សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់ និងសាខានៅកម្ពុជា ប្រកាសសមាសភាពថ្មី សម្រាប់អាណត្តិ ២០២៦–២០៣០

ស.ខ.ក. តំបន់ និងសាខា ស.ខ.ក. ប្រចាំកម្ពុជា បានប្រារព្ធធ្វើពិធីប្រកាសសមាសភាពគណៈកម្មការថ្មី នៅពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្ដែក ក្រោមព្រះអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្ដេចសាក្យមុនីកត្តិបណ្ឌិត បណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ឧត្តមប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅ អធិការវត្តសុវណ្ណមុនីសាគរ សំរោងអណ្ដែត ។

ជាកិច្ចចាប់ផ្ដើមកម្មវិធី លោក តាំង សារៈ បានអានរបាយការណ៍ ថ្វាយប្រគេន និងជូនអង្គប្រជុំ ដែលមានខ្លឹមសារជាអាទិ៍ថា ដោយយោងតាមការកំណត់របស់អង្គមហាសន្និបាតលើកទី ១២ របស់ ស.ខ.ក. កាលពីថ្ងៃទី ១៨ និង ១៩ ខែកក្កដា ឆ្នាំ ២០២៦ ដែលបានកំណត់ឲ្យសហព័ន្ធតំបន់ និងសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម តាមរដ្ឋ និងប្រទេសនីមួយៗ ខិតខំតាមលទ្ធភាព ដើម្បីរៀបចំរចនាសម្ព័ន្ធ គណៈកម្មការសហព័ន្ធតំបន់ និងសាខាសហព័ន្ធប្រចាំរដ្ឋ និងប្រទេសនានា ឲ្យបានចប់សព្វគ្រប់យ៉ាងយឺតណាស់ក្នុងត្រីមាសទីមួយ ក្រោយមហាសន្និបាត ។

ទើបនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៦ រូបលោកក្នុងនាមជាប្រធានសហព័ន្ធតំបន់នៅកម្ពុជា បានដាក់ពាក្យស្នើទៅ ស.ខ.ក. តាមការ ឯកភាពរបស់គណៈកម្មការសហព័ន្ធនៅកម្ពុជា ស្នើសុំសេចក្ដីសម្រេចរបស់គណៈកម្មការនាយកថ្មី តែងតាំងសមាសភាពគណៈកម្មការ ស.ខ.ក. ថ្មីប្រចាំកម្ពុជាសម្រាប់អាណត្តិឆ្នាំ ២០២៦ – ២០៣០ ដែលមានចំនួន ១៣ រូបក្នុងនោះ សមាសភាព តំបន់មាន ៥ រូប និងសមាសភាពសាខាចំនួន ៨ រូប ហើយត្រូវបានគណៈកម្មការនាយកថ្មីឯកភាពទាំងស្រុង ។

បន្ទាប់លោក ថាច់ កេវ សារ៉ាង ឧបការីប្រធានសហព័ន្ធ តំបន់ កម្ពុជា បានអានសេចក្ដីសម្រេចតែងតាំងរបស់ ស.ខ.ក. ដែលចុះ ហត្ថលេខាដោយលោក គឹម សិរ៉ា ប្រធានសភាតំណាង នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាជំនួសមុខឲ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញលិខិតតែងតាំងចុះថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព. ស. ២៥៧០ ត្រូវនឹង ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ ដែលមានសមាសភាព ដូចខាងក្រោមនេះ ។

សមាសភាព តំបន់ចំនួន ៥ រូបគឺ៖

១- លោក តាំង សារៈ ប្រធាន

២-ព្រះគ្រូធម្មវិរិយាចារ្យ ហាញ់ ចំរុង (ធម្មបាលោ) ជាទីប្រឹក្សា

៣-លោកបណ្ឌិត សឺន ជុំជួន ជាអនុប្រធាន

៤-លោក ថាច់ កេវសារ៉ាង ជាលេខាធិការ

៥-លោក គឹម រម្យមុនី ជាឧបការីប្រធានតំបន់ទទួល បន្ទុកមើលការ ខេត្តកោះកុង

សមាសភាពសាខាមាន ៨ រូបគឺ៖

១-លោក សឺន យឿង ជាប្រធាន

២-លោក ញឹម ឫទ្ធី អនុប្រធាន

៣-លោក គឹម ស៊ីសំណា លេខាធិការ

៤-លោក ថាច់ សុវណ្ណមុនី ហេរញ្ញិក

៥-លោក សឺន ជុំសុធន ប្រធានផ្នែកព័ត៌មាន

៦-អ្នកស្រី តាំង កែវពិសី ប្រធានផ្នែកយុវជន

៧-លោក ស៊ឺន ចែងចើន អនុប្រធានផ្នែកព័ត៌មាន

៨-អ្នកស្រី ផន សុខា អនុប្រធានផ្នែកយុវជន

ក្រោយពីលោក ថាច់ កេវសារ៉ាង អានសេចក្ដីសម្រេចតែងតាំងនោះហើយលោក គឹម ស៊ីសំណា លេខាធិការ ស.ខ.ក. ប្រចាំកម្ពុជា ដែលជាពិធីករនៃអង្គពិធី បានអារាធនានិមន្ដសម្ដេចព្រះសក្យមុនី រ័ត្ន សារឿន សម្ដេចព្រះចៅអធិការវត្តសំរោងអំណ្ដែត ដែលជាព្រះអធិបតី នៃអង្គពិធីប្រទានលិខិតតែងតាំង ដល់សមាសភាពគណៈ កម្មការ ស.ខ.ក. តំបន់ និងសាខា ស.ខ.ក. ទាំង ១៣ រូបតាមលំដាប់លេខរៀងខាងលើនេះ និងបានថតរូបទុកជាអនុស្សាវរីយ៍ទៀតផង ។

កម្មវិធីចុងក្រោយបង្អស់ គឺជាព្រះថេរដីកាដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះអធិបតីសំណេះសំណាលដាស់តឿន និងប្រទានឱវាទដល់គណៈកម្មការថ្មីនៃ ស.ខ.ក. ប្រចាំតំបន់ និងសាខា ស.ខ.ក. ប្រចាំកម្ពុជា ដោយសម្ដេចមានព្រះឱវាទជាអាទិ៍ថា សូមឲ្យគណៈកម្មការទាំងអស់ធ្វើសកម្មភាព ដើម្បីបម្រើប្រជាពលរដ្ឋខ្មែរជាពិសេសខ្មែរក្រោមទៅតាមគោលការណ៍ ទិសដៅ និងសំណូមពររបស់ ស.ខ.ក. និងប្រជាពលរដ្ឋខ្មែរក្រោម ឲ្យស្របទៅតាមទំនុកចិត្តរបស់សហព័ន្ធ និងក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរក្រោមទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងនៅក្នុងមាតុភូមិកម្ពុជាក្រោមរបស់យើង ។

ព្រះអង្គទ្រង់រំឭកទៀតថា រាល់សកម្មភាពរបស់ ស.ខ.ក. នៅកម្ពុជាក៏ត្រូវឲ្យស្របទៅតាមគោលការណ៍ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ និងចៀសវាងការជម្រុញឲ្យខ្មែរក្រោមនៅក្នុងស្រុកធ្វើអ្វីៗឲ្យប្រាស់ចាកពីច្បាប់ទម្លាប់របស់ប្រទេសគេ ដែលធ្វើឲ្យពួកគាត់មានគ្រោះថ្នាក់ដោយប្រការផ្សេងៗ ។

ពិធីនេះបានបញ្ចប់ដោយ សម្ដេចព្រះសាក្យមុនី និងព្រះគ្រូវិរិយា ចារ្យស្វាធ្យាយសំវិជ្ជនិយគាថា បង្សុកូល ដើម្បីឧទ្ទិសកុសលដល់ព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធ វីរសមណៈ វីរបុរស និងបុព្វការីជន ៕

អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ៤០–៤១