សន្និសីទ

ប្រកាសឈ្មោះអ្នកឧបត្ថម្ភប្រាក់ សម្រាប់សន្និសីទអន្តរជាតិ ស្តីពី «សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯងរបស់ខ្មែរក្រោម»

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងសហការជាមួយអង្គការចំនួនពីរទៀត គឺអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) និងវិទ្យាស្ថានហាវ៉ៃ ដើម្បីសិទ្ធិមនុស្ស នឹងធ្វើសន្និសីទអន្តរជាតិ ដើម្បីរំឭកដល់ខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន ក្រោមប្រធានបទ «សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯងរបស់ខ្មែរក្រោម» ។ សន្និសីទនេះ នឹងធ្វើនៅក្នុងវិមានសន្តិភាព នាទីក្រុងឡាអេ នៃប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។ មកដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ នេះ ; ថ្នាក់ដឹកនាំ និងសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បានបរិច្ចាគថវិកាជាបន្តបន្ទាប់ សម្រាប់ឧបត្ថម្ភដល់សន្និសីទនេះ តាមរយៈនាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម  ។ ចា៎! តទៅនេះ ព្រះតេជព្រះគុណ សឺង យ៉ឹង […]

ឈ្មោះអ្នកឧបត្ថម្ភប្រាក់សម្រាប់សន្និសីទអន្តរជាតិ (ភាគ ១)

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងសហការជាមួយអង្គការចំនួនពីរទៀតគឺ អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) និង វិទ្យាស្ថានហាវ៉ៃដើម្បីសិទ្ធិមនុស្ស នឹងធ្វើសន្និសីទអន្តរជាតិ ដើម្បីរំឭកដល់ខួប ៧០ ឆ្នាំ ថ្ងៃ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន ក្រោមប្រធានបទ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោម» ។ សន្និសីទនេះ នឹងធ្វើនៅក្នុងវិមានសន្តិភាព នាទីក្រុងឡាអេ នៃ ប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។ មកដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៩ នេះ ថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បានបរិច្ចាគថវិកាជាបន្តបន្ទាប់សម្រាប់ឧបត្ថម្ភដល់សន្និសីទនេះតាម រយៈ នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម  ។ ព្រះតេជព្រះគុណ សឺង យ៉ឹង […]

ដំណឹងស្ដីពី សន្និសីទអន្តរជាតិនៅទីក្រុងឡាអេ ស្ដីពីខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និសីទអន្តរជាតិ ដើម្បីរំឭកដល់ខួប ៧០ ឆ្នាំ ថ្ងៃ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន» ក្រោមប្រធានបទ «សិទ្ធិរបស់ខ្មែរក្រោមក្នុងការទទួលបាននូវសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ។ យោងតាមសេចក្ដីជូនដំណឹងរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា សន្និសីទនេះនឹងធ្វើនៅក្នុង វិមានសន្តិភាព (Peace Palace) នា ទីក្រុងឡាអេ នៃប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ដើម្បីរំឭកដល់ថ្ងៃដែលបារាំង បានផ្ទេរដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន ឲ្យធ្វើជារដ្ឋចំណុះវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីសន្និសីទនេះ បានបញ្ជាក់អំពីអត្ថន័យ នៃ ការផ្ទេរទឹកដីកម្ពុជាក្រោម ទៅអាណានិគមយួនដោយបារាំង យ៉ាងនេះថា៖ «កម្ពុជាក្រោម គឺជា តំបន់ទំនាបនៃប្រទេសកម្ពុជា ឬ ភាគខាងត្បូងនៃប្រទេសកម្ពុជា ។ ទឹកដីនោះគឺជាភាគខាងត្បូងបំផុតនៃមហាអាណាចក្រខ្មែរ […]

KKF នឹងធ្វើសន្និសីទអន្តរជាតិ នៅទីក្រុងឡាអេ

ដោយ ថាច់ ប្រីជា គឿន សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «ខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោមនៅក្រោម អាណានិគមយួន» នៅទីក្រុងឡាអេ នៃប្រទេសហូឡង់ ដើម្បីរំឭក ដល់ថ្ងៃដែលបារាំង បាន ផ្ទេរដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន ឲ្យធ្វើជារដ្ឋចំណុះវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ យោងតាមសេចក្ដីសម្រេចរបស់គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានអនុម័តនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៩ បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និសីទអន្តរជាតិក្រោម ប្រធានបទ «ខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោមនៅក្រោមអាណានិគមយួន» ដើម្បីរំឭកដល់ថ្ងៃដែលរដ្ឋការអាណានិគមនិយមបារាំង បានផ្ទេរ ដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន ឲ្យទៅជារដ្ឋការយួនបន្តធ្វើអាណានិគមលើជនជាតិដើមខ្មែរក្រោម ។ សន្និសីទនេះ នឹងធ្វើនៅទីក្រុងឡាអេ […]

សន្និបាតប្រចាំឆ្នាំ ២០១៨ និង សន្និសីទសិទ្ធិមនុស្ស នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

ចាប់ពីថ្ងៃទី ៧ ដល់ ៩ ខែធ្នួ ឆ្នាំ ២០១៨ ចុងឆ្នាំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។ សន្និបាតនេះ នឹងមានថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និងវាគ្មិនបរទេសនានា មកពីប្រទេសនានាជុំវិញពិភពលោកចូល រួម ។ សន្និបាតនេះ ក្នុងគោលបំណងបូកសរុបការងារប្រចាំឆ្នាំ ២០១៨ និង ចេញផែនការសម្រាប់ឆ្នាំថ្មី ។ កម្មវិធី សន្និបាតរយៈពេល ៣ ថ្ងៃនេះ រួមមាន៖ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៨ ប្រជុំគណៈកម្មការនាយក និង របាយការណ៍សកម្មភាពឆ្នាំចាស់ នៃស្ថាប័ន នីមួយៗរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម  ។ ថ្ងៃទី ៨ ខែធ្នូ […]

UNPO ចេញរបាយការណ៍ ស្តីពីសន្និសីទអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម

នៅថ្ងៃចន្ទ ទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ អង្គការប្រជាជាតិ និងប្រជាជាជនគ្មានតំណាង (UNPO) បានចេញរបាយការណ៍មួយ ដោយលើកឡើងពីសន្និសីទអន្តរជាតិ ស្ដីពីជនជាតិដើមខ្មែរក្រោម ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃសៅរ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ ។ សន្និសីទអន្តរជាតិ រៀបចំឡើងដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម និងសហការជាមួយ នឹងអង្គការប្រជាជាតិ និងប្រជាជាជនគ្មានតំណាង (UNPO) រួមជាមួយសមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin នៅក្នុងអគារព្រឹទ្ធសភាបារាំង នាទីក្រុងប៉ារិស ប្រទេសបារាំង ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិដើមខ្មែរក្រោម ។ វាគ្មិនបរទេសជាច្រើនបានចែករំលែកនូវបទពិសោធន៍របស់ខ្លួន អំពីរឿងរ៉ាវកម្ពុជាក្រោម នៅក្នុងសន្និសីទនេះ ដល់ភ្ញៀវជាតិ និងអន្តរជាតិជាថ្នាក់ដឹកនាំ និងសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានអញ្ជើញមកពីប្រទេសនានាជុំវិញពិភពលោក ដូចជា ប្រទេសកម្ពុជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង […]

ប្រវត្តិវាគ្មិននៅក្នុងសន្និសីទអន្តរជាតិស្ដីពីជនជាតិដើមខ្មែរក្រោម

ប្រែសម្រួលដោយ ថាច់ ប្រីជា គឿន និង សឺង សម្រេច នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ សហព័ន្ធខ្មែរកម្ពុជាក្រោម បានរួមគ្នាជាមួយនឹងអង្គការ UNPO និង សមាជិកព្រឹទ្ធសភាបារាំង លោក Andre Gattoline ធ្វើសន្និសីទអន្តរជាតិមួយស្ដីពី ករណីជនជាតិដើមខ្មែរក្រោម នៅក្នុងព្រឹទ្ធសភាបារាំង ដើម្បីពិភាក្សាអំពីស្ថានភាព សិទ្ធិមនុស្សខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ វាគ្មិនជាច្រើនមកពីប្រទេសនានាបានចូលថ្លែងចែករំលែកនូវបទពិសោធន៍របស់ខ្លួនទាក់ទងនឹងបញ្ហាជនជាតិដើមខ្មែរក្រោម ។ ខាងក្រោមនេះ ប្រវត្តិសង្ខេប នៃ វាគ្មិនទាំងនោះ ។ លោក Andre Gattolin ព្រឹទ្ធសភា ក្រោយពីបានទទួលសញ្ញាបត្របណ្ឌិតផ្នែក ព័ត៌មាន និង វិទ្យាសាស្ត្រ ទំនាក់ទំនង លោក Andre Gattolin ក៏ក្លាយទៅជានាយកផ្នែក ទីផ្សារ នៃ សារព័ត៌មាន បារាំងរំដោះ ក្នុងឆ្នាំ ១៩៩៦ ។ […]

សន្និសីទអន្តរជាតិស្ដីពីជនជាតិដើមខ្មែរក្រោម

ដោយ ថាច់ ប្រីជា គឿន នៅថ្ងៃសៅរ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៨ ចុងសប្ដាហ៍កន្លងទៅនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានសហការជាមួយនឹងអង្គការប្រជាជាតិ និង ប្រជាជាជនគ្មានតំណាង (UNPO) និង សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin រៀបចំសន្និសីទអន្តរជាតិនៅក្នុងអគារព្រឹទ្ធ សភាបារាំង នាទីក្រុងប៉ារិស ប្រទេសបារាំង ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិដើមខ្មែរក្រោម ។ វាគ្មិនបរទេសជាច្រើនបានចែក រំលែកនូវបទពិសោធន៍របស់ខ្លួនអំពីរឿងរ៉ាវកម្ពុជាក្រោម នៅក្នុងសន្និសីទនេះ ដល់ភ្ញៀវជាតិ និងអន្តរជាតិជាថ្នាក់ដឹកនាំ និងសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានអញ្ជើញមកពីប្រទេសនានាជុំវិញពិភពលោក ដូចជា ប្រទេសកម្ពុជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី បារាំង ហូឡង់ និងអ៊ីតាលី ។ គោលបំណងនៃសន្និសីទអន្តរជាតិនេះ ធ្វើឡើងដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងនូវស្ថានភាពពិតនៃដែនដី កម្ពុជាក្រោម និងលើកកម្ពស់នូវការយល់ដឹងអំពីបញ្ហាការរំលោភសិទ្ធិមនុស្សពីសំណាក់របបកុម្មុយនិស្តវៀតណាមលើពលរដ្ឋខ្មែរក្រោម នៅ ដែនដីកម្ពុជាក្រោម តាមរយៈការបកស្រាយរបស់វាគ្មិនជាតិ […]

UNPO ចេញចសេចក្ដីជូនដំណឹងស្ដីពី សន្និសីទអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម

អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) ទើបតែចេញផ្សាយនូវសេចក្ដីជូនដំណឹងពិស្ដារនៅ លើគេហទំព័រផ្លូវការរបស់ខ្លួន ស្ដីពី សន្និសីទអន្តរជាតិរបស់សហ័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងធ្វើនៅ ក្នុងប្រទេសបារាំង ក្នុងខែមិថុនា ខាងមុខនេះ ។ យោងតាមគេហទំព័រអង្គការ UNPO បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម និង អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) នឹងរួមគ្នាធ្វើសន្និសីទអន្តរជាតិ ស្ដីពីការរំលោភសិទ្ធិមនុស្ស លើពលរដ្ឋ ខ្មែរក្រោម នៅក្នុងប្រទេសវៀតណាម នៅក្នុងអគារព្រឹទ្ធសភាបារាំង នា ទីក្រុង ប៉ារិស នៃប្រទេសបារាំង នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ នេះ ។ សន្និសីទនេះ មានសមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin ជាអ្នកទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ ។ យោងតាមគេហទំព័រដដែលបានបញ្ជាក់ថា សន្និសីទនេះមានឈ្មោះថា «ស្ថានភាពនយោបាយ និង សេដ្ឋកិច្ច នៅតំបន់អាស៊ីអាគ្នេយ៍ ផ្ដោតលើ […]

សមាជិក សមាជិកា នៃសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសហូឡង់ គ្រោងទៅចូលរួមសន្និសីទអន្តរជាតិ នៅទីក្រុងបារីស

ដោយ ស៊ឺន ចែងចើន សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីសិទ្ធិខ្មែរក្រោម នៅក្នុងប្រទេសវៀតណាម នាថ្ងៃសៅរ៍ ទី ២ ខែ មិថុនា ឆ្នាំ ២០១៨ នៅអគារព្រឹទ្ធសភា បារាំង នៅទីក្រុងបារីស ប្រទេសបារាំង ខាងមុខនេះ ដោយមានវាគ្មឹនបរទេសជាច្រើនរូប អញ្ជើញចូលរួម និងថ្នាក់ដឹកនាំ សមាជិក សមាជិក ព្រមទាំងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម និមន្តនិងអញ្ជើញទៅពីប្រទេសកាណាដា ប្រទេសអូស្ត្រាលី ប្រទេសកម្ពុជា សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅទ្វីបអឺរូបជាដើម ។ លោក លី សឿង ប្រធានផែនការ និងហេរញ្ញឹក នៃសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសហូឡង់ បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងទូរទស្សន៍ព្រៃនគរ ឱ្យដឹងថា សមាជិក សមាជិកា នៃសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសហូឡង់ នឹងអញ្ជើញ ទៅចូលរួមជួយចាត់ចែងរៀបចំសន្និសីទអន្តរជាតិ ស្តីពីសិទ្ធិមនុស្សខ្មែរក្រោម […]

សេចក្ដីប្រគេន និងជូនដំណឹង អំពីសន្និសីទអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម

សេចក្ដីប្រគេន និង ជូនដំណឹង អំពី សន្និសីទអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពី សិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម ផ្ដោតលើករណីជនជាតិដើមខ្មែរក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំសន្និសីទអន្តរជាតិ នៅប្រទេសបារាំង ក្រោម ប្រធានបទ សិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម ផ្ដោតលើករណីជនជាតិដើមខ្មែរក្រោម ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ សៅរ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៨ ខាងមុខនេះ នៅក្នុងអគារ ព្រឹទ្ធសភាបារាំង នាទីក្រុងបារីស ។ សន្និសីទនេះ រៀបចំដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) និងសមាជិកព្រឹទ្ធសភាបារាំង ។ ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសនានាជុំវិញពិភពលោក នឹងចូល រួមប្រជុំនៅក្នុងសន្និសីទនេះ ដោយមានអ្នកជំនាញបរទេសស្ដីពីកម្ពុជាក្រោម នឹងចូលធ្វើជា វាគ្មិនតាមការអញ្ជើញរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីថ្លែងអំពីប្រវត្តិកម្ពុជាក្រោម និង បញ្ហាសិទ្ធិមនុស្សនានារបស់ខ្មែរក្រោម ដែលកំពុងតែប្រឈមនឹងការរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម សព្វថ្ងៃ ។ […]

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និសីទអន្តរជាតិនៅប្រទេសបារាំង ស្ដីពីកម្ពុជាក្រោម នាខែឧសភា ខាងមុខនេះ

ដោយ ថាច់ ប្រីជា គឿន សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និសីទអន្តរជាតិដ៏ធំមួយ នៅប្រទេសបារាំង ស្ដីពីកម្ពុជាក្រោម នាខែ ឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ ។ ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពជាក្រោម នៅជុំវិញពិភពលោក និង អ្នក ជំនាញបរទេសស្ដីពីកម្ពុជាក្រោម ជាច្រើនរូប នឹងចូលរួមធ្វើជាវាគ្មិននៅក្នុងសន្និសីទនេះ ។ យោងតាមប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បានថ្លែងប្រាប់អ្នកគាំទ្រនៅក្នុងកិច្ចប្រជុំ មួយនៅទីក្រុង San Bernardino រដ្ឋ California កាលពីថ្ងៃទី ២៨ ខែមករា ថា សន្និសីទនេះ នឹងធ្វើ នៅទីក្រុងប៉ារិស ប្រទេសបារាំង នៅចុងខែឧសភា ខាងមុខនេះ ។ យោងតាម លោក ប្រាក់ សេរីវុឌ្ឍ ហេតុដែលនាំឲ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើសន្និសីទអន្តរជាតិនៅ ប្រទេសបារាំងនោះ ដោយសាររដ្ឋាភិបាលបារាំង […]