បណ្ណសារ

ចៅ ហេន អ្នកធ្វើដំណើរ​ចូល​មាត់​ខ្លា​ដើម្បី​លាតត្រដាង​ការរំលោភ​សិទ្ធិ​លើ​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ លោក ចៅ ហេន (Châu Hên) កើតឆ្នាំ ១៩៥៤ នៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ត្រូវបាននគរបាលវៀតណាមចាប់ដាក់គុក កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និងត្រូវតុលាការបក្សកុម្មុយនិស្តវៀតណាមផ្ដន្ទាទោសនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ ឲ្យជាប់គុក ២ ឆ្នាំ ពីបទ “បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធា រណៈ និងបង្កអសន្តិសុខទីសាធារណៈ” តាមមាត្រាទី ១៤៣ និង ២៤៥ នៃក្រមព្រហ្មទណ្ឌរបស់វៀតណាម ។ ការចាប់ខ្លួននេះធ្វើឡើង ពេលដែលលោកបានធ្វើមាតុភូមិនិវត្តពីប្រទេសថៃត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីអង្គការ UNHCR បដិសេធឋានៈជាជនភៀសខ្លួនរបស់លោក ។ ពេលចេញពីគុក លោកនិងភរិយា បានភៀសខ្លួនទៅប្រទេសថៃជាលើកទី ២ […]

ទឹម សា​ខន អតីត​ចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង​ធ្វើ​ឲ្យ​ល្បីឈ្មោះ​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​ ​ទឹម សា​ខន ជា​អតីត​ព្រះចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង ស្រុក​គិរីវង់ ខេត្តតាកែវ នៃ​ប្រទេស​កម្ពុជា ដែល មាន​ដើមកំណើត ជា ខ្មែរក្រោម នៅ​ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ត្រូវបាន​សម្ដេច​សង្ឃ​ខ្មែរ ទេព វង្ស និង ន​ន្ទ ង៉ែត ចាប់​ស​ម្រា​ត់​ស្បង់​ចីវរ ហើយ​បាន បញ្ជូន ទៅ​ដាក់គុក​យួន​នៅ​កម្ពុជា​ក្រោម កាលពី​ឆ្នាំ ២០០៧ ចោទ​ពីបទ​ថា​ព្រះអង្គ​ធ្វើ​ឲ្យ “​បែកបាក់​សាមគ្គីភាព​វៀតណាម​និង​កម្ពុជា​” ។ ការចាប់​ព្រះសង្ឃ​ខ្មែរក្រោម​អង្គ​នេះ​បញ្ជូនទៅ​ដាក់គុក​យួន បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ទូទាំង​ពិភពលោក​ក្ដៅក្រហាយ ក្រោក​ឡើង បាតុកម្ម ជំទាស់​ការរំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​ខ្មែរ និង​យួន​ជា​បន្ត បន្ទាប់ ។ ចំណែក សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម ទាំង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក បានឃើញ​កាន់តែច្បាស់​នូវ​ទង្វើ “​អាយ៉ងយួន​” […]

ប្រវត្តិ​សង្ខេប​របស់ ព្រះសង្ឃ ៥ អង្គ​ ​ដែល​ជាប់គុក​ក្នុង​ព្រឹត្តិការណ៍ ៨ កុម្ភៈ​

​ដោយ ថាច់ ប្រីជា គឿន ​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណ​សិស្សសាលា​បាលី​ខេត្ត​ឃ្លាំង ដែលមាន​មូលដ្ឋាន​នៅក្នុង​វត្ត​ឃ្លាំង ប្រមាណ ជាង ២០០ អង្គ បានចេញ​ធ្វើ​បា​តុ កម្ម ដោយ​សន្តិវិធី នៅមុខ​ការិយាល័យ នគរបាល​ខេត្ត​ឃ្លាំង នៃ​រដ្ឋាភិបាល វៀតណាម ដើម្បី​ទាមទារ​សេរីភាព​មួយចំនួន​សម្រាប់​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។ ក្រោយពី​ការធ្វើ​បាតុកម្ម​នេះ សមណ​សិស្ស ជាច្រើន​អង្គ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ចាប់​ផ្សឹក​, ដេញ​ចេញពី​សាលា និង​បាន​ភៀសខ្លួន ទៅ​ប្រទេស​កម្ពុជា ។ បណ្ដា​ព្រះសង្ឃ​ទាំងនោះ មាន​ព្រះសង្ឃ ៥ អង្គ ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម កាត់ទោស​នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ […]

ប្រវត្តិ លោក សឺ​ង ទួន អតីត​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

ដោយ ថាច់ សេ | ប្រធានសភាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម លោក សឺ​ង ទួន ជាទី​ប្រី​ក្សា (២០០៤​​~២០០៧) និង​អតីត​ប្រធាន​ប្រតិបត្តិ (២០០០~២០០៤) គណៈកម្មការ​នាយក​នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ លោក កើត ថ្ងៃ​ចន្ទ ១ កើត ខែ​ចែ​ត្រ ឆ្នាំមមែ សប្តស័ក ព​. ស​. ២៤៩៩ ត្រូវ​នឹង​ថ្ងៃទី ១២ ខែមីនា គ​. ស​. ១៩៥៦ ស្លាប់​ថ្ងៃអាទិត្យ ២ កើត ខែផល្គុន ឆ្នាំច អដ្ឋស័ក ព​. ស​. ២៥៥០ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែកុម្ភៈ គ​. ស​. ២០០៧ ។ សហព័ន្ធ​ខ្មែរក្រោម បានចាត់ទុក […]

អ្នកស្រី កៀង សា​ខន អ្នកនិពន្ធ​បទ​ចម្រៀង​ជាតិនិយម​ខ្មែរក្រោម និង​ល្ខោននិយាយ​រឿង វីរបុរស សឺ​ង គុយ​

ដោយ ថាច់ ប្រីជា គឿន អ្នកស្រី កៀង សាខន កើតនៅឆ្នាំ ១៩៥០ នាខេត្តបាត់ដំបង នៃប្រទេសកម្ពុជា ដែលមានម្ដាយឪពុកជាអ្នកមានដើម កំណើតនៅកម្ពុជាក្រោម ។ អ្នកស្រី ជាអ្នកនិពន្ធដែលប្រើទឹកខ្មៅមិនចេះរីងស្ងួត និងជាអ្នកដែលមានសំឡេងដ៏ ពីរោះក្រអួនក្រឳ ប្រចាំផលិតកម្មខ្មែរក្រោម និងវិទ្យុសំឡេងកម្ពុជាក្រោម ។ អ្នកស្រីបាននិពន្ធបទចម្រៀងជាតិ និយមខ្មែរក្រោមជាច្រើនបទ និងល្ខោននិយាយរឿង “ចៅហ្វាយ គុយ” ។ សព្វថ្ងៃ អ្នកស្រីកំពុងរស់នៅក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ។ អ្នកស្រី កៀង សាខន កើតនៅព្រឹក ថ្ងៃច័ន្ទ ១០ រោច ខែផល្គុន ឆ្នាំឆ្លូវ ឯកស័ក ព. ស. ២៤៩៣ ត្រូវនឹងថ្ងៃទី ១៣ […]

អ្នកនិពន្ធ ត្រឹង ងា នៅមន្ទីរ ស ២១

ដកស្រង់​ចេញពី​ឯកសារ​ខ្មែរក្រហម J00363 ឯកសារ​សរុប​ចម្លើយ​របស់ ត្រឹង ងា មាន​កម្រាស់ ១២​ ទំព័រ វាយ​ជា​អង្គុលីលេខ ប៉ុន្តែ​មិន​មានការ​ចុះហត្ថលេខា ឬ​ស្នាម​មេដៃ​របស់​សាមីខ្លួន ទីកន្លែង​ចាប់ខ្លួន និង​កាលបរិច្ឆេទ​ទេ ។ ខាងក្រោម​នេះ ជា​ការ​ដកស្រង់​សេចក្តី​ចេញពី​ចម្លើយ​របស់ ត្រឹង ងា ដែល​នៅ​ក្របមុខ​សរសេរ​ថា សេចក្តីរាយការណ៍​លើក​ទី​មួយ និង​មាន​ចំណារ​ថា ចម្លើយ​ត្រួស ត្រឹង ងា សមាជិក ហ្វុលរ៉ូ ដែល​មាន​ន័យ​ពេញ​ថា «រណសិរ្ស​រួបរួម​ដើម្បី​រំដោះ​ជនជាតិ​ភាគតិច​ដែល​ទទួល​រង​ការ​ជិះជាន់» ។​ ក. អំពី​ប្រវត្តិ​ផ្ទាល់ខ្លួន ១. ឈ្មោះ ត្រឹង ងា ជនជាតិ​កម្ពុជា​ក្រោម អាយុ ៣៨​ ឆ្នាំ កើត​នៅ​ស្រុក​ជ្រោយញ (យិញចូវ) ខេត្ត​ពលលាវ កម្ពុជា​ក្រោម ។​ ២. កំរិតវប្បធម៌ និង​មុខ​តំណែង ក្នុង​ឆ្នាំ​ ១៩៥៤ ប្រឡង​ជាប់​មធ្យមសិក្សា​បឋម​ភូមិ​ […]

ភរិយា លោក ចៅ ហេន ទទួលអនិច្ចកម្ម​នៅ ប្រទេស​ថៃ​ក្នុង​អាយុ ៦០ ឆ្នាំ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​អ្នកស្រី នាង ភឿន ត្រូវជា​ភរិយា​របស់ លោក ចៅ ហេន បានទទួល​អនិច្ចកម្ម​ក្នុង​អាយុ ៦០ ឆ្នាំ នៅវេលា​យប់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៤ នេះ នៅក្នុង​មន្ទីរពេទ្យ​មួយ នាទី​ក្រុង​បាងកក នៃ​ប្រទេស​ថៃ ដោយសារ​រោគាពាធ ។​ ​អ្នក​ស្រី នាង ភឿន និង លោក ចៅ ហេន ជា​គ្រួសារ​សកម្មជន​តវ៉ា​បញ្ហាដីធ្លី​ខ្មែរក្រោម នៅ ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ធ្វើទុក្ខបុកម្នេញ ហើយ​បាន​ភៀសខ្លួន ទៅ​ប្រទេស​ថៃ សុំ​សិទ្ធិ​ជ្រកកោន​នៅ​ការិយាល័យ​ឧត្ដម ស្នងការ អង្គការសហប្រជាជាតិ​ទទួល បន្ទុក​ជនភៀសខ្លួន (UNHCR) នៅ​ទីក្រុង​បាងកក កាលពី​ឆ្នាំ […]

ផលិតកម្ម ខ្មែរក្រោម Vol.7

១. បទ ព្រែកឈូកភូមិខ្ញុំ ២. បទ ទេសភាពខេត្តមាត់ជ្រូក ៣. បទ ប្រស្នាស្នេហ៍ ៤. បទ កន្ទ្រឹមខ្មែរក្រោម ៥. បទ ទឹកខ្មៅដំបៅចិត្ត ៦. បទ អត្ថន័យបុណ្យកឋិន ៧. បទ កម្ពុជាក្រោមជង្រុកស្រូវ ៨. បទ បុប្ផារោងដំរី ៩. បទ កញ្ឆែតនគរភ្នំ ១០. បទ មុខមួយជីវិតបី ១១. បទ អន្តេវាសិកកំណើតស្នេហ៍ខ្ញុំ ១២. បទ ស្នេហាឆ្លងដែន

ផលិតកម្ម ខ្មែរក្រោម Vol.5

១. បទ ពន្លីខ្មែរក្រោម ពន្លីខ្មែរក្រោម ២. បទកម្លាំងសាមគ្គី កម្លាំងសាមគ្គី ៣. បទរលកវាសនា រលកវាសនា ៤. បទដងប៉ាកកាស្ដារជាតិ ដងប៉ាកកាស្ដារជាតិ ៥. បទដែនដីកំណើតខ្ញុំ ដែនដីកំណើតខ្ញុំ ៦. បទជាតិត្រូវការបង ជាតិត្រូវការបង ៧. បទសម្រែកយុត្តិធម៌ សម្រែកយុត្តិធម៌ ៨. បទចំណងដៃប្រវត្តិសាស្ត្រ ចំណងដៃប្រវត្តិសាស្ត្រ ៩. បទស្ដាយកេរដូនតា ស្ដាយកេរដូនតា ១០. បទគំនុំលោហិត គំនុំលោហិត ១១. បទទំពាំងស្នងឫស្សី ទំពាំងស្នងឫស្សី ១២. បទវាចាកវី វាចាកវី .