ដោយ លី ឈូន ព្រឹទ្ធាចារ្យ ថាច់ សេ ជាកុលបុត្រខ្មែរក្រោមមួយរូបដែលស្ទើរតែមួយជីវិតរបស់លោក បានចំណាយពេលចងក្រងកំណត់ត្រាកម្ពុជាក្រោម និងចូលរួមផ្ទាល់ក្នុងសកម្មភាពតស៊ូ ដើម្បីសិទ្ធិសេរីភាពរបស់ខ្មែរក្រោម ។ បន្ទាប់ពីរបបកុម្មុយនិស្តុវៀតណាមឡើងកាន់កាប់អំណាចទាំងស្រុងនៅវៀតណាមខាងត្បូងគឺកម្ពុជាក្រោម ក្នុងឆ្នាំ ១៩៧៥ លោកត្រូវបានរបបនេះចាប់ដាក់ពន្ធនាគារអស់រយៈពេល ៥ ឆ្នាំ ។ រីឯកំណត់ត្រាប្រវត្តិសាស្ត្រកម្ពុជាក្រោម មានកម្រាស់ជាង ៥០០ ទំព័រ ដែលលោកបានខិតខំចងក្រង ក៏ត្រូវបានរបបកុម្មុយនិស្តុវៀតណាមកំទេចចោលដែរ។ ក្រោយពីបានទៅរស់នៅសហរដ្ឋអាមេរិក មានលំនឹងក្នុងគ្រួសារបន្តិច លោកបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍នានានៃកម្ពុជាក្រោមហើយបានចងក្រងបោះពុម្ពជាសៀវភៅដាក់ចំណងជើងថាទុក្ខខ្មែរក្រោម ដែលមានកម្រាស់ជាង ៣០០ ទំព័រ។ កំណត់ត្រាកម្ពុជាក្រោមរបស់លោក|មួយភាគធំបាន ជាមូលដ្ឋានសម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោមយក ចងក្រងជាឯកសារក្នុងការទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅកម្ពុជាក្រោម។ ព្រឹទ្ធាចារ្យ ថាច់ សេយល់ឃើញថាយុវជនខ្មែរក្រោមគ្រប់រូបគួរ តែចេះដឹងនូវប្រវត្តិរបស់ខ្លួនឲ្យបានច្បាស់លាស់ទើបការតស៊ូ ដើម្បីសិទ្ធិសេរីភាពរបស់ខ្មែរក្រោមបានជោគជ័យតាមបំណងប្រាថ្នា ។ រូបរាងស្គម កម្ពស់សមសួន ភ្នែកជ្រៅបន្តិច ច្រមុះស្រួចល្មម សក់សរួញអង្គាដី អង្គុយនៅពីមុខកុំព្យូទ័រ ដៃចុចក្ដាចុច លាន់ ប៉ិកប៉ក់ ៗ […]
បណ្ណសារ
អ្នកស្រី ឡឹម លីណា ចង់កសាងសង្គមខ្មែរក្រោមឲ្យកាន់តែខ្លាំងឡើង
ដោយ ថាច់ វឿង អ្នកស្រី ឡឹម លីណា ជាខ្មែរក្រោមដែលមានដើមកំណើតមកពីខេត្តឃ្លាំង នៃដែនដីកម្ពុជា ក្រោម និងស្វាមីរបស់គាត់គឺ លោក Chris Larsen ជាជនជាតិអាមេរិក និងជាម្ចាស់ក្រុម ហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក កំពុងតែរៀបចំដំណើរការកសាងវត្តមួយនៅទីក្រុង San Jose រដ្ឋ California ដើម្បីធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណីជាតិ និងសាសនា ព្រមទាំងជាទី សម្រាប់ផ្សព្វផ្សាយពុទ្ធសាសនា និង វប្បធម៌ខ្មែរ ផងដែរ ។ យោងតាម ទស្សនាវដ្ដី Silicon Valley Business Journal ចុះផ្សាយនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អ្នកស្រី ឡឹម លីណា បានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យគ្រួសារអ្នក ស្រីសម្រេចកសាងវត្តមួយដែលមានឈ្មោះ “វត្តកម្ពុជាក្រោម” ថា “វត្តអារាមមានសារៈ សំខាន់ខ្លាំងណាស់សម្រាប់សហគមន៍ […]
លោក គឹម ប៊ុក កែវ ជាសហស្ថាបនិក “រណសិរ្សរំដោះកម្ពុជាក្រោម” ក្នុងឆ្នាំ ១៩៧៦ បានទទួលមរណភាពក្នុងជន្មាយ ៦៩ ឆ្នាំ
ដោយ ស៊ឺន ចែងចើង និង ថាច់ ប្រីជា គឿន លោក គឹម ប៊ុក កែវ ជាអតីតមេដឹកនាំម្នាក់នៃ រណសិរ្សសេរីភាពជាតិរំដោះខ្មែរកម្ពុជាក្រោម នៅដែនដីកម្ពុជាក្រោម កាលពីឆ្នាំ ១៩៧៦ ទើបតែទទួលអនិច្ចកម្ម នៅព្រឹកថ្ងៃសុក្រ ៣ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវ នឹងថ្ងៃទី ៧ ខែសីហា គ. ស. ២០២០ ក្នុងជន្មាយុ ៦៩ ឆ្នាំ ដោយរោគាពាធ នៅទីស្នាក់ការកណ្តាលនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម នារាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការ សមាគមខ្មែរកម្ពុជាក្រោមទាំងអស់នៅក្នុងប្រទេសកម្ពុជា បានរួមគ្នារៀបចំពិធីបុណ្យឈាបនកិច្ចនេះ នៅក្នុងវត្តសាមគ្គីរង្សី នាសង្កាត់ស្ទឹងមានជ័យ ខណ្ណមានជ័យ រាជធានីភ្នំពេញ ។ […]
ព្រះសង្ឃខ្មែរក្រោម និពន្ធសៀវភៅកំណាព្យ ស្ដីពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលវៀតណាម លើពលរដ្ឋខ្មែរក្រោម
ដោយ យន់ សាមៀន | RFA Khmer និពន្ធនាយកសារព័ត៌មានព្រៃនគរ និងជាព្រះសង្ឃខ្មែរក្រោម បានតែងកំណាព្យ និងបោះពុម្ធសៀវភៅកំណាព្យ បង្ហាញពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាម ទៅលើពលរដ្ឋខ្មែរក្រោម ដើម្បីចែកចាយឲ្យកូនខ្មែរជំនាន់ក្រោយយកទៅសិក្សា និងទុកជាឯកសារប្រវត្តិសាស្ត្រ ។ ព្រះអង្គ ធ្លាប់រងការដេញចាប់ដាក់ពន្ធនាគារ ពីសំណាក់អាជ្ញាធរនៅវៀតណាម និងកម្ពុជា ដោយសារតែព្រះអង្គ សរសេរព័ត៌មានបង្ហាញពីការពិត ចំពោះការធ្វើទុក្ខបុកម្នេញរបស់វៀតណាម មកលើពលរដ្ឋខ្មែរក្រោម ។ សៀវភៅកំណាព្យនេះ មានចំណងជើងថា “ខ្លួនទីពឹងខ្លួន” រួមមាន ៣៦ កំណាព្យ ជាស្នាដៃរបស់ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ដែលសព្វថ្ងៃគង់នៅវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ។ កំណាព្យទាំងនោះរួមមាន កំណាព្យ ទង់ជាតិខ្មែរកម្ពុជាក្រោម ជីវិតខ្មែរក្រោម ក្រោមរបបផ្តាច់ការយួន ពន្លឺសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ជាដើម ។ ព្រះតេជព្រះគុណ ថាច់ […]
ព្រះសង្ឃខ្មែរក្រោម សកម្មខាងផ្នែកវប្បធម៌ សុគត់ដោយអាថ៍កំបាំង
ដោយ ស៊ឺន ចែងចើន ព្រះចៅអធិការវត្តដំបងពាក់ ព្រះតេជព្រះគុណ តា ង៉ុកកោ (គឹម ខាយ) ជាព្រះសង្ឃខ្មែរក្រោម ដែលសកម្មក្នុងសកម្មភាពពង្រឹងផ្នែកវប្បធម៌ នៅដែនដីកម្ពុជាក្រោម បានសុគត ដោយមិនទាន់ដឹងមូលហតុច្បាស់លាស់ នៅឡើយ ។ តាមប្រភពព័ត៌មាន ពីព្រះសង្ឃគង់នៅក្នុងវត្តឲ្យដឹងថា ព្រះចៅអធិការវត្ត ព្រះអង្គកំពុងសឹងក្នុងកុដិតែមួយព្រះអង្គឯង សុគតយ៉ាងអាណោចអាធ័ម ដោយគ្មានព្រះសង្ឃ និងពុទ្ធបរិស័ទ្ធណាបានដឹងឡើយ រហូតទាល់តែព្រឹកឡើង ព្រះសង្ឃគង់ក្នុងវត្តមិនឃើញព្រះអង្គនិមន្តឡើងឆាន់ចង្ហាន់ពេលព្រឹក ទើបព្រះសង្ឃក្នុងវត្តទៅគាស់ទ្វារកុដិមើល ទើបដឹងថា ព្រះអង្គបានសុគតបាត់ទៅហើយ និងមិនដឹងសុគត តាំងពីថ្មើណាឡើយ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ បានកើតឡើង នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នៅក្នុងវត្តដំបងពាក់ ស្ថិតនៅភូមិដំបងពាក់ ឃុំផ្សារឆេះ ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ។ ព្រះសង្ឃ […]
ប្រវត្តិសង្ខេបព្រះសង្ឃខ្មែរក្រោម ដែលផ្ដួចផ្ដើមបង្កើតសារព័ត៌មាន ស្ដីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម
ដោយ យន់ សាមៀន | RFA នាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតស្នាដៃជាច្រើន ផ្សព្វផ្សាយព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោម នៅលើទឹកដីកំណើត ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ខ្មែរក្រោម ដល់ពលរដ្ឋខ្មែរលើពិភពលោក ។ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ជាអ្នកនៅពីក្រោយនៃស្នាដៃទាំងនេះ ។ វត្តខេមររង្សី នៅទីក្រុង សាន់ ហូស្សេ (San Jose) មិនត្រឹមតែជាទីកន្លែងសក្ការៈបូជាប៉ុណ្ណោះទេប៉ុន្តែជាទីកន្លែងបម្រើឱ្យសហគមន៍ខ្មែរ សម្រាប់ផ្តល់ជំនួយផ្នែកសង្គម និងជាមូលដ្ឋាន ផ្តល់ព័ត៌មានសំខាន់ៗ ដល់ខ្មែរក្រោម នៅទូទាំងពិភពលោក ។ អាជ្ញាធរអាម៉េរិក ក៏សុំប្រើប្រាស់វត្ត ជាទីស្នាក់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ហើយគណបក្សសង្គ្រោះជាតិ ក៏ប្រើប្រាស់វត្តនេះ ដើម្បីពិភាក្សាបញ្ហាប្រជាធិបតេយ្យ នៅកម្ពុជាដែរ ។ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មានសង្ឃដីកាថា ក្នុងនាមព្រះអង្គ ជាព្រះចៅអធិការវត្ត និងព្រះសង្ឃគង់នៅក្នុងវត្ត […]
ព្រះសង្ឃអន្តោប្រវេសន៍ខ្មែរក្រោមល្បីល្បាញ នៅអាមេរិកដោយការបង្រួបបង្រួមពុទ្ធសាសនា
ដោយ សុខ ខេមរា និង សាយ មុន្នី | VOA Khmer រដ្ឋមីនីសូតា — ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីព្រះសង្ឃ និងពុទ្ធបរិស័ទ មកពីបណ្តាវត្តអារាមនានាទាំងនៅសហរដ្ឋអាមេរិក កាណាដា កម្ពុជា និងកម្ពុជាក្រោមផងនោះ ព្រះតេជគុណឥទ្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម បានសម្រេចដល់គោលដៅជោគជ័យដ៏សំខាន់ ដែលមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រវិស័យពុទ្ធសាសនាខ្មែរនៅសហរដ្ឋអាមេរិក។ ព្រះអង្គបានចងក្រងរចនាសម្ព័ន្ធព្រះសង្ឃខ្មែរ នៅក្នុងវត្តជាច្រើននៅទូទាំងសហរដ្ឋអាមេរិកឲ្យក្លាយជាសមាគមមួយ ដែលហៅថា «ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក» ហើយព្រះអង្គផ្ទាល់ត្រូវបានជ្រើសរើសឲ្យក្លាយជាប្រធានដឹកនាំអង្គការសាសនាមួយនេះ ជាមួយនឹងអនុប្រធានពីរអង្គផ្សេងទៀត គឺព្រះតេជគុណ ព្រះបញ្ញាបទីបោ ប៉ាត សុផល ជាអនុប្រធានទី១ និងព្រះតេជគុណព្រះពុទ្ធញ្ញាណ ហេង ស៊ីថុង ជាអនុប្រធានទី២ ។ មានថេរដីកាទៅកាន់ព្រះសង្ឃនិងពុទ្ធបរិស័ទជាច្រើន ដែលចូលរួមក្នុងមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក បុណ្យវិសាខបូជា និងបុណ្យសូត្រព្រះត្រៃបិដក ក្នុងវត្តមុនីសុតារាម ក្នុងរដ្ឋមីនីសូតា ព្រះតេជគុណ ម៉ឹង សាង […]
ប្រវត្តិអ្នកនិពន្ធបទចម្រៀង និងល្ខោននិយាយអំពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម
ដោយ យន់ សាមៀន | RFA អ្នកនិពន្ធបទចម្រៀង និងល្ខោននិយាយពីប្រវត្តិសាស្ត្រកម្ពុជាក្រោម អ្នកស្រី កៀង សាខន បានចំណាយពេលវេលាអស់ជាច្រើនឆ្នាំ និងថវិកាផ្ទាល់ខ្លួន ដើម្បីផលិតបទចម្រៀង ចម្រៀងកាយវិការ និងល្ខោននិយាយ ដើម្បីជាប្រយោជន៍ សម្រាប់ពលរដ្ឋខ្មែរក្រោម និងពលរដ្ឋទូទៅស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រោម ដែលរងទុក្ខវេទនា ដោយសារតែរដ្ឋាភិបាលវៀតណាម បានគ្រប់គ្រងទឹកដីកំណើតខ្មែរក្រោម ក្រោយបារាំងបានកាត់ទឹកដីខ្មែរឲ្យវៀតណាមគ្រប់គ្រងទាំងខុសច្បាប់ ។ តើអ្នកស្រី កៀង សាខន មានប្រវត្តិយ៉ាងណា? មូលហេតុអ្វីបានជាអ្នកស្រីចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើប្រយោជន៍ខ្មែរក្រោម? អ្នកស្រី កៀង សាខន មានកំណើតក្នុងត្រកូលខ្មែរក្រោម ប៉ុន្តែអ្នកស្រីកើត នៅខេត្តបាត់ដំបង ។ អ្នកស្រីមានប្រសាសន៍ថា ដំបូងឡើយ អ្នកស្រីមិនសូវដឹងពីប្រវត្តិសាស្ត្រកម្ពុជាក្រោម ឲ្យជ្រៅជ្រះប៉ុន្មាននោះទេ ។ ប៉ុន្តែ នៅពេលអ្នកស្រីបានស្ម័គ្រចិត្តបម្រើការងារ នៅសមាគមខ្មែរកម្ពុជាក្រោម កាលពីឆ្នាំ ២០០២ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកមក អ្នកស្រីបានស្វែងយល់ និងស្រាវជ្រាវពីប្រវត្តិសាស្ត្រកម្ពុជាក្រោម […]
ប្រវត្តិអ្នកស្រី កៀង សាខន អ្នកនិពន្ធបទចម្រៀងជាតិនិយមខ្មែរក្រោម និងល្ខោននិយាយរឿង វីរបុរស សឺង គុយ
អ្នកនិពន្ធបទចម្រៀង និងល្ខោននិយាយ ពីប្រវត្តិសាស្រ្តកម្ពុជាក្រោម អ្នកស្រី កៀង សាខន បានចមណាយពេលអស់រយៈពេលជាច្រើនឆ្នាំ និងថវិកាផ្ទាល់ខ្លួន ដើម្បីផលិតបទចម្រៀង ចម្រៀងកាយវិការ និងល្ខោននិយាយ ដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរក្រោម និងពលរដ្ឋទូទៅ ស្វែងយល់ពីប្តវត្តិសាស្រ្តកម្ពុជាក្រោម ដែលរងទុក្ខវេទនា ដោយសារតែរដ្ឋាភិបាលវៀតណាម បានគ្រប់គ្រងនៅលើទឹកដីកម្ពុជាក្រោម ក្រោយពីបារាំងបានកាត់ទឹកដីខ្មែរឲ្យវៀតណាមគ្រប់គ្រងទាំងខុសច្បាប់ ។ តើអ្នកស្រី កៀង សាខន ជានរណា? ហើយមូលហេតុអ្វី បានជាអ្នកស្រី ចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ខ្មែរក្រោម ។ វិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានចុះផ្សាយអត្ថបទនេះ ហើយវិទ្យុសំឡេងកម្ពុជាក្រោម និងទូរទស្សន៍ ព្រៃនគរ សូមលើកយកមកចាក់ផ្សាយឡើងវិញ ដូចតទៅ៖
ជីវប្រវត្តិសង្ខេប អ្នកស្រី ព្រំ យ៉ាង អតីតនាយិកាប្រតិបត្តិ អង្គការស្ដ្រីខ្មែរកម្ពុជាក្រោម
តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៩ នេះ បានចូលរួមពិធីបូជាសពអ្នកស្រី ព្រំ យ៉ាង អតីតនាយិកាប្រតិបត្តិ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម នៅវត្តសំបួរមាស ជាយទីក្រុងភ្នំពេញ ។ អ្នកស្រី ព្រំ យ៉ាង ដែលមានដើមកំណើតជាខ្មែរក្រោម និងជាអតីតនាយិកាប្រតិបត្តិ អង្គការស្ដ្រីខ្មែរកម្ពុជាក្រោម បានទទួលមរណភាព ក្នុងជន្មាយុ ៨០ ឆ្នាំ នៅរសៀលថ្ងៃសុក្រ ទី ១ ខែមីនា ឆ្នាំ ២០១៩ ដោយជរាពាធ ។ អ្នកស្រី ព្រំ យ៉ាង ត្រូវបានអង្គការ សមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅប្រទេសកម្ពុជា បានជ្រើសតាំងឲ្យធ្វើជានាយិកាប្រតិបត្តិ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ២០០០ ។ នៅឆ្នាំ ២០១៧ […]