ព័ត៌មាន

ប្រវត្តិសាស្រ្តខ្មែរភាគទី៩៖ រាជវង្ស អនិន្ទិត្យ

ឯកសារចិន ហ្សិយ ងាតហូ (ជំពូក១៩៧) និងសិលាចារឹកខ្មែរបានឲ្យដឹងថា ព្រះមហាក្សត្រខ្មែរ សោយរាជនៅ ពាលាទិត្យបុរៈ គឺស្ថិតក្នុងរជ្ជកាលរបស់ព្រះបាទ រាជេន្ទ្រវម៌្មទី២(៩៤៤ ៩៦៨)នៃគ.ស. ។ តាមប្រភពឯកសារខាងលើនេះ បានឲ្យដឹងថា ព្រះបាទ រាជេន្ទ្រវម៌្មទី២ ស្ថិតក្នុងសន្តតិវង្សអនិន្ទិត ។ តាមពិតវត្តមានរបស់ព្រះរាជវង្ស អនិន្ទិត នេះ នៅទសវត្សរ៍ទី៨ នៃគ.ស. ដែលមាននយោបាយ វប្បធម៌នៅ អនិន្ទិតបុរៈ គឺជាភស្តុតាងបង្ហាញឲ្យយើងដឹងថា នៅសម័យចេនឡា ជាសម័យដែលប្រទេស ខ្មែរ ជាប្រទេសដែលលេចធ្លោឡើងនូវអំណាចមូលដ្ឋានជាច្រើន និងសារជាតិនៃរបៀបគ្រប់គ្រងស្រុក ទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រវត្តិសាស្រ្តខ្មែរភាគទី៨៖ ព្រះបាទ ហ្វាន ស៊ីយុន

ព្រះបាទ ហ្វាន ស៊ីយុន ដើមឡើយជាមេទ័ពរបស់ព្រះបាទ ហ្វាន ធាន ដែលត្រូវគេធ្វើគត។ តាម យើងប៉ាន់ស្មានមើលទៅ ប្រហែលជាមានប្រតិកម្មពីសំណាក់ព្រះរាជវង្សានុវង្ស ចំពោះការគ្រប់គ្រង របស់ព្រះបាទ ហ្វាន ស៊ីយុន បានជាពង្សាវតាចិនបានរាយការណ៍ថា ក្រោយពីឡើងសោយរាជសម្បត្តិ ព្រះអង្គបានធ្វើគតព្រះរាជបុត្ររបស់ព្រះបាទ ហ្វាន ធាន មួយព្រះអង្គ។ក្រោយពីឡើងសោយរាជ ព្រះអង្គបានបញ្ជាឲ្យនាម៉ឺនសព្វមុខមន្ត្រីក្នុងព្រះរាជវាំង កសាងនូវ រមណីដ្ឋានជាច្រើនកន្លែងដើម្បីព្រះអង្គយាងកំសាន្ត។ ពីបីទៅបួនដងក្នុងមួយថ្ងៃ ព្រះអង្គបើកសាវនាការ ដោះស្រាយវិបត្តិសង្គម ជូនប្រជាពលរដ្ឋគ្រប់ជាប់ថ្នាក់ក្នុងប្រទេស ដោយគតិបណ្ឌិត។ ដូច្នេះហើយ បានជាអ្នកស្រុក ទាំងបរទេស តែងយកដង្វាយ ដូចជាសត្វចាប អណ្តើក និងអំពៅជាដើមទៅថ្វាយ ដើម្បីតបស្នងសងគុណព្រះអង្គវិញ។

ប្រវត្តិសាស្រ្តខ្មែរភាគទី៧៖ កាលបរិច្ឆេត និងប្រភពឯកសារ ទាក់ទិននិងនគរភ្នំ

ដើម្បីងាយស្រួលដល់ការស្រាវជ្រាវ យើងអាចបែងចែកប្រវត្តិសាស្ត្រជាពីតំណាក់កាលធំៗ គឺ: ទី១- សម័យកាលមុនរជ្ជកាលរបស់ព្រះបាទកៅណ្ឌិន្យវម៌្មទី២ ទី២- សម័យកាលក្រោយពីរជ្ជកាលរបស់ស្តេចអង្គនេះ។ ទី១- សម័យកាលមុនរជ្ជកាលរបស់ព្រះបាទកៅណ្ឌិន្យវម៌្ម “ឆ្នាំ៤៧០-៤៧៨ នៃគ្រិស្តសករាជ”

ប្រវត្តិសាស្រ្តខ្មែរភាគទី៦៖ ភាពថ្កុំថ្កើងរុងរឿងរបស់ នគរភ្នំ

វឌ្ឍនភាពនៃនគរភ្នំ បណ្តាលមកពីសេដ្ឋកិច្ចអន្តរជាតិ នៅដើមសតវត្សរ៍ទី១នៃគ្រិស្តសករាជ ដោយហេតុថា នាសម័យបុរាណ ឈូងសមុទ្រទាំងប៉ុន្មានរបស់ខ្មែរ គឺជាកន្លែងដែលមានសំពៅបរទេស ឥណ្ឌានិងចិនមកចត ដើម្បីទិញដូរ។ ម៉្យាងទៀត កំពង់ផែបុរាណទាំងនោះ មានសារសំខាន់ជាអនេក សម្រាប់ជនបរទេស ដើម្បីឈប់សម្រាកមុននឹងធ្វើដំណើរទៅមុខទៀត គឺចេញពីស្រុកខ្មែរទៅកាន់ស្រុក ចិន ឬពីប្រទេសចិនឆ្ពោះទៅកាន់ប្រទេសឥណ្ឌាវិញ។ ភូមិសាស្ត្រនៃនគរភ្នំដែលស្ថិតនៅចំកណ្តាល រវាងចិននិងឥណ្ឌានេះហើយ ដែលជាកត្តាធ្វើឲ្យប្រទេសនេះមានភាពថ្កុំថ្កើងរុងរឿង។

ប្រវត្តិសាស្រ្តខ្មែរភាគទី៥៖ រឿងព្រេងដែលទាក់ទងនឹង នគរភ្នំ

ដើមកំណើតនៃប្រវត្តិសាស្ត្រខ្មែរ ត្រូវបានបញ្ជាក់ដោយរឿងព្រេងមួយ ដែលកត់ត្រាដោយអ្នក ការទូតចិនម្នាក់ឈ្មោះ កាំង ថៃ ដែលបានអញ្ជើញមកនគរភ្នំផ្ទាល់ ក្នុងរជ្ជកាល វូ នាដើមសតវត្សរ៍ទី៣ នៃគ្រិស្តសករាជ។ តាមពិត រឿងព្រេងនេះជាទេវកថាសំខាន់មួយ ដូចមានសេចក្តីតទៅនេះ : ហ៊ុនចេង (ហ៊ុនទៀន ឬកៅណ្ឌិន្យ)គោរពបូជាព្រះអាទិទេព( នៃព្រហ្មញ្ញសាសនា)ជានិច្ចជាកាល ដោយមានជំនឿមោះមុតក្រៃលែង។ ដូច្នេះ ព្រះអាទិទេពសព្វព្រះទ័យចំពោះទឹកចិត្តជ្រះថ្លាដ៏ជ្រាលជ្រៅ នេះណាស់។ យប់មួយ ហ៊ុន ទៀន ដេកយល់សប្តិ៍ឃើញអ្នកតាឲ្យធ្នូទិព្វមួយទៅគាត់ ហើយបញ្ជាគាត់ ឲ្យឡើងសំពៅជំនួញមួយយ៉ាងធំ ដើម្បីធ្វើដំណើរចេញទៅ។

ប្រវត្តិសាស្រ្តខ្មែរភាគ៤៖ ឯកសារមូលដ្ឋាន ស្តីពីនគរភ្នំ

នគរភ្នំជាព្រះរាជាណាចក្រខ្មែរមុនដំបូងបង្អស់ ដែលបានបង្កើតឡើងដោយឥទ្ធិពលនៃវប្បធម៌ ក្លិង្គ ឬឥណ្ឌូរូបនីយកម្ម នាដើមសតវត្សទី១នៃគ្រិស្តសករាជ។ការសិក្សាពីនគរភ្នំត្រូវអាស្រ័យលើឯកសារចិន ដែលបានសរសេរនៅសតវត្សរ៍ទី១៣នៃគ្រិស្ត សករាជ ដូចជាសៀវភៅ “សានគូឈើ” នាឆ្នាំ៣០៧នៃគ្រិស្តសករាជជាដើម។ សូមជម្រាបថា ប្រភព ឯកសារចិនដែលចាស់ជាងគេ បានត្រូវកត់ត្រាឡើងដោយរាជវង្សហានខាងលិច “១០០ឆ្នាំមុនគ្រិស្ត សករាជ ១០០ឆ្នាំនៃគ្រិស្តសករាជ” ហើយក៏មានពិពណ៌នាពីរដ្ឋខ្មែរដំបូងនេះដែរ។

ប្រវត្តិសាស្រ្តខ្មែរភាគ៣៖ សេចក្តីសម្គាល់

ក្នុងការស្រាវជ្រាវ ដើម្បីចងក្រងសៀវភៅ “ប្រវត្តិសាស្ត្រអាណាចក្រភ្នំ” ពីសតវត្សរ៍ទី១ដល់ទី៦” នេះ យើងខ្ញុំបានយកចិត្តទុកដាក់និងបញ្ហាទាក់ទងទៅនឹងការបង្កើតរដ្ឋមន ឈ្មោះទ្វារវតី ឬប៉ូឡូប៉ូទី នៃ ឯកសារនៅសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧នៃគ.ស. នៅលើទឹកដីថៃបច្ចុប្បន្ន ដែលដើមឡើយជាទឹកដី នគរភ្នំនោះទេ។ ចំពោះយើង សមិទ្ធិផលសង្គមខាងលើនេះ ដែលជាព្រឹត្តិការណ៍មួយថ្មីថ្មោងសម្រាប់ទំព័រប្រវត្តិ- សាស្ត្រ នៃភូមិភាគឥណ្ឌូចិននេះ បានប្រព្រឹត្តឡើងក្រោយពីការបែកបាក់នៃអាណាចក្រភ្នំ ដែលក្សត្ររដ្ឋ ចុងក្រោយ នៅចុងសតវត្សរ៍ទី៦នៃគ.ស។ គប្បីត្រូវដឹងថា ជនជាតិមននិងជនជាតិខ្មែរដែលស្ថិតនៅក្នុងអម្បូរភាសាមន-ខ្មែរ ដើមឡើយជា ជនរួមឈាមជ័រពូជសាសន៍ជាមួយ ដូចវត្តមាននៃប្រភេទឈាម(HE)ក្នុងរាងកាយរបស់ពួកគេជាសក្ខីភាព ស្រាប់។ ម៉្យាងទៀត គួររំលឹកឡើងវិញផងដែរថា : ក្នុងចំណោមកុលសម្ពន្ធមន-ខ្មែរជាច្រើន ដែលបានត ពូជពង្សពីសម័យបុរេប្រវត្តិសាស្ត្រនៅក្នុងទ្វីបឥណ្ឌូចិននេះ មានតែកុលសម្ពន្ធខ្មែរនិងកុលសម្ពន្ថមនទេ ដែលបានក្លាយទៅជារដ្ឋ ឬអាណាចក្រ ក្រោមឥទ្ធិពលនៃវប្បធម៌ អារ្យធម៌ក្លិង្គ នាដើមសម័យប្រវត្តិ-សាស្ត្រ។

កំណត់ហេតុរបស់បណ្ឌិត មីសែល ត្រាណេ ភាគទី២ នៃប្រវត្តិសាស្រ្តខ្មែរ

៣- ទាំងជនជាតិលាវ ទាំងជនជាតិថៃ ជនជាតិទាំងពីរនេះស្ថិតក្នុងអំបូរតែមួយ ដែលគេឲ្យ ឈ្មោះថា អំបូរថៃ-វៀត។ វត្តមានរបស់ជនជាតិថៃឬសៀមនៅលើទឹកដីថៃសព្វថ្ងៃនេះ(ព្រះរាជាណាចក្រ ថៃឡង់) គឺជាព្រឹត្តិការណ៍មួយថ្មីថ្មោងក្នុងទំព័រប្រវត្តិសាស្ត្រឥណ្ឌូចិន ពីព្រោះមុនសតវត្សរ៍ទី១៣នៃគ្រិស្ត សករាជ ជនជាតថែនិងលាវពុំទាន់បានធ្វើដំណើរពីយូណាន់ ចុះមកកាន់ភូមិភាគឥណ្ឌូចិននេះនៅឡើយ ទេ។ ដូចនេះហើយ បានជាគេជួបប្រទះនៅលើទឹកដីនៃប្រទេសថៃនិងលាវសព្វថ្ងៃនេះ នូវបុរាណស្ថាន ខ្មែរ នាសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរជាច្រើន ដែលពុំអាចបញ្ចូលក្នុងខឿនវប្បធម៌ ថៃ-លាវបានឡើយ ដោយហេតុថា ភូមិភាគដែលកាន់កាប់និងគ្រប់គ្រងសព្វថ្ងៃដោយប្រទេសទាំងពីរនេះ ជាអតីតកម្មសិទ្ធរបស់ជនជាតិខ្មែរយើងនាសម័យបុរាណ។ ម៉្យាងទៀត គប្បីរំលឹកឡើងដែរថា ការកាន់ កាប់ទឹកដីកម្ពុជាក្រោម ឬវៀតណាមខាងត្បូង ក៏ជាបញ្ហាថ្មីថ្មោងមួយទៀតដែរ ដែលបានប្រព្រឹត្តិឡើង ជាបន្តបន្ទាប់គ្នា នៅដើមសតវត្សរ៍ទី១៧នៃគ្រិស្តសករាជ។​ ដូច្នេះហើយ បានជាគេឃើញនៅក្នុងភូមិភាគ នេះ នូវវត្តមានរបស់ជនជាតិខ្មែរជាច្រើនលាននាក់ ដែលជាម្ចាស់ទឹកម្ចាស់ដីកំពុងរស់នៅ ព្រមទាំង វត្ថុបុរាណជាច្រើនដែលបានស្ថាបនាឡើង ដោយដូនតារបស់ខ្លួន តាំងពីបុរាណកាលមកម៉្លេះ។

កំណត់ហេតុរបស់បណ្ឌិត មីសែល ត្រាណេ ភាគទី១ នៃប្រវត្តិសាស្រ្តខ្មែរ

១- តាមការស្រាវជ្រាវរបស់លោកបុរាណវិទូ ពីយ៉ែ ឌុយម៉ុង ជនជាតិមនដែលស្ថិតក្នុងអំបូរមន-ខ្មែរ បានបង្កើតនគរមនមួយ ឈ្មោះថា នគរទ្វារវតី ឬតូឡូប៉ូទី ក្រោយពីការបែកបាក់នៃចក្រភពនគរភ្នំ នៅចុងសតវត្សរ៍ទី៦។ រួមសេចក្តីមក មុនអន្តរកាលនេះ នៅក្នុងចក្រភពនគរភ្នំ គេពុំទាន់ឃើញនូវ វត្តមានរបស់ជនជាតិមន ដែលរួមឈាមជ័រជាមួយខ្មែរនៅឡើយទេ។ យ៉ាងណាមិញ មុនសតវត្សរ៍ទី១ នៃគ្រិស្តសករាជ យើងក៏ពុំទាន់ឃើញមាននូវវត្តមានរបស់នគរខ្មែរ ឬកម្ពុជរដ្ឋដែរ។ ទាំងនេះបង្ហាញឲ្យ យើងឃើញយ៉ាងច្បាស់ថា ការបង្កើតរដ្ឋ ឬការសាបសូន្យនៃរដ្ឋណាមួយដូចជារដ្ឋមននិងរដ្ឋចម្ប៉ា គឺជា បញ្ហាដែលពាក់ព័ន្ធនឹងបញ្ហានយោបាយនិងវប្បធម៌ ហើយត្រូវបានប្រព្រឹត្តឡើងក្នុងអតីតកាលដ៏យូរ លង់។ បើនិយាយម្យ៉ាងទៀត មុនការបែកបាក់រដ្ឋនគរភ្នំនៅចុងសតវត្សរ៍ទី៦ នគរភ្នំគឺជាក្សត្ររដ្ឋដែល ត្រូវបង្កើតឡើងក្រោមឥទ្ធិពលនៃវប្បធម៌ក្លិង្គ ហើយរដ្ឋនេះជាការរួមផ្សំផ្គុំនូវកុលសម្ព័ន្ធតូចធំនានាជា ច្រើន។ គឺក្នុងករណីដ៏ពិសេសនេះហើយ ដែលគេអាចសន្និដ្ឋានថា ក្នុងកុលសម្ព័ន្ធមន-ខ្មែរជាច្រើនៅ ឧបទ្វីបឥណ្ឌូចិននេះ មានតែជនជាតិខ្មែរនិងមនទេ ដែលបានកសាងរដ្ឋរបស់ខ្លួន ខុសពីកុលសម្ព័ន្ធមន-ខ្មែរផ្សេងៗឯទៀត ដែលរស់នៅតាមព្រៃភ្នំរហូតដល់សព្វថ្ងៃ។ ការស្រាវជ្រាវរបស់អ្នកឯកទ្ទេសខាងប្រវត្តិសាស្ត្របុរាណខ្មែរខាងលើនេះ បានឲ្យដឹងថា នគរមនមុនគេនោះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងបាងកកសព្វថ្ងៃ ហើយមានឈ្មោះថា នគរបឋម […]

ប្រវត្តិសាស្ត្រកម្ពុជា អាណាចក្រភ្នំ (សតវត្សរ៍ទី១ ដល់សតវតវត្សរ៍ទី៦)

អាណាចក្រភ្នំ (សតវត្សរ៍ទី១ ដល់សតវតវត្សរ៍ទី៦) ​​​​​​​​​​  ដោយបណ្ឌិត មីសែល ត្រាណេ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ភ្នំពេញ ពស ២៥៤៦ គស ២០០២ កំណត់របស់អ្នកចុះផ្សាយឡើងវិញ តាមរយ:វិទ្យុសំឡេងកម្ពុជាក្រោម: គឺដោយសារមោទនភាព និងការស្រឡាញ់ពេញចិត្ត ចំពោះវប្បធម៌របស់ជនជាតិខ្លួននោះឯង បានធ្វើឲ្យខ្មែរក្រោមដែលធ្វើដំណើរមកប្រទេសកម្ពុជា ពេលវិលត្រឡប់ទៅកម្ពុជាក្រោមវិញ តែងខំលួច លាក់យកសៀវភៅជាភាសាខ្មែរអ្វីមួយទៅតាមខ្លួន ដោយប្រថុយប្រថាន។ ហេតុអ្វីក៏ចាំបាច់ត្រូវលួច លាក់ ?  កុំថាឡើយដល់សៀវភៅប្រវត្តិសាស្ត្រ សូម្បីសៀវភៅធម៌មួយក្បាល ក៏ឆ្លងខ្សែព្រំដែនពីដីកម្ពុជា ទៅកម្ពុជាក្រោមបានដោយចៃដន្យបំផុត ព្រោះអាជ្ញាធរវៀតណាមមានវិធានការឆែកឆេរយ៉ាងតឹងរឹង ក្នុងផែនការមួយច្បាស់លាស់ មិនឲ្យខ្មែរក្រោមយល់ដឹងពីវប្បធម៌ជាតកំណើតរបស់ខ្លួនឡើយ។ រឿង នេះ ខ្មែរក្រោមគ្រប់រូបសុទ្ធតែបានដឹងរួចមកហើយ។ ដើម្បី ឆ្លើយតបចំពោះសេចក្តីស្រេកឃ្លាននៃជន រួមលោហិតជាទីស្នេហា ខ្ញុំយល់ថា មានតែការខំស្រាវជ្រាវរកឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ៗ ផ្សាយ តាមរយ:គេហទំព័រនានាទាំងនេះទេ ដែលអាចឆ្លងកាត់របាំងមនុស្ស ដែលមានគំនិតក្តិចត្រួយប្រល័យ ពូជសាសន៍ តាមរយ:ការរំលាយវប្បធម៌និងប្រវត្តិសាស្ត្រ អាចបានទៅដល់ខ្មែរដ៏អភព្វ ក្នុងពិភពងងិត សូន្យសុងនោះបាន។