ប្រែសម្រួលដោយ ថាច់ ប្រីជា គឿន និង សឺង សម្រេច
នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ សហព័ន្ធខ្មែរកម្ពុជាក្រោម បានរួមគ្នាជាមួយនឹងអង្គការ UNPO និង សមាជិកព្រឹទ្ធសភាបារាំង លោក Andre Gattoline ធ្វើសន្និសីទអន្តរជាតិមួយស្ដីពី ករណីជនជាតិដើមខ្មែរក្រោម នៅក្នុងព្រឹទ្ធសភាបារាំង ដើម្បីពិភាក្សាអំពីស្ថានភាព សិទ្ធិមនុស្សខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ វាគ្មិនជាច្រើនមកពីប្រទេសនានាបានចូលថ្លែងចែករំលែកនូវបទពិសោធន៍របស់ខ្លួនទាក់ទងនឹងបញ្ហាជនជាតិដើមខ្មែរក្រោម ។ ខាងក្រោមនេះ ប្រវត្តិសង្ខេប នៃ វាគ្មិនទាំងនោះ ។
លោក Andre Gattolin
ព្រឹទ្ធសភា
ក្រោយពីបានទទួលសញ្ញាបត្របណ្ឌិតផ្នែក ព័ត៌មាន និង វិទ្យាសាស្ត្រ ទំនាក់ទំនង លោក Andre Gattolin ក៏ក្លាយទៅជានាយកផ្នែក ទីផ្សារ នៃ សារព័ត៌មាន បារាំងរំដោះ ក្នុងឆ្នាំ ១៩៩៦ ។ តាំងពីឆ្នាំ ២០០៦ មក លោកបង្រៀន វិទ្យាសាស្ត្រទំនាក់ទំនង នៅ សាកលវិទ្យា ល័យ New Sorbonne នៃទីក្រុងប៉ារិស ។ លោកជា សមាជិកព្រឹទ្ធសភា នៃប្រទេសបារាំងតាំងពី ឆ្នាំ ២០១១ បំរើការជា អនុប្រធានគណៈកម្មការកិច្ចការអឺរ៉ុប តាំងពីឆ្នាំ ២០១៤ រហូតមក ។ លោកក៏ជាលេខាធិការ “គណបក្សគ្មានអំពើហិង្សាទាំងស្រុង” (Transnational Radical Party) ផងដែរ ។
លោក ថាច់ វៀន
អធិបតី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ថាច់ វៀន បានទទួលឋានៈ ជាជន ភៀសខ្លួន នៅប្រទេសបារាំងក្នុងឆ្នាំ ១៩៧៨ ។ ចាប់តាំង ពីពេលនោះមក លោកបានលះបង់ពេល វេលារបស់ ខ្លួនធ្វើការ ក្នុងសមាគម ខ្មែរក្រោម នៅប្រទេស បារាំងរហូត ដល់ឆ្នាំ ១៩៨៧ ពេល ដែល លោកបានទទួលឋានៈ ជា ប្រធានសភាខ្មែរកម្ពុជាក្រោម ប្រចាំ ទ្វីប អឺរ៉ុប ជាក្រុមតស៊ូមតិ មួយដើម្បីសិទ្ធិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម (ភាគខាង ត្បូងនៃ ប្រទេសវៀតណាម) ។ ឆ្នាំ ១៩៩៦ សភាខ្មែរ កម្ពុជាក្រោម បានក្លាយជាសហព័ន្ធខ្មែរ កម្ពុជាក្រោម (KKF) និង បានចាប់ផ្ដើមធ្វើការ តស៊ូមតិនៅអង្គការ សហប្រជាជាតិ ប្រចាំទីក្រុង ហ្សឺណែវ ប្រទេស ស្វិស ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានដាក់ពាក្យសុំចូលជាសមាជិក នៃអង្គ ការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) នៅក្នុងឆ្នាំដដែល ។ ឆ្នាំ ១៩៩៨ លោក ថាច់ វៀន បានជួបមន្ត្រីអ្នក រាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិ ផ្នែកសេរីភាពសាសនា និងជំនឿ មុនពេលមន្ត្រីរូប នេះ បំបេញបេសកកម្មទៅប្រទេសវៀតណាម និង ផ្សព្វផ្សាយ នូវរបាយ ការណ៍ផ្ដោតការយកចិត្តទុក ដាក់លើស្ថានភាពរបស់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ ចាប់តាំងពីពេលនោះមក គាត់បានចូល រួមសន្និសីទអន្តរជាតិ ជាមួយ នឹងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រ ជាជាតិ និង បានរៀបចំក្បួន បាតុកម្មប្រឆាំង នឹងការធ្វើទុក្ខបុកម្នេញលើពុទ្ធសាសនិកថេរវាទខ្មែរក្រោម នៅដែនដី កម្ពុជាក្រោម ជាបន្ត បន្ទាប់ ។
លោក តោ គិម ថុង
អតីតអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
លោក តោ គិម ថុង ជាសហស្ថានិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅឆ្នាំ ១៩៨៥ ។ ជាអ្នក បច្ចេកវិជ្ជា វិស្វកម្ម (Engineering Technologist) លោកបានបរិច្ចាគពេលទំនេរ ដើម្បីសហព័ន្ធខ្មែរ កម្ពុជា ក្រោម ។ លោកជាអគ្គលេខាធិការសហព័ន្ធរហូតដល់ឆ្នាំ ២០០៤ មុនបានជាប់ឆ្នោតជាអធិបតីរហូត ដល់ ឆ្នាំ ២០១២ ។ សព្វថ្ងៃ លោកនៅតែធ្វើការដើម្បីសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនាមជាឧត្តមក្រុម ប្រឹក្សា ។ មុនធ្វើការដើម្បីសហព័ន្ធលោក ធ្លាប់ជាគ្រូប ង្រៀន និង ជាអ្នកស្រាវជ្រាវម្នាក់ នៅដែនដីកម្ពុជា ក្រោម សព្វថ្ងៃ ភាគខាងត្បូង នៃប្រទេសវៀតណាម ។
បណ្ឌិត Philip Tayler
សាស្ត្រាចារ្យ និង អ្នកស្រាវជ្រាវ នៃ សកលវិទ្យាល័យជាតិអូស្ត្រាលី
លោក Philip Tayler ធ្លាប់រស់នៅ និង ធ្វើការប្រទេសវៀតណាមអស់ ៥ ឆ្នាំ និង ស្ទាត់ក្នុងភាសាយួន, ខ្មែរ និង បារាំង ។ គាត់ធ្លាប់បំពេញតួនាទី ជាអ្នកផ្ដល់ប្រឹក្សាយោបល់ , អ្នកស្រាវជ្រាវ និងបង្រៀន នៅប្រទេសអូស្ត្រាលី ។ គាត់ជាអ្នកនិពន្ធ និងរៀបរៀងនូវសៀវភៅមួយចំនួន ដូចជា សៀវភៅ “The Khmer Land of Vietnam” ជាដើម ។ គាត់បាន សរសេរអត្ថបទ និង ប្រធាន បទ ជាច្រើន ស្តីពីសង្គមនៅក្នុងប្រទេសវៀតណាម សម័យបច្ចុប្បន្ន ។ បច្ចប្បន្ន គាត់ធ្វើការស្រាវជ្រាវ អំពី សង្គ្រាមលើកទី ៣ នៅឥណ្ឌូចិន នៅដែនដី សណ្ដទន្លេមេគង្គ ។
អ្នកស្រី Roshan Saidnattar
អ្នកផលិតកុន
អ្នកស្រី Roshan Saidnattar បានភៀសសឹកសង្គ្រាម ពីប្រទេសកម្ពុជាទៅនៅប្រទេសបារាំង ដែលនៅ ទីនោះ អ្នកស្រីបានរៀនអំពីភាពយន្ត ។ អ្នកស្រីជាអ្នកសារ ព័ត៌មានធ្វើការឲ្យវិទ្យុបារាំងអន្តរជាតិ ហើយ បានធ្វើបទសម្ភាន៍ជាច្រើនជាមួយខ្មែរក្រោម នៅទឹកដីកម្ពុជាក្រោម ។ អ្នកស្រីបានផលិតខ្សែភាពយន្ត ចំនួនប្រាំមួយ និង ខ្សែភាពយន្តឯកសារចំនួយបួន ដែលបានទទួលពានរង្វាន់ជាច្រើន មានទាំងពាន រង្វាន់ ជាអ្នផលិតខ្សែភាពយន្ត ឯកសារដ៏ល្អបំផុត នៅទិវាមហោស្រពពិភពលោកធ្វើឡើងនៅទីក្រុង ម៉ុងរ៉េអាល ផងដែរ ។
លោក Phil Robertson
នាយករង ប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)
លោក Phil Robertson ជានាយករង ប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ។ គាត់ ធ្លាប់ធ្វើការប្រចាំតំបន់អាស៊ីអាគ្នេយ៍ផ្នែកសិទ្ធិមនុស្ស ។ ជាអ្នកគ្រប់គ្រងកម្មវិធី នៃ គម្រោង អន្តរទីភ្នាក់ ងារអង្គការសហប្រជាជាតិស្តីពីការជួញដូរមនុស្ស (UNIAP) ។ គាត់បានមើលការខុសត្រូវយ៉ាងជោគ ជ័យក្នុងការចរចា នៃកិច្ចព្រមព្រៀងជាលើកដំបូងរបស់រដ្ឋាភិ បាលក្នុងតំបន់ ទាក់ទងនឹងការជួញដួរ មនុស្សនៅមហាអនុតំបន់នៃដងទន្លេមេគង្គ ។ គាត់បានដឹកនាំការិយាល័យ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ AFL-CIO ជាអង្គការការពារសិទ្ធិកម្មករអន្តរជាតិធំជាងគេ ដែលមាន មូលដ្ឋាន នៅសហរដ្ឋ អាមេរិក ។
លោក ប្រាក់ សេរីវុឌ្ឍ
ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
មុន ខែមេសា ឆ្នាំ ២០១៧ លោក ប្រាក់ សេរីវុឌ្ឍ ធ្លាប់ជាអនុប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជា ក្រោម អស់រយៈពេល ១២ ឆ្នាំ ។ គាត់បានធ្វើរបាយការណ៍នូវស្ថានការណ៍ថ្មីៗទាក់ទងនឹងការធ្វើទុក្ខ បុកម្នេញ និងរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាមលើជនជាតិដើមខ្មែរក្រោម ទៅរដ្ឋាភិបាល និង អង្គការអន្តរជាតិនានា ។ គាត់ក៏ធ្លាប់ជាជំនួយការផ្នែករដ្ឋបាលឲ្យអ្នកស្រី Laura Richardson ជាសមាជិកក្រុមប្រឹក្សា នៃសាលាក្រុង Long Beach នៃទីក្រុង Long Beach រដ្ឋ California ចាប់ពីឆ្នាំ ២០០៣ ដល់ ឆ្នាំ ២០០៥ ។ មុនពេល នោះ គាត់ជានាយកស្ដីទី និងជានាយករង និងជាមន្ត្រីទំនាក់ទំនងសាធារណៈ នៃសហគមន៍ខ្មែរសាមគ្គី (United Cambodian Community) ចាប់ពីឆ្នាំ ១៩៩៨ ដល់ ២០០៤ ។ គាត់ក៏ជាក្រុមជំនួយការ នៃ សភា តំណាងរាស្ត្រ Robert K. Dornan អស់រយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៨៧ ដល់ ១៩៩៦ ។ គាត់ធ្លាប់បានផ្ដល់ បទសម្ភាសន៍ ដល់វិទ្យុអាស៊ីសេរី (RFA) និង សំឡេងសហរដ្ឋអាមេរិក (VOA) ជាប្រព័ន្ធផ្សព្វផ្សាយពិភពលោកទាក់ ទងនឹងស្ថានភាពរបស់ខ្មែរក្រោមនៅដែនដីសណ្ដទន្លេមេគង្គ ។
លោក Daniel Bastard
ប្រធានប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក នៃ ទីភ្នាក់ងារព័ត៌មានគ្មានព្រំដែន
លោក Daniel Bastard ជាប្រធាន នៃទីភ្នាក់ងារ ព័ត៌មានគ្មានព្រំដែននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ គាត់បានបោះពុម្ពផ្សាយនូវរបាយការណ៍ពិសេសមួយ ស្តីពីការបង្ក្រាបមិនធ្លាប់មានពីមុនមកលើ សេរីភាព សារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ហើយបានសម្របសម្រួលសកម្មភាព តស៊ូមតិ ដើម្បីគាំទ្រដល់អ្នក សារព័ត៌មានប្រជាជន នៅប្រទេសវៀតណាម ។ មុននេះ គាត់បានធ្វើការជាអ្នក សារព័ត៌មានឯករាជ្យសម្រាប់ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជា Le Monde, France Inter, Arte, France Télévision ឬវិទ្យុសាធារណៈជាតិរបស់អាមេរិក ។ លោក Daniel Bastard បានចំណាយ ពេល ៦ ឆ្នាំ នៅទីក្រុងប៉េកាំង ជាកន្លែងដែលគាត់ធ្វើការជាអ្នក ឆ្លើយឆ្លងព័ត៌មាន RTL ។
អ្នកស្រី Tina L. Mufford
នាយករង ផ្នែកស្រាវជ្រាវ និង គោល នយោបាយ នៃ គណៈកម្មការសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែក សេរីភាពសាសនាអន្តរជាតិ (USCIRF)
អ្នកស្រី Tina L. Mufford ជានាយករង ផ្នែក ស្រាវជ្រាវ និង គោលនយោបាយ នៃគណៈកម្ម ការសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកសេរីភាព សាសនាអន្តរជាតិ (USCIRF) ទីដែលគាត់គ្រប់ គ្រងការងារនៅ តំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក ។ អ្នកស្រី ធ្លាប់បានធ្វើការជានាយករងប្រចាំតំបន់ អាស៊ីនៃវិទ្យាស្ថានសាធារណៈអន្តរជាតិ (IRI)។ ពីមុន អ្នកស្រីធ្លាប់បានធ្វើការអស់ ៨ ឆ្នាំ នៅក្នុង សភាតំណាងរាស្ត្រ នៃសហរដ្ឋអាមេរិកទទួល បន្ទុកផ្នែកទំនាក់ទំនងសាធារណៈ, សុខភាព, ពាណិជ្ជកម្ម, សេវាហិរញ្ញវត្ថុ និងនីតិវិធី នៃ រដ្ឋសភា ។
អ្នកស្រី Laura Harth
តំណាងប្រចាំអង្គការសហប្រជាជាជាតិ នៃ គណបក្សអហិង្សាទាំងស្រុង និង គណបក្សចម្រុះជាតិសាសន៍ និងចម្រុះគណបក្ស
អ្នកស្រី Laura Harth ជាអ្នកតំណាងគណបក្ស “គ្មានអំពើហិង្សាទាំងស្រុង” នៅអង្គការសហប្រ ជាជាតិ និង ជាអ្នកជំនួយការឲ្យអគ្គលេខាធិការ នៃអង្គការ UNPO ។ អ្នកស្រីបានបញ្ចប់ថ្នាក់ អនុបណ្ឌិត ផ្នែកច្បាប់ អន្តរជាតិ និង ច្បាប់សហ ភាពអឺរ៉ូប នៅសាកលមហាវិទ្យាល័យ Ghent ។ ជាអនុបណ្ឌិតផ្នែកសិទ្ធិមនុស្ស និង ប្រជាធិប តេយ្យបនីយកម្ម ។ អនុបណ្ឌិតផ្នែកស្រាវជ្រាវ វិទ្យាសាស្ត្រនយោបាយ ពី សាកលមហាវិទ្យា ល័យ Exeter ។ អ្នកស្រី ធ្លាប់ធ្វើជាជំនួយការ នៅសភា Flemish និងជានាយកមេធាវី នៅ ក្រុមហ៊ុនធានារ៉ាប់រង Patronale ។
បណ្ឌិត Joshua Cooper
សាស្ត្រាចារ្យ នៃ វិទ្យាស្ថានសិទ្ធិមនុស្សហាវ៉ៃ
នាយកកម្មវិធី នៃកម្មវិធីច្បាប់សិទ្ធិមនុស្សអន្តរជាតិ
សាស្ត្រាចារ្យ Joshua Cooper គាត់ជាអ្នកបង្រៀន តស៊ូមតិ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអន្តរជាតិ អំពី សន្តិភាព និង សិទ្ធិមនុស្សនៅក្រុងហ្សឺណែវ និង កម្មវិធី បង្រៀនផ្នែកការទូត នៃសាកលវិទ្យាល័យ New South Wales ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក និង ក្នុងកម្មវិធីបង្ហាត់ បង្រៀនអ្នកការទូតដែលគ្មាន តំណាង នៅអង្គការសហប្រជាជាតិ ។ លោកជាអ្នក ជំនួយការក្នុងវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រ ជាជាតិផ្នែកជនជាតិដើម និងជាអ្នករាយការណ៍ ។ គាត់បានជួយខ្មែរក្រោម ជាង ១០ ឆ្នាំ នៅអង្គការ សហប្រជាជាតិ និង អាស៊ាន ក្នុងដំណើរការអនុវត្ត សន្តិភាព, យុត្តិធម៌ និង សិទ្ធិជនជាតិដើម ។
អ្នកស្រី Irène Bellier
នរវិទូ នៃសាលាសិក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រសង្គម (EHESS),
អនុប្រធានក្រុមការងារអន្តរជាតិសម្រាប់ជនជាតិដើម (GITPA)
លោកស្រី Bellier បានបញ្ចប់ការសិក្សាពីវិទ្យា សាស្ត្រវិទ្យាសាស្ត្រប៉ារិស, បានបញ្ចប់ការសិក្សាថ្នាក់ បណ្ឌិតផ្នែកជីវវិទ្យា និង សង្គមវិទ្យា នៅ EHESS និង ជាអនុប្រធាន GEMDEV ដែលជា បណ្តាញអន្តរជាតិ សម្រាប់ការស្រាវជ្រាវសកល ភាវូបនីយកម្ម ។ អ្នកស្រី Bellier បានធ្វើការនៅ ស្ថាប័ន នរវិទ្យាផ្នែកវប្បធម៌ចម្រុះ នៅក្នុងរដ្ឋបាល សាធារណៈជាន់ខ្ពស់ និង គោលនយោបាយជន ជាតិភាគតិចនៅអឺរ៉ុប ។ លោកស្រីក៏បានផ្តោត លើចលនាអន្តរជាតិនៃជនជាតិដើម តាមរយៈការ សិក្សាដោយរចនាសម្ព័ន្ធ នៃ អង្គការសហប្រជាជាតិទទួលខុសត្រូវលើសំនួរ ស្ដីពីជនជាតិដើម ដែលមាន តំណាងជនជាតិដើម រាប់ពាន់នាក់ នៅជុំវិញពិភពលោកចូលរួម ។
អ្នកស្រី Olivia Geymont
សមាជិកគណៈកម្មការប្រតិបត្តិ នៃក្រុមទស្សនវិស័យជង្រុកគំនិត EU-ASEAN, IFAIR
អ្នកស្រី Olivia Geymont ជាអ្នកជំនាញការខាងស្រាវជ្រាវ និង វាយតម្លៃ ។ សព្វថ្ងៃ ជានាយក ស្រាវជ្រាវ នៃក្រុមហ៊ុន Ecorys នៅទីក្រុងឡនដិន ។ អ្នកស្រីក៏ជាសហនាយក នៃក្រុមការងារ ទស្សនវិស័យ អឺរ៉ុប-អាស៊ី ជាក្រុមជង្រុកគំនិតសម្រាប់ទស្សន វិស័យសំឡេងយុវជនទៅលើទំនាក់ ទំនង អន្តរជាតិ ។ អ្នកស្រីក៏ កំពុងពង្រីកការបោះពុម្ពផ្សាយជាបន្តបន្ទាប់ នូវទស្សនវិស័យក្នុង កិច្ចសន្ទនា អឺរ៉ុប-អាស៊ី អំពីបូរណកម្មនៃជាតិពិន្ទុ និង ក្រុមជន ភាគតិចនៅសហភាព អឺរ៉ុប និង នៅអាស៊ី ។