សេចក្ដីថ្លែងអំណរគុណរបស់សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន់ ហូស្សេ

កាលពី​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ បន្ទាប់ពី​បានបញ្ចប់​នូវ​សន្និបាត​ប្រចាំឆ្នាំ ២០១៨ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពី​សហរដ្ឋអាមេរិក លោក ថាច់ ជូន​ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទីក្រុង សាន់ ហូ​ស្សេ (San Jose) នៃ​រដ្ឋ California បានចេញ​លិខិត​មួយច្បាប់ ចុះ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ដើម្បី​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ចូលរួម​ប្រជុំ និង​ឧបត្ថម្ភ​ថវិកា​ដល់​អង្គសន្និបាត ។ តទៅ​នេះ លោក ថាច់ ជូន ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose អាន​នូវ​ខ្លឹមសារ​ដើម នៃ​សារលិខិត​នេះ ដូចតទៅ​៖​