អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) ទើបតែចេញផ្សាយនូវសេចក្ដីជូនដំណឹងពិស្ដារនៅ លើគេហទំព័រផ្លូវការរបស់ខ្លួន ស្ដីពី សន្និសីទអន្តរជាតិរបស់សហ័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងធ្វើនៅ ក្នុងប្រទេសបារាំង ក្នុងខែមិថុនា ខាងមុខនេះ ។
យោងតាមគេហទំព័រអង្គការ UNPO បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម និង អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) នឹងរួមគ្នាធ្វើសន្និសីទអន្តរជាតិ ស្ដីពីការរំលោភសិទ្ធិមនុស្ស លើពលរដ្ឋ ខ្មែរក្រោម នៅក្នុងប្រទេសវៀតណាម នៅក្នុងអគារព្រឹទ្ធសភាបារាំង នា ទីក្រុង ប៉ារិស នៃប្រទេសបារាំង នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ នេះ ។ សន្និសីទនេះ មានសមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin ជាអ្នកទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ ។
យោងតាមគេហទំព័រដដែលបានបញ្ជាក់ថា សន្និសីទនេះមានឈ្មោះថា “ ស្ថានភាពនយោបាយ និង សេដ្ឋកិច្ច នៅតំបន់អាស៊ីអាគ្នេយ៍ ផ្ដោតលើ ករណីជនជាតិដើមខ្មែរក្រោម” ដើម្បីលើកកម្ពស់ការយល់អំពីការរំលោភសិទ្ធិ មនុស្សលើពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ដោយរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។
យោងតាមសេចក្ដីជូនដំណឹងរបស់អង្គការ UNPO ថា សព្វថ្ងៃ ពលរដ្ឋខ្មែរក្រោម ជាជនជាតិដើម នៅ កម្ពុជាក្រោម ត្រូវរងនូវអំពើអយុត្តិធម៌ក្នុងបញ្ហាទំនាស់ដីធ្លី, ត្រូវគំរាមកំហែង, ចាប់ដាក់គុក និង ធ្វើ ទារុណកម្ម ដោយមិនមានតុលាការកាត់ក្ដីដោយយុត្តិធម៌ឡើយ ។
ថ្នាក់ដឹកនាំ និង សមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម, អ្នកសិក្សា, មន្ត្រីអ្នកមុខអ្នកការ, តំណាងអង្គការ សង្គមស៊ីវិលអន្តរជាតិ នៅជុំវិញពិភពលោក នឹងចូលរួមនៅក្នុងសន្និសីទនេះ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៥ រសៀល ដែលមានរបៀបវារៈ ដូចតទៅ៖
- លោក ថាច់ វៀន ជាអធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងថ្លែងសុន្ទកថាស្វាគមន៍ភ្ញៀវ កិត្តិយស បើកអង្គសន្និសីទ ។
ចាប់ពីម៉ោង ៩ ដល់ ម៉ោង ៩:៣០ នាទី ព្រឹក៖ ព្រះសង្ឃស្វាធាយធម៌ចម្រើនជយមង្គល ។
- ឧទ្ទេសកថា ក្រោមប្រធានបទ រួមគ្នាតស៊ូដើម្បីសិទ្ធិមនុស្ស ដោយ សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin និង អតីតអធិបតី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក តោ គិម ថុង ព្រមទាំង តំណាងអង្គការ UNPO ។
ចាប់ពី ម៉ោង ៩:៣០ នាទី ដល់ ម៉ោង ១០ ព្រឹក៖ ការចែករំលែកបទពិសោធន៍អំពីខ្មែរក្រោម
- បណ្ឌិត Philip Taylor ជាសាស្ត្រាចារ្យ និង ជាអ្នកស្រាវជ្រាវ នៃសកលវិទ្យាល័យជាតិ អូស្ត្រាលី (Australian National University) និងជាអ្នកសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្រោម មានចំណងជើងថា “The Khmer Land of Vietnam” ។
- អ្នកស្រី Roshane Saidnattar ជាអ្នកផលិតភាពយន្តឯកសារ
ប្រធានបទទី ១៖ ការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាក្រោមបច្ចុប្បន្ន
ចាប់ពីម៉ោង ១០ ដល់ ម៉ោង ១១ ព្រឹក៖ សេរីភាពទាំង ៤ នៅក្នុងប្រទេសវៀតណាម រួមមាន សេរីភាព នៃ ការបញ្ចេញមតិ និង ការគោរពបូជា, សេរីភាពពីការភ័យខ្លាច និង ការចង់បាន ។
- លោក Phil Robertson នាយករងប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch Asia) ។
- លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
- សំនួរ និង ចម្លើយ
ចាប់ពីម៉ោង ១១ ដល់ ម៉ោង ១២ ថ្ងៃត្រង់៖ សេរីភាពសាសនានៅវៀតណាម ពិភាក្សាលើសំនួរថា តើ ខ្មែរក្រោមត្រូវទទួលបានសិទ្ធិជាមូលដ្ឋាន ឬ គ្រាន់តែបានទទួលឯកសិទ្ធិដែលរដ្ឋាភិបាលវៀតណាម ផ្ដល់ឱ្យ?
- Tina L. Mufford ជាអ្នកវិភាគនយោបាយជាន់ខ្ពស់ នៃ គណៈកម្មការសហរដ្ឋអាមេរិក ទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ។
- អ្នកស្រី Laura Harth ជាតំណាងអង្គការសហប្រជាជាតិ, គណបក្សអហិង្សា ( Nonviolent Radical Party) និងគណបក្សចម្រុះជាតិសាសន៍ និង ចម្រុះគណបក្ស (Transnational and Transparty) នៅក្នុងសភាអឺរ៉ុប ។
- សំនួរ និង ចម្លើយ
ចាប់ពីម៉ោង ១២ ដល់ ម៉ោង ១:៣០ នាទី រសៀល៖ សម្រាក និង ទទួលទានអាហារថ្ងៃត្រង់
ប្រធានបទទី ២ – ផ្លូវដើរទៅមុខ: ការនាំយកនូវប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិទៅបំរើសេវាកម្មសម្រាប់ ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។
ចាប់ពីម៉ោង ២ ដល់ ម៉ោង ៣ រសៀល៖ ការនាំយកនូវគោលការណ៍ប្រកបដោយនិរន្តរភាពរបស់ អង្គការសហប្រជាជាតិទៅបម្រើសេវាកម្មសម្រាប់ពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ។
- សាស្រ្តាចារ្យ Joshua Cooper ជានាយកវិទ្យាស្ថានសិទ្ធិមនុស្សរដ្ឋ និងជាទីប្រឹក្សា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
ចាប់ពីម៉ោង ៣ ដល់ ម៉ោង ៤ រសៀល៖ សហភាពអឺរ៉ុប និង រដ្ឋជាសមាជិក នៃកិច្ចព្រមព្រៀងស្ដីពី សិទ្ធិមនុស្ស
- អ្នកស្រី Olivia Geymond ជានាយិកាប្រតិបត្តិ នៃគណៈកម្មាធិការសមាជិកសហភាពអឺរ៉ុប និង អាស៊ាន ។
- សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin
- សំនួរ និង ចម្លើយ
បិទកម្មវិធីដោយ សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin និង សហព័ន្ធខ្មែរកម្ពុជាក្រោម ។
………………………………………………………
ព័ត៌មានពិស្ដារនៅលើគេហទំព័រ UNPO