តស៊ូមតិ

ខួប ២០ ឆ្នាំ ថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិក ​អង្គការ​ប្រជាជាតិ​ ​និង​ប្រជាជន​គ្មាន​តំណាង ហៅ​កាត់​​ថា​ UN​P​O

ដោយ ស៊ឺន ចែងចើន សហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាចលនាតស៊ូដោយសន្តិវិធី និងអហិង្សា ដើម្បីទាមទារ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ជូនប្រជាជាតិខ្មែរក្រោម ស្របតាមច្បាប់អង្គការសហប្រជាជាតិ ។ នៅថ្ងៃទី ១៥ កក្កដា ២០២១ នេះ ជាខួប ២០ ឆ្នាំ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកពេញសិទ្ធិនៃ អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (Unrepresented Nation and Peoples Organization) ហៅកាត់ជាភាសាអង់គ្លេសថា UNPO កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ។ សូមបញ្ជាក់ថា សហព័ន្ធខែ្មរកម្ពុជាក្រោម ក្នុងជំនាន់ដែលដឹកនាំដោយលោក សឺង ទួន ជាប្រធានប្រតិបត្តិ មានចក្ខុវិស័យភ្លឺស្វាង និងទស្សនវិស័យវែងឆ្ងាយ បានលើកយកបទពិសោធន៍ ការតស៊ូរបស់បុព្វបុរសខែ្មរក្រោម ពីសម័យមុន មកជជែកវែកញែក ពិចារណា […]

សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោស​សមត្ថកិច្ច​វៀតណាម​ ​ដែល​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​រឹប​អូសសៀវភៅ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​

ដោយ គឹម សាវតា សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសសមត្ថកិច្ចវៀតណាម នៅខេត្តព្រះត្រពាំង ដែលបានរឹបអូសឯកសារ ស្តីពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ និងបានឃុំខ្លួនបុរសម្នាក់ ដែលពាក់អាវយឺតមានសញ្ញាគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ។ ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានជូនដំណឹងទៅអង្គការសហប្រជាជាតិ និងស្ថាប័នសិទ្ធិមនុស្សមួយចំនួន ដើម្បីជំរុញឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្សខ្មែរក្រោម ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលចេញកាលពីថ្ងៃទី ២៩ ខែមិថុនាកន្លងមកឲ្យដឹងថា កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ នេះ គឺមានដំណឹងគួរឲ្យសោកស្តាយពីរ ដែលពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម បានចែករំលែកក្នុងបណ្ដាញសង្គម ទី ១ នោះគឺ វីដេអូដែលសមត្ថកិច្ចវៀតណាម រឹមអូសកូនសៀវភៅ ស្តីពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ចំនួន ១៥០ ក្បាល ពីពលរដ្ឋខ្មែរក្រោមមួយរូបឈ្មោះ ថាច់ ថា ដែលសៀវភៅទាំងនោះ ស្តីអំពី កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស […]

សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវសប្បុរសជនឲ្យជួយកសាងបង្ហើយសាលាឆទាន ក្នុងខេត្តលង់ហោរ ក្រោយអាជ្ញាធរវៀតណាម រារាំងមិនឲ្យសាងសង់

ដោយ លី ឈូន អាជ្ញាធរវៀតណាម នៅខេត្តលង់ហោរ ជាច្រើនលើក ច្រើនសារ ធ្វើការរារាំង ជាបន្តបន្ទាប់ មិនឲ្យពុទ្ធបរិស័ទខ្មែរក្រោម ក្នុងភូមិកន្រែងបន្តកសាងសាលាឆទានមួយខ្នង ក្នុងភូមិរបស់ខ្លួននាពេលកន្លងមក និងការបង្ករល្បិចប្រើកម្លាំង រារាំងជាទ្រង់ទ្រាយធំកាលពីថ្ងៃទី ២៨ ខែមិថុនា សប្តាហ៍កន្លងទៅ ដែលករណីនេះ អង្រួនឲ្យរំជួលដល់ពលរដ្ឋខ្មែរ ពុទ្ធបរិស័ទខ្មែរ ខ្មែរក្រោម ទាំងក្នុង និងក្រៅស្រុកនោះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ផ្ដើមប្ដេជ្ញាអំពាវនាវដល់សប្បុរសជនទូទាំងពិភពលោកឲ្យជួយកសាងបង្ហើយសាលាឆទានដ៏ចម្រូងចម្រាស់មួយនេះ ។ ការអំពាវនាវរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នេះ ត្រូវបានពលរដ្ឋខ្មែរ ខ្មែរក្រោម នៅគ្រប់ទិសទី សាទរ និងចូលរួមឧបត្ថម្ភជាច្រើនផងដែរ ។ តែទន្ទឹមនឹងនេះដែរ ពុទ្ធបរិស័ទខ្មែរក្រោមខ្លះ នៅភូមិកន្រែង បែរជាមានការព្រួយបារម្ភ ព្រោះតែខ្លាចអាជ្ញាធរយួនរឹតតែធ្វើទុក្ខបុកម្នេញកពួកគាត់បន្ថែមទៀត ព្រោះតែជំនួយរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម  ។ ផ្ទុយទៅវិញ អង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម និងអ្នកតស៊ូមតិខ្មែរក្រោម យល់ឃើញថា ការភ័យខ្លាចរបស់បពលរដ្ឋខ្មែរក្រោម ភូមិកន្រែងនេះ ក៏ព្រោះតែពួកគាត់មិនទាន់យល់ច្បាស់ អំពីច្បាប់នៃប្រទេសវៀតណាមផង ច្បាប់សិទ្ធិមនុស្សជាមូលដ្ឋានផង […]

សហព័ន្ធខ្មែរកម្ពុជាក្រោម និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម ​នៅ​កម្ពុជា​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​លើក​ទី ៧២ ឆ្នាំ

ដោយ យន់ សាមៀន | RFA Khmer អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅក្នុង និងក្រៅស្រុករួមទាំងយុវជនខ្មែរក្រោម រស់នៅលើទឹកដីកំណើតប្រារព្ធខួបបាត់បង់ទឹកដីលើកទី ៧២ ឆ្នាំថ្ងៃទី ៤ មិថុនាខាងមុខ ។ សម្រាប់ខួប ៧២ ឆ្នាំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបំផុសចលនាឲ្យពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកំណើតរក្សាអត្តសញ្ញាណជាខ្មែរក្រោម នៅលើទឹកដីកំណើត ដើម្បីឈានទៅទាមទារសិទ្ធិស្វ័យសម្រេចវាសនាដោយខ្លួន ទៅថ្ងៃអនាគត ។ ពលរដ្ឋខ្មែរក្រោម បានបាត់បង់ទឹកដីដើមកំណើត ដោយសារតែបារាំង (France) បានកាត់ទឹកដីខ្មែរក្រោម ឲ្យវៀតណាម ទាំងខុសច្បាប់អស់រយៈពេល ៧២ ឆ្នាំហើយ គិតត្រឹមថ្ងៃទី ៤ មិថុនាខាងមុខ ។ អង្គការសមាគមខ្មែរកម្ពុជាក្រោម ក្នុងស្រុក និងក្រៅស្រុកលើកឡើងថា ចាប់តាំងពីវៀតណាម បានគ្រប់គ្រងទឹកដីខ្មែរក្រោម ទាំងខុសច្បាប់មក អាជ្ញាធរវៀតណាម បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់ អត្តសញ្ញាណខ្មែរក្រោម ពីទឹកដីកំណើត ។ មហិច្ឆតារបស់វៀតណាម ក្នុងការបំបាត់ អត្តសញ្ញាណខ្មែរក្រោម រួមមាន […]

សហព័ន្ធ និង​យុវជន​ខ្មែរ​ក្រោម ​ស្នើសុំ​អន្តរជាតិ​អន្តរាគមន៍​ករណី​វៀតណាម ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​កំណើត​

ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធ និងយុវជនខ្មែរក្រោម ស្នើសុំអន្តរជាតិ និងអង្គការសហប្រជាជាតិអន្តរាគមន៍ករណីវៀតណាម រំលោភសិទ្ធិជនជាតិដើមកំណើត ។ សំណើនេះ ធ្វើឡើងដោយសារតែយុវជនខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោមមួយចំនួន បន្តរងការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរវៀតណាម ជុំវិញការបញ្ចេញមតិ និងបញ្ហាដីធ្លី ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើជាសាធារណៈឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ អន្តរាគមន៍ទៅវៀតណាម ឲ្យផ្តល់សិទ្ធិឲ្យពេញលេញដល់ពលរដ្ឋខ្មែរក្រោម ជាជនជាតិដើមកំណើត ។ សេចក្ដីថ្លែងការណ៍ ចេញកាលពីសប្ដាហ៍មុននេះ ជាការឆ្លើយតបនឹងសមត្ថកិច្ចវៀតណាម ដែលបានឃាត់ខ្លួនយុវជនខ្មែរក្រោមម្នាក់ និងរឹបអូសសៀវភៅសេចក្ដីប្រកាស របស់អង្គការសហប្រជាជាតិ ស្ដីពី «សិទ្ធិជនជាតិដើម» ចំនួនមួយរយក្បាល ក្រោមបទចោទប្រកាន់ថា លោកបោះពុម្ពសៀវភៅ ដោយគ្មានច្បាប់អនុញ្ញាត ។ កាលពីថ្ងៃទី ១៣ មេសា អាជ្ញាធរខេត្តវាលប្រើស ដែលវៀតណាម បានប្ដូរឈ្មោះទៅជាខេត្តដុងណៃ (Dong Nai) បានសម្រុកចូលផ្ទះ និងបានឃាត់ខ្លួន យុវជនខ្មែរក្រោម លោក យឿង ខាយ […]

យុវជន​ខ្មែរក្រោម យឿង ខាយ ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ ពី​អង្គការសហប្រជាជាតិ​ ​ករណី​អាជ្ញាធរ​វៀតណាម​ ដកហូត​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​

ដោយ យាង សុធារិន្ទ យុវជនខ្មែរក្រោម យឿង ខាយ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ បានដាក់ញត្តិទៅកាន់ ការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីស្នើសុំស្ថាប័នកំពូលអន្តរជាតិមួយនេះ ជួយធ្វើអន្តរាគមន៍ទៅកាន់រដ្ឋាភិបាល នៃបក្សកុម្មុយនិស្តវៀតណាម ករណីអាជ្ញាធរវៀតណាម ខេត្តដូនណៃ ដែលកាលពីថ្ងៃទី ១៣ ខែមេសា បានចាប់ខ្លួនលោកទៅសួរចំលើយយ៉ាងកំរោល ដោយគ្មានដីកាបង្គាប់ពីតុលាការ និងបានដកហូត សៀវភៅស្តីពីសិទ្ធិជនជាតិដើម របស់អង្គការសហប្រជាជាតិ ដែលលោកបានបោះពុម្ពចំលង ដើម្បីចែកចាយដល់ពលរដ្ឋខ្មែរក្រោម ។ ករណីរំលោភបំពានលើយុវជន យឿង ខាយ នេះ កន្លងទៅ ក៏ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ទាមទារឱ្យអាជ្ញាធរសមត្ថកិច្ចវៀតណាម សុំទោស លោក យឿង ខាយ ជាសាធារណៈ និងសងសៀវភៅសិទ្ធិជនជាតិដើមមកឱ្យលោកវិញ ផងដែរ ។ ដោយមិនរំពឹងថារដ្ឋាភិបាលវៀតណាម មានឆន្ទៈរកយុត្តិធម៌ឱ្យខ្លួន យុវជនខ្មែរក្រោម […]

សហព័ន្ធខ្មែរកម្ពុជាក្រោម បង្កើត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន តាមបណ្ដាញអ៊ិនធឹណិត ដើម្បីផ្សព្វផ្សាយព័ត៌មានពិតដល់ខ្មែរក្រោម

ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្កើតវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន តាមបណ្ដាញអ៊ិនធឹណិត ដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនដល់ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើតឲ្យយល់ដឹងពីសិទ្ធិជាជនជាតិដើម ។ ក្រៅពីផ្តល់ព័ត៌មានពិតដល់ពលរដ្ឋខ្មែរក្រោម សារព័ត៌មានតាមបណ្ដាញអ៊ិនធឹណិតនេះ ក៏ដើរតួនាទីយ៉ាងសំខាន់ ជម្រាបព័ត៌មានជូនសហគមន៍អន្តរជាតិឲ្យដឹង ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម បង្កឡើងដោយអាជ្ញាធរវៀតណាមផងដែរ ។ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មានព្រៃនគរ កំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីពាំនាំព័ត៌មានតាមប្រព័ន្ធអ៊ិនធឹណិត ទៅឱ្យដល់ខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមការត្រួតត្រារបស់របបកុម្មុយនិស្តវៀតណាម ។ សព្វថ្ងៃនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានប្រើប្រាស់បណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) និងយូធូប (Youtube) ដើម្បីផ្សព្វផ្សាយ ព័ត៌មានបន្តពី គេហទំព័រ (VOKK) និងសារព័ត៌មានព្រៃនគរ ដោយសារតែពលរដ្ឋខ្មែរក្រោម ងាយទទួលបានព័ត៌មានទាំងនោះ តាមបណ្តាញសង្គម ។ សហព័ន្ធ កាលពីពេលថ្មីៗ ក៏បានបង្កើតកម្មវិធីព័ត៌មានប្រចាំសប្ដាហ៍ថ្មីមួយ ផ្សាយតាមបណ្ដាញសង្គម (Facebook) ដែលមានឈ្មោះថា «អរុណសួស្ដីកម្ពុជាក្រោម» […]

សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោស​វៀតណាម​ ករណី​កាត់ទោស​កសិករ​ខ្មែរក្រោម ៤ រូប​

ដោយ ថាច់ វឿង សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែងការណ៍នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានប្រកាសសាលក្រមផ្ដន្ទាទោសកសិករខ្មែរក្រោមចំនួន ៤ ឲ្យជាប់គុក ពី ៦ ខែទៅ ២ ឆ្នាំកន្លះ និងជំរុញឲ្យវៀតណាមត្រូវគោរពសិទ្ធិមនុស្សជាមូលដ្ឋានចំពោះពលរដ្ឋខ្មែរក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១០ ខែធ្នូ បានរៀបចំវេទិកាពិភាក្សាស្ដីពី ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្រោមប្រធានបទ «ក្រោកឈរដើម្បីសិទ្ធិមនុស្ស» ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្សនៅកម្ពុជាក្រោម ខណៈដែលពួកគេមើលឃើញថា រដ្ឋាភិបាលវៀតណាម បានបង្កើនការរឹតត្បិតសិទ្ធិសេរីភាព និងការចាប់ខ្លួនពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារ ដោយសារតែពួកគេទាមទារសិទ្ធិដីធ្លី ។ វេទិកានេះ ធ្វើតាម Online និងផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម Facebook នៃ វិទ្យុសំឡេងកម្ពុជាក្រោម ។ គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលធ្វើជាវាគ្មិននៅក្នុងវេទិកាពិភាក្សានេះ រួមមាន ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា […]

សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​អន្តរាគមន៍​ទៅ​តុលាការ​វៀតណាម​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​កសិករ​ខ្មែរ​ក្រោម

ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ថ្កោលទោសតុលាការវៀតណាម ដែលបានកាត់ទោសកសិករខ្មែរក្រោមចំនួន ៤ នាក់ឲ្យជាប់ពន្ធនាគារ ចាប់ពី ៦ ខែ ទៅដល់ ជិតបីឆ្នាំ ដោយចោទប្រកាន់កសិករខ្មែរក្រោមទាំងនោះថា បានប្រើប្រាស់ហិង្សាប្រឆាំងនឹងអាជ្ញាធរសាធារណៈវៀតណាម កាលពីខែឧសភាកន្លងទៅ ។ សាលក្រមតុលាការនេះ ធ្វើឡើងដោយសារតែពលរដ្ឋខ្មែរក្រោមរាប់រយនាក់ បាននាំគ្នាតវ៉ា និងប៉ះទង្គិចនឹងអាជ្ញាធរវៀតណាម ពេលអាជ្ញាធរចុះមករឹបអូសដីខ្មែរក្រោម ដែលពួកគេបានធ្វើស្រែចម្ការ តាំងពីដូនតាមក ដោយគ្មានសំណង ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ចេញសេចក្ដីថ្លែងការណ៍ ស្នើឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ទៅវៀតណាម ឲ្យទម្លាក់ចោលការចោទប្រកាន់ទៅលើពលរដ្ឋខ្មែរក្រោមចំនួន ៤ នាក់ ដែលកំពុងប្រឈមមុខនឹងជាប់ពន្ធនាគារដោយអយុត្តិធម៌ ។ សេចក្ដីថ្លែងការណ៍បន្តថា ពលរដ្ឋខ្មែរក្រោម ជាកសិករក្រីក្រ ត្រូវការដីស្រែ ដើម្បីបង្កបង្កើនផល ចិញ្ចឹមជីវិត ក្នុងពេលនៃការរាតត្បាតជំងឺកូវីដ- ១៩ ។ សំណើរបស់តំណាងពលរដ្ឋខ្មែរក្រោមនេះ ធ្វើឡើងដោយសារតែតុលាការខេត្តក្រមួនស នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម កាលថ្ងៃទី ៣ ខែធ្នូ […]

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹង​ប្ដឹង​អន្តរជាតិ​ករណី​យួន​បិទទ្វារ​របង​ផ្ទះ​ខ្មែរក្រោម​

ដោយ ស៊ឺន ចែងចើន និង ថាច់ ប្រីជា គឿន អាជ្ញាធរវៀតណាម នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា សប្ដាហ៍នេះ បានចុះបិទទ្វាររបងចេញចូលផ្ទះរបស់ខ្មែរក្រោមមួយគ្រួសារ នៅក្នុងខេត្តព្រះត្រពាំង ដែលកំពុងមានជម្លោះដីធ្លីជាមួយ នឹងជនជាតិយួន ។ ការបិទទ្វាររបងចេញចូលផ្ទះនេះ បន្ទាប់ពីនាយកដ្ឋានអនុវត្តសាលដីការដ្ឋប្បវេណីខេត្តព្រះត្រពាំងរបស់រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី ៥ ខែវិច្ឆិកា បានកោះហៅក្រុមគ្រួសារជាពលរដ្ឋខ្មែរក្រោម ទៅចុះហត្ថលេខាទទួលស្គាល់ លើការអនុវត្តសាលក្រមជាស្ថាពររបស់តុលាការ តែគ្រួសារខ្មែរក្រោមបានបដិសេធសេចក្ដីសម្រេចរបស់តុលាការ ហើយលើកឡើងថា ទង្វើរបស់អាជ្ញាធរដែលសហការនឹងជនជាតិយួនោះ ជាការរំលោភបំពាន និងមាក់ងាយដល់ជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក ។ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងលើកយកបញ្ហានេះ រាយការណ៍ទៅអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីអន្តរាគមន៍ ទៅរដ្ឋាភិបាលវៀតណាមឲ្យឈប់រំលោភបំពានសិទ្ធិលើខ្មែរក្រោមម្ចាស់ស្រុក ។ គ្រួសារខ្មែរក្រោមមួយគ្រួសារ នៅភូមិចំការ សង្កាត់ទី ៩ ខណ្ឌទី ៩ ទីក្រុងព្រះត្រពាំង ខេត្តព្រះត្រពាំង បានឲ្យដឹងថា ចំណាត់ការរបស់តុលាការ ដែលកាត់ក្តីឲ្យពួកគេជាអ្នកចាញ់ ក្នុងសំណុំរឿងជម្លោះដីធ្លីជាមួយជនជាតិយួន និងជាអ្នកមានលុយមានអំណាចនោះ ជារឿងអយុត្តិធម៌បំផុត សម្រាប់គ្រួសារលោក ។ លោក […]

សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​គំរាម​កំហែង​ដល់​យុវជន​ខ្មែរ​ក្រោម ដែល​ហ៊ាន​ងើប​ឡើង​ទាមទារ​សិទ្ធិ

ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើឲ្យអាជ្ញាធរវៀតណាម ឈប់ធ្វើទុក្ខបុកម្នេញ យុវជនខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ។ សំណើនេះ ធ្វើឡើងដោយសារតែ អាជ្ញាធរវៀតណាម កាលពីពេលថ្មីៗ នេះ បន្តកោះហៅយុវជនខ្មែរក្រោម ទៅសម្លុតបំភ័យ កុំឲ្យហ៊ានងើបឡើងតវ៉ាទាមទារ សិទ្ធិសេរីភាព និងសិទ្ធិការងារដោយគ្មានការរើសអើងពូជសាសន៍ ។ ប្រធាននាយកដ្ឋានព័ត៌មាននៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា អាជ្ញាធរវៀតណាម កំពុងប្រើប្រាស់យុទ្ធសាស្ត្រថ្មី ដើម្បីបំបាក់ស្មារតីយុវជនខ្មែរក្រោម ដែលហ៊ានងើបឡើងតវ៉ា ជុំវិញការរើសអើងពូជសាសន៍ ក្នុងកន្លែងការងារ និងទាមទារសិទ្ធិសេរីភាពជាជនជាតិដើមកំណើត៖ «អាត្មាយល់ឃើញថា នេះជាយុទ្ធសាស្ត្ររបស់អាជ្ញាធរវៀតណាម ដើម្បីសម្លុតបំភ័យខ្មែរក្រោម ហ៊ានងើបឡើងតវ៉ា ដើម្បីបញ្ចេញការពិត និងប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាក្រោម ក៏ដូចជាការបញ្ចេញមតិក្នុងនាមជាកម្ពុជាក្រោម» ។ ប្រតិកម្មរបស់សហព័ន្ធខ្មែរក្រោមនេះ បន្ទាប់ពី អាជ្ញាធរវៀតណាម កាលពីសប្ដាហ៍មុន បានកោះហៅយុវជន យឿងភុក ជាតំណាងឲ្យកម្មករខ្មែរក្រោមជាង ២០០ […]

យុវជនខ្មែរក្រោម អំពាវនាវឲ្យសកម្មជនតស៊ូមតិខ្មែរក្រោមក្នុងស្រុក ឲ្យពង្រឹងការអភិរក្សដើមឈើទាល ឧកញ៉ា សឺន គុយ

ដោយ យន់ សាមៀន | RFA Khmer ដើមឈើទាលវីរបុរសឧកញ៉ា សឺន គុយ ឬចៅហ្វាយគុយ មានអាយុកាលជិត ២០០ ឆ្នាំមកហើយ ។ ដើមឈើទាលនេះ ជានិមិត្តរូបនៃការលះបង់ជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាក្រោម របស់ ចៅហ្វាយ គុយ ។ បច្ចុប្បន្ន ដើមឈើទាលនេះ កំពុងរងការគំរាមកំហែងបំផ្លាញចោលពីសំណាក់អាជ្ញាធរវៀតណាម គ្មានពេលស្រាកស្រាន្តឡើយ ។ ពលរដ្ឋខ្មែរក្រោម ក្នុងប្រទេស និងក្រៅប្រទេស បានអំពាវនាវដល់ខ្មែរទាំងអស់ ឱ្យហ៊ានក្រោកឈរតស៊ូមតិ ដើម្បីការពារដើមឈើទាលនេះ ឲ្យបានគង់វង្សយូរអង្វែង សម្រាប់ទុកឲ្យពលរដ្ឋជំនាន់ក្រោយ ។ ដើមឈើទាលឧកញ៉ា សឺន គុយ បច្ចុប្បន្នមានកម្ពស់ប្រមាណ ២៥ ម៉ែត្រ និងទំហំប្រមាណ ៧ ឱប មានឫសស្រាក់គ្នា និងមានមែករមួលចាក់ស្រែស ហើយចោលម្លប់យ៉ាងត្រឈឹងត្រឈៃ ។ ដើមឈើទាលនេះ ស្ថិតនៅទិសខាងត្បូង នៃទីរួមខេត្តព្រះត្រពាំង ដែលវៀតណាមប្ដូរឈ្មោះថាខេត្ត ត្រា វិញ (Tra […]

សហព័ន្ធខ្មែរកម្ពុជាក្រោម ពន្យារ​ពេល​ប្រជុំ​មហា​សន្និបាត​ ដោយសារ​តែ​ជំងឺ Covid- 19

ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម បាន សម្រេចពន្យារពេលប្រជុំមហាសន្និបាត ដែលគ្រោង នឹងធ្វើឡើងនៅដើមខែកញ្ញា ខាងមុខនេះ ដោយសារតែជំងឺ Covid- 19 កំពុងរាតត្បាត ។ តាមគម្រោងកិច្ចប្រជុំនេះ នឹងធ្វើការបោះឆ្នោតជ្រើសរើស គណៈកម្មការនាយក រួមទាំងជ្រើសរើសប្រធានប្រតិបត្តិថ្មី សម្រាប់រយៈពេល ៤ ឆ្នាំម្តង ។ ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម មានថេរដីកាថា ការពន្យារពេលនេះ នឹងធ្វើរហូតដល់ជំងឺ Covid- 19 បានធូរស្រាល ។ ព្រះអង្គបន្ថែមទៀតថា សហព័ន្ធកំពុងបន្តធ្វើការងារ ការពារសិទ្ធិពលរដ្ឋខ្មែរក្រោម មិនឲ្យមានការរំលោភសិទ្ធិមនុស្ស ពីសំណាក់អាជ្ញាធរវៀតណាម ទោះបីវិបត្តិនៃជំងឺ Covid- 19 កំពុងរាតត្បាតក៏ដោយ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានបង្កើតឡើងដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស កាលពីឆ្នាំ ១៩៨៥ ដើម្បីបំរើខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើត […]

សហព័ន្ធ​ខ្មែរ​ក្រោម​ថា អាជ្ញាធរ​វៀតណាម​កំពុង​ព្យាយាម​បំបែកបំបាក់​ខ្មែរ​ក្រោម និង​បញ្ជា​ឲ្យ​ស៊ើប​ការណ៍​គ្នា​ទៅ​វិញ​ទៅ​មក

ដោយ យន់ សាមៀន | RFA Khmer មន្ត្រី សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា អាជ្ញាធរវៀតណាម កំពុងប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បីបំបែកបំបាក់ពលរដ្ឋខ្មែរក្រោម តាមរយៈបង្កើតសមាគមខ្មែរក្រោម ចំនួនពីរក្រុមទៅតាមត្រកូល ដែលអតីតស្ដេចវៀតណាម ដាក់ឲ្យខ្មែរក្រោម ។ សហព័ន្ធចាត់ទុកទង្វើរបស់វៀតណាមនេះថា ជាយុទ្ធសាស្ត្រងាយស្រួលគ្រប់គ្រងខ្មែរក្រោម មិនឲ្យទាមទារសិទ្ធិសេរីភាពជាជនជាតិដើមកំណើតផង និងដើម្បីស៊ើបការណ៍សំងាត់ពីខ្មែរក្រោមផងដែរ ។ ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា អាជ្ញាធរវៀតណាម នៅខេត្តពលលាវ ដែលវៀតណាមប្តូរឈ្មោះទៅខេត្ត (Bac Lieu) បានបញ្ជាឲ្យពលរដ្ឋខ្មែរក្រោម ដែលមានត្រកូល ថាច់ និង ស៊ើង បង្កើតសមាគមពីរតាមត្រកូល គឺសមាគមមួយជាសមាគមត្រកូល ថាច់ និងសមាគមមួយទៀតត្រកូល ស៊ើង ។ ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា មានថេរដីកាបន្តថា ទោះបីវៀតណាមថា ការបង្កើតសមាគមនេះ ដើម្បីជួយខ្មែរក្រោម ដើម្បីធ្វើការអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែព្រះអង្គយល់ថា […]

កម្មករ​ខ្មែរក្រោម ដាក់​ញត្តិ​ទៅ​ក្រសួងការងារ​វៀតណាម ករណី​រោងចក្រ​រើសអើង​ជាតិសាសន៍

ដោយ ស៊ឺន ចែងចើន កម្មករខ្មែរក្រោម ដែលកំពុងធ្វើការងារនៅតាមក្រុមហ៊ុន និងរោងចក្រ នៅទីក្រុងធំៗ ដូចជា ទីក្រុងព្រៃនគរ ទទួលមោក វាលប្រើស ហើយវៀតណាមកំពុងត្រួតត្រា បានរួមគ្នាចុះហត្ថលេខា នៅលើញត្តិរួមមួយ ដាក់ទៅរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ស្នើឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្តនេះ ធ្វើអន្តរាគមន៍ជួយដល់កម្មករខ្មែរក្រោម ករណីក្រុមហ៊ុន និងរោងចក្រវៀតណាម មិនទទួលយកកម្មករខ្មែរក្រោមចូលធ្វើការ ដោយសារតែបញ្ហារើសអើងជាតិសាសន៍ ។ ញត្តិ ដែលកម្មករខ្មែរក្រោម គ្រោង នឹងដាក់ជូន ទៅរដ្ឋាភិបាលវៀតណាម នៅថ្ងៃទី ២០ ខែកក្កដា នេះ បញ្ជាក់ថា ពួកគេជាជនជាតិខ្មែរ រស់នៅក្នុងតំបន់ដីសណ្តរទន្លេមេគង្គ ដោយសារតែជួបប្រទះបញ្ហាជីវភាពប្រចាំថ្ងៃ ។ ដូច្នេះ ពួកគេត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតទៅរកការងារធ្វើ នៅតាមក្រុមហ៊ុន និងរោងចក្រ នៅទីក្រុងព្រៃនគរ និងនៅទូទាំងខេត្តនានានៃដែនដីកម្ពុជាក្រោម ប៉ុន្តែ ពួកគេត្រូវបានបដិសេធ ដោយក្រុមហ៊ុន និងរោងចក្រទាំងនោះ មិនទទួលពាក្យសុំចូលធ្វើការឡើយ ។ ញត្តិដដែលនោះបន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០១៧ […]

ព័ត៌មានស្ដីពីសកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម

នៅថ្ងៃសៅរ៍ ទី ១៨ ខែកក្កដា សប្ដាហ៍នេះ ចាប់ពីម៉ោង ២ រសៀល ម៉ោង នៅរដ្ឋ California សហរដ្ឋអាមេរិក លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាលើកដំបូងបានរៀបចំកិច្ចប្រជុំតាមរយៈ Online ដើម្បីជួបសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ទូទាំងពិភពលោក ទាក់ទង នឹងផលប៉ះពាល់ នៃ ជំងឺ កូវីដ- ១៩ ។ តាមប្រភពពី សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ លោក ប្រាក់ សេរីវុឌ្ឍ បានថ្លែងថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានលុបចោល និង ផ្អាកនូវសកម្មភាពទាំងអស់ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោង នឹងរៀបចំនៅក្នុងឆ្នាំ ២០២០ នេះ ។ លោក ប្រាក់ សេរីវុឌ្ឍ […]

សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមាន​ប្តឹងតវ៉ា​ទៅ​សហគមន៍​អន្តរជាតិ បើ​​វៀតណាម​ហ៊ាន​ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម​ពីរ​រូប ករណី​ប្រើប្រាស់​បណ្ដាញ​សង្គម

ដោយ យន់ សាមៀន | RFA សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមានអាជ្ញាធរវៀតណាម ថា សហព័ន្ធ នឹងតវ៉ាទៅសហគមន៍អន្តរជាតិ ប្រសិនបើវៀតណាមហ៊ានឃាត់ខ្លួនយុវជនខ្មែរក្រោមពីររូប ករណីដែលពួកគេមិនបង់ប្រាក់ពិន័យទៅឲ្យអាជ្ញាធរវៀតណាម ។ ការព្រមាននេះ ដោយសារតែយុវជនខ្មែរក្រោមពីររូប កាលពីថ្ងៃទី ៣០ មិថុនា បានតវ៉ាប្រឆាំង នឹងអាជ្ញាធរវៀតណាម ក្រោយពេលវៀតណាម បានផាកប្រាក់ពួកគេក្នុងម្នាក់ៗ បីរយដុល្លារ ដោយចោទប្រកាន់ថា ពួកគេល្មើសច្បាប់សន្តិសុខអ៊ិនធឹណិតវៀតណាម ដោយសារតែពួកគេបង្ហោះព័ត៌មាន ពីប្រវត្តិសាស្ត្រកម្ពុជាក្រោម និងចែកចាយព័ត៌មានរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។ មន្រ្តីព័ត៌មាននៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធខ្មែរកម្ពុជាក្រោម គាំទ្រសេចក្ដីសម្រេចចិត្តរបស់យុវជនខ្មែរក្រោមទាំងពីររូប ដែលហ៊ានតវ៉ារឿងអយុត្តិធម៌ មិនបង់ប្រាក់ពិន័យទៅឲ្យវៀតណាម ទោះបីពួកគេអាច នឹងត្រូវអាជ្ញាធរវៀតណាម ចាប់ដាក់ពន្ធនាគារក៏ដោយ ។ យុវជនខ្មែរក្រោម នៅខេត្តព្រះត្រពាំង ២ រូប គឺយុវជន ថាច់ កឿង និង […]

សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើយុវជន និងពលរដ្ឋខ្មែរក្រោម បន្តក្រោកឡើងទាមទារសិទ្ធិសេរីភាព ស្របពេលវៀតណាម ចាប់ផ្ដើមយុទ្ធនាការធ្វើទុក្ខបុកម្នេញខ្មែរក្រោមឡើងវិញ

ដោយ យន់ សាមៀន | RFA Khmer សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យពលរដ្ឋ និងយុវជនខ្មែរក្រោម បន្តប្រើប្រាស់សិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ កុំឲ្យខ្លាចការគំរាមកំហែងរបស់អាជ្ញាធរវៀតណាម ។ ការអំពាវនាវនេះ ធ្វើឡើងស្របពេល ដែលអាជ្ញាធរចាប់ផ្ដើមធ្វើទុក្ខបុកម្នេញពលរដ្ឋ និងយុវជនខ្មែរក្រោមណា ដែលហ៊ានក្រោកឡើង បញ្ចេញកំហឹងនៃការឈឺចាប់ដោយសារតែការបាត់បង់ទឹកដី និងប្រវត្តិសាស្រ្តកម្ពុជាក្រោម ។ ប្រធាននាយកដ្ឋានព័ត៌មាននៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា វៀតណាមកំពុងប្រើប្រាស់យុទ្ធសាស្ត្របំបាត់ពូជសាសន៍ខ្មែរក្រោម តាមរយៈការគំរាមកំហែងចាប់ដាក់ពន្ធនាគារ និងផាកពិន័យធ្ងន់ធ្ងរទៅលើពលរដ្ឋខ្មែរក្រោមណា ដែលហ៊ានផ្សព្ធផ្សាយព័ត៌មាន ពីប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាក្រោម និងការរំលោភសិទ្ធិមនុស្ស ។ ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ស្នើឲ្យយុវជន និងពលដ្ឋខ្មែរក្រោម ក្រោកឡើងតវ៉ាទាមទារសិទ្ធិជាជនជាតិដើមកំណើត តទល់ នឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម៖ «អ្វីដែលជាការពិត យើងនិយាយទៅគ្មានអ្វីខុសទាស់ទេ ។ យើងមិនត្រូវខ្លាច និងចាញ់សម្លុត ការគំរាមកំហែងពីរដ្ឋាភិបាល ឬអាជ្ញាធរវៀតណាមទេ ។ អ្វីដែលរដ្ឋាភិបាលធ្វើទៅលើខ្មែរក្រោម សព្វថ្ងៃហ្នឹង […]

ពលរដ្ឋ​ខ្មែរ​ក្រោម​ថា អាជ្ញាធរ​ខេត្ត​ក្រមួនស​បាន​ឆ្លើយតប​នឹង​ញត្តិ​របស់​ពួកគេ​រឿង​ដីធ្លី

ដោយ យន់ សាមៀន | RFA Khmer ពលរដ្ឋខ្មែរក្រោមជា ជនរងគ្រោះនៃការបង្ខំបណ្តេញពីដីធ្លីស្រែចំការ ឱ្យដឹងថា អាជ្ញាធរខេត្តក្រមួនសវៀតណាម បានឆ្លើយតបនឹងញត្តិរបស់ពួកគេ ដែលទាមទារទាមទារឱ្យអាជ្ញាធរវៀតណាមប្រគល់ដីធ្លីឱ្យពួកគេមកវិញ ។ ពួកគេសង្ឃឹមថា ក្រោយមានការឆ្លើយតបនេះ វៀតណាមនឹងដោះស្រាយករណីនេះក្នុងពេលឆាប់ៗខាងមុខនេះ ។ ពាក់ព័ន្ធរឿងនេះ សមាគមខ្មែរក្រោមធ្វើការងារខាងសិទ្ធិមនុស្សដែលតាមដំណើររឿងនេះ ស្នើឱ្យអាជ្ញាធរវៀតណាមគួរតែអនុញ្ញាតឱ្យខ្មែរក្រោម មានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់និងគ្រប់គ្រងលើដី ដែលជាដីបន្សល់តាំងពីដូនតា ពួកគេវិញ ។ ពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះដោយសារតែការបណ្ដេញពីដីធ្លី លោក សឺន ចាំង រំពឹងថា អាជ្ញាធរខេត្ត ក្រមួនស ដែលវៀតណាមប្តូរឈ្មោះជា ភាសាវៀតណាមថា ខេត្តកៀងញ៉ាង (Kien Giang) នឹងអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានឱ្យដោះស្រាយរឿងនេះឡើងវិញ ដើម្បីផ្ដល់យុត្តិធម៌ពលរដ្ឋខ្មែរក្រោមដែលម្ចាស់ដី៖ «ដល់ពីខេត្តគេឆ្លើយតបថា បានទទួលសំបុត្រយើងហើយគេផ្ញើប្រកាន់ដៃមកឱ្យយើងហើយ បាទយើងនៅតែទាមទារចឹងបើឱ្យមិនឱ្យខ្ញុំក៏ខ្ញុំមិនសុខចិត្តដែរខ្ញុំនៅតែទាមទារដល់ជីវិតចុងក្រោយហ្មង» ។ តំណាងពលរដ្ឋខ្មែរក្រោម កាលពីដើមខែឧសភានេះ បានដាក់ញាតិទៅនាយករដ្ឋមន្ត្រីវៀតណាម លោក ងៀន សួនហ្វុក (Nguyen Xuan Phuc) ឱ្យដោះស្រាយជម្លោះដីធ្លី […]

សហព័ន្ធខ្មែរកម្ពុជាក្រោម សុំ​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក ដើម្បី​ជំរុញ​វៀតណាម​ ឱ្យ​​ផ្ដល់​ដី​ទៅ​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ

ដោយ យន់ សាមៀន | RFA Khmer ពលរដ្ឋខ្មែរក្រោម ជាជនរងគ្រោះនៃការបង្ខំបណ្ដេញចេញពីដីស្រែចម្ការ ប្រមាណបីពាន់ហិកតារ ពីសំណាក់អាជ្ញាធរវៀតណាម កាលពីដើមខែឧសភានេះ បានដាក់លិខិតតវ៉ា ទៅនាយករដ្ឋមន្ត្រីវៀតណាម ស្នើសុំឲ្យដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេជាបន្ទាន់ ដើម្បីពួកគេអាចធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត ។ សំណើនេះ ធ្វើឡើងស្របពេល សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានស្នើសុំក្រសួងការបរទេសអាមេរិក ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដើម្បីដោះស្រាយបញ្ហាដីធ្លី ដែលវៀតណាមបានរឹបអូស ជូនពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមកំណើតវិញ ។ តំណាងពលរដ្ឋខ្មែរក្រោម បានដាក់ញាតិទៅនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ឲ្យដោះស្រាយជម្លោះដីធ្លី ដើម្បីផ្ដល់ដីស្រែ ចម្ការដល់ពលរដ្ឋខ្មែរក្រោមវិញ ឲ្យបានឆាប់រហ័សទីបំផុត ពីព្រោះពលរដ្ឋខ្មែរក្រោម អាចរស់រានមានជីវិត គឺអាស្រ័យដីស្រែ ។ តំណាងពលរដ្ឋខ្មែរក្រោម លោក ទៀន ស៊ីម បញ្ជាក់ក្នុងលិខិតចុះថ្ងៃទី ១០ ឧសភាថា លោកតំណាងឲ្យពលរដ្ឋមកពី ១៤៥ […]