ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ស្ថានភាព​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បានធ្វើ សន្និបាត​ប្រចាំឆ្នាំ ២០១៨ រយៈពេល​បី​ថ្ងៃ គឺ នៅ​ថ្ងៃទី ៧, ៨ និង ៩ ខែធ្នូ ឆ្នាំ ២០១៨ នេះ ដើម្បី​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​ចេញ​ផែនការ​ជាក់ស្ដែង​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ ២០១៩ ។ សន្និបាត​នេះ បានធ្វើ​នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដោយមាន​ថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​វាគ្មិន​បរទេស បាន​អញ្ជើញ​មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក ចូលរួម​យ៉ាងច្រើន​កុះករ ។

លោក ត្រឹង ម៉ាន់ រិន្ទ ជា​ប្រធាន​ផែនការ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម
លោក ត្រឹង ម៉ាន់ រិន្ទ (រូបឈរ) ជា​ប្រធាន​ផែនការ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ថាច់ ប្រី ជាគឿន

​នៅក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ លោក ថាច់ វឿ​ង នៃ ទូរទស្សន៍ ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) បានធ្វើ​កិច្ចសម្ភាសន៍ លោក ត្រឹង ម៉ាន់ រិន្ទ ជា​ប្រធាន​ផែនការ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពី​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ស្ថានភាព​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖​