ខេត្តឃ្លាំង៖ នៅព្រឹកថ្ងៃទី ២៧ ខែមេសា នេះ អាជ្ញាធរវៀតណាមនឹងកោះនិមន្តព្រះតេជព្រះគុណ
ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រះចៅអធិការវត្តវត្តសិរីតាសេក ទៅវត្តព្រែកអណ្ដើក
ឋិតនៅក្នុងខេត្តឃ្លាំង ជាលើកចុងក្រោយដើម្បីចាប់ផ្សឹក ។
ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះសង្ឃវត្តសិរីតាសេក បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថា មន្ត្រី
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ បានចេញលិខិតនិមន្តព្រះអង្គ និងព្រះចៅអធិការវត្តទៅវត្ត
ព្រែកអណ្ដើក នៅព្រឹកថ្ងៃទី ២៧ ខែមេសា នេះ ដើម្បីធ្វើការព្រះអង្គពីបទ ប្រឆាំងរដ្ឋាភិបាលបក្ស
កុម្មុយនិស្តវៀតណាម ។
ព្រះតេជព្រះគុណ ថាច់ ធឿន បានមានថេរដីកាថា ព្រះអង្គ និងព្រះចៅអធិការវត្តនឹងមិននិមន្តទៅ
តាមការកោះនិមន្តនេះទេ ដោយព្រះអង្គលើកហេតុផលថា ព្រះអង្គមិនមានកំហុសអ្វីឡើយ ។
ក្រុមមន្ត្រីសង្ឃខ្មែរក្រោមនៅខេត្តឃ្លាំង បានព្រមានថា ពួកគេនឹងមិនទទួលស្គាល់វត្តសិរីតាសេក
ទៀតទេ និងប្រគល់វាសនាវត្តតាសេកឲ្យរដ្ឋាភិបាលវៀតណាមវិញ ប្រសិនបើព្រះតេជព្រះតេជ
គុណ លីវ នី និង ថាច់ ធឿន មិននិមន្តទៅប្រជុំតាមការកោះនិមន្តព្រឹកនេះ ។
ព្រះតេជគុណថាច់ ធឿន ព្រះជន្ម ២៦ វស្សា គង់នៅវត្តសិរីតាសេក ភូមិតាសេក ឃុំតាសេក ស្រុក
ជ្រោយញរ (Vinh Chau) ខេត្តឃ្លាំង (Soc Trang) ត្រូវអាជ្ញាធរវៀតណាមចោទប្រកាន់ពីបទលួចទាក់
ទងជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅ ស.រ.អា. ។ អាជ្ញាធរវៀតណាមជាច្រើន
លើក បានបញ្ជាឲ្យមន្ត្រីសង្ឃខ្មែរខេត្តឃ្លាំង នៃរដ្ឋាភិបាលវៀតណាម ចាប់ផ្សឹកព្រះអង្គផ្សឹកពីបទ
បំពានធម្មនុញ្ញសមាគមព្រះពុទ្ធសាសនាវៀតណាម (Giao Hoi Phat Giao Viet Nam) ដែលជាសមាគម
ព្រះជាសមាគមព្រះពុទ្ធសាសនាមហាយានយួន ។
កាលពីខែមីនា កន្លងទៅនេះ អាជ្ញាធរវៀតណាម បានគំរាមចាប់ផ្សឹកព្រះតេជព្រះគុណ លី ចិន្ដា នៃ
វត្តព្រៃជាប់ ឋិតនៅក្នុងខេត្តឃ្លាំង ផងដែរ ដោយគ្រាន់តែព្រះសង្ឃអង្គនេះ បានស្នើសុំព្រះចៅអធិការ
វត្តព្រៃជាប់ ដើម្បីបង្កើតសាលារៀនអក្សរខ្មែរនៅក្នុងវត្ត តែប៉ុណ្ណោះ ៕
ដោយ៖ សារព័ត៌មាន ព្រៃនគរ