកដីកម្ពុជាក្រោម ។ សហរដ្ឋអាមេរិកមានភ័ស្តុតាង និងសាក្សី» ។ ប្រតិកម្មរបស់ព្រះភិក្ខុ សឺង យ៉ឹងរតនា នេះកើតឡើងបន្ទាប់ពីមន្រ្តីនាំពាក្យរង នៃ ក្រសួងការបរទេសវៀតណាម អ្នកស្រី […]
សហព័ន្ធខ្មែរកម្ពុជាក្រោម នៅអូស្ត្រាលីថា រដ្ឋាភិបាលវៀតណាម កាន់តែគាបសង្កត់សិទ្ធិពលរដ្ឋខ្មែរក្រោម
ដោយ ថា ថៃ | RFA Khmer តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋវិចតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី (Australia) លើកឡើងថា រដ្ឋាភិបាលវៀតណាម កាន់តែបំបិទសិទ្ធិនិងធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង លើពលរដ្ឋខ្មែរក្រោម ។ ការលើកឡើងរបស់តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម បែបនេះ ធ្វើឡើងក្នុងឱកាស ដែលពួកគាត់ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី ១១ ខែធ្នូ ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរក្រោម បានយល់ដឹង អំពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន និងទាមទារឲ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្ស ។ ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលរស់នៅឯនាយសមុទ្រ នៅតែយកចិត្តទុកដាក់ចំពោះ ស្ថានភាពសិទ្ធិសេរីភាពរបស់ជនជាតិរបស់ខ្លួនដែលរស់នៅក្រោមការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញពីសំណាងអាជ្ញាធររដ្ឋាភិបាលវៀតណាម នៅដែនដីកម្ពុជាក្រោម ។ ខួប ៧៤ ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ សហគមន៍ខ្មែរក្រោមរស់នៅក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក និងអូស្ត្រាលីជាដើម នាំគ្នាប្រារព្ធទិវានេះជាបន្តបន្ទាប់ក្នុងគោលបំណងផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរក្រោម យល់ដឹងអំពីសិទ្ធិសំខាន់ៗរបស់ខ្លួន និងទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។ ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋវិចតូរីយ៉ា លោក […]
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសវៀតណាម ធ្វើនយោបាយសងសឹកអ្នកហ៊ានទាមទារសិទ្ធិជនជាតិដើម
ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសរដ្ឋាភិបាលវៀតណាម ដែលប្រើប្រាស់នយោបាយសងសឹកខ្មែរក្រោម ដែលហ៊ានទាមទារសិទ្ធិជនជាតិដើម ។ វៀតណាម បានកោះហៅពួកគេទៅគំរាមកំហែង និងបណ្តេញចេញពីការងារ ដោយសារតែពួកគេប្រារព្ធខួប ១៥ ឆ្នាំ នៃទិវា សេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម (UNDRIP) ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកទង្វើអាជ្ញាធរវៀតណាម ដែលបានបន្តគំរាមកំហែងពលរដ្ឋខ្មែរកម្ពុជាក្រោម ដោយគ្រាន់តែពួកគេចូលរួមអបអរសាទរខួប ១៥ ឆ្នាំ នៃ ទិវា សេចក្តីប្រកាសស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ថា ជាការធ្វើផ្ទុយទៅនឹងការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះមុខសមាជិកអង្គការសហប្រជាជាតិ ដែលថា វៀតណាមនឹងលើកតម្កើងវិស័យសិទ្ធិមនុស្ស ។ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី ១១ តុលា បានបោះឆ្នោតទទួលយកវៀតណាម ជាសមាជិកថ្មី នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បើទោះបីជា សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានអំពាវនាវឲ្យឯកអគ្គរដ្ឋទូត និងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ កុំបោះឆ្នោតគាំទ្របេក្ខភាពប្រទេសវៀតណាម […]
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋ និងយុវជនខ្មែរកម្ពុជាក្រោម
ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋ និងយុវជនខ្មែរកម្ពុជាក្រោម ដែលហ៊ានងើបឡើងតវ៉ាទាមទារសិទ្ធិជាជនជាតិដើម ។ ប្រតិកម្មរបស់សហព័ន្ធនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាម បានព្យាយាមបំបែកការជួបជុំរបស់ពលរដ្ឋខ្មែរក្រោម ដែលបានប្រមូលផ្តុំគ្នាធ្វើពិធីខួប ១៥ ឆ្នាំ នៃ ថ្ងៃដែលអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីប្រកាស ស្តីពីសិទ្ធិជនជាតិដើម (UNDRIP) កាលពីឆ្នាំ ២០០៧ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ ពីអង្គការសហប្រជាជាតិ ដើម្បីស្នើឲ្យអាជ្ញាធរ នៃ រដ្ឋាភិបាលវៀតណាម បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងប្រើប្រាស់សិទ្ធិជាជនជាតិដើម ។ អនុប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុន្នី ប្រាប់វិទ្យុអាស៊ីសេរីថា សហព័ន្ធស្នើឲ្យអង្គការសហប្រជាជាតិ ជំរុញឲ្យវៀតណាម អនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពសិទ្ធិជនជាតិដើម ដោយសារតែប្រទេសកុម្មុយនិស្តមួយនេះ បានបោះឆ្នោតគាំទ្រសេចក្តីប្រកាសនេះ កាលពីឆ្នាំ ២០០៧ ៖ «យើងចង់ឲ្យអង្គការសហប្រជាជាតិ ផ្ញើសំបុត្រឲ្យរដ្ឋាភិបាលយួនឲ្យទទួលស្គាល់ស្អី ដែលខ្លួនបានចុះហត្ថលេខា នៅអង្គការសហប្រជាជាតិ […]





