ដោយ ស៊ឺន ចែងចើន នៅថ្ងៃ ៤ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក នឹងប្រារព្ធខួប ៧០ ឆ្នាំ ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ឲ្យទៅវៀតណាមធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។ ខាងក្រោមនេះ ជាដំណឹងនៃពិធីបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ដែល នឹងប្រារព្ធដោយអង្គការ សមាគមខ្មែរកម្ពុជាក្រោម សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ដែលការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបាន នៅថ្ងៃទី ៣១ ខែឧសភា នេះ ។ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា នឹងប្រារព្វខួប ៧០ ឆ្នាំ ដើម្បីរំឭកដល់ថ្ងៃប្រវត្តិសាស្រ្ត ដែលបារាំង បានផ្ទេរដែនដីកម្ពុជាក្រោម ឬកូស័ងស៊ីន ឲ្យធ្វើជារដ្ឋចំណុះវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ […]
៧០ ឆ្នាំ ៤ មិថុនា
ប្រវត្តិសង្ខេបនៃទឹកដីខ្មែរកម្ពុជាក្រោម ក្រោមការគ្រប់គ្រងដោយវៀតណាម ក្នុងខួបលើកទី ៧០
ដោយ ជុន ច័ន្ទបុត្រ | RFA ការរម្លឹកអំពីប្រវត្តិសង្ខេបនៃទឹកដីខ្មែរកម្ពុជាក្រោម ការធ្វើយួនូនីយកម្មលើទឹកដីខ្មែរកម្ពុជាក្រោម ការងើបតស៊ូរបស់វីរជនខ្មែរកម្ពុជាក្រោម ព្រមទាំងការទាមទារសិទ្ធិស្វ័យសម្រេចរបស់ខ្មែរកម្ពុជាក្រោម ក្នុងឱកាសខួបលើកទី៧០ នៃការគ្រប់គ្រងទឹកដីខ្មែរកម្ពុជាក្រោម ដោយប្រទេសវៀតណាម។ ប្រវត្តិទឹកដីខ្មែរកម្ពុជាក្រោម៖ ទឹកដីកម្ពុជាក្រោម ឬដែលបារាំងហៅថាដែនដី កូសាំងស៊ីន (Cochinchine) ពីបរមបុរាណរបស់ខ្មែរ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ក្រោមការចុះហត្ថលេខាប្រគល់ទឹកដីនេះទៅអោយប្រទេសវៀតណាម ដោយប្រធានាធិបតីបារាំង លោក វាំងសង់ អូរីយូល (Vincent Auriol)។ អ្នកដែលបានទៅដល់ដែនដីកម្ពុជាក្រោមនេះ ប្រាកដជាឃើញប្រត្យក្សផ្ទាល់នឹងភ្នែកថា នោះគឺជាទឹកដីដ៏សម្បូររុងរឿង និងដ៏មានជីរជាតិ ដែលពោរពេញទៅដោយសក្ដានុពលកសិកម្ម និងសេដ្ឋកិច្ច។ តាមពិត ជនជាតិវៀតណាម បាននាំគ្នាមកតាំងលំនៅលើដែនដីសណ្ដទន្លេមេគង្គកូសាំងស៊ីន នេះ តាំងពីដើមសតវត្សទី១៧ មកម្ល៉េះ។ នៅគ្រានោះ ព្រះរាជានៃប្រទេសកម្ពុជា គឺព្រះបាទជ័យជេដ្ឋាទី២ ឬព្រះបាទជ័យចេស្ដាទី២ មានព្រះជាយាជាជនជាតិវៀតណាម ដែលមានព្រះនាមថា ម្ចាស់ក្សត្រីអង្គចូវ។ ព្រះជាយារបស់ព្រះបាទព្រះបាទជ័យចេស្ដាទី២ នេះ […]
ប្រកាសឈ្មោះអ្នកឧបត្ថម្ភប្រាក់ សម្រាប់សន្និសីទអន្តរជាតិ ស្តីពី «សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯងរបស់ខ្មែរក្រោម»
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងសហការជាមួយអង្គការចំនួនពីរទៀត គឺអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) និងវិទ្យាស្ថានហាវ៉ៃ ដើម្បីសិទ្ធិមនុស្ស នឹងធ្វើសន្និសីទអន្តរជាតិ ដើម្បីរំឭកដល់ខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន ក្រោមប្រធានបទ “សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯងរបស់ខ្មែរក្រោម” ។ សន្និសីទនេះ នឹងធ្វើនៅក្នុងវិមានសន្តិភាព នាទីក្រុងឡាអេ នៃប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។ មកដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ នេះ ; ថ្នាក់ដឹកនាំ និងសមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បានបរិច្ចាគថវិកាជាបន្តបន្ទាប់ សម្រាប់ឧបត្ថម្ភដល់សន្និសីទនេះ តាមរយៈនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ចា៎! តទៅនេះ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា […]
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋវ៉ាស៊ិនតោនស្តេត ប្រារព្វទិវាខ្មែរក្រោមនៅក្រោមនឹមអាណានិគមយួន
នៅថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ ២០១៩ សប្ដាហ៍កន្លងទៅនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំ រដ្ឋ Washington State សហរដ្ឋអាមេរិក បានរៀបចំពិធីបុណ្យ ខួប ៧០ ឆ្នាំ នៃទិវាកម្ពុជាក្រោម ឋិតនៅក្រោមនឹមអាណានិគមយួន ។ ព្រះសង្ឃ ថ្នាក់ដឹកនាំ និងសមជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលពិធីនេះ នៅក្នុងវត្តចន្ទរង្សី នាទីក្រុង Tacoma ដើម្បីរំឭកដល់ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ឲ្យយួនគ្រប់គ្រងកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ កម្មពិធីនេះ ប្រព្រឹត្តទៅដោយមានកិច្ចនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និងថ្វាយភត្តដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនខ្មែរគ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ និងសាសនានៅដែនដីកម្ពុជាក្រោម ។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅរដ្ឋវ៉ាស៊ិនតោនស្តេត បានឡើងថ្លែងចាប់អារម្មណ៍ម្នាក់ម្តងៗ […]
អាជ្ញាធរយួនបង្ខំយុវជនខ្មែរក្រោមឲ្យចុះកិច្ចសន្យាឈប់ ពាក់អាវយឺតដែលមានសញ្ញា ៧០ ឆ្នាំ
ដោយ ថាច់ ប្រីជា គឿន ក្រុមយុវជនខ្មែរក្រោមមួយក្រុម នៅភូមិមេរងថ្មី ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ដែលពាក់អាវយឺតខ្មែរក្រោមមានរូបសញ្ញា “៧០ ឆ្នាំ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន” ត្រូវអាជ្ញាធរយួនហៅទៅសួរចម្លើយជាបន្តបន្ទាប់ និងហាមមិនឲ្យពាក់អាវយឺតនោះតទៅទៀត ។ ការហៅទៅសួរចម្លើយ និងហាមប្រាមនេះ ធ្វើឡើងបន្ទាប់ពីក្រុមយុវជនទាំងនោះ បានពាក់អាវយឺតនេះនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ កាលពី ខែមេសា កន្លងទៅនេះ និងបានបង្ហោះរូបថតរបស់ខ្លួនតាមបណ្ដាញសង្គម Facebook ។ នៅថ្ងៃទី ១៥, ១៦ និង ១៧ ខែឧសភា ឆ្នាំ ២០១៩ ភ្នាក់ងារនគរបាលយួន បានមកដល់ផ្ទះកោះហៅ លោក តូ ហ្វាង ចឿង ទៅសួរចម្លើយជាបន្តបន្ទាប់ ទាក់ទងទងនឹងករណីពាក់អាវយឺត ដែលមានរូបសញ្ញា “៧០ ឆ្នាំ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន” ។ លោក តូ […]
ឈ្មោះអ្នកឧបត្ថម្ភប្រាក់សម្រាប់សន្និសីទអន្តរជាតិ (ភាគ ១)
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងសហការជាមួយអង្គការចំនួនពីរទៀតគឺ អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) និង វិទ្យាស្ថានហាវ៉ៃដើម្បីសិទ្ធិមនុស្ស នឹងធ្វើសន្និសីទអន្តរជាតិ ដើម្បីរំឭកដល់ខួប ៧០ ឆ្នាំ ថ្ងៃ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន ក្រោមប្រធានបទ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោម” ។ សន្និសីទនេះ នឹងធ្វើនៅក្នុងវិមានសន្តិភាព នាទីក្រុងឡាអេ នៃ ប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។ មកដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៩ នេះ ថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បានបរិច្ចាគថវិកាជាបន្តបន្ទាប់សម្រាប់ឧបត្ថម្ភដល់សន្និសីទនេះតាម រយៈ នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ព្រះតេជព្រះគុណ […]
យុវជនពាក់អាវយឺតខ្មែរក្រោម ត្រូវអាជ្ញាធរយួនកោះហៅទៅសួរចម្លើយ
ដោយ ស៊ឺន ចែងចើន អាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង និងខេត្តឃ្លាំង បានកោះហៅយុវជនម្នាក់ និងអតីតព្រះចៅអធិការវត្តម្នាក់ទៀត ទៅសាកសួរករណីដោយឡែកពីគ្នា ជុំវិញការប្រើប្រាស់បណ្ដាញសង្គម ដោយអាជ្ញាធរវៀតណាម ចាត់ទុកថា ជាករណីខុសច្បាប់ ។ អាជ្ញាធរយួន នៅថ្ងៃទី ១៥ និង ១៦ ខែឧសភា ឆ្នាំ ២០១៩ នេះ បានចេញលិខិតកោះហៅយុវជនខ្មែរក្រោម ១ រូប ទៅសួរចម្លើយ បន្ទាប់ពីយុវជនរូបនេះ ពាក់អាវយឺតខ្មែរក្រោម ដែលមានដាក់អក្សរ «៧០ ឆ្នាំ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន» ។ អាវយឺតនេះ បោះពុម្ពសម្រាប់ផ្សព្វផ្សាយ នៅក្នុងពិធីរំឭកដល់ខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន និងសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «សិទ្ធិរបស់ខ្មែរក្រោម ក្នុងការទទួលបាននូវសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ដែល នឹងធ្វើនៅក្នុងវិមានសន្តិភាព (Peace Palace) […]
ខ្មែរក្រោម នៅកម្ពុជា នឹងប្រារព្វពិធីរំឭកខួប ៧០ ឆ្នាំ ថ្ងៃអាណានិគមបារាំងកាត់ទឹកដីកម្ពុជាក្រោម ឲ្យវៀតណាម
អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា នឹងប្រារព្វខួបលើកទី ៧០ ឆ្នាំ នៃថ្ងៃប្រវត្តិសាស្រ្ត ដែលអាណានិគមបារាំងបានកាត់ទឹកដីកម្ពុជាក្រោម ឲ្យទៅវៀតណាមគ្រប់គ្រងរហូតដល់បច្ចុប្បន្ន ។ ពិធីនេះ នឹងធ្វើឡើង នៅថ្ងៃទី ៤ មិថុនា ខាងមុខ នៅទីលានប្រជាធិបតេយ្យថ្មី ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ពិធីនេះ នឹងចាប់ផ្តើម ពីម៉ោង ៧ កន្លះ រហូតដល់ម៉ោង ៥ ល្ងាច និងមានពិធីរាប់បាត្រព្រះសង្ឃចំនួន ១៩៤៩ អង្គ គឺត្រូវ នឹងចំនួនឆ្នាំ ដែលបារាំងបានធ្វើច្បាប់ផ្ទេរដែនដីកម្ពុជាក្រោម ឲ្យវៀតណាម នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ការប្រារព្វពិធីនេះ ក៏ នឹងមានព្រះរាជតំណាង ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី យាងចូលរួមដែរ ។ […]
ខ្មែរក្រោមខំតស៊ូមតិ ឲ្យមានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង លើទឹកដីកម្ពុជាក្រោម
ដោយ សុខ ខេមរា | VOA ក្រុមអ្នកតស៊ូមតិខ្មែរកម្ពុជាក្រោម បានបន្តការតស៊ូមតិរបស់ខ្លួននៅលើឆាកអន្តរជាតិ នៅក្នុងពេលពួកគេប្រុងប្រៀបរៀបចំសន្និសីទធំមួយក្នុងប្រទេសហូឡង់ ដើម្បីស្វែងរកការគាំទ្រឲ្យមានសិទ្ធិស្វ័យសម្រេចលើជោគវាសនាដោយខ្លួនឯងនិងសេរីភាព ហើយ នឹងការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោមដែលរស់នៅលើទឹកដីខ្មែរដែលបារាំងកាត់ឲ្យទៅ វៀតណាមគ្រប់គ្រងកាលពីឆ្នាំ១៩៤៩។ ក្រុមមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្លែងនៅសប្តាហ៍នេះថា ពលរដ្ឋខ្មែរក្រោម ដែលរស់នៅជុំវិញពិភពលោកនិងក្រុមអ្នកជំនាញនានា នឹងជួបប្រជុំគ្នានៅក្នុងទីក្រុង ឡាអេ ប្រទេសហូឡង់នៅដើមខែមិថុនាឆ្នាំ២០១៩ខាងមុខដើម្បីចូលរួមក្នុងសន្និសីទ ពិភពលោកលើកទី២ ដែលផ្តោតលើ «សិទ្ធិខ្មែរក្រោមក្នុងការសម្រេចជោគវាសនា ដោយខ្លួនឯង» ក្នុងពេលជាមួយគ្នាដែលមានការប្រារព្ធខួបលើកទី៧០ នៃការបាត់បង់ ទឹកដីកម្ពុជាក្រោម។ ការបន្តកិច្ចប្រឹងប្រែងតស៊ូមតិលើឆាកអន្តរជាតិ គឺដើម្បីធ្វើឲ្យមានសេរីភាព និងការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកម្ពុជាក្រោមដែលបារាំង បានកាត់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមកាលពី៧០ឆ្នាំមុនផងដែរ។ ក្នុងដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍នេះ ដើម្បីជួបប្រជុំជា មួយក្រុមមន្ត្រីក្រសួងការបរទេស និងទីភ្នាក់ងារអន្តរសាសនាអាមេរិកដើម្បីបន្តការ តស៊ូមតិ និងជម្រាបពីស្ថានភាពសិទ្ធិមនុស្ស និង សេរីភាពសាសនារបស់ពលរដ្ឋខ្មែរក្រោមផងនោះ លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្លែង ប្រាប់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា ការតស៊ូមតិលើឆាកអន្តរជាតិនេះគឺធ្វើឡើង តាមច្បាប់និងបែបអហិង្សា។ «ហើយយើងក៏មិនចង់ធ្វើអ្វីឲ្យគ្រោះថ្នាក់ដល់ជីវិតបងប្អូនខ្មែរក្រោមដែរ យើងធ្វើតាម រយៈការទូតអន្តរជាតិ តាមផ្លូវច្បាប់អន្តរជាតិដោយសន្តិវិធី»។ […]
ដំណឹងស្ដីពី សន្និសីទអន្តរជាតិនៅទីក្រុងឡាអេ ស្ដីពីខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និសីទអន្តរជាតិ ដើម្បីរំឭកដល់ខួប ៧០ ឆ្នាំ ថ្ងៃ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន” ក្រោមប្រធានបទ “សិទ្ធិរបស់ខ្មែរក្រោមក្នុងការទទួលបាននូវសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ។ យោងតាមសេចក្ដីជូនដំណឹងរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា សន្និសីទនេះនឹងធ្វើនៅក្នុង វិមានសន្តិភាព (Peace Palace) នា ទីក្រុងឡាអេ នៃប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ដើម្បីរំឭកដល់ថ្ងៃដែលបារាំង បានផ្ទេរដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន ឲ្យធ្វើជារដ្ឋចំណុះវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីសន្និសីទនេះ បានបញ្ជាក់អំពីអត្ថន័យ នៃ ការផ្ទេរទឹកដីកម្ពុជាក្រោម ទៅអាណានិគមយួនដោយបារាំង យ៉ាងនេះថា៖ “កម្ពុជាក្រោម គឺជា តំបន់ទំនាបនៃប្រទេសកម្ពុជា ឬ ភាគខាងត្បូងនៃប្រទេសកម្ពុជា […]