សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងសហការជាមួយអង្គការចំនួនពីរទៀតគឺ អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) និង វិទ្យាស្ថានហាវ៉ៃដើម្បីសិទ្ធិមនុស្ស នឹងធ្វើសន្និសីទអន្តរជាតិ ដើម្បីរំឭកដល់ខួប ៧០ ឆ្នាំ ថ្ងៃ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន ក្រោមប្រធានបទ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោម” ។ សន្និសីទនេះ នឹងធ្វើនៅក្នុងវិមានសន្តិភាព នាទីក្រុងឡាអេ នៃ ប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។
មកដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៩ នេះ ថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បានបរិច្ចាគថវិកាជាបន្តបន្ទាប់សម្រាប់ឧបត្ថម្ភដល់សន្និសីទនេះតាម រយៈ នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាន នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អាននូវនាមសប្បុរសទាំងនោះ ជាលំដាប់លំដោយដូចតទៅ៖