របាយការណ៍សកម្មភាពផ្សព្វផ្សាយ · ទូរទស្សន៍កម្ពុជាក្រោម

របាយការណ៍សកម្មភាពផ្សព្វផ្សាយ · FACEBOOK

ទូរទស្សន៍កម្ពុជាក្រោម

ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៦
អត្ថបទផ្សាយ378
ចំនួនទស្សនា11,652,762
ចែករំលែក135,682
បញ្ចេញអារម្មណ៍645,499
មតិ25,448

ស្ថិតិតាមឆ្នាំផ្សាយ

អត្ថបទផ្សាយ

២០២៥ · 141
២០២៦ · 237
ចំនួនទស្សនា

២០២៥ · 3,251,751
២០២៦ · 8,401,011
ចែករំលែក

២០២៥ · 45,258
២០២៦ · 90,424
បញ្ចេញអារម្មណ៍

២០២៥ · 181,593
២០២៦ · 463,906

ប្រភេទការផ្សាយ

រូបថត · 197
វីដេអូ · 180
Reel · 1

ប្រភពទិន្នន័យ Meta Business Suite គិតត្រឹមថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។ តួលេខគ្របដណ្ដប់លើការផ្សាយ ៣៧៨ ដែលទាញបានក្នុងចន្លោះកាលបរិច្ឆេទខាងលើ ។

ការផ្សាយដែលមានចំនួនទស្សនា និងចែករំលែកខ្ពស់

បញ្ជីនេះរាប់ការផ្សាយដែលមានចំនួនទស្សនា ឬចែករំលែកចាប់ពី ១០០,០០០ ឡើងទៅ ហើយបន្ថែមការផ្សាយដែលគ្មានតួលេខទស្សនា និងមានចែករំលែកចាប់ពី ១,០០០ ឡើងទៅ ។ ការផ្សាយដែលបានបន្ថែមតម្រៀបតាមចំនួនចែករំលែកពីច្រើនទៅតិច នៅខាងក្រោមបញ្ជីដើម ។ លេខរៀងយោងតាមតារាងដើម ។

ល.រ. ឈ្មោះអត្ថបទ ប្រភេទអត្ថបទ ចំនួនទស្សនា ចែករំលែក បញ្ចេញអារម្មណ៍ មតិ កាលបរិច្ឆេទផ្សាយ
277 📣នាង Mary Son ជាតំណាង #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី ២២ ខែមេសា បាន🗣️ថ្លែងការណ៍លាតត្រដាងនៅក្នុង វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) អំពីករណីរបបអាណានិគម យ***ន ជិះជាន់ លើពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដូចជាការណីចាប់ព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្ស និងករណីថ្មីបំផុត ដែលអ្នកស្រី រដ្ឋ វ៉ារី នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង (Vinh Long) ទើបតែត្រូវតុលាការ យួ****នប្រកាសផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ចោទពីបទ "កេងចំណេញលើសិទ្ធិ និងលទ្ធិប្រជាជាធិបតេយ្យ" ។

🎤វេទិកាជនជាតិដើម #UNPFII កំពុងតែប្រជុំនៅក្នុងទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ ១ ខែឧសភា ឆ្នាំ ២០២៦ ពិភាក្សាផ្ដោតលើ “ការធានាសុខភាពរបស់ជនជាតិដើម និងបញ្ហាជម្លោះ” ។

💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) តែងតែបញ្ជូនតំណាងរបស់ខ្លួន ចូលប្រជុំដើម្បី 📘រាយការណ៍👂👀 សង្កេតការណ៍ និងថ្លែងការណ៍🗣️ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក (២២ ឆ្នាំ) ដើម្បីនាំយកបញ្ហាកង្វល់នានារបស់ជនជាតិដើមខ្មែរក្រោម ដែលត្រូវរបប យួ***ន រំលោភបំពាន ជិះជាន់ និងរំល***យពូជសាសន៍ ដោយវិធីត្រជាក់ ទៅលាតត្រដាងជម្រាបដល់សហគមន៍អន្តរជាតិបានជ្រាប ។

វីដេអូ 1,434,218 20,348 118,474 2,149 2026-04-22
273 BREAKING: អាជ្ញាធរវៀតណាម ចាប់ខ្លួនសកម្មជនខ្មែរក្រោមម្នាក់ទៀត ពីបទប្រើប្រាស់សេរីភាពបញ្ចេញមតិ
— អត្ថបទដោយ៖ ស៊ឺន ចែងចើន
អាជ្ញាធរវៀតណាម នៅខេត្តលង់ហោរ (វិញឡុង) ដែលពីមុនជាខេត្តព្រះត្រពាំង បានចាប់ខ្លួនសកម្មជនខ្មែរក្រោមម្នាក់ទៀត គឺលោក ថាច់ ចន្ត្រា (Thạch Chanh Tra) ក្រោមបទចោទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់សមត្ថកិច្ចនគរបាលខេត្តលង់ហោរ ចេញផ្សាយនៅថ្ងៃទី ២៩ ខែមេសា អាជ្ញាធរបានឃុំខ្លួនបណ្ដោះអាសន្នលោក ថាច់ ចន្ត្រា អាយុ ៥៣ ឆ្នាំ រស់នៅភូមិទ្រព្រះបាទ ខេត្តព្រះត្រពាំង (លង់ហោរ) ដើម្បីបើកការស៊ើបអង្កេត ។

អាជ្ញាធរវៀតណាម អះអាងថា លោក ថាច់ ចន្ត្រា បានប្រើប្រាស់បណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលពួកគេចាត់ទុកថា មិនពិត ព្រមទាំងចូលរួមពិភាក្សាអំពីបញ្ហានយោបាយ និងសាសនា ដែលរដ្ឋាភិបាលវៀតណាមចាត់ទុកថា ជាការបង្ខូចគោលនយោបាយរដ្ឋ និងបង្កការបែកបាក់សាមគ្គីភាពជាតិ ។

កន្លងមក អាជ្ញាធរវៀតណាម ធ្លាប់ចាប់ខ្លួន និងផ្ដន្ទាទោសសកម្មជនខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោមជាច្រើននាក់ ក្រោមបទចោទប្រហាក់ប្រហែលគ្នា ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសាសនា និងការទាមទារសិទ្ធិជនជាតិដើម ។

ក្នុងនោះ អាជ្ញាធរវៀតណាម បានចាប់ផ្សឹក និងដាក់ពន្ធនាគារព្រះសង្ឃខ្មែរក្រោមល្បីឈ្មោះជាច្រើនអង្គ ដូចជា ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ព្រះចៅអធិការវត្តប្រជុំពលមង្គលបុរី ហៅវត្តទ្រនំសេក និងព្រះតេជព្រះគុណ យឿង ខាយ ដែលជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមដ៏សកម្ម ជាដើម។ រីឯសកម្មជនខ្មែរក្រោមមួយចំនួនផ្សេងទៀត ក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គម ឬការតវ៉ាទាមទារសិទ្ធិសេរីភាពសាសនា និងសិទ្ធិដីធ្លី ។

អង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) តែងរិះគន់ជាបន្តបន្ទាប់ថា អាជ្ញាធរវៀតណាម ប្រើប្រាស់ច្បាប់សន្តិសុខ និងបទចោទពាក់ព័ន្ធនឹង «សន្តិសុខជាតិ» ឬ «រំលោភផលប្រយោជន៍រដ្ឋ» ដើម្បីបង្ក្រាបសំឡេងរិះគន់ និងសកម្មភាពរបស់ជនជាតិដើមខ្មែរក្រោម ។

ដោយឡែក រដ្ឋាភិបាលវៀតណាម តែងបដិសេធការចោទប្រកាន់ទាំងនេះ និងអះអាងថា ខ្លួនគោរពសិទ្ធិមនុស្ស និងសិទ្ធិសាសនារបស់ប្រជាពលរដ្ឋគ្រប់ជនជាតិ ស្របតាមច្បាប់វៀតណាម ៕

រូបថត 722,086 3,027 18,335 593 2026-04-28
250 🎤 សេចក្ដីថ្លែងការណ៍ របស់ #សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) ក្នុងទិវាគម្រប់ ៧៧ ឆ្នាំ នៃ ដែនដី #កម្ពុជាក្រោម 🌍 នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២៦) ។
👇សូមអានសេចក្ដីថ្លែងការណ៍ទាំងស្រុងនៅក្នុងខ្ទង់ខមមិនខាងក្រោម ។
តាមដានព័ត៌មានស្ដីពីដែនដីកម្ពុជាក្រោមពីយើងខ្ញុំតាមរយៈ៖
✅The Prey Nokor News
✅Voice of Kampuchea Krom – VOKK
វីដេអូ 626,318 12,494 42,490 1,177 2026-06-05
257 ហេតុអ្វីបារាំងផ្ទេរដែនដី #កម្ពុជាក្រោម 🌍ឲ្យទៅរបបយួន បន្តធ្វើអាណានិគមលើពលរដ្ឋខ្មែរក្រោម?
លោក #ថាច់ប្រីជាគឿន l Preicheakoeun Thach នៃ #សំឡេងកម្ពុជាក្រោម l Voice of Kampuchea Krom – VOKK រាយការណ៍អំពីព្រឹត្តិការណ៍📘ប្រវត្តិសាស្រ្តនេះ ដូចតទៅ៖
វីដេអូ 531,275 7,680 26,612 718 2026-05-30
67 នឹកវីរបុរសដែលឃ្លាតទៅ វីដេអូ 518,923 6,474 37,876 1,261 2025-09-24
7 សេរីភាពនៃការបញ្ចេញមតិ វីដេអូ 418,952 4,877 15,946 490 2025-12-13
317 🥀អ្នកស្រី កៀង សាខន បានអនិច្ចកម្មនៅថ្ងៃអង្គារ ៦ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព. ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ ក្នុងជន្មាយុ ៧៦ ឆ្នាំ ។
អ្នកស្រី កៀង សាខន រស់នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ជាសមាជិក សហព័ន្ធខ្មែរកម្ពុជាក្រោម, អ្នកនិពន្ធ និងផលិតបទចម្រៀងជាតិនិយមខ្មែរក្រោម និងល្ខោននិយាយរឿង ឧកញ៉ា សឺង គុយ និងជាអ្នកផ្សាយ វិទ្យុសំឡេងកម្ពុជាក្រោម ។ល។🏅
សូមឲ្យអ្នកស្រីបានសោយសុខនៅក្នុងសុគតភពកុំបីឃ្លៀងឃ្លាតឡើយ ។🙏❤️
រូបថត 332,453 349 4,480 600 2026-03-24
109 ខ្មែរក្រោមផ្ដល់ជំនួយជាង ២៦ ម៉ឺនដុល្លារ ដល់ជនគ្រោះខ្មែរនៅក្នុងជម្លោះព្រំដែនខ្មែរថៃ វីដេអូ 332,151 12,207 32,818 1,947 2025-08-03
261 Logo មានចំណងជើងថា៖🎗️៧៧ ឆ្នាំនៅក្រោមរបបអាណានិគមនិគមយួន 💪🌎 ភាពគង់វង្ស និងការតស៊ូមតិដើម្បីសិទ្ធិ នៃប្រជាជាតិ #ខ្មែរក្រោម ។ Logo នេះធ្វើឡើង សម្រាប់ផ្សព្វផ្សាយនៅក្នុងពិធីគម្រប់ ៧៧ ឆ្នាំ រំឭកដល់ទិវាបារាំងបានផ្ទេរដែនដីកម្ពុជាក្រោម ឲ្យទៅរបបយួន បន្តធ្វើអាណានិគមលើពលរដ្ឋខ្មែរក្រោម ដែលនឹងរៀបចំដោយ អង្គការសមាគម និង សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក នៅថ្ងៃទី ៤ ខែមិថុនា ខាងមុខនេះ ។

Logo រចនាដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach

🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម៖

✅Khmers Kampuchea-Krom Federation
✅Voice of Kampuchea Krom – VOKK
✅The Prey Nokor News

រូបថត 319,705 813 8,330 348 2026-05-27
279 នាង Emily Hang ជាតំណាង #សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ ស្ដីពីបញ្ហារបស់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ វីដេអូ 274,079 3,302 23,108 838 2026-04-21
315 ប្រវត្តិអ្នកស្រី កៀង សាខន ជាកវីនិពន្ធចម្រៀងខ្មែរក្រោម វីដេអូ 269,271 4,321 21,342 596 2026-03-25
357 ព្រះតេជព្រះគុណ ថាច់ វិល័យ (Thach Quy Lay) ជាព្រះសង្ឃវត្តមង្គលបូរីទ្រនំសេក នៃខេត្តលង់ហោរ ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនដោះលែងចេញពីពន្ធនាគារវិញហើយ នៅថ្ងៃទី ១២ ខែកម្ភៈ ម្សិលមិញនេះ បន្ទាប់ពីត្រូវរបបយួនចាប់ផ្សឹក និងដាក់ពន្ធនាគារអស់ ២ ឆ្នាំ ។ នេះ បើយោងតាមការបញ្ជាក់ពីប្រភពគួរឲ្យទុកចិត្តមួយ ពីដែនដីកម្ពុជាក្រោម ។

ប្រភពដដែលបានអះអាងថា ព្រះតេជព្រគុណ ថាច់ វិល័យ បានធ្វើដំណើរត្រឡប់មកដល់ផ្ទះរបស់ខ្លួនហើយ នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង (Vinh Long) ។

សូមបញ្ជាក់ថា ព្រះតេជព្រះគុណ ថាច់ វិល័យ ត្រូវរបបយួនចូលឡោមព័ទ្ធវត្តទ្រនំសេក ហើយបង្ខំផ្សឹកចេញពីផ្នួស និងបានចាប់ព្រះកាយនាំទៅឃុំឃាំងនៅក្នុងពន្ធនាគារ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ និងនាំចេញជុំនំជម្រះក្ដី នៅខេត្តលង់ហោរ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដដែល ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ "កេងចំណេញលើសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ" នៃច្បាប់ក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ។

ព្រះតេជព្រះគុណ ថាច់ វិល័យ ត្រូវរបបយួនចាប់ផ្សឹក និងដាក់ពន្ធនាគារ ក្នុងចំណោមព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ១៦ រូបផ្សេងទៀត នៅក្នុងយុទ្ធនាការបង្ក្រាបរបស់របបយួន មកលើជនជាតិដើមខ្មែរក្រោម នៅខេត្តឃ្លាំង ព្រះត្រពាំង និងលង់ហោរ នៃដែនដីកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ២០២៣ មក ។ អ្នកដែលត្រូវចាប់នោះរួមមាន លោក យ័ញ មិញ ក្វាង, អ្នកស្រី ឌិញ ធី វិន នៅខេត្តឃ្លាំង, លោក ថាច់ កឿង, លោក តោ ហ្វាង ចឿង, លោក ថាច់ ង៉ា, លោក ថាច់ ស្វឹង ដុង, ព្រះតេជព្រះគុណ គឹម សំរិន្ទ និងអ្នកស្រី រដ្ឋ វ៉ារី នៅខេត្តព្រះត្រពាំង, ព្រះតេជព្រះគុណ ថាច់ ចន្ទ តារា, លោក គឺម ឃីម, លោក គឹម ឃូ, ព្រះតេជព្រះគុណ យឿង ខាយ, ព្រះតេជព្រះគុណ គឹម សារឿង, សាមណេរ ថាច់ ជាប់, លោក ថាច់ ញ៉ា និង លោក ថាច់ វាសនា នៅខេត្តលង់ហោរ ។

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំង ១៧ រូបខាងលើ មកដល់ពេលនេះ ត្រូវបានរបបយួនដោះលែងបាន ៦ រូបហើយ ។ អ្នកដែលបានដោះលែងនោះ រួមមាន អ្នកស្រី ឌិញ ធី វិន, លោក ថាច់ វាសនា, លោក ថាច់ ញ៉ា, លោក គឹម ឃូ, សាមណេរ ថាច់ ជាប់, និង លោក ថាច់ វិល័យ ។

រូបថត 266,645 543 5,440 279 2026-02-13
272 📣នាង Connie Hang ជាតំណាង #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ២៩ ខែមេសា បាន🗣️ថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ស្នើឲ្យអ្នកជំនាញអង្គការសហប្រជាជាជាតិ ជំរុញឲ្យប្រទេសវៀតណាម បើកសាលារៀនសាធារណៈសិក្សាតាមកម្មសិក្សាភាសាខ្មែរសុទ្ធ សម្រាប់ជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

🎤វេទិកាជនជាតិដើម #UNPFII កំពុងតែប្រជុំនៅក្នុងទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ ១ ខែឧសភា ឆ្នាំ ២០២៦ ពិភាក្សាផ្ដោតលើ “ការធានាសុខភាពរបស់ជនជាតិដើម និងបញ្ហាជម្លោះ” ។

💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) តែងតែបញ្ជូនតំណាងរបស់ខ្លួន ចូលប្រជុំដើម្បី 📘រាយការណ៍👂👀 សង្កេតការណ៍ និងថ្លែងការណ៍🗣️ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក (២២ ឆ្នាំ) ដើម្បីនាំយកបញ្ហាកង្វល់នានារបស់ជនជាតិដើមខ្មែរក្រោម ដែលត្រូវរបប យួ***ន រំលោភបំពាន ជិះជាន់ និងរំល***យពូជសាសន៍ ដោយវិធីត្រជាក់ ទៅលាតត្រដាងជម្រាបដល់សហគមន៍អន្តរជាតិបានជ្រាប ។

វីដេអូ 255,688 2,924 19,959 552 2026-05-01
172 តុលាការវៀតណាម 🇻🇳 ⚒️ ផ្តន្ទាទោសសកម្មជនខ្មែរក្រោមម្នាក់ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ។ វីដេអូ 250,357 3,779 9,086 398 2026-09-24
283 លោក Kennedy Son ជាតំណាង #សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ស្ដីពីបញ្ហារបស់ពលរដ្ឋខ្មែរក្រោម នៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ ។ វីដេអូ 241,263 3,118 20,333 656 2026-04-20
356 ព្រះសង្ឃខ្មែរក្រោមត្រូវបានរបបយួនដោះលែងវិញ បន្ទាប់ពីត្រូវចាប់ផ្សឹក និងដាក់ពន្ធនាគារ ២ ឆ្នាំ ។ វីដេអូ 212,753 2,418 9,690 285 2026-02-16
121 សេចក្ដីថ្លែងការណ៍ស្ដីពីករណីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ វីដេអូ 208,904 3,382 16,514 388 2025-07-27
169 ខ្សែទឹកមេគង្គ កត់ត្រាការចងចាំ និងអត្តសញ្ញាណខ្មែរក្រោម
————–
ដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
————–
ក្នុងឱកាសទិវាពិភពលោកស្តីពីទន្លេ (World Rivers Day) ឆ្នាំ ២០២៦ «រឿងរ៉ាវរបស់ខ្មែរក្រោម» ត្រូវបាន អ្នកស្រី វីនីហ្វ្រេដ អូ. អាឌេយេមី (Winifred O. Adeyemi) សរសេរ ហើយចុះផ្សាយនៅលើគេហទំព័រ AFRICA: Seen & Heard ដែលជាស្ថាប័នច្នៃប្រឌិត និងវប្បធម៌ ផ្តោតលើការលើកកម្ពស់សំឡេងរបស់ ប្រវត្តិសាស្ត្រ ការចងចាំ និងជីវិតរបស់ប្រជាជនដែលគ្មានតំណាង ។ អត្ថបទនេះមានចំណងជើងថា «ទិវា ទន្លេពិភពលោក | ផ្លូវទឹកក្នុងសហគមន៍របស់យើង – កំណត់ត្រា នៃ សិទ្ធិសម្រេចវាសនាខ្លួនដោយ ខ្លួនឯង បន្ទាប់ពីសន្និសីទលើកទី ៣៥ របស់ UNPO» អ្នកនិពន្ធបានយករឿងរ៉ាវជីវិត និងការចងចាំ តាមរយៈ ការសម្ភាសន៍ លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម មកបង្ហាញពីទំនាក់ទំនង រវាងទន្លេមេគង្គ ជីវភាព វប្បធម៌ ភាសា វត្តអារាម និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរក្រោម ។

អត្ថបទចេញផ្សាយនៅថ្ងៃទី ២៧ ខែកញ្ញា បានលាតត្រដាងនូវទំនាក់ទំនងរវាងទន្លេ សហគមន៍ វប្បធម៌ និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង មកពិភាក្សា ដោយផ្ដោតជាពិសេសលើបទពិសោធន៍ របស់ប្រជាជន ខ្មែរក្រោម ដែលរស់នៅដែនដីកម្ពុជាក្រោម ឬតំបន់ដីសណ្ដទន្លេមេគង្គ ។ អត្ថបទនេះក៏ភ្ជាប់ប្រធានបទជា មួយសន្និសីទលើកទី ៣៥ របស់អង្គការប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង (UNPO) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពី ខែសីហា ឆ្នាំ ២០២៦ ដែលបានពិភាក្សាអំពីការរក្សាទុកប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងសំឡេងរបស់ប្រជាជន ដែលមិនគ្មានតំណាងនៅក្នុងស្ថាប័នអន្តរជាតិ ។

ចំណុចសំខាន់មួយក្នុងអត្ថបទ គឺរឿងរ៉ាវផ្ទាល់ខ្លួនរបស់ លោក ម៉ៅ មុនី ជាប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចែករំលែកការចងចាំពីស្រុកកំណើតនៅខេត្តមាត់ជ្រូក នៃកម្ពុជាក្រោម ។ លោកបានរៀបរាប់ថា តំបន់នេះស្ថិតនៅតាមដងទន្លេមេគង្គ ដែលទឹកបានហូរពីប្រទេសកម្ពុជាចូលមកកម្ពុជាក្រោម ហើយបន្ត ឆ្ពោះទៅសមុទ្រចិនខាងត្បូង ។ នៅតំបន់នោះ ទន្លេបានបែកជាដៃទន្លេធំៗពីរគឺ «ទន្លេមេគង្គលើ» ដែលភាសាយួនហៅថា «Sông Tiền» និង «ទន្លេបាសាក់» យួនហៅថា «Sông Hậu»។

លោក ម៉ៅ មុនី បានមានប្រសាសន៍ជាសំណេរដើមយ៉ាងនេះថា៖
———————
“ខ្ញុំបានកើត និងធំដឹងក្តីនៅខេត្តមាត់ជ្រូក (Moth Chrouk Province) នៃកម្ពុជាក្រោម ដែលបច្ចុប្បន្នហៅថា ខេត្តអានយ៉ាង (An Giang Province) នៅក្នុងភាសាវៀតណាម ។ នេះជាទី ដែល ទន្លេមេគង្គ ហូរចេញពីប្រទេសកម្ពុជា ចូលមកកាន់ទឹកដីកម្ពុជាក្រោម ហើយបន្តហូរឆ្ពោះ ទៅកាន់ សមុទ្រចិនខាងត្បូង ។ នៅក្នុងតំបន់នេះ ទន្លេបានបែកចេញជាដៃទន្លេពីរធំៗ ។ ទីមួយ ត្រូវបានគេស្គាល់ជាភាសាវៀតណាមថា «ទន្លេទៀន» ហើយមួយទៀត គឺ «ទន្លេបាសាក់» ដែលភាសាវៀតណាមហៅថា «ទន្លេហូវ»”។
———————-
សម្រាប់លោក លោក ម៉ៅ មុនី ទឹកមិនមែនគ្រាន់តែជាទន្លេនៅលើផែនទីនោះទេ ។ វាជាផ្នែកមួយនៃជីវិត និងការចងចាំពីកុមារភាព ។ លោកចងចាំវាលស្រែ ទឹក ត្រី កង្កែប ដើមត្នោត និងវត្តព្រះពុទ្ធសាសនាខ្មែរ ដែលលោកបានទៅរៀនអក្សរខ្មែរកាលពីកុមារ ។ ធាតុទាំងនេះត្រូវបានចងភ្ជាប់គ្នាជាប្រព័ន្ធជីវិតមួយ ដែល រួមមានការរស់នៅ ការធ្វើស្រែ ការរៀនអក្សរ សាសនា និងការរក្សាប្រពៃណីក្នុងសហគមន៍ ។

អត្ថបទបានបង្ហាញថា សម្រាប់អ្នកស្រុកខ្មែរក្រោម វាលស្រែមិនមែនជាកន្លែងសម្រាប់ផលិតស្រូវ តែ ប៉ុណ្ណោះទេ ។ តាមការចងចាំរបស់លោក លោក ម៉ៅ មុនី ទឹកជំនន់តាមរដូវបាននាំដីល្បាប់មកបន្ថែមជីជាតិ ដល់ដី ខណៈត្រី និងកង្កែបនៅក្នុងវាលស្រែបានក្លាយជាប្រភពអាហារ ។ ប្រជាជនក្នុងភូមិក៏បានជួយគ្នាក្នុង ការងារកសិកម្ម ។ ដូច្នេះ ទឹក ទន្លេ វាលស្រែ អាហារ និងទំនាក់ទំនងសហគមន៍ គឺជាផ្នែកផ្សេងៗ នៃ ប្រព័ន្ធជីវិតតែមួយ ។

មួយផ្នែកទៀតដែលគួរឱ្យចាប់អារម្មណ៍ គឺ វត្តខ្មែរ និងភាសាខ្មែរ ។ តាមបទពិសោធន៍ដែលបានចែករំលែក វត្តមិនត្រឹមតែជាទីកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលកុមារបានរៀនអាន និងសរសេរ អក្សរខ្មែរ ហើយព្រះសង្ឃបានចូលរួមក្នុងការបន្តចំណេះដឹង ភាសា ប្រពៃណី និងវប្បធម៌ពីជំនាន់មួយទៅ ជំនាន់មួយ ។ ដូច្នេះ ទេសភាពធម្មជាតិជុំវិញទន្លេមេគង្គ និងស្ថាប័នវប្បធម៌ខ្មែរ ត្រូវបានបង្ហាញថាមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធនឹងការរក្សាអត្តសញ្ញាណខ្មែរក្រោម ។

ក្រៅពីស្រូវ និងទឹក លោក ម៉ៅ មុនី ក៏បានរំឭកពី ដើមត្នោត ដែលជាផ្នែកសំខាន់មួយនៃជីវិតនៅស្រុក កំណើតរបស់លោក ។ ទឹកត្នោត ស្ករត្នោត ផ្លែត្នោត និងនំត្នោត សុទ្ធតែមានទំនាក់ទំនងជាមួយជីវភាព និងការចងចាំពីស្រុក ។ អត្ថបទបានបង្ហាញថា អាហារមួយមុខអាចក្លាយជាបណ្ណសារនៃការចងចាំ ព្រោះ រសជាតិអាចនាំឱ្យមនុស្សនឹកឃើញដល់ភូមិ ដើមឈើ វាលស្រែ មនុស្ស និងជីវិតកាលពីកុមារភាព ។

លោក ម៉ូនី ម៉ៅ បានចាកចេញពីស្រុកកំណើតទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៤ ដើម្បីជួបជុំជាមួយឪពុក របស់លោក ហើយលោកបានត្រឡប់ទៅលេងស្រុកកំណើតចុងក្រោយនៅឆ្នាំ ២០០១ ។ ទោះបីបានរស់ នៅឆ្ងាយពីស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ការចងចាំអំពីទន្លេ វាលស្រែ វត្ត ភាសា អាហារ និងទេសភាពនៅកម្ពុជាក្រោម នៅតែមានភាពច្បាស់លាស់ ។

អត្ថបទនេះបានដាក់រឿងរ៉ាវរបស់ខ្មែរក្រោមនៅក្នុងគំនិតធំមួយថា ទឹកអាចជាបណ្ណសាររស់នៃប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់សហគមន៍ ។ ទន្លេមេគង្គមិនត្រឹមតែផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងជីវភាពប៉ុណ្ណោះ ទេ ប៉ុន្តែវាក៏ភ្ជាប់ជាមួយភាសា សាសនា អាហារ ប្រពៃណី ការចងចាំ និងអត្តសញ្ញាណរបស់មនុស្សដែល រស់នៅតាមដងទន្លេ ។

តាមទស្សនៈដែលបានលើកឡើងក្នុងអត្ថបទ ការកំណត់អនាគតរបស់ប្រជាជនមួយ មិនគួរត្រូវបានយល់ ត្រឹមតែជាបញ្ហានយោបាយ ឬព្រំដែនប៉ុណ្ណោះទេ ។ វាក៏អាចពាក់ព័ន្ធនឹងសមត្ថភាពរបស់អ្នកស្រុក ឬប្រជា ពលរដ្ឋក្នុងការរក្សាភាសា វប្បធម៌ អាហារ ដីធ្លី ទឹក ចំណេះដឹង និងរបៀបរស់នៅរបស់ខ្លួនផងដែរ ។ ក្នុងន័យ នេះ ការរក្សាទុករឿងរ៉ាវ និងឯកសាររបស់ខ្មែរក្រោម ក៏ជាវិធីមួយក្នុងការរក្សាការចងចាំ និងសំឡេងរបស់ ពលរដ្ឋឱ្យនៅសល់សម្រាប់ជំនាន់ក្រោយ ។

នៅថ្ងៃទិវាពិភពលោកស្តីពីទន្លេ ឆ្នាំ ២០២៦ រឿងរ៉ាវរបស់ខ្មែរក្រោមដែលបានលេចឡើងក្នុងអត្ថបទនេះ បាន រំឭកថា សម្រាប់ប្រជាជនមួយចំនួន ទន្លេមិនមែនគ្រាន់តែជាខ្សែទឹកលើផែនទីទេ ។ វាជាវាលស្រែដែល ចិញ្ចឹម ជីវិត វត្តដែលបង្រៀនអក្សរ ភូមិដែលរក្សាសហគមន៍ អាហារដែលរក្សាការចងចាំ និងជាផ្នែកមួយនៃ អត្តសញ្ញាណ ដែលបន្តឆ្លងពីជំនាន់មួយទៅជំនាន់មួយ ។

សូមបញ្ជាក់ថា អ្នកស្រី Winifred O. Adeyemi គឺជាទីប្រឹក្សា អ្នកនិពន្ធ អ្នកផលិតភាពយន្តពានរង្វាន់ និង ជាអ្នកតស៊ូមតិផ្នែកបរិស្ថាន ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ គាត់ត្រូវបានគេស្គាល់ យ៉ាងច្បាស់តាមរយៈការងារច្នៃប្រឌិត និងការតស៊ូមតិផ្តោតលើបេតិកភណ្ឌវប្បធម៌ និងយុត្តិធម៌បរិស្ថាននៅ ទ្វីបអាហ្វ្រិក ជាពិសេស នៅតំបន់ដីសណ្តនីហ្សេរីយ៉ា (Niger Delta) ។

អ្នកស្រី Winifred O. Adeyemi ក៏ជាស្ថាបនិក និងជានាយកនៃវេទិកា AFRICA: Seen & Heard (ASH) ដើម្បីសិក្សាពីស្ថាបត្យកម្មវប្បធម៌ និងការទូតក្នុងសារមន្ទីរ ។ AFRICA: Seen & Heard (ASH) គឺជា ស្ថាប័នច្នៃប្រឌិត និងវប្បធម៌ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយមានបេសកកម្មលើកកម្ពស់ការ ទទួលស្គាល់ ការអបអរ ការផ្សព្វផ្សាយ និងការរក្សាទុកទ្រព្យសម្បត្តិច្នៃប្រឌិត និងវប្បធម៌ដ៏សម្បូរបែប របស់ទ្វីបអាហ្វ្រិក និងសហគមន៍អាហ្វ្រិកនៅជុំវិញពិភពលោក ។ ស្ថាប័ននេះធ្វើការតាមរយៈសិល្បៈ បណ្ណសារ ការស្រាវជ្រាវ ការផលិតមាតិកា និងគម្រោងវប្បធម៌ ដោយផ្តោតលើប្រធានបទដូចជា បរិស្ថាន យុត្តិធម៌សង្គម សិទ្ធិមនុស្ស ប្រវត្តិសាស្ត្រ និងការរក្សាទុកសំឡេងរបស់ប្រជាជនដែលគ្មានតំណាង ។ ASH ក៏ធ្លាប់មានតួនាទីជាដៃគូវប្បធម៌របស់ Centre for Black and African Arts and Civilisation (CBAAC) ចាប់ពីឆ្នាំ ២០១៨ និងបានចូលរួមក្នុងគម្រោងសិល្បៈ និងបរិស្ថានជាច្រើន ៕

រូបថត 177,086 250 2,496 371 2026-09-27
107 គ្រួសារអ្នកស្រី ឡឹម លីណា និង លោក គ្រិស ឡាសែន ជាខ្មែរក្រោមនៅសហរដ្ឋអាមេរិក បានផ្ដល់ជំនួយថវិកាចំនួន $250,000.00 ដល់ជនរងគ្រោះខ្មែរ ក្នុងករណីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ។ រូបថត 156,955 711 4,407 467 2025-08-03
274 📣លោក Kennedy Son ជាតំណាង #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី ២៧ ខែមេសា បាន🗣️ថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ស្នើឲ្យស្ថាប័នអង្គការសហប្រជាជាជាតិ រួមមាន UNESCO ឲ្យជួយការពារភាសា និងវប្បធម៌ របស់ជនជាតិដើមខ្មែរក្រោម និង UNDP ជួយបកប្រែសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ផ្សព្វផ្សាយ ដល់ជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម និងបដិសេធនូវអ្វីដែលរបបយ***ន ហៅពលរដ្ឋខ្មែរក្រោមថាជា "ជនជាតិភាគតិច" និងត្រូវតែចាត់ទុកខ្មែរក្រោមជា "ជនជាតិដើម" ។

🎤វេទិកាជនជាតិដើម #UNPFII កំពុងតែប្រជុំនៅក្នុងទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ ១ ខែឧសភា ឆ្នាំ ២០២៦ ពិភាក្សាផ្ដោតលើ “ការធានាសុខភាពរបស់ជនជាតិដើម និងបញ្ហាជម្លោះ” ។

💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) តែងតែបញ្ជូនតំណាងរបស់ខ្លួន ចូលប្រជុំដើម្បី 📘រាយការណ៍👂👀 សង្កេតការណ៍ និងថ្លែងការណ៍🗣️ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក (២២ ឆ្នាំ) ដើម្បីនាំយកបញ្ហាកង្វល់នានារបស់ជនជាតិដើមខ្មែរក្រោម ដែលត្រូវរបប យួ***ន រំលោភបំពាន ជិះជាន់ និងរំល***យពូជសាសន៍ ដោយវិធីត្រជាក់ ទៅលាតត្រដាងជម្រាបដល់សហគមន៍អន្តរជាតិបានជ្រាប ។

វីដេអូ 156,933 2,026 13,669 398 2026-04-27
142 📣នាង Emily Hang ជាយុវជននៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ២៩ ខែមេសា បាន🗣️ថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (#UNPFII) តំណាងជនជាតិដើមអាស៊ី ផ្ដល់អនុសាសន៍ដល់ អង្គការសហប្រជាជាជាតិ ទាមទារអត្ថប្រយោជន៍សម្រាប់ជនជាតិដើមនៅអាស៊ី ។
🎤វេទិកាជនជាតិដើម #UNPFII កំពុងតែប្រជុំនៅក្នុងទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ ១ ខែឧសភា ឆ្នាំ ២០២៦ ពិភាក្សាផ្ដោតលើ “ការធានាសុខភាពរបស់ជនជាតិដើម និងបញ្ហាជម្លោះ” ។
💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) តែងតែបញ្ជូនតំណាងរបស់ខ្លួន ចូលប្រជុំដើម្បី 📘រាយការណ៍👂👀 សង្កេតការណ៍ និងថ្លែងការណ៍🗣️ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក (២២ ឆ្នាំ) ដើម្បីនាំយកបញ្ហាកង្វល់នានារបស់ជនជាតិដើមខ្មែរក្រោម ដែលត្រូវរបប យួ***ន រំលោភបំពាន ជិះជាន់ និងរំល***យពូជសាសន៍ ដោយវិធីត្រជាក់ ទៅលាតត្រដាងជម្រាបដល់សហគមន៍អន្តរជាតិបានជ្រាប ។
Khmers Kampuchea-Krom Federation I United Nations Permanent Forum on Indigenous Issues I Voice of Kampuchea Krom – VOKK
វីដេអូ 141,432 1,501 11,893 283 2026-05-03
284 នៅព្រឹកថ្ងៃទី ២០ ខែមេសា នេះ #សហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់ផ្ដើមចូលប្រជុំនៅក្នុងវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម #UNPFII នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ។ មហាសន្និបាតលើកទី ២៥ នៃ វេទិកា UNPFII នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ទី ១ ខែឧសភា នេះ ផ្ដោតលើប្រធានបទ "ការធានាសុខភាពជនជាតិដើម និងបញ្ហាជម្លោះ" ។ តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ដឹកនាំដោយ​ លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែនៅក្នុងវេទិកានេះ ដើម្បីសង្កេតការណ៍ រាយការណ៍ និងថ្លែងការណ៍ស្ដីពីបញ្ហានានារបស់ជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ជម្រាបដល់អង្គការសហប្រជាជាតិ ។ រូបថត 115,454 331 4,667 223 2026-04-20
18 (សាកល្បងសំឡេង 🎤 Microphone) សហការី សំឡេងកម្ពុជាក្រោម (VOKK) រចនា សូមស្វាគមន៍ប្រិយមិត្ត ពីសហរដ្ឋអាមេរិក ។ វីដេអូ 113,972 229 2,379 52 2025-11-29
បើកតារាងលម្អិតនៃការផ្សាយទាំង ៣៧៨
ល.រ. ឈ្មោះអត្ថបទ ប្រភេទអត្ថបទ ចំនួនទស្សនា ចែករំលែក បញ្ចេញអារម្មណ៍ មតិ កាលបរិច្ឆេទផ្សាយ
1 សម្ភាសន៍អំពីសកម្មភាពឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ វីដេអូ 2,072 60 89 7 2025-12-30
2 December 14 and the Reality of Colonialism That Still Exists Today. វីដេអូ 3,562 65 157 16 2025-12-30
3 កិច្ចសន្ទនាពិសេស៖ សកម្មភាពតស៊ូមតិលើឆាកអន្តរជាតិ ឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ វីដេអូ 6,658 107 298 44 2025-12-25
4 សារប្រសិទ្ធពរឆ្នាំថ្មី ឆ្នាំ ២០២៦ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ វីដេអូ 11,256 186 706 48 2025-12-24
5 លោក សឺន ថាយ ធន សម្ភាសន៍ លោក តាំង សារៈ អំពីសកម្មភាពឆ្នាំ ២០២៥ នៃ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់ប្រទេសកម្ពុជា ។ វីដេអូ 1,486 33 61 4 2025-12-23
6 Behind Closed Doors: The Crimes Vietnam Commits Against the Khmer-Krom. វីដេអូ 4,666 101 286 12 2025-12-19
7 សេរីភាពនៃការបញ្ចេញមតិ វីដេអូ 418,952 4,877 15,946 490 2025-12-13
8 មើលការផ្សាយ វីដេអូ 17 0 25 1 2025-12-07
9 មើលការផ្សាយ រូបថត 1,306 11 35 4 2025-12-06
10 សារអបអរសាទរ នៃ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាចក្រកម្ពុជា អបអរសាទរចំពោះអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងរៀបចំនៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ៦ និង ៧ ខែធ្នូ ចុងសប្ដាហ៍នេះ ។ រូបថត 3,461 19 111 2 2025-12-05
11 សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំសន្និបាតដំណាច់ឆ្នាំ ២០២៥ នៅថ្ងៃសៅរ៍ និងអាទិត្យ ទី ៦ និង ៧ ខែធ្នូ ចុងសប្ដាហ៍នេះ ។ វីដេអូ 16,720 200 1,224 45 2025-12-03
12 ខ្មែរក្រោមនៅភ្នំពេញ ប្រទេសកម្ពុជា រំឭកខួប ៤៩ ឆ្នាំ នៃ ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ១៩៧៦ ។ ពិធីនេះ រៀបចំនៅទីក្រុងភ្នំពេញ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។ វីដេអូ 8,794 92 676 39 2025-12-01
13 Behind Closed Doors: The Crimes Vietnam Commits Against the Khmer-Krom. Shedding light on Khmer Krom Defenders Venerable Kim Som Rinh, Mr. Thach Nga, Mr. Thach Xuan Dong, and Mrs. Thach Thi Hoa Ri. វីដេអូ 6,751 185 545 37 2025-12-01
14 កំណាព្យ
"កុំភ្លេចរឿងកំពប់តែអុង"
និពន្ធ និងអានដោយ អ្នកស្រី សឺង ធី ណិត
ជាប្រធាន គណៈកម្មការស្ត្រី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
វីដេអូ 80,236 1,934 6,211 209 2025-11-30
15 រូបគំនូរអ្នកស្រី សឺង ធី ណិត ជាប្រធាន គណៈកម្មការស្រ្តី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត 10,996 63 417 23 2025-11-29
16 កំណាព្យ
បណ្ដាំដូនតាខ្មែរកម្ពុជាក្រោម
និពន្ធ និងអានដោយ
អ្នកស្រី សឺង ធី ណិត
ប្រធាន គណៈកម្មការព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
រូបថត 5,828 40 148 5 2025-11-29
17 កំណាព្យ "បណ្ដាំដូនតាខ្មែរកម្ពុជាក្រោម"
និពន្ធ និងអានដោយ អ្នកស្រី សឺង ធី ណិត
ជាប្រធាន គណៈកម្មការស្ត្រី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
វីដេអូ 95,701 1,577 8,795 270 2025-11-29
18 (សាកល្បងសំឡេង 🎤 Microphone) សហការី សំឡេងកម្ពុជាក្រោម (VOKK) រចនា សូមស្វាគមន៍ប្រិយមិត្ត ពីសហរដ្ឋអាមេរិក ។ វីដេអូ 113,972 229 2,379 52 2025-11-29
19 លោក សឺន យឿង៖ វៀតណាមត្រូវតែស៊ើបអង្កេតករណីស្លាកស្នាមលើផ្ទៃមុខពលរដ្ឋខ្មែរក្រោម វីដេអូ 20 0 36 1 2025-11-26
20 តំណាង UN ប្រាប់ឲ្យវៀតណាមឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម វីដេអូ 18 0 55 4 2025-11-26
21 មើលការផ្សាយ វីដេអូ 15 0 33 2 2025-11-26
22 មើលការផ្សាយ រូបថត 1,285 3 21 1 2025-11-26
23 ស្នងការ នៃ គណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិ (USCIRF) លោក ម៉ៀ ស្លូវៃចេក (Meir Soloveichik) នៅថ្ងៃទី ២៤ ខែវិច្ឆិកា បានថ្លែងនៅលើទំព័រ X នៃ USCIRF ស្នើដល់រដ្ឋាភិបាល សហរដ្ឋអាមេរិក ដាក់គំនាបទៅប្រទេសវៀតណាម ដើម្បីឲ្យខ្មែរក្រោម មានសេរីភាព ។
សំណេរជាដើមភាសាអង់គ្លេសមានសេចក្ដីថា៖ "សកម្មភាពថ្មីបំផុតរបស់វៀតណាម [វៃប្រហារ] សំដៅលើពុទ្ធសាសនិកខ្មែរក្រោម ជារំលោភលើសិទ្ធិសេរីភាពសាសនារបស់ពួកគាត់ រួមទាំងការកាត់ទោស ព្រះតេជព្រះ គុណ គឹម សំរិន្ទ លោក ថាច់ ង៉ា និង លោក ថាច់ ស្វេង ដុង នៅថ្ងៃតែមួយ និងចាប់ខ្លួន អ្នកស្រី ថាច់ ធី វ៉ារី ។ យើងជំរុញឱ្យសហរដ្ឋអាមេរិកដាក់គំនាប [វៀតណាម] ដើម្បីសេរីភាពរបស់ពួកគាត់" ។
រូបថត 55,371 441 2,157 98 2025-11-25
24 ស្នងការ នៃ គណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិ (USCIRF) លោក ស្វីបភេន ស្នេក (Stephen Schneck) នៅថ្ងៃទី ២៤ ខែវិច្ឆិកា បានថ្លែងនៅលើទំព័រ X នៃ USCIRF ទាមទារឲ្យ
មានស៊ើបអង្កេតលើស្លាកស្នាមនៅលើផ្ទៃមុខរបស់ លោក ថាច់ ង៉ា ដែល ត្រូវធ្វើទារុណកម្ម នៅក្នុងពន្ធនាគារ និងស្នើឲ្យមានការគាំទ្រដាក់បញ្ចូល ប្រទេសវៀតណាម នៅក្នុងបញ្ជខ្មៅ នៃ "ប្រទេសគួរឲ្យព្រួយបារម្ភពិសេស" (CPC) ។

សំណេរជាដើមភាសាអង់គ្លេសមានសេចក្ដីថា៖ "ស្លាកស្នាមថ្មីនៅលើផ្ទៃមុខរបស់ លោក ថាច់ ង៉ា បានកើតឡើងនៅក្រោយពេលចាប់ខ្លួនគាត់ នៅក្នុងខែមីនា ។ ទាមទារឲ្យមានការស៊ើបអង្កេតស្វែងរកជនដៃដល់ ដែលបានរំលោភបំពាន ដើម្បីទទួលខុសត្រូវ ។ ការរំលោភបំពាននេះ ការរំលោភបំពាននេះកាន់តែខ្លាំងនេះ ធ្វើឲ្យយើងស្នើទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យដាក់បញ្ចូលប្រទេសវៀតណាម ទៅក្នុងបញ្ជខ្មៅ នៃ "ប្រទេសគួរឲ្យព្រួយបារម្ភពិសេស" (CPC)" ។

សូមបញ្ជាក់ថា លោក ថាច់ ង៉ា ជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ព្រះតេជព្រះគុណ គឹម សំរិន្ទ និង លោក ថាច់ ស្វឹង ដុង ត្រូវអាជ្ញាធរ នៃរបបអាណានិគមយួន ចាប់ខ្លួនកាលខែមីនា និងនាំចេញមកជំនុំជម្រះក្ដី កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ប្រកាសផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារមួយរូបៗ ៣ ឆ្នាំ ៦ ខែ ពីបទ "កេងចំណេញលើសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ" តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ។

រូបថត 56,178 446 1,985 90 2025-11-25
25 អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី Mary Lawlor នៅថ្ងៃទី ២៥ ខែវិច្ឆិកា នេះ សម្ដែងការព្រួយបារម្ភចំពោះករណីដែលតុលាការរបបអាណានិគមយួន បានប្រកាសផ្ដន្ទាទោសព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ។ អ្នកស្រីបានជំរុញឲ្យវៀតណាម ទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម ។

នៅលើទំព័រ X និង Facebook អ្នកស្រីបានសរសេរថា៖ "បានទទួលព័ត៌មានគួរឲ្យព្រួយបារម្ភមួយមកពីវៀតណាម ទីដែលអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោម លោក ថាច់ ង៉ា ព្រះតេជព្រះគុណ គឹម សំរិន្ទ និង លោក ថាច់ ស្វឹង ដុង ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារជាង ៣ ឆ្នាំ និងស្រ្តីការពារសិទ្ធិមនុស្ស អ្នកស្រី ថាច់ ធី វ៉ារី បានត្រូវចាប់ខ្លួន ។ ខ្ញុំសូមជំរុញរដ្ឋាភិបាល នាវវៀតណាមឲ្យទទួលស្គាល់ជនជាតិដើមនៅក្នុងប្រទេសវៀតណាម និងឈប់បៀតបៀនលើអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោម" ។

រូបថត 1,273 4 20 0 2025-11-25
26 អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកខាងអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី Mary Lawlor នៅថ្ងៃទី ២៥ ខែវិច្ឆិកា នេះ សម្ដែងការព្រួយបារម្ភចំពោះករណីដែលតុលាការរបបអាណានិគមយួន បានប្រកាសផ្ដន្ទាទោសព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ។ អ្នកស្រីបានជំរុញឲ្យវៀតណាម ទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម ។

នៅលើទំព័រ X និង Facebook អ្នកស្រីបានសរសេរថា៖ "បានទទួលព័ត៌មានគួរឲ្យព្រួយបារម្ភមួយមកពីវៀតណាម ទីដែលអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោម លោក ថាច់ ង៉ា ព្រះតេជព្រះគុណ គឹម សំរិន្ទ និង លោក ថាច់ ស្វឹង ដុង ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារជាង ៣ ឆ្នាំ និងស្រ្តីការពារសិទ្ធិមនុស្ស អ្នកស្រី ថាច់ ធី វ៉ារី បានត្រូវចាប់ខ្លួន ។ ខ្ញុំសូមជំរុញរដ្ឋាភិបាល នាវវៀតណាមឲ្យទទួលស្គាល់ជនជាតិដើមនៅក្នុងប្រទេសវៀតណាម និងឈប់បៀតបៀនលើអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោម" ។

រូបថត 10,539 63 153 13 2025-11-25
27 លោក សឺន ថាយ ធន នៃ សំឡេងកម្ពុជាក្រោម (VOKK) សម្ភាសន៍ លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អំពីករណីតុលាការយួនប្រកាសផ្ដន្ទាទោសព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ។ វីដេអូ 14,380 192 516 62 2025-11-23
28 សហព័ន្ធខ្មែរកម្ពុជាក្រោម និងអន្តរជាតិ ទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ។ វីដេអូ 41,942 714 1,973 238 2025-11-19
29 ផែនទីកម្ពុជាក្រោម ផលិតដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត 50,431 220 1,248 42 2025-11-19
30 Khmer Krom monk and activists receive prison sentences
—
Authorities in Vietnam sentenced an ethnic Khmer Krom monk and two activists to three and a half years in prison on charges of ‘abusing democratic freedoms’ under Article 331 of the Vietnamese Criminal Code on 18 November. 👉 https://www.csw.org.uk/2025/11/19/press/6668/article.htm
រូបថត 36,050 108 558 56 2025-11-19
31 តុលាការ​វៀតណាម​បន្ត​កាត់ទោស​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម ​ដែល​ឈឺ​ឆ្អាល​រឿង​សិទ្ធិមនុស្ស វីដេអូ 16 0 52 2 2025-11-19
32 Breaking News: តុលាការយួនប្រកាសផ្ដន្ទាទោស ព្រះសង្ឃ និងសកម្មជនសិទ្ធិមនិស្សខ្មែរក្រោម ៣ រូប ឲ្យជាប់ពន្ធនាគារ មួយរូបៗ ៣ ឆ្នាំកន្លះ ។
…………………………………
ព្រះតេជព្រះគុណ គឹម សំរិន្ទ, លោក ថាច់ ង៉ា និង លោក ថាច់ ស្វឹង ដុង ជាព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម នៅខេត្តព្រះត្រពាំង នៅថ្ងៃទី ១៨ ខែវិច្ឆិកា នេះ ត្រូវតុលាការរបបកុម្មុយនិស្តយួន នាំចេញមកជុំនំជម្រះក្ដីហើយ ដោយតុលាការយួនបានសម្រេចផ្ដន្ទាទោសអ្នកទាំងបីរូបនេះ មួយរូបៗឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ កន្លះ (៣ ឆ្នាំ ៦ ខែ) ចោទពីបទអ្វី ដែលរបបយួនហៅថា "កេងចំណេញលើសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការចាត់តាំង និងឯកជន" ។
រូបថត 96,407 425 1,777 127 2025-11-18
33 Stolen Culture on Display: How Vietnam Uses Khmer-Krom Festivals to Hide Oppression វីដេអូ 38,993 448 3,610 136 2025-11-17
34 ព័ត៌មានទាន់ហេតុការណ៍៖ អ្នកស្រី រដ្ឋ វ៉ារី ជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមនៅស្រុកកំពុងស្ពាន ខេត្តព្រះត្រពាំង (Vinh Long) ទើបតែត្រូវអាជ្ញាធរយួន មកដល់ផ្ទះ និងចាប់ខ្លួនគាត់ នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នេះ ។ ចំណែក លោក សឺន តឿង (Son Tuong) ជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ទៀត នៅស្រុកកញ្ចោង ខេត្តព្រះត្រពាំង ដដែល តែកំពុងធ្វើការនៅខេត្តទួលតាមោក ក៏កំពុងត្រូវអាជ្ញាធរយួនព័ទ្ធចាប់ខ្លួនដែរ ។ នេះបើតាមព័ត៌មានពីកម្ពុជាក្រោម ដែល VOKK ទើបតែទទួលបាននៅពេលថ្មីៗនេះ ។ រូបថត 69,016 266 1,614 82 2025-11-17
35 លោក សឺន ថាយ ធន នៃ សំឡេងកម្ពុជាក្រោម សម្ភាសន៍ លោក ត្រឹង សារ៉ុង ជាអនុប្រធានទីពីរ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អំពីសន្និបាតដំណាច់ឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងរៀបចំនៅដើម ខែធ្នូ ខាងមុខនេះ ។ វីដេអូ 9,251 80 325 21 2025-11-16
36 Congratulate-Timorleste-Asean វីដេអូ 7,642 100 379 19 2025-11-13
37 សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំសន្និបាតដំណាច់ឆ្នាំ ២០២៥ នៅដើមខែធ្នូខាងមុខនេះ ដើម្បីបូកសរុប លទ្ធផលការងារឆ្នាំចាស់ និងចេញផែនការឆ្នាំថ្មី ឆ្នាំ ២០២៦ ។ វីដេអូ 17,084 239 970 63 2025-11-09
38 សន្និបាតដំណាច់ឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត 26,722 138 656 53 2025-11-06
39 Timor-Leste Joins ASEAN: A New Hope for Human Rights in Southeast Asia

"East Timor’s entry into ASEAN is a reminder that human rights and democratic values are not 'Western concepts.' They are Southeast Asian, and Timor-Leste is a testament to this.

Under President Ramos-Horta’s moral leadership, Timor-Leste will help raise the ethical standards of ASEAN, so that every ethnic group, every indigenous people, and every religious believer in this region may someday live with dignity. And yes, that includes the Khmer-Krom.

Congratulations Timor-Leste. May this inspire a new future for all peoples who have suffered in silence, especially the Khmer-Krom in the Mekong Delta."

វីដេអូ 7,500 99 428 29 2025-11-05
40 ខ្មែរក្រោមទូទាំងដែនដីកម្ពុជាក្រោម អបអរសាទរពិធីបុណ្យអកអំបុក បង្ហាញពីទំនៀមទម្លាប់ខ្មែរ ។ វីដេអូ 11,687 138 529 40 2025-11-05
41 Silenced by Article 331: Vietnam’s Fear of Truth and the Khmer-Krom’s Unbroken Spirit វីដេអូ 9,271 144 384 33 2025-11-04
42 សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) អបអរសាទរទីម័រខាងកើត បានចូលជាសមាជិកអាស៊ាន ។ រូបថត 3,283 29 121 5 2025-10-28
43 សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) អបអរសាទរទីម័រខាងកើត បានចូលជាសមាជិកអាស៊ាន ។ វីដេអូ 9,864 132 428 41 2025-10-28
44 A Seat Without Shame: Vietnam’s Re-Election and the Silence on Khmer-Krom Human Rights វីដេអូ 11,738 126 477 30 2025-10-28
45 Silenced by Article 331: Vietnam’s Fear of Truth and the Khmer-Krom’s Unbroken Spirit វីដេអូ 6,181 82 351 20 2025-10-27
46 វៀតណាមបំភ្លឺចំពោះ អ.ស.ប. លើករណីចោទពីបទធ្វើទុក្ខបុកម្នេញខ្មែរក្រោម វីដេអូ 13,001 345 828 57 2025-10-22
47 A Seat Without Shame: Vietnam’s Re-Election and the Silence on Khmer-Krom Human Rights វីដេអូ 6,635 76 377 15 2025-10-21
48 Vietnam’s UN Human Rights Pledges: A Denial of Reality for the Khmer-Krom People វីដេអូ 9,153 216 485 44 2025-10-21
49 Vietnam’s UN Human Rights Pledges: A Denial of Reality for the Khmer-Krom People វីដេអូ 9,262 129 555 47 2025-10-14
50 ខ្មែរក្រោមដាក់ញត្តិទៅប្រទេស​សមាជិក​អាស៊ាន​ឱ្យ​អន្តរាគមន៍​ទៅ​វៀតណាម ​ឱ្យ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម ​ដែល​ឃុំខ្លួន​ដោយ​អយុត្តិធម៌​
—
សមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា បានស្នើ​ប្រទេស​សមាជិក​អាស៊ាន​ឱ្យជួយ​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ​ឱ្យ​ដោះលែង​សកម្មជន​ខ្មែរក្រោម ដែល​កំពុង​ជាប់​ពន្ធនាគារ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​ជនជាតិ​ដើម​ខ្មែរក្រោម​ ។ ការ​ដាក់​ញត្តិ​នេះ​ ស្រពេលដែលតំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោមមកពីប្រទេសកម្ពុជា ដឹកនាំដោយបណ្ឌិត សឺន ជុំជួន ជាអនុ​ប្រធាន​សមា​គម​ខ្មែរ​កម្ពុជា​ក្រោម ​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ បានចូលរួម​សន្និសីទសង្គមស៊ីវិលអាស៊ាន និងវេទិកាប្រជាពលរដ្ឋអាស៊ាន ដែល​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី ១៤ ដល់ ១៥ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) ។

សន្និសីទសង្គមស៊ីវិលអាស៊ាន រៀបចំឡើងក្នុងគោលបំណងប្រមូលនូវបញ្ហានានា ដែលប្រជាពលរដ្ឋអាស៊ាន បានលើកឡើង ដើម្បីចងក្រងជាសេចក្ដីថ្លែងការណ៍ និងអនុសាសន៍របស់ពួកគេ ដាក់ទៅកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រទេសម៉ាឡេស៊ី នឹងធ្វើ​ជា​មម្ចាស់ផ្ទះរៀបចំឡើង នៅទីក្រុងគូឡាឡាំពួ ចាប់ពី​ថ្ងៃទី​ ២៦ ដល់​ ២៨ ខែតុលា ​ខាងមុខនេះ​ ៕

រូបថត 4,978 38 110 3 2025-10-14
51 🌺រូបថតបែបគំនូររបស់ លោក សឺន ហួរ ជាអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ។ សព្វថ្ងៃ លោកនិងគ្រួសាររស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ លោកត្រូវជាបងបង្កើតរបស់ លោក សឺន ទួន ជាអតីត ប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាគ្រួសារជាតិនិយម ខ្មែរក្រោមមួយ ចូលរួមគាំទ្រ បង្កើត និងដឹកនាំ ចលនាតស៊ូ សហព័ន្ធខ្មែរកម្ពុជាក្រោម តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន ក្នុងបុព្វហេតុ "សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួន" នៃប្រជាជាតិខ្មែរក្រោម ។

នៅក្នុងអាណត្តិជាអធិបតីរបស់ លោក សឺន ហួរ តាំងពី ឆ្នាំ ២០២១ រហូតមកដល់ពេលនេះ លោកនិងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បានប្រមូលកម្លាំង គ្នាទិញបាន ទីស្នាក់ការមួយខ្នង នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ដើម្បីធ្វើជាមូលដ្ឋានតស៊ូរបស់ខ្លួនជានិរន្តរភាព ដើម្បីការពារ និងលើកកម្ពស់នូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែនៅក្រោមនឹមអាណានិគមយួន សព្វថ្ងៃ ។ រូបថត៖ ថាច់ ប្រីជា គឿន💙💛❤️🌱

រូបថត 3,311 10 91 9 2025-10-13
52 កត់សម្គាល់ខ្លីៗអំពី លោក ថាច់ សេ វីដេអូ 29,030 527 2,458 182 2025-10-13
53 🌾រូបថតបែបគំនូរ របស់ លោក ថាច់ សេ ជាអតីតប្រធានសភាតំណាង នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ មួយជីវិតរបស់លោកបំរើតែពុទ្ធសាសនា និងជាតិនៅដែនដីកម្ពុជាក្រោម ហើយត្រូវរបបអាណានិគមយួនចាប់ផ្សឹក និងដាក់ពន្ធពន្ធនាគារ ៥ ឆ្នាំ ។ ពេលមកដល់ទឹកដីសហរដ្ឋអាមេរិក លោកបានចូលរួមធ្វើដំណើរនៅលើវិថីតស៊ូដ៏វែងឆ្ងាយមួយ ជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) រហូតដល់ចប់អាណត្តិរបស់ខ្លួន នៅឆ្នាំ ២០២១ ។ បច្ចុប្បន្ន លោកកំពុងរស់នៅរដ្ឋ Ohio សហរដ្ឋអាមេរិក សម្ងំនិពន្ធ ចងក្រង និងរៀបរៀងសៀវភៅ នូវអ្វីដែលលោកបានដឹង និងបានចងចាំ នៅក្នុងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម ។ ទោះបីអស់អាណត្តិ លោកនៅតែចូលប្រជុំជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រប់ពេលវេលា ដែលអាចធ្វើទៅបាន ដើម្បីផ្ដល់ជាយោបល់ និងស្ដាប់ព័ត៌មានថ្មីៗ ស្ដីពីស្ថានការណ៍នៅកម្ពុជាក្រោម និងសកម្មភាពលើឆាកអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
នៅពេលថ្មីៗនេះ លោកបានរៀបរៀង និងចងក្រងបានសៀវភៅថ្មីចំនួន ៣ ក្បាល ហើយបានបោះពុម្ពជាលក្ខណៈគ្រួសារ និងសម្រាប់ជូន សហព័ន្ធខ្មែរកម្ពុជាក្រោម តម្កល់នៅក្នុងទីស្នាក់ការរបស់ខ្លួន នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមរិក ។ (រូបថត លោក ម៉ៅ មុនី បានទទួលសៀវភៅពី លោក ថាច់ សេ នៅបន្ទប់ផ្សាយ សំឡេងកម្ពុជាក្រោម – Voice of Kampuchea-Krom – VOKK) ។ សៀវភៅ ៣ ក្បាលនោះ រួមមាន៖
📘 បណ្ឌិត សឺង ង៉ុក ថាញ់ វីរបុរសជាតិ ឬអ្នកទោសប្រវត្តិសាស្ត្រ🌺
📙 តស៊ូដើម្បីសេរីភាពសាសនា🌺
📕 ពលីកម្មដើម្បីមាតុភូមិ🌺
បើតាម ថាច់ សេ លោកកំពុងតែកែតម្រូវចំណុចខ្លះនៅក្នុងសៀវភៅនេះ ហើយមានគំរោងបោះពុម្ព ឲ្យបានទូលំទូលាយនៅពេលក្រោយទៀត ។
ក្រៅពីនេះ លោកនៅមានស្នាដៃសៀវភៅមួយទៀត ដែលមានចំណងជើងថា "ទុក្ខខ្មែរក្រោម" ហើយបានបោះពុម្ព និងមានការថតចម្លងដាក់លក់ នៅតាមបណ្ណាគារនានា នៅប្រទេសកម្ពុជា យ៉ាងទូលំទូលាយផងដែរ ។
ក្រៅពីសៀវភៅ លោកបាននិពន្ធបទចម្រៀងស្នេហាជាតិ និងស្រណោះទឹកដីកម្ពុជាក្រោម ជាច្រើនបទទៀត ដែលបានផលិតដោយ "ផលិតកម្មខ្មែរក្រោម" របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នាពេលកន្លងមក ។ បទចម្រៀងទាំងនោះ ច្រៀងដោយ តារាចម្រៀង ទូច ស៊ុននិច្ច ។
រូបថត៖ ថាច់ ប្រីជា គឿន💙💛❤️🌱
រូបថត 6,598 20 174 18 2025-10-13
54 ការបោះឆ្នោតគណៈកម្មការថ្មី នៃ សមាគមខ្មែរកម្ពុជាក្រោម នៅអូស្ត្រាលី វីដេអូ 3,298 40 124 13 2025-10-12
55 Vietnam at the UN: Promises Abroad, Repression at Home វីដេអូ 11,313 137 468 84 2025-10-09
56 #រូបថត ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និងជាអតីតប្រធាន គណៈកម្មការយុវជន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ។ លោកជាមេដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម មួយរូប "ធ្វើច្រើនជាងនិយាយ" និងតាំងពីដើមរៀងមក លោកតែងតែនៅពីក្រោយថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម រៀបរៀងរាល់ឯកសារសិទ្ធិមនុស្សទាំងឡាយ ដើម្បីរាយការណ៍ និងជម្រាបទៅអង្គការសហប្រជាជាតិ (UN), ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ និងក្រសួងការបរទេស នៃប្រទេសមហាអំណាចនានា ។ កិច្ចការទាំងឡាយ ដែលលោកកំពុងតែបំពេញ គឺក្នុងបុព្វហេតុនាំយកសំឡេងរបស់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលត្រូវរបបយួនបំបិទ ទៅលាតត្រដាងឲ្យសហគមន៍អន្តរជាតិបានឃើញ និងក្នុងបុព្វហេតុ "សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង" នៃប្រជាជាតិខ្មែរក្រោម ។ ស្រុកកំណើតរបស់លោកនៅខេត្តមាត់ជ្រូក និងសព្វថ្ងៃ លោករស់នៅរដ្ឋ California សហរដ្ឋអាមេរិក ។ រូបថត៖ ថាច់ ប្រីជា គឿន💙💛❤️🌱 រូបថត 7,362 27 175 9 2025-10-06
57 #រូបថត ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ក្នុងមួយជីវិត លោកធ្វើដំណើរទៅគ្រប់ទិសទីជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម បុព្វហេតុនាំយកសំឡេងរបស់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលត្រូវរបបយួនបំបិទ ទៅលាតត្រដាងឲ្យសហគមន៍អន្តរជាតិបានឃើញ និងក្នុងបុព្វហេតុ "សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង" នៃប្រជាជាតិខ្មែរក្រោម ។ សព្វថ្ងៃ លោករស់នៅរដ្ឋ California សហរដ្ឋអាមេរិក ។ 💙💛❤️ រូបថត៖ ថាច់ ប្រីជា គឿន រូបថត 11,489 75 388 43 2025-10-06
58 #រូបថត ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ បណ្ឌិត Joshua Cooper ជាទីប្រឹក្សាជាន់ខ្ពស់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោកធ្វើដំណើរទៅគ្រប់ទិសទីនៅក្នុងពិភពលោក ជាមួយនឹងនាវា សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងបុព្វហេតុនាំយកសំឡេងរបស់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលត្រូវរបបយួនបំបិទ ទៅលាតត្រដាងឲ្យសហគមន៍អន្តរជាតិបានឃើញ និងក្នុងបុព្វហេតុ "សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង" នៃប្រជាជាតិខ្មែរក្រោម ។ សព្វថ្ងៃ លោករស់នៅរដ្ឋ Hawaii សហរដ្ឋអាមេរិក ។ 💙💛❤️ រូបថត៖ ថាច់ ប្រីជា គឿន រូបថត 7,180 30 200 20 2025-10-06
59 #រូបថត ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូប លោក ថាច់ វៀន ជាអតីតប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប និងជាអតីតអធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម ។ សព្វថ្ងៃ លោកកំពុងរស់នៅទីក្រុងប៉ារិស ប្រទេសបារាំង ។ លោកជាឥស្សរជន និងជាថ្នាក់ដឹកនាំគំរូម្នាក់ នៅក្នុង សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានធ្វើដំណើរនៅលើមាគ៌ាប្រកបដោយភក្ដីភាព ដើម្បី "សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង" នៃប្រជាជាតិខ្មែរក្រោម តាំងពីដើមរហូតដល់ចប់អាណត្តិការងាររបស់ខ្លួន ។ 💙💛❤️ រូបថត៖ ថាច់ ប្រីជា គឿន រូបថត 7,820 39 215 9 2025-10-06
60 Vietnam at the UN: Promises Abroad, Repression at Home Vietnam at the UN: Promises Abroad, Repression at Home វីដេអូ 8,973 117 608 63 2025-10-05
61 លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម រាយការណ៍អំពី សកម្មភាព ថ្ងៃពុធ ថ្ងៃទី ១ ខែតុលា ដែល គណៈប្រតិភូ KKF រួមមាន លោក សឺន ហួរ, លោក ម៉ៅ មុនី និងព្រះតេជព្រះគុណ ថាច់ ខាយ បានជួបសំណេះសំណាលជាមួយតំណាងគណៈកម្មការសិទ្ធិសាសនាអន្តរជាតិរបស់សហរដ្ឋអាមេរិក (USCIRF) ដើម្បីផ្តល់ព័ត៌មានអំពីការរំលោភសិទ្ធិសាសនាពីរបបអាណានិគមយួន លើព្រះសង្ឃនៅដែនដីកម្ពុជាក្រោម ។ វីដេអូ 21,377 298 1,555 92 2025-10-03
62 💙💛❤️សកម្មភាព ៣ ថ្ងៃនៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក របស់ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីនាំយកនូវករណីរបបអាណានិគមយួនធ្វើទុក្ខបុកម្នេញ និងជិះជាន់លើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ជម្រាបដល់អ្នកមុខអ្នកការ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា🌱។

💙ថ្ងៃចន្ទ ថ្ងៃទី ២៩ ខែកញ្ញា – សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចូលរួមក្នុងវេទិកាសិទ្ធិសាសនាអន្តរជាតិ (IRF Roundtable) នៅអគារការិយាល័យព្រឹទ្ធសភា Hart នៅរដ្ឋធានី Washington ឌីស៊ី ។ គណៈប្រតិភូ KKF ត្រូវបានដឹកនាំដោយ លោក ម៉ៅ មុនី, ព្រះតេជព្រះគុណ ថាច់ ខាយ និងអ្នកធ្វើកម្មសិក្សាផ្នែកច្បាប់អន្តរជាតិរបស់ KKF គឺ នាងកញ្ញា ឌី ហ្វួង ។

💛ថ្ងៃអង្គារ ថ្ងៃទី ៣០ ខែកញ្ញា – គណៈប្រតិភូ KKF ដឹកនាំដោយ លោក សឺន ហួរ, លោក ម៉ៅ មុនី និងព្រះតេជព្រះគុណ ថាច់ ខាយបានជួបតំណាងក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សដែលពលរដ្ឋខ្មែរក្រោមកំពុងប្រឈម ។

❤️ថ្ងៃពុធ ថ្ងៃទី ១ ខែតុលា – គណៈប្រតិភូ KKF ដឹកនាំដោយ លោក សឺន ហួរ, លោក ម៉ៅ មុនី និងព្រះតេជព្រះគុណ ថាច់ ខាយ បានជួបសំណេះសំណាលជាមួយតំណាងគណៈកម្មការសិទ្ធិសាសនាអន្តរជាតិរបស់សហរដ្ឋអាមេរិក (USCIRF) ដើម្បីផ្តល់ព័ត៌មានអំពីការរំលោភសិទ្ធិសាសនាពីរបបអាណានិគមយួន លើព្រះសង្ឃនៅដែនដីកម្ពុជាក្រោម ។

រូបថត 5,543 25 179 16 2025-10-03
63 KKF រាយការណ៍ដល់ក្រសួងការបរទេសអាមេរិក អំពីករណីយួនជិះជាន់ខ្មែរក្រោម វីដេអូ 20,295 322 1,444 84 2025-09-30
64 «កៅអីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់វៀតណាម៖ ការសាកល្បងនៃភាពជឿទុកចិត្ត» វីដេអូ 8,331 110 453 47 2025-09-30
65 សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក វីដេអូ 35,674 601 2,597 221 2025-09-29
66 សេចក្ដីអញ្ជើញចូលរួមសន្និបាតដំណាច់ឆ្នាំ ២០២៥ វីដេអូ 18,648 264 1,019 86 2025-09-28
67 នឹកវីរបុរសដែលឃ្លាតទៅ វីដេអូ 518,923 6,474 37,876 1,261 2025-09-24
68 ដំណឹងស្ដីពី សន្និបាតដំណាច់ឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត 3,500 20 71 2 2025-09-24
69 ArticleAug2-ReflectionOnthe80th-VN-Independence វីដេអូ 3,514 36 161 10 2025-09-24
70 Vietnam’s Human Rights Council Seat: A Test of Credibility វីដេអូ 3,344 34 192 9 2025-09-23
71 ដប់ប្រាំបីឆ្នាំបន្ទាប់ពី UNDRIP៖វៀតណាមត្រូវតែទទួលស្គាល់សិទ្ធិជនជាតិដើមរបស់ខ្មែរក្រោម វីដេអូ 3,538 42 128 8 2025-09-18
72 ដំណឹងស្ដីពីសន្និបាតដំណាច់ឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ វីដេអូ 6,428 128 410 63 2025-09-16
73 មើលការផ្សាយ រូបថត 1,533 6 25 1 2025-09-15
74 មើលការផ្សាយ វីដេអូ 19 0 15 1 2025-09-15
75 Eighteen Years After UNDRIP: Vietnam Must Recognize the Khmer-Krom’s Indigenous Rights វីដេអូ 5,101 84 306 25 2025-09-14
76 Eighty years on: Vietnam’s assimilation policies, a stark contrast to its promises of freedom, continue to threaten indigenous cultures and perpetuate ethnic oppression វីដេអូ 1,621 34 82 3 2025-09-14
77 ទូតដែលមិនទាន់ទទួលស្គាល់ នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន វីដេអូ 8,087 120 443 36 2025-09-13
78 Art-Aug16-ADWG-ToHoangChuong-ThachCuong វីដេអូ 3,486 62 160 39 2025-09-08
79 សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅអាមេរិករៃអង្គាសថវិកាទ្រទ្រង់ចលនាតស៊ូស្វែងរកសិទ្ធិ​ស្វ័យ​សម្រេច​
—
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទីក្រុង សាន ហូស្សេ (San Jose) រដ្ឋកាលីហ្វរញ៉ា (California) ​នាំគ្នា​រៀបចំ​​ពិធី​រៃអង្គាស​ថវិកា កាលពីថ្ងៃទី​ ០៦ ខែកញ្ញា ដើម្បី​ទ្រទ្រង់បន្តបេសកកម្មលើ​ឆាក​អន្តរជាតិ តវ៉ា​​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​វៀតណាម ។ កម្មវិធីនេះ មានអ្នកចូលរួមជាង ២០០ នាក់ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ជាអង្គការតំណាងឱ្យជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម ដែល​ធ្វើ​ការ​តស៊ូ​មតិ​នៅ​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ដើម្បី​ទាមទារ​រដ្ឋាភិបាល​វៀតណាម ​ឱ​្យទទួលស្គាល់ខ្មែរ​ក្រោមជា​ជនជាតិ​ដើម ជិត ៤០ ឆ្នាំមកនេះ ត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់ កាលពីថ្ងៃទី ០៧ ខែសីហា ។ បច្ចុប្បន្ន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ធ្វើការជា​មួយអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ធ្វើចលនា​ជុំវិញ​ពិភព​លោក ស្វែងរក​ «សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង» ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ​នៅ​ថ្ងៃ​អនាគត ។ ប្រភព៖ RFA Khmer

វីដេអូ 8,133 164 444 34 2025-09-07
80 សម្ភាសន៍ លោក ថាច់ វឿង វីដេអូ 2,232 42 116 15 2025-09-06
81 សម្ភាសន៍ លោក ម៉ៅ មុនី វីដេអូ 5,441 88 311 26 2025-09-06
82 របបយួនដោះលែងព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ៤ រូប មុនពេលកំណត់ វីដេអូ 46,277 386 1,772 87 2025-09-01
83 សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នឹងធ្វើពិធីរាត្រីសមោសរ នៅរាត្រី ថ្ងៃសៅរ៍ ទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីរៃអង្គាសថវិកាទ្រទ្រង់សកម្មភាពលើឆាក អន្តរជាតិ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត 1,752 9 25 1 2025-08-31
84 (Update ៣១ សីហា ២០២៥) នាមសប្បុរសជនឧបត្ថម្ភប្រាក់ ដល់ពិធីរាត្រីសមោសរ ដើម្បីរៃអង្គាសថវិកា សម្រាប់ទ្រទ្រង់សកម្មភាព លើឆាកអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ វីដេអូ 2,226 18 107 6 2025-08-31
85 លោក សឺន ជ័យវង្ស ប្រែសម្រួលមកជាភាសាខ្មែរពីអត្ថបទវីដេអូជាភាសា អង់គ្លេសរបស់ នាង Virginia Thach វីដេអូ 3,170 38 127 8 2025-08-31
86 សម្ភាសន៍ លោក ម៉ៅ មុនី អំពីមន្ត្រីអង្គការទាមទារឲ្យវៀតណាមដោះលែងខ្មែរក្រោម វីដេអូ 35,342 534 1,846 144 2025-08-31
87 ដំណឹងស្ដីពី សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ទីក្រុង សាន ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នឹងរៀបចំពិធីរាត្រីសមោសរ ដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់សកម្មភាពលើឆាកអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ វីដេអូ 4,793 52 258 16 2025-08-30
88 មើលការផ្សាយ Reel 12 0 24 0 2025-08-26
89 អ្នកជំនាញ អ.ស.ប. ព្រួយបារម្ភចំពោះការគាបសង្កត់លើពជនជាតិដើមខ្មែរក្រោម វីដេអូ 28,519 594 1,447 109 2025-08-25
90 ខ្មែរក្រោមជួយខ្មែរពេលជួបគ្រាអាសន្ន វីដេអូ 2,105 47 124 2 2025-08-25
91 អង្គការ UNPO ជួយទាមទារឱ្យវៀតណាមទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើមម្ចាស់ស្រុក វីដេអូ 12 0 12 0 2025-08-25
92 កម្មវិធី នឹងចាប់ផ្តើមបន្តិចទៀតនេះ រូបថត 1,836 14 75 4 2025-08-23
93 UNWGAD determined on To Hoang Chuong and Thach Cuong វីដេអូ 5,516 111 339 21 2025-08-18
94 សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន ហូស្សេ នឹងធ្វើពិធីរាត្រីសមោសរ នៅរាត្រី ថ្ងៃសៅរ៍ ទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីរៃអង្គាសថវិកាទ្រទ្រង់សកម្មភាពលើឆាក អន្តរជាតិ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត 2,476 23 52 3 2025-08-18
95 From Ancestral Lands to Global Solidarity: Honoring the Khmer-Krom on the International Day of the World’s Indigenous Peoples វីដេអូ 1,827 21 90 6 2025-08-12
96 សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នឹងធ្វើពិធីរាត្រីសមោសរ នៅរាត្រី ថ្ងៃសៅរ៍ ទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីរៃអង្គាសថវិកាទ្រទ្រង់សកម្មភាពលើឆាក អន្តរជាតិ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត 4,597 17 46 1 2025-08-10
97 មើលការផ្សាយ វីដេអូ 48 0 11 1 2025-08-09
98 លោក ថាច់ សាម៉ន មកទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ៥ ខែឧសភា ដើម្បីផ្ដល់បទសម្ភាសន៍ដល់ YouTuber បរទេស ស្ដីពីស្ថានទូត នៃជនជាតិគ្មានតំណាងនៅក្នុងអង្គការសហប្រជាជាតិ ។ វីដេអូ 10 0 17 0 2025-08-05
99 ពិធីគោរព និងបង្សុលឧទ្ទិសកុសលជូនវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិត នៅក្នុងសមរភូមិដើម្បីការពារទឹកដី នៅក្នុងករណីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ និងនិមន្តព្រះសង្ឃ ៩ អង្គ ជយន្តោ ប្រសិទ្ធពរជ័យ និងសម្ដែងការដឹងគុណ ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល ត្រាំ ដែលបានធ្វើអន្តរាគមន៍ឲ្យមាន "បទឈប់បាញ់" នៅតាមបណ្ដាយព្រំដែននៃប្រទេសកម្ពុជា និងថៃ ។

ពិធីនេះប្រារព្ធនៅថ្ងៃទី ៤ ខែសីហា រៀបចំដោយ ព្រះតេជព្រះគុណ កាន សុផានណារិទ្ធ ជា​​​ព្រះសង្ឃវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក និងព្រះប្រធាន "សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម" ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងមានការបរិច្ចាគថវិកាពីពុទ្ធបរិស័ទនៅក្នុងទីក្រុង San Jose ដើម្បីជួយដល់ទារក (កូនខ្ចី) របស់កងទ័ព ដែលបានពលីជីវិតនៅក្នុងសមរភូមិ ។

រូបថត 11,615 67 212 17 2025-08-04
100 ព្រះនាម និងឈ្មោះអ្នកចូលរួមកសាងរូបសំណាក វីរបុរសជាតិនៅដែនដីកម្ពុជាក្រោម ឧកញ៉ា សឺន គុយ សម្រាប់តាំងនៅមុខទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។

សូមជម្រាបដល់សាធារណជនបានជ្រាបថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានបិទបញ្ជីលែងទទួលប្រាក់កសាងរូបសំណាក ឧកញ៉ា សឺន គុយ ទៀតហើយ ដោយសារប្រាក់ឧបត្ថម្ភគ្រប់ចំនួននៃការចំណាយ ។ សូមអរព្រះគុណ និងអរគុណ ។

រូបថត 10,904 32 234 18 2025-08-04
101 គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋ Washington State សហរដ្ឋអាមេរិក ចូលរួមប្រជុំទូរសន្និបាត សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ ពិភាក្សាអំពីសកម្មភាព សហព័ន្ធខ្មែរកម្ពុជាក្រោម លើឆាកអន្តរជាតិ និងបញ្ហាជម្លោះព្រំដែនខ្មែរសៀម ព្រមទាំងរកជំនួយតាមលទ្ធភាព ឧបត្ថម្ភដល់ជនរងគ្រោះខ្មែរ ក្នុងករណីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ។ រូបថត 803 1 8 0 2025-08-04
102 ពិធីបុណ្យឈាបនកិច្ចសព លោក សឺន សោភ័ណ ជាអតីតលេខាធិការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត 819 1 9 2 2025-08-04
103 Guided by Compassion: The Khmer-Krom Voice for Peace in Troubled Times វីដេអូ 6,396 123 470 34 2025-08-04
104 សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) នៅក្នុង វេទិកា នៃ យន្តការរបស់អ្នកជំនាញសិទ្ធិជនជាតិដើម (EMRIP) នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ។ រូបថត 750 4 13 1 2025-08-04
105 មើលការផ្សាយ វីដេអូ 13 0 8 0 2025-08-04
106 រាត្រីសមោសរ ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ រូបថត 2,616 11 30 1 2025-08-04
107 គ្រួសារអ្នកស្រី ឡឹម លីណា និង លោក គ្រិស ឡាសែន ជាខ្មែរក្រោមនៅសហរដ្ឋអាមេរិក បានផ្ដល់ជំនួយថវិកាចំនួន $250,000.00 ដល់ជនរងគ្រោះខ្មែរ ក្នុងករណីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ។ រូបថត 156,955 711 4,407 467 2025-08-03
108 ព្រះតេជព្រះគុណ កាន សុផានណារិទ្ធ ជាព្រះសង្ឃខ្មែរក្រោមនៅសហរដ្ឋអាមេរិក បានផ្ដល់ជំនួយជិត ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់ជនរងគ្រោះខ្មែរ នៅក្នុងករណីជម្លោះព្រំដែនខ្មែរ និងថៃ ។ រូបថត 3,142 17 66 6 2025-08-03
109 ខ្មែរក្រោមផ្ដល់ជំនួយជាង ២៦ ម៉ឺនដុល្លារ ដល់ជនគ្រោះខ្មែរនៅក្នុងជម្លោះព្រំដែនខ្មែរថៃ វីដេអូ 332,151 12,207 32,818 1,947 2025-08-03
110 លិខិតថ្លែងអំណរគុណរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល ត្រាំ ចុះថ្ងៃទី ៣០ ខែកក្កដា ជូនចំពោះ លោក សឺន ហួរ ជាអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលគាត់បានផ្ញើសេចក្ដីថ្លែងការណ៍របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម "ជំរុញឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ និងដំណោះស្រាយដោយសន្តិវិធី លើករណីជម្លោះព្រំដែនកម្ពុជា-ថៃ" ទៅ លោក ដូណាល ត្រាំ កាលពីថ្ងៃទី ២៥ ខែកក្កដា ។

នៅថ្ងៃទី ២៥ ខែកក្កដា ពីរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយ "ជំរុញឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ និងដំណោះស្រាយដោយសន្តិវិធីលើ ករណីជម្លោះព្រំដែនកម្ពុជា-ថៃ" និងអំពាវនាវឲ្យភាគីទាំងសងខាងគោរព ច្បាប់អន្តរជាតិ និងចរចាដោយសន្តិវិធី ដើម្បីនាំមកនូវសន្តិភាព ដល់ប្រទេស និងប្រជាជនរបស់ខ្លួន ។

បន្ទាប់ពីកិច្ចចរចានៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៨ ខែកក្កដា ភាគីទាំងសងខាង (ខ្មែរនិងថៃ) ក៏បានចុះកិច្ចព្រមព្រៀងជាមួយគ្នាមួយ យល់ព្រម "ឈប់បាញ់" ដូចអ្វីដែល សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យមានការ "ឈប់បាញ់ជាបន្ទាន់" នោះដែរ ។

រូបថត 35,497 198 770 48 2025-07-30
111 រូបសំណាក វីរបុរសជាតិនៅដែនដីកម្ពុជាក្រោម ឧកញ៉ា សឺន គុយ តាំងនៅមុខ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។ រូបថត៖ ថាច់ ប្រីជា គឿន l VOKK រូបថត 3,860 20 113 8 2025-07-30
112 សាររបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមរំលែកទុក្ខក្រុមគ្រួសារ សព លោក សឺន សោភ័ណ ជាអតីតលេខាធិការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៧៣ ឆ្នាំ ។ រូបថត 2,677 15 61 7 2025-07-30
113 កម្រងរូបថត របាំជូនពរ និងភ្ញៀវកិត្តិយសថ្លែងនៅក្នុងពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃអាទិត្យ ទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ ។ រូបថត៖ ប្រាជ្ញ ចេវ l RFA / ថាច់ ប្រីជា គឿន l VOKK រូបថត 2,437 16 48 4 2025-07-30
114 កម្រងរូបថត ពិធីកាត់ខ្សែបូ នៅនៅពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃអាទិត្យ ទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ ។ រូបថត៖ ថាច់ ប្រីជា គឿន l VOKK រូបថត 2,422 14 52 3 2025-07-30
115 កម្រងរូបថត ថតរូបជុំគ្នានៅពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃអាទិត្យ ទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ ។ រូបថត៖ ថាច់ ប្រីជា គឿន l VOKK រូបថត 7,969 50 164 16 2025-07-30
116 កម្រងរូបថត ពិធីអភិសេករូបសំណាក វីរបុរសជាតិនៅដែនដីកម្ពុជាក្រោម ឧកញ៉ា សឺន គុយ នៅពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ល្ងាចថ្ងៃសៅរ៍ ទី ១២ ខែកក្កដា ឆ្នាំ ២០២៥ ។ រូបថត៖ ថាច់ ប្រីជា គឿន l VOKK រូបថត 2,191 18 51 4 2025-07-30
117 កម្រងរូបថត ប្រគេន និងជូន "បណ្ណសរសើរ" ដល់ព្រះសង្ឃ និងសមាជិក សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានស្ម័គ្រចិត្តជួយធ្វើការជួសជុលកែលម្អ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃសៅរ៍ ទី ១២ ខែកក្កដា ឆ្នាំ ២០២៥ ។ រូបថត៖ ថាច់ ប្រីជា គឿន l VOKK រូបថត 2,630 14 66 6 2025-07-30
118 កម្រងរូបថត ពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក រសៀលថ្ងៃសៅរ៍ ទី ១២ ខែកក្កដា ឆ្នាំ ២០២៥ ។ រូបថត៖ ស៊ឺន ចែងចើន l VOKK រូបថត 4,159 24 90 4 2025-07-30
119 កម្រងរូបថត ពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ព្រឹកថ្ងៃសៅរ៍ ទី ១២ ខែកក្កដា ឆ្នាំ ២០២៥ ។ រូបថត៖ ថាច់ ប្រីជា គឿន l VOKK រូបថត 2,391 18 50 5 2025-07-30
120 No Rights Without Recognition: Khmer-Krom Advocacy at the ICCPR Review in Geneva វីដេអូ 3,955 65 163 18 2025-07-28
121 សេចក្ដីថ្លែងការណ៍ស្ដីពីករណីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ វីដេអូ 208,904 3,382 16,514 388 2025-07-27
122 សេចក្ដីថ្លែងការណ៍របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម អំពីលទ្ធផល នៃពិធីសម្ពោធទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washingnton ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ ២០២៥ ។ វីដេអូ 23,734 244 1,146 80 2025-07-27
123 🏅ក្រាំងមាសកត់ត្រា💙💛❤️ រូបថត 2,346 12 57 10 2025-07-24
124 🏅ក្រាំងមាសកត់ត្រា💙💛❤️
លោក ឡា ដាង (La Dang) នៅ សាន ប៊ើណាឌីណូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានឧបត្ថម្ភថវិកាចំនួន ២០០ ដុល្លារ សម្រាប់ទិញទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ *C
រូបថត 1,474 10 52 1 2025-07-23
125 🏅ក្រាំងមាសកត់ត្រា💙💛❤️
សមាគមខ្មែរក្រោមអរឡែនដូ រដ្ឋផ្លររីដា បានឧបត្ថម្ភថវិកាចំនួន ២០០០ ដុល្លារ តាមរយៈ ព្រះតេជព្រះគុណ គី ចន្ថា សម្រាប់ទិញទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។*SCT
រូបថត 3,615 14 79 3 2025-07-22
126 🏅ក្រាំងមាសកត់ត្រា💙💛❤️
លោក ជុន ច័ន្ទបុត្រ បានឧបត្ថម្ភថវិកាចំនួន ១០០០ ដុល្លារ សម្រាប់ទិញទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ *SCT
រូបថត 6,552 28 207 19 2025-07-22
127 🏅ក្រាំងមាសកត់ត្រា💙💛❤️
អ្នកស្រី កៀង សុធី និងគ្រួសារ បានឧបត្ថម្ភថវិកាចំនួន ១០០០ ដុល្លារ សម្រាប់ទិញទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។*Z
រូបថត 7,308 23 247 19 2025-07-22
128 សម្ភាសន៍ លោក ម៉ៅ មុនី អំពីសកម្មភាព សហព័ន្ធខ្មែរកម្ពុជាក្រោម វីដេអូ 2,742 42 132 21 2025-07-21
129 ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសនានាជាបណ្ដើរៗ ចួលរួមពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី ១២ និង ១៣ ខែកក្កដា នេះ ។ រូបថត 1,557 8 54 1 2025-07-11
130 អ្នកស្រី Sara Colm ថ្លែងនៅក្នុងពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម វីដេអូ 5,740 91 324 16 2025-07-21
131 ព្រះសង្ឃថ្លែងអំពីរូបសំណាក ឧកញ៉ា សឺន គុយ វីដេអូ 5,310 64 235 13 2025-07-20
132 កម្មវិធីផ្សាយអាស៊ីសេរី (RFA) ផ្សាយអំពីពិធីសម្ពោធ ទីស្នាការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ ២០២៥ ។ វីដេអូ 1,955 40 113 6 2025-07-20
133 លោក ជុន ច័ន្ទបុត្រ មកពី វិទ្យុអាស៊ីសេរី (RFA) ថ្លែងនៅក្នុងពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ ។ វីដេអូ 9,591 225 608 52 2025-07-19
134 Senator Paul Strauss ថ្លែងនៅក្នុងពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម វីដេអូ 3,876 61 201 9 2025-07-16
135 សុន្ទរកថារបស់អ្នកនាង Mercè Monje Cano ជាអគ្គលេខាធិការ នៃ អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ថ្លែងនៅក្នុងពិធី សម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ ទទួលទង់ខ្មែរក្រោម ។ វីដេអូ 7,501 162 567 47 2025-07-16
136 សុន្ទរកថារបស់អ្នកនាង Mercè Monje Cano ជាអគ្គលេខាធិការ នៃ អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ថ្លែងនៅក្នុងពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ ។ វីដេអូ 6,778 109 337 34 2025-07-16
137 សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​សម្ពោធ​ទីស្នាក់ការ​កណ្ដាល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន វីដេអូ 17 0 20 3 2025-07-13
138 មើលការផ្សាយ រូបថត 833 13 14 1 2025-07-13
139 រូបថតព្រះសង្ឃ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម ចួលរួមពិធីសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី ១២ និង ១៣ ខែកក្កដា នេះ ។ រូបថត 2,172 12 86 5 2025-07-12
140 ពលរដ្ឋ​ខ្មែរក្រោម​​បាតុកម្ម​ទាមទារ​ឲ្យ​វៀតណាម​ ដោះលែង​សកម្មជន​ខ្មែរ​ក្រោម
—
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​ថ្ងៃ​ទី​១១ កក្កដា ធ្វើ​មហា​បាតុកម្ម​ នៅ​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី (Washington D.C) ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​វៀតណាម ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ចំនួន ១៥ អង្គ និងនាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ។ ការធ្វើបាតុកម្ម​នេះ ស្របពេលនឹងពិធីសម្ពោធទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី ចាប់ពីថ្ងៃទី ១២ និង ១៣ ខែកក្កដា។
រូបថត 4,106 32 101 10 2025-07-11
141 សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​សកម្មជន ​និង​ព្រះសង្ឃ​ខ្មែរក្រោម វីដេអូ 8 0 16 1 2025-07-11
142 📣នាង Emily Hang ជាយុវជននៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ២៩ ខែមេសា បាន🗣️ថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (#UNPFII) តំណាងជនជាតិដើមអាស៊ី ផ្ដល់អនុសាសន៍ដល់ អង្គការសហប្រជាជាជាតិ ទាមទារអត្ថប្រយោជន៍សម្រាប់ជនជាតិដើមនៅអាស៊ី ។
🎤វេទិកាជនជាតិដើម #UNPFII កំពុងតែប្រជុំនៅក្នុងទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ ១ ខែឧសភា ឆ្នាំ ២០២៦ ពិភាក្សាផ្ដោតលើ “ការធានាសុខភាពរបស់ជនជាតិដើម និងបញ្ហាជម្លោះ” ។
💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) តែងតែបញ្ជូនតំណាងរបស់ខ្លួន ចូលប្រជុំដើម្បី 📘រាយការណ៍👂👀 សង្កេតការណ៍ និងថ្លែងការណ៍🗣️ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក (២២ ឆ្នាំ) ដើម្បីនាំយកបញ្ហាកង្វល់នានារបស់ជនជាតិដើមខ្មែរក្រោម ដែលត្រូវរបប យួ***ន រំលោភបំពាន ជិះជាន់ និងរំល***យពូជសាសន៍ ដោយវិធីត្រជាក់ ទៅលាតត្រដាងជម្រាបដល់សហគមន៍អន្តរជាតិបានជ្រាប ។
Khmers Kampuchea-Krom Federation I United Nations Permanent Forum on Indigenous Issues I Voice of Kampuchea Krom – VOKK
វីដេអូ 141,432 1,501 11,893 283 2026-05-03
143 #សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ 👏 ចំពោះក្រុមគ្រួសារលោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភថវិកាចំនួន ៧,០០០ ដុល្លារអាមេរិក សម្រាប់ការរៀបចំ និងសាងសង់បន្ទប់ជាន់ក្រោម (Basement) នៃទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington, D.C. សហរដ្ឋអាមេរិក ។

ថវិកាឧបត្ថម្ភដ៏ថ្លៃថ្លានេះ គឺបានមកពីពិធីបុណ្យទក្ខិណានុប្បទាន ដែលរៀបចំឡើងដើម្បីឧទ្ទិសកុសលជូនចំពោះ លោក ម៉ៅ មីឌី ត្រូវជាឪពុកបង្កើតរបស់លោក ម៉ៅ មុនី ។

រូបថត 2,952 11 82 11 2026-11-09
144 #សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអរព្រះគុណ 👏 ចំពោះ ព្រះតេជព្រះគុណ ហួត នាង បានឧបត្ថម្ភថវិកាចំនួន 200$ សម្រាប់ធ្វើ "បន្ទប់ជាន់ខាងក្រោម" (Basement) នៃ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។ រូបថត 10,106 20 252 97 2026-11-06
145 លោក តាំង ឡាត ជាទីប្រឹក្សា និងអតីតប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington State ទទួលអនិច្ចកម្មក្នុងជន្មាយុ ៧៤ ឆ្នាំ
———————-
លោក តាំង ឡាត ជាទីប្រឹក្សា និងជាអតីតប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington State ព្រមទាំងជាអតីតអនុប្រធានវត្តចន្ទរង្សី ក្នុងទីក្រុង Tacoma បានទទួលអនិច្ចកម្មក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃសុក្រ ទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។

មរណភាពរបស់លោក តាំង ឡាត គឺជាការបាត់បង់សមាជិកមួយរូបដែលធ្លាប់បានចូលរួមចំណែកក្នុងសកម្មភាព សហព័ន្ធខ្មែរកម្ពុជាក្រោម ទាំងក្នុងក្របខ័ណ្ឌការងារតស៊ូមតិដើម្បីសិទ្ធិជនជាតិដើមខ្មែរក្រោម និងក្នុងសកម្មភាពព្រះពុទ្ធសាសនានៅសហរដ្ឋអាមេរិក ។

លោក តាំង ឡាត ធ្លាប់មានតួនាទីជាប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington State ចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៦ និងបច្ចុប្បន្នមានតួនាទីជាទីប្រឹក្សារបស់ស្ថាប័ននេះ ។ តាមរយៈតួនាទីទាំងនេះ លោកបានក្លាយជាផ្នែកមួយនៃសកម្មភាពរៀបចំ និងពង្រឹង សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងតំបន់ ព្រមទាំងចូលរួមថែរក្សាចំណងសាមគ្គីភាពរវាងពលរដ្ឋខ្មែរក្រោម និងពលរដ្ឋខ្មែរទូទៅដែលរស់នៅទីនោះ ។

ក្រៅពីការងារសហព័ន្ធ លោកក៏ធ្លាប់បម្រើការងារជាប្រធានគណៈកម្មការវត្តចន្ទរង្សី ក្នុងទីក្រុង Tacoma រដ្ឋ Washington State ចាប់ពីឆ្នាំ ២០២១ ដល់ ២០២៣ ។ វត្តចន្ទរង្សីបង្កើតឡើងដើម្បីប្រមូលផ្តុំពលរដ្ឋខ្មែរក្រោម និងខ្មែរទូទៅនៅក្នុងតំបន់ ដើម្បីប្រតិបត្តិព្រះពុទ្ធសាសនា និងថែរក្សាប្រពៃណីវប្បធម៌ជាតិខ្មែរ ។

ក្រោយទទួលដំណឹងមរណភាពនេះ ព្រះតេជព្រះគុណ សាង ខេមរា ជាព្រះអធិការវត្តចន្ទរង្សី បានសម្តែងនូវសេចក្តីសោកស្តាយ និងអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោក តាំង ឡាត ។ ព្រះអង្គបានសរសេរនៅលើបណ្តាញសង្គម Facebook ដោយរំឭកពីអនុស្សាវរីយ៍ល្អៗ សេចក្តីស្រឡាញ់ និងគុណូបការៈដែលលោកបានបន្សល់ទុកចំពោះកូនចៅ ញាតិមិត្ត និងអ្នកដែលធ្លាប់បានស្គាល់ ។

ក្នុងសាររំលែកទុក្ខនោះ ព្រះតេជព្រះគុណ សាង ខេមរា បានបញ្ជាក់ថា ព្រះអង្គ និងព្រះសង្ឃក្នុងវត្តចន្ទរង្សី មានសេចក្តីសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក ហើយបានចូលរួមរំលែកទុក្ខដោយស្មោះស្ម័គ្រជាមួយក្រុមគ្រួសារនៃសព ។ ព្រះអង្គក៏បានសម្តែងការគោរពចំពោះអំពើល្អ និងគុណូបការៈទាំងឡាយដែលលោកបានសាងទុកក្នុងអំឡុងពេលរស់នៅ ។

ព្រះអង្គបានឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីទាន សីល និងភាវនា ជូនដល់វិញ្ញាណក្ខន្ធរបស់លោក តាំង ឡាត ដោយសូមឱ្យបានទៅកាន់សុគតិភព និងប្រកបដោយសេចក្តីសុខ សន្តិភាពក្នុងដំណើរចុងក្រោយ ។

ដោយឡែក ពិធីបុណ្យសពលោក តាំង ឡាត ត្រូវបានរៀបចំឡើងនៅគេហដ្ឋានរបស់សព ក្នុងទីក្រុង Tacoma ដោយមានការចូលរួមពីព្រះសង្ឃ គណៈកម្មការវត្តចន្ទរង្សី និងគណៈកម្មការ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់មួយនេះ ។

មរណភាពរបស់លោក តាំង ឡាត គឺជាការបាត់បង់មួយចំពោះក្រុមគ្រួសារ ញាតិមិត្ត និង សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋ Washington State ដែលធ្លាប់មានលោកជាអ្នកចូលរួមក្នុងការងារសាសនា និងសកម្មភាពសហព័ន្ធ ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជាមួយក្រុមគ្រួសារនៃសព ព្រមទាំងសូមគោរពចំពោះការចូលរួមចំណែករបស់លោកក្នុងការងារសហគមន៍ខ្មែរកម្ពុជាក្រោម ។

សូមវិញ្ញាណក្ខន្ធលោក តាំង ឡាត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

រូបថត 5,968 19 121 33 2026-11-06
146 ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមពិធីបុណ្យឈាបនកិច្ចសពលោកតា ទ្រីវ ជីម នៅសហរដ្ឋអាមេរិក
—————-
នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ លោក ម៉ៅ មុនីប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និងលោក ឡឹម ស៊ីវេត អនុប្រធានសភាតំណាង នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំសហរដ្ឋអាមេរិក បានចូលរួមពិធីបុណ្យឈាបនកិច្ចសពលោកតា ទ្រីវ ជីម (Trieu Chiem) ដែលរៀបចំដោយក្រុមគ្រួសារសព នៅវត្តសាមគ្គីធរារាម នាទីក្រុង Camden រដ្ឋ New Jersey សហរដ្ឋអាមេរិក ។

លោកតា ទ្រីវ ជីម បានទទួលអនិច្ចកម្មក្នុងជន្មាយុ ៩៣ ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៦ សប្ដាហ៍កន្លងទៅនេះ ។

វត្តមានរបស់ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ទាំង ២ រូប ក្នុងពិធីបុណ្យឈាបនកិច្ចនេះ គឺជាការចូលរួមរំលែកមរណទុក្ខដោយផ្ទាល់ជាមួយក្រុមគ្រួសារនៃសព ព្រមទាំងជាការសម្ដែងនូវការគោរព និងដឹងគុណចំពោះគុណបំណាច់របស់លោកតា ទ្រីវ ជីម ដែលកាលនៅមានជីវិត បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីឧបត្ថម្ភគាំទ្របុព្វហេតុតស៊ូមតិដោយសន្តិវិធី សម្រាប់សិទ្ធិជនជាតិដើមខ្មែរក្រោម ។

លោកតា ទ្រីវ ជីម មានស្រុកកំណើតនៅស្រុកបាយឆៅ ខេត្តឃ្លាំង នៃដែនដីកម្ពុជាក្រោម ។ លោកតាជាសាសនូបត្ថម្ភក៍ និងជាអ្នកគាំទ្រដ៏សកម្មមួយរូបរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាពិសេសក្នុងការផ្ដល់ដំបូន្មាន និងលើកទឹកចិត្តដល់សកម្មភាពតស៊ូមតិ ដើម្បីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ប្រជាជាតិខ្មែរក្រោម ។

មរណភាពរបស់លោកតា ទ្រីវ ជីម ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកថាជាការបាត់បង់ធនធានមនុស្ស និងឧត្តមប្រឹក្សាខ្មែរក្រោមដ៏មានតម្លៃមួយរូប ។ ទោះបីលោកតាបានលាចាកលោកនេះទៅហើយក្ដី ក៏គុណបំណាច់ ស្មារតីស្នេហាជាតិ និងការលះបង់របស់លោកតា នឹងស្ថិតនៅក្នុងការចងចាំរបស់ក្រុមគ្រួសារ និង សហព័ន្ធខ្មែរកម្ពុជាក្រោម ជានិច្ច ៕

រូបថត 3,589 9 100 9 2026-11-05
147 ថ្នាក់ដឹកនាំសាខា និងតំបន់ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងអង្គការ និងសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា ផ្ញើ "សារលិខិតរំលែកទុក្ខ" ចំពោះអនិច្ចកម្ម នៃឧបាសិកា កៀង ធី តួង ដែលត្រូវជាជីដូនរបស់ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាលេខាធិការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ វីដេអូ 8,143 68 399 36 2026-11-03
148 💙💛❤️ លោកព្រឹទ្ធាចារ្យ ចៅ រៀប ជាសមាជិក ឧត្ដមក្រុមប្រឹក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងកូនចៅ នៅរដ្ឋ Washington State សហរដ្ឋអាមេរិក បានឧបត្ថម្ភថវិកាចំនួន ៧៤០ដុល្លារ សហរដ្ឋអាមេរិក សម្រាប់ធ្វើបន្ទប់ជាន់ខាងក្រោម (Basement) នៅ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋធានី Washington ឌីស៊ី ។ រូបថត 6,167 10 122 19 2026-11-02
149 ប្រធានតំបន់ និងសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះអនិច្ចកម្មរបស់ ឧបាសិកា កៀង ធី តួង
——————-
ប្រធានតំបន់ និងសាខា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះអនិច្ចកម្មរបស់ឧបាសិកា កៀង ធី តួង ដែលត្រូវជាជីដូន (យាយ) របស់ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាលេខាធិការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

ឧបាសិកា កៀង ធី តួង បានទទួលអនិច្ចកម្ម នៅថ្ងៃសៅរ៍ ៤ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៦ នៅភូមិចុងផ្នោរទីមួយ ឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ក្នុងជន្មាយុ ៩០ ឆ្នាំ ។ នេះបើតាមការជូនដំណឹងរបស់ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាលេខាធិការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

មរណភាពរបស់ ឧបាសិកា កៀង ធី តួង មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់កូនចៅ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណឹងដ៏សោកសៅសម្រាប់ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ដែលបានទទួលការថែរក្សា អប់រំ និងការជ្រោមជ្រែងពីលោកយាយតាំងពីកុមារភាព ជាពិសេសក្នុងដំណើរជីវិតឆ្ពោះទៅរកព្រះពុទ្ធសាសនា ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា បានបង្ហោះរូបថត និងសំណេរដ៏រំជួលចិត្តនៅលើគណនី Facebook ផ្ទាល់ព្រះអង្គ ដោយរំឭកពីអនុស្សាវរីយ៍ និងគុណូបការៈរបស់លោកយាយ ដែលបាននាំព្រះអង្គទៅកាន់វត្ត ដើម្បីសាងផ្នួសតាំងពីឆ្នាំ ១៩៩២ ។

ព្រះអង្គបានសរសេរថា៖ “ពេលនេះ លោកយាយបានឃ្លាតឆ្ងាយពីលោកចៅជារៀងរហូតហើយ…។ ឆ្នាំ ១៩៩២ លោកយាយបានជូនចៅទៅនៅវត្ត ដើម្បីសាងផ្នួសបួសក្នុងម្លប់ព្រះពុទ្ធសាសនា មកទល់សព្វថ្ងៃសព្វនេះ ។ លោកចៅ សូមឧទ្ទិសកុសលបុណ្យជូនដល់វិញ្ញាណក្ខន្ធលោកយាយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំតំបន់ និង សាខា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា ក៏បានចេញលិខិតចូលរួមរំលែកទុក្ខជាផ្លូវការចំពោះមរណភាពរបស់ឧបាសិកា កៀង ធី តួង ផងដែរ ។

យោងតាម «សារលិខិតរំលែកទុក្ខ» ចុះថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៦ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ដែលមានចុះហត្ថលេខាដោយតំណាងថ្នាក់ដឹកនាំទាំងពីររូប គឺ លោក តាំង សារៈ ជាប្រធានតំបន់ និង លោក សឺន យឿង ជាប្រធានសាខា ក្នុងនាមជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយនឹង ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជា លេខាធិការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

ខ្លឹមសារលិខិតបានកត់សម្គាល់ថា៖ “មរណភាពរបស់ ឧបាសិកា កៀង ធី តួង គឺជាការបាត់បង់នូវមាតា មាតាក្មេក និងជីដូនប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ចំពោះកូនៗ ចៅៗ និងជាការបាត់បង់ពុទ្ធសាសនិកជនមួយរូប ដែលតែងតែមានសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និងសង្គមជាតិ” ។

សូមបញ្ជាក់ថា នៅក្នុងសង្គមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ឪពុកម្ដាយ និងជីដូនជីតា មានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកូនចៅ ឱ្យចេះគោរពប្រពៃណី វប្បធម៌ ភាសាជាតិ និងជំនឿព្រះពុទ្ធសាសនា ដែលជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរក្រោម ។ ជាពិសេស ការជូនកូនចៅទៅបួសរៀនក្នុងវត្តអារាម គឺជាប្រពៃណីដ៏មានតម្លៃមួយ ដែលគ្រួសារខ្មែរក្រោមទូទៅបានបន្តថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ ។

ក្នុងន័យនេះ ការដែលឧបាសិកា កៀង ធី តួង បានជូនចៅ គឺ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ទៅសាងផ្នួសកាលពីឆ្នាំ ១៩៩២ បានឆ្លុះបញ្ចាំងពីជំនឿជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និងបំណងប្រាថ្នារបស់លោកយាយក្នុងការឱ្យចៅទទួលបានការអប់រំតាមគន្លងព្រះធម៌ ។
ទោះបីជាពេលនេះ ឧបាសិកា កៀង ធី តួង បានលាចាកលោកទៅហើយក្ដី ប៉ុន្តែគុណូបការៈ និងអនុស្សាវរីយ៍ដែលលោកយាយបានបន្សល់ទុក នឹងនៅតែស្ថិតក្នុងការចងចាំរបស់កូនចៅ និងក្រុមគ្រួសារជានិច្ច ៕

រូបថត 17,080 32 328 44 2026-11-01
150 លោកតា ទ្រីវ ជីម ទទួលអនិច្ចកម្មក្នុងជន្មាយុ ៩៣ ឆ្នាំ នៅសហរដ្ឋអាមេរិក
…………………………….
លោកតា ទ្រីវ ជីម (Trieu Chiem) ជាអ្នកឧបត្ថម្ភគាំទ្រដ៏សកម្មចំពោះបុព្វហេតុតស៊ូមតិ ដើម្បីសិទ្ធិជនជាតិដើមខ្មែរក្រោម បានទទួលអនិច្ចកម្មក្នុងជន្មាយុ ៩៣ ឆ្នាំ ដោយជរាពាធ នៅថ្ងៃសៅរ៍ ទី ៣១ ខែតុលា ឆ្នាំ ២០២៦ នាទីក្រុង Camden រដ្ឋ New Jersey សហរដ្ឋអាមេរិក ។ មរណភាពរបស់លោកតា បានបន្សល់ទុកនូវសេចក្ដីសោកស្ដាយយ៉ាងជ្រាលជ្រៅក្នុងចំណោមក្រុមគ្រួសារ មិត្តភក្ដិ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក ។

យោងតាមលិខិតរំលែកមរណទុក្ខ ចុះថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៦ លោក សឺន ហួរ ជាអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោក ទ្រីវ ចន្ថា (Trieu Chantha) ដែលជាកូនប្រុសរបស់សព ព្រមទាំងភរិយា និងក្រុមគ្រួសារទាំងមូល ដោយសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់ឥស្សរជនខ្មែរក្រោមមួយរូប ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិ សាសនា និងមាតុភូមិកម្ពុជាក្រោម ។

នៅក្នុងលិខិតរំលែកមរណទុក្ខនោះ លោក សឺន ហួរ បានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់លោកតា ទ្រីវ ជីម ដោយចាត់ទុកមរណភាពនេះថា ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោកបានសរសេរថា៖

“មរណភាពរបស់ លោកតា ទ្រីវ ជីម (Trieu Chiem) បានធ្វើឱ្យខ្ញុំបាទ យើងខ្ញុំ ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក មានការសោកស្តាយជាពន់ពេក បានបាត់បង់ធនធានឧត្តមប្រឹក្សាខ្មែរក្រោមមួយរូបដ៏កម្រ” ។

លោក សឺន ហួរ ក៏បានរំលេចពីគុណបំណាច់របស់លោកតា ទ្រីវ ជីម ក្នុងការផ្ដល់ដំបូន្មាន និងការណែនាំដល់ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងការចូលរួមលើកកម្ពស់ការយល់ដឹងអំពី «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» របស់ប្រជាជាតិខ្មែរក្រោម ។ លោកបានបញ្ជាក់ថា កេរដំណែល និងការលះបង់របស់លោកតានឹងស្ថិតនៅក្នុងការចងចាំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ជារៀងរហូត ។

តាមលិខិតដដែល លោកតា ទ្រីវ ជីម មានស្រុកកំណើតនៅស្រុកបាយឆៅ (Ba Xuyen) ខេត្តឃ្លាំង នៃដែនដីកម្ពុជាក្រោម ។ លោកតាជាពលរដ្ឋខ្មែរក្រោមមួយរូបដែលមានទឹកចិត្តស្រឡាញ់ជាតិ សាសនា និងវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅ ព្រមទាំងជាសាសនូបត្ថម្ភក៍ ដែលបានចូលរួមគាំទ្រព្រះពុទ្ធសាសនា និងចូលរួមយ៉ាងសកម្មជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ។

ទន្ទឹមនឹងនេះ លោក ថាច់ វៀន អតីតអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានបង្ហោះរូបថតអនុស្សាវរីយ៍ជាមួយលោកតា ទ្រីវ ជីម នៅលើគណនី Facebook ផ្ទាល់ខ្លួន ដើម្បីរំឭកដល់ចំណងមិត្តភាពដ៏យូរអង្វែងរវាងអ្នកទាំងពីរ ។ រូបថតនោះត្រូវបានថតក្នុងឱកាសដែលអ្នកទាំងពីរបានចូលរួមសន្និសីទស្ដីពី «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ដែលរៀបចំដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅវិមានសន្តិភាព នាទីក្រុងឡាអេ ប្រទេសហុល្លង់ កាលពីឆ្នាំ ២០០៦ ។

ក្នុងសាររំលែកទុក្ខរបស់លោក ថាច់ វៀន លោកបានរំឭកពីអនុស្សាវរីយ៍កាលពីជាង ៧០ ឆ្នាំមុន ដែលលោក និងលោកតា ទ្រីវ ជីម ធ្លាប់បានសិក្សាជាមួយគ្នានៅអនុវិទ្យាល័យបារាំង-ខ្មែរផាងថាន់យ៉ាង (Phan Thanh Giang) ក្នុងខេត្តព្រែកឫស្សី នៃទឹកដីកម្ពុជាក្រោម នៅដើមទសវត្សរ៍ឆ្នាំ ១៩៥០ ។

លោក ថាច់ វៀន បានរៀបរាប់ថា នៅសម័យនោះ លោក និងលោកតា ទ្រីវ ជីម បានស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន (Foyer) របស់សមាគមខ្មែរកម្ពុជាក្រោម ដែលមានសិស្សស្នាក់នៅជាង ៥០ នាក់ ហើយពួកគេបានរស់នៅជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាល ដូចជាសមាជិកក្នុងគ្រួសារតែមួយ ។ លោក ថាច់ វៀន បានសរសេររំលែកទុក្ខថា៖

“ខ្ញុំបានទទួលដំណឹងយ៉ាងក្រៀមក្រំអំពីមរណភាពរបស់លោក ទ្រីវ ជីម ជាមិត្តនៅសហរដ្ឋ ដែលធ្លាប់បានរៀនសូត្រជាមួយគ្នានៅឯអនុវិទ្យាល័យបារាំង-ខ្មែរ Phan Thanh Giang ក្នុងខេត្តព្រែកឫស្សី នៅកម្ពុជាក្រោម ក្នុងដើមទសវត្សឆ្នាំ ១៩៥០” ។

លោកបានបន្តសម្ដែងនូវសេចក្ដីសោកស្ដាយ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព ព្រមទាំងបួងសួងសូមឱ្យ លោកតា ទ្រីវ ជីម បានទៅកាន់សុគតិភព ។

កាលនៅមានជីវិត លោកតា ទ្រីវ ជីម បានចូលរួមយ៉ាងសកម្មក្នុងការឧបត្ថម្ភគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការតស៊ូមតិដោយសន្តិវិធី ដើម្បីលើកកម្ពស់ និងការពារសិទ្ធិជាមូលដ្ឋានរបស់ជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួន នៅដែនដិកម្ពុជាក្រោម ។ ការចូលរួមរបស់លោកតា មិនត្រឹមតែជាការឧបត្ថម្ភផ្នែកធនធានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមមានការផ្ដល់ដំបូន្មាន ការលើកទឹកចិត្ត និងការចូលរួមក្នុងសកម្មភាពនានា របស់សហព័ន្ធ ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស សេរីភាពសាសនា សិទ្ធិប្រើប្រាស់ភាសាខ្មែរ សិទ្ធិថែរក្សាអត្តសញ្ញាណវប្បធម៌ និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ប្រជាជាតិខ្មែរក្រោម ។

អនិច្ចកម្មរបស់លោកតា ទ្រីវ ជីម បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរបស់ពលរដ្ឋខ្មែរក្រោមម្នាក់នៅឯនាយសមុទ្រ ចំពោះជោគវាសនារបស់បងប្អូនរួមជាតិដែលកំពុងរស់នៅលើទឹកដីកំណើត ។ ទោះបីជារស់នៅឆ្ងាយពីមាតុភូមិក្ដី លោកតាតែងតែចូលរួមសកម្មភាពជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម បន្តតស៊ូមតិដោយអហិង្សា ដើម្បីឱ្យសិទ្ធិរបស់ជនជាតិដើមខ្មែរក្រោមត្រូវបានទទួលស្គាល់ និងគោរព ។

មរណភាពរបស់លោកតា ទ្រីវ ជីម មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងសាច់ញាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ឥស្សរជនខ្មែរក្រោមមួយរូប ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្របុព្វហេតុតស៊ូមតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោមអស់រយៈពេលជាច្រើនឆ្នាំ ។ ទោះបីលោកតាបានលាចាកលោកនេះទៅហើយក្ដី ក៏គំរូនៃការលះបង់ សេចក្ដីស្រឡាញ់ជាតិ និងការចូលរួមបម្រើប្រយោជន៍សហគមន៍របស់លោកតា នឹងនៅតែជាកេរដំណែលដ៏មានតម្លៃសម្រាប់កូនចៅ និងអ្នកបន្តវេនក្នុងការថែរក្សាអត្តសញ្ញាណ និងការពារសិទ្ធិជនជាតិដើមខ្មែរក្រោមតទៅអនាគត ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោក សឺន ហួរ ក្នុងនាមអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបួងសួងឱ្យលោកតា ទ្រីវ ជីម បានទៅកាន់សុគតិភព និងសូមឱ្យក្រុមគ្រួសារ នៃ សពទទួលបាននូវកម្លាំងចិត្តក្នុងការឆ្លងកាត់គ្រាដ៏លំបាកនៃការបាត់បង់មនុស្សជាទីស្រឡាញ់នេះ ៕

រូបថត 6,172 18 194 56 2026-11-01
151 🎤 #បទសម្ភាសន៍ | សកម្មភាព សហព័ន្ធខ្មែរកម្ពុជាក្រោម ក្រោយ មហាសន្និបាតពិភពលោក លើកទី ១២
—————————
🔴 បីខែក្រោយមហាសន្និបាតពិភពលោកលើកទី ១២ តើ សហព័ន្ធខ្មែរកម្ពុជាក្រោម សម្រេចបានសមិទ្ធផលអ្វីខ្លះ ហើយមានផែនការអ្វីបន្តទៀត?

បន្ទាប់ពី មហាសន្និបាតពិភពលោក លើកទី ១២ ដែលបានបោះឆ្នោតជ្រើសរើសគណៈកម្មការនាយកថ្មី សម្រាប់អាណត្តិ ២០២៦-២០៣០ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបន្តសកម្មភាពជាបន្តបន្ទាប់ ជាពិសេសការពង្រឹងរចនាសម្ព័ន្ធថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ។

ទន្ទឹមនឹងនេះ សហព័ន្ធក៏គ្រោងរៀបចំសន្និបាតដំណាច់ឆ្នាំ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក នាខែធ្នូខាងមុខផងដែរ ។

🎙️ សូមអញ្ជើញតាមដាន លោក ថាច់ វឿង នៃកម្មវិធីផ្សាយ «សំឡេងកម្ពុជាក្រោម» សម្ភាសន៍ លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីស្វែងយល់អំពីសកម្មភាព និងទិសដៅការងាររបស់សហព័ន្ធក្នុងអាណត្តិថ្មី ។

📺 សូមទស្សនាបទសម្ភាសន៍ទាំងស្រុង និងចែករំលែក ដើម្បីឱ្យបងប្អូនខ្មែរក្រោមនៅគ្រប់ទិសទីបានជ្រាបព័ត៌មាននេះ!

វីដេអូ 6,734 86 335 32 2026-10-27
152 🕊️ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា រំឭកគុណូបការៈ និងកេរដំណែលអ្នកនិពន្ធខ្មែរក្រោម លោកត្រាន់ឆាត-ប៊ុត
——————————
🏅នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងវត្តសាមគ្គីរង្សី នៅប្រទេសកម្ពុជា បានរៀបចំពិធីបង្សុកូល និងបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលជូនលោក ត្រាន់ឆាត-ប៊ុត ដែលបានទទួលមរណភាពក្នុងជន្មាយុ ៨៦ ឆ្នាំ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ លោក គឺជាអ្នកនិពន្ធ និងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រោម ដែលបានបន្សល់ទុកស្នាដៃសំខាន់ៗ ដើម្បីរក្សាចំណេះដឹង ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណខ្មែរក្រោមសម្រាប់កូនចៅជំនាន់ក្រោយ ។
#ខ្មែរកម្ពុជាក្រោម
វីដេអូ 3,341 41 203 48 2026-10-25
153 សន្និបាតដំណាច់ឆ្នាំ ២០២៦ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំនៅថ្ងៃ ទី ១១, ១២ និង ១៣ ខែធ្នូ ឆ្នាំ ២០២៦ ខាងមុខនេះ ។ វីដេអូ 25,399 474 1,899 121 2026-10-25
154 វេទិកាសាធារណៈ 🎤 នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋ Colorado ដើម្បីពង្រឹងគោលដៅ និងរចនាសម្ព័ន្ធដឹកនាំសហព័ន្ធ ។ វីដេអូ 12,902 243 885 92 2026-10-24
155 ថ្នាក់ដឹកនាំ #សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ញើសារចូលរួមរំលែកទុក្ខគ្រួសារ លោក ត្រាន់ឆាត-ប៊ុត វីដេអូ 67,120 758 4,448 168 2026-10-24
156 ថ្នាក់ដឹកនាំ #សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ញើសារចូលរួមរំលែកទុក្ខគ្រួសារ លោក ត្រាន់ឆាត-ប៊ុត
————-
វ៉ាស៊ីនតោន, សហរដ្ឋអាមេរិក៖ លោក សឺន ហួរ ជាអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានផ្ញើសាររំលែកទុក្ខជាផ្លូវការទៅកាន់ក្រុមគ្រួសារ លោក ត្រាន់ឆាត ប៊ុត ដែលជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្រោម និងជាស្ថាបនិកមិត្តសមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសបារាំង បន្ទាប់ពីលោកបានទទួលមរណភាព កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៨៦ ឆ្នាំ ។

ក្នុងលិខិតរំលែកទុក្ខ ចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៦ លោក សឺន ហួរ បានសម្ដែងនូវក្ដីសោកស្ដាយយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់បញ្ញវន្តខ្មែរក្រោមមួយរូប ដែលបានលះបង់ពេលវេលាជាច្រើនក្នុងជីវិត ដើម្បីចងក្រងប្រវត្តិសាស្ត្រ និងលើកកម្ពស់ការយល់ដឹងអំពីដែនដីកម្ពុជាក្រោម ។

ដោយចាត់ទុកមរណភាពរបស់ លោក ត្រាន់ឆាត-ប៊ុត ជាការបាត់បង់ធនធានបញ្ញវន្តដ៏មានតម្លៃមួយរូបរបស់សង្គមខ្មែរក្រោម លោក សឺន ហួរ បានថ្លែងក្នុងលិខិតរំលែកទុក្ខយ៉ាងដូច្នេះថា៖ “មរណភាពរបស់ លោក ត្រាន់ឆាត-ប៊ុត បានធ្វើឱ្យខ្ញុំបាទ យើងខ្ញុំ ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក មានការសោកស្ដាយជាពន់ពេក បានបាត់បង់ធនធានបញ្ញវន្តខ្មែរក្រោមមួយរូបដ៏កម្រ និងបានចំណាយពេលវេលាជាច្រើនក្នុងជីវិត ដើម្បីចងក្រងប្រវត្តិសាស្ត្រ និងលើកកម្ពស់ការយល់ដឹងអំពីកម្ពុជាក្រោម” ។

ប្រសាសន៍នេះបានបង្ហាញពីការវាយតម្លៃរបស់ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ចំពោះគុណសម្បត្តិរបស់ លោក ត្រាន់ឆាត-ប៊ុត ជាពិសេសការចូលរួមចងក្រងឯកសារប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយចំណេះដឹងអំពីកម្ពុជាក្រោម ដល់សាធារណជន និងកូនចៅខ្មែរក្រោមជំនាន់ក្រោយ ។

យោងតាមលិខិតដដែល លោក ត្រាន់ឆាត-ប៊ុត មានដើមកំណើតនៅភូមិព្រែកពិន្ទង ស្រុកកំពង់ធំ ខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ។ លោកត្រូវបានគេស្គាល់តាមរយៈសកម្មភាពសមាគម និង សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសបារាំង ព្រមទាំងការងារនិពន្ធពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រកម្ពុជាក្រោម ។

ក្នុងនាមជាស្ថាបនិក «មិត្តសមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសបារាំង» និងជាអ្នកសរសេរប្រវត្តិសាស្ត្រ លោកតែងតែត្រូវបានអញ្ជើញធ្វើវាគ្មិន និងថ្លែងសុន្ទរកថាស្ដីពីរឿងរ៉ាវនៅដែនដីកម្ពុជាក្រោមជាញឹកញាប់ នៅក្នុងអង្គប្រជុំនានារបស់សមាគម និង សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសបារាំង ។ ចំណែកស្នាដៃនិពន្ធរបស់លោក ក៏ជាផ្នែកមួយនៃការរក្សាទុកឯកសារ និងការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាក្រោមផងដែរ ។

ការបាត់បង់បញ្ញវន្តខ្មែរក្រោមមួយរូប ដែលបានចំណាយពេលវេលាសិក្សា និងចងក្រងប្រវត្តិសាស្ត្រជាតិ បានធ្វើឲ្យឱ្យមានការសោកស្ដាយក្នុងចំណោមថ្នាក់ដឹកនាំ និងសមាជិក សហព័ន្ធខ្មែរកម្ពុជាក្រោម ដូចដែលបានបញ្ជាក់ក្នុងលិខិតរំលែកទុក្ខនេះ ។

នៅក្នុងលិខិតដដែល លោក សឺន ហួរ ក៏បានបួងសួងសូមឲ្យ លោក ត្រាន់ឆាត-ប៊ុត បានទៅកាន់សុគតិភព និងសម្ដែងការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារសព ។

សូមបញ្ជាក់ថា លោក ត្រាន់ឆាត – ប៊ុត បាននិពន្ធសៀវភៅប្រវត្តិសាស្ត្រមួយចំនួនជា «កម្ពុជាក្រោម អំណាចគ្មានខ្មែរក្រោម», «កម្ពុជាក្រោមខ្មែរ និងវិបត្តិអន្តរជាតិ» ដែលមានខ្លឹមសារ ពាក់ព័ន្ធដែនដីកម្ពុជាក្រោម និងសៀវភៅមួយទៀត មានឈ្មោះថា «វៀតណាម ឬស្រុកយួន ពីដើមកំណើតដល់ឆ្នាំ ១៩៧៥» ស្ដីពីប្រវត្តិស្ដីពីប្រទេសវៀតណាម ។ ស្នាដៃទាំងនេះ ជាឯកសារមួយដែលមានតម្លៃសម្រាប់អ្នកចាប់អារម្មណ៍សិក្សាស្រាវជ្រាវអំពីដែនដីកម្ពុជាក្រោម និងប្រវត្តិសាស្ត្ររបស់ជនជាតិដើមខ្មែរក្រោម ៕

រូបថត 2,953 13 82 4 2026-10-24
157 លោក ត្រាន់ឆាត – ប៊ុត អ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្រោម ទទួលមរណភាពក្នុងជន្មាយុ ៨៦ ឆ្នាំ នៅប្រទេសបារាំង
————————–
ប៉ារីស, ប្រទេសបារាំង៖ លោក ត្រាន់ឆាត – ប៊ុត ដែលជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រស្ដីពីកម្ពុជាក្រោម និងជាសហស្ថាបនិកមិត្តសមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសបារាំង បានទទួលមរណភាពក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី ២២ ខែតុលា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ពលរដ្ឋខ្មែរក្រោម បានបង្ហោះរូបថត និងសរសេរមតិខ្លីៗរំឭកពីគុណបំណាច់របស់លោក និងសម្ដែងការសោកស្ដាយ ដោយចាត់ទុកថា មរណភាពរបស់លោក ជាការបាត់បង់នូវធនធានបញ្ញវន្តខ្មែរក្រោមដ៏សំខាន់មួយរូប ដែលបានចំណាយពេលវេលាជាច្រើនក្នុងជីវិត ដើម្បីចងក្រងប្រវត្តិសាស្ត្រ និងលើកកម្ពស់ការយល់ដឹងអំពីកម្ពុជាក្រោម ។

លោក ត្រាន់ឆាត – ប៊ុត មានស្រុកកំណើតនៅភូមិព្រែកពិន្ទង ស្រុកកំពង់ធំ ខេត្តឃ្លាំង នៃដែនដីកម្ពុជាក្រោម ។ យោងតាមសៀវភៅដែលលោកសរសេរ បានបញ្ជាក់ថា លោកធ្លាប់បម្រើការងារជាមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃនៅប្រទេសកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ មុននឹងបន្តសកម្មភាពនយោបាយ និងការងារសមាគមនៅក្រៅប្រទេស ។

នៅឆ្នាំ ១៩៧៩ លោក ត្រាន់ឆាត – ប៊ុត បានចូលរួមជាសហស្ថាបនិក រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ.) ដែលដឹកនាំដោយលោក សឺន សាន ជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ។ ការចូលរួមនេះ បានបង្ហាញពីតួនាទីរបស់លោកក្នុងសកម្មភាពនយោបាយខ្មែរ នៅដំណាក់កាលមួយនៃប្រវត្តិសាស្ត្រកម្ពុជា ក្រោយឆ្នាំ ១៩៧៩ ។

ក្រៅពីសកម្មភាពនយោបាយ លោក ត្រាន់ឆាត – ប៊ុត ក៏ជាសហស្ថាបនិក និងធ្លាប់កាន់តំណែងជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសបារាំងផងដែរ ។ តាមរយៈសមាគមនេះ លោកបានចូលរួមក្នុងការប្រមូលផ្ដុំពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស និងការថែរក្សាទំនាក់ទំនងរវាងកូនចៅខ្មែរក្រោម ដែលរស់នៅឆ្ងាយពីទឹកដីកំណើត ។

ក្នុងវិស័យអក្សរសាស្ត្រ និងប្រវត្តិសាស្ត្រ លោក ត្រាន់ឆាត – ប៊ុត ត្រូវបានគេស្គាល់តាមរយៈស្នាដៃនិពន្ធសៀវភៅ «កម្ពុជាក្រោម អំណាចគ្មានខ្មែរក្រោម», «កម្ពុជាក្រោមខ្មែរ និងវិបត្តិអន្តរជាតិ» ដែលមានខ្លឹមសារ ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងបញ្ហាអត្តសញ្ញាណរបស់ពលរដ្ឋខ្មែរក្រោម និងសៀវភៅមួយទៀត មានឈ្មោះថា «វៀតណាម ឬស្រុកយួន ពីដើមកំណើតដល់ឆ្នាំ ១៩៧៥» ស្ដីពីប្រវត្តិស្ដីពីប្រទេសវៀតណាម ។ ស្នាដៃទាំងនេះ ជាឯកសារមួយដែលមានតម្លៃសម្រាប់អ្នកចាប់អារម្មណ៍សិក្សាស្រាវជ្រាវអំពីដែនដីកម្ពុជាក្រោម និងប្រវត្តិសាស្ត្ររបស់ជនជាតិដើមខ្មែរក្រោម ។

តាមរយៈការនិពន្ធ និងការចងក្រងឯកសារ លោកបានបន្សល់ទុកនូវចំណេះដឹងសម្រាប់អ្នកសិក្សាស្រាវជ្រាវ និងមនុស្សជំនាន់ក្រោយ ក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រ និងបញ្ហានានាដែលទាក់ទងនឹងដែនដីកម្ពុជាក្រោម ។

មរណភាពរបស់លោក ត្រាន់ឆាត – ប៊ុត បានធ្វើឱ្យមានសេចក្ដីសោកស្ដាយ និងអាឡោះអាល័យក្នុងចំណោមក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកដែលបានស្គាល់ស្នាដៃរបស់លោក ។ សារចូលរួមមរណទុក្ខមួយបានសម្ដែងនូវក្ដីរន្ធត់ និងក្រៀមក្រំយ៉ាងខ្លាំងចំពោះការបាត់បង់លោកព្រឹទ្ធាចារ្យ ព្រមទាំងបានបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព ៕

រូបថត 7,958 49 228 30 2026-10-22
158 #សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអរគុណ 👏 ចំពោះ "សមាគមខ្មែរក្រោមទីក្រុងដែនវើរ៍" រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក បានឧបត្ថម្ភថវិកាចំនួន 500$ សម្រាប់ធ្វើ "បន្ទប់ជាន់ខាងក្រោម" (Basement) នៃ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។ រូបថត 5,889 20 149 11 2026-10-19
159 វេទិកាសាធារណៈ 🎤 នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋ Colorado ដើម្បីពង្រឹងគោលដៅ និងរចនាសម្ព័ន្ធដឹកនាំសហព័ន្ធ
———————–
ដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
———————–
រដ្ឋ Colorado, សហរដ្ឋអាមេរិក – សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Denver រដ្ឋ Colorado បានរៀបចំវេទិកាសាធារណៈមួយ នៅថ្ងៃអាទិត្យ ទី ១៨ ខែតុលា ឆ្នាំ ២០២៦ នៅវត្តខ្មែរសាមគ្គី ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ២ រសៀល ដើម្បីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ សហព័ន្ធ ព្រមទាំងពង្រឹងគោលការណ៍ និងរចនាសម្ព័ន្ធដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម សម្រាប់អាណត្តិថ្មី ឆ្នាំ ២០២៦ ដល់ ២០៣០ ។

វេទិកានេះមានគោលបំណងផ្សព្វផ្សាយសមិទ្ធផល និងទិសដៅការងាររបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការបន្តតស៊ូមតិនៅលើឆាកអន្តរជាតិ ដើម្បីទាមទារ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» សម្រាប់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។

ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានអញ្ជើញមកពីរដ្ឋ California រួមមាន លោក ម៉ៅ មុនី ប្រធានប្រតិបត្តិ, ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា លេខាធិការ និងលោក ឡឹម ស៊ីវេត អនុប្រធានសភាតំណាង និងជាប្រធាន សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose ។

ចំណែកថ្នាក់ដឹកនាំនៅក្នុងតំបន់ រួមមាន ព្រះតេជព្រះគុណ ទេព សុវណ្ណ ព្រះចៅអធិការវត្តខ្មែរសាមគ្គី, លោក លី សេត អតីតប្រធានតំបន់ប្រចាំភូមិភាគកណ្ដាលសហរដ្ឋអាមេរិក ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រ សហព័ន្ធ និងពុទ្ធបរិស័ទជាច្រើនរូបទៀត ។

មុនចាប់ផ្ដើមកិច្ចសំណេះសំណាល អង្គពិធីបានធ្វើពិធីគោរពទង់ជាតិខ្មែរក្រោម និងពិធីរំឭកគុណចំពោះវីរបុរសជាតិ ព្រមទាំងប្រ គេនចង្ហាន់ដល់ព្រះសង្ឃ និងដារបង្សុកូល ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនទាំងអស់ ដែលបានបូជាជីវិតក្នុងបុព្វហេតុរក្សាការពារជាតិ និងសាសនានៅដែនដីកម្ពុជាក្រោម ។

ថ្លែងក្នុងវេទិកានេះ លោក ម៉ៅ មុនី បានរាយការណ៍អំពីលទ្ធផល នៃ មហាសន្និបាតពិភពលោក លើកទី ១២ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ការជ្រើសរើសគណៈកម្មការនាយកអាណត្តិថ្មី និងការរៀបចំរចនាសម្ព័ន្ធសាខា និងតំបន់ឡើងវិញនៅជុំវិញពិភពលោក ដើម្បីធានានិរន្តរភាព នៃចលនាតស៊ូមតិរបស់សហព័ន្ធ ។

លោក ម៉ៅ មុនី បានថ្លែងថា ការផ្លាស់ប្ដូរថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោត មិនមានន័យថា សហព័ន្ធត្រូវផ្លាស់ប្ដូរគោលដៅរបស់ខ្លួនឡើយ ។ លោកបានថ្លែងថា៖ «មេដឹកនាំសហព័ន្ធអាចដូរ តែគោលដៅសហព័ន្ធមិនអាចដូរទេ» ។

ប្រធានប្រតិបត្តិរូបនេះ ក៏បានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម បំពេញការងារដោយស្ម័គ្រចិត្ត និងមិនទទួលប្រាក់ខែ ដោយចាត់ទុកការងារនេះជាការបម្រើប្រយោជន៍ពលរដ្ឋខ្មែរក្រោមនៅមាតុភូមិកម្ពុជាក្រោម ។

ជាមួយគ្នានេះ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា បានរំឭកអំពីសមិទ្ធផល និងអានគោលការណ៍ទាំង ១០ ចំណុច ដែលមហាសន្និ បាតពិភពលោក លើកទី ១២ បានអនុម័តសម្រាប់អនុវត្តក្នុងអាណត្តិ ឆ្នាំ ២០២៦ ដល់ ២០៣០ ។ វេទិកានេះក៏មានការថ្លែងមតិពី លោក លី សេត, លោក ឡឹម ស៊ីវេត, លោក សឺន សារ៉ុម និងលោក ថាច់ ធី ផងដែរ ។

ចំណុចសំខាន់មួយទៀតនៃវេទិកា គឺការប្រគល់លិខិតតែងតាំង លោក សឺន សារ៉ុម ជាប្រធានតំបន់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំភូមិភាគកណ្ដាលសហរដ្ឋអាមេរិក បន្តវេនពី លោក លី សេត ។ លិខិតតែងតាំងនេះចេញដោយ លោក គឹម សិរ៉ា ជាប្រធានសភាតំណាង នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

ទន្ទឹមនឹងនេះ អង្គប្រជុំបានជ្រើសរើសគណៈកម្មការសាខាសហព័ន្ធប្រចាំទីក្រុង Denver ចំនួន ៥ រូប រួមមាន លោក ថាច់ ធឿង ជាប្រធាន, លោក សឺង សាន ជាអនុប្រធានទី ១, លោក តាំង ចិន ជាអនុប្រធានទី ២, លោក ឡឹម វ៉ាត ជាហេរញ្ញិក និងលោក ថាច់ វៀង ជាលេខាធិការ ។

ក្នុងឱកាសនោះ «សមាគមខ្មែេក្រោកដែនវើ» ក៏បានចូលរួមថវិកាចំនួន ៥០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងរៀបចំជួសជុលកែលម្អជាន់ក្រោមដី នៃទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington, D.C. ផងដែរ ។

ជារួម វេទិកាសាធារណៈនៅរដ្ឋ Colorado នេះ បានផ្ដោតលើការផ្សព្វផ្សាយគោលការណ៍អាណត្តិថ្មី ការផ្ទេរតួនាទីដឹកនាំ និងការពង្រឹងរចនាសម្ព័ន្ធសហព័ន្ធនៅថ្នាក់មូលដ្ឋាន ។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការបន្តអនុវត្តទិសដៅរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការតស៊ូមតិដោយសន្តិវិធីនៅលើឆាកអន្តរជាតិ ដើម្បីសិទ្ធិ និងផលប្រយោជន៍របស់ជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម ៕

រូបថត 9,451 50 303 19 2026-10-18
160 📖 ព្រឹត្តិបត្រ #កម្ពុជាក្រោម វិលត្រឡប់មកជួបអ្នកអានវិញហើយ!
នេះជា ព្រឹត្តិបត្រ «កម្ពុជាក្រោម» ឆ្នាំទី ២២ លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ចេញផ្សាយដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម នាំមកជូនខ្លឹមសារចម្រុះក្នុងកម្រាស់ ៦០ ទំព័រ ។

សូមចុច (Link) ខាងក្រោម 👇 ដើម្បីអានព្រឹត្តិបត្រ កម្ពុជាក្រោម ។
https://vokk.net/wp-content/uploads/2026/10/Kampuchea-Krom-Newsletter-Number-95-September-2026.pdf

រូបថត 7,862 55 287 27 2026-10-15
161 ទិវាសិទ្ធិជនជាតិដើមអាមេរិក មានការទទួលស្គាល់ និងសុំទោសជនជាតិដើមជាបន្តបន្ទាប់ ខណៈរដ្ឋការយួននៅតែបន្តជិះជាន់លើខ្មែរក្រោម
———-
ដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
———–
រដ្ឋ North Carolina នៃសហរដ្ឋអាមេរិក ប្រារព្ធទិវាជនជាតិដើមនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីអភិបាលរដ្ឋ លោក Josh Stein បានចេញសេចក្ដីប្រកាសទទួលស្គាល់ប្រវត្តិសាស្ត្រ វប្បធម៌ និងការរួមចំណែករបស់សហគមន៍ជនជាតិដើម ។ ការប្រារព្ធនេះធ្វើឡើងស្របពេលរដ្ឋ California ទើបអនុម័តច្បាប់ពង្រឹងការទទួលខុសត្រូវចំពោះអំពើអយុត្តិធម៌ក្នុងអតីតកាល និងពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលកុលសម្ព័ន្ធ ។ ចំណែករដ្ឋការអាណានិគមយួនវិញ នៅតែបន្តជិះជាន់លើជនជាតិដើមខ្មែរក្រោម ខណៈដែលពិភពលោកកំពុងប្រកាសទទួលស្គាល់ប្រវត្តិសាស្ត្រ និងសុំទោសចំពោះជនជាតិដើម និងកុលសម្ព័ន្ធ ។

ការប្រកាសទទួលស្គាល់ និងការសុំទោសចំពោះជនជាតិដើម ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក្នុងឱកាស «ទិវាជនជាតិដើម» (Indigenous Peoples’ Day) នៅសហរដ្ឋអាមេរិក ។ ទិវានេះប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃចន្ទទីពីរនៃខែតុលា ដើម្បីគោរព និងលើកតម្កើងជនជាតិដើម ព្រមទាំងរំឭកដល់ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ពួកគេ ។ ការទទួលស្គាល់ «ទិវាជនជាតិដើម» ជាផ្លូវការនេះ កើតចេញពីចលនាតវ៉ាទាមទារឱ្យផ្លាស់ប្ដូរពី «ទិវាកូឡុំប៊ូស» (Columbus Day) ជាទិវាមួយ ដែលពលរដ្ឋអាមេរិកបង្ហាញពីជោគជ័យរបស់ពួកអឺរ៉ុបមកធ្វើអាណានិគម និងធ្វើទុក្ខបុកម្នេញ នាំឲ្យមានការឈឺចាប់ និងការបាត់បង់របស់ជនជាតិដើមនៅក្នុងប្រវត្តិសាស្ត្រ ។

សេចក្ដីប្រកាសរបស់លោក Stein ដែលផ្សព្វផ្សាយកាលពីថ្ងៃទី ៧ ខែតុលា ថា បានកំណត់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៦ ថា ជាទិវាជនជាតិដើមនៅ North Carolina ។ បើយោងតាម នាយកដ្ឋានរដ្ឋបាលរដ្ឋ North Carolina រដ្ឋនេះមានជនជាតិដើម អាមេរិកជាង ១៣០.០០០ នាក់ កុលសម្ព័ន្ធដែលរដ្ឋទទួលស្គាល់ចំនួន ៩ និងសមាគមជនជាតិដើមនៅទីក្រុងចំនួន ៤ ។

នៅ California អភិបាលរដ្ឋ លោក Gavin Newsom បានប្រកាសកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ ថា លោកបានចុះ ហត្ថលេខាលើច្បាប់ AB 1841 ដែលកំណត់ទិវាជនជាតិដើមអាមេរិកថាជាថ្ងៃឈប់សម្រាកផ្លូវការរបស់រដ្ឋមានប្រាក់ឈ្នួល និងច្បាប់ AB 2115 ដែលដាក់ការសុំទោសជាផ្លូវការចំពោះជនជាតិដើមក្នុងច្បាប់ ។ បើយោងតាមការិយាល័យអភិបាលរដ្ឋ California វិធានការនេះពង្រីកការទទួលខុសត្រូវទៅលើការខូចខាត និងអំពើឃោរឃៅដែលមន្ត្រីសាធារណៈ នៃសហរដ្ឋ អាមេរិក បានលើកទឹកចិត្តអនុញ្ញាត ឬបានអនុវត្តប្រឆាំងជនជាតិដើម ។

ការប្រារព្ធទិវា និងការសុំទោសទាំងនេះ កើតឡើងក្រោយព្រឹត្តិការណ៍សំខាន់មួយទៀត គឺការទទួលស្គាល់កុលសម្ព័ន្ធ Lumbee ពេញលេញតាមច្បាប់របស់រដ្ឋសហព័ន្ធ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ ។ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ ក្រសួងមហាផ្ទៃ អាមេរិកបានបញ្ចូល Lumbee ក្នុងបញ្ជីកុលសម្ព័ន្ធដែលរដ្ឋសហព័ន្ធទទួលស្គាល់ បានធ្វើឱ្យបញ្ជីនោះកើនឡើងសរុបដល់ទៅ ៥៧៥ អង្គភាពកុលសម្ព័ន្ធ និងបញ្ជាក់ទំនាក់ទំនងរវាងរដ្ឋាភិបាលរដ្ឋសហព័ន្ធអាមេរិក ជាមួយរដ្ឋាភិបាលកុលសម្ព័ន្ធ Lumbee ។ លេខាធិការក្រសួងមហាផ្ទៃ (U.S. Department of the Interior) លោក Doug Burgum បានបញ្ជាក់ថា៖ «ការទទួលស្គាល់ ដោយរដ្ឋាភិបាលសហព័ន្ធ គឺជាការគោរព ការទទួលខុសត្រូវ និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» លើជនជាតិដើម ។

ការទទួលស្គាល់នេះមានន័យលើសពីការផ្ដល់កិត្តិយស ព្រោះវាបង្កើតមូលដ្ឋានច្បាប់សម្រាប់ទំនាក់ទំនងផ្ទាល់ជាមួយ នឹងរដ្ឋាភិបាលសហព័ន្ធ និងការចូលរួមក្នុងកម្មវិធីសេវាសម្រាប់កុលសម្ព័ន្ធ ។ ទោះជាយ៉ាងណា ការប្រកាសទិវារំឭកដោយរដ្ឋ និងការទទួលស្គាល់កុលសម្ព័ន្ធតាមច្បាប់សហព័ន្ធ ជាវិធានការដែលមានផលផ្លូវច្បាប់ខុសគ្នា ។

កុលសម្ព័ន្ធ Lumbee ធ្វើការតស៊ូជាយូរមកហើយដើម្បីសិទ្ធិរបស់ខ្លួន ដែលធ្វើឲ្យរដ្ឋ North Carolina ទទួលស្គាល់បុព្វបុរស របស់ខ្លួន តាំងពីឆ្នាំ ១៨៨៥ មកម្លេះ ។ ហើយក្រោយមក នៅឆ្នាំ ១៩៥៦ សភាអាមេរិកបានទទួលស្គាល់ Lumbee ថាជាកុល សម្ព័ន្ធជនជាតិដើម ប៉ុន្តែបានរារាំងអត្ថប្រយោជន៍ពីរដ្ឋសហព័ន្ធដែលភ្ជាប់នឹងការទទួលស្គាល់នោះ ។ បើយោងតាមប្រវត្តិដែល បានផ្សព្វផ្សាយដោយកុលសម្ព័ន្ធ Lumbee ការទទួលស្គាល់ពួកគេពេញលេញ ទើបតែបានសម្រេចនៅខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ ។

យោងតាម សេចក្ដីប្រកាសរបស់អភិបាលរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំ ២០១៩ អភិបាលរដ្ឋ លោក Newsom បានប្រកាស សុំទោសជាផ្លូវការជាលើកដំបូងក្នុងឆ្នាំ ២០១៩ និងបង្កើតក្រុមប្រឹក្សាស្វែងរកការពិត និងការផ្សះផ្សា ដើម្បីពិនិត្យប្រវត្តិទំនាក់ ទំនងរវាងរដ្ឋ និងជនជាតិដើម ។ ការសុំទោសតាមច្បាប់នៅឆ្នាំ ២០២៦ ជាការបន្តពីវិធានការខាងលើ ។

នៅកម្រិតជាតិទូទាំងសហរដ្ឋអាមេរិក ដំណើរទទួលស្គាល់សិទ្ធិជនជាតិដើមក៏មានការរីកចម្រើន និងការដើរថយក្រោយ ។ យោងតាម ការិយាល័យកិច្ចការជនជាតិដើមអាមេរិក បានបញ្ជាក់ថា ច្បាប់ឆ្នាំ ១៩២៤ បានផ្ដល់សញ្ជាតិអាមេរិកដល់ជនជាតិ ដើមដែលមិនទាន់មានសញ្ជាតិ ។ ច្បាប់រៀបចំកុលសម្ព័ន្ធឡើងវិញឆ្នាំ ១៩៣៤ បានជួយពង្រឹងការគ្រប់គ្រងកុលសម្ព័ន្ធ ប៉ុន្តែ គោលនយោបាយក្នុងទសវត្សរ៍ ១៩៥០ បានបញ្ចប់ទំនាក់ទំនងរដ្ឋសហព័ន្ធជាមួយកុលសម្ព័ន្ធមួយចំនួន ។ ក្រោយការតស៊ូ របស់សហគមន៍ជនជាតិដើម ច្បាប់សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង និងជំនួយអប់រំឆ្នាំ ១៩៧៥ បានពង្រីកសិទ្ធិឱ្យ កុលសម្ព័ន្ធគ្រប់គ្រងកម្មវិធី និងសេវាសម្រាប់សមាជិករបស់ខ្លួន ។

មុនការមកដល់របស់អឺរ៉ុប ទ្វីបអាមេរិកមានសង្គមជនជាតិដើមជាច្រើន ដែលមានភាសា វប្បធម៌ ប្រព័ន្ធសេដ្ឋកិច្ច និងរបៀប គ្រប់គ្រងខុសៗគ្នា ។ សហគមន៍ទាំងនេះបានរស់នៅ និងរៀបចំសង្គមរបស់ខ្លួនជាយូរមកហើយ មុនការបង្កើតសហរដ្ឋ អាមេរិក ។ ក្រោយឆ្នាំ ១៤៩២ ការរីករាលដាលជំងឺ និងអំពើប្រល័យប្រឆាំងនឹងជនជាតិដើម បានបណ្ដាលឱ្យមានការបាត់បង់ ជីវិតយ៉ាងធ្ងន់ធ្ងរ ។

យោងតាម សេវាឧទ្យានជាតិអាមេរិក (National Park Service) ការពង្រីកទីលំនៅរបស់អាណានិគមអឺរ៉ុប និងក្រោយមក របស់អ្នកតាំងទីលំនៅអាមេរិកស្បែកស បានភ្ជាប់ជាមួយការដណ្ដើមដី ការផ្លាស់ទីដោយបង្ខំ និងគោលនយោបាយបំបែក សហគមន៍ជនជាតិដើម ។ ឧទាហរណ៍សំខាន់ គឺច្បាប់ផ្លាស់ទីជនជាតិដើមឆ្នាំ ១៨៣០ និងការបណ្ដេញជនជាតិ Cherokee ចេញ ពីស្រុកកំណើតក្នុងឆ្នាំ ១៨៣៨ ដល់ឆ្នាំ ១៨៣៩ ដែលត្រូវបានចងចាំថាជា «ផ្លូវទឹកភ្នែក» (Trail of Tears) ។

គោលនយោបាយរំលាយអត្តសញ្ញាណក៏បានប៉ះពាល់ដល់កុមារ ។ របាយការណ៍រដ្ឋាភិបាលដែលចេញផ្សាយក្នុងឆ្នាំ ២០២៤ បានរកឃើញថា កុមារជនជាតិដើមអាមេរិក ជនជាតិដើម Alaska និងជនជាតិដើម Hawaii យ៉ាងហោចណាស់ ៩៧៣ នាក់ បានស្លាប់ពេលចូលរៀននៅ “សាលាអន្តេវាសិកដ្ឋាន” ដែលរដ្ឋសហព័ន្ធដំណើរការ ឬគាំទ្រ ។ ប្រព័ន្ធនេះមានគោលដៅបង្ខំ ឱ្យកុមារសម្របខ្លួនទៅនឹងវប្បធម៌ដែលរដ្ឋកំណត់ ។ នេះបើយោងតាម ក្រសួងមហាផ្ទៃអាមេរិក ។

បញ្ហានេះមានវិសាលភាពទូទាំងពិភពលោក ។ សព្វថ្ងៃ អង្គការសហប្រជាជាតិ (UN) ប៉ាន់ប្រមាណថា មានជនជាតិដើមប្រមាណ ៤៧៦ លាននាក់ រស់នៅក្នុងប្រទេសប្រមាណ ៩០ ។

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយទទួលស្គាល់សិទ្ធិបុគ្គល និងសិទ្ធិសមូហភាព ព្រមទាំងការរក្សាអត្តសញ្ញាណ កំណត់ទិសដៅអភិវឌ្ឍន៍របស់ខ្លួន និងមាន «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ។

នៅអាស៊ីអាគ្នេយ៍ ជនជាតិដើមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម កំពុងតែនៅក្រោមការគ្រប់គ្រងដោយរដ្ឋការអាណានិគម យួន ក៏ស្ថិតក្នុងការប្រធានបទនេះដែរ ។ ក្នុងសេចក្ដីរាយការណ៍ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ អ្នកជំនាញឯករាជ្យ នៃអង្គការសហប្រជាជាតិ បានពិពណ៌នាខ្មែរក្រោមថាជា «ជនជាតិដើម» ដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែងនៅ លើតំបន់ដែនដីកម្ពុជាក្រោម ។ អ្នកជំនាញទាំងនោះបានលើកការព្រួយបារម្ភអំពីសេចក្ដីរាយការណ៍ស្ដីពីការចាប់ខ្លួន ការឃុំខ្លួន និងការ រឹតត្បិត សេរីភាពសាសនា ការបញ្ចេញមតិ ព្រមទាំងសិទ្ធិភាសា និងវប្បធម៌របស់ខ្មែរក្រោម ។ សេចក្ដីរាយការណ៍ដដែលបាន លើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងស្នើសុំការបំភ្លឺពីរដ្ឋការវៀតណាម ផងដែរ ។

រដ្ឋការអាណានិគមយួន មិនត្រឹមតែមិនទទួលស្គាល់ប្រវត្តិសាស្ត្រកម្ពុជាក្រោមថា ខ្មែរក្រោមជាជនជាតិដើម និងមិនព្រម សុំទោសតែប៉ុណ្ណោះទេ ថែមទាំងនៅកាឡៃប្រវត្តិសាស្ត្រខុសគ្នាពិត និងជិះជាន់ខ្មែរក្រោមកាន់តែខ្លាំងថែមទៀតផង ។ ចាប់ តាំងពីឆ្នាំ ២០២៣ មក យ៉ាងហោចមានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៩ រូប ត្រូវរបបអាណានិគមយួន ចាប់ផ្សឹក និង ដាក់ពន្ធនាគារទាំងអយុត្តិធម៌ ។ រដ្ឋការយួនចោទព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមថា បានបំពានច្បាប់ព្រហ្មទណ្ឌរបស់រដ្ឋត្រង់ មាត្រាអ្វីដែលគេហៅថា “កេងចំណេញលើសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ” ។ តាមពិត ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនោះ គ្រាន់តែអនុវត្តតាមសិទ្ធិជាមូលដ្ឋានរបស់ខ្លួនជាជនជាតិដើម ដែលមានចែងនៅក្នុងអង្គការសហប្រជាជាតិ និងវៀតណាមក៏ បានចុះហត្ថលេខាទទួលស្គាល់ផងដែរ ។

សម្រាប់ជនជាតិដើម ដើម្បីការទទួលស្គាល់មានប្រសិទ្ធភាពជាក់ស្ដែង នៅពេលដែលមានការអប់រំប្រវត្តិសាស្ត្រ បានត្រឹមត្រូវ មានការទទួលខុសត្រូវចំពោះអំពើអយុត្តិធម៌ និងមានសិទ្ធិចូលរួមសម្រេចចិត្ត ។ យោងតាមអត្ថបទចេញផ្សាយពីការិយាល័យអភិបាលរដ្ឋ California ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ រាយការណ៍ថា មានការគាំទ្រពីរដ្ឋក្នុងការប្រគល់ដីជាង ១០០.០០០ អេក (acres) ឱ្យកុលសម្ព័ន្ធ និងការបង្កើតគំរូកម្មវិធីសិក្សាអំពីជនជាតិដើម ដោយសហការជាមួយសហគមន៍ ។ វិធានការបែប នេះបង្ហាញពីរបៀបដែលការរំឭកអតីតកាលអាចភ្ជាប់ទៅនឹងដីធ្លី ការអប់រំ និងការគ្រប់គ្រងរបស់ជនជាតិដើម នាពេលបច្ចុប្បន្ន ៕

រូបថត 18,239 124 460 14 2026-10-12
162 សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំ សន្និបាតដំណាច់ឆ្នាំ ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន ពីថ្ងៃទី ១១ ដល់ ១៣ ខែធ្នូ
————————
ដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
————————
សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) នឹងរៀបចំ សន្និបាតដំណាច់ឆ្នាំ ២០២៦ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ កំណត់ទិសដៅ សកម្មភាពសម្រាប់ឆ្នាំ ២០២៧ និងពិភាក្សាអំពីការតស៊ូ មតិលើឆាកអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិជនជាតិដើមខ្មែរក្រោម ។

យោងតាមលិខិតនិមន្ត និងអញ្ជើញ លេខ ២០២៦-១០-០៦/៥៤ ចុះថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៦ ចុះហត្ថលេខាដោយលោក សឺន ហួរ ជាអធិបតីនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម សន្និបាតដំណាច់ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅ ទីស្នាក់ការរបស់សហព័ន្ធ ដែលមាន អាសយដ្ឋានលេខ 4953 E. Capitol Street SE, Washington, D.C. 20019 សហរដ្ឋអាមេរិក ។

សន្និបាតនេះ នឹងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃខ្មែរក្រោម គណៈកម្មការនាយក ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកឧបត្ថម្ភគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក ។

តាមរបៀបវារៈដែលបានគ្រោងទុក សន្និបាតនឹងផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន រាយការណ៍សកម្មភាព និងបូក សរុបសមិទ្ធផលរបស់សហព័ន្ធដែលបានធ្វើនៅក្នុងឆ្នាំ ២០២៦ រៀបចំសន្និសីទព្រះសង្ឃខ្មែរក្រោម ចេញផែនការ សម្រាប់អនុវត្តក្នុងឆ្នាំ ២០២៧ ពិភាក្សាអំពីទស្សនវិស័យនៃការតស៊ូមតិដើម្បី «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» របស់ជនជាតិដើមខ្មែរក្រោមតាមរយៈសកម្មភាពនៅលើឆាកអន្តរជាតិ ។

នៅក្នុងលិខិតអញ្ជើញនោះ លោក សឺន ហួរ បានបញ្ជាក់ថា ការរៀបចំសន្និបាតដំណាច់ឆ្នាំ ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន គឺ ជាការពង្រឹងនូវគោលជំហរតស៊ូមតិផ្នែកការទូតរបស់សហព័ន្ធ ដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូរ ការការពារអត្តសញ្ញាណជាតិ វប្បធម៌ និង «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» របស់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម នាពេលបច្ចប្បន្ន ។

សហព័ន្ធបានយោងទៅលើសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) និងលិខិតុបករណ៍ ច្បាប់អន្តរជាតិនានា ជាមូលដ្ឋានសម្រាប់ការតស៊ូមតិដោយអហិង្សា និងសន្តិវិធី ។

លោក សឺន ហួរ ក៏បានសម្ដែងជំនឿថា សន្និបាតដ៏សំខាន់នេះ នឹងរួមចំណែកពង្រឹង សាមគ្គីភាព និងបង្កើនប្រសិទ្ធភាព នៃការតស៊ូមតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យកាន់តែមានឥទ្ធិពលនៅលើឆាកអន្តរជាតិ ។

ជាមួយគ្នានេះ លោកបានអារាធនានិមន្តព្រះសង្ឃ និងអញ្ជើញថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រ សហព័ន្ធខ្មែរ កម្ពុជាក្រោម នៅជុំវិញពិភពលោក ឱ្យចូលរួមសន្និបាតនេះឱ្យបានច្រើនកុះករ ដើម្បីបង្ហាញពីសាមគ្គីភាព និងការគាំទ្រចំពោះ បេសកកម្មរបស់សហព័ន្ធ និងការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។

សូមបញ្ជាក់ថា សន្និបាតដំណាច់ឆ្នាំ ២០២៦ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១, ១២ និង ១៣ ខែធ្នូ ឆ្នាំ ២០២៦ នៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ៕

រូបថត 10,702 67 283 23 2026-10-12
163 👏 សារប្រសិទ្ធពរ និងឧទ្ទិសកុសលរបស់ប្រធានគណៈកម្មការព័ត៌មាន នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម ឱកាសពិធីបុណ្យសែនដូនតា
———————
សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ !
សូមគោរពចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងបងប្អូនជនរួមជាតិ ទាំងអស់នៅជុំវិញពិភពលោក ។ ជាពិសេស ប្រិយមិត្តជាទីស្រឡាញ់ទាំងអស់ ដែលតែងតែនិយមតាមដានព័ត៌មានស្ដីពីកម្ពុជាក្រោម ដែលចេញផ្សាយជាផ្លូវការ ដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាទីមេត្រី !

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង បុណ្យសែនដូនតា ដែលជាប្រពៃណីដ៏ថ្លៃថ្លា និងមានអត្ថន័យជ្រាលជ្រៅសម្រាប់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម និងពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា ដែលកំពុងតែប្រព្រឹត្ត ទៅនៅ ថ្ងៃ ១៤ និង ១៥ រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១០ និង ១១ ខែតុលា ឆ្នាំ ២០២៦ នេះ ក្នុងនាម ខ្ញុំព្រះករុណា ខ្ញុំបាទជាប្រធានគណៈកម្មការព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនានឹករឭកគោរពស្រឡាញ់ និងសូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល និងវិបុលសុខ ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រ ប្រិយមិត្តអ្នកតាមដានព័ត៌មានទាំងអស់ និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ទាំងនៅក្នុងប្រទេស និងនៅជុំវិញពិភពលោក ។ ជាពិសេស ខ្ញុំបាទសូមផ្ញើក្ដីនឹករឭក និងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅជូនចំពោះពលរដ្ឋខ្មែរក្រោមរាប់លាននាក់ ដែលកំពុងរស់នៅក្រោមនឹមអាណានិគមយួន នាពេលបច្ចុប្បន្ន ។

ពិធីបុណ្យសែនដូនតា គឺជាឱកាសដ៏សំខាន់សម្រាប់កូនចៅគ្រប់រូប សម្ដែងនូវកតញ្ញូកតវេទិតាធម៌ចំពោះមាតាបិតា ជីដូនជីតា និងបុព្វការីជនទាំងនៅរស់ (ធ្វើបុណ្យខែភ្លឺ) និងទាំងអ្នកដែលបានចែកឋានទៅ ។ ពិធីបុណ្យនេះក៏ជាពេលវេលា ដែលក្រុមគ្រួសារ និងពលរដ្ឋគ្រប់រូបបានជួបជុំគ្នា ធ្វើបុណ្យទាន ឧទ្ទិសកុសល និងរំឭកដល់គុណូបការៈរបស់ដូនតា ដែល បានខិតខំថែរក្សាជីវិតគ្រួសារ សង្គម និងមរតកជាតិ ទុកឲ្យកូនចៅជំនាន់ក្រោយ ។ តាមរយៈការប្រតិបត្តិប្រពៃណីនេះ យើង បានបន្តចំណងស្រឡាញ់រវាងមនុស្សគ្រប់ជំនាន់ និងរំឭកខ្លួនឯងឲ្យចេះគោរពគុណ ចេះរួមសុខរួមទុក្ខ និងចេះទទួលខុសត្រូវ ចំពោះអនាគតរបស់ជាតិ ។

ទោះបីជាកំពុងស្ថិតក្រោមការត្រួតត្រា និងការរឹតត្បិតពីរបបអាណានិគមយួនយ៉ាងណាក៏ដោយ ក៏កូនចៅខ្មែរក្រោម គ្រប់ជំនាន់នៅតែ ខិតខំថែរក្សាប្រពៃណី ទំនៀមទម្លាប់ ភាសា អក្សរសាស្ត្រជាតិ និងព្រះពុទ្ធសាសនាថេរវាទ ឲ្យបានគង់វង្ស ជានិច្ចនិរន្តរ៍ ។ ការបន្តប្រារព្ធពិធីបុណ្យសែនដូនតា ការជួបជុំគ្នានៅវត្តអារាម និងការបង្ហាត់បង្រៀនកូនចៅឲ្យស្គាល់ប្រពៃណី ដូនតា សុទ្ធតែបង្ហាញពីឆន្ទៈដ៏មុតមាំក្នុងការរក្សាអត្តសញ្ញាណជាតិរបស់ខ្លួន ។ វត្តអារាមនៅកម្ពុជាក្រោម គឺជាមជ្ឈមណ្ឌល ដ៏សំខាន់នៃជំនឿ ការអប់រំ និងការរក្សាវប្បធម៌ខ្មែរឲ្យបានគង់វង្ស ។ ស្មារតីសាមគ្គីភាពរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលរួមគ្នាថែរក្សាវត្តអារាម និងប្រពៃណីជាតិ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពារមរតកដូនតា ។ មរតកនេះមានតម្លៃមិនអាច កាត់ថ្លៃបាន ហើយពលរដ្ឋខ្មែរក្រោមមិនដែលបោះបង់ចោលឡើយ ទោះបីត្រូវប្រឈមនឹងការលំបាក និងឧបសគ្គយ៉ាងណាក៏ដោយ ។

ទោះជាយ៉ាងនេះក្ដី យើងមានសេចក្ដីសោកស្ដាយ និងឈឺចាប់យ៉ាងខ្លាំង ដែលរហូតមកទល់ពេលនេះ រដ្ឋការអាណា និគមយួនមិនទាន់បានទទួលស្គាល់ពិធីបុណ្យសែនដូនតាជាថ្ងៃឈប់សម្រាកផ្លូវការទូទាំងដែនដីកម្ពុជាក្រោមនៅឡើយ ។ បងប្អូនខ្មែរក្រោមដែលមានបំណងចូលរួមពិធីបុណ្យ ត្រូវស្វែងរកពេលឈប់សម្រាកដោយខ្លួនឯង ខណៈដែលស្ថាប័នរដ្ឋ សាលារៀន និងរោងចក្រនានានៅតែបន្តដំណើរការធម្មតា ។ ស្ថានភាពនេះបង្កការលំបាកដល់អ្នកធ្វើការ សិស្ស និស្សិត និងក្រុមគ្រួសារកម្មករដែលធ្វើការចំណាកស្រុក ក្នុងការជួបជុំគ្នា និងបំពេញកិច្ចប្រពៃណីតាមជំនឿរបស់ខ្លួន ។

យើងចាត់ទុកការមិនផ្ដល់ថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យដ៏សំខាន់របស់ខ្មែរក្រោមនេះថា មានលក្ខណៈរើសអើង លំអៀង និងបង្ហាញពីភាពមិនស្មើគ្នាក្នុងការគោរពប្រពៃណីរបស់ពលរដ្ឋ រវាងជនជាតិខ្មែរក្រោម និងជនជាតិយួន ។ ស្ថានភាព នេះផ្ទុយពីពិធីបុណ្យចូលឆ្នាំយួន និងចិន ដែលហៅថា «តេត» ដែលរដ្ឋការយួនប្រកាសឲ្យមានការឈប់សម្រាកទូទាំងប្រទេស រហូតដល់កន្លះខែ ។ ការទទួលស្គាល់ប្រពៃណីរបស់ជនជាតិដើមខ្មែរក្រោម គួរតែឆ្លុះបញ្ចាំងតាមរយៈការអនុវត្តជាក់ស្ដែង ដែលអនុញ្ញាតឲ្យពលរដ្ឋចូលរួមពិធីបុណ្យរបស់ខ្លួនបានដោយសមរម្យ និងដោយសេចក្ដីថ្លៃថ្នូរ ។

រដ្ឋការយួនតែងតែផ្សព្វផ្សាយទាំងក្នុងស្រុក និងលើឆាកអន្តរជាតិថា ខ្មែរក្រោម ចិន និងយួនមានសិទ្ធិស្មើគ្នា ក្រោមពាក្យស្លោក «ប្រទេសរបស់ពលរដ្ឋទាំងអស់គ្នា» ។ រដ្ឋការនេះក៏តែងលើកឡើងថា ការទទួលបានឯករាជ្យ និងការតស៊ូប្រឆាំងបារាំង និងអាមេរិក ក៏មានការរួមចំណែកពីជនជាតិដើមខ្មែរក្រោម ដែលបានចូលបម្រើយៀកកុង និងបានលះបង់អាយុជីវិតជាច្រើន ។ ប៉ុន្តែ នៅពេលពិនិត្យមើលស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន យើងឃើញថា ពាក្យអះអាងអំពីសមភាពទាំងនេះ មិនបានឆ្លុះបញ្ចាំងឲ្យបានពេញលេញនៅក្នុងជីវិតរស់នៅរបស់ពលរដ្ឋខ្មែរក្រោមឡើយ ។ តាមគោលជំហររបស់យើង ការ អនុវត្តរបស់រដ្ឋការយួននៅតែមានភាពលំអៀង គិតតែបម្រើផលប្រយោជន៍ដល់ជនជាតិយួន ឬជនជាតិកិញ ជាចម្បង តែប៉ុណ្ណោះ ខណៈដែលពលរដ្ឋខ្មែរក្រោមនៅតែប្រឈមនឹងភាពក្រីក្រ រងការរំលោភបំពានសិទ្ធិសេរីភាព និងជិះជាន់កាន់តែ ខ្លាំងឡើងៗ ។ ការលះបង់របស់បុព្វការីជនខ្មែរក្រោម គួរតែត្រូវបានគោរពតាមរយៈការធានាឲ្យកូនចៅរបស់ពួកគាត់មានសិទ្ធិ ស្មើគ្នា មានសេចក្ដីថ្លៃថ្នូរ និងមានសេរីភាពក្នុងការរក្សាភាសា ជំនឿ និងប្រពៃណីរបស់ខ្លួន ។

ដើម្បីតវ៉ាចំពោះភាពអយុត្តិធម៌នេះ នាពេលកន្លងមក ពលរដ្ឋខ្មែរក្រោមជាច្រើនបានក្លាហាន ដាក់ញត្តិទៅកាន់រដ្ឋការយួន ដើម្បីទាមទារឲ្យទទួលស្គាល់ថ្ងៃឈប់សម្រាកផ្លូវការសម្រាប់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង បុណ្យសែនដូនតា ផងដែរ ។ សំណើទាំងនោះរួមមាន ការឈប់សម្រាកចំនួន ៣ ថ្ងៃ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី និងចំនួន ២ ថ្ងៃ សម្រាប់ពិធីបុណ្យសែនដូនតា ទូទាំងដែនដីកម្ពុជាក្រោម ។ សំណើនេះបង្ហាញពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់មានពេលវេលា សមរម្យសម្រាប់ជួបជុំគ្រួសារ ធ្វើបុណ្យទាន និងបន្តប្រពៃណីដូនតារបស់ខ្លួន ។

ការដាក់ញត្តិដោយសន្តិវិធី ជាការប្រើប្រាស់សិទ្ធិស្របច្បាប់ និងជាការបង្ហាញឆន្ទៈរបស់ជនជាតិដើម ក្នុងការកំណត់ និងថែរក្សាជីវិតវប្បធម៌របស់ខ្លួន ។ ប៉ុន្តែ រដ្ឋការយួនមិនត្រឹមតែមិនបានឆ្លើយតបតាមសំណូមពរទាំងនោះប៉ុណ្ណោះទេ ថែមទាំងបានចាប់អ្នកស្នើដាក់ពន្ធនាគារដោយអយុត្តិធម៌ទៀតផង ។ ការឆ្លើយតបបែបនេះបានបង្កក្ដីឈឺចាប់ដល់សាមីខ្លួន ក្រុមគ្រួសារព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងមូល ។ អំពើយង់ឃ្នងរបស់រដ្ឋការយួន បានធ្វើឲ្យពលរដ្ឋខ្មែរក្រោម បានយល់កាន់តែច្បាស់នូវអ្វីដែលរដ្ឋការយួនឃោសនារាល់ថ្ងៃនោះ គ្រាន់តែជាការសម្ដែង បោកប្រាស់ និងកុហក់តែប៉ុណ្ណោះ ។

ក្នុងឱកាសពិធី បុណ្យសែនដូនតា ប្រពៃណីជាតិនេះ ខ្ញុំបាទសូមផ្ញើក្ដីនឹករឭក សេចក្ដីគោរព និងប្រសិទ្ធពរជ័យ ចំពោះព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមទាំង ១៩ រូប ដែលត្រូវរបបអាណានិគមយួនចាប់ដាក់ពន្ធនាគារ នាពេលកន្លងមក ព្រមទាំងក្រុមគ្រួសាររបស់ព្រះអង្គ និងលោកអ្នកទាំងអស់ផងដែរ ។ ក្នុងនោះមាន៖

• ព្រះតេជព្រះគុណ ថាច់ ចន្ទតារា
• ព្រះតេជព្រះគុណ គឹម សំរិន្ទ
• ព្រះតេជព្រះគុណ យឿង ខាយ
• លោក ថាច់ កឿង
• លោក តូ ហ្វាង ចឿង
• លោក យ័ញ មិញ ក្វាង
• លោក ថាច់ ង៉ា
• លោក ថាច់ ស្វឹង ដុង
• លោក ថាច់ ចិន្ត្រា
• លោក គឹម ឃីម
• លោក គឹម ឃូ
• លោក ថាច់ វាសនា
• លោក ថាច់ វិល័យ
• លោក គឹម សារឿង
• លោក ថាច់ ញ៉ា
• លោក ថាច់ ជាប់
• អ្នកស្រី ឌិញ ធី វិន
• អ្នកស្រី ចូវ ធី ទៀង
• អ្នកស្រី រដ្ឋ វ៉ារី

ព្រះសង្ឃ និងលោកអ្នកទាំងអស់ គឺជាវីរជនក្នុងយុគសម័យថ្មី ដែលបានលះបង់ក្ដីសុខផ្ទាល់ខ្លួន ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន សេចក្ដីថ្លៃថ្នូរ និងជាអ្នកឆ្ការផ្លូវនៃ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» របស់ជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ ភាពក្លាហាន និងការលះបង់របស់ព្រះអង្គ និងលោកអ្នកខាងលើ បានរួមចំណែកធ្វើឲ្យសំឡេងរបស់ខ្មែរក្រោម បានឮខ្ទរខ្ទារទៅកាន់ពិភពលោក និងរំឭកឲ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់ចំពោះទុក្ខលំបាក និងសេចក្ដីប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរក្រោម កាន់តែខ្លាំងជាងមុន ។

ចំពោះក្រុមគ្រួសារដែលកំពុងទ្រាំទ្រនឹងការបែកឃ្លាត ការនឹករឭក និងបន្ទុកជីវភាព ខ្ញុំបាទសូមសម្ដែងនូវសេចក្ដី អាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ។ ក្នុងពេលដែលគ្រួសារជាច្រើនបានជួបជុំគ្នាប្រារព្ធពិធី បុណ្យសែន ដូនតា អវត្តមានសមាជិកជាទីស្រឡាញ់ប្រាកដជាបន្សល់នូវក្ដីសោកសៅក្នុងចិត្តជាក់ជាមិនខាន ។ សូមឲ្យក្រុមគ្រួសារទាំងអស់ មានកម្លាំងចិត្តរឹងមាំ មានសេចក្ដីសង្ឃឹម និងទទួលបានការគាំទ្រពីបងប្អូនជនរួមជាតិ ក្នុងស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខ ។

ដោយអានិសង្សដែលកើតចេញពីការធ្វើបុណ្យទាន ក្នុងរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងសែនដូនតានេះ ខ្ញុំបាទសូមឧទ្ទិស កុសលផលបុណ្យ ប្រគេន និងជូនដល់បុព្វការីជនខ្មែរក្រោមគ្រប់ជំនាន់ ដែលបានចែកឋានទៅ និងអ្នកដែលបានលះបង់ អាយុជីវិតដើម្បីការពារទឹកដី ព្រះពុទ្ធសាសនា ភាសា និងអក្សរសាស្ត្រជាតិ គ្រប់ជំនាន់ ។ ក្នុងនោះមាន ព្រះសង្ឃដែលបានដឹកនាំ កសាង និងថែរក្សាវត្តអារាម វីរសមណៈ វីរបុរសជាតិ និងវីរជនខ្មែរក្រោមគ្រប់រូប ដែលមាន ឧកញ៉ា សឺន គុយ ជាប្រមុខ ។

សូមឲ្យកុសលផលបុណ្យដែលកូនចៅបានបំពេញដោយសេចក្ដីជ្រះថ្លា ជាបច្ច័យឲ្យវិញ្ញាណក្ខន្ធរបស់ព្រះអង្គ និងលោកអ្នកទាំងស់បានទៅសោយសុខក្នុងឋានបរមសុខ កុំបីឃ្លាតឡើយ ។

ការរំឭកដល់ដូនតា ក៏ជាការរំឭកដល់កាតព្វកិច្ចរបស់យើងជាកូនចៅ ក្នុងការបន្តថែរក្សាអ្វីដែលលោកបានបន្សល់ ទុក ។ យើងត្រូវរួមគ្នារក្សាភាសាខ្មែរ អក្សរសាស្ត្រខ្មែរ ព្រះពុទ្ធសាសនាថេរវាទ និងប្រពៃណីដ៏ល្អផូរផង់ឲ្យបានគង់វង្ស ព្រមទាំងបណ្ដុះស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស ។ ការបន្តមរតកនេះតាមរយៈជីវិតប្រចាំថ្ងៃ និងការអប់រំកូនចៅ គឺជាការតបស្នងគុណដ៏មានន័យចំពោះបុព្វការីជនរបស់យើង ។

ជាទីបញ្ចប់ ខ្ញុំបាទសូម ប្រសិទ្ធពរជ័យ សិរីសួស្ដី និងជ័យមង្គល ជូនដល់បងប្អូនខ្មែរក្រោម និងបងប្អូនជន រួមជាតិខ្មែរគ្រប់រូប ទាំងក្នុង និងក្រៅប្រទេស ។ សូមឲ្យលោកអ្នកមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ចិត្តអត់ធ្មត់ និងស្មារតីសាមគ្គីភាពរឹងមាំ ដើម្បីរួមគ្នាបន្តការតស៊ូដោយអហិង្សា ទាមទារសិទ្ធិសេរីភាព និងថែរក្សាមរតកវប្បធម៌ដូនតាខ្មែរក្រោម ឲ្យបានស្ថិតស្ថេរចិរកាល ។

សូមឲ្យពិធីបុណ្យសែនដូនតានេះ នាំមកនូវសេចក្ដីជ្រះថ្លា ភាពកក់ក្ដៅក្នុងគ្រួសារ និងកម្លាំងចិត្តសម្រាប់បងប្អូនជន រួមជាតិទាំងអស់ ។ សូមឲ្យលោកអ្នកចាកផុតពីទុក្ខភ័យ និងឧបសគ្គទាំងពួង ហើយបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីអាក់ខានឡើយ ។

ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៦
ប្រធានគណៈកម្មការព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
ថាច់ ប្រីជា គឿន l Preicheakoeun Thach

រូបថត 5,768 17 144 14 2026-10-09
164 📰 ព្រឹត្តិបត្រ "កម្ពុជាក្រោម" ឆ្នាំទី ២២ លេខ ៩៥ ខែកញ្ញា គ. ស. ២០២៦ ព. ស. ២៥៧០ នឹងបន្តចេញផ្សាយឡើងវិញនៅពេលខាងមុខ ។
———–
"ព្រឹត្តិបត្រ «កម្ពុជាក្រោម» វិលត្រឡប់មកវិញ ដើម្បីកត់ត្រាអតីតកាល បំភ្លឺបច្ចុប្បន្ន និងចែករំលែកចំណេះដឹងសម្រាប់អនាគត"។
-#ថាច់ប្រីជាគឿន l Preicheakoeun Thach-
ប្រធាន គណៈកម្មការព័ត៌មាន នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម
———–
ដើម្បីអាន ព្រឹត្តិបត្រ «កម្ពុជាក្រោម» ដែលបានចេញផ្សាយតាំងពីឆ្នាំ ២០០៤ ដល់ ២០១៤ ចំនួន ៩៤ លេខ សូមចុចលើ គេហទំព័រ សំឡេងកម្ពុជាក្រោម (Voice of Kampuchea Krom – VOKK) ដែលមានតំណភ្ជាប់ (Link) ខាងក្រោម ។ 👇

ព្រឹត្តិបត្រ កម្ពុជាក្រោម

ចុច Link ខាងក្រោម ដើម្បីអាន ព្រឹត្តិបត្រ កម្ពុជាក្រោម ឆ្នាំទី ២២ លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ (លេខថ្មី)
https://vokk.net/wp-content/uploads/2026/10/Kampuchea-Krom-Newsletter-Number-95-September-2026.pdf

រូបថត 41,536 135 1,071 93 2026-10-06
165 តុលាការរដ្ឋការយួនប្រកាសផ្ដន្ទាទោសស្រ្តីខ្មែរក្រោមម្នាក់ទៀត ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពីបទកេងចំណេញលើសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ ។ វីដេអូ 19,322 446 1,114 68 2026-10-05
166 តើអ្នកធ្លាប់គិតទេថា… ទន្លេមួយអាចចងចាំប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជនមួយបាន? សម្រាប់ខ្មែរក្រោម ទន្លេមេគង្គ មិនមែនគ្រាន់តែជាខ្សែទឹកដែលហូរឆ្លងកាត់ផែនទីនោះទេ ។ វាជាទឹកដែលចិញ្ចឹមវាលស្រែ ជាផ្លូវជីវិត ជាប់នឹងវត្តអារាម ភាសាខ្មែរ ប្រពៃណី អាហារ និងការចងចាំពីស្រុកកំណើត ។

នៅក្នុងឱកាស ទិវាពិភពលោកស្តីពីទន្លេ ឆ្នាំ ២០២៦ រឿងរ៉ាវរបស់ខ្មែរក្រោម ត្រូវបានលើកយកមកបង្ហាញតាមរយៈបទសម្ភាសន៍មួយ ដែលអ្នកស្រី Winifred O. Adeyemi សម្ភាសន៍ លោក ម៉ៅ មុនី ប្រធានប្រតិបត្តិ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម ។

តើទន្លេមេគង្គ មានន័យយ៉ាងណាចំពោះជីវិត និងអត្តសញ្ញាណខ្មែរក្រោម? ហើយហេតុអ្វីបានជាការចងចាំអំពីទន្លេ វត្ត ភាសា និងស្រុកកំណើត មានសារៈសំខាន់សម្រាប់ជំនាន់ក្រោយ ?

លោក #ថាច់ប្រីជាគឿន l Preicheakoeun Thach រាយការណ៍ព័ត៌មានដូចតទៅ៖

វីដេអូ 10,970 220 788 43 2026-10-05
167 ស្រ្តីខ្មែរក្រោមម្នាក់ទៀត ត្រូវតុលាការយួនផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ
——————
ដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
——————
នៅថ្ងៃទី ៣០ ខែកញ្ញា នេះ តុលាការរបបយួននៅតំបន់ទី ៦ នៃទីក្រុងព្រែកឫស្សី (Cần Thơ) ជាខេត្តមួយដាក់បញ្ចូលរួមគ្នានឹងខេត្តឃ្លាំង បានប្រកាសផ្តន្ទាទោសអ្នកស្រី ចូវ ធី ទៀង (Châu Thị Thiện) អាយុ ៧២ ឆ្នាំ ឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពីបទអ្វី ដែលអាជ្ញាធរយួនចោទថា «កេងចំណេញសិទ្ធិសេរីភាពប្រជាធិបតេយ្យ រំលោភផលប្រយោជន៍រដ្ឋ និងសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ កថាខណ្ឌទី ២ នៃក្រមព្រហ្មទណ្ឌវៀតណាម ។

តាមសេចក្តីរាយការណ៍របស់នគរបាលយួនទីក្រុងព្រែកឫស្សី បានលើកឡើងថា ហេតុដែលនាំឲ្យរបបយួនចាប់អ្នកស្រីនោះ ដោយសារ ក្នុងឆ្នាំ ២០២៣ អ្នកស្រីបានផ្សាយផ្ទាល់ និងបញ្ចេញមតិតាម Facebook ជាច្រើនលើក ។ អាជ្ញាធរយួនចោទថា ខ្លឹមសារទាំងនោះជាព័ត៌មានមិនពិត បំភ្លៃ និងប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន និងបុគ្គល ព្រមទាំងអាចបង្កការបែកបាក់សាមគ្គីភាពជាតិ ។

សូមបញ្ជាក់ថា អ្នកស្រី ចូវ ធី ទៀង មានស្រុកកំណើត នៅខេត្តឃ្លាំង នៃដែនដីកម្ពុជាក្រោម ត្រូវអាជ្ញាធរយួនកោះហៅទៅសួរចម្លើយ និងចាប់ខ្លួនយកទៅឃុំឃាំង កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ ។

កាលពីថ្ងៃទី ២២ ខែមិថុនា ពេលដែលអ្នកស្រីត្រូវរបបយួនចាប់ខ្លួន សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងបញ្ជាក់ថា ក្រោយការចាប់ខ្លួន អាជ្ញាធរវៀតណាម បានចុះឆែកឆេរលំនៅឋានរបស់លោកស្រី និងរឹបអូសទូរស័ព្ទដៃ ព្រមទាំងសម្ភារៈមួយចំនួន ដែលពាក់ព័ន្ធនឹងអត្តសញ្ញាណជនជាតិដើមខ្មែរក្រោម ដូចជា សៀវភៅស្តីពី «សិទ្ធិជនជាតិដើម» សេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ទង់ជាតិកម្ពុជាក្រោម និងអាវយឺតបង្ហាញអត្តសញ្ញាណខ្មែរក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម យល់ថា ករណីនេះបង្ហាញពីការកំណត់គោលដៅលើការបញ្ចេញមតិដោយសន្តិវិធី និងការថែរក្សាអត្តសញ្ញាណរបស់ជនជាតិដើមខ្មែរក្រោម ។

តាំងពីឆ្នាំ ២០២៣ មក យ៉ាងហោចមានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៩ រូប ត្រូវរបបយួនចាប់ដាក់ពន្ធនាគារ និងប្រកាសផ្ដន្ទាទោសពីបទដូចគ្នា ៕

រូបថត 22,168 136 625 27 2026-09-30
168 #សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអរគុណ 👏 ចំពោះគ្រួសារ លោក ថាច់ តូ និងអ្នកស្រី ថាច់ ធី គឹម ហ្វៀង នៅសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភថវិកាចំនួន 460$ សម្រាប់ធ្វើ "បន្ទប់ជាន់ខាងក្រោម" (Basement) នៃ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។ 🌺 រូបថត 6,244 16 107 4 2026-09-29
169 ខ្សែទឹកមេគង្គ កត់ត្រាការចងចាំ និងអត្តសញ្ញាណខ្មែរក្រោម
————–
ដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
————–
ក្នុងឱកាសទិវាពិភពលោកស្តីពីទន្លេ (World Rivers Day) ឆ្នាំ ២០២៦ «រឿងរ៉ាវរបស់ខ្មែរក្រោម» ត្រូវបាន អ្នកស្រី វីនីហ្វ្រេដ អូ. អាឌេយេមី (Winifred O. Adeyemi) សរសេរ ហើយចុះផ្សាយនៅលើគេហទំព័រ AFRICA: Seen & Heard ដែលជាស្ថាប័នច្នៃប្រឌិត និងវប្បធម៌ ផ្តោតលើការលើកកម្ពស់សំឡេងរបស់ ប្រវត្តិសាស្ត្រ ការចងចាំ និងជីវិតរបស់ប្រជាជនដែលគ្មានតំណាង ។ អត្ថបទនេះមានចំណងជើងថា «ទិវា ទន្លេពិភពលោក | ផ្លូវទឹកក្នុងសហគមន៍របស់យើង – កំណត់ត្រា នៃ សិទ្ធិសម្រេចវាសនាខ្លួនដោយ ខ្លួនឯង បន្ទាប់ពីសន្និសីទលើកទី ៣៥ របស់ UNPO» អ្នកនិពន្ធបានយករឿងរ៉ាវជីវិត និងការចងចាំ តាមរយៈ ការសម្ភាសន៍ លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម មកបង្ហាញពីទំនាក់ទំនង រវាងទន្លេមេគង្គ ជីវភាព វប្បធម៌ ភាសា វត្តអារាម និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរក្រោម ។

អត្ថបទចេញផ្សាយនៅថ្ងៃទី ២៧ ខែកញ្ញា បានលាតត្រដាងនូវទំនាក់ទំនងរវាងទន្លេ សហគមន៍ វប្បធម៌ និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង មកពិភាក្សា ដោយផ្ដោតជាពិសេសលើបទពិសោធន៍ របស់ប្រជាជន ខ្មែរក្រោម ដែលរស់នៅដែនដីកម្ពុជាក្រោម ឬតំបន់ដីសណ្ដទន្លេមេគង្គ ។ អត្ថបទនេះក៏ភ្ជាប់ប្រធានបទជា មួយសន្និសីទលើកទី ៣៥ របស់អង្គការប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង (UNPO) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពី ខែសីហា ឆ្នាំ ២០២៦ ដែលបានពិភាក្សាអំពីការរក្សាទុកប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងសំឡេងរបស់ប្រជាជន ដែលមិនគ្មានតំណាងនៅក្នុងស្ថាប័នអន្តរជាតិ ។

ចំណុចសំខាន់មួយក្នុងអត្ថបទ គឺរឿងរ៉ាវផ្ទាល់ខ្លួនរបស់ លោក ម៉ៅ មុនី ជាប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចែករំលែកការចងចាំពីស្រុកកំណើតនៅខេត្តមាត់ជ្រូក នៃកម្ពុជាក្រោម ។ លោកបានរៀបរាប់ថា តំបន់នេះស្ថិតនៅតាមដងទន្លេមេគង្គ ដែលទឹកបានហូរពីប្រទេសកម្ពុជាចូលមកកម្ពុជាក្រោម ហើយបន្ត ឆ្ពោះទៅសមុទ្រចិនខាងត្បូង ។ នៅតំបន់នោះ ទន្លេបានបែកជាដៃទន្លេធំៗពីរគឺ «ទន្លេមេគង្គលើ» ដែលភាសាយួនហៅថា «Sông Tiền» និង «ទន្លេបាសាក់» យួនហៅថា «Sông Hậu»។

លោក ម៉ៅ មុនី បានមានប្រសាសន៍ជាសំណេរដើមយ៉ាងនេះថា៖
———————
“ខ្ញុំបានកើត និងធំដឹងក្តីនៅខេត្តមាត់ជ្រូក (Moth Chrouk Province) នៃកម្ពុជាក្រោម ដែលបច្ចុប្បន្នហៅថា ខេត្តអានយ៉ាង (An Giang Province) នៅក្នុងភាសាវៀតណាម ។ នេះជាទី ដែល ទន្លេមេគង្គ ហូរចេញពីប្រទេសកម្ពុជា ចូលមកកាន់ទឹកដីកម្ពុជាក្រោម ហើយបន្តហូរឆ្ពោះ ទៅកាន់ សមុទ្រចិនខាងត្បូង ។ នៅក្នុងតំបន់នេះ ទន្លេបានបែកចេញជាដៃទន្លេពីរធំៗ ។ ទីមួយ ត្រូវបានគេស្គាល់ជាភាសាវៀតណាមថា «ទន្លេទៀន» ហើយមួយទៀត គឺ «ទន្លេបាសាក់» ដែលភាសាវៀតណាមហៅថា «ទន្លេហូវ»”។
———————-
សម្រាប់លោក លោក ម៉ៅ មុនី ទឹកមិនមែនគ្រាន់តែជាទន្លេនៅលើផែនទីនោះទេ ។ វាជាផ្នែកមួយនៃជីវិត និងការចងចាំពីកុមារភាព ។ លោកចងចាំវាលស្រែ ទឹក ត្រី កង្កែប ដើមត្នោត និងវត្តព្រះពុទ្ធសាសនាខ្មែរ ដែលលោកបានទៅរៀនអក្សរខ្មែរកាលពីកុមារ ។ ធាតុទាំងនេះត្រូវបានចងភ្ជាប់គ្នាជាប្រព័ន្ធជីវិតមួយ ដែល រួមមានការរស់នៅ ការធ្វើស្រែ ការរៀនអក្សរ សាសនា និងការរក្សាប្រពៃណីក្នុងសហគមន៍ ។

អត្ថបទបានបង្ហាញថា សម្រាប់អ្នកស្រុកខ្មែរក្រោម វាលស្រែមិនមែនជាកន្លែងសម្រាប់ផលិតស្រូវ តែ ប៉ុណ្ណោះទេ ។ តាមការចងចាំរបស់លោក លោក ម៉ៅ មុនី ទឹកជំនន់តាមរដូវបាននាំដីល្បាប់មកបន្ថែមជីជាតិ ដល់ដី ខណៈត្រី និងកង្កែបនៅក្នុងវាលស្រែបានក្លាយជាប្រភពអាហារ ។ ប្រជាជនក្នុងភូមិក៏បានជួយគ្នាក្នុង ការងារកសិកម្ម ។ ដូច្នេះ ទឹក ទន្លេ វាលស្រែ អាហារ និងទំនាក់ទំនងសហគមន៍ គឺជាផ្នែកផ្សេងៗ នៃ ប្រព័ន្ធជីវិតតែមួយ ។

មួយផ្នែកទៀតដែលគួរឱ្យចាប់អារម្មណ៍ គឺ វត្តខ្មែរ និងភាសាខ្មែរ ។ តាមបទពិសោធន៍ដែលបានចែករំលែក វត្តមិនត្រឹមតែជាទីកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលកុមារបានរៀនអាន និងសរសេរ អក្សរខ្មែរ ហើយព្រះសង្ឃបានចូលរួមក្នុងការបន្តចំណេះដឹង ភាសា ប្រពៃណី និងវប្បធម៌ពីជំនាន់មួយទៅ ជំនាន់មួយ ។ ដូច្នេះ ទេសភាពធម្មជាតិជុំវិញទន្លេមេគង្គ និងស្ថាប័នវប្បធម៌ខ្មែរ ត្រូវបានបង្ហាញថាមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធនឹងការរក្សាអត្តសញ្ញាណខ្មែរក្រោម ។

ក្រៅពីស្រូវ និងទឹក លោក ម៉ៅ មុនី ក៏បានរំឭកពី ដើមត្នោត ដែលជាផ្នែកសំខាន់មួយនៃជីវិតនៅស្រុក កំណើតរបស់លោក ។ ទឹកត្នោត ស្ករត្នោត ផ្លែត្នោត និងនំត្នោត សុទ្ធតែមានទំនាក់ទំនងជាមួយជីវភាព និងការចងចាំពីស្រុក ។ អត្ថបទបានបង្ហាញថា អាហារមួយមុខអាចក្លាយជាបណ្ណសារនៃការចងចាំ ព្រោះ រសជាតិអាចនាំឱ្យមនុស្សនឹកឃើញដល់ភូមិ ដើមឈើ វាលស្រែ មនុស្ស និងជីវិតកាលពីកុមារភាព ។

លោក ម៉ូនី ម៉ៅ បានចាកចេញពីស្រុកកំណើតទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៤ ដើម្បីជួបជុំជាមួយឪពុក របស់លោក ហើយលោកបានត្រឡប់ទៅលេងស្រុកកំណើតចុងក្រោយនៅឆ្នាំ ២០០១ ។ ទោះបីបានរស់ នៅឆ្ងាយពីស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ការចងចាំអំពីទន្លេ វាលស្រែ វត្ត ភាសា អាហារ និងទេសភាពនៅកម្ពុជាក្រោម នៅតែមានភាពច្បាស់លាស់ ។

អត្ថបទនេះបានដាក់រឿងរ៉ាវរបស់ខ្មែរក្រោមនៅក្នុងគំនិតធំមួយថា ទឹកអាចជាបណ្ណសាររស់នៃប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់សហគមន៍ ។ ទន្លេមេគង្គមិនត្រឹមតែផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងជីវភាពប៉ុណ្ណោះ ទេ ប៉ុន្តែវាក៏ភ្ជាប់ជាមួយភាសា សាសនា អាហារ ប្រពៃណី ការចងចាំ និងអត្តសញ្ញាណរបស់មនុស្សដែល រស់នៅតាមដងទន្លេ ។

តាមទស្សនៈដែលបានលើកឡើងក្នុងអត្ថបទ ការកំណត់អនាគតរបស់ប្រជាជនមួយ មិនគួរត្រូវបានយល់ ត្រឹមតែជាបញ្ហានយោបាយ ឬព្រំដែនប៉ុណ្ណោះទេ ។ វាក៏អាចពាក់ព័ន្ធនឹងសមត្ថភាពរបស់អ្នកស្រុក ឬប្រជា ពលរដ្ឋក្នុងការរក្សាភាសា វប្បធម៌ អាហារ ដីធ្លី ទឹក ចំណេះដឹង និងរបៀបរស់នៅរបស់ខ្លួនផងដែរ ។ ក្នុងន័យ នេះ ការរក្សាទុករឿងរ៉ាវ និងឯកសាររបស់ខ្មែរក្រោម ក៏ជាវិធីមួយក្នុងការរក្សាការចងចាំ និងសំឡេងរបស់ ពលរដ្ឋឱ្យនៅសល់សម្រាប់ជំនាន់ក្រោយ ។

នៅថ្ងៃទិវាពិភពលោកស្តីពីទន្លេ ឆ្នាំ ២០២៦ រឿងរ៉ាវរបស់ខ្មែរក្រោមដែលបានលេចឡើងក្នុងអត្ថបទនេះ បាន រំឭកថា សម្រាប់ប្រជាជនមួយចំនួន ទន្លេមិនមែនគ្រាន់តែជាខ្សែទឹកលើផែនទីទេ ។ វាជាវាលស្រែដែល ចិញ្ចឹម ជីវិត វត្តដែលបង្រៀនអក្សរ ភូមិដែលរក្សាសហគមន៍ អាហារដែលរក្សាការចងចាំ និងជាផ្នែកមួយនៃ អត្តសញ្ញាណ ដែលបន្តឆ្លងពីជំនាន់មួយទៅជំនាន់មួយ ។

សូមបញ្ជាក់ថា អ្នកស្រី Winifred O. Adeyemi គឺជាទីប្រឹក្សា អ្នកនិពន្ធ អ្នកផលិតភាពយន្តពានរង្វាន់ និង ជាអ្នកតស៊ូមតិផ្នែកបរិស្ថាន ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ គាត់ត្រូវបានគេស្គាល់ យ៉ាងច្បាស់តាមរយៈការងារច្នៃប្រឌិត និងការតស៊ូមតិផ្តោតលើបេតិកភណ្ឌវប្បធម៌ និងយុត្តិធម៌បរិស្ថាននៅ ទ្វីបអាហ្វ្រិក ជាពិសេស នៅតំបន់ដីសណ្តនីហ្សេរីយ៉ា (Niger Delta) ។

អ្នកស្រី Winifred O. Adeyemi ក៏ជាស្ថាបនិក និងជានាយកនៃវេទិកា AFRICA: Seen & Heard (ASH) ដើម្បីសិក្សាពីស្ថាបត្យកម្មវប្បធម៌ និងការទូតក្នុងសារមន្ទីរ ។ AFRICA: Seen & Heard (ASH) គឺជា ស្ថាប័នច្នៃប្រឌិត និងវប្បធម៌ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយមានបេសកកម្មលើកកម្ពស់ការ ទទួលស្គាល់ ការអបអរ ការផ្សព្វផ្សាយ និងការរក្សាទុកទ្រព្យសម្បត្តិច្នៃប្រឌិត និងវប្បធម៌ដ៏សម្បូរបែប របស់ទ្វីបអាហ្វ្រិក និងសហគមន៍អាហ្វ្រិកនៅជុំវិញពិភពលោក ។ ស្ថាប័ននេះធ្វើការតាមរយៈសិល្បៈ បណ្ណសារ ការស្រាវជ្រាវ ការផលិតមាតិកា និងគម្រោងវប្បធម៌ ដោយផ្តោតលើប្រធានបទដូចជា បរិស្ថាន យុត្តិធម៌សង្គម សិទ្ធិមនុស្ស ប្រវត្តិសាស្ត្រ និងការរក្សាទុកសំឡេងរបស់ប្រជាជនដែលគ្មានតំណាង ។ ASH ក៏ធ្លាប់មានតួនាទីជាដៃគូវប្បធម៌របស់ Centre for Black and African Arts and Civilisation (CBAAC) ចាប់ពីឆ្នាំ ២០១៨ និងបានចូលរួមក្នុងគម្រោងសិល្បៈ និងបរិស្ថានជាច្រើន ៕

រូបថត 177,086 250 2,496 371 2026-09-27
170 គ្រាន់តែបញ្ចេញមតិការពារដីកេរដូនតាតែប៉ុណ្ណោះ 🗣️ ត្រូវជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ។ #សហព័ន្ធខ្មែរកម្ពុជាក្រោម ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរដ្ឋការយួន ដែលបានចាប់ខ្លួន និងប្រកាសផ្ដន្ទាទោស លោក ថាច់ ចាន់ ត្រា ពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំង (Vinh Long) ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ថាជាការរំលោភបំពានច្បាប់អន្តរជាតិ និងអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ ។ វីដេអូ 24,232 542 1,318 89 2026-09-26
171 សេចក្តីប្រកាសព័ត៌មាន៖ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋការវៀតណាម ជុំវិញការកាត់ទោសសកម្មជនខ្មែរក្រោម និងការបំពានច្បាប់អន្តរជាតិ
———
ដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
———
ទីក្រុងវ៉ាស៊ីងតោន, ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ — សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយកាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ដោយធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការសម្រេចចិត្តរបស់តុលាការរដ្ឋាភិបាលវៀតណាម ដែលបានកាត់ទោសលោក ថាច់ ចាន់ត្រា (Thach Chanh Tra) ជាសកម្មជនសិទ្ធិមនុស្ស និងជាជនជាតិដើមខ្មែរក្រោម ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និង ៦ ខែ ក្រោមបទចោទប្រកាន់ពីបទអ្វីដែលរបបយួនហៅថា «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០១៥ របស់វៀតណាម ។

លោក ថាច់ ចាន់ត្រា កើតនៅឆ្នាំ ១៩៧២ រស់នៅខេត្តព្រះត្រពាំង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ និងត្រូវបានកាត់ទោសដោយតុលាការប្រជាជនតំបន់ទី ១៣ ក្នុងខេត្តព្រះត្រពាំង (Vinh Long) ។ មូលហេតុនៃការផ្តន្ទាទោសនេះ រដ្ឋការយួនចោទថា លោកបានធ្វើសកម្មភាពបង្ហោះវីដេអូ ការផ្សាយផ្ទាល់ (livestream) ការពិភាក្សាអនឡាញ និងចែករំលែកមតិយោបល់នៅលើបណ្តាញសង្គមចាប់តាំងពីឆ្នាំ២០២៣ ដែលអាជ្ញាធរវៀតណាមចោទប្រកាន់ថាជាព័ត៌មាន «មិនពិត» និង «បំភ្លៃ»។ ប៉ុន្តែ ភាគីរដ្ឋការវៀតណាមពុំបានបង្ហាញភស្តុតាងជាក់លាក់ណាមួយ ឬចោទប្រកាន់ថា លោក ចាន់ត្រា បានប្រព្រឹត្ត ឬញុះញង់ឱ្យមានអំពើហិង្សានោះឡើយ ដែលនេះបញ្ជាក់ច្បាស់ថា លោកត្រូវបានចាប់ខ្លួននិងកាត់ទោសត្រឹមតែការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយសន្តិវិធីប៉ុណ្ណោះ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានគូសបញ្ជាក់ថា ទង្វើនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលប្រទេសវៀតណាមជាភាគីហត្ថលេខា ។ មាត្រា ១៩ នៃកតិកាសញ្ញានេះ បានធានាច្បាស់លាស់នូវសិទ្ធិសេរីភាពក្នុងការស្វែងរក ទទួល និងចែកចាយព័ត៌មានគ្រប់ប្រភេទ ។ លើសពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ធ្លាប់បានចេញអនុសាសន៍ និងកត់សម្គាល់ក្នុងរបាយការណ៍ខែកក្កដា ឆ្នាំ ២០២៥ ផងដែរថា មាត្រាដែលមានអត្ថន័យទូលំទូលាយពេក ដូចជាមាត្រា ៣៣១ នេះ តែងតែត្រូវបានរដ្ឋការវៀតណាមយកមកប្រើប្រាស់ខុសគោលដៅ ដើម្បីបង្ក្រាប និងដាក់ពន្ធនាគារលើអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងជនជាតិដើម ។

ឧប្បត្តិហេតុនេះកើតឡើងស្របពេលគ្នាទៅនឹងសុន្ទរកថារបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក តូ លឹម (Tô Lâm) នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៦ ដែលលោកបានអះអាងពីការគោរព និងអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិ ក៏ដូចជាការលើកកម្ពស់សិទ្ធិមនុស្ស ។ KKF បានចាត់ទុកការលើកឡើងនេះថាផ្ទុយស្រឡះពីការពិតនៅនឹងកន្លែង ព្រោះខណៈដែលមេដឹកនាំវៀតណាមនិយាយពីការចរចា និងសិទ្ធិមនុស្សនៅលើឆាកអន្តរជាតិ តែនៅស្រុកកំណើតបែរជាចាប់ពលរដ្ឋដាក់ពន្ធនាគារព្រោះតែការបញ្ចេញមតិរិះគន់គោលនយោបាយរដ្ឋទៅវិញ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម បានព្រមានថា ការកាត់ទោសនេះមិនមែនគ្រាន់តែប៉ះពាល់ដល់បុគ្គលលោក ថាច់ ចាន់ត្រា ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែវាបង្កើតឱ្យមាន «ឥទ្ធិពលភ័យខ្លាច» (Chilling Effect) យ៉ាងខ្លាំងដល់ជនជាតិដើមខ្មែរក្រោមទាំងមូល ក្នុងការហ៊ាននិយាយពីបញ្ហាដីធ្លី សេរីភាពខាងជំនឿសាសនា វប្បធម៌ និងការរើសអើង ដែលផ្ទុយទាំងស្រុងទៅនឹងមាត្រា ២៧ នៃកតិកាសញ្ញា ICCPR និងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមពន្ធុ ។

អាស្រ័យហេតុនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានទទូចទាមទារដល់រដ្ឋការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឱ្យ៖

ទីមួយ ដោះលែងលោក ថាច់ ចាន់ត្រា ដោយគ្មានលក្ខខណ្ឌ និងលុបចោលការសម្រេចកាត់ទោសគាត់ជាបន្ទាន់ ។ ទីពីរ ធានាការការពារសុវត្ថិភាព មិនឱ្យមានការទារុណកម្ម និងផ្តល់សិទ្ធិឱ្យគាត់ជួបគ្រួសារ និងមេធាវីដែលគាត់បានជ្រើសរើស ។ ទីបី បញ្ឈប់ការប្រើប្រាស់មាត្រា ៣៣១ និងបទប្បញ្ញត្តិព្រហទណ្ឌស្រដៀងគ្នាផ្សេងទៀត ដើម្បីបង្កើតឲ្យមានបទល្មើស លើការបញ្ចេញមតិដោយសន្តិវិធី ។ ទីបួន ធានាថាជនជាតិខ្មែរក្រោម អាចលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនដោយសេរី ដោយគ្មានការគំរាមកំហែង ឬឃ្លាំមើលហួសហេតុពីអាជ្ញាធរ ។

ទន្ទឹមនឹងនេះ KKF ក៏បានអំពាវនាវដល់ក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំឃាំងដោយអយុត្តិធម៌ (UN Working Group on Arbitrary Detention) អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិជនជាតិដើម ព្រមទាំងបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ឱ្យជួយអន្តរាគមន៍ និងដាក់សម្ពាធលើរដ្ឋាភិបាលវៀតណាម ដើម្បីធានាថា យុត្តិធម៌ និងសិទ្ធិមនុស្សត្រូវបានគោរពពិតប្រាកដ ៕

រូបថត 12,487 39 261 20 2026-09-25
172 តុលាការវៀតណាម 🇻🇳 ⚒️ ផ្តន្ទាទោសសកម្មជនខ្មែរក្រោមម្នាក់ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ។ វីដេអូ 250,357 3,779 9,086 398 2026-09-24
173 UNPO ធ្វើមហាសន្និបាត លើកទី ២១ នៅទីក្រុងឡាអេ ជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី និងបញ្ជាក់អំពីជំហរ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង»
———————
ដោយ #ថាច់ប្រីជាគឿន I Preicheakoeun Thach
———————
ទីក្រុងឡាអេ ប្រទេសហូឡង់ — ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៦ —អង្គការប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង (Unrepresented Nations and Peoples Organization — UNPO) បានរៀបចំមហាសន្និបាត លើកទី ២១ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី ២៩–៣០ ខែសីហា ឆ្នាំ ២០២៦ ដោយ មានការចូលរួមពីតំណាងប្រជាជាតិ និងប្រជាជន ជាសមាជិករបស់ UNPO ដើម្បីពិនិត្យសកម្មភាពការងារ ពិភាក្សាពីបញ្ហាដែលប៉ះពាល់ដល់សហគមន៍នានា អនុម័តសេចក្តីសម្រេច និងជ្រើសរើសថ្នាក់ដឹកនាំ អាណត្តិថ្មី ។ មហាសន្និបាតលើកនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែល UNPO ពិពណ៌នាថា ពិភពលោកកំពុង ប្រឈមនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័ស សម្ពាធកាន់តែខ្លាំងលើប្រព័ន្ធពហុភាគី និង បញ្ហាហិរញ្ញប្បទានសម្រាប់អង្គការដែលធ្វើការលើសិទ្ធិមនុស្ស និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។ ក្នុងឱកាសនេះ សមាជិកបានបញ្ជាក់ជាថ្មីថា ប្រជាជនគ្រប់រូបមានសិទ្ធិកំណត់អនាគតនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ខ្លួន ។

លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ និង លោក ត្រឹង សារ៉ុង ជាប្រធានសភាព្រឹទ្ធាចារ្យ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនាមជាសមាជិក គណៈកម្មការនាយក នៃ UNPO ក៏ត្រូវបានអញ្ជើញឲ្យចូលរួមប្រជុំ នៅក្នុង មហាសន្និបាតនេះ ផងដែរ ដើម្បីរាយការណ៍អំពីស្ថាន ភាពរបស់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម និងពិភាក្សាលើកិច្ចរបស់ UNPO ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក UNPO ចាប់តាំងពីឆ្នាំ ២០០១ មក ។

✅ថ្នាក់ដឹកនាំថ្មី អាណត្តិ ២០២៦–២០២៨ របស់ UNPO៖

មហាសន្និបាតបានបោះឆ្នោតជ្រើសរើសអ្នកស្រី Rubina Greenwood មកពី Sindh ជាប្រធាន UNPO សម្រាប់អាណត្តិ ២០២៦–២០២៨ ។ លោក Abdirahman Mahdi មកពី Ogaden និង លោកស្រី Sofia Amini មកពី Iranian Kurdistan ត្រូវបានជ្រើសរើសជាអនុប្រធាន ខណៈលោកស្រី Tammy Breedt មកពី Afrikaners ត្រូវបានជ្រើសរើសជាហេរញ្ញិក ។

សមាជិកបន្ថែមនៃគណៈកម្មការនាយក រួមមាន លោកសមាជិកព្រឹទ្ធសភា Paul Strauss មកពី District of Columbia សហរដ្ឋអាមេរិក, លោក Mourad Amellal មកពី Kabylia, អ្នកស្រីសមាជិកព្រឹទ្ធសភា Tina Muna Barnes មកពីកោះ Guam សហរដ្ឋអាមេរិក, នាង Zumretay Arkin មកពី East Turkestan, អ្នកស្រី Nancy Sinay មកពី South Moluccas, Deedagh Jamalzhi មកពី West Balochistan និងអ្នកស្រី Ariadna Heinz មកពី Catalonia ។

យោងតាម UNPO គណៈនាយកថ្មីនឹងបន្តយកប្រធានបទ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជាចំណុច ស្នូលនៃការងារ និងបន្តការតស៊ូមតិដោយសន្តិវិធី ដើម្បីលើកយកបញ្ហា និងបំណងប្រាថ្នារបស់ ប្រជាជាតិ និង ប្រជាជនដែលគ្មានតំណាង ជូនទៅអ្នកធ្វើសេចក្តីសម្រេចចិត្ត និងស្ថាប័នអន្តរជាតិ ។

✅បន្តជំរុញការពិភាក្សាអំពី «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង»៖

មហាសន្និបាតនេះ បានធ្វើឡើងបន្ទាប់ពីសន្និសីទ «Re-Imagining Self-Determination» លើកទី ២ ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ កាលពីថ្ងៃទី ២៧–២៨ ខែសីហា ក្នុងឱកាសគម្រប់ខួប ៣៥ ឆ្នាំរបស់ UNPO ។ សន្និសីទបានផ្តោតលើបញ្ហាតំណាង និងការរួបរួមសាមគ្គីភាពរបស់ ប្រជាជាតិ និងប្រជាជនដែល គ្មានតំណាង ។ ក្នុងសេចក្តីប្រកាសរបស់សន្និសីទ UNPO បានបញ្ជាក់ឡើងវិញអំពីសិទ្ធិស្មើគ្នារបស់ប្រជា ជនគ្រប់រូបក្នុងការ «សម្រេចវាសនាខ្លួន» និងសិទ្ធិកំណត់អនាគត នៃនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ។ ការពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួម និងការតំណាងប្រកបដោយ អត្ថន័យ ការការពារប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងវប្បធម៌ ព្រមទាំងការរួបរួមគ្នារវាងប្រជាជាតិ និងប្រជា ជនដែលគ្មានតំណាង ។

ជាមួយគ្នានេះ UNPO ក៏បានកត់សម្គាល់ពីទាំងឱកាស និងហានិភ័យដែលបច្ចេកវិទ្យាឌីជីថលបង្កើតឡើង សម្រាប់ការតស៊ូមតិ ដោយរួមមានការឃ្លាំមើល ការបំភិតបំភ័យ និងព័ត៌មានមិនពិត ។

✅បន្តការងាររួម ដើម្បីពង្រឹងសំឡេងរបស់ប្រជាជាតិគ្មានតំណាង៖

មហាសន្និបាតលើកទី ២១ បានបញ្ចប់ដោយការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ UNPO ចំពោះ «សិទ្ធិ សម្រេចវាសនាខ្លួនដោយខ្លួនឯង» និងសិទ្ធិរបស់ប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង ។ UNPO បានអំពាវនាវឱ្យអង្គការក្នុងតំបន់នានា នៅអាហ្វ្រិក អាស៊ី អឺរ៉ុប អាមេរិក មជ្ឈិមបូព៌ា និងតំបន់ប៉ាស៊ីហ្វិក បង្កើតយន្តការ និងវេទិកាអចិន្ត្រៃយ៍ដែលមានអត្ថន័យ ដើម្បីឱ្យប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង អាចលើកឡើងពីបញ្ហារបស់ខ្លួនដោយសន្តិវិធី ការពារសិទ្ធិ និងចូលរួមក្នុងការសម្រេចចិត្ត ដែលប៉ះពាល់ ដល់អនាគតរបស់ពួកគេ ស្របតាមគោលការណ៍សិទ្ធិមនុស្ស សមភាព សេចក្តីថ្លៃថ្នូរ និង «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ។

ជាមួយគ្នានេះ មហាសន្និបាតក៏បានថ្លែងអំណរគុណដល់ លោកស្រី Mercè Monje Cano សម្រាប់ការ បម្រើការងារជាមួយ UNPO អស់រយៈពេល ៧ ឆ្នាំ ក្នុងនោះជិត ៤ ឆ្នាំក្នុងតួនាទីអគ្គលេខាធិការ និងបានជូន ពរឱ្យលោកស្រីទទួលបានជោគជ័យក្នុងដំណើរបន្ទាប់របស់ខ្លួន ។

ការប្រជុំនៅទីក្រុងឡាអេបានក្លាយជាចំណុចសំខាន់មួយសម្រាប់ UNPO ក្នុងឆ្នាំដែលអង្គការនេះ ប្រារព្ធខួប ៣៥ ឆ្នាំ ដោយបន្តផ្តោតលើការលើកកម្ពស់ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ការតំណាង និង សាមគ្គីភាពរបស់ ប្រជាជាតិ និងប្រជាជនដែលមិនទទួលបានតំណាងពេញលេញនៅក្នុងប្រព័ន្ធអន្តរជាតិ ៕
—————-
🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម ចេញផ្សាយជាផ្លូវការ ដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈទំព័រ៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

រូបថត 5,833 27 135 14 2026-09-23
174 #សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអរគុណ👏ចំពោះគ្រួសារ លោក ថាច់ វិន និងអ្នកស្រី គឹម កេត នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភថវិកាចំនួន 1០០$ សម្រាប់ធ្វើ "បន្ទប់ជាន់ខាងក្រោម" (Basement) នៃ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។ រូបថត 3,412 8 52 3 2026-09-21
175 #សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរព្រះគុណ 👏ចំពោះ ក្រុមគ្រួសារ អ្នកស្រី ត្រឹង ធី ម៉ី នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក នៅក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសកជូន លោក ថាច់ ចយ បានឧបត្ថម្ភថវិកាចំនួន ២៦១០$ សម្រាប់ធ្វើ "បន្ទប់ជាន់ខាងក្រោម" (Basement) នៃ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។ រូបថត 10,406 12 139 6 2026-09-20
176 អ.ស.ប. បង្ហាញការព្រួយបារម្ភពីការគាបសង្កត់លើព្រះសង្ឃ និងពលរដ្ឋ ខ្មែរក្រោមនៅកម្ពុជាក្រោមពីរដ្ឋការវៀតណាម
—————–
ដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
—————–
អង្គការសហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នេះ បានចេញរបាយការណ៍ស្តីពីករណី រដ្ឋការយួនធ្វើការចាប់ខ្លួនតាមអំពើចិត្ត ឃុំខ្លួន ធ្វើបាប គំរាមកំហែង និងសងសឹកលើព្រះសង្ឃ និងពលរដ្ឋ ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។

ក្ដីបារម្ភនេះសម្ដែងឡើងតាមរយៈរបាយការណ៍ប្រចាំឆ្នាំ លេខ A/HRC/63/62 កម្រាស់ ៦១ ទំព័រ ស្តីពី «កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ តំណាង និងយន្តការរបស់ខ្លួនក្នុងវិស័យសិទ្ធិមនុស្ស» នៅជុំវិញពិភពលោក ត្រូវបានរៀបចំសម្រាប់សម័យប្រជុំលើកទី ៦៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ខែកញ្ញា ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦ ។ របាយការណ៍នេះពិនិត្យករណី គំរាមកំហែង ការសងសឹក និងការបំភិតបំភ័យចំពោះបុគ្គល ឬក្រុមដែលសហការជាមួយអង្គការសហ ប្រជាជាតិ ក្នុងអំឡុងថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ ។

នៅក្នុងផ្នែកស្តីពីវៀតណាម របាយការណ៍បានកត់ត្រាថា អ្នកជំនាញអង្គការសហប្រជាជាតិបានលើកឡើងពី ការកើនឡើងនៃការគាបសង្កត់នៅក្នុងប្រទេស និងឆ្លងព្រំដែន ដែលបានប្រព្រឹត្តដោយរដ្ឋាភិបាលវៀតណាម ក្នុងនោះមានការដាក់សម្ពាធលើអ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិល ដែលទាក់ទងជាមួយនឹងភ្នាក់ងារ អង្គការសហប្រជាជាតិ ឬត្រូវបានរដ្ឋការយួនចាត់ទុកថា អ្នកទាំងនោះ មានបំណងផ្ដល់ព័ត៌មានទៅ សហគមន៍អន្តរជាតិ ។ ចំណុចដែលទាក់ទាញការចាប់អារម្មណ៍ជាពិសេសនោះ របាយការណ៍បានលើក ឡើងយកករណីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលត្រូវរដ្ឋការយួនចាប់ និងធ្វើទារុណកម្ម មកបង្ហាញជាសាក្សីជាក់ស្ដែង ។

តាមរបាយការណ៍ អ្នកកាន់អាណត្តិនីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ បានលើកឡើងពី «លំនាំ» នៃការចាប់ខ្លួនទាំងបំពាន ការឃុំខ្លួន ការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យចំពោះបុគ្គលខ្មែរក្រោម ក្នុងនោះមានព្រះសង្ឃ និងគ្រហស្ថ នាពេលកន្លងមក ករណីមួយចំនួន ត្រូវបានចាត់ទុកថា រដ្ឋការយួនធ្វើឡើង ដើម្បីបំភិតបំភ័យ ឬការសងសឹកចំពោះព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលបានជួប និងសហការជាមួយនឹងមន្ត្រីយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជាក្រោម នាពេលកន្លងមក ។

នៅក្នុងរបាយការណ៍នេះ ក៏មានរាយនាមព្រះសង្ឃ និងឈ្មោះពលរដ្ឋខ្មែរក្រោម ចំនួន ៨ រូប ដែលត្រូវបានយន្តការពិសេសរបស់អង្គការសហប្រជាជាតិ លើកយកមកពិនិត្យពាក់ព័ន្ធនឹងការចោទប្រកាន់រដ្ឋការយួនអំពីការចាប់ខ្លួន ការឃុំខ្លួន និងការគាបសង្កត់ ។ នាម និងឈ្មោះទាំងនោះ រួមមាន ព្រះតេជព្រះគុណ ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និង ព្រះតេជព្រះគុណ យឿង ខាយ លោក ថាច់ ង៉ា លោក ថាច់ ស្វឹង ដុង លោក តោ ហ្វាង ចឿង លោក ថាច់ កឿង លោក យ័ញ មិញ ក្វាង និង លោក ឡឹម វង្ស ។ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនេះ ត្រូវបានរាយការណ៍ថា បានប្រឈមនឹងការចាប់ខ្លួន សួរចម្លើយ ចោទប្រកាន់ ផ្តន្ទាទោស និងចាប់យកទៅឃុំឃាំងនៅពន្ធនាគារ ដោយគ្រាន់តែធ្វើសកម្មភាពដើម្បីលើកម្ពស់បទដ្ឋានសិទ្ធិមនុស្ស អន្តរជាតិ ក្នុងនោះមាន សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) ជាដើម ។

អ្នកកាន់អាណត្តិនីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ បានចាត់ទុកករណីដែលរដ្ឋការយួនជិះជាន់លើ ខ្មែរក្រោមទាំងនេះថា អាចជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយ ដើម្បីរារាំងក្រុមសាសនា និងក្រុមជន ជាតិដើម មិនឱ្យធ្វើសកម្មភាពដោយសន្តិវិធី និងមិនឱ្យចូលរួមជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ ។

គណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប. ក៏បានសម្ដែងការព្រួយបារម្ភ ចំពោះការសងសឹកប្រឆាំង នឹងអ្នកការ ពារសិទ្ធិមនុស្ស និងសង្គមស៊ីវិល ដែលធ្វើការជាមួយអង្គការសហប្រជាជាតិ និងយន្តការសិទ្ធិ មនុស្ស របស់ខ្លួន ផងដែរ ។ គណៈកម្មាធិការនេះ ក៏បានលើកឡើងពីការប្រើប្រាស់ បទប្បញ្ញត្តិមួយចំនួនក្នុងក្រម ព្រហ្មទណ្ឌវៀតណាម ជាពិសេសមាត្រា ១០៩, ១១៦, ១១៧ និង ៣៣១ ក្នុងការកាត់ទោសអ្នកការពារសិទ្ធិ មនុស្ស អ្នកសារព័ត៌មាន អ្នកខ្វែងគំនិតនយោបាយ និងក្រុមជនជាតិដើម និងសាសនា ។ គណៈកម្មាធិការនេះ បានអំពាវនាវឱ្យវៀតណាមចាត់វិធានការធានាថា អ្នកសង្គមស៊ីវិល ជាពិសេសអ្នកដែលសហការជាមួយអង្គ ការសហប្រជាជាតិ អាចបំពេញការងាររបស់ខ្លួនបានដោយសុវត្ថិភាព ដោយគ្មានការបំភិតបំភ័យ ការយាយី ឬការសងសឹកចំពោះពួកគេ និងសមាជិកគ្រួសារ ។

រូបថត 42,896 201 998 74 2026-09-16
177 💙💛❤️សូមលោកអ្នកនាងជួយដាក់ចំណងជើងឲ្យរូបភាពមួយនេះ និងរូបនេះ មានអត្ថន័យយ៉ាងណាដែរ?✍
រូបដោយ📷 #ថាច់ប្រីជាគឿន l Preicheakoeun Thach
រូបថត 4,428 6 84 6 2026-09-15
178 #UN ព្រួយបារម្ភពីការរឹតត្បិតអ្នកការពារសិទ្ធិមនុស្ស ក្នុងយុគម័យ ឌីជីថល📱និងសារៈសំខាន់ចំពោះខ្មែរក្រោម វីដេអូ 8,758 87 343 15 2026-09-15
179 UN ព្រួយបារម្ភពីការរឹតត្បិតអ្នកការពារសិទ្ធិមនុស្ស ក្នុងយុគសម័យឌីជីថល និងសារៈសំខាន់ចំពោះខ្មែរក្រោម
————————–
ដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach

អង្គការសហប្រជាជាតិបានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងនៃការគំរាមកំហែង និងការរឹតត្បិត ចំពោះអ្នកការពារសិទ្ធិមនុស្សនៅក្នុងយុគសម័យឌីជីថល ។ ការព្រួយបារម្ភ នេះត្រូវបានលើកឡើងក្នុង របាយការណ៍លេខ A/HRC/63/52 ក្រាស់ ២១ ទំព័រ ចេញផ្សាយថ្ងៃទី ៧ ខែសីហា ស្តីពី “ការការពារ អ្នកការពារសិទ្ធិមនុស្សក្នុងយុគសម័យឌីជីថល” ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិ ។

របាយការណ៍បានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គមបានផ្តល់ឱកាសថ្មីៗដល់អ្នកការពារសិទ្ធិ មនុស្ស ក្នុងការផ្សព្វផ្សាយព័ត៌មាន កត់ត្រាការរំលោភសិទ្ធិមនុស្ស និងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ នៅក្នុង និងក្រៅប្រទេស ។ ប៉ុន្តែជាមួយគ្នានោះ រដ្ឋអំណាចវៀតណាម កំពុងប្រើប្រាស់ច្បាប់បច្ចេក វិទ្យាតាមដាន និងវិធានការរឹតត្បិតតាមអ៊ីនធឺណិត ដើម្បីកំណត់សកម្មភាពរបស់អ្នកការពារសិទ្ធិមនុស្ស ផងដែរ ។

ក្នុងរបាយការណ៍ UN បានលើកឡើងពីការប្រើប្រាស់ច្បាប់ប្រឆាំងបទល្មើសតាមអ៊ីនធឺណិត និងបទប្បញ្ញត្តិ ពាក់ព័ន្ធ នឹងសន្តិសុខជាតិ ដែលអាចមាននិយមន័យទូលំទូលាយ ឬមិនច្បាស់លាស់ ។ បទប្បញ្ញត្តិទាំងនេះ អាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស តាមរយៈការចោទប្រកាន់ពាក់ព័ន្ធនឹង “ភេរវកម្ម តាមអ៊ីនធឺណិត” ការបរិហារកេរ្តិ៍ ប៉ះពាល់ដល់សន្តិសុខជាតិ ឬការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ។

ជាពិសេស របាយការណ៍បានយោងទៅកាន់ការទំនាក់ទំនងរបស់នីតិវិធីពិសេសរបស់ UN ពាក់ព័ន្ធនឹងប្រ ទេសវៀតណាម រួមមាន VNM 6/2023, VNM 8/2025 និង VNM 1/2026 ។ ការយោងទាំង នេះបង្ហាញថា បញ្ហាពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិ ការបញ្ចេញមតិតាមអ៊ីនធឺណិត និងការរឹតត្បិតសិទ្ធិមួយ ចំនួននៅវៀតណាម ស្ថិតក្នុងការយកចិត្តទុកដាក់របស់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។

សម្រាប់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមវិញ ចំណុចទាំងនេះ ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ ជាពិសេស ព្រោះអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ព្រះសង្ឃ និងសកម្មជន ដែលពួកគាត់ អនុវត្តនូវសិទ្ធិរបស់ខ្លួន មានការផ្សព្វផ្សាយអំពីសិទ្ធិ អត្តសញ្ញាណ វប្បធម៌ និងបញ្ចេញមតិជាដើម ក៏ត្រូវការ បរិយាកាស ដែលមានសុវត្ថិភាពទាំងក្នុងពិភពពិត និងក្នុងពិភពឌីជីថល ។ ការប្រើប្រាស់ច្បាប់ទូលំទូលាយ ការតាមដានឌីជីថល ការរារាំងការទំនាក់ទំនង ឬការរឹតត្បិតលើការបញ្ចេញមតិ អាចបង្កផលប៉ះពាល់ដល់ សមត្ថភាពរបស់អ្នកការពារសិទ្ធិមនុស្សខ្មែរក្រោម នៅក្នុងការធ្វើការងាររបស់ខ្លួន ។

UN ក៏បានអំពាវនាវឱ្យរដ្ឋការយួនពិនិត្យ និងកែសម្រួលច្បាប់ដែលមានលក្ខណៈទូលំទូលាយពេក ដែលអាច ធ្វើឱ្យការងារស្របច្បាប់របស់អ្នកការពារសិទ្ធិមនុស្សក្លាយជាបទល្មើស ។ វិធានការរឹតត្បិតត្រូវមាន មូលដ្ឋានច្បាប់ មានភាពចាំបាច់ សមាមាត្រ និងស្ថិតក្រោមការត្រួតពិនិត្យឯករាជ្យ ។ វៀតណាមក៏គួរធានាថា អ្នកការពារសិទ្ធិមនុស្សអាចប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលដោយសុវត្ថិភាព និងគ្មានការ រើសអើង ។

សរុបមក របាយការណ៍នេះ UN បញ្ជាក់ពីបញ្ហាប្រឈមថ្មីសម្រាប់អ្នកការពារសិទ្ធិមនុស្ស ក្នុងយុគសម័យ ឌីជីថល ។ សម្រាប់ខ្មែរក្រោម វាជាចំណុចសំខាន់មួយសម្រាប់បន្តតាមដាន និងប្រមូលឯកសារអំពី ស្ថានភាពសិទ្ធិមនុស្ស ការបញ្ចេញមតិ និងសុវត្ថិភាពឌីជីថលរបស់ពលរដ្ឋខ្មែរក្រោម ដើម្បីឱ្យករណីពាក់ព័ន្ធ អាចត្រូវបានលើកឡើងទៅកាន់យន្តការសិទ្ធិមនុស្សអន្តរជាតិ ដោយមានភស្តុតាង និងប្រភពច្បាស់លាស់ ។

តាំងពីឆ្នាំ ២០២៣ មក យ៉ាងហោចមាន ព្រះសង្ឃ និងពលរដេ្ឋខ្មែរក្រោមចំនួន ២០ រូប ត្រូវរដ្ឋអំណាចអាណានិគមយួន ចាប់ផ្សឹក និងដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ក្នុងនោះមានការបញ្ចេញមតិតាមប្រព័ន្ធអិនធឺណិតផងដែរ តែរដ្ឋការយួនចោទថា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម "កេងចំណេញលើសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ" តាមមាត្រា ៣៣១ នៃច្បាប់ក្រមព្រហ្មទណ្ឌ នៃប្រទេសវៀតណាម ៕

រូបថត 1,961 8 18 0 2026-09-14
180 🏅សេចក្ដីថ្លែងអំណរព្រះគុណ ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៦ 🌺 រូបថត 6,308 15 116 15 2026-09-08
181 លោក សឺន ធារិន្ទ ជាប់ជាប្រធានតំបន់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអូស្យានី អាណត្តិ ២០២៦–២០៣០
—————-
ដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
—————-
អូស្ត្រាលី៖ លោក សឺន ធារិន្ទ (Son Thearin) ត្រូវបានជ្រើសរើសជាប្រធានតំបន់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអូស្យានី សម្រាប់អាណត្តិ ២០២៦–២០៣០ បន្ទាប់ពីទទួលបានសំឡេងគាំទ្រសរុបចំនួន ៧៨ សំឡេង ក្នុងការបោះឆ្នោតដែលបានរៀបចំតាមរដ្ឋនានានៃប្រទេស អូស្ត្រាលី ។ ចំណែកលោក យ័ញ បូណាត (Danh Bonat) ទទួលបានសំឡេងសរុប ៤៥ សំឡេង និងត្រូវបានជ្រើសរើសជាអនុប្រធាន ។

ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងខែសីហា ឆ្នាំ ២០២៦ ដោយមានគណៈកម្មការបោះឆ្នោតដឹកនាំដោយ លោក ចៅ សូរ្យរឿន ជាប្រធាន ដើម្បីសម្របសម្រួលដំណើរការបោះឆ្នោត និងធានាឲ្យការជ្រើសរើសថ្នាក់ដឹកនាំប្រព្រឹត្តទៅដោយមានរបៀបរៀបរយ ។

តាមលទ្ធផលបោះឆ្នោតដែលបានប្រកាស នៅរដ្ឋញូសៅវែល (NSW) កាលពីថ្ងៃទី ១៦ ខែសីហា លោក យ័ញ បូណាត ទទួលបាន ២០ សំឡេង ខណៈ លោក សឺន ធារិន្ទ ទទួលបាន ២១ សំឡេង ។ នៅរដ្ឋសៅអូស្ត្រាលី (South Australia) កាលពីថ្ងៃទី ២៣ ខែសីហា លោក យ័ញ បូណាត ទទួលបាន ១១ សំឡេង និងលោក សឺន ធារិន្ទ ទទួលបាន ៩ សំឡេង ។

ដោយឡែក នៅ រដ្ឋវិចតូរីយ៉ា (Victoria) កាលពីថ្ងៃទី ៣០ ខែសីហា លទ្ធផលបង្ហាញថា លោក សឺន ធារិន្ទ ទទួលបានការគាំទ្រយ៉ាងច្រើនរហូតដល់ ៤៨ សំឡេង ខណៈ លោក យ័ញ បូណាត ទទួលបាន ១៤ សំឡេង ។ លទ្ធផលនេះបានធ្វើឲ្យលោក សឺន ធារិន្ទ នាំមុខជាសរុប និងទទួលបានសំឡេងគាំទ្រច្រើនជាងគូប្រជែង ។ ជាមួយគ្នានេះ សម្រាប់សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋវិចតូរីយ៉ា លោក ថាច់ ច័ន្ទសូធីរ៍ (Thach Chansothi) ត្រូវបានជ្រើសរើសជាប្រធានសាខា ។

ចំពោះរដ្ឋញូសៅវែល ការបោះឆ្នោតជ្រើសរើសប្រធានសាខា មិនទាន់មានបេក្ខជនជាប់ឈ្មោះជាផ្លូវការនៅឡើយ ហើយគណៈកម្មការបោះឆ្នោតនឹងរៀបចំដំណើរការនេះនៅពេលក្រោយ ។

សរុបមក លោក សឺន ធារិន្ទ គឺជាប្រធានតំបន់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអូស្យានី សម្រាប់អាណត្តិ ២០២៦–២០៣០ ខណៈលោក យ័ញ បូណាត ជាអនុប្រធាន និង លោក ថាច់ ច័ន្ទសូធីរ៍ ជាប្រធានសាខា #សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋវិចតូរីយ៉ា ។

ការជ្រើសរើសថ្នាក់ដឹកនាំថ្មីនេះ ត្រូវបានមើលឃើញថា ជាការបន្តការចូលរួមរបស់សមាជិក និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការកសាងសាមគ្គីភាព និងការរួមចំណែកក្នុងការចូលរួមសកម្មភាពតស៊ូមតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេសអូស្ត្រាលី ។ ថ្នាក់ដឹកនាំថ្មី ត្រូវបានរំពឹងថា នឹងបន្តពង្រឹងឯកភាព សាមគ្គីភាព និងការងាររួមគ្នា ព្រមទាំងបន្តថែរក្សាភាសា វប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ នៃប្រជាជនខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ៕

រូបថត 5,050 22 141 10 2026-09-07
182 #បទសម្ភាសន៍ 🎤លោក ថាច់ វៀន ជាអតីតអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នូវការយល់ឃើញអំពី មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
————————
💙💛❤️ពិតជាអស្ចារ្យណាស់ អាយុ ៨៩ ឆ្នាំហើយ នៅតែនិយាយបានល្អ និងចងចាំគ្រប់យ៉ាងនូវប្រវត្តិ និងសកម្មភាពរបស់ខ្លួនដែលបានធ្វើនាពេលកន្លងមក ។ នោះគឺ លោក ថាច់ វៀន ជាអតីតអធិបតី នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលសព្វថ្ងៃ លោកកំពុងតែរស់នៅក្នុងប្រទេសបារាំង ។ បន្ទាប់ពីចប់អាណត្តិកាលពីឆ្នាំ ២០២១ លោកបានក្លាយជាសមាជិកក្រុមប្រឹក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ហើយទោះបីបើមានអាយុចាស់យ៉ាងណាក៏ដោយ តែរូបលោកនៅតែតាមដានយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពនានា របស់ថ្នាក់ដឹកនាំជំនាន់ថ្មី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងបេសកកម្មស្វែងរកនូវ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពលរដ្ឋនៅកម្ពុជាក្រោម ។
❓តើ មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នាពេលកន្លងមក មានអត្ថន័យយ៉ាងណា? លោក សឺន ថាយ ធន សម្ភាសន៍ លោកព្រឹទ្ធាចារ្យ ថាច់ វៀន ដើម្បីបានទទួលនូវទស្សនទានរបស់គាត់អំពីការតស៊ូនាពេលបច្ចុប្បន្ន និងនិរន្តរភាព នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដូចតទៅ៖
————————-
✅តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម ចេញផ្សាយជាផ្លូវការ ដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈទំព័រ៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
វីដេអូ 35,881 546 1,901 86 2026-09-06
183 #កិច្ចសំណេះសំណាល 📣 របស់ប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុនី ជាមួយនឹងសមាជិក និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសបារាំង ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦ ។
———————–
✅តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈកម្មវិធីផ្សាយជាផ្លូវការ ដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
វីដេអូ 4,536 47 220 17 2026-09-01
184 #កិច្ចសំណេះសំណាល របស់ប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុនី ជាមួយនឹងសមាជិក និងអ្នកគាំទ្រ #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ ។
———————–
✅តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈកម្មវិធីផ្សាយជាផ្លូវការ ដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម៖

💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

វីដេអូ 3,096 19 147 7 2026-09-01
185 #កម្រងរូបថត លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ និង លោក ត្រឹង សារ៉ុង ជាប្រធានសភាព្រឹទ្ធាចារ្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមកិច្ចប្រជុំវេទិកាសាធារណៈ🎤 នៅប្រទេសបារាំង ថ្ងៃទី ៣០ ខែសីហា នៅវត្តត្រាំប្លេ ដើម្បីជម្រាបសមាជិក និងអ្នកគាំទ្ររបស់ខ្លួន ឲ្យបានជ្រាបអំពីទិសដៅ 🎯 និងផែនការរបស់ #សហព័ន្ធខ្មែរកម្ពុជាក្រោម ។
រួបថត 📷 ថាច់ វាសនា l VOKK
រូបថត 5,551 18 128 4 2026-08-31
186 #កម្រងរូបថត លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ និង លោក ត្រឹង សារ៉ុង ជាប្រធានសភាព្រឹទ្ធាចារ្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក ថាច់ វាសនា បានអញ្ជើញចូលជួបសួរសុខទុក្ខ លោក ថាច់ វៀន ជាអតីតអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅគេហដ្ឋានរបស់គាត់ នៅទីក្រុងប៉ារិស ប្រទេសបារាំង ថ្ងៃ ២៩ ខែសីហា ឆ្នាំ ២០២៦ ។ រូបថត 4,469 6 101 11 2026-08-30
187 មហាសន្និបាតលើកទី ២១ និងខួប ៣៥ ឆ្នាំ នៃ UNPO វីដេអូ 43,950 857 3,121 154 2026-08-29
188 តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមប្រជុំ មហាសន្និបាត លើកទី ២១ នៃ អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង» (UNPO) នៅទីក្រុងឡាអេ ។
—————-
នៅថ្ងៃទី ២៧ និង ២៨ ខែសីហា ឆ្នាំ ២០២៦ លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ និង លោក ត្រឹង សារ៉ុង ជាប្រធានសភាព្រឹទ្ធាចារ្យ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួម មហាសន្និលើកទី ២១ និងអបអរសាទរខួប ៣៥ ឆ្នាំ នៃការបង្កើត «អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង» (UNPO) និងសន្និសីទ លើកទី ២ ក្រោមប្រធានបទ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ដែលរៀបចំនៅទីក្រុងឡាអេ ប្រទេសហុល្លង់ ។

មហាសន្និបាតនេះ មានការចូលរួមពីថ្នាក់ដឹកនាំ ជាអ្នកតំណាងប្រជាជន និងប្រជាជាតិនានា ជាសមាជិក UNPO, អ្នកសិក្សាស្រាវជ្រាវ, តំណាងអង្គការអន្តរជាតិ, អ្នករៀបចំគោលនយោបាយ, អ្នកការទូត និងនិស្សិតកម្មសិក្សា ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងពិចារណាអំពីសំណួរសំខាន់ថា “តើ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង មានន័យយ៉ាងដូចម្តេច នៅក្នុងពេលដែលពិភពលោកកំពុងតែមានការផ្លាស់ប្តូរ នាពេលបច្ចុប្បន្ន?”

សន្និសីទនេះ អ្នកចូលរួមបានប្រជុំគ្នា គិតគូរឡើងវិញអំពី សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ធ្វើការសិក្សាអំពីបញ្ហាប្រឈម និងឱកាសដែលប្រជាជននានាកំពុងតែប្រឈមមុខ ខណៈពួកគេកំពុងតែស្វែងរកវិធីកំណត់ និងរៀបចំអនាគត នៃ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង សម្រាប់ប្រជាជាតិរបស់ខ្លួន ។ អ្នកតំណាងដែលបានចូលរួមសន្និសីទនេះ ក៏បានបញ្ចេញជាមតិ ចែករំលែកនូវបទពិសោធន៍ និងគំនិតផ្សេងៗ បង្កើតជាទស្សនៈចម្រុះមួយ ដើម្បីពង្រឹងនូវផែនការរបស់ UNPO ឲ្យកាន់តែរឹងមាំថែមទៀត ។

បន្ទាប់ពីមហាសន្និបាត UNPO លោក ម៉ៅ មុនី និង លោក ត្រឹង សារ៉ុង ក៏នឹងចូលរួមកិច្ចប្រជុំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងរៀបចំនៅវត្តត្រាំប្លេ នៅទីក្រុងប៉ារិស ប្រទេសបារាំង នៅថ្ងៃអាទិត្យ ទី ៣០ ខែសីហា ស្អែកនេះ ដើម្បីជម្រាបអំពីផែនការរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដល់ព្រះសង្ឃ សមាជិក និងអ្នកគាំទ្រ នៅទ្វីបអឺរ៉ុបផងដែរ ៕

រូបថត 27,427 122 757 55 2026-08-29
189 លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ និង លោក ត្រឹង សារ៉ុង ជាប្រធានសភាព្រឹទ្ធាចារ្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលរួមកិច្ចប្រជុំវេទិកាសាធារណៈ🎤 នៅប្រទេសបារាំង នៅថ្ងៃទី ៣០ ខែសីហា ខាងមុខនេះ នៅវត្តត្រាំប្លេ ដើម្បីជម្រាបសមាជិក និងអ្នកគាំទ្ររបស់ខ្លួន ឲ្យបានជ្រាបអំពីទិសដៅ 🎯 របស់ #សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត 8,024 30 197 2 2026-08-26
190 💙💛❤️សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអូសេអានី នាប្រទេសអូស្ត្រាលី និងទីក្រុងម៉ែលប៊ន នឹងបោះឆ្នាត ✅ ជ្រើសរើសមេដឹកនាំសម្រាប់អាណត្តិ ២០២៦-២០៣០ នៅថ្ងៃទី ៣០ ខែសីហា ខាងមុខនេះ ។ រូបថត 3,047 5 49 5 2026-08-25
191 លង់បទចម្រៀងយួន កុំភ្លេចខ្លួន ករណីយួនជិះជាន់លើសិទ្ធិខ្មែរក្រោម វីដេអូ 61,883 969 2,375 272 2026-08-25
192 🎤លោក ចន្ទ សុផាត នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ ថ្លែងសុន្ទរកថា នៅពេលដែលគាត់ចូលកាន់មុខតំណែងជាអនុប្រធាន សាខា #សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។ វីដេអូ 2,386 4 104 5 2026-08-23
193 🎤លោក ឡឹម ស៊ីវេត នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ ថ្លែងសុន្ទរកថា ប្ដេជ្ញាចិត្ត នៅពេលដែលគាត់ចូលកាន់មុខតំណែងជាប្រធាន សាខា #សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។ វីដេអូ 1,778 5 51 1 2026-08-23
194 នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ សាខា #សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក បានរៀបចំកម្មវិធីប្រកាស នូវគណៈកម្មការថ្មីរបស់ខ្លួន សម្រាប់ដឹកនាំក្នុងអាណត្តិ ២០២៦ ដល់ ២០៣០ ។ ពិធីរៀបចំនៅវត្តខេមររង្សី នាទីក្រុង San Jose ដោយមាន លោក ម៉ៅ មុនី ជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមជាអធិបតីផងដែរ ។

ថ្នាក់ដឹកនាំថ្មី នៃ គណៈកម្មការ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រួមមាន៖

💙ទីមួយ – លោក ឡឹម ស៊ីវេត ជាប្រធាន
💛ទីពីរ – លោក ចន្ទ សុផាត ជាអនុប្រធាន
❤️ទីបី – លោក ថាច់ វឿង ជាលេខាធិការ
💙ទីបួន – ព្រះតេជព្រះគុណ ថាច់ ស្នាល ជាហេរញ្ញិក
💛ទីប្រាំ – ព្រះតេជព្រះគុណ ថាច់ តី ជាហេរញ្ញិករង
❤️ទីប្រាំមួយ – លោក ថាច់ ថាយ ជាប្រធានយុវជន
ក្រៅពីនេះ នៅមាន លោក លី ឃោន, លោក ថាច់ ជូន និង អ្នកស្រី នាង ណារី ជាអតីតប្រធានសាខា ត្រូវបានក្លាយជាក្រុមទីប្រឹក្សា ដោយស្វ័យប្រវត្តិ ។

🗒️ក្រៅពីប្រកាសតួនាទី និងផ្ដល់លិខិតតែងតាំងថ្នាក់ដឹកនាំសាខា ប្រចាំទីក្រុង San Jose ពី លោក គឹម សិរ៉ា ជាប្រធានសភាតំណាង នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏មានផ្ដល់លិខិតតែងតាំង លោក ថាច់ តង ជាប្រធាន និង លោក ថាច់ ជូន ជាអនុប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់អាមេរិកភាគខាងលិច សម្រាប់អាណត្តិ ២០២៦ – ២០៣០ ។

ក្រៅពីពិធីប្រកាសតួនាទីថ្នាក់ដឹកនាំ កម្មវិធីក៏មានប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីដារបង្សុកូលឧទ្ទិសកុសលដល់វីរបុរសជាតិ ដែលបានបូជាជីវិតជូនជាតិ និងសាសនា នៅដែនដីកម្ពុជាក្រោម និងពិធីអរគុណដល់ សប្បុរជន ដែលបានបរិច្ចាគថវិកា សម្រាប់ទិញទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ផងដែរ ។

តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោម ចេញផ្សាយជាផ្លួវការ ដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈទំព័រ៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

រូបថត 6,242 20 138 7 2026-08-23
195 ✍បទវិចារណកថា ក្រោមចំណងជើងថា
"លង់នឹងបទចម្រៀងយួន កុំភ្លេចខ្លួន ករណីយួនជិះជាន់សិទ្ធិខ្មែរក្រោម"
ដោយ #ថាច់ប្រីជាគឿន I Preicheakoeun Thach

ហេតុអ្វីជនជាតិយួនផលិតបទចម្រៀងដែលមានឈុតឆាកសម្លៀកបំពាក់ខ្មែរ ? តើគោលបំណង នៃការផលិតបទនេះ មានជាប់ពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងថៃដែរឬទេ បានជាយើងឃើញខ្មែរ និងសៀមកំពុងតែវៃប្រហារគ្នាតាមបណ្ដាញសង្គម ដែលបានធ្វើឲ្យជនជាតិយួន លើកឡើងថា ខ្មែរ និងសៀមកំពុងធ្វើសង្គ្រាមដណ្ដើមសម្លៀកបំពាក់គ្នា ។ សម្រាប់យើងជាជាជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ក្នុងមជ្ឈដ្ឋានអ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន មើល ឃើញយ៉ាងណាចំពោះរលកនៃការផលិត និងផ្សព្វផ្សាយនូវបទចម្រៀងនេះ ? តើនេះជាវិធីសាស្ត្រ ថ្មីមួយទៀតដែលរដ្ឋាភិបាលរបបអាណានិគមយួន សហការជាមួយនឹងផលិតករជនជាតិយួន ធ្វើឡើង ដើម្បីបិទបាំងនូវចំណុចអវិជ្ជមានផ្សេងៗ ដែលរបបយួនកំពុងតែរំលោភបំពានលើសិទ្ធិ សេរីភាពលើជនជាតិដើមខ្មែរក្រោម ដែរឬទេ? ហើយថា តើនេះ វាគ្រាន់តែគោលនយោបាយមួយ ដែលរបបយួនធ្លាប់ធ្វើជាយូរមកហើយ សម្រាប់ “សមាហរណកម្ម” ជនជាតិដើមខ្មែរក្រោមឲ្យរស់ នៅសុខដុមរមនា ឋិតនៅក្រោមដំបូលអាណានិគមរបស់ខ្លួន ដែលមានយួនជាម្ចាស់ត្រួតត្រាមែនឬ?

នៅពេលថ្មីៗនេះ មានការផ្ទុះបទចម្រៀងភាសាយួនមួយបទ នៅតាមបណ្ដាញសង្គម ធ្វើឲ្យពលរដ្ឋខ្មែរខ្លះនៅក្នុងប្រទេសកម្ពុជា បានយកបទចម្រៀងនេះ មកធ្វើជា វីដេអូ Reviews វែកញែកជាហូរហែ ក្នុងន័យកោតសរសើរតារាចម្រៀងយួន ចេះឲ្យតម្លៃវប្បធម៌ ខ្មែរជាដើម ។ និងអ្នកខ្លះទៀត ដើម្បីបានល្បី Page របស់ខ្លួន ក៏បានយកចម្រៀងភាសាយួន នេះ មកធ្វើជា Ticktock ឬវីដេអូផ្សេងៗទៀត ផ្សព្វផ្សាយព្រោងព្រាតតាមបណ្ដាញសង្គម ។

តាមរយៈភាពល្បីល្បាញនៃបទចម្រៀងដែលមានប្រវែង ៤ នាទីនេះ អាចធ្វើឲ្យពលរដ្ឋខ្មែរមួយ ចំនួនប្រទេសកម្ពុជា ដែលមិនបានពិចារណាស៊ីជម្រៅ មានការយល់ថា ខ្មែរក្រោមដែលកំពុងតែ រស់នៅក្រោមនឹមអាណានិគមយួន មានសិទ្ធិសេរីភាពពេញលេញ និងត្រូវបានរបបយួនផ្ដល់តម្លៃ គ្រប់គ្រាន់ហើយ ។ ជារូបភាព វីដេអូនេះ គេគ្រាន់តែយកវប្បធម៌ខ្មែរ ជាពិសេស វប្បធម៌របស់ពល រដ្ឋខ្មែរក្រោមទៅសម្ដែងតែប៉ុណ្ណោះ ផ្ទុយពីស្ថានភាពពិតប្រចាំថ្ងៃ គឺរបបយួននៅតែបន្តជិះជាន់ រំលោភបំពានលើសិទ្ធិសេរីភាព និងរំលាយពូជសាសន៍ដោយមិនបង្ហូរឈាមលើពលរដ្ឋខ្មែរក្រោម ឥតស្រាកស្រាន្ត ។ នេះជាវិធីសាស្ត្រដែលរបបយួន ធ្លាប់ធ្វើជាយូរមកហើយ ដើម្បីឃោសនាទៅ ក្រុមជនជាតិផ្សេងៗទាំង ៥៣ នៅក្នុងប្រទេសវៀតណាម ដែលកំពុងតែឋិតនៅក្រោមការត្រួតត្រា របស់គេ ឲ្យឈប់គិតគូរដល់ការ “រើបម្រះ” និង “អនុវត្តនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ដែលមានមក ពីធម្មជាតិ” ហើយយល់ព្រម “ស្កប់ស្កល់” រស់នៅក្រោមដំបូលអាណានិគម ដែលមានជនជាតិ “យួន” ជាម្ចាស់ត្រួតត្រា ។

តាមការសង្កេត បទចម្រៀងនេះ របបអាណានិគមយួន បានរៀបចំសម្ដែងដោយប្រើវិធីឃោសនា ដូចជា ប្រើតារាចម្រៀងល្បី និងកម្មវិធីកម្សាន្តសប្បាយនានា អមជាមួយឈុតឆាកការសម្ដែង ជារបាំ មានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងច្រៀងជាភាសាយួន លាយជាមួយនឹងភាសា ខ្មែរប៉ៃឡាំ បង្កើតទៅជារូបភាពមួយធ្វើឲ្យមានការគាំទ្រពីស្រទាប់មហាជន នៅដែនដីកម្ពុជាក្រោម ដែលស្រឡាញ់វិស័យសិល្បៈ មានទស្សនៈយល់ឃើញថា របបយួនចេះ “លើកតម្កើងខ្មែរ” ប៉ុណ្ណឹង ហើយ មិនបាច់ចាំបាច់តស៊ូ ដើម្បីសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួនជាម្ចាស់ស្រុក ដែលមានមក ពីធម្មជាតិនោះទេ ។

វីដេអូ ៤ នាទី ដែលល្បីនាពេលថ្មីៗនេះ និងវីដេអូសិល្បៈកម្សាន្តផ្សេងៗទៀត ទាក់នឹងវប្បធម៌ខ្មែរ នៅដែនដីកម្ពុជាក្រោម ដែលរដ្ឋាភិបាលយួនបានផលិតនាពេលកន្លងមកនោះ តាមពិតទៅ គេមិន ចង់ធ្វើរឿងទាំងនេះទេ គឺគេមានតែចង់លុបបំបាត់ឲ្យផុតពូជទៀតផង តែដោយសារ មានកិច្ចខិតខំ ប្រឹងប្រែងបូជាជីវិតគ្រប់ជំនាន់ នៃពលរដ្ឋខ្មែរក្រោមតាំងពីដើមរៀងមករហូតដល់ពេលបច្ចុប្បន្ននេះ ក្នុងការថែរក្សាការពារអត្តសញ្ញាណវប្បធម៌ជាតិឲ្យគង់វង្សរុងរឿងផង ព្រមទាំងមានចលនានៃការ ក្រោកឡើងអនុវត្តនូវសិទ្ធិជនជាតិដើម “សម្រេចវាសនាខ្លួនដោយខ្លួនឯង” ផង ទើបបណ្ដាលឲ្យ របបយួនបិទភ្នែក ធ្វើល្អឲ្យកន្លែងនេះខ្លះ កន្លែងនោះខ្លះ ដើម្បីលួងចិត្តពលរដ្ឋខ្មែរក្រោមស្ងប់ចិត្តថា បានប៉ុណ្ណឹងហើយ ចង់បានអ្វីទៀត ហើយស្ងំរស់នៅក្រោមដំបូល “សមាហរណកម្ម” នៃរបប អាណានិគម ដែលមានជនជាតិយួនជាម្ចាស់ត្រួត្រា ។

នៅពីក្រោយឆាកព័ណ៌មាស នៃជញ្ជាំងវិហារវត្តបង់រ៉ាយចាស់ នាទឹកដីខេត្តព្រះត្រពាំង ដែលលេច ឡើងនៅក្នុងបទចម្រៀង ៤ នាទីនោះ វាជារនាំងបាំងបិទនូវព្រឹត្តិការណ៍ព្រៃផ្សៃជាច្រើន ដែលរបប យួនកំពុងតែជិះជាន់ រំលោភបំពាន និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ទាំងព្រះសង្ឃ និង គ្រហស្ថជាច្រើនរូប អ្នកដែលគ្រាន់តែអនុវត្តនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួនតែប៉ុណ្ណោះ ។

រៀងរ៉ាវសោកសៅនៃពលរដ្ឋខ្មែរក្រោម ដែលរបបអាណានិគមយួនកំពុងតែបិទបាំងនៅពីក្រោយ ឆាកនៃការសម្ដែងវប្បធម៌នោះ មានដូចជា ការជិះជាន់លើសិទ្ធិសេរីភាពជាមូលដ្ឋាន អក្សរសាស្ត្រ និងភាសាខ្មែរមិនបានប្រើជាផ្លូវការ គ្មានសាលារៀនសម្រាប់រៀនអក្សរសាស្ត្រ និងភាសាខ្មែរឲ្យ បានពេញលេញ និងត្រឹមត្រូវដូចជាកូនយួន វត្តអារាមនិងពុទ្ធសាសនា ត្រូវជ្រៀតជ្រែកកាន់កាប់ ដោយយួន និងបានបង្ខំឲ្យវត្តប្រើត្រា និងលិខិតរដ្ឋបាលផ្សេងៗជាអក្សរយួនជាដើម មិនអនុញ្ញាត ឲ្យមានសមាគមឯករាជ្យ និងជួបជុំគ្នាធ្វើការតស៊ូមតិ ដើម្បីបញ្ចេញសំឡេងការពារសិទ្ធិរបស់ខ្លួន ដោយសេរីឡើយ​ ។

ដូច្នេះ ពលរដ្ឋខ្មែរក្រោមគ្រប់មជ្ឈដ្ឋាន ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច និងរួមគ្នាពន្យល់ពីហេតុ ផលផ្សេងៗ អប់រំពលរដ្ឋរបស់ខ្លួនឲ្យបានយល់អំពីវិធីសាស្ត្រនានា ដែលរបបយួនកំពុងតែធ្វើឲ្យ អ្នកស្រុករំជើបរំជួលនឹងការសម្ដែងបំភាន់ភ្នែករបស់គេ ដើម្បីគេងាយស្រួលបន្តត្រួតត្រា ។ នាំគ្នា ផ្ដោតអារម្មណ៍លើបញ្ហាជាក់ស្ដែង ដែលពលរដ្ឋខ្មែរក្រោមកំពុងតែប្រឈមមុខ ដូចជា ករណីរបប យួូនរំលោភបំពានលើសិទ្ធិ លុបបាត់អត្តសញ្ញាណជាតិដោយវិធីត្រជាក់ អំពើអយុត្តិធម៌ដែលកើត ឡើងរវាងជនជាតិយួូន និងខ្មែរក្រោមម្ចាស់ស្រុក ជាដើម ។ កម្មវិធីរាំច្រៀងកម្សាន្តសប្បាយផ្សេងៗ ក៏ជាអាវុធឃោសនាមួយដែរនៃរបបយួន សម្រាប់ទប់ស្កាត់នូវស្មារតីនៃការតស៊ូមតិរបស់ពលរដ្ឋ ម្ចាស់ស្រុក ដោយធ្វើឲ្យពលរដ្ឋសប្បាយភ្លេចខ្លួនថា សិទ្ធិរបស់ខ្លួនមានព្រំដែនកំណត់ត្រឹមតែ ៤ នាទី នៃបទចម្រៀងតែប៉ុណ្ណោះ ។ ជាក់ស្ដែងនៅពេលថ្មីៗនេះ យើងសង្កេតឃើញពលរដ្ឋខ្មែរនៅ ប្រទេសកម្ពុជាជាច្រើន គ្រាន់តែមួយប៉ប្រិចភ្នែក បានផ្លាស់ប្ដូរទស្សនៈក្លាយទៅជាមានមោទនភាព ចំពោះជនជាតិយួន និងបានជួយផ្សព្វផ្សាយចម្រៀងភាសាយួនយ៉ាងគគ្រឹកគគ្រេង ។

ដើម្បីទប់នឹងគោលនយោបាយ “សមាហរណកម្ម” នៃរបបអាណានិគមយួនមកលើជនជាតិដើម ខ្មែរក្រោម ពលរដ្ឋខ្មែរក្រោមគ្រប់រូប និងគ្រប់មជ្ឈដ្ឋាន ត្រូវមានការព្វកិច្ចជួយផ្សព្វផ្សាយព័ត៌មាន និងចងក្រងឯកសារពាក់ព័ន្ធនឹងព្រឹត្តិការណ៍នានានៅដែនដីកម្ពុជាក្រោម ជាពិសេស លាតត្រដាង នូវគោលនយោបាយដែលរបបយួនកំពុងតែអនុវត្តដោយវិធីត្រជាក់ ដើម្បីលុបបំបាត់ពូជសាសន៍ ជនជាតិដើមខ្មែរក្រោម ។

ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ទាំងព្រះសង្ឃនៅតាមវត្តអារាម និងគ្រហស្ថនៅតាមគេហដ្ឋាន ត្រូវមានស្មារតីរក្សាការពារជាតិ ដោយវិធីបន្តបើកសាលារៀនបង្រៀនអក្សរសាស្ត្រខ្មែរដល់កូនចៅ របស់ខ្លួន ឲ្យបានចេះច្បាស់លាស់ក្នុងការនិយាយភាសា និងសរសេរអក្សរជាតិរបស់ខ្លួន ទើបកូន ចៅជំនាន់ក្រោយ មិនក្លាយខ្លួនជាជនជាតិយួន ដោយនយោបាយត្រជាក់ក្នុងការលុបបំបាត់ពូជ សាសន៍ពីរបបយួនឡើយ ។

យើងត្រូវចងចាំថា "វប្បធម៌ដែលគ្មានសិទ្ធិ គឺជាការកេងប្រវញ្ច និងការសម្ដែងដែលគ្មានយុត្តិធម៌ គឺជាការឃោសនា ។ យើងនៅតែតវ៉ាជានិច្ចចំពោះអំពើអយុត្តិធម៌ និងការលុបបំបាត់ពូជសាសន៍ គ្រប់ទម្រង់មកលើខ្មែរក្រោម ។ បទចម្រៀងប៉ៃឡាំមួយបទដែលគេសម្ដែង គ្រាន់តែល្បីមួូយគ្រាតែ ប៉ុណ្ណោះ រីឯសិទ្ធិសេរីភាពពិតប្រាកដ និងការរក្សាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ខ្លួន បានយ៉ាងខ្ជាប់ខ្ជួនដោយខ្លួនឯង តាំងពីដើមរៀងរហូតមកដល់ពេលបច្ចុប្បន្ន នៅលើទឹកដីកំណើត នោះ ទើបអាចធានាបានថា អត្តសញ្ញាណនៃជនជាតិដើមខ្មែរក្រោម បានឋិតថេរគង់វង្សរុងរឿង ជានិច្ចនរន្តរ៍ នៅលើទឹកដីកម្ពុជាក្រោម ៕
——————–
🔎តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោម ចេញផ្សាយជាផ្លួវការ ដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈទំព័រ៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

រូបថត 2,146 15 26 0 2026-08-18
196 📣ខ្លឹមសារដើម នៃ សុន្ទរកថារបស់ នាង ថាច់ វើជីញ៉ា (Virginia Thach) ថ្លែងអំណរគុណចំពោះ #សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានជ្រើសតាំង នាងឲ្យធ្វើជាប្រធាន គណៈកម្មការយុវជន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC)
—————————————–
សូមគោរពចំពោះលោកអធិបតី លោកប្រធានប្រតិបត្តិ សមាជិកគណៈកម្មការនាយក ព្រះសង្ឃ ភ្ញៀវកិត្តិយស ព្រឹទ្ធាចារ្យ និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាទីគោរព!

ទោះបីខ្ញុំមិនបានចូលរួមនៅក្នុង មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងវ៉ាស៊ីងតោនឌីស៊ី ក៏ដោយ ខ្ញុំពិតជាមានកិត្តិយស និងមោទនភាពយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់គណៈកម្មការនាយក ក្នុងការតែងតាំងខ្ញុំជា ប្រធានគណៈកម្មការយុវជន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោមសម្រាប់អាណត្តិ ២០២៦ – ២០៣០ ។ ខ្ញុំពិតជាមានក្ដីរំភើប និងសូមទទួលយកនូវតួនាទីនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ។

ខ្ញុំកើត និងធំដឹងក្ដីនៅសហរដ្ឋអាមេរិក ដូច្នេះបទពិសោធន៍របស់ខ្ញុំ គឺខុសពីខ្មែរក្រោមជាច្រើន ដែលធំដឹងក្ដីនៅក្នុងស្រុកកំណើត នាដែនដីកម្ពុជាក្រោមរបស់យើង ។ ខ្ញុំមិនបានប្រឈមមុខនឹងទុក្ខលំបាក ដូចពលរដ្ឋរបស់យើងនៅក្នុងស្រុកនោះទេ ប៉ុន្តែតាមរយៈចែករំលែកបទពិសោធន៍ជីវិតពីក្រុមគ្រួសាររបស់ខ្ញុំ អ្នកស្រុក និងអ្នកធ្វើការនៅក្នុង សហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំបានដឹងថា ការធ្វើជាខ្មែរក្រោម មិនមែនគ្រាន់តែសំដៅទៅលើអ្នកដែលបានកើតនៅលើទឹកដីកម្ពុជាក្រោម តែប៉ុណ្ណោះទេ តែវាសំដៅទៅលើអ្នកដែលស្គាល់ច្បាស់ខ្លួនឯងជានរណា បានដឹងពីប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិរបស់ខ្លួន និងកាតព្វកិច្ចរបស់ខ្លួន ក្នុងការរក្សាការពារជាតិ ។

អស់រយៈពេលជាង ៥ ឆ្នាំមកហើយ ខ្ញុំមានសំណាងណាស់ ដែលបានបម្រើការងារស្មគ្រចិត្តជួយ សហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈកម្មវិធីផ្សាយ សំឡេងកម្ពុជាក្រោម (Voice of Kampuchea Krom – VOKK ជាភាសាអង់គ្លេស ។ កិច្ចការនេះ បានផ្ដល់ឱកាសដល់ខ្ញុំបានចែករំលែកនូវរឿងរ៉ាវខ្មែរក្រោមឲ្យពិភពលោកបានជ្រាប និងបានធ្វើឲ្យសំឡេងរបស់ពលរដ្ឋនៅកម្ពុជាក្រោម ត្រូវបានគេដឹងឮគ្រប់ទីកន្លែង ។ កម្មវិធីនីមួយៗបានរំឭកខ្ញុំថា ខ្មែរក្រោមនៅក្នុងស្រុកនៅតែមិនអាចនិយាយបានដោយសេរីទេ ហើយយើងនៅក្នុងប្រទេសសេរី និងប្រជាធិបតេយ្យមានឱកាសច្រើនណាស់ និងមានកាតព្វកិច្ចនិយាយជំនួសពួកគាត់បាន ។ ខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់អំណាចដល់យុវជនខ្មែរក្រោមនៅជុំវិញពិភពលោក ឱ្យក្លាយជាអ្នកដឹកនាំ នាពេលអនាគត នៃចលនាតស៊ូរបស់យើង ។ ខ្ញុំមានជំនឿថា យុវជនរបស់យើងនឹងមានមោទនភាពចំពោះអត្តសញ្ញាណជាតិរបស់ខ្លួន ខិតខំសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ថែរក្សាភាសា និងវប្បធម៌របស់ខ្លួន ហើយនាំគ្នាចូលរួមដំណើរតស៊ូមតិដោយសន្តិវិធីជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម សម្រាប់ការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនៅដែនដីកម្ពុជាក្រោម ។

ខ្ញុំក៏សង្ឃឹមថា នឹងមានយុវជនជាច្រើននៅប្រទេសនានា ដែលមានភាពជាអ្នកដឹកនាំ ចូលរួមក្នុងការតស៊ូមតិជាលក្ខណៈអន្តរជាតិកាន់តែច្រើននាពេលអនាគត ហើយពួកគាត់ម្នាក់ៗអាចប្រើប្រាស់នូវទេពកោសល្យ ឬមុខជំនាញរៀងៗខ្លួន ដូចជា ច្បាប់ បច្ចេកវិទ្យា ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ឬសេវាសាធារណៈ ដើម្បីធ្វើឱ្យចលនារបស់យើងកាន់តែរឹងមាំ និងមានវឌ្ឍនភាព ។ ក្នុងនាមខ្ញុំជាប្រធាន គណៈកម្មការយុវជន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិថ្មីនេះ ខ្ញុំសូមស្វាគមន៍ចំពោះយុវជនគ្រប់រូប ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងការចូលមកបំរើការងារដល់ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រោះថា ការតស៊ូ វាចាំបាច់ខ្លាំងណាស់ នូវកម្លាំងរួមគ្នាជាសាកល ។ ដូច្នេះ ខ្ញុំសង្ឃឹមថា គណៈកម្មការនាយក ប្រធានសាខា តំបន់ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងជួយជ្រោមជ្រែងបណ្ដុះបណ្ដាលកូនចៅ និងយុវជន នៅតាមមូលដ្ឋានរបស់ខ្លួន ហើយជួយឧទ្ទេសនាមពួកគាត់ទៅ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីមានឱកាសធ្វើការរួមគ្នាជាមួយនឹងក្រុមយុវជន បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ធ្វើឲ្យដំណើរតស៊ូរបស់យើងកាន់តែមានប្រសិទ្ធភាព ។

ក្នុងនាមជាប្រធាន គណៈកម្មការយុវយុវជន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម យើងមិនត្រឹមមានតួនាទីរក្សានូវវប្បធម៌ និងខិតខំសិក្សាអំពីប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃប្រជាជាតិរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការទទួលខុសត្រូវយ៉ាងខ្ពស់ ក្នុងការក្រោកឈរដើម្បីការពារយុត្តិធម៌ សិទ្ធិសេរីភាព និងអត្តសញ្ញាណជាតិ នៃប្រជាពលរដ្ឋនៅដែនដីកម្ពុជាក្រោម ផងដែរ ព្រោះថា សំឡេង និងសកម្មភាពនីមួយៗ មិនថា តូចឬធំ តិចឬច្រើននោះទេ សុទ្ធតែមានតម្លៃទាំងអស់ ដែលវាធ្វើឲ្យមានការផ្លាស់ប្ដូរបន្តិចម្ដងៗ ពីតូចទៅធំនៅក្នុង សង្គមជាតិនៅដែនដីកម្ពុជាក្រោមរបស់យើងជាក់ជាមិនខាន ។ យើងនាំគ្នាតស៊ូនៅពេលនេះ នឹងក្លាយជាផ្លូវនៃអ្នកជំនាន់ក្រោយ បន្តក្រោកឈរឡើង ដើម្បីយុត្តិធម៌ និងរក្សាអត្តសញ្ញាណជាតិរបស់យើងឱ្យបានឋិត ថេរគង់វង្ស និងនាំមកនូវជំនឿ និងក្តីសង្ឃឹមដល់អ្នកដែលមិនអាចនិយាយដោយសេរីនៅកម្ពុជាក្រោម ព្រោះថា ពួកគាត់កំពុងរស់នៅក្រោមនឹមអាណានិគមវៀតណាម និងរបបកុម្មុយនិស្តដ៏កាចសាហាវ ។

ជាចុងក្រោយ សូមអរគុណម្តងទៀតចំពោះ គណៈកម្មការនាយក ដែលបានជឿជាក់ និងបោះឆ្នោតជ្រើសរើសខ្ញុំឲ្យធ្វើជាប្រធាន គណៈកម្មការយុវជន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ខ្ញុំប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីចូលរួមបម្រើ សហព័ន្ធខ្មែរកម្ពុជាក្រោម របស់យើង ឱ្យបានល្អបំផុត តាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបាន ។ យើងនឹងបន្តធ្វើការជាមួយគ្នាដើម្បីផ្តល់អំណាចដល់មនុស្សជំនាន់ក្រោយ និងបញ្ចេញសំឡេងជំនួសពលរដ្ឋ អ្នកនៅដែនដីកម្ពុជាក្រោម ដែលត្រូវរបបអាណានិគមយួនបិទសំឡេង ។

សូមអរគុណ និងសូមជំរាបលា!🙏
—————————
រូបថត នាង ថាច់ វើជីញ៉ា សម្ភាសន៍ លោក Phil Robertson មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី (HRW) នៅកាយាល័យ VOKK កាលពីខែមករា ឆ្នាំ ២០២៥ ។ រូបថត📷 Preicheakoeun Thach l #ថាច់ប្រីជាគឿន
—————————
🔎តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោម ចេញផ្សាយជាផ្លួវការ ដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈទំព័រ៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

រូបថត 4,042 15 91 2 2026-08-17
197 សម្ភាសន៍ថ្នាក់ដឹកនាំ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកាដាណា វីដេអូ 9,285 87 347 37 2026-08-17
198 សម្ភាសន៍ លោក សឺង សម្រេច អំពីមហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម វីដេអូ 25,808 372 1,388 66 2026-08-09
199 ២៥ ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក UNPO វីដេអូ 11,885 209 944 67 2026-08-03
200 #កម្រងរូបថត ពិធីរាត្រីសមោសរ រៀបចំដោយ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ​ Washington State សហរដ្ឋអាមេរិក ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ ដើម្បី អបអរសាទរខួប ២៥ ឆ្នាំ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (Unrepresented Nations and Peoples Organization: UNPO) (១៥ កក្កដា ២០០១ – ១៥ កក្កដា ២០២៦) និងអបអរសាទរខួប ១៩ ឆ្នាំ នៃការអនុម័ត សេចក្តីប្រកាសរបស់ អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម (UNDRIP) (១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០២៦) ។
——————–
តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើង៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
រូបថត 4,486 16 143 6 2026-08-02
201 🗒គោលការណ៍ ១០ ចំណុច អនុម័តដោយប្រតិភូ មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
✅១. ពង្រឹងនូវសាមគ្គីភាពជាសកល
✅២. បន្តការតស៊ូមតិលើឆាកអន្តរជាតិដោយសន្តិវិធី
✅៣. ការពារសិទ្ធិមនុស្សជាមូលដ្ឋាន
✅៤. បន្តទាមទារឲ្យរបបយួនដោះលែងខ្មែរក្រោម
✅៥. ការពារអត្តសញ្ញាណជនជាតិដើម
✅៦. ផ្តល់សិទ្ធិអំណាចដល់ខ្មែរក្រោមគ្រប់រូប
✅៧. បណ្ដុះបណ្ដាលមនុស្សសម្រាប់បន្តវេន
✅៨. ពង្រីកភាពជាដៃគូអន្តរជាតិ
✅៩. ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព
✅១០. ពង្រឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យកាន់តែរឹងមាំ
—————————-
តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើង៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
វីដេអូ 5,393 100 335 39 2026-07-27
202 💙💛❤️#សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រកាសបិទបញ្ជី "ក្រាំងមាសកត់ត្រា" 📙 និងផ្ដល់ "ប័ណ្ណសរសើរ" 🥇ដល់អ្នកដែលបានឲ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ចីថវិកាសម្រាប់ទិញ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម បន្ទាប់ពី សហព័ន្ធខ្មែរកម្ពុជាក្រោម បានទូទាត់ចាត់ចែងសងទៅលើការចំណាយផ្សេងៗចប់សព្វគ្រប់ និងបានសងទៅម្ចាស់កម្ចីគ្រប់ចំនួនហើយ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ នេះ ។
—————————-
តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើង៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
វីដេអូ 2,657 18 133 10 2026-07-26
203 💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ដល់ "ប័ណ្ណសរសើរ" 🥇ដល់ថ្នាក់ដឹកនាំជាព្រឹទ្ធាចារ្យ និងព្រះសង្ឃមហាថេរ ដែលមានវ័យចាស់ទុំ ដែលក្នុងមួយជីវិត បានចូលរួមដំណើរតស៊ូមតិឥតឈប់ឈរជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងបុព្វហេតុ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៃប្រជាជាតិខ្មែរក្រោម ។
ការផ្ដល់នេះ ធ្វើឡើងនៅក្នុង 🌍មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ នាទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។
តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើង៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
វីដេអូ 2,918 13 116 3 2026-07-26
204 លោក ថាច់ វៀន អតីតអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ញើសារសរសើរ និងជូនពរអធិបតី និង គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលទើបជាប់ឆ្នោតអាណត្តិថ្មី
…………………………….
💙💛❤️នៅថ្ងៃទី ២៣ ខែកក្កដា នេះ ពីទីក្រុងប៉ារិស ប្រទេសបារាំង លោក ថាច់ វៀន ជាអតីតអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ញើសារអ៊ីម៉ែល ជូនចំពោះ លោក សឺន ហួរ ជាអធិបតីបច្ចុប្បន្ន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីសម្ដែងនូវសេចក្ដីសរសើរ និងជូនពរដល់ លោក សឺន ហួរ និង គណៈកម្មការនាយកទាំងអស់នៅក្នុងអាណត្តិថ្មី ដែលទើបតែបានជាប់ឆ្នោតនៅក្នុង មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នាពេលថ្មីៗនេះ ។ សារអ៊ីម៉ែលមានខ្លឹមសារ ទាំងស្រុងថា៖"

📧លោកអធិបតី ជាទីមេត្រី, ខ្ញុំសង្ឃឹមថា លោក និងគ្រួសារបានប្រកបដោយសេចក្តីសុខសប្បាយ ។ ខ្ញុំសរសេរមកនេះដើម្បីសម្ដែងនូវសេចក្តីសរសើរដល់លោក ដែលបានទទួលឆ្នោតទុកចិត្តពីគណកម្មការនាយក ជាអធិបតីថ្មី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម មួយអាណត្តិតទៅមុខទៀត ។ នេះបង្ហាញឲ្យឃើញថា សមាជិកមានការទុកចិត្តចំពោះស្នាដៃរបស់លោក កាលពីអាណត្តិកន្លងទៅហើយ ។ ជាមួយគ្នានេះ ខ្ញុំក៏សុំផ្តាំផ្ញើសួរសុខទុក្ខ និងផ្ញើសេចក្តីសរសើរដល់សមាជិក គណកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ទាំងអស់គ្នា ចំពោះជោគជ័យ នៃការជាប់ឆ្នោតក្នុងអាណត្តិថ្មីនេះ ព្រមទាំងគ្រួសារ ឲ្យបានប្រកបតែនិងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។ ខ្ញុំសូមសម្ដែងសេចក្តីសោកស្តាយនៃការដែលមិនបានមកចូលរួម មហាសន្និបាតសហព័ន្ធ កន្លងទៅនេះ ដោយសារបញ្ហាសុខភាព ។ ដោយសេចក្តីស្រឡាញ់រាប់អាន, ពីខ្ញុំ ថាច់ វៀន" ។

រូបថត 3,901 8 88 5 2026-07-23
205 អ្នកស្រី សឺង ធី ណិត ជាប្រធាន គណៈកម្មការស្ត្រី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម 🎤 ថ្លែងនៅក្នុង មហាសន្និបាត​ពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១៩ ខែកក្កដា ។

🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើងខ្ញុំ៖

💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

វីដេអូ 7,215 67 462 18 2026-07-21
206 #កម្រងរូបថត មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពូជាក្រោម នៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ១៧ – ១៨ និង ១៩ ខែកក្កដា ឆ្នាំ ២០២៦ ។
📸រូបថត៖ #ថាច់ប្រីជាគឿន l Preicheakoeun Thach

🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់យើង៖
💚Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

រូបថត 4,888 22 117 1 2026-07-21
207 ✍ប្រវត្តិសង្ខេបរបស់ លោកព្រឹទ្ធាចារ្យ ចៅ រៀប ជា ប្រធាន គណៈកម្មការរៀបចំការបោះឆ្នោត នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (គបស) និងជាអតីតប្រធានសភាព្រឹទ្ធាចារ្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
—————————–
អត្ថបទដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
អានដោយ ភិក្ខុ ថាច់ ធា (ចិត្តសទ្ធោ) l Thia Thach

លោក ចៅ រៀប ជាព្រឹទ្ធបុរសគំរូមួយរូប នៅក្នុងចំណោមថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោកជាមនុស្សម្នាក់ដែលមានគុណធម៌ ភក្ដីភាព និងស្អាតស្អំបំផុត ទាំងចំពោះសង្គមគ្រួសារ និងជាតិរបស់ខ្លួនយ៉ាងជ្រាលជ្រៅក្រៃលែង ។ ពេលមកដល់ទឹកដីសហរដ្ឋអាមេរិក លោកតែងតែលះបង់ទាំងកម្លាំងកាយ ពេលវេលា ប្រាជ្ញាស្មារតី និងថវិកា ចូលរួមគ្រប់សកម្មភាពជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ឥតងាករេប្រកបដោយភាពស្មោះត្រង់ ដែលជាចំណែកពលិកម្មដ៏ធំធេងមួយមិនអាចកាត់ថ្លៃបាន ក្នុងការជំរុញ សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យមានភាពលេចធ្លោ និងតស៊ូមតិមានប្រសិទ្ធភាពនៅលើឆាកអន្តរជាតិ ដើម្បីការពារនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនៅដែនដីកម្ពុជាក្រោម ។ មុនពេល ទទួលតំណែងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (គបស) នាពេលនេះ លោកមាននាទីជា “ប្រធានសភាព្រឹទ្ធាចារ្យ” នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម តាំងពីឆ្នាំ ២០០៤ រហូតដល់ចប់អាណត្តិនាពេលនេះ ។

តើលោកព្រឹទ្ធាចារ្យ ចៅ រៀប មានកំណើតកើតជាមកពីណា? នៅក្នុងឱកាសដែលលោកព្រឹទ្ធាចារ្យបញ្ចប់អាណត្តិ និងសុំចូលនិវត្តពីតំណែងជា គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អង្គមហា សន្និបាត សូមផ្ដល់ “ប័ណ្ណសរសើរ” និងអាននូវប្រវត្តិសង្ខេបរបស់លោកព្រឹទ្ធាចារ្យ ចែកជូនអ្នកចូលរួមទាំងអស់បានជ្រាប ដូចតទៅ៖

លោក ចៅ រៀប ប្រសូត នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៤១ នៅភូមិទម្ពរ ឃុំទម្ពរ ស្រុកស្វាយទង ខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម ។
មិនមែនមកដល់សហរដ្ឋអាមេរិកហើយ ទើបលោកធ្វើការតស៊ូដើម្បីពលរដ្ឋនៅដែនដីកម្ពុជាក្រោមឡើយ គឺនៅឆ្នាំ ១៩៦០ លោកបានចូលបម្រើក្នុងចលនាតស៊ូខ្មែរកម្ពុជាក្រោម ក្នុងកងពលលេខ ១០៦ ក្នុង ឋានៈជាមេបញ្ជាការកាំភ្លើងត្បាល់ ដើម្បីរំដោះជាតិចេញពីនឹមអាណានិគមយួន ។

ក្នុងសម័យសង្គ្រាមវៀតណាម លោកបានចូលបម្រើក្នុងកងទ័ពសហរដ្ឋអាមេរិក និងមានឋានន្តរ សក្តិជាបន្តបន្ទាប់ពីអនុសេនីយត្រី (សក្តិ ១) រហូតដល់អនុសេនីយឯក (សក្តិ ៣) ក្នុងឆ្នាំ ១៩៧២ ។ នៅក្នុងឆាកប្រយុទ្ធឡុងភី នាឆ្នាំ ១៩៦៩ លោកត្រូវរបួសធ្ងន់ត្រង់ថ្គាម ដោយគ្រាប់បែក B-40 ។ ពេលត្រូវរបួស លោកត្រូវគេយកទៅព្យាបាលរបួសនៅលើនាវាចម្បាំងលេខ ៧ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំការនៅសមុទ្រប៉ាស៊ីហ្វិក អស់ ៦ ខែ ។ ដោយមានគុណសម្បត្តិនៅក្នុងការតស៊ូ លោកបានទទួលមេដាយសំរឹទ្ធ Bronze Star Medal ដែលមានអក្សរ “V” ពីកងទ័ពសហរដ្ឋអាមេរិក ចំពោះវីរភាពក្នុងសមរភូមិ និងមេដាយកិត្តិយសជាច្រើនទៀត ។

ក្រោយឆ្នាំ ១៩៧៥ លោកត្រូវរបបយួនកុម្មុយនិស្តចាប់ដាក់គុក និងធ្វើទារុណកម្មអស់រយៈពេល ៧ ឆ្នាំ និងបានដោះលែងវិញ នៅឆ្នាំ ១៩៨២ ធ្វើឲ្យលោកងងឹតភ្នែកអស់ ៦០ ភាគរយ ។ ចេញពីពន្ធនាគារបាន៧ ខែ អ្នកស្រី នាង គឹម ជន ជាភរិយារបស់លោក បានទទួលអនិច្ចកម្មដោយជំងឺ ក្នុងជន្មាយុ ៤០ ឆ្នាំ ធ្វើឲ្យរូបលោកក្លាយជាបុរសពោះម៉ាយចិត្តស្មោះ ទទួលបន្ទុកជាមេគ្រួសាររហូមកដល់សព្វថ្ងៃ ។

ឆ្នាំ ១៩៩៤ លោកបានបណ្ដើរកូនៗចំនួន ៤ នាក់ ចេញពីមាតុភូមិកម្ពុជាក្រោម មករស់នៅទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ហើយក្លាយជាអ្នកទទួលបន្ទុកឃុំគ្រងកូនចៅ និងបង្កើតទៅជាសង្គមគ្រួសារដ៏ល្អមួយនៅលើទឹកដីថ្មីនេះ ។

ពេលគ្រួសារ ផ្ទះសម្បែង និងកូនចៅមានលំនឹងហើយ លោកក៏បានចូលរួមដំណើរបេសកកម្មជា មួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ឥតងាករេ ហើយបានទទួលតំណែងជាអនុប្រធាន និងក្រោយមក ជា ប្រធានសភាព្រឹទ្ធាចារ្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោមចំនួន ៥ អាណត្តិជាប់គ្នា គឺ ពី ឆ្នាំ ២០០៤ ដល់ ២០២៦ ។

ក្នុងឋានៈជា គណៈកម្មការនាយក នៃ សហ័ន្ធខ្មែរកម្ពុជាក្រោម លោកបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNPFII) ចំនួន ៥ លើក និងសន្និសីទអន្តរជាតិជាច្រើន ដើម្បីស្វែងរក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋនៅដែនដីកម្ពុជាក្រោម ។

ប្រវត្តិពិស្ដាររបស់ លោកព្រឹទ្ធាចារ្យ ចៅ រៀប មានចារពិស្ដារនៅក្នុងសៀវភៅអាមេរិក “Lost Crusade” រៀបរៀងដោយ លោក Peter Scott និង សៀវភៅ “ជីវប្បវត្តិ ចៅ រៀប” ដែលរៀបរៀងដោយ លោក ថាច់ ប្រីជា គឿន (Preicheakoeun Thach) កាលពីឆ្នាំ ២០២០ ។

នៅក្នុងឱកាសលោកបញ្ចប់អាណត្តិ និងចូលនិវត្តនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រប់រូប សូមចងចាំនូវគំរូវីរភាពរបស់លោកព្រឹទ្ធាចារ្យ និងប្ដេជ្ញារួមគ្នាបន្តវេនធ្វើដំណើរតស៊ូប្រកបដោយគុណធម៌ សីលធម៌ ភក្ដីភាព វីរភាព និងស្អាតស្អំ តាមគំរូរបស់លោកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ដទៃទៀត ដែលមានគុណធម៌ និងហ៊ានប្រឈមមុខចំពោះរាល់ឧបសគ្គនានា ក្នុងការរក្សាការពារនូវចលនាតស៊ូ “សហព័ន្ធខ្មែរកម្ពុជាក្រោម” ឲ្យបានគង់វង្សរហូតមកដល់ សព្វថ្ងៃ ៕

🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោមពីកម្មវិធីផ្សាយរបស់យើង៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

វីដេអូ 8,560 54 387 28 2026-07-21
208 បទសម្ភាសអំពីលទ្ធផលនៃមហាសន្និបាតពិភពលោករបស់សហព័ន្ធខ្មែរកម្ពុជាក្រោម វីដេអូ 1,127 0 0 0 2026-07-21
209 ព្រះមហាថេរ ធម្មសទ្ធោ កាន សុផានណារិទ្ធ ជាប្រធាន គណៈកម្មការសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម 🎤 ថ្លែងនៅក្នុង មហាសន្និបាតពិភពលោក 🌍 លើកទី ១២ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោមថ្ងៃទី ១៩ ខែកក្កដា ។
——————-
តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោមពីកម្មវិធីផ្សាយរបស់យើងខ្ញុំ៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
វីដេអូ 3,093 18 152 6 2026-07-20
210 💙💛❤️គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិ ២០២៦ – ២០៣០ ។ រូបថត 3,249 9 65 1 2026-07-20
211 លោក ត្រឹង សារ៉ុង ជាប្រធានសភាព្រឹទ្ធាចារ្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម 🎤 ថ្លែងនៅក្នុង មហាសន្និបាតពិភពលោក 🌍 លើកទី ១២ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោមថ្ងៃទី ១៩ ខែកក្កដា ។
——————-
តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោមពីកម្មវិធីផ្សាយរបស់យើងខ្ញុំ៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
វីដេអូ 2,241 12 91 3 2026-07-20
212 អ្នកស្រី កៀង សុធី ជាអនុប្រធាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម 🎤 ថ្លែងនៅក្នុង មហាសន្និបាតពិភពលោក 🌍 លើកទី ១២ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោមថ្ងៃទី ១៩ ខែកក្កដា ។
——————————-
តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោមពីកម្មវិធីផ្សាយរបស់យើងខ្ញុំ៖
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
វីដេអូ 4,626 42 285 15 2026-07-20
213 💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ បានចេញ “សេចក្ដីប្រកាស ក្រុងវ៉ាស៊ីង តោន ឌីស៊ី ឆ្នាំ ២០២៦” សម្រេចលើគោលការណ៍ ១០ ចំណុច អនុម័តជាឯកច្ឆ័ន្ទដោយប្រតិភូ ដែលបានចូលរួម មហាសន្និបាតពិភពលោក 🌍លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋធានី វ៉ាស៊ីងតោន ឌីស៊ី ។ សេចក្ដីសម្រេចនេះ ធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើដំណើរមកពីប្រទេសនានាទូទាំងពិភពលោក ចូលរួមប្រជុំអស់រយៈពេល ៣ ថ្ងៃ គឺ ថ្ងៃទី ១៧, ១៨ និង ១៩ ខែកក្កដា ដើម្បីពីភាក្សា និងស្វែងរកយុទ្ធសាស្ត្រផ្សេងៗ សម្រាប់ការតស៊ូយូរអង្វែងនៅលើឆាកអន្តរជាតិ ក្នុងការការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។
សេចក្ដីសម្រចសម្រេចនេះមានខ្លឹមសារដូចខាងក្រោម៖
🎤[បុព្វកថា]
យើងខ្ញុំជាប្រតិភូ មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ដែលតំណាងឱ្យសមាជិកទូទាំងពិភពលោក បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីងតោនឌីស៊ី នៅថ្ងៃទី ១៨ – ១៩ ខែកក្កដា ឆ្នាំ ២០២៦ ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះការតស៊ូមតិ ដោយសន្តិវិធី ដើម្បីសិទ្ធិ សេចក្តីថ្លៃថ្នូរ និងអនាគតរបស់ប្រជាជាតិខ្មែរក្រោម ដែលជាជនជាតិដើមនៃដែនដីកម្ពុជាក្រោម ។
សន្និបាតនេះ ក៏ជាការរំឭកខួប ៣០ ឆ្នាំ នៃការអនុម័តឈ្មោះ «សហព័ន្ធខ្មែរកម្ពុជាក្រោម» ដែលតំណាងឱ្យសាមគ្គីភាព សេចក្ដីព្យាយាមអត់ធ្មត់ និងការតស៊ូមតិនៅលើឆាកអន្តរជាតិ រយៈពេលបីទសវត្សរ៍សម្រាប់ប្រជាជនរបស់យើង ។
ក្នុងឱកាសមហាសន្និបាតនេះដែរ យើងខ្ញុំក៏ធ្វើសេចក្ដីគោរពដឹងគុណយ៉ាងក្រៃលែងចំពោះវីរបុរសជាតិ និងបុព្វការីជនគ្រប់ជំនាន់ ក្នុងនោះមានវីរសមណជាទីគោរពសក្ការៈ មេដឹកនាំគ្រប់រូបនៅក្នុងសហព័ន្ធ និងសមាគមនានា និងពលរដ្ឋទាំងអស់ ដែលបានលះបង់ដើម្បីថែរក្សាអត្តសញ្ញាណជាតិ វប្បធម៌ ភាសា សាសនា និងសិទ្ធិជាមូលដ្ឋានរបស់ខ្មែរក្រោម ។ យើងខ្ញុំសូមគោរពជាពិសេសចំពោះអ្នកដែលបន្តស៊ូទ្រាំប្រឈមនឹងការជាប់ពន្ធនាគារ ការគំរាមកំហែង ការរើសអើង និងប្រឈមទម្រង់ផ្សេងៗទៀត នៃការបៀតបៀនពីរបបអាណានិគមយួន ចំពោះការអនុវត្តសិទ្ធិមនុស្សដែលទទួលស្គាល់ជាសកល ។
ដោយទទួលស្គាល់បញ្ហាប្រឈមកាន់តែខ្លាំងឡើងដែលខ្មែរក្រោមកំពុងប្រឈមមុខ រួមទាំងការរឹត ត្បិតលើសេរីភាពសាសនា ឬជំនឿ ការបង្ក្រាបការបញ្ចេញមតិ ការបាត់បង់ដីដូនតា ការរិចរិលបរិស្ថាននៅក្នុងតំបន់ដែនដីកម្ពុជាក្រោម ការគំរាមកំហែងដល់អត្តសញ្ញាណជនជាតិដើម និងការគំរាមកំហែងឆ្លងដែន ពីរបបអាណានិគមយួន យើងខ្ញុំប្តេជ្ញាថានឹងបន្តពង្រឹងចលនាតស៊ូជាសកលរបស់យើងដោយសាមគ្គីភាព ធ្វើការតស៊ូមតិដោយសន្តិវិធី និងធ្វើសកម្មភាពដែលប្រកបដោយអត្ថន័យសម្រាប់ប្រជាជាតិរបស់យើង ។
អាស្រ័យហេតុនេះ យើងខ្ញុំបានចេញសេចក្ដីសម្រេច ដូចតទៅ៖

✅១. ពង្រឹងនូវសាមគ្គីភាពជាសកល
យើងសូមបញ្ជាក់ជាថ្មីថា កម្លាំងនៃចលនាតស៊ូរបស់ខ្មែរក្រោម ស្ថិតនៅក្នុងសាមគ្គីភាពជាសកល ក្នុងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាព ។ យើងសូមសន្យាថា នឹងធ្វើការជាមួយគ្នានៅក្នុងចំណោមមនុស្សគ្រប់វ័យ គ្រប់ឋានានុក្រម តំបន់ និងប្រទេសនានា ដោយការគោរពគ្នាទៅវិញទៅមក ការទទួលខុសត្រូវរួមគ្នា និងឈរលើចក្ខុវិស័យរួមគ្នា ។

✅២. បន្តការតស៊ូមតិលើឆាកអន្តរជាតិដោយសន្តិវិធី
យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ចំពោះការតស៊ូមតិដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ និងការចូលរួមជាមួយនឹងអង្គការសហប្រជាជាតិ (UN) រដ្ឋាភិបាលប្រជាធិបតេយ្យ ស្ថាប័នតំបន់ និងអង្គការសង្គមស៊ីវិល ដើម្បីលើកកម្ពស់សិទ្ធិរបស់ខ្មែរក្រោម ។

✅៣. ការពារសិទ្ធិមនុស្សជាមូលដ្ឋាន
យើងសូមអំពាវនាវឱ្យមានការការពារសិទ្ធិជាមូលដ្ឋានរបស់ខ្មែរក្រោម រួមទាំងសេរីភាពសាសនា ឬជំនឿ ការបញ្ចេញមតិ និងការជួបជុំគ្នាដោយសន្តិវិធី សិទ្ធិរក្សាវប្បធម៌ និងភាសា សិទ្ធិដីធ្លី និងសិទ្ធិរបស់ជនជាតិដើម ក្នុងការរក្សា និងពង្រឹងអត្តសញ្ញាណជាតិ និងស្ថាប័នរបស់ខ្លួន ។

✅៤. បន្តទាមទារឲ្យរបបយួនដោះលែងខ្មែរក្រោម
យើងនៅតែបន្តចលនាអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវព្រះសង្ឃ ពលរដ្ឋខ្មែរក្រោមទាំងអស់ ដែលរបបយួនចាប់ដាក់គុក ឬធ្វើទុក្ខបុកម្នេញ ដោយសារតែការអនុវត្ត និងប្រើប្រាស់នូវសិទ្ធិមនុស្សជាមូលដ្ឋានរបស់ខ្លួនដោយសន្តិវិធី ។

✅៥. ការពារអត្តសញ្ញាណជនជាតិដើម
យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិរក្សភាសា វប្បធម៌ ប្រពៃណី ប្រវត្តិ សាស្ត្រ និងបេតិកភណ្ឌព្រះពុទ្ធសាសនាថេរវាទនៃពលរដ្ឋខ្មែរក្រោម និងអប់រំមនុស្សជំនាន់ក្រោយអំពីអត្តសញ្ញាណជាតិ និងការទទួលខុសត្រូវរបស់ខ្លួនចំពោះវាសនាជាតិ ។

✅៦. ផ្តល់សិទ្ធិអំណាចដល់ខ្មែរក្រោមគ្រប់រូប
យើងទទួលស្គាល់ថា បុព្វហេតុតស៊ូយូរអង្វែងរបស់យើង មិនមែនជាការពឹងផ្អែកលើបន្ទុករបស់ មេដឹកនាំរូបណាតែម្នាក់ឯងនោះទេ ។ ពលរដ្ឋខ្មែរក្រោមគ្រប់រូបអាចចូលរួមចំណែកតាមរយៈការតស៊ូមតិ ការអប់រំ ផ្ដល់ជាជំនួយដល់ប្រជាជននៅក្នុងភូមិស្រុក តាមរយៈជំនាញវិជ្ជាជីវៈ ហិរញ្ញវត្ថុ ការចូលរួមរបស់យុវជន ឬការយល់ដឹងជាសាធារណៈ ជាដើម ។ យើងសូមលើកទឹកចិត្តសមាជិកម្នាក់ៗ នៃពលេរដ្ឋខ្មែរក្រោម ឱ្យមានការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអភិវឌ្ឍជាតិរបស់យើង ឲ្យកាន់ តែប្រសើរ និងថ្លៃថ្នូរឡើង ។

✅៧. បណ្ដុះបណ្ដាលមនុស្សសម្រាប់បន្តវេន
យើងប្តេជ្ញាថានឹងបន្តបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំរបស់យុវជន តាមរយៈការផ្តល់ឱកាសឲ្យពួកគាត់អភិវឌ្ឍខ្លួន បង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលជាតម្រូវចាំបាច់របស់ជាតិ ដើម្បីបន្តការ តស៊ូមតិដោយសន្តិវិធីយូរអង្វែងរបស់យើង សម្រាប់មនុស្សជំនាន់ក្រោយ ។

✅៨. ពង្រីកភាពជាដៃគូអន្តរជាតិ
យើងនឹងបន្តកសាងភាពជាដៃគូស្ថាបនាជាមួយអង្គការជនជាតិដើម អ្នកការពារសិទ្ធិមនុស្ស ស្ថាប័ន សិក្សា រដ្ឋាភិបាល និងអង្គការអន្តរជាតិ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរក្រោម ។

✅៩. ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព
ដោយទទួលស្គាល់ថា បញ្ហាប្រឈមផ្នែកបរិស្ថានធ្ងន់ធ្ងរនៅដែនដីកម្ពុជាក្រោម យើងនឹងបន្តតស៊ូមតិសម្រាប់ការចូលរួមដ៏មានអត្ថន័យរបស់ខ្មែរក្រោមក្នុងការសម្រេចចិត្តដែលប៉ះពាល់ដល់ដីដូនតា និងធន ធានធម្មជាតិរបស់យើង និងសម្រាប់គោលនយោបាយអភិវឌ្ឍន៍ដែលគោរពសិទ្ធិជនជាតិដើម ។

✅១០. ពង្រឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យកាន់តែរឹងមាំ
យើងប្តេជ្ញាថា និងរួមគ្នាពង្រឹងចលនាតស៊ូ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ឲ្យកាន់តែរឹងមាំ តាម រយៈតម្លាភាព ការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ ដែលមានទំនួលខុសត្រូវខ្ពស់ ពង្រីកសមាជិកភាព និងការចូលរួមកាន់តែច្រើននៅតាមសាខា និងសមាជិកម្នាក់ៗនៅក្នុងពិភពលោក ដើម្បីរក្សានូវនិរន្តរភាពកម្លាំង គាំទ្រដល់ចលនាតស៊ូរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

📋[ការប្តេជ្ញាចិត្តរបស់យើង]
ក្នុងនាមជាអ្នកតំណាងនៃមហាសន្និបាតនេះ យើងខ្ញុំសូមប្ដេជ្ញាចិត្តថា នឹងចូលរួមចំណែកទៅតាមសមត្ថភាព និងកាលៈទេសៈរបស់យើង ។ យើងទទួលស្គាល់ថា អនាគតរបស់ខ្មែរក្រោម មិនត្រឹមតែអាស្រ័យទៅលើថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យទៅលើការលះបង់ សាមគ្គីភាព និងសកម្មភាពនាំឲ្យផ្លាស់ប្ដូរពីសមាជិកពលរដ្ឋខ្មែរក្រោមគ្រប់រូបនៅក្នុងពិភពលោក ផងដែរ ។
យើងខ្ញុំសូមប្តេជ្ញាចិត្តថា នឹងបន្តរក្សាគោលជំហរសាមគ្គីភាពជាមួយប្រជាពលរដ្ឋគ្រប់រូប និងបន្តកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធី ដើម្បីលើកកម្ពស់យុត្តិធម៌ ការពារអត្តសញ្ញាណជាតិ សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត នៃប្រជាជាតិខ្មែរក្រោមឲ្យកាន់តែប្រសើរឡើង ៕

រូបថត 4,905 22 88 3 2026-07-20
214 💙💛❤️មហាសន្និបាតពិភពលោក 🌍 លើកទី ១២ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី ១៩ ខែកក្កដា បន្ទាប់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ បានធ្វើដំណើរមកពីប្រទេសនានា ទូទាំងពិភពលោក ចូលរួមប្រជុំ អស់រយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៧, ១៨ និង ១៩ ខែកក្កដា ដើម្បីពីភាក្សា🗣️និងស្វែងរកយុទ្ធសាស្ត្រផ្សេងៗ សម្រាប់ការតស៊ូយូរអង្វែងនៅលើឆាកអន្តរជាតិ ក្នុងការការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
រូបថត 3,787 22 82 5 2026-07-19
215 ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាលេខាធិការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម 🎤ថ្លែងនៅក្នុង មហាសន្និបាតពិភពលោក 🌍 លើកទី ១២ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោមថ្ងៃទី ១៩ ខែកក្កដា ។
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
វីដេអូ 6,540 43 277 11 2026-07-19
216 មតិចាប់អារម្មណ៍របស់ប្រតិភូ សហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសកាណាដា សហរដ្ឋអាមេរិក និងអូស្ត្រាលី ចូលរួម មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ ។
💙Voice of Kampuchea Krom – VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation
វីដេអូ 14,844 291 1,858 77 2026-07-19
217 គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិថ្មី ពី ២០២៦ ដល់ ២០៣០ វីដេអូ 13,543 142 624 52 2026-07-19
218 លោក តាំង សារៈ ថ្លែងនៅក្នុង មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម វីដេអូ 6,793 41 335 15 2026-07-18
219 ថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចាប់ផ្ដើមធ្វើដំណើរមកដល់ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ជាបណ្ដើរៗ ថ្ងៃទី ១៧ ខែកក្កដា ដើម្បីចូលរួម មហាសន្និតបាតពិភពលោក លើកទី ១២ ។
———-
🎤មហាសន្និបាតពិភពលោក 🌍 លើកទី ១២ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) នឹងរៀបចំ នៅថ្ងៃទី ១៨ និង ១៩ ខែកក្កដា ឆ្នាំ ២០២៦ ស្អែកនេះ ។

Voice of Kampuchea Krom – VOKK
Khmers Kampuchea-Krom Federation
The Prey Nokor News

រូបថត 5,918 23 141 3 2026-07-17
220 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ រូបថត 2,382 9 59 0 2026-07-14
221 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ រូបថត 1,633 3 37 1 2026-07-14
222 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ រូបថត 1,250 2 23 2 2026-07-14
223 លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម រំឭកអំពី 📣 កិច្ចអន្តរាគមន៍របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ទៅសហគមន៍អន្តរជាតិ ករណីរបបអាណានិគមយួន ចាប់អ្នកស្រី ចូវ ធី ទៀង ជាពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង នៃដែនដី #កម្ពុជាក្រោម 🌍 នាពេលថ្មីៗនេះ ។
……………………………………..
🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈកម្មវិធីផសាយរបស់យើង៖
✅Voice of Kampuchea Krom – VOKK
✅Khmers Kampuchea-Krom Federation
✅The Prey Nokor News
វីដេអូ 13,437 259 692 58 2026-07-12
224 🗣️លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម ជម្រាបអំពីសកម្មភាពតស៊ូមតិ 📣 លើឆាកអន្តេរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោម នៅដែនដី #កម្ពុជាក្រោម 🌍 ។
……………………………………..
🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈកម្មវិធីផសាយរបស់យើង៖
✅Voice of Kampuchea Krom – VOKK
✅Khmers Kampuchea-Krom Federation
✅The Prey Nokor News
វីដេអូ 3,994 39 194 16 2026-07-12
225 #បទសម្ភាសន៍ អំពីមហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី ១៨ និង ១៩ ខែកក្កដា ឆ្នាំ ២០២៦ ។
————————
លោក ថាច់ វឿង នៃ #សំឡេងកម្ពុជាក្រោម (VOKK) សម្ភាសន៍ លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អំពី មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងរៀបចំ នៅថ្ងៃទី ១៨ និង ១៩ ខែកក្កដា ខាងមុខនេះ នៅរដ្ឋធានី Washington ឌ៊ីស៊ី សហរដ្ឋអាមេរិក នាពេលខាងមុខនេះ ។
……………………………………..
🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈកម្មវិធីផសាយរបស់យើង៖
✅Voice of Kampuchea Krom – VOKK
✅Voice of Kampuchea Krom – VOKK
✅The Prey Nokor News
វីដេអូ 6,113 82 338 29 2026-07-12
226 🥇សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបិទបញ្ជីសៀវភៅ "ក្រាំងមាសកត់ត្រា" នៅក្នុង មហាសន្និបាត លើកទី ១២ នាថ្ងៃទី ១៩ ខែកក្កដា ខាងមុខនេះ បន្ទាប់ពីបានទូទាត់សងផ្ដាច់ទាំងស្រុង នូវការចំណាយផ្សេងៗ ។
————————–
ដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
————————–
🗓️ថ្ងៃពុធ ២ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព. ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៥ ខែមករា គ. ស. ២០២៥ ជាថ្ងៃនក្ខត្តឫក្ស ប្រកបដោយសេរីសួស្ដីជ័យមង្គលបវរល្អប្រសើរ #សហព័ន្ធខ្មែរកម្ពុជាក្រោម តំណាងដោយ លោក សឺន ហួរ ជាអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះហត្ថលេខា (សងផ្ដាច់ថ្លៃ) ទិញអគារមួយខ្នងតម្លៃ $280,000.00 (ម្ភៃប្រាំបីម៉ឺនដុល្លារសហរដ្ឋអាមេរិក) នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក សម្រាប់ធ្វើជា ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ពេលបានជាកម្មសិទ្ធិ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើការជួសជុល និងកែលម្អឡើងវិញ ទាំងខាងក្នុង និងខាងក្រៅ មានក្រាលទីធ្លាខាងមុខ និងចាក់កៅស៊ូផ្លូវចូល និងចំណាយលើថ្លៃបែបបទទិញអគារជាដើម ត្រូវចំណាយអស់ប្រមាណ $80,000.00 (ប្រាំបីម៉ឺនដុល្លារសហរដ្ឋអាមេរិក) ថែមទៀត ។ ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចំណាយជាង $10,000.00 (មួយមឺនដុល្លារសហរដ្ឋអាមេរិក) លើថ្លៃដឹកជញ្ជូន និងកសាងរូបសំណាកស្ពាន់ នៃ វីរបុរសជាតិនៅដែនដីកម្ពុជាក្រោម ឧកញ៉ា សឺន គុយ សម្រាប់តាំងនៅមុខទីស្នាក់ការ ដើម្បីគោរពបូជា និងធ្វើជានិមិត្តរូប នៃការតស៊ូយូរអង្វែងរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងបុព្វហេតុសិទ្ធិ «សម្រេចវាសនាខ្លួនដោយខ្លួនឯង» នៃប្រជាជាតិ #ខ្មែរក្រោម ។ ដូច្នេះ សរុបចំណាយលើថ្លៃទិញ ជួសជុលទីស្នាក់ការ និងរូបសំណាក ឧកញ៉ា សឺន គុយ អស់ប្រមាណជាង $370,000.00 (សាមសិបប្រាំពីរម៉ឺនដុល្លារសហរដ្ឋអាមេរិក) ។

ថវិកាទាំងអស់ខាងលើ បានមកពីថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម ទូទាំងពិភពលោក ដែលបានរួបរួមសាមគ្គីគ្នាលះបង់នូវថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភគាំទ្រដល់ការទិញ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យបានសម្រេចជាស្ថាពរ និងជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងប្រវត្តិនៃការតស៊ូរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ក្នុងរយៈពេលមិនដល់ពីរឆ្នាំផង មានថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងពិភពលោក បានចូលរួមឧបត្ថម្ភថវិកាប្រមាណជាង $370,000.00 ក្នុងនោះ មានព្រះសង្ឃ និងពល រដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមចូលរួមឧបត្ថម្ភផងដែរ ។

💙💛❤️ការណ៍នេះ បង្ហាញឲ្យឃើញថា ស្មារតីរបស់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន 🌍 នៅតែបន្តគាំទ្រ និងជឿជាក់លើគោលការណ៍តស៊ូរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងបុព្វហេតុរក្សាការពារនូវសេរីភាពសិទ្ធិជាមូលដ្ឋាន យុត្តិធម៌ និង «សម្រេចវាសនាខ្លួនដោយខ្លួនឯង» នៃប្រជាជាតិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម កាន់តែច្រើនកុះករជាងមុន ព្រោះពួកគាត់មើលឃើញថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាតស៊ូ «ធ្វើសកម្មភាពតស៊ូមតិពិត» នៅលើឆាកអន្តរជាតិ នាំមកនូវ «លទ្ធផលជាក់ស្ដែង» ក្នុងការផ្លាស់ប្ដូរអនាគតនៃប្រជាជាតិខ្មែរក្រោមឲ្យកាន់តែប្រសើរថ្លៃថ្លាជាងមុន ។

✍ព័ត៌មានលម្អិត ដូចជា បញ្ជីរាយនាមសប្បុរសជន ចំនួនថវិកាដែលសប្បុរសជនគ្រប់រូប បានឧបត្ថម្ភ និងការចំណាយផ្សេងៗទៅលើ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម មាននៅ ក្នុង 📘"ក្រាំងមាសកត់ត្រា" នេះ ។ នាមរបស់ព្រះសង្ឃ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម អ្នកដែលបានឧបត្ថម្ភ ត្រូវបានកត់ត្រាជាប់ជារៀងរហូត នៅក្នុង "ក្រាំងមាសកត់ត្រា" ជាប្រវត្តិសាស្ត្រ នៃ ដំណើរតស៊ូ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងបុព្វហេតុ នាំមកនូវ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៃប្រជាជាតិខ្មែរក្រោម ដែលកំពុងតែរស់នៅក្រោមនឹមអាណានិគមយួន សព្វថ្ងៃ ៕

🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈការផ្សាយរបស់យើង៖
✅Voice of Kampuchea Krom – VOKK
✅The Prey Nokor News
✅Khmers Kampuchea-Krom Federation

រូបថត 3,340 19 112 9 2026-07-10
227 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ រូបថត 2,766 11 75 11 2026-07-08
228 អ្នកស្រី ស យូណា ជាអនុប្រធាន "យុវជនសម័យថ្មីដើម្បីសេរីភាព" នៅប្រទេសកូរ៉េខាងត្បូង 📣 ថ្លែងនៅពិធីរំឭកខួប ៧៧ ឆ្នាំ នៃដែនដី 🌍#កម្ពុជាក្រោម នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩- ៤ មិថុនា ២០២៦) និងពិធីប្រកួតបាលទាត់ដណ្ដើមពានរង្វាន់ ឧកញ៉ា សឺន គុយ 🏆 ដែលរៀបចំនៅថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ទីក្រុងក្វាងជូ ខេត្តឆនឡាណាំដូ នៃសាធារណរដ្ឋកូរ៉េ ។
🔎តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោមពីយើងខ្ញុំតាមរយ៖
✅Voice of Kampuchea Krom – VOKK
✅Khmers Kampuchea-Krom Federation
✅The Prey Nokor News
វីដេអូ 8,980 120 775 24 2026-07-06
229 អ្នកស្រី ឡេង ចិន្តា ជាប្រធាន "សមាគមបេះដូងខ្មែរ" ថ្លែងនៅពិធីរំឭកខួប ៧៧ ឆ្នាំ នៃដែនដី 🌍#កម្ពុជាក្រោម នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩- ៤ មិថុនា ២០២៦) និងពិធីប្រកួតបាលទាត់ដណ្ដើមពានរង្វាន់ ឧកញ៉ា សឺន គុយ 🏆 ដែលរៀបចំនៅថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ទីក្រុងក្វាងជូ ខេត្តឆនឡាណាំដូ នៃសាធារណរដ្ឋកូរ៉េ ។
🔎តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោមពីយើងខ្ញុំតាមរយ៖
✅Voice of Kampuchea Krom – VOKK
វីដេអូ 21,727 508 2,092 109 2026-07-05
230 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ រូបថត 2,466 10 68 8 2026-07-01
231 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ រូបថត 2,166 6 55 5 2026-07-01
232 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦
—————————
🏠លោក Kim Boran និងអ្នកស្រី Thach Thi San នៅប្រទេសថៃ បានឧបត្ថម្ភថវិកាសម្រាប់ជួយ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ចំនួន ១០០០ បាតថៃ និង ១០$ សហរដ្ឋអាមេរិក ។

📋សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២៥ គ្រួសារលោកបានឧបត្ថមចំនួន ១០០$ សហរដ្ឋអាមេរិក ម្ដងរួចមកហើយ ។

រូបថត 1,648 6 36 4 2026-07-01
233 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ រូបថត 1,773 8 41 4 2026-07-01
234 🎤លោក ចាង សុង-គី ប្រធានការិយាល័យ នៃមជ្ឈមណ្ឌលគាំពារសុខុមាលភាពជនបរទេសក្វាងជូ ថ្លែងនៅពិធីរំឭកខួប ៧៧ ឆ្នាំ នៃដែនដី 🌍#កម្ពុជាក្រោម នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩- ៤ មិថុនា ២០២៦) និងពិធីប្រកួតដណ្ដើមពានរង្វាន់ ឧកញ៉ា សឺន គុយ 🏆 ដែលរៀបចំនៅថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ទីក្រុងក្វាងជូ ខេត្តឆនឡាណាំដូ នៃសាធារណរដ្ឋកូរ៉េ ។
🗞️តាមដានព័ត៌មានស្ដីពីកម្ពុជាក្រោមពីយើងខ្ញុំតាមរយ:
✅Voice of Kampuchea Krom – VOKK
វីដេអូ 5,167 7 219 18 2026-06-16
235 🎤 អ្នកស្រី ជូ អ៊ុន ជាប្រធានមូលនិធិវប្បធម៌ និងសិទ្ធិមនុស្សអាស៊ី ថ្លែងនៅពិធីរំឭកខួប ៧៧ ឆ្នាំ នៃដែនដី 🌍#កម្ពុជាក្រោម នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩- ៤ មិថុនា ២០២៦) និងពិធីប្រកួតដណ្ដើមពានរង្វាន់ ឧកញ៉ា សឺន គុយ 🏆 ដែលរៀបចំនៅថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ទីក្រុងក្វាងជូ ខេត្តឆនឡាណាំដូ នៃសាធារណរដ្ឋកូរ៉េ ។
🗞️តាមដានព័ត៌មានស្ដីពីកម្ពុជាក្រោមពីយើងខ្ញុំតាមរយ:
✅Voice of Kampuchea Krom – VOKK
✅The Prey Nokor News
✅Khmers Kampuchea-Krom Federation
វីដេអូ 7,694 48 545 10 2026-06-16
236 🎤អ្នកស្រី សរ ជី វ៉ុន ជា «ប្រធានអង្គការ ពិភពលោកសន្តិភាពដ៏ស្រស់ស្អាត» ថ្លែងនៅពិធីរំឭកខួប ៧៧ ឆ្នាំ នៃដែនដី 🌍#កម្ពុជាក្រោម នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩- ៤ មិថុនា ២០២៦) និងពិធីប្រកួតដណ្ដើមពានរង្វាន់ ឧកញ៉ា សឺន គុយ 🏆 ដែលរៀបចំនៅថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ទីក្រុងក្វាងជូ ខេត្តឆនឡាណាំដូ នៃសាធារណរដ្ឋកូរ៉េ ។
🗞️តាមដានព័ត៌មានស្ដីពីកម្ពុជាក្រោមពីយើងខ្ញុំតាមរយ:
✅Voice of Kampuchea Krom – VOKK
✅The Prey Nokor News
វីដេអូ 19,768 197 1,954 44 2026-06-16
237 🎤លោក លោក អ៊ីម យុន ស៊ុប (임윤섭-Im Yun-seop) ជាប្រធាន «គណៈកម្មការយុវជនមជ្ឈមណ្ឌលសមាគម ៤.១៩» (4.19 정신계승연맹) ថ្លែងនៅពិធីរំឭកខួប ៧៧ ឆ្នាំ នៃដែនដី 🌍#កម្ពុជាក្រោម នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩- ៤ មិថុនា ២០២៦) និងពិធីប្រកួតដណ្ដើមពានរង្វាន់ ឧកញ៉ា សឺន គុយ 🏆 ដែលរៀបចំនៅថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ទីក្រុងក្វាងជូ ខេត្តឆនឡាណាំដូ នៃសាធារណរដ្ឋកូរ៉េ ។
🗞️តាមដានព័ត៌មានស្ដីពីកម្ពុជាក្រោមពីយើងខ្ញុំតាមរយ:
✅Voice of Kampuchea Krom – VOKK
✅The Prey Nokor News
✅Khmers Kampuchea-Krom Federation
វីដេអូ 8,037 89 584 21 2026-06-16
238 #កម្រងរូបថត ពិធីរំឭកខួប ៧៧ ឆ្នាំ នៃដែនដី #កម្ពុជាក្រោម នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩- ៤ មិថុនា ២០២៦) ដែលរៀបចំដោយ សមាគមខ្មែរក្រោមរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ រូបថត 2,210 5 60 8 2026-06-16
239 #កម្រងរូបថត ពិធីរំឭកខួប ៧៧ ឆ្នាំ នៃដែនដី #កម្ពុជាក្រោម នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩- ៤ មិថុនា ២០២៦) និងពិធីប្រកួតដណ្ដើមពានរង្វាន់ ឧកញ៉ា សឺន គុយ 🏆 ដែលរៀបចំនៅថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ទីក្រុងក្វាងជូ ខេត្តឆនឡាណាំដូ នៃសាធារណរដ្ឋកូរ៉េ ។ រូបថត📸 @thortleng រូបថត 5,517 36 220 12 2026-06-16
240 ព្រះសង្ឃថ្លែងនៅក្នុងពិធីខួប ៧៧ ឆ្នាំ កម្ពុជាក្រោម នៅក្រោមអាណានិគមយួន វីដេអូ 4,989 24 244 10 2026-06-14
241 ពិធីដង្ហែ 🏆 ពានរង្វាន់បាលទាត់ ឧកញ៉ា សឺន គុយ នៅក្នុងពិធីរំឭកខួប ៧៧ ឆ្នាំ នៃដែនដី #កម្ពុជាក្រោម នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩- ៤ មិថុនា ២០២៦) ដែលរៀបចំនៅថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា នាទីក្រុងក្វាងជូ ខេត្តឆនឡាណាំដូ នៃសាធារណរដ្ឋកូរ៉េ 🇰🇷 ។ វីដេអូ 7,988 53 568 27 2026-06-14
242 សេចក្ដីថ្លែងការណ៍ វីដេអូ 39,237 821 2,952 135 2026-06-14
243 លោក លួន វិបុល ជាប្រធាន សមាគមប្រជាធិបតេយ្យខ្មែរក្វាងជូ អំពាវនាវដល់ពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ 🇰🇷 ចូលរួមពិធីរំឭកខួប ៧៧ ឆ្នាំ នៃដែនដី #កម្ពុជាក្រោម នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩- ៤ មិថុនា ២០២៦) នៅថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ស្អែកនេះ ។ វីដេអូ 13,160 126 976 55 2026-06-13
244 📣សេចក្ដីថ្លែងការណ៍របស់ #សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) អាននៅប្រទេសបារាំង សហរដ្ឋអាមេរិក និងកម្ពុជា នៅក្នុងពិធីរំឭកខួប ៧៧ ឆ្នាំ 🌍កម្ពុជាក្រោម នៅក្រោមអាណានិគម (៤ មិថុនា ១៩៤៩ – ៤ មថុនា ២០២៦) ។ សេចក្ដីថ្លែងការណ៍នេះ ក៏មានអាន នៅប្រទេសអូស្ត្រាលី និងកាណាដា ផងដែរ ។ វីដេអូ 7,965 75 537 68 2026-06-10
245 ព្រះតេជព្រះគុណ ព្រះមហាថេរ ធម្មសទ្ធោ កាន សុផានណារិទ្ធ ជាព្រះប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ថ្លែងនៅក្នុងពិធីខួប ៧៧ ឆ្នាំ កម្ពុជាក្រោម 🌍 នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២៦) រៀបចំដោយ សាខា #សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Bernardino រដ្ឋ California សហរដ្ឋអាមេរិក អំពី ទីស្នាក់ការ 🏠 សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី ។ វីដេអូ 2,142 36 226 8 2026-06-09
246 លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) ថ្លែងនៅក្នុងពិធីខួប ៧៧ ឆ្នាំ កម្ពុជាក្រោម 🌍 នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២៦) រៀបចំដោយ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Bernardino រដ្ឋ California សហរដ្ឋអាមេរិក អំពីសកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ វីដេអូ 7,366 71 573 42 2026-06-08
247 សមាគមខ្មែរក្រោមរដ្ឋផ្លរិដា នឹងរៀបចំពិធីខួប ៧៧ កម្ពុជាក្រោម 🌍នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២៦) នៅថ្ងៃទី ១៣ ខែមិថុនា ខាងមុខនេះ ។ រូបថត 1,504 4 17 0 2026-06-08
248 🎖️ពិធីជូនបណ្ណ "ក្រាំងមាសកត់ត្រា" ដល់ព្រះសង្ឃ គណៈកម្មការ និងបរិស័ទវត្តរតនគិរីវង្ស នៅទីក្រុង San Bernardino រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ ។
រូបថត📸 Preicheakoeun Thach
រូបថត 3,155 15 54 6 2026-06-08
249 #កម្រងរូបថត ពិធីរំឭកខួប ៧៧​ ឆ្នាំ នៃទិវាកម្ពុជាក្រោម 🌍 នៅក្រោមអាណានិគមយួន (៤ មុថុនា ១៩៤៩ – ៤ មិថុនា ២០២៦) រៀបចំដោយ
សាខា #សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Bernardino រដ្ឋ California សហរដ្ឋអាមេរិក នៅក្នុងបរិវេណវត្តនគរខ្មែរ ថ្ងៃអាទិត្យ ទី ៧ ខែមិថុនា ឆ្នាំ ២០២៦ ។

រូបថត📸 Preicheakoeun Thach

🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោមរបស់យើងខ្ញុំ តាមរយៈបណ្ដាញផ្សព្វផ្សាយ៖

✅Voice of Kampuchea Krom – VOKK
✅The Prey Nokor News
✅Khmers Kampuchea-Krom Federation

រូបថត 34,116 153 1,181 86 2026-06-08
250 🎤 សេចក្ដីថ្លែងការណ៍ របស់ #សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) ក្នុងទិវាគម្រប់ ៧៧ ឆ្នាំ នៃ ដែនដី #កម្ពុជាក្រោម 🌍 នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២៦) ។
👇សូមអានសេចក្ដីថ្លែងការណ៍ទាំងស្រុងនៅក្នុងខ្ទង់ខមមិនខាងក្រោម ។
តាមដានព័ត៌មានស្ដីពីដែនដីកម្ពុជាក្រោមពីយើងខ្ញុំតាមរយៈ៖
✅The Prey Nokor News
✅Voice of Kampuchea Krom – VOKK
វីដេអូ 626,318 12,494 42,490 1,177 2026-06-05
251 🎤 សេចក្ដីថ្លែងការណ៍ របស់ #សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) ក្នុងទិវាគម្រប់ ៧៧ ឆ្នាំ នៃ ដែនដី #កម្ពុជាក្រោម 🌍 នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២៦) ។

👇សូមអានសេចក្ដីថ្លែងការណ៍ទាំងស្រុងនៅក្នុងខ្ទង់ខមមិនខាក្រោម ។

តាមដានព័ត៌មានស្ដីពីដែនដីកម្ពុជាក្រោមពីយើងខ្ញុំតាមរយៈ៖

✅The Prey Nokor News
✅Voice of Kampuchea Krom – VOKK

រូបថត 15,752 88 607 46 2026-06-03
252 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ រូបថត 1,650 3 42 5 2026-06-01
253 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ រូបថត 1,575 4 41 5 2026-06-01
254 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ រូបថត 1,451 2 43 4 2026-06-01
255 សេចក្ដីជូនដំណឹងស្ដីពីពិធីរំឭកខួប ៧៧ ឆ្នាំ នៃដែនដី #កម្ពុជាក្រោម 🌍 នៅក្រោមអាណានិគមយួន (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២៦) ដែលនឹងរៀបចំដោយ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) និង សមាគមខ្មែរក្រោម នៅទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក ។

🔎តាមដានព័ត៌មានពីស្ដីពីដែនដីកម្ពុជាក្រោមពីយើងខ្ញុំតាមរយៈ៖
✅The Prey Nokor News
✅Voice of Kampuchea Krom – VOKK

រូបថត 4,036 18 117 2 2026-05-31
256 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ រូបថត 1,853 2 60 11 2026-05-31
257 ហេតុអ្វីបារាំងផ្ទេរដែនដី #កម្ពុជាក្រោម 🌍ឲ្យទៅរបបយួន បន្តធ្វើអាណានិគមលើពលរដ្ឋខ្មែរក្រោម?
លោក #ថាច់ប្រីជាគឿន l Preicheakoeun Thach នៃ #សំឡេងកម្ពុជាក្រោម l Voice of Kampuchea Krom – VOKK រាយការណ៍អំពីព្រឹត្តិការណ៍📘ប្រវត្តិសាស្រ្តនេះ ដូចតទៅ៖
វីដេអូ 531,275 7,680 26,612 718 2026-05-30
258 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ រូបថត 2,168 9 47 3 2026-05-28
259 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ រូបថត 2,417 8 57 3 2026-05-28
260 🎧#ចម្រៀង "សឺន គុយ ឧកញ៉ាមហាបុរស"
✍️ និពន្ធដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
✅Voice of Kampuchea Krom – VOKK
✅Khmers Kampuchea-Krom Federation
✅The Prey Nokor News
វីដេអូ 7,913 116 787 37 2026-05-27
261 Logo មានចំណងជើងថា៖🎗️៧៧ ឆ្នាំនៅក្រោមរបបអាណានិគមនិគមយួន 💪🌎 ភាពគង់វង្ស និងការតស៊ូមតិដើម្បីសិទ្ធិ នៃប្រជាជាតិ #ខ្មែរក្រោម ។ Logo នេះធ្វើឡើង សម្រាប់ផ្សព្វផ្សាយនៅក្នុងពិធីគម្រប់ ៧៧ ឆ្នាំ រំឭកដល់ទិវាបារាំងបានផ្ទេរដែនដីកម្ពុជាក្រោម ឲ្យទៅរបបយួន បន្តធ្វើអាណានិគមលើពលរដ្ឋខ្មែរក្រោម ដែលនឹងរៀបចំដោយ អង្គការសមាគម និង សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក នៅថ្ងៃទី ៤ ខែមិថុនា ខាងមុខនេះ ។

Logo រចនាដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach

🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម៖

✅Khmers Kampuchea-Krom Federation
✅Voice of Kampuchea Krom – VOKK
✅The Prey Nokor News

រូបថត 319,705 813 8,330 348 2026-05-27
262 🌍មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ១៨ និង ១៩ ខែកក្កដា ឆ្នាំ ២០២៦ ។🌺 រូបថត 11,207 43 286 12 2026-05-21
263 🗒️របៀបវារៈ នៃ មហាសន្និបាត លើកទី ១២ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងរៀបចំនៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ១៨ និង ១៩ ខែកក្កដា ឆ្នាំ ២០២៦ ។🌍 វីដេអូ 18,854 164 1,334 37 2026-05-19
264 🎤លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមពិធីបុណ្យឈាបនកិច្ច (បូជាសព) កូនស្រីរបស់ លោក ឃោន នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ ។🌺
លោក លី ឃោន ជាអតីតប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។
វីដេអូ 10,217 89 798 42 2026-05-18
265 🎤បទសម្ភាសន៍៖ លោក ថាច់ វឿង សម្ភាសន៍ លោក ថាច់ ស៊ុនហ៊ាន ជាប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Bernnadino រដ្ឋ California សហរដ្ឋអាមេរិក អំពីការរៀបចំពិធីរំឭកគម្រប់ ៧៧ ឆ្នាំ ថ្ងៃ កម្ពុជាក្រោមនៅក្រោមអាណានិគមយួន ៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២៦ ។
តាមដានយើងនៅលើទំព័រ:
👉Voice of Kampuchea Krom – VOKK I #សំឡេងកម្ពុជាក្រោម
👉Khmers Kampuchea-Krom Federation I #សហព័ន្ធខ្មែរកម្ពុជាក្រោម
វីដេអូ 13,978 183 1,041 42 2026-05-18
266 🎤លោក ថាច់ វឿង នៃ សំឡេងកម្ពុជាក្រោម (VOKK) សម្ភាសន៍ លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អំពី 🙋‍♂️🙋‍♀️មហាសន្និបាត លើកទី ១២ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រៀមរៀបចំនៅទីស្នាក់ការ 🏠 របស់ខ្លួន នារដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី ១៨ និង ១៩ ខែកក្កដា ខាងមុខនេះ ។
…….
តាមដានព័ត៌មានផ្សេងៗពីកម្មវិធីផ្សាយរបស់យើង៖
👉Voice of Kampuchea Krom – VOKK I #សំឡេងកម្ពុជាក្រោម
👉Khmers Kampuchea-Krom Federation l #សហព័ន្ធខ្មែរកម្ពុជាក្រោម
វីដេអូ 19,538 495 1,673 80 2026-05-18
267 🎤មហាសន្និបាត លើកទី ១២ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម
🗓️សៅរ៍ – អាទិត្យ I ១៨ – ១៩ កក្កដា ២០២៦
——-
💙បូកសរុបសមិទ្ធផលកិច្ចការក្នុងអាណត្តិកាលចាស់ ៤ ឆ្នាំ ពី ២០២១ ដល់ ២០២៦ ។
💛បោះឆ្នោតជ្រើសរើស គណៈកម្មការនាយក អាណត្តិកាលថ្មី ៤ ឆ្នាំ ពី ២០២៦ ដល់ ២០៣០ ។
❤️ចេញផែនការអាណត្តិកាលថ្មី ៤ ឆ្នាំ ពី ២០២៦ ដល់ ២០៣០ ។
💙អបអរសាទរគម្រប់ ២៥ ឆ្នាំ KKF ចូលជាសមាជិក UNPO (១៥ កក្កដា ២០០១ – ១៥ កក្កដា ២០២៦) ។
💛អបអរសាទរគម្រប់ ១ ឆ្នាំ នៃការសម្ពោធ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
❤️អបអរសាទរគម្រប់ ៣០ ឆ្នាំ ថ្ងៃបង្កើត សហព័ន្ធខ្មែរកម្ពុជាក្រោម (៤ សីហា ១៩៩៦ – ៤ សីហា ២០២៦) ។

-រៀបចំនៅ-
🏠ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម
នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក

Khmers Kampuchea-Krom Federation
Voice of Kampuchea Krom – VOKK

រូបថត 11,264 31 257 6 2026-05-12
268 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ រូបថត 7,030 17 210 18 2026-05-11
269 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ រូបថត 7,655 19 207 9 2026-05-05
270 Joshua Cooper, Cooper UNion interviews KKF leaders, Hua Son, Chairman, and Moni Mau, 2nd Executive​ President of Khmers Kampuchea-Krom Federation regarding to the KKF's activities on the international stage for the rights to self-determination of indigenous people in Kampuchea Krom, and looking forward to the next level. វីដេអូ 2,163 26 67 6 2026-01-06
271 អាជ្ញាធរវៀតណាមចាប់ខ្លួនសកម្មជនខ្មែរក្រោមម្នាក់ទៀតដាក់ពន្ធនាគារក្រោយចែករំលែកព័ត៌មានរំលោភសិទ្ធិខ្មែរក្រោម វីដេអូ 613 0 79 1 2026-05-02
272 📣នាង Connie Hang ជាតំណាង #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ២៩ ខែមេសា បាន🗣️ថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ស្នើឲ្យអ្នកជំនាញអង្គការសហប្រជាជាជាតិ ជំរុញឲ្យប្រទេសវៀតណាម បើកសាលារៀនសាធារណៈសិក្សាតាមកម្មសិក្សាភាសាខ្មែរសុទ្ធ សម្រាប់ជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

🎤វេទិកាជនជាតិដើម #UNPFII កំពុងតែប្រជុំនៅក្នុងទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ ១ ខែឧសភា ឆ្នាំ ២០២៦ ពិភាក្សាផ្ដោតលើ “ការធានាសុខភាពរបស់ជនជាតិដើម និងបញ្ហាជម្លោះ” ។

💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) តែងតែបញ្ជូនតំណាងរបស់ខ្លួន ចូលប្រជុំដើម្បី 📘រាយការណ៍👂👀 សង្កេតការណ៍ និងថ្លែងការណ៍🗣️ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក (២២ ឆ្នាំ) ដើម្បីនាំយកបញ្ហាកង្វល់នានារបស់ជនជាតិដើមខ្មែរក្រោម ដែលត្រូវរបប យួ***ន រំលោភបំពាន ជិះជាន់ និងរំល***យពូជសាសន៍ ដោយវិធីត្រជាក់ ទៅលាតត្រដាងជម្រាបដល់សហគមន៍អន្តរជាតិបានជ្រាប ។

វីដេអូ 255,688 2,924 19,959 552 2026-05-01
273 BREAKING: អាជ្ញាធរវៀតណាម ចាប់ខ្លួនសកម្មជនខ្មែរក្រោមម្នាក់ទៀត ពីបទប្រើប្រាស់សេរីភាពបញ្ចេញមតិ
— អត្ថបទដោយ៖ ស៊ឺន ចែងចើន
អាជ្ញាធរវៀតណាម នៅខេត្តលង់ហោរ (វិញឡុង) ដែលពីមុនជាខេត្តព្រះត្រពាំង បានចាប់ខ្លួនសកម្មជនខ្មែរក្រោមម្នាក់ទៀត គឺលោក ថាច់ ចន្ត្រា (Thạch Chanh Tra) ក្រោមបទចោទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់សមត្ថកិច្ចនគរបាលខេត្តលង់ហោរ ចេញផ្សាយនៅថ្ងៃទី ២៩ ខែមេសា អាជ្ញាធរបានឃុំខ្លួនបណ្ដោះអាសន្នលោក ថាច់ ចន្ត្រា អាយុ ៥៣ ឆ្នាំ រស់នៅភូមិទ្រព្រះបាទ ខេត្តព្រះត្រពាំង (លង់ហោរ) ដើម្បីបើកការស៊ើបអង្កេត ។

អាជ្ញាធរវៀតណាម អះអាងថា លោក ថាច់ ចន្ត្រា បានប្រើប្រាស់បណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលពួកគេចាត់ទុកថា មិនពិត ព្រមទាំងចូលរួមពិភាក្សាអំពីបញ្ហានយោបាយ និងសាសនា ដែលរដ្ឋាភិបាលវៀតណាមចាត់ទុកថា ជាការបង្ខូចគោលនយោបាយរដ្ឋ និងបង្កការបែកបាក់សាមគ្គីភាពជាតិ ។

កន្លងមក អាជ្ញាធរវៀតណាម ធ្លាប់ចាប់ខ្លួន និងផ្ដន្ទាទោសសកម្មជនខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោមជាច្រើននាក់ ក្រោមបទចោទប្រហាក់ប្រហែលគ្នា ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសាសនា និងការទាមទារសិទ្ធិជនជាតិដើម ។

ក្នុងនោះ អាជ្ញាធរវៀតណាម បានចាប់ផ្សឹក និងដាក់ពន្ធនាគារព្រះសង្ឃខ្មែរក្រោមល្បីឈ្មោះជាច្រើនអង្គ ដូចជា ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ព្រះចៅអធិការវត្តប្រជុំពលមង្គលបុរី ហៅវត្តទ្រនំសេក និងព្រះតេជព្រះគុណ យឿង ខាយ ដែលជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមដ៏សកម្ម ជាដើម។ រីឯសកម្មជនខ្មែរក្រោមមួយចំនួនផ្សេងទៀត ក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គម ឬការតវ៉ាទាមទារសិទ្ធិសេរីភាពសាសនា និងសិទ្ធិដីធ្លី ។

អង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) តែងរិះគន់ជាបន្តបន្ទាប់ថា អាជ្ញាធរវៀតណាម ប្រើប្រាស់ច្បាប់សន្តិសុខ និងបទចោទពាក់ព័ន្ធនឹង «សន្តិសុខជាតិ» ឬ «រំលោភផលប្រយោជន៍រដ្ឋ» ដើម្បីបង្ក្រាបសំឡេងរិះគន់ និងសកម្មភាពរបស់ជនជាតិដើមខ្មែរក្រោម ។

ដោយឡែក រដ្ឋាភិបាលវៀតណាម តែងបដិសេធការចោទប្រកាន់ទាំងនេះ និងអះអាងថា ខ្លួនគោរពសិទ្ធិមនុស្ស និងសិទ្ធិសាសនារបស់ប្រជាពលរដ្ឋគ្រប់ជនជាតិ ស្របតាមច្បាប់វៀតណាម ៕

រូបថត 722,086 3,027 18,335 593 2026-04-28
274 📣លោក Kennedy Son ជាតំណាង #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី ២៧ ខែមេសា បាន🗣️ថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ស្នើឲ្យស្ថាប័នអង្គការសហប្រជាជាជាតិ រួមមាន UNESCO ឲ្យជួយការពារភាសា និងវប្បធម៌ របស់ជនជាតិដើមខ្មែរក្រោម និង UNDP ជួយបកប្រែសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ផ្សព្វផ្សាយ ដល់ជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម និងបដិសេធនូវអ្វីដែលរបបយ***ន ហៅពលរដ្ឋខ្មែរក្រោមថាជា "ជនជាតិភាគតិច" និងត្រូវតែចាត់ទុកខ្មែរក្រោមជា "ជនជាតិដើម" ។

🎤វេទិកាជនជាតិដើម #UNPFII កំពុងតែប្រជុំនៅក្នុងទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ ១ ខែឧសភា ឆ្នាំ ២០២៦ ពិភាក្សាផ្ដោតលើ “ការធានាសុខភាពរបស់ជនជាតិដើម និងបញ្ហាជម្លោះ” ។

💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) តែងតែបញ្ជូនតំណាងរបស់ខ្លួន ចូលប្រជុំដើម្បី 📘រាយការណ៍👂👀 សង្កេតការណ៍ និងថ្លែងការណ៍🗣️ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក (២២ ឆ្នាំ) ដើម្បីនាំយកបញ្ហាកង្វល់នានារបស់ជនជាតិដើមខ្មែរក្រោម ដែលត្រូវរបប យួ***ន រំលោភបំពាន ជិះជាន់ និងរំល***យពូជសាសន៍ ដោយវិធីត្រជាក់ ទៅលាតត្រដាងជម្រាបដល់សហគមន៍អន្តរជាតិបានជ្រាប ។

វីដេអូ 156,933 2,026 13,669 398 2026-04-27
275 តុលាការវៀតណាមកាត់ទោសសកម្មជនស្ត្រីខ្មែរក្រោមម្នាក់ឲ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ វីដេអូ 310 0 209 6 2026-04-24
276 តំណាងយុវជនខ្មែរក្រោម លើកបញ្ហាសិទ្ធិមនុស្សនៅវេទិកា UN ខណៈវៀតណាមបន្តផ្តន្ទាទោសសកម្មជនខ្មែរក្រោម វីដេអូ 320 0 44 6 2026-04-24
277 📣នាង Mary Son ជាតំណាង #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី ២២ ខែមេសា បាន🗣️ថ្លែងការណ៍លាតត្រដាងនៅក្នុង វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) អំពីករណីរបបអាណានិគម យ***ន ជិះជាន់ លើពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដូចជាការណីចាប់ព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្ស និងករណីថ្មីបំផុត ដែលអ្នកស្រី រដ្ឋ វ៉ារី នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង (Vinh Long) ទើបតែត្រូវតុលាការ យួ****នប្រកាសផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ចោទពីបទ "កេងចំណេញលើសិទ្ធិ និងលទ្ធិប្រជាជាធិបតេយ្យ" ។

🎤វេទិកាជនជាតិដើម #UNPFII កំពុងតែប្រជុំនៅក្នុងទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ ១ ខែឧសភា ឆ្នាំ ២០២៦ ពិភាក្សាផ្ដោតលើ “ការធានាសុខភាពរបស់ជនជាតិដើម និងបញ្ហាជម្លោះ” ។

💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) តែងតែបញ្ជូនតំណាងរបស់ខ្លួន ចូលប្រជុំដើម្បី 📘រាយការណ៍👂👀 សង្កេតការណ៍ និងថ្លែងការណ៍🗣️ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក (២២ ឆ្នាំ) ដើម្បីនាំយកបញ្ហាកង្វល់នានារបស់ជនជាតិដើមខ្មែរក្រោម ដែលត្រូវរបប យួ***ន រំលោភបំពាន ជិះជាន់ និងរំល***យពូជសាសន៍ ដោយវិធីត្រជាក់ ទៅលាតត្រដាងជម្រាបដល់សហគមន៍អន្តរជាតិបានជ្រាប ។

វីដេអូ 1,434,218 20,348 118,474 2,149 2026-04-22
278 តុលាការវៀតណាម នៅខេត្តលង់ហោរ (វិញឡុង) នៅព្រឹកថ្ងៃទី ២២ ខែមេសា បានកាត់ទោសសកម្មជនស្រ្តីខ្មែរក្រោមម្នាក់ គឺលោកស្រី ថាច់ ធី វ៉ារី អាយុ ៥៥ ឆ្នាំ ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ​ពីបទ ​«​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​» តាម​មាត្រា ៣៣១ នៃ​ ក្រមព្រហ្មទណ្ឌ​វៀតណាម ។

អាជ្ញាធរវៀតណាមអះអាងថា ចាប់ពីឆ្នាំ ២០២១ មក អ្នកស្រីបានប្រើគណនីហ្វេសប៊ុក ដើម្បីបង្ហោះ និងចែករំលែកព័ត៌មានដែលពួកគេចាត់ទុកថា មិនពិត និងប៉ះពាល់ដល់អាជ្ញាធរ និងស្ថាប័នរដ្ឋ ។

មុនពេលត្រូវចាប់ខ្លួន លោកស្រី ថាច់ ធី វ៉ារី តែងប្រើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមខ្មែរក្រោម ព្រមទាំងបង្ហាញអត្តសញ្ញាណខ្មែរក្រោមតាមរយៈសកម្មភាពសង្គម និងព្រឹត្តិការណ៍សាធារណៈមួយចំនួន ដូចជា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ទិវា​សិទ្ធិ​នារី និង​សេចក្ដីប្រកាសរបស់​អង្គការ​សហប្រជាជាតិ​ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ជាដើម ។

ករណីនេះ កើតឡើង ខណៈសកម្មជនខ្មែរក្រោមជាច្រើន ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន និងផ្តន្ទាទោសជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសកម្មភាពបញ្ចេញមតិ និងការទាមទារសិទ្ធិ ។ អង្គការសិទ្ធិមនុស្សមួយចំនួនយល់ថា ជាការរឹតត្បិតសេរីភាពបញ្ចេញមតិ ខណៈរដ្ឋាភិបាលវៀតណាមបដិសេធការចោទប្រកាន់នេះ ៕

រូបថត 42,243 201 1,392 74 2026-04-21
279 នាង Emily Hang ជាតំណាង #សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ ស្ដីពីបញ្ហារបស់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ វីដេអូ 274,079 3,302 23,108 838 2026-04-21
280 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ រូបថត 13,200 25 456 22 2026-04-20
281 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ រូបថត 4,050 11 97 10 2026-04-20
282 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ រូបថត 2,408 3 49 3 2026-04-20
283 លោក Kennedy Son ជាតំណាង #សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ស្ដីពីបញ្ហារបស់ពលរដ្ឋខ្មែរក្រោម នៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ ។ វីដេអូ 241,263 3,118 20,333 656 2026-04-20
284 នៅព្រឹកថ្ងៃទី ២០ ខែមេសា នេះ #សហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់ផ្ដើមចូលប្រជុំនៅក្នុងវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម #UNPFII នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ។ មហាសន្និបាតលើកទី ២៥ នៃ វេទិកា UNPFII នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ទី ១ ខែឧសភា នេះ ផ្ដោតលើប្រធានបទ "ការធានាសុខភាពជនជាតិដើម និងបញ្ហាជម្លោះ" ។ តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ដឹកនាំដោយ​ លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែនៅក្នុងវេទិកានេះ ដើម្បីសង្កេតការណ៍ រាយការណ៍ និងថ្លែងការណ៍ស្ដីពីបញ្ហានានារបស់ជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ជម្រាបដល់អង្គការសហប្រជាជាតិ ។ រូបថត 115,454 331 4,667 223 2026-04-20
285 លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងអំពីសកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី នៅវត្តចន្ទរង្សី នាទីក្រុង Tacoma រដ្ឋ Washington State សហរដ្ឋអាមេរិក ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ ។ វីដេអូ 6,036 62 357 18 2026-04-15
286 ប្រពៃណី #បុណ្យចូលឆ្នាំថ្មី នៅដែនដី #កម្ពុជាក្រោម ។🎉 រូបថត 1,386 4 24 1 2026-04-14
287 🎉សារប្រសិទ្ធពរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព. ស. ២៥៧០ គ. ស. ២០២៦ របស់ប្រធានប្រតិបត្តិ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ។ រូបថត 6,653 34 198 19 2026-04-13
288 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ រូបថត 3,543 12 82 5 2026-04-09
289 💙💛❤️សកម្មភាពតស៊ូមតិដោយអហិង្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងត្រីមាស (៣ ខែ) ដំបូង ពីខែមករាដល់មីនាឆ្នាំ ២០២៦ នៅលើឆាកអន្តរជាតិ ដើម្បី “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” នៃប្រជាជាតិខ្មែរក្រោម បានទទួលលទ្ធផលផ្លែផ្កា និងជោគជ័យជាបន្តបន្ទាប់ ។

[រាយការណ៍ និងរៀបរៀងដោយ ថាច់ ប្រីជា គឿន]

✅[ខែមករា]

បន្ទាប់ពីមានទីស្នាក់ការនៅរដ្ឋធានី Washington ឌីស៊ី សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានបន្តពង្រឹងសមត្ថភាពតស៊ូមតិរបស់ខ្លួន ឲ្យបានខ្ពស់មួយកម្រិតទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមប្រជុំនៅក្នុងវេទិកាធំៗជាលក្ខណៈអន្តរជាតិ នាពេលខាងមុខ ក្រៅពីពឹងឬប្រើប្រាស់នូវសមត្ថភាពធនធានមនុស្សរបស់ជាតិ សហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់ផ្ដើមប្រើប្រាស់នូវធនធានមនុស្សអន្តរជាតិ សម្រាប់ការតស៊ូមតិ នៅលើផ្លូវវែងឆ្ងាយរបស់ខ្លួនផងដែរ ។ ដើម្បីសម្រេចបានគោលដៅនេះ ដើមឆ្នាំ ២០២៦ សហព័ន្ធខ្មែរកម្ពុជាក្រោម បានទទួលនិស្សិតអាមេរិកដែលកំពុងសិក្សានៅសកលវិទ្យាល័យនានា ឲ្យមកធ្វើកម្មសិក្សា (Intern) ហើយ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបណ្ដុះបណ្ដាលពួកគេ ឲ្យក្លាយជាអ្នកតស៊ូមតិសកម្មជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើឆាកអន្តរជាតិ ដើម្បីបញ្ចេញសំឡេងតំណាងប្រជាជាតិខ្មែរក្រោម ។ និស្សិតទាំង ៥ រូបនោះ រួមមាន៖

🌺Di Wang (បរិញ្ញាបត្រជាន់ខ្ពស់ច្បាប់ LL.M., សាកលវិទ្យាល័យ Georgetown)
🌺Ludith Nichescu (សាលាច្បាប់នៃសាកលវិទ្យាល័យ George Washington)
🌺Thomas Dragovich (សាកលវិទ្យាល័យ Maryland, College Park)
🌺Diana Lyons (សាកលវិទ្យាល័យ Maryland, College Park)
🌺Janice Jung (សាកលវិទ្យាល័យ California, Berkeley)
ពេលបញ្ចប់កម្មវិធីកម្មសិក្សារបស់ខ្លួន និស្សិតម្នាក់ៗ បានសរសេរជាអត្ថបទសិក្សាស្រាវជ្រាវតាមប្រធានបទនីមួយៗ អំពីបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម និងធ្វើការស្ម័គ្រចិត្តជូន សហព័ន្ធខ្មែរកម្ពុជាក្រោម តាមផ្នែកនីមួយៗ ដែលពួកគេអាចធ្វើបាន ។

សកម្មភាពសំខាន់ៗ៖

🌏បានជំរុញយុទ្ធសាស្ត្រតស៊ូមតិលើក្របខ័ណ្ឌពាណិជ្ជកម្ម និងសិទ្ធិមនុស្សរវាងសហភាពអឺរ៉ុប និងវៀតណាម ដោយរំលេចអំពីផលប៉ះពាល់មកលើកសិករខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។

🗒️បានរៀបចំឯកសារដាក់ស្នើសម្រាប់ការត្រួតពិនិត្យរបស់គណៈកម្មការ CEDAW លើប្រទេសវៀតណាម ។
📱បានបោះពុម្ពផ្សាយខ្លឹមសារជាភាសាអង់គ្លេស ដើម្បីអន្តរជាតិបានជ្រាបអំពីខ្មែរក្រោម រួមមាន៖

🗞️"អ្នកការពារភាសាជាតិ៖ តើព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរក្រោមថែរក្សាភាសារបស់ខ្លួនឲ្យគង់វង្សបានយ៉ាងដូចម្តេច?" ។
https://peoplesrepresented.com/guardians-of-the-mother-tongue/
🗞️ទីស្នាក់ការរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី ត្រូវបានបង្ហាញនៅក្នុងភាពយន្តឯកសារស្តីពី ស្ថានទូត នៅ Washington ឌីស៊ី នៃប្រជាជាតិ ដែលមិនមែនជាសមាជិកអង្គការ សហប្រជាជាតិ ។

🗞️បានឆ្លើយតបទៅនឹងប្រព័ន្ធឃោសនាដែលរបបអាណានិគមយួនផ្សព្វផ្សាយអំពីពលរដ្ឋខ្មែរក្រោមសារភាពកំហុសនៅក្នុងពន្ធនាគារ ។ ការឆ្លើយតបនេះជាភាសាអង់គ្លេសនៅកលើគេហទំព័រផ្លូវការ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

When Forced Confessions Replace Justice: Transnational Repression and the Criminalization of Indigenous Advocacy

✅[ខែកុម្ភៈ]

ថ្ងៃទី ២-៣ ខែកុម្ភៈ – ការត្រួតពិនិត្យរបស់ CEDAW លើប្រទេសវៀតណាម (ទីក្រុងហ្សឺណែវ)៖

សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចូលរួមប្រជុំ ធ្វើរបាយការណ៍ និងថ្លែងការណ៍ ក្នុងមហាសន្និបាត អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) នៅពេលដែលគណៈកម្មការនេះ ត្រួតពិនិត្យលើប្រទេសវៀតណាមចំពោះការអនុវត្តលើកិច្ចព្រមព្រៀងនេះ ។ នៅក្នុងកិច្ចប្រជុំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បាន៖

✍️បានជូនរបាយការណ៍រាយការណ៍លម្អិតស្តីពីស្ត្រីខ្មែរក្រោមដែលជាអ្នកការពារសិទ្ធិមនុស្ស ដោយបានរំឭកអំពីករណី អ្នកស្រី រដ្ឋ វ៉ារី នៅខេត្តព្រះត្រពាំង ដែលត្រូវរបបអាណានិគមយួនឃុំខ្លួន ដោយសារការតស៊ូមតិដោយសន្តិវិធី និងបានលើកឡើងពីក្តីព្រួយបារម្ភពាក់ព័ន្ធនឹង៖
✍️ការប្រើប្រាស់មាត្រា ៣៣១ ដោយខុសឆ្គង
✍️ការរឹតត្បិតលើការអនុវត្តសាសនា និងវប្បធម៌
✍️ឧបសគ្គចំពោះការអប់រំជាភាសាខ្មែរ
លទ្ធផលនៃការតស៊ូមតិ៖
សហព័ន្ធខ្មែរកម្ពុជាក្រោម បានជំរុញឱ្យគណៈកម្មាធិការ CEDAW៖
✍️អំពាវនាវឱ្យដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួន
✍️ការពារសិទ្ធិស្ត្រីជនជាតិដើមខ្មែរក្រោម
✍️ធានានូវដំណើរការនីតិវិធីត្រឹមត្រូវ និងលទ្ធភាពទទួលបានមេធាវីការពារក្តី ។
ទស្សនាសេចក្តីថ្លែងការណ៍៖
👩Sothy Kien:
https://www.facebook.com/reel/1469116074600596
👩‍🦱Joshua Cooper:
https://www.facebook.com/reel/935365849084867
អានបន្ថែម៖

Ensuring Indigenous Women Are Heard: Khmer-Krom Voices at the 2026 CEDAW Review of Viet Nam

ថ្ងៃទី ៦ ខែកុម្ភៈ – ចូលរួមប្រជុំជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក៖
តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើដំណើរជាមួយនិស្សិតកម្មសិក្សា បានជួបមន្ត្រីសហរដ្ឋអាមេរិក ដើម្បីលើកឡើងពីក្តីព្រួយបារម្ភបន្ទាន់ទាក់ទងនឹងសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម រួមមាន៖
⚒️សវនាការកាត់ក្ដីពលរដ្ឋខ្មែរក្រោមបិទទ្វារ និងគ្មានតម្លាភាព
⚒️ការបង្ខំឲ្យសារភាព និងចោទប្រកាន់ពីបទធ្វើទារុណកម្ម
⚒️ការឃុំខ្លួនព្រះសង្ឃ និងសកម្មជនខ្មែរក្រោម
⚒️ការគាបសង្កត់ឆ្លងដែន (ពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេសទៅស្រុក ត្រូវយួនធ្វើទុក្ខបុកម្នេញ) ។
ការចូលរួមនេះបានជួយធានាថា បញ្ហាខ្មែរក្រោមនៅតែមាននៅក្នុងរបៀបវារៈនៃកិច្ចសន្ទនាសិទ្ធិមនុស្សរវាងសហរដ្ឋអាមេរិក និងវៀតណាម នាពេលខាងមុខ ។
ផ្នែកខាងប្រព័ផ្សព្វផ្សាយជាភាសាអង់គ្លេស សហព័ន្ធខ្មែរកម្ពុជាក្រោម បន្តការតស៊ូមតិជាសាធារណៈ និងផ្សព្វផ្សាយជាអត្ថបទ រួមមាន៖
🗞️"យាត្រាដើម្បីសន្តិភាព ស្វែងរកសេរីភាព៖ ការអំពាវនាវរកសេចក្តីមេត្តាករុណាពីដែនដីកម្ពុជាក្រោម"

Walking for Peace, Seeking Freedom: A Call for Compassion from the Mekong Delta


🗞️"ភាពក្លែងក្លាយនៃសមាហរណកម្ម៖ ហេតុអ្វីបានជាការបោះឆ្នោតឆ្នាំ ២០២៦ របស់វៀតណាមបរាជ័យសម្រាប់ខ្មែរក្រោម"

The Facade of Inclusion: Why Vietnam’s 2026 Election Fails the Khmer-Krom

បញ្ហាសំខាន់ៗដែលត្រូវបានលើកឡើងនៅក្នុងអត្ថបទខាងលើ៖
🗞️ការគ្រប់គ្រងដោយកុម្មុនិស្តអាណានិគមយួន ក្រោមរូបភាព “Đảng cử, dân bầu” (បក្សចាត់តាំង រាស្ត្របោះឆ្នោត)
🗞️ការប្រើប្រាស់ព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរក្រោម បម្រើនយោបាយបក្សកុម្មុយនិស្តយួន
🗞️ការរំលោភបមំពានលើឯករាជ្យភាពខាងសាសនាខ្មែរក្រោម
ករណីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានអំពាវនាវដល់ពលរដ្ឋទូទៅដាក់ញត្តិ ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យចាត់វិធានការជាក់ស្ដែងលើរដ្ឋាភិបាលវៀតណាម ដែលបានរំលោភបំពានលើខ្មែរក្រោម ។

Take Action for Religious Freedom – Support S. 3679

✅[ខែមីនា]

បន្តផ្សព្វផ្សាយអត្ថបទជាភាសាអង់គ្លេស និងប្រែជាភាសាខ្មែរ រួមមាន៖
🗞️ “សរសៃឈាមនៃដែនដីសណ្ត៖ ទឹក អត្តសញ្ញាណ និងការរស់រានមានជីវិតរបស់ខ្មែរក្រោម"
https://peoplesrepresented.com/veins-of-the-delta/ (UNPO.org)

🗞️ បានចេញផ្សាយវីដេអូអប់រំដោយនិស្សិតធ្វើកម្មសិក្សា ឈ្មោះ Diana Lyons នៅលើប៉ុស្តិ៍ YouTube របស់ សហសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលទើបបង្កើតថ្មី ដែលមានអាយដ្ឋាន
Khmers Kampuchea-Krom Federation (KKF) – YouTube

💐[ធ្វើបុណ្យផ្កាប្រាក់រៃអង្គាសថវិកាជួយសងប្រាក់កម្ចី និងជួសជុល ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម]

នៅថ្ងៃទី ២ ខែមីនា សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេ រិក បានធ្វើបុណ្យផ្កាប្រាក់សាមគ្គី និងបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសកប្រគេនព្រះសង្ឃវីរសមណៈ និងជូនវីរបុរសជាតិ ដែលបានបូជាជីវិត ព្រោះបុព្វហេតុជាតិ និងសាសនា ។ ក្នុងពិធីនេះ អ្នកចូលរួម ជាសមាជិក ថ្នាក់ដឹកនាំ និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមចាប់កុសលបុណ្យជាង ១០.០០០$ (មួយម៉ឺនដុល្លារ) សហរដ្ឋអាមេរិក សម្រាប់ជួយដល់ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ សូមបញ្ជាក់ថា ដើមឆ្នាំ ២០២៦ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជំពាក់ថវិកាជួសជុលទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រមាណ ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក តែក្នុងរយៈពេល ៣ ខែប៉ុណ្ណោះ មានអ្នកគាំទ្របរិច្ចាគថវិកាផ្ទាល់ខ្លួនឧបត្ថម្ភជាបន្តបន្ទាប់ប្រមាណជាង ៣ ម៉ឺនដុល្លារ សម្រាប់ចាត់ការសងលើគំរោងនេះ ។ បច្ចុប្បន្ន សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជំពាក់ប្រាក់កម្ចីជាង ៣ ម៉ឺនដុល្លារទៀត តែប៉ុណ្ណោះ ។

💝[ប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា]

🎉👩សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទូទាំងពិភពលោក បានប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា ក្នុងនោះ សាខា នៅទីក្រុង Philadelphia និងរដ្ឋ New Jersey រួមគ្នាប្រារព្ធនៅនៅ ទីក្រុង Philadelphia ក្រោមការរៀបចំរបស់អ្នកស្រី សឺង ធីណិត ជាប្រធានស្ត្រី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក យ័ញ តូន ជាប្រធានតំបន់ ភាគខាងកើតសហរដ្ឋអាមេរិក ។

KKF Philadelphia and New Jersey Chapters Celebrate International Women’s Day 2026

ការប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា នេះ ស្របពេលដែល នារីនៅដែនដីកម្ពុជាក្រោម កំពុងតែត្រូវប្រឈមនឹងហានិភ័យ ក្នុងការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ។

International Women’s Day: When Celebration Becomes a Risk for Khmer-Krom Women

🥀ចូលរួមរំលែកទុក្ខចំពោះមរណភាព នៃ អ្នកស្រី កៀង សាខន នៅទីក្រុងឡងប៊ីច រដ្ឋកាលីហ្វ័រញ៉ា៖

សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាព នៃអ្នកស្រី កៀង សាខន ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ នេះ និងធ្វើពិធីបូជាសព នៅថ្ងៃទី ២៥ ខែមេសា ខាងមុខនេះ ។ អ្នកស្រី កៀង សាខន ជាសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម មានស្រុកកំណើតនៅខេត្តបាត់ដំបង នៃប្រទេសកម្ពុជា និងមានម្ដាយឪពុកជាខ្មែរនៅកម្ពុជាក្រោម ។ គាត់បានបូជាកម្លាំងកាយ ថវិកា និងប្រាជ្ញាស្មារតី ក្នុងការនិពន្ធ និងផលិតបទចម្រៀងជាតិនិយមខ្មែរក្រោម និងល្ខោននិយាយ “រឿង ឧកញ៉ា សឺង គុយ” ធ្វើឲ្យអ្នកស្ដាប់ទូទាំងពិភពលោកភ្ញាក់រឭកស្មារតីជាតិ ជាពិសេសពលរដ្ឋនៅកម្ពុជាក្រោម បានស្ដាប់ហើយ ក៏ភ្ញាក់កំណើតកើតគំនិតចេះរើបម្រះពីនឹមអាណានិគមយួន គ្រប់ៗរូប ។

In Loving Memory of Mrs. Kien Sakhan

ធ្វើយុទ្ធនាការបញ្ចុះបញ្ចូលមន្ត្រីសភាអាមេរិក (Lobby Day) – នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី៖

នៅថ្ងៃទី ២៧ ខែមីនា សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំឲ្យមានទិវាបញ្ចុះបញ្ចូលមន្ត្រីសភាសហរដ្ឋអាមេរិក ជាលើកដំបូង ដោយបានដឹកនាំយុវជនរបស់ខ្លួន និស្សិតអាមេរិក និងថ្នាក់ដឹកនាំ ចូលវិមាន Capitol Hill ដើម្បីជួបផ្ទាល់ ជជែក និងជូនរបាយការណ៍ដល់មន្ត្រីសហរដ្ឋអាមេរិក ក្នុងទិសដៅលើកកម្ពស់សំឡេងពលរដ្ឋខ្មែរក្រោម នៅក្នុងលំហនៃការតស៊ូមតិនៅសហរដ្ឋអាមេរិក ។

KKF Leaders and Youth Bring Khmer-Krom Voices to Capitol Hill

🎆ប្រាព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ – នៅទីស្នាក់ការ នារដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី
នៅថ្ងៃទី ២៨-២៩ ខែមីនា សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីស្នាក់ការ របស់ខ្លួន ដោយមាន៖
👏និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីនាំមកនូវសិរីសួស្ដីជ័យមង្គលឆ្នាំថ្មី
🫕ប្រគេនភត្ត និងចតុបច្ច័យដល់ព្រះសង្ឃ ដើម្បីដារបង្សុកូល ឧទ្ទិសកុសលដល់វីរសមណៈ និងវីរបុរសជាតិ ក្នុងនោះ មាន ឧកញ៉ា សឺន គុយ ជាប្រមុខ ដែលបានបូជាកាយថ្វាយជីវិត ក្នុងបុព្វហេតុការពារជាតិ និងសាសនា នៅដែនដីកម្ពុជាក្រោម ។
🤝ពង្រឹងសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្រៅប្រទេស
✍️ពិភាក្សាអំពីកិច្ចការបោះឆ្នោតជ្រើសរើស គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងខែកក្កដា ខាងមុខ ។

👣[ទិសដៅទៅមុខ]

🗣️🌍ចូលរួមក្នុងវេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម (UNPFII) (ខែមេសា ដល់ ខែឧសភា ឆ្នាំ ២០២៦) ។ សម្រាប់ការបរិច្ចាគថវិកាគាំទ្រ សកម្មភាពយុវជន សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងវេទិកា UNPFII សូមចុចលើ Link https://donorbox.org/support-kkf-youths-at-unpfii-2026-904537

🌐បន្តពង្រីកការតស៊ូមតិជាមួយភាគីពាក់ព័ន្ធ នៃ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ
👩‍🎓👨‍🎓បន្តជ្រើសរើសបន្ថែមនិស្សិតបរទេសកមធ្វើកម្មសិក្សា ជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ។

📡[ប្រព័ន្ធផ្សព្វផ្សាយ]

ក្រៅពីផ្សព្វផ្សាយអត្ថបទជាភាសាអង់គ្លេស ខ្មែរ យួន និងបារាំង នៅលើគេហទំព័រជាផ្លូវការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (khmerkrom.org) គណៈកម្មការព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានផ្សព្វផ្សាយព័ត៌មានជាអត្ថបទ រូបថត និងវីដេអូ ជាដើម ជាភាសាខ្មែរ និងអង់គ្លេស ស្ដីពីសកម្មភាព សហព័ន្ធខ្មែរកម្ពុជាក្រោម និងព្រឹត្តិការណ៍នានា ដែលបានកើតឡើងនៅដែនដីកម្ពុជាក្រោម នៅតាមបណ្ដាញសង្គម Facebook និងគេហទំព័រ ជាផ្លូវការ ដូចជា សំឡេងកម្ពុជាក្រោម (VOKK) ទូរទស្សន៍កម្ពុជាក្រោម (Kampuchea Krom TV) និង សារព័ត៌មាន ព្រៃនគរ ផងដែរ ដើម្បីឲ្យសាធារណជនបានជ្រាប ។

រូបថត 9,217 51 189 9 2026-04-08
290 🎤និស្សិតអាមរិកដើមកំណើតកូរ៉េ សិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ នៃ សកលវិទ្យាល័យ University of California, Berkeley សម្ដែងក្ដីរីករាយ ព្រោះបានមកធ្វើកម្មសិក្សាអំពីរបៀបតស៊ូមតិ និងបានចូលរួមដំណើរតស៊ូ ជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើឆាកអន្តរជាតិ ។ វីដេអូ 7,509 110 616 13 2026-04-06
291 🎖️សេចក្ដីថ្លែងអំណរគុណ🌺
របស់ #សហព័ន្ធខ្មែរកម្ពុជាក្រោម
រូបថត 2,906 6 60 9 2026-04-05
292 រាត្រីសមោសរអបអរសាទរ 🎉"បុណ្យចូលឆ្នាំថ្មី" ប្រពៃណីជាតិខ្មែរ រៀបចំដោយ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ទីក្រុង San Jose ។ វីដេអូ 7,406 97 486 29 2026-04-05
293 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ រូបថត 5,374 26 135 7 2026-04-05
294 និស្សិតអាមេរិកជនជាតិកូរ៉េ Janice Jung សិក្សានៅសកលវិទ្យាល័យ University of California, Berkeley ដែលមកធ្វើកម្មសិក្សាជាមួយនឹង #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៤ ខែមេសា បានមកបំពេញទស្សនកិច្ចនៅទីក្រុង San Jose និងបានចូលផ្ដល់បទសម្ភាសន៍🎤 នៅបន្ទប់ផ្សាយ សំឡេងកម្ពុជាក្រោម (VOKK) ។ រូបថត 1,409 9 38 2 2026-04-05
295 #កម្រងរូបថត ពិធីរាត្រីសមោសរអបអរសាទរ 🎉"បុណ្យចូលឆ្នាំថ្មី" ប្រពៃណីជាតិខ្មែរ រៀបចំដោយ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក រាត្រី ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ ។ ពិធីនេះ ប្រារព្ធឡើងដើម្បីរៃអង្គាសថវិកាជួយទ្រទ្រង់សកម្មភាពតស៊ូមតិ នៅលើឆាកអន្តរជាតិ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីទាមទារ "សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង" របស់ពលរដ្ឋខ្មែរក្រោម នៅដែនដី កម្ពុជាក្រោម ដែលកំពុងតែរស់នៅក្រោមនឹមអាណានិគមយួន សព្វថ្ងៃ ។ រូបថត 5,232 32 152 14 2026-04-05
296 កម្មវិធីរាត្រីសមោស វីដេអូ 8,977 36 607 28 2026-04-04
297 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ រូបថត 5,082 22 137 21 2026-04-02
298 🌺ពិធីបុណ្យឈាបនកិច្ច (បូជាសព) អ្នកស្រី កៀង សាខន នឹងប្រារព្ធនៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី ២៥ ខែមេសា ខាងមុខនេះ ។ រូបថត 611 2 17 1 2026-04-02
299 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ រូបថត 1,003 4 38 4 2026-04-01
300 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ រូបថត 4,299 12 128 15 2026-04-01
301 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ រូបថត 522 0 18 1 2026-04-01
302 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ រូបថត 657 3 12 0 2026-04-01
303 💙💛❤️ គ្រួសារ លោក រស់ ថៃ នៅទីក្រុង Philadelphia រដ្ឋ Pennsylvania ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ បានឧបត្ថម្ភថវិកាចំនួន ៥០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់បង់ថ្លៃជួសជុល និងកែលម្អទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត 1,454 2 41 0 2026-03-31
304 🎉💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រគេនបច្ច័យដល់ព្រះសង្ឃដែលបាននិមន្តចូលរួមពិធីអបអរសាទរ "បុណ្យចូលឆ្នាំថ្មី" ឆ្នាំមមី អដ្ឋស័ក ព. ស. ២៥៧០ ប្រារព្ធនៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ។ រូបថត 6,753 64 283 33 2026-03-31
305 សាររំលែកទុក្ខពី លោក យ័ញ បូណាត ជាប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអូស្យានី ផ្ញើជូនចំពោះគ្រួសារសព អ្នកស្រី កៀង សាខន ។ រូបថត 824 1 11 0 2026-03-31
306 🌻សាររំលែកទុក្ខពី សមាគមខ្មែរកម្ពុជាក្រោម រដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី ផ្ញើជូនចំពោះគ្រួសារសព អ្នកស្រី កៀង សាខន ។ រូបថត 2,239 8 46 2 2026-03-31
307 #កម្រងរូបថត ថ្នាក់ដឹកនាំ និងព្រះសង្ឃ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ២៧ ខែមីនា បានដឹកនាំ ក្រុមនិស្សិតដែលមកធ្វើកម្មសិក្សា (Intern) ជាមួយនឹង សហហព័ន្ធខ្មែរកម្ពុជាក្រោម ទៅជួបមន្ត្រីតំណាង​រាស្ត្រ សហរដ្ឋអាមេរិក ជាច្រើនរូប ដែលមានការិយាល័យប្រចាំការនៅរដ្ឋធានី Washington ឌីស៊ី ដើម្បីជម្រាបអំពីបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម និងអំពីទស្សនវិស័យការតស៊ូមតិ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។💙💛❤️🤝🇺🇸 រូបថត 7,806 72 287 20 2026-03-31
308 #កម្រងរូបថត ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីនាំមកនូវសេរីសួស្ដីជយមង្គល នៅទីស្នាក់ការ #សហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ មុនថ្ងៃ "បុណ្យចូលឆ្នាំថ្មី" ឆ្នាំមមី អដ្ឋស័ក ព. ស. ២៥៩០ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ១៤ ខែមេសា ខាងមុខនេះ ។🎉💙💛❤️ រូបថត 2,509 72 93 8 2026-03-31
309 #កម្រងរូបថត ថ្នាក់ដឹកនាំ #សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងនៅក្នុងពិធីអបអរសាទរ "បុណ្យចូលឆ្នាំថ្មី" ឆ្នាំមមី អដ្ឋស័ក ព. ស. ២៥៧០ ប្រារព្ធនៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ។🎉💙💛❤️ រូបថត 4,656 85 189 12 2026-03-31
310 #កម្រងរូបថត 🌺ពិធីបង្សុកូល🙏 មុខរូបសំណាក វីរបុរសជាតិ ឧកញ៉ា សឺន គុយ នៅមុខទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ដើម្បីឧទ្ទិសកុសលជូនវីរជនគ្រប់ជំនាន់ ក្នុងនោះមាន​ ឧកញ៉ា សឺន គុយ​ ជាប្រមុខ ដែលបានបូជាជីវិត ដើម្បីរក្សាការពារជាតិ និងព្រះពុទ្ធសាសនា នៅដែនដីកម្ពុជាក្រោម ។🏅ពិធីបង្សុកូលនេះ ធ្វើឡើងតាមទំនៀមទម្លាប់ខ្មែរនៅដែនដីកម្ពុជាក្រោម នៅតាមវត្តអារាម និងគេហដ្ឋាន តែងតែនិមន្តព្រះសង្ឃបង្សុកូល នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីរំឭកនឹកគុណ និងឧទ្ទិសកុសលដល់បុព្វការីជនរបស់ខ្លួន ដែលបានធ្វើកាលកិរិយា (ស្លាប់) ទៅកាន់បរលោកហើយ ។ រូបថត 12,483 127 781 73 2026-03-31
311 ព្រះតេជព្រះគុណ គឹម សា រឿង បួសឡើងវិញ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ
—
ព្រះតេជព្រះគុណ គឹម សា រឿង ជាព្រះសង្ឃខ្មែរក្រោម ត្រូវបានអាជ្ញាធរវៀតណាមដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦ បន្ទាប់ពីជាប់ឃុំរយៈពេលពីរឆ្នាំ បានបួសឡើងវិញហើយ នៅថ្ងៃទី ៣០ ខែមីនា ក្នុងវត្តមង្គលបូរីទ្រនំសេក ខេត្តលង់ហោរ (Vinh Long) ។

ព្រះអង្គត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ បន្ទាប់ពីកម្លាំងសន្តិសុខសម្រុកចូលឡោមព័ទ្ធវត្តមង្គលបូរីទ្រនំសេក ដែលព្រះអង្គគង់នៅ ។ បន្ទាប់មក តុលាការវៀតណាម បានកាត់ទោសព្រះអង្គឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ។

ព្រះតេជព្រះគុណ គឹម សា រឿង គឺជាព្រះសង្ឃមួយអង្គ ក្នុងចំណោមព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន និងកាត់ទោស ក្នុងបរិបទយុទ្ធនាការបង្រ្កាបកាលពីឆ្នាំ២០២៤ ពាក់ព័ន្ធនឹងសកម្មភាពតស៊ូមតិសន្តិវិធី និងការការពារសិទ្ធិសាសនា ៕

រូបថត 2,970 11 88 11 2026-03-30
312 ព្រះតេជព្រះគុណ គឹម សារឿង ជាព្រះសង្ឃវត្តមង្គលបូរីទ្រនំសេក នៃខេត្តលង់ហោរ ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនដោះលែងចេញពីពន្ធនាគារវិញហើយ នៅថ្ងៃទី ២៨ ខែមីនា នេះ ។ ការដោះលែងនេះ បន្ទាប់ពីព្រះអង្គ ត្រូវរបបយួនចាប់ផ្សឹក និងដាក់ពន្ធនាគារអស់ ២ ឆ្នាំ ។

សូមបញ្ជាក់ថា ព្រះតេជព្រះគុណ គឹម សារឿង ត្រូវរបបយួនចូលឡោមព័ទ្ធវត្តទ្រនំសេក ហើយបង្ខំផ្សឹកចេញពីផ្នួស និងបានចាប់ព្រះកាយនាំទៅឃុំឃាំងនៅក្នុងពន្ធនាគារ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ និងនាំចេញជុំនំជម្រះក្ដី នៅខេត្តលង់ហោរ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដដែល ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ "កេងចំណេញលើសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ" នៃច្បាប់ក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ។

ព្រះតេជព្រះគុណ គឹម សារឿង ត្រូវរបបយួនចាប់ផ្សឹក និងដាក់ពន្ធនាគារ ក្នុងចំណោមព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ១៦ រូបផ្សេងទៀត នៅក្នុងយុទ្ធនាការបង្ក្រាបរបស់របបយួន មកលើជនជាតិដើមខ្មែរក្រោម នៅខេត្តឃ្លាំង ព្រះត្រពាំង និងលង់ហោរ នៃដែនដីកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ២០២៣ មក ។ អ្នកដែលត្រូវចាប់នោះរួមមាន លោក យ័ញ មិញ ក្វាង, អ្នកស្រី ឌិញ ធី វិន នៅខេត្តឃ្លាំង, លោក ថាច់ កឿង, លោក តោ ហ្វាង ចឿង, លោក ថាច់ ង៉ា, លោក ថាច់ ស្វឹង ដុង, ព្រះតេជព្រះគុណ គឹម សំរិន្ទ និងអ្នកស្រី រដ្ឋ វ៉ារី នៅខេត្តព្រះត្រពាំង, ព្រះតេជព្រះគុណ ថាច់ ចន្ទ តារា, លោក គឺម ឃីម, លោក គឹម ឃូ, ព្រះតេជព្រះគុណ យឿង ខាយ, ព្រះតេជព្រះគុណ ថាច់ វិល័យ, សាមណេរ ថាច់ ជាប់, លោក ថាច់ ញ៉ា និង លោក ថាច់ វាសនា នៅខេត្តលង់ហោរ ។

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំង ១៧ រូបខាងលើ មកដល់ពេលនេះ ត្រូវបានរបបយួនដោះលែងបាន ៧ រូបហើយ ។ អ្នកដែលបានដោះលែងនោះ រួមមាន អ្នកស្រី ឌិញ ធី វិន, លោក ថាច់ វាសនា, លោក ថាច់ ញ៉ា, លោក គឹម ឃូ, សាមណេរ ថាច់ ជាប់, លោក ថាច់ វិល័យ និងព្រះតេជព្រះគុណ គឹម សារឿង ។

រូបថត 13,314 54 310 19 2026-03-27
313 🌻សាររំលែកទុក្ខពី លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ញើជូនចំពោះគ្រួសារសព អ្នកស្រី កៀង សាខន ។ រូបថត 2,137 8 29 3 2026-03-25
314 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ រូបថត 3,823 10 89 7 2026-03-25
315 ប្រវត្តិអ្នកស្រី កៀង សាខន ជាកវីនិពន្ធចម្រៀងខ្មែរក្រោម វីដេអូ 269,271 4,321 21,342 596 2026-03-25
316 🌻សាររំលែកទុក្ខពី សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់ប្រទេសកម្ពុជា និង សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ជូនចំពោះគ្រួសារសព អ្នកស្រី កៀង សាខន ។ រូបថត 2,245 3 38 7 2026-03-24
317 🥀អ្នកស្រី កៀង សាខន បានអនិច្ចកម្មនៅថ្ងៃអង្គារ ៦ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព. ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ ក្នុងជន្មាយុ ៧៦ ឆ្នាំ ។
អ្នកស្រី កៀង សាខន រស់នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ជាសមាជិក សហព័ន្ធខ្មែរកម្ពុជាក្រោម, អ្នកនិពន្ធ និងផលិតបទចម្រៀងជាតិនិយមខ្មែរក្រោម និងល្ខោននិយាយរឿង ឧកញ៉ា សឺង គុយ និងជាអ្នកផ្សាយ វិទ្យុសំឡេងកម្ពុជាក្រោម ។ល។🏅
សូមឲ្យអ្នកស្រីបានសោយសុខនៅក្នុងសុគតភពកុំបីឃ្លៀងឃ្លាតឡើយ ។🙏❤️
រូបថត 332,453 349 4,480 600 2026-03-24
318 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ រូបថត 1,188 1 30 3 2026-03-23
319 លោក ម៉ៅ មុនី ជាអនុប្រធានទី ១ នៃ​ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ២១ ខែមីនា បានដឹកនាំនិស្សិតកម្មសិក្សា ២ រូប មកពីសកល វិទ្យាល័យ 📝​ Maryland (University of Maryland) និងម្នាក់ទៀតកំពុងរៀននៅសកលវិទ្យាល័យ UC Berkeley មកទស្សនានៅសកលវិទ្យាល័យ UC Berkeley ឋិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ រូបថត 3,906 14 91 4 2026-03-22
320 ការតស៊ូមតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្រោមក្រសែភ្នែករបស់និស្សិតកម្មសិក្សា វីដេអូ 9,383 131 767 35 2026-03-21
321 #សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងកម្មវិធីរាត្រីសមោសរអបអរសាទរ #បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃសៅរ៍ ទី ៤ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ ។🎉 រូបថត 2,917 8 35 0 2026-03-17
322 នាមសប្បុរសជនឧបត្ថម្ភប្រាក់កម្មវិធីរាត្រីសមោសរ វីដេអូ 19,303 274 1,487 36 2026-03-15
323 លោក ថាច់ ជួន និង គ្រួសារ នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក បានឧបត្ថម្ភប្រាក់ចំនួន ៧០០$ សម្រាប់ជួយដល់ថ្លៃជួសជុល និងកែលម្អទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី ។ ការឧបត្ថម្ភនេះ ពេលដែលគ្រួសារលោកធ្វើបុណ្យទក្ខិណានុប្បទាន ដារបង្សុកូលឧទ្ទិសកុសលជូន លោកយាយ តេង កិម និង លោកយាយ អាង ណៃ នៅវត្តខេមររង្សី ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ រូបថត 6,565 33 224 15 2026-03-15
324 អំពីការទិញ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម វីដេអូ 10,602 156 724 40 2026-03-15
325 🗒️🎤បណ្ឌិត Jushua Cooper បង្រៀនក្រុមជនជាតិម៉ុងតៃញ៉ា អំពីវិធីតស៊ូមតិដោយអហិង្សា ដើម្បីការពារសិទ្ធិពលរដ្ឋរបស់ខ្លួន នៅភាគកណ្ដាល នៃប្រទេសវៀតណាម ។ វគ្គសិក្សានេះ ធ្វើនៅទីក្រុង Greensboro រដ្ឋ North Carolina សហរដ្ឋអាមេរិក ថ្ងៃទី ១៤ មីនា ។ រូបថត 5,343 23 145 8 2026-03-14
326 កម្រងរូបថត ពិធីរាត្រីសមោសរ 🌺 អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា រៀបចំនៅទីក្រុង Philadelphia រដ្ឋ pennsylvania សហរដ្ឋអាមេរិក ដោយ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Philadelphia និង Camden រដ្ឋ New Jersey នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៦ ។💐 រូបថត 16,315 94 602 51 2026-03-14
327 អ្នកស្រី កៀង​ សុធី តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោមផ្ដល់អនុសាសន៍នៅក្នុង សន្និបាត អ.ស.ប. ស្ដីពីការលុបបំបាត់ការរើសអើងលើស្ត្រី (CEDAW) នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ វីដេអូ 32,547 603 3,797 94 2026-03-11
328 បណ្ឌិត Joshua Cooper តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងនៅក្នុង សន្និបាត អ.ស.ប. ស្ដីពីការលុបបំបាត់ការរើសអើងលើស្ត្រី (CEDAW) នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ វីដេអូ 38,872 746 3,548 133 2026-03-11
329 ☸️២៩ ឆ្នាំ នៃការបង្កើតវត្តពុទ្ធឃោសាចារ្យ នៅទីក្រុង សាន ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក 🪷 ។ វីដេអូ 2,017 10 63 4 2026-03-09
330 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦ រូបថត 2,578 2 51 4 2026-03-09
331 🏅ក្រាំងមាសកត់ត្រា ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦
————————-
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២៥ គ្រួសារ លោក ត្រឹង សាផូន ធ្លាប់បានជួយឧបត្ថម្ភចំនួន ៤០០ ដុល្លារ ម្ដងរួចមកហើយ ។
រូបថត 1,932 6 40 5 2026-03-09
332 🌍សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រឹទ្ធាចារ្យ ចៅ រៀប និងកូនចៅ បានឧបត្ថម្ភប្រាក់ចំនួន ៥០០ ដុល្លារ សហហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាព សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលប្រជុំនៅក្នុង "វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII)" ឆ្នាំ ២០២៦ ។🙏 រូបថត 3,023 13 79 6 2026-03-09
333 🏅ក្រាំងមាសកត់ត្រា ថ្ងៃ ៨ ខែមីនា ឆ្នាំ ២០២៦ រូបថត 1,639 3 39 4 2026-03-09
334 🌍សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ និងគណៈកម្មការ "វត្តសាមគ្គីរតនារាម បានឧបត្ថម្ភប្រាក់ចំនួន ៥០០ ដុល្លារ សហហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាព សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលប្រជុំនៅក្នុង "វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII)" ឆ្នាំ ២០២៦ ។🙏 រូបថត 3,129 7 66 5 2026-03-08
335 🏅ក្រាំងមាសកត់ត្រា ថ្ងៃ ៣ ខែមីនា ឆ្នាំ ២០២៦ រូបថត 3,091 6 78 5 2026-03-03
336 🏅ក្រាំងមាសកត់ត្រា ថ្ងៃ ៣ ខែមីនា ឆ្នាំ ២០២៦ រូបថត 2,941 7 87 21 2026-03-03
337 🎆បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម 🏠 នារដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី ២៨ និង ២៩ ខែមីនា ខាងមុខ ។💙💛❤️ វីដេអូ 33,459 376 2,259 99 2026-03-03
338 🏅ក្រាំងមាសកត់ត្រា ថ្ងៃ ២ ខែមីនា ឆ្នាំ ២០២៦ រូបថត 4,387 8 110 11 2026-03-02
339 🏅ក្រាំងមាសកត់ត្រា ថ្ងៃ ២ ខែមីនា ឆ្នាំ ២០២៦
(Updated ចំនួនថវិកា ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦)
រូបថត 1,840 3 32 0 2026-03-02
340 🏅ក្រាំងមាសកត់ត្រា ថ្ងៃ ២ ខែមីនា ឆ្នាំ ២០២៦ រូបថត 1,489 4 41 3 2026-03-02
341 🏅ក្រាំងមាសកត់ត្រា ថ្ងៃ ២ ខែមីនា ឆ្នាំ ២០២៦ រូបថត 3,338 10 85 8 2026-03-02
342 🏅ក្រាំងមាសកត់ត្រា ថ្ងៃ ២ ខែមីនា ឆ្នាំ ២០២៦ រូបថត 2,936 7 58 6 2026-03-02
343 🏅នាមសប្បុរសជនចូលកុសល "បុណ្យផ្កាប្រាក់សាមគ្គី"🌺និងឧបត្ថម្ភប្រាក់សម្រាប់ជួសជុល ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម 🏠 នៅវ៉ាស៊ីងតោនឌីស៊ី សហរដ្ឋអាមេរិក ។💙💛❤️ វីដេអូ 5,661 83 352 11 2026-03-01
344 Kampuchea Krom TV updated their cover photo. រូបថត 297 9 32 7 2026-02-28
345 Kampuchea Krom TV updated their profile picture. រូបថត 1,295 10 55 8 2026-02-28
346 បុណ្យផ្ដាប្រាក់សាមគ្គី🌺រៃអង្គាសប្រាក់ជួយទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី ។ វីដេអូ 29,166 253 1,199 69 2026-02-28
347 🌺ពិធីអបអរសាទរ "បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ" នៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ២៨ និង ២៩ ខែមីនា ឆ្នាំ ២០២៦🤩👏 រូបថត 2,410 15 46 3 2026-02-25
348 🎉សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង Philadelphia និង Camden នឹងរៀបចំពិធី "រាត្រីសមោសរ អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា" 🌺💁‍♀️នៅថ្ងៃទី ១៤ ខែមីនា ខាងមុខនេះ ដើម្បីលើកកម្ពស់សិទ្ធរបស់នារីនៅដែនដីកម្ពុជាក្រោម ❤️និងរៃអង្គាសប្រាក់ ជួយដល់ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។ វីដេអូ 34,196 502 2,519 64 2026-02-24
349 🏅ក្រាំងមាសកត់ត្រា ថ្ងៃ ២២ ខែកុម្ភៈ ឆ្នាំ ២០២៦
——————
💙💛❤️នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន់ ហូស្សេ រដ្ឋ California សហរដ្ឋអាមេរិក បានធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គី និងបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលដល់វីរសមណៈ និងវីរបុរសជាតិ ដែលបានបូជាជីវិតដើម្បីជាតិ និងសាសនា ។ នៅក្នុងពិធីបុណ្យនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង សាន់ ហូស្សេ បានឧបត្ថម្ភប្រាក់ចំនួន ១០.៦៨៣ ដុល្លារ សហរដ្ឋអាមេរិក សម្រាប់ជួយថ្លៃជួសជុល និងកែលម្អទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី ។🌺
រូបថត 3,153 14 56 3 2026-02-23
350 ដំណឹងស្ដីពីពិធី បុណ្យខួបកំណើតវត្តពុទ្ធឃោសាចារ្យ និងពិធីរាត្រីសមោសរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។ វីដេអូ 13,257 186 876 38 2026-02-23
351 🌺តម្លៃនៃ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានីវ៉ាស៊ីងតោន ឌីស៊ី ។ វីដេអូ 16,802 320 1,088 79 2026-02-22
352 ពិធីបុណ្យផ្កាប្រាក់សាមគ្គី 🌺 នៃសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រៀបចំនៅវត្តខេមររង្សី ថ្ងៃទី ២២ ខែកុម្ភ: ដើម្បីរៃអង្គាសថវិកាសម្រាប់ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម និងបុណ្យទក្ខិំណានុប្បទានឧទ្ទិសកុសលដល់វីរសមណៈ និងវីរបុរសជាតិ ដែលបានបូជាជីវិតជូនជាតិ និងសាសនា ។🌾 រូបថត 3,195 2 27 1 2026-02-22
353 មើលការផ្សាយ រូបថត 1,089 3 16 0 2026-02-22
354 🏅ក្រាំងមាសកត់ត្រា ថ្ងៃ ១៤ ខែកុម្ភៈ ឆ្នាំ ២០២៦
———
លើកទីមួយ កាលពីឆ្នាំ ២០២៥ ព្រះតេជព្រះគុណ ថាច់ ហុង តាយ បានបរិច្ចាគបច្ច័យចំនួន ៥០០ ដុល្លារ ម្ដងរួចហើយ សម្រាប់ទិញទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ សរុបលើកមុន និងលើកនេះ ១០០០ ដុល្លារ ថែមទៀត ចំនួន ១៥០០ ដុល្លារ ។
រូបថត 7,505 12 115 6 2026-02-17
355 សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នឹងរៀបចំពិធីបុណ្យផ្កាប្រាក់ ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម និងបុណ្យទក្ខិណានុប្រទាន ដើម្បីឧទ្ទិសកុសលដល់វីរបុរស និងវីរសមណៈ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ និងសាសនា ។💐🌺 ពិធីបុណ្យនឹងរៀបចំនៅថ្ងៃទី ២២ ខែកុម្ភៈ ចុងសប្ដាហ៍នេះ នៅវត្តខេមររង្សី ។ វីដេអូ 25,138 262 1,464 77 2026-02-16
356 ព្រះសង្ឃខ្មែរក្រោមត្រូវបានរបបយួនដោះលែងវិញ បន្ទាប់ពីត្រូវចាប់ផ្សឹក និងដាក់ពន្ធនាគារ ២ ឆ្នាំ ។ វីដេអូ 212,753 2,418 9,690 285 2026-02-16
357 ព្រះតេជព្រះគុណ ថាច់ វិល័យ (Thach Quy Lay) ជាព្រះសង្ឃវត្តមង្គលបូរីទ្រនំសេក នៃខេត្តលង់ហោរ ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនដោះលែងចេញពីពន្ធនាគារវិញហើយ នៅថ្ងៃទី ១២ ខែកម្ភៈ ម្សិលមិញនេះ បន្ទាប់ពីត្រូវរបបយួនចាប់ផ្សឹក និងដាក់ពន្ធនាគារអស់ ២ ឆ្នាំ ។ នេះ បើយោងតាមការបញ្ជាក់ពីប្រភពគួរឲ្យទុកចិត្តមួយ ពីដែនដីកម្ពុជាក្រោម ។

ប្រភពដដែលបានអះអាងថា ព្រះតេជព្រគុណ ថាច់ វិល័យ បានធ្វើដំណើរត្រឡប់មកដល់ផ្ទះរបស់ខ្លួនហើយ នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង (Vinh Long) ។

សូមបញ្ជាក់ថា ព្រះតេជព្រះគុណ ថាច់ វិល័យ ត្រូវរបបយួនចូលឡោមព័ទ្ធវត្តទ្រនំសេក ហើយបង្ខំផ្សឹកចេញពីផ្នួស និងបានចាប់ព្រះកាយនាំទៅឃុំឃាំងនៅក្នុងពន្ធនាគារ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ និងនាំចេញជុំនំជម្រះក្ដី នៅខេត្តលង់ហោរ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដដែល ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ "កេងចំណេញលើសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ" នៃច្បាប់ក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ។

ព្រះតេជព្រះគុណ ថាច់ វិល័យ ត្រូវរបបយួនចាប់ផ្សឹក និងដាក់ពន្ធនាគារ ក្នុងចំណោមព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ១៦ រូបផ្សេងទៀត នៅក្នុងយុទ្ធនាការបង្ក្រាបរបស់របបយួន មកលើជនជាតិដើមខ្មែរក្រោម នៅខេត្តឃ្លាំង ព្រះត្រពាំង និងលង់ហោរ នៃដែនដីកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ២០២៣ មក ។ អ្នកដែលត្រូវចាប់នោះរួមមាន លោក យ័ញ មិញ ក្វាង, អ្នកស្រី ឌិញ ធី វិន នៅខេត្តឃ្លាំង, លោក ថាច់ កឿង, លោក តោ ហ្វាង ចឿង, លោក ថាច់ ង៉ា, លោក ថាច់ ស្វឹង ដុង, ព្រះតេជព្រះគុណ គឹម សំរិន្ទ និងអ្នកស្រី រដ្ឋ វ៉ារី នៅខេត្តព្រះត្រពាំង, ព្រះតេជព្រះគុណ ថាច់ ចន្ទ តារា, លោក គឺម ឃីម, លោក គឹម ឃូ, ព្រះតេជព្រះគុណ យឿង ខាយ, ព្រះតេជព្រះគុណ គឹម សារឿង, សាមណេរ ថាច់ ជាប់, លោក ថាច់ ញ៉ា និង លោក ថាច់ វាសនា នៅខេត្តលង់ហោរ ។

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំង ១៧ រូបខាងលើ មកដល់ពេលនេះ ត្រូវបានរបបយួនដោះលែងបាន ៦ រូបហើយ ។ អ្នកដែលបានដោះលែងនោះ រួមមាន អ្នកស្រី ឌិញ ធី វិន, លោក ថាច់ វាសនា, លោក ថាច់ ញ៉ា, លោក គឹម ឃូ, សាមណេរ ថាច់ ជាប់, និង លោក ថាច់ វិល័យ ។

រូបថត 266,645 543 5,440 279 2026-02-13
358 ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ បានជួបនិស្សិតអាមេរិក ៣ រូប នៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington D.C., សហរដ្ឋអាមេរិក ដើម្បីដឹកនាំពួកគាត់ធ្វើកម្មសិក្សាអំពីច្បាប់អន្តរជាតិ និងឲ្យអនុវត្តផ្ទាល់ ដោយដឹកនាំពួកគាត់ ទៅជួបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ជម្រាបអំពីស្ថានភាពសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ។ និស្សិតទាំងនេះ ធ្វើកម្មសិក្សារយៈពេល ៣ ខែ និងជួយធ្វើការស្មគ្រចិត្តដល់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងវិស័យកិច្ចការអន្តរជាតិ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ដាក់ការងារ និងផែនការឲ្យពួកគាត់ធ្វើ ។ បន្ទាប់ពីបញ្ចប់កម្មសិក្សា ពួកគាត់នឹងសរសេរអត្ថបទសិក្សាអំពីខ្មែរក្រោមម្នាក់មួយៗ ដើម្បីជូនសាលារបស់ខ្លួនយកទៅសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ ។

ថ្នាក់ដឹកនាំ ដែលជួបនិស្សិតកម្មសិក្សានោះរួមមាន លោក សឺន ហួរ ជាអធិបតី លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ និង ព្រះតេជព្រះគុណ ថាច់ ខាយ ជាជំនួយការលេខាធិការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

រូបថត 21,424 109 611 52 2026-02-09
359 សេចក្ដីនិមន្ត និងអញ្ជើញរបស់ គណៈកម្មការ សាខា សហព័ន្ធខែ្មរកម្ពុជាក្រោម ប្រចាំទីក្រុង សាន់ ហូសេ្ស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចូលរួម ពិធី បុណ្យទក្ខិណានុប្បទាន ដារបង្សុកូលឧទ្ទិសកុសលជូនវីរបុរស និង ប្រគេនវីរសមណៈគ្រប់រូប ដែលបានបូជាជីវិតចំពោះជាតិ និងព្រះពុទ្ធសាសនា និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់ថ្លៃជួសជុល និង កែលម្អ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington D.C., សហរដ្ឋអាមេរិក ។ រូបថត 6,309 18 95 3 2026-02-09
360 សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងភីឡាដែលភីយ៉ា និង ខែមឌិន នៃសហរដ្ឋអាមេរិក នឹងរៀបចំ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា នៅថ្ងៃសៅរ៍ ទី ១៤ ខែមីនា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៧ យប់ រហូតដល់ម៉ោង ១២ អាធ្រាត្រ ។ ពិធីនេះនឹងធ្វើឡើង ដើម្បីរៃអង្គាសថវិកាជួយឧបត្ថម្ភដល់ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington D.C., សហរដ្ឋអាមេរិក ។ រូបថត 6,105 22 159 5 2026-02-09
361 សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ North Carolina សហរដ្ឋអាមេរិក នឹងរៀបចំ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា នៅថ្ងៃអាទិត្យ ទី ៨ ខែមីនា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៣ ល្ងាច រហូតដល់ម៉ោង ១០ យប់ ។

ទីកន្លែង៖
សាល Royal Banquet Hall, 3821-2A
West Gate City Boulevard, Greensboro, NC 27407
ព័ត៌មានបន្ថែមទាក់ទងទូរស័ព្ទលេខ៖
336-662-2239 Thach To
336-392-7718 Thach Thuong
336-340-3205 Trieu Duong
336-875-2399 Son Thai Thanh

រូបថត 1,941 8 38 2 2026-02-09
362 🎖️ក្រាំងមាសកត់ត្រា ថ្ងៃទី ៨ កុម្ភៈ ឆ្នាំ ២០២៦
——————
នេះជាការឧបត្ថម្ភលើកទី ២ ។ កាលពីឆ្នាំ ២០២៥ កន្លងទៅនេះ ថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រ ព្រមទាំង សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅខេត្ត Ontario និង សមាគមខ្មែរក្រោមខេត្ត Alberta បានឧបត្ថម្ភប្រាក់សម្រាប់ទិញ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម សរុបចំនួន ៨២៥០ ដុល្លារសហរដ្ឋអាមេរិក ។
រូបថត 3,957 15 124 4 2026-02-08
363 🎖️ក្រាំងមាសកត់ត្រា ថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ២០២៦
—————-
លើកទីមួយ កាលពីឆ្នាំ ២០២៥ លោក ថាច់ ជួន បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារ ម្ដងរួចហើយ សម្រាប់ទិញទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ សរុបលើកមុន និងលើកនេះ ចំនួន ៧.៤០០ ដុល្លារ ។
រូបថត 3,926 13 107 6 2026-02-07
364 ពាណិជ្ជកម្មដោយគ្មានយុត្តិធម៌? អ្វីដែលវេទិកា EU-Vietnam ត្រូវដោះស្រាយសម្រាប់ខ្មែរក្រោម ។ វីដេអូ 5,879 114 287 30 2026-02-07
365 មើលការផ្សាយ វីដេអូ 23 0 41 2 2026-02-06
366 2/03/26 – Interview with KKF Youth Director Sothy Kien and Joshua Cooper following attendance of CEDAW at Geneva, Switzerland. វីដេអូ 6,391 84 341 24 2026-02-05
367 🎖️ក្រាំងមាសកត់ត្រា ថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ២០២៦
——————-
លើកទីមួយ កាលពីឆ្នាំ ២០២៥ លោក ថាច់ ប្រីជា​ គឿន បានបរិច្ចាគថវិកាចំនួន ១.០០០ ដុល្លារ ម្ដងរួចហើយ សម្រាប់ទិញទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម និង ២.២៩១ ដុល្លារ សម្រាប់ធ្វើសម្ភារៈផ្សេងៗ ដូចជា Poster, Logo និងរូបថតជាដើម និង ៧៣២ ដុល្លារ សម្រាប់ចូលរួមការកសាងរូបសំណាក ឧញញ៉ា សឺន គុយ ។ សរុប ៥.០២៣ ដុល្លារ ។
រូបថត 28,997 60 803 47 2026-02-05
368 🎖️ក្រាំងមាសកត់ត្រា ថ្ងៃទី ៤ កុម្ភៈ ឆ្នាំ ២០២៦
———————–
លើកទីមួយ កាលពីឆ្នាំ ២០២៥ ព្រះតេជព្រះគុណ ព្រះមហាថេរ ធម្មសទ្ធោ កាន សុផានណារិទ្ធ បានបរិច្ចាគថវិកាចំនួន ១៩.៩៩៩ ដុល្លារ ម្ដងរួចហើយ សម្រាប់ទិញទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ សរុបលើកមុន និងលើកនេះ ចំនួន ២៥.១០៤ ដុល្លារ ។
រូបថត 16,152 35 253 19 2026-02-03
369 លេខាធិការដ្ឋាន នៃ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​សមាជិក​ចំនួន ៩ នៅរ​ថ្ងៃទី ០៣ ខែកុម្ភៈ បានដាក់​ញត្តិ​តាម​សារ​ប្រព័ន្ធ​អេឡិចត្រូនិក (​អ៊ីមែល​) ទៅ​ស្ថានទូត​វៀតណាម ប្រចាំ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​នូវ​រាល់​ការរំលោភ​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម និង​ត្រូវតែ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំងអស់ ដែល​កំពុង​ជាប់​ឃុំឃាំង​។

​ខ្លឹមសារ​នៅក្នុង​ញត្តិ​នោះ ក៏បាន​ស្នើសុំ​នូវ​ចំណុច​សំខាន់ៗ មួយចំនួន រួមមាន សូមឱ្យ​វៀតណាម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​និតិ​វិធី​ពេល​មាន​សវនាការ ចំពោះ​ជន​ត្រូវ​ចោទ ជាពិសេស​លើ​ជន​ត្រូវ​ចោទ​ជា​ខ្មែរក្រោម ពោលគឺ​ត្រូវ​អនុញ្ញាតឱ្យ​ជន​ត្រូវ​ចោទ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ស្វែងរក​មេធាវី ដើម្បី​ការពារ​ក្ដី​។ ស្នើ​យ៉ាងទទូច និង​ខាងតែបាន ដោយ​ត្រូវតែ​អនុញ្ញាតឱ្យ​គណៈ​ពុទ្ធសាសនា​ថេរវាទ​ខ្មែរក្រោម មាន​សមាគម​ដាច់ដោយឡែក​ពី​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម ដើម្បី​មានឱកាស​ក្នុងការ​ប្រណិប័តន៍​ធម៌​វិន័យ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ពុទ្ធ​ប្បញ្ញត្តិ ពុទ្ធានុញាត និង​ស្របទៅតាម​គោលការណ៍ នៃ​សេរីភាព​សាសនា​របស់​អង្គការសហប្រជាជាតិ​។ សូមឱ្យ​រដ្ឋសភា​វៀតណាម ធ្វើ​វិសោធនកម្ម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​របស់​វៀត​ណា​ម ឱ្យ​សមស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សេចក្ដីប្រកាស និង​កតិកាសញ្ញា​នានា​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​ប្រទេស​វៀតណាម ជា​ហត្ថលេខី​។ សូម​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ជនជាតិ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​វៀ​ត​ណា​ម ជា​ជនជាតិដើម​ពេញសិទ្ធិ​។​

​ការដាក់​ញត្តិ​នេះ ធ្វើឡើង​ស្របពេល ដែល​លោក តូ ឡឹម ជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា នៅ​ថ្ងៃទី ៦ ខែកុម្ភៈ​ខាងមុខនេះ​។

រូបថត 18,929 105 372 26 2026-02-02
370 អ្នកស្រី កៀង សុធី តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ថ្លែងនៅក្នុងវេទិការបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ដែលរៀបចំដោយ គណៈកម្មការអនុសញ្ញាស្តីពីការលុបបំបាត់ការរើសអើងគ្រប់ទម្រង់ប្រឆាំងនឹងស្ត្រី (CEDAW) ។

តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ចូលរួមនៅក្នុងវេទិកានេះ ស្របពេលដែល CEDAW ធ្វើការពិនិត្យឡើងវិញចំពោះការអនុវត្តអនុសញ្ញានេះរបស់ប្រទេសវៀតណាម នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទ ទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ ។

ក្នុងអំឡុងពេលជួបប្រជុំជាសាធារណៈជាមួយគណៈកម្មាធិការ CEDAW អ្នកស្រី កៀង សុធី (Sothy Kien) និង បណ្ឌិត Joshua Cooper បានថ្លែងសេចក្តីថ្លែងការណ៍ដែលបង្ហាញពីស្ថានភាពសិទ្ធិមនុស្សរបស់ស្ត្រីខ្មែរក្រោម រួមទាំងការរើសអើង ផលប៉ះពាល់អាកាសធាតុ និងការទទួលបានយុត្តិធម៌ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម នៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សំឡេងរបស់ស្ត្រីខ្មែរក្រោម និងតស៊ូមតិដើម្បីសមភាព សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌នៅកម្រិតអន្តរជាតិ ។

វីដេអូ 52,253 1,146 4,111 226 2026-02-02
371 ពិធីប្រកាសលទ្ធផល និងប្រទានសញ្ញាបត្រ នៃកម្មវិធីប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ទី ៩) និងទុតិយភូមិ (ទី ១២) ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ ពិធីនេះ សិស្សទូទាំងខេត្ត មកជួបជុំប្រឡងរួមនៅវត្តមង្គលឧទ្យាន (កិញ្ឆាង) ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង (Vinh Long) ។ វីដេអូ 36,140 135 1,003 32 2026-02-01
372 សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា នឹងធ្វើពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិ និងរៃអង្គាសថវិកា សម្រាប់ទ្រទ្រង់សកម្មភាព សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ ។ រូបថត 2,799 21 47 4 2026-01-27
373 ឆ្នាំ 2025 — ជាឆ្នាំដែលពិភពលោកចាប់ផ្តើមស្តាប់ វីដេអូ 8,010 200 509 44 2026-01-14
374 លោក ថាច់ វឿង នៃ សំឡេងកម្ពុជាក្រោម សម្ភាសន៍ លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ វីដេអូ 11,209 156 551 44 2026-01-12
375 ពលរដ្ឋអាមេរិកស្វាគមន៍ និងរំភើប ពេលបានជួប និងឃើញព្រះសង្ឃធម្មយាត្រាដើម្បីសន្តិភាព ។
#WalkForPeace
វីដេអូ 13,464 202 1,087 38 2026-01-12
376 បរទេសផ្សាយអំពីទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។ វីដេអូ 34,572 573 2,768 118 2026-01-11
377 សារចូលរួមរំលែកមរណទុក្ខព្រះសព ព្រះតេជព្រះគុណ ធម្មរក្ខិត គង់ សូផាន របស់ លោក សឺន ហួរ ជាអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត 2,450 40 78 6 2026-01-11
378 ពលរដ្ឋវេណេស៊ុយអេឡា អបអរសាទរការចាប់ខ្លួន លោក នីកូឡាស ម៉ាឌូរ៉ូ ។ វីដេអូ 3,945 77 170 6 2026-01-06