អហំរីខ្ញុំសូមវន្ទា អង្គព្រះភគវាម្ចាស់សាសនា ព្រះអង្គជាគ្រូមនុស្សទេព្តា រកសាស្តាចារ្យណាផ្ទឹមគ្មាន ។ បង្គំព្រះធម៌ដ៏ប្រសើរ ដែលទុកស្មើប្រៀបដូចជាស្ពាន ចម្លងសត្វផងរាប់សែនលាន កាន់ស្ថាននិព្វានបានសុខា ។ បង្គំព្រះសង្ឃអង្គអយ្យបុត្រ ជាសាវ័កពុទ្ធទ្រង់សីលសិក្ខា លោកជាបុញ្ញក្ខេតដ៏ថ្លៃថ្លា ខ្ញុំសូមនមស្ការដោយគោរព ។ សូមសួរសុខទុក្ខមាមីងយាយតា យុវ័នកញ្ញាគ្រប់ជន់ថ្នាក់ មករំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ សូមសួររាក់ទាក់ដោយមេត្រី ។ ខ្ញុំកាន់សៀវភៅអាននូវអត្ថបទ ជីវកំណត់ប្រវត្តិបែបខ្លី ជូនញាតិជិតឆ្ថាយទាំងប្រុសស្រី ដែលមកប្រាស្រ័យយ៉ាងត្រៀបត្រា។ តែមុននឹងអានខ្ញុំសូមទោស អភ័យកំហុសគ្រប់រូបា ទោះបីអានទៅខុសឆ្គងបែបណា តាមសេចក្តីចារដូចតទៅនេះ ។
ព័ត៌មាន
ទូកខ្មែរក្រោម ទទួលបានមេដាយមាស និងប្រាក់
ទូករបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានទទួលមេ ដាយមាស និងមេដាយប្រាក់ ក្នុងចំណាត់ថ្នាក់លេខ១ និង លេខ២ ពីការអុំ ប្រណាំងជាលក្ខណៈអន្តរជាតិ។ ការអុំប្រណាំងប្រព្រឹត្តទៅក្នុងទីក្រុង Tampa នៃរដ្ឋ Florida សហរដ្ឋអាមេរិក ពីថ្ងៃទី២៩ ខែកក្កដា ដល់ ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១១។ ពលរដ្ឋខ្មែរក្រោម និង សហព័ន្ធខ្មែរក្រោមក្នុងសហរដ្ឋអាមេរិក បានសម្ដែង មោទនភាពរបស់ ខ្លួនក្នុងការខិតខំប្រកួតប្រជែងយក មេដាយមាស និងមេដាយប្រាក់ ពីការអុំទូកប្រណាំង ជាលក្ខណៈអន្តរជាតិ។ ពួកគេនិយាយថា ជ័យជម្នះ ដែលគេទទួលបានដោយសារកម្លាំងសាមគ្គីភាព និងការព្យាយាមបង្ហាញពីសមត្ថភាព បច្ចេកទេសនៃកីឡាករ ខ្មែរក្រោម។
ទុក្ខវេទនា របស់អ្នកស្រី ត្រឹន ធីចូវ នៅក្នុងពន្ធនាគារយួន
អ្នកស្រី ត្រឹន ធីចូវ ដែលជាសកម្មជនខ្មែរក្រោម ដែលហ៊ានក្រោកឡើងតវ៉ា ចំពោះបញ្ហាដីធ្លី ដែលត្រូវ បានអាជ្ញាធររំលោភបំពានរឹបអូសយក។ ក្រោយពីការតាវ៉ាទាមទាររឿងដីធ្លីរួចមក អ្នកស្រី ត្រឹន ធីចូវ ក៏ត្រូវ បានអាជ្ញាធយួនរចាប់ដាក់គុក ដែលរហូត មកទល់ នឹងពេលនេះ អស់រយៈពេលជាង ១ឆ្នាំ ហើយ។ ប៉ុន្តែ អាជ្ញាធរយួន នៅតែមិនទាន់ដោះលែង រូបគាត់ នៅឡើយ។ តាមសេចក្តីរាយការណ៍មក បានឲ្យដឹងថា អ្នកស្រីកំពុងរស់ នៅក្នុងពន្ធនាគារត្រូវ រងនូវទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ ចំណែកឯស្ថានភាពក្រុមគ្រួសាររបស់គាត់ ឯណោះ វិញ ក៏កំពុងតែជួប នឹងបញ្ហាទុក្ខលំបាក់ខ្លាំង ណាស់ដែរ។ ជុំវិញករណីនេះ សហការីនៃវិទ្យុសំឡេង កម្ពុជាក្រម បានរាយការណ៍ និងឆ្លើយឆ្លងព័ត៌មាន ដូចតទៅនេះ៖ .
អាជ្ញាធរយួនហាមមិនឲ្យខែ្មរក្រោមតម្លើងថាសផ្កាយរណប នៅខែត្រមាត់ជ្រូក
ប្រភពព័ត៌មានពីស្រុកស្វាយទង ខេត្តមាត់ជ្រូក បានឲ្យ ដឹងថា អាជ្ញាធរយួនក្នុងស្រុកស្វាយទង ខេត្តមាត់ជ្រូក កំពុងតែគាបសង្កត់ បំបិទសិទ្ធិសេរីភាពបងប្អូនខ្មែរ ក្រោម នៅស្រុក ស្វាយទង ខេត្តមាត់ជ្រូក កាន់តែខ្លាំង ឡើងៗ។ ថ្មីៗនេះ អាជ្ញាធរយួនបានធ្វើការហាមឃាត់ មិនឲ្យ ប្រជាពលរដ្ឋខ្មែរក្រោម តម្លើងថាសផ្តាយរណប ឬអង់តែនទូរទស្សន៍ នៅតាមផ្ទះ ទោះបីក្រុមគ្រួសារ ដែលមានលទ្ធភាពតម្លើងថាសផ្តាយរណប ឬអង់តែនទូរទស្សន៍មានចំនួនតិចតួចក៏ដោយ។ ជុំវិញហេតុការណ៍ ទាំងអស់នោះ សហការីនៃវិទ្យុសំឡេងកម្ពុជាក្រម លោក ថង ប៊ុនថា ធ្វើបទសម្ភាសន៍ជាមួយ នឹងអ្នកស្រី នាងសុភាព ដែលមានខ្លឹមសារ ទាំងស្រុងដូចតទៅនេះ៖ .
វៀតណាម នៅតែបន្តហាមពលរដ្ឋខ្មែរក្រោម មើលទូរទស្សន៍ប៉ុស្តិ៍ខ្មែរ ពីប្រទេសកម្ពុជា
អស់លោក អ្នក នាង មិត្ត អ្នកស្តាប់វិត្យុសំឡេង កម្ពុជាក្រោមជាទីរាប់អាន អាជ្ញាធរយួន នៅតែបន្ត ហាមឃាត់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់ នៅដែនដី កម្ពុជាក្រោម មិនឲ្យមើលប៉ុស្តិ៍ទូរទស្សន៍ខ្មែរ ដែល ផ្សាយចេញពីប្រទេសកម្ពុជា។ ហើយអាជ្ញាធរយួន តែងតែពិន័យ ទៅលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ណា ដែលបានប្រើប្រាស់ ខ្ទះផ្កាយរណប់។ ខណៈ ដែលជនជាតិនានា នៅជុំវិញពិភពលោក អាចមាន សិទ្ធិមើលព័ត៌មាន ដោយសេរី។ ជាពិសេសអនិកជន ឬជនអន្តោ ប្រវេសន៍ ជនជាតិយួន ដែលកំពុងរស់ នៅក្នុងប្រទេស កម្ពុជា សព្វថ្ងៃអាចមើលទូរទស្សន៍យួន ដែលផ្សាយ ចូលពីប្រទេសវៀតណាម ដោយសេរីតែមិនត្រូវបាន អាជ្ញាធរខ្មែរហាមប្រាម និងធ្វើការពិន័យឡើយ។ ជុំវិញបញ្ហានេះ លោក ហៅ ឈួនលី រាយការណ៍ដូចតទៅ៖ Texte alternatif.
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកាណាដា បានបើកអង្គប្រជុំ ប្រចាំឆ្នាំ ២០១១
កាលពីថ្ងៃសៅរ៍ ទី១៥ មករា ម្សិលមិញនេះ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកាណាដា បានបើកអង្គប្រជុំប្រចាំឆ្នាំរបស់ខ្លួន ក្រោមអធិបតីភាព លោក តោ គឹម ថុង អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានសមាជិក-សមាជិកា នៅតាមបណ្តា ខែត្រ- ក្រុងនានានៃប្រទេសកាណាដា យ៉ាងច្រើនកុះករ ដើម្បីស្តាប់នូវរបាយការណ៍ និងផែនការណ៍សម្រាប់ឆ្នាំ ២០១១ ក្នុងដំណើរឆ្ពោះទៅកាន់មាតុភូមិ គឺសិទ្ធិ សម្រេចវាសនា ខ្លួនដោយខ្លួនឯង ពីនឹមអាណា និគមយួនបច្ចុប្បន្ន។ Texte alternatif.
រដ្ឋអំណាចយួនកោះហៅពលរដ្ឋខ្មែរក្រោម ឆ្លើយដាក់កំហុសទៅលើលោក ចៅ ហេន
ប្រភពពត៌មានពីកម្ពុជាក្រោម បានថ្លែង ប្រាប់វិទ្យុ សំឡេងកម្ពុជាក្រោម មុនការផ្សាយបន្តិចនេះថា កាល ពីថ្ងៃអង្គារ៍ទី ២៨ធ្នូ ម្សិលមិញនេះ រដ្ឋអំណាចយួន កុម្មុយនីស្ត ស្រុកស្វាយទង ខែត្រមាត់ជ្រូក ទឹកដី កម្ពុជាក្រោម បានកោះហៅប្រជាពលរដ្ឋខ្មែរក្រោម ជាច្រើនគ្រួសារ ទៅសាលាស្រុក បង្ខំឱ្យឆ្លើយដាក់កំ ហុសទៅលើលោក ចៅ ហេនថា ជាអ្នកប៉ះបោរ ប្រើ អំពើហឹង្សា ដឹកនាំប្រជាពលរដ្ឋបំ ផ្លាញទ្រព្យសម្បតិ្ត របស់រដ្ឋ។ យោងតាមលិខិតរបស់រដ្ឋអំណាចយួន បានចោទលោក ចៅ ហេន ពីបទបំផ្លិចបំផ្លាញ ឬមានចេតនាបំផ្លាញទ្រព្យ ដោយយោងតាមមាត្រា១៤៣ និងមាត្រា២៤៥ ពីបទបង្កអសន្តិសុខក្នុងទីសាធារណៈ នៃច្បាប់ព្រហ្មទណ្ឌសាធារណរដ្ឋសង្គម និយម វៀតណាម។ សូមរំលឹកផងដែរថា លោក ចៅ ហេន អាយុ៥៦ឆ្នាំ ដែលត្រូវបានអាជ្ញាធរយួនចាប់ឃុំខ្លួននេះ ធ្លាប់បានដឹកនាំប្រជាពលរដ្ឋចំនួនប្រមាណ ៦០០នាក់ ធ្វើបាតុកម្មតវ៉ាយកដីធ្លីកសិកម្មមកវិញ កាលពីឆ្នាំ២០០៧ […]
កិច្ចប្រជុំសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង San Bernardino ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា
កាលពីល្ងាច ថ្ងៃអាទិត្យទី ២៤តុលា ម្សិល មិញនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងសាន់បើណាឌីណូ នៃរដ្ឋកាលី ហ្វ័រញ៉ា ភាគខាងត្បូង បានរៀបចំបើកកិច្ចប្រជុំ វិសាមញមួយ ដើម្បី បោះឆ្នោតជ្រើសរើស ប្រធានសាខាសហព័ន្ធ ក្រោមការចាត់តាំង របស់អ្នកស្រី ថាច់ សុផាន ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋកាលីហ្វ័រ ញ៉ា ភាគខាងត្បូង នៅគេហដ្ឋាន លោក ថាច់ រី សកម្មជនសហព័ន្ធ ដោយមាន សមាជិក-កា សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក
សហគមន៍ខ្មែរ នៅប្រទេសកាណាដា ធ្វើបាតុកម្ម ដើម្បីរំលឹកខួបទី ១៩នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
កាលពីព្រឹក ថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរ នៅប្រទេស កាណាដា ប្រមាណជា ១០០នាក់បាន រួមគ្នាធ្វើបាតុកម្មអហិង្សា ដើម្បីរំលឹក ទិវាខួបទី ១៩ស្តីពីកិច្ចព្រមព្រៀង តាម សន្ធិសញ្ញាក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ នៅមុខសភាជាតិ នាទីក្រុង អូតាវ៉ា ប្រទេសកាណាដា។ បន្ទាប់តទៅនេះ សូមអស់លោក លោកស្រី អញ្ជើញតាមដានស្តាប់បទ យកការណ៍ជុំវិញព្រឹត្តិការណ៍នេះ រៀបរៀងដោយកញ្ញា ថាច់ សុជាតា ដែលមានខ្លឹមសារ និងសម្លេងដើមទាំងស្រុងដូចតទៅ៖ .
ប្រជាពលរដ្ឋខ្មែរ អាមេរិកកាំង ដើមកំណើតខ្មែរ នៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងជើង ធ្វើមហាបាតុកមគាំទ្រសន្ធិសញ្ញាអន្តរជាតិ ២៣ តុលា និងថ្កោលទោសរដ្ឋាភិបាល ក្រុងភ្នំពេញ
អស់លោក អ្នកនាង និងមិត្តអ្នកស្តាប់ ជាទីមេត្រី ថ្ងៃនេះ ជាទិវាប្រវត្តិសាស្រ្ត សម្រាប់ជនរួមខ្មែរ នៅទូទាំងពិភព លោក ២៣តុលា ឆ្នាំ១៩៩១ស្តីអំពី កម្ពុជា ហើយក៏ជាទិវាខួប ឆ្នាំទី១៩ នៃកិច្ចព្រមព្រៀងសន្តិភាព អន្តរជាតិ នៅទីក្រុងបារីស ប្រទេសបារាំង។ ១៩ឆ្នាំ បានកន្លងទៅប្រទេសកម្ពុជា សព្វថ្ងៃ នៅមិនទាន់បានទទួលនូវ ភាពឯករាជ្យពិតប្រាកដ ឡើយ។ សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក ដោយហេតុថា ជនអន្តោប្រវេសន៍យួន កំពុងហូរចូលស្រុកខ្មែរឥតឈប់ឈរ និងអ្នក កាន់អំណាចសព្វថ្ងៃ ក្រោមខ្សែញាក់ របស់ចៅហ្វាយ ពីក្រុងហាណូយ រួមទាំងប្រទេសជិត ខាងមិនដែលគោរពសន្ធិសញ្ញាអន្តរជាតិនោះម្តងណាឡើយ។