វត្តអារាម

ខ្មែរក្រោម​កសាង​វត្ត​នៅ​កោះត្រល់​ជា​លើកដំបូង

ដោយ​ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​កោះត្រល់ ឋិត​នៅ ក្នុង​ខេត្ត​ក្រមួនស បាន​មូលមតិ​គ្នា​បញ្ចុះបឋមសិលា ចាប់ ផ្ដើមកសាង​វត្ត​ថ្មី​មួយ កាលពី ថ្ងៃទី ០៥ ខែឧសភា កន្លង ទៅនេះ ។ វត្ត​ដែល​ចាប់ផ្ដើម​កសាង​ថ្មី​នៅ​ចំ​កណ្ដាល កោះ ត្រល់​នោះ មាន​ឈ្មោះថា “​វត្ត​ពោធិ​ទី​បា​រាម​-​កោះត្រល់​” ។ យោងតាម “​លិខិត​និមន្ត​ចូលរួម​ពិធី​បញ្ចុះបឋមសិលា​” កសាង វត្ត​ពោធិ​ទី​បា​រាម​-​កោះត្រល់​នេះ បាន​បញ្ជាក់ថា វត្ត​នេះ ផ្ដួចផ្ដើម​ក សាង​ដោយ​សមាគម​សាមគ្គី​ព្រះសង្ឃ​ស្នេហា​ជាតិ​ខេត្ត​ក្រមួនស  ឬ ខេត្ត​កៀង​យ៉ាង ដោយមាន ការអនុញ្ញាត​ពី​គណៈកម្មការ ប្រជាជន​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វៀតណាម  ។ យោងតាម​ព្រះ នាម​ប្រថាប់ត្រា​នៅលើ​លិខិត​និមន្ត​នេះ​ដដែល  ព្រះចៅអធិការ​ដំបូង នៃ​វត្ត​នេះ ព្រះនាម ត្រឹង ភឿង ។ […]

ព្រះតេជព្រះគុណ ឡឹម ឯម ស្ថាបនិក​វត្ត​ចន្ទរង្សី

​ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ ​ក្នុង​នាទី​ភូមិសាស្ត្រ​នៃ សារព័ត៌មាន ព្រៃនគរ លេខ​មុន យើងខ្ញុំ​បាន​ចុះផ្សាយ​មិនទាន់​ចប់​នៅឡើយ «​អំពី​ភូមិសាស្ត្រ ទីក្រុង​ព្រៃនគរ​» ។ ដូច្នេះ លេខ​នេះ យើងខ្ញុំ​សូម​ធ្វើការ​ចុះផ្សាយ​បន្តទៀត  ដោយបាន​លើកយក​អត្ថបទ «​ព្រះតេជព្រះគុណ ឡឹម ឯម ស្ថាបនិក​វត្ត​ចន្ទរង្សី​» មក​ចុះផ្សាយ​បន្ត  ព្រោះ​វត្ត​ចន្ទរង្សី ជា​វត្ត​ខ្មែរក្រោម​មួយ​ដ៏ សំខាន់​ជាប់​ទាក់ទិន​នឹង​ភូមិសាស្ត្រ​នៃ​ទីក្រុង​ព្រៃនគរ ។

អត្ថន័យ​តួអក្សរ​នៅលើ​ផ្ទាំង​សិលាចារឹក​វត្ត​សម្បូរ​រង្សី​

​ដោយ ស៊ឺន ចែង ចើ​ន និង ថាច់ ប្រីជា គឿន – សារព័ត៌មាន ព្រៃនគរ​ ​វត្ត​សម្បូរ​រង្សី (​សម្បួរ​) ជា​វត្ត​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរ​មួយ ឋិត​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បានកកើតឡើង ក្នុង ព​. ស​. ៩១៧  គ​. ស​. ៣៧៣ បើ​គិត​មកទល់​ឆ្នាំ ២០១៣ នេះ វត្តមាន​អាយុកាល ១៦៤០ ឆ្នាំ​ហើយ ។ សព្វថ្ងៃ វត្ត​នេះ មាន​បន្សល់ទុក​នូវ​ផ្ទាំងសិលា​ចារឹក​មួយ​ផ្ទាំង​ដែល​បាន​ចារ​ឡើង​ក្នុង​សតវត្សរ៍ ៧ ឬ ទី ៨ នៃ​គ្រិស្ត​សតវត្សរ៍  ។ បើ​យោងតាម​ឆ្នាំ​កសាង​វត្ត​សម្បួរ​រង្សី​នេះ និង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​យួន​ថា ស្ដេច​ត្រកូល ង្វៀង របស់​យួន​បាន​ចូលមក​កាន់កាប់​ទឹកដី​ព្រៃនគរ នៅ​ចុង​សតវត្សរ៍​ទី ១៧ នា​ឆ្នាំ ១៦៩៨ ឃើញថា ជនជាតិ​យួន​បាន​ចូលមក​វាតទី​ដែនដី​កម្ពុជា​ក្រោម […]