ដោយ ថាច់ ប្រីជា គឿន
នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្សសាលាបាលីខេត្តឃ្លាំង ដែលមានមូលដ្ឋាននៅក្នុងវត្តឃ្លាំង ប្រមាណ ជាង ២០០ អង្គ បានចេញធ្វើបាតុ កម្ម ដោយសន្តិវិធី នៅមុខការិយាល័យ នគរបាលខេត្តឃ្លាំង នៃរដ្ឋាភិបាល វៀតណាម ដើម្បីទាមទារសេរីភាពមួយចំនួនសម្រាប់ខ្មែរក្រោម នៅកម្ពុជាក្រោម ។ ក្រោយពីការធ្វើបាតុកម្មនេះ សមណសិស្ស ជាច្រើនអង្គ ត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក, ដេញចេញពីសាលា និងបានភៀសខ្លួន ទៅប្រទេសកម្ពុជា ។ បណ្ដាព្រះសង្ឃទាំងនោះ មានព្រះសង្ឃ ៥ អង្គ ត្រូវបានតុលាការបក្សកុម្មុយនិស្តវៀតណាម កាត់ទោសនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “បង្កអសន្តិសុខ ទីសាធារណៈ” តាមមាត្រា ២៤៥ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ព្រះសង្ឃទាំង ៥ អង្គនោះ រួមមាន ព្រះតេជព្រះគុណ យ័ញ តូន, គឹម មឿន, លី ហ្វាង, ថាច់ ធឿង និង លី សឿង ។ ក្រោយពីតុលាការវៀតណាម សម្រេចដោះលែងចេញពីពន្ធនាគារ អ្នកទាំងប្រាំបានភៀសខ្លួនទៅដល់ប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននៅក្នុងអង្គការ UNHCR នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០០៩ ហើយបានអង្គការមួយនេះ បញ្ជូនទៅតាំងទីលំនៅ នៅប្រទេសទីបី នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០៩ ។
ព្រះតេជព្រះគុណ យ័ញ តូន (Danh Tol)
កើត ឆ្នាំ ១៩៨១
សព្វថ្ងៃ ស្នាក់នៅវត្តខ្មែរសុរិយារាម ទីក្រុង Philadelphia រដ្ឋ Pennsylvania, សហរដ្ឋអាមេរិក
ស្រុកកំណើតនៅ ភូមិបារង្គ ឃុំង៉ាងយឿ ស្រុកហុងយ៉ឹង ខេត្តពលលាវ
(Ba Rong, Ngan Dua, Hong Dan, Bac Lieu)
កម្រិតសិក្សាវៀតណាមថ្នាក់ទី ១២
បួសរៀននៅវត្តការន្តចាស់
ឱពុកឈ្មោះ យ័ញ ញ៉ាល (Danh Nhal) កើតឆ្នាំ ១៩៤៩
ម្ដាយឈ្មោះ ធី អូន (Danh On) កើតឆ្នាំ ១៩៥១
ម្ដាយឱពុកជាកសិករ
ត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០០៧
ត្រូវតុលាការបក្សកុម្មុយនិស្តយួនកាត់ទោសឲ្យជាប់គុក ៤ ឆ្នាំ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
ត្រូវតុលាការយួនបានចេញដីកាដោះលែងចេញពីពន្ធនាគារវិញ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩
ព្រះតេជព្រះគុណ គឹម មឿន (Kim Muol) ហៅ មៀត
កើតថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៨៥
សព្វថ្ងៃ ស្នាក់នៅវត្តខ្មែរសុរិយារាម ទីក្រុង Philadelphia រដ្ឋ Pennsylvania, សហរដ្ឋអាមេរិក
ស្រុកកំណើត នៅភូមិ តាសេក ឃុំវិញហាយ ស្រុកជ្រោយញរ ខេត្តឃ្លាំង ។
(Tra Set, Vinh Hai, Vinh Chau, Soc Trang )
កម្រិតសិក្សាវៀតណាមថ្នាក់ទី ១២
បួសរៀននៅវត្តសិរីតាសេក
ឱពុកឈ្មោះ គឹម អឿន (Kim Uol) កើតឆ្នាំ ១៩៦០
ម្ដាយឈ្មោះ ត្រឹង ធី វេត ( Tran Thi Vet) កើតឆ្នាំ ១៩៥៦
ត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ។
ត្រូវតុលាការបក្សកុម្មុយនិស្តយួនកាត់ទោសឲ្យជាប់គុក ៤ ឆ្នាំ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
ត្រូវតុលាការយួនបានចេញដីកាដោះលែងចេញពីពន្ធនាគារវិញ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩
ព្រះតេជព្រះគុណ ថាច់ ធឿង (Thach Thuong) ហៅ ថាច់ សឿង ឬ ហ្វិន សឿង
កើតឆ្នាំ ១៩៨២
សព្វថ្ងៃនៅប្រទេសហូឡង់
នៅភូមិព្រែកទទឹង ឃុំអណ្តូងទឹក ស្រុកអណ្តូងទឹក ខេត្តឃ្លាំង
(Ba Rong hamlet, Long Phu village, Long Phu district, Soc Trang Province)
ឱពុកឈ្មោះ ថាច់ ក្រែត (Thach Kret) កើតឆ្នាំ ១៩៤៦
បួសរៀននៅវត្តទឹកប្រៃ
ម្ដាយឈ្មោះ ហ្វិន ធី ថេរ (Huynh Thi The) កើតឆ្នាំ ១៩៣២
ត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ។
ត្រូវតុលាការបក្សកុម្មុយនិស្តយួនកាត់ទោសឲ្យជាប់គុក ៤ ឆ្នាំ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
ត្រូវតុលាការយួនបានចេញដីកាដោះលែងចេញពីពន្ធនាគារវិញ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩
ព្រះតេជព្រះគុណ លី ហ្វាង (Ly Hoang) ហៅ រ៉ាន (Ral)
កើតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៨៦
សព្វថ្ងៃនៅប្រទេសហូឡង់
ស្រុកកំណើតនៅ ផ្ទះលេខ ២៦០ B ផ្លូវ តូងដឹកថាំង អនុតំបន់ទី ៣ តំបន់ទី ៥ ទីក្រុងឃ្លាំង
(260B, Ton Duc Thang Street, Subward 3, Ward 5, Soc Trang City, Soc Trang Province)
កម្រិតសិក្សាវៀតណាមថ្នាក់ទី ១១
បួសរៀននៅវត្តសំរោង
ឱពុកឈ្មោះ លី ចៀន (Ly Chiem) កើតឆ្នាំ ១៩៤៧
ម្ដាយឈ្មោះ យិន ធី ខាន់ (Dinh Thi Khanh) កើតឆ្នាំ ១៩៥៧
ត្រូវរដ្ឋាភិបាលវៀតណាមឃុំឃាំងនៅក្នុងផ្ទះនៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០០៧
ត្រូវតុលាការបក្សកុម្មុយនិស្តយួនកាត់ទោសឲ្យជាប់គុក ២ ឆ្នាំ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
ត្រូវតុលាការយួនបានចេញដីកាដោះលែងចេញពីពន្ធនាគារវិញ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០០៩
ព្រះតេជព្រះគុណ លី សឿង (Ly Suong) ហៅ ធឿន
កើតឆ្នាំ ១៩៧៥
សព្វថ្ងៃនៅ ប្រទេសហូឡង់
ស្រុកកំណើត ខ្វាន់តាំង ទីរួមស្រុកអណ្តូងទឹក ស្រុកអណ្តូងទឹក ខេត្តឃាំ្លង ។
(Hamlet 5, Long Phu town, Long Phu district, Soc Trang Province)
កម្រិតសិក្សាវៀតណាមថ្នាក់ទី ១២
បួសរៀននៅវត្តទឹកប្រៃ
ឱពុកឈ្មោះ លី យ៉ាន (Ly Dal)កើតឆ្នាំ ១៩៣១
ម្ដាយឈ្មោះ វឿង ធី តឺ (Vuong Thi Tu) កើតឆ្នាំ ១៩៣២
ត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ។
ត្រូវតុលាការបក្សកុម្មុយនិស្តយួនកាត់ទោសឲ្យជាប់គុក ២ ឆ្នាំ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
តុលាការយួនបានចេញដីកាដោះលែងចេញពីពន្ធនាគារវិញ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០០៨ ។