ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បានចូលបម្រើការពារស្ម័គ្រចិត្តដោយមិនទទួលបានប្រាក់កម្រៃ និងសហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ១៩៩៦ ហើយលោកត្រូវបានបោះឆ្នោតតែងតាំងជានាយកប្រតិបត្តិអង្គការនេះ កាលពីមេសា ឆ្នាំ២០១៧ ក្នុងអាណត្តិ ៤ឆ្នាំ។ ទស្សនវិស័យ សម្រាប់រយៈពេលបួនឆ្នៃរបស់ លោក ប្រាក់ សេរីវុឌ្ឍ គឺលោកមានគម្រោងទាមទារសិទ្ធិស្វ័យសម្រេចវាសនាខ្មែរក្រោមដោយខ្លួនឯង និងទឹកដីខ្មែរក្រោមមកពីប្រទេសវៀតណាមវិញ។ ការឈឺចាប់នៃការរំលោភសិទ្ធិ សាសនា និងវប្បធម៌ ខ្មែរកម្ពុជាក្រោមពីសំណាក់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបានជំរុញឲ្យ លោក ប្រាក់ សេរីវុឌ្ឍ ដែលលោកជាខ្មែរកម្ពុជាក្រោមមួយរូបនោះ បានចាកចេញពីការងារមានកម្រៃ និងសំខាន់មួយនៅសាលាក្រុងឡុងប៊ិច (Long Beach) សហរដ្ឋអាមេរិក ដើម្បីអាចបម្រើការងារពេញម៉ោងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក៖ «បញ្ហាដែលខ្ញុំបានស្ម័គ្រចិត្តចូលបម្រើអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោម តាំងពីឆ្នាំ១៩៩៦ មក គឺដោយសារតែខ្ញុំមានការអាណិតជាអាសូរចំពោះបងប្អូនខ្មែរកម្ពុជាក្រោមយើង ដែលរស់នៅខ្មែរកម្ពុជាក្រោម ដែលរងទុក្ខវេទនា។ ខ្ញុំបានរៀនសូត្របានចំណោះវិជ្ជាខាងវិទ្យាសាស្ត្រនយោបាយ។ យើងខ្ញុំយល់ថា ខ្ញុំក្រខ្ញុំគ្មានលុយកាក់អី គឺខ្ញុំមានតែចំណេះវិជ្ជាដូច្នោះខ្ញុំបានធ្វើអ្វីបន្តិចបន្តួច។ ខ្ញុំឃើញថា គ្នារងទុក្ខវេទនាយ៉ាងខ្លាំងនៅប្រទេសវៀតណាមនោះ»។ លោក ប្រាក់ សេរីវុឌ្ឍ ដែលមានវ័យ […]
បណ្ណសារ
ពិធីដារបង្សុកូល ឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធ លោក ទ្រឿង ម៉ាលី ជាព្រឹទ្ធាចារ្យនយោបាយជើងចាស់កំណើតខ្មែរក្រោម
ដោយ ស៊ឺន ចែងចើន តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ធ្នូ ២០១៨ នាកុដិលេខ ១៧ (កុដិខ្មែរក្រោម) នៃវត្តបទុមវតី បានធ្វើពិធីដារបង្សុកូល ឧទ្ទិសកុសល ផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ លោក ទ្រឿង មាលី ក្នុងកិច្ចគម្រប់ខួប ៧ ថ្ងៃ នៃការទទួលមរណភាពរបស់លោក ។ លោក ទ្រឿង មាលី ដែលមានដើមកំណើតជាខ្មែរក្រោម លោកជាអតីតនាយកព្រះរាជខុទ្ទកាល័យព្រះបរមរតនកោដ្ឋ និងជាអតីតឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសជប៉ុន បានទទួលមរណភាព ក្នុងជន្មាយុ ៨0 ឆ្នាំ នៅព្រឹកថ្ងៃសៅរ៍ ទី ១៥ ខែធ្នូ ឆ្នាំ ២០១៨ នៅប្រទេសបារាំង ដោយជរាពាធ ។ នៅក្នុងឱកាសនោះ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម លោក តាំង […]
ឧកញ៉ា ក្រឡាហោម សឺន ឌៀប ជាអ្នករួមចំណែកធ្វើឲ្យកម្ពុជាឈានទៅរកសម័យទំនើប
រៀបរៀងដោយ ថាច់ ប្រីជា គឿន លោក សឺន ឌៀប (Son Diep) (១៨៥៥-១៩៣៤) ជាជនជាតិខ្មែរ កើតនៅដែនដីកម្ពុជាក្រោម ឬ ដែនកូស័ងស៊ីន ក្នុងសម័យអាណានិគមនិយមបារាំងសែស ។ លោកជាកវីនិពន្ធកំណាព្យអក្សរ សិស្ប៍, អ្នកបកប្រែ រឿងនិទាន បារាំង-ខ្មែរ សម្រាប់សិស្សដែលរៀននៅសាលាបារាំង-ខ្មែរ នាទីក្រុង ព្រៃនគរ និងជាអ្នករៀបរៀង វចនានុក្រមខ្មែរ-បារាំង និងបារាំង-ខ្មែរ បោះពុម្ពឆ្នាំ ១៨៧៨ នៅព្រៃនគរ ជាមួយនឹង លោក អៃម៉ូនីញ៉ែ (Étienne François Aymonier) (១៨៤៤-១៩២៩) ជាមន្ត្រីជាន់ ខ្ពស់របស់រដ្ឋការអាណានិគមបារាំង, អ្នកជំនាញខាងវប្បធម៌ខ្មែរ និងចាម្ប៍, អ្នកគ្រប់ គ្រង ទស្សនាវដ្ដី ភាសាបារាំង “Le Cambodge” និងជាចាងហ្វាងដំបូង នៃសាលាអាណានិគម (the […]
ប្រវត្តិនាង ង្វៀង ផុក ង៉ុក វ៉ាង ជាមហេសីយួន របស់ ព្រះបាទ ជ័យ ជេដ្ឋា ទី ២
ដោយ ថាច់ ប្រីជា គឿន អ្នកម្នាង ង្វៀង ផុក ង៉ុក វ៉ាង (Nguyễn Phúc Ngọc Vạn (阮福玉萬) កើតប្រហែលឆ្នាំ ១៦០៥ ស្លាប់ក្រោយឆ្នាំ ១៦៥៨ ជាបុត្រីទី ២ របស់ស្ដេចត្រាញ់យួន ង្វៀង ផុក ង្វៀង (Nguyễn Phúc Nguyên) ដែលកាន់អំណាចចាប់ពីឆ្នាំ ១៦១៣ ដល់ ១៦៣៥ ។ ឯកសារយួនខ្លះបានសរសេរថា អ្នកម្នាងមិនមែនជា រាជបុត្រី គឺ កូនរបស់ស្ដេច ទេ តែអ្នកម្នាងគ្រាន់តែជាបុត្រីរបស់មន្ត្រី ដែលបាន បំបែករដ្ឋតាំងខ្លួនជាស្ដេចនៅភាគកណ្ដាលប្រទេសវៀតណាម តែប៉ុណ្ណោះ ។ នៅឆ្នាំ ១៦២០ ស្ដេចត្រាញ់យួនឈ្មោះ ង្វៀង ផុក ង្វៀង បានថ្វាយ […]
ព្រះតេជព្រះគុណ គឹម តុក ចើង (កន្តធម្មោ) ដែលត្រូវយួនសម្លាប់ក្នុងគុក
ដោយ ថាច់ ប្រីជា គឿន ព្រះតេជព្រះគុណ គឹម តុក ចើង (កន្តធម្មោ) អតីតព្រះមេគណខេត្តព្រះត្រពាំង ។ ព្រះអង្គប្រសូត ថ្ងៃសុក្រ ០៥ រោច ខែកក្តិក ឆ្នាំ ជូតអដ្ឋស័ក ព. ស. ២៤៧៩ ត្រូវនឹង ថ្ងៃទី ១៥ ខែវិច្ឆិកា គ. ស. ១៩៣៥ ។ សុគតនៅក្នុងពន្ធនាគារ ខេត្តព្រះត្រពាំង នៃបក្សកុម្មុយនិស្តយួននាថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ១៩៨៦ (ព្រះជន្ម ៥១ វស្សា) ។ ព្រះនាមក្រៅ៖ គឹម តុក ចើង នាមប្បញ្ញត្តិ៖ កន្តធម្ម ប្រសិទ្ធិនាម៖ ពុទ្ធឃោសាចារ្យ ប្រសូត៖ […]
លទ្ធផលការបោះឆ្នោតជ្រើសប្រធានសម្ព័ន្ធសមណនិស្សិតខ្មែរក្រោមនៅកម្ពុជា
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ សម្ព័នសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម (UKKBS) ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ទើបតែបាន សម្រេចនូវការបោះឆ្នោតជ្រើសរើសប្រធានថ្មីសម្រាប់អាណត្តិទី ៥ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ នេះ នៅក្នុងបរិវេណវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ។ ប្រធានដែលបានជាប់ឆ្នោតសម្រាប់អាណត្តិ្កកាលទី ៥ នេះ គឺ ភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ អតីតសមណនិស្សិតថ្នាក់អនុបណ្ឌិតមកពីមហាវិទ្យាល័យមហាចុឡា ឡុងករណ៍រាជវិទ្យាល័យ នៃប្រទេសថៃ ។ ព្រះអង្គបានទទួលឆ្នោតគាំទ្រចំនួន ៥៧ សំឡេង នៃសំឡេងឆ្នោត សរុប ១០៣ សំឡេង ។ បន្ទាប់បានជាប់ឆ្នោតជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមភ្លាម ភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ បានសរសេរនៅលើទំព័រ Facebook របស់ព្រះអង្គថ្លែងអំណរគុណដល់អ្នកគាំទ្រ […]
លោក ត្រឹង ឃាន អតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ស្លាប់ក្នុងជន្មាយុ ៧៥ ឆ្នាំ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ លោក ច័ន្ទ សុខា ហៅ ត្រឹង ឃាន ទើបតែបានទទួលមរណភាព នៅមន្ទីរពេទ្យខ្មែរសូវៀត ឬ ពេទ្យរុស្ស៊ី នាទីក្រុងភ្នំពេញ ក្នុងជន្មាយុ ៧៥ ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃព្រហស្បតិ៍ ៧ កើត ខែផល្គុន ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃ ទី ២៦ ខែមីនា ឆ្នាំ ២០១៥ ។ នេះបើយោងតាមសេចក្ដីជូនដំណឹង មួយពីសហព័ន្ធខ្មែរកម្ពុជាក្រោម បន្ទាប់ពីលោកបានទទួលមរណភាព ។ លោក ចន្ទ សុខា កើតនៅចន្ទ ៨ កើត ខែភទ្របទ ឆ្នាំ រោងទោស័ក […]
ព្រះតេជព្រះគុណ ឡឹម ពៅ (វិភទ្ទញ្ញាណ)
ព្រះថេរជីវប្បវត្តិ នៃ ព្រះតេជព្រះគុណ មេគណរង ឡឹម ពៅ (វិភទ្ទញ្ញាណ) ជាព្រះចៅអធិការវត្ត សង្វរថ្មមាស (អូរទទឹង) ភូមិអូរទទឹង ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រត្រពាំង ព្រះថេរជីវប្រវត្តិនេះ យើងខ្ញុំបានចែកជា ៨ បរិច្ឆេទ ដើម្បីចែកជាសង្កាត់សេចក្តី ងាយស្តាប់ ងាយយល់ ងាយកត់ចំណាំដល់សប្បុរសជនទាំងឡាយ ដូចតទៅ៖ ១. ជាតិបរិច្ឆេទ កំណត់អំពីកំណើត ២. កុមារបរិច្ឆេទ កំណត់អំពីកុមារភាព ៣. បព្វជ្ជាបរិច្ឆេទ កំណត់អំពីបព្វជ្ជា ៤. ឧបសម្បទាបរិច្ឆេទ កំណត់អំពីឧបសម្បទា ៥. ពុទ្ធសាសនវុឌ្ឍិបរិច្ឆទ កំណត់អំពីការធ្វើសេចក្តីចម្រើនដល់ព្រះពុទ្ធសាសនា ៦. កំណត់អំពីសមណស័ក្តិ ៧. កំណត់អំពីស្នាព្រះហស្តក្នុងវត្ត ៨. កំណត់អំពីការមានព្រះរោគាពាធ និងការទទួលអនិច្ចធម្ម ។ តទៅនេះយើងខ្ញុំសូមបរិយាយរង្គាយសេចក្តីនៃបរិច្ឆេទនីមួយ […]
គុណសម្បត្តិរបស់ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ
គុណវណ្ណនាការពណ៌នាសង្ខេបអំពីគុណសម្បត្តិរបស់ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ ព្រះមេគណរង ខេត្តព្រះត្រពាំង កម្ពុជាក្រោម ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង ព្រះកិត្តិគុណដែលលេចធ្លោឡើង តាមបណីតសកម្មភាពបម្រើផលប្រយោជន៍ជាតិសាសនា របស់ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ ដែលធ្វើឲ្យយើងគេគ្រាប់គ្នាតែងតែលាន់មាត់ពោលសរសើរតាំងតែពីដើមមកថា “មិនងាយរកបុគ្គលណានីមួយដែលដាក់ព្រះកាយថ្វាយជីវិតបម្រើជាតិ សាសនាដោយស្មោះស្ម័គ្រ ឲ្យដូចព្រះឧបជ្ឈាយ៍ ឡឹម ពៅបានឡើយ” ។ ក្នុងនាមខ្ញុំជាសិទ្ធិវិហារិកដែលត្រូវឃ្លាតកាយឆ្ងាយស្រុក មិនអាចទៅចូលរួមបម្រើបុណ្យសពព្រះឧបជ្ឈាយ៍ជាលើកចុង ក្រោយនោះ ខ្ញុំសូមរំឭកគុណសម្បត្តិដ៏កម្រមួយចំនួនរបស់ព្រះឧបជ្ឈាយ៍ ដើម្បីទុកជាគតិពិចារណានៃសាធារណជន ។ ព្រះឧបជ្ឈាយ៍របស់ខ្ញុំជាបុគ្គលដ៏អស្ចារ្យមួយអង្គកម្ររកបាន ដែលត្រូវបានទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ ។ ព្រះអង្គមិនត្រឹមតែបរិច្ចាគជីវិត បូជាជាតិ និងព្រះពុទ្ធសាសនាលុះដល់ដង្ហើមចុងក្រោយ ដែលជាការពលីដ៏ប្រសើរលើសលុបមួយមុខនោះទេ ។ ទន្ទឹមនឹងនោះ ព្រះអង្គក៏បានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងកេរមរតកដែលញោមព្រះអង្គចែកឲ្យតាមតួនាទីជាមាតាបិតាប្រកបដោយសង្គហធម៌ ដើម្បីកសាងជាតិ និងព្រះពុទ្ធសាសនាទៀតផង គឺព្រះអង្គបានលក់ដីស្រែដែលជាកេរមរតករបស់មាតាបិតា ចែកឲ្យព្រះអង្គទុកជាសម្បត្តិមរតកផ្ទាល់ខ្លួន ចំនួន […]
ប្រវត្តិ ភិក្ខុ ថាច់ ខាន់ ព្រះពហូស្សូតឆ្វេង វត្តសាមគ្គីរង្សី
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ភិក្ខុ ថាច់ ខាន់ ប្រសូត ឆ្នាំ ១៩៨១ នៅខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ជាព្រះពហូស្សូតឆ្វេង វត្តសាមគ្គីរង្សី នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងត្រូវបានសាមណេរ លី ទឹង ចាក់នឹងកូនកាំបិតចិតបន្លែឲ្យសុគត ក្នុងករណីទាស់គ្នារឿងវិន័យក្នុងវត្តកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ ។ ភិក្ខុ ថាច់ ខាន់ ប្រសូតនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៨១ នៅភូមិដើមជ្រៃ ឃុំដើមពោធិ៍ ស្រុកខ្សាច់ ខេត្តឃ្លាំង កម្ពុជាក្រោម ។ ព្រះអង្គជាកូនរបស់លោកតា ថាច់ ជឿង និង លោកយាយ ថាច់ ធី […]