ប្រកាស​ឈ្មោះ​អ្នកឧបត្ថម្ភ​ប្រាក់​ សម្រាប់​សន្និសីទ​អន្តរជាតិ​ ស្តី​ពី​ «សិទ្ធិ​សម្រេចវាសនា​ខ្លួន​ ដោយខ្លួនឯង​របស់​ខ្មែរក្រោម​»

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នឹង​សហការ​ជាមួយ​អង្គការ​ចំនួន​ពីរ​ទៀត​ គឺ​អង្គការ​ប្រជាជាតិ​ និង​ប្រជាជន​គ្មាន​តំណាង​ (UNPO​) និង​វិទ្យាស្ថាន​ហា​វ៉ៃ​ ដើម្បី​សិទ្ធិមនុស្ស​ នឹង​ធ្វើសន្និសីទ​អន្តរជាតិ​ ដើម្បី​រំឭក​ដល់​ខួប​ ៧០​ ឆ្នាំ​ ថ្ងៃ​កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​ ក្រោម​ប្រធានបទ​ “សិទ្ធិ​សម្រេចវាសនា​ខ្លួន​ ដោយខ្លួនឯង​របស់​ខ្មែរក្រោម​” ។ សន្និសីទ​នេះ​ នឹង​ធ្វើ​នៅក្នុង​វិមាន​សន្តិភាព​ នាទី​ក្រុង​ឡា​អេ​ នៃ​ប្រទេស​ហូ​ឡង់​ នៅ​ថ្ងៃទី​ ១ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ ។ មកដល់​ថ្ងៃទី​ ២៦​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ ​; ថ្នាក់ដឹកនាំ​ និង​សមាជិក​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ជុំវិញ​ពិភពលោក​ បាន​បរិច្ចាគ​ថវិកា​ជាបន្តបន្ទាប់​ សម្រាប់​ឧបត្ថម្ភ​ដល់​សន្និសីទ​នេះ​ តាមរយៈ​នាយកដ្ឋាន​ព័ត៌មាន​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ។ ចា៎​! តទៅ​នេះ​ ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ អាន​នូវ​នាម​សប្បុរស​ទាំងនោះ​ ជាលំដាប់​លំដោយ​ ដូចតទៅ​៖