ដោយ ស៊ឺន ចែងចើន| VOKK
សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីសិទ្ធិខ្មែរក្រោម នៅក្នុងប្រទេសវៀតណាម នាថ្ងៃសៅរ៍ ទី ២ ខែ មិថុនា ឆ្នាំ ២០១៨ នៅអគារព្រឹទ្ធសភា បារាំង នៅទីក្រុងបារីស ប្រទេសបារាំង ខាងមុខនេះ ដោយមានវាគ្មឹនបរទេសជាច្រើនរូប អញ្ជើញចូលរួម និងថ្នាក់ដឹកនាំ សមាជិក សមាជិក ព្រមទាំងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជា ក្រោម និមន្តនិងអញ្ជើញទៅពីប្រទេសកាណាដា ប្រទេសអូស្ត្រាលី ប្រទេសកម្ពុជា សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅទ្វីបអឺរូបជាដើម ។

លោក លី សឿង ប្រធានផែនការ និងហេរញ្ញឹក នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសហូឡង់ បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងទូរទស្សន៍ព្រៃនគរ ឱ្យដឹងថា សមាជិក សមាជិកា នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសហូឡង់ នឹងអញ្ជើញ ទៅចូលរួមជួយចាត់ចែងរៀបចំសន្និសីទអន្តរជាតិ ស្តីពីសិទ្ធិមនុស្សខ្មែរក្រោម នៅទីក្រុងបា រីស ជាច្រើនរូប ដែលរៀបចំឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការ UNPO ។
ថ្នាក់ដឹកនាំ និងសមាជិក នៅប្រទេសហូឡង់ អញ្ជើញទៅចូលរួមសន្និសីទអន្តរជាតិ រួមមាន៖ លោក ត្រឹង ចាន់សារ៉ាត, លោក សឺង សាវ៉ាង, លោក លី សឿង, លោក លី វ៉ាង, លោក ងួន សៀង ផេង, អ្នកស្រី ត្រឹង សៅរ៉ានី, អ្នកស្រី ថាច់ ថា, អ្នកស្រី ហាវ សាវ៉ាង និងអ្នកស្រី តាត់ ពៅរចនា ។
សូមជំរាបជូនថា សមាសភាពគណៈកម្មការសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំ ប្រទេសហូឡង់ ដែលទទួលស្គាល់ដោយលោក ថាច់ សេ ជាប្រធានសភាតំណាងនៃសហ ព័ន្ធខ្មែរកម្ពុជាក្រោម ចុះហត្ថលេខា កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧ បានបញ្ជាក់ ថា លោក ត្រឹង ចាន់សារ៉ាត ជាប្រធាន, លោក សឺង សាវ៉ាង ជាអនុប្រធាន, លោក ទ្រឿង គឹម សេង ជាអនុប្រធាន, លោក គឹម សែន លេខាធិការ, លោក លី សឿង ប្រធានផែនការ និងហេរញ្ញឹក, អ្នកស្រី ថាច់ ស៊ីវាន ជាហេរញ្ញឹករង, អ្នកស្រី ថាច់ ថា ជាប្រធានស្ត្រី, អ្នកស្រី ហាវ សាវ៉ាង ជាអនុប្រធានស្ត្រី, អ្នកស្រី តាន់ ពៅរចនា ជាអនុប្រធានស្ត្រី, លោក លី វ៉ាង ជាប្រធានយុវជន, លោក ថាច់ ខាន់ ជាអនុប្រធានយុវជន, អ្នកស្រី សឺង ស៊ីវុឌ្ឍី ជាអនុប្រធានយុវជន, អ្នកស្រី សឺង ស៊ីវត្ថា ជាប្រធានព័ត៌មាន, អ្នកស្រី ត្រឹង សៅរ៉ានី ជាអនុប្រធានព័ត៌មាន និងអ្នកស្រី លី សុខណាវី ជាអនុប្រធានព័ត៌មាន នៃសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំប្រទេសហូឡង់ ។