ពុទ្ធបរិស័ទ្ធ ព្រះសង្ឃ និងសមាជិកសមាគមខ្មែរកម្ពុជាក្រោម ប្រមាណ២រយនាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានតវ៉ា នៅក្នុងបរិវេណវត្តសាមគ្គី រង្សី ជំទាស់ នឹងការសម្រេចតែងតាំងប្រធានគណៈកម្មការវត្តថ្មី។ ការសំរេច តែងតាំងព្រះតេជគុណ ឃិន វាសនា ឲ្យធ្វើជាប្រធាន គណៈកម្មការវត្ត ជំ នួស ឲ្យព្រះតេជគុណ ព្រះមហា យឿង ស៊ិន ដែលបានសុគត កាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅនោះ ត្រូវបានក្រុមអ្នកតវ៉ា និយាយថា ពួកគេមិនអាចទទួលយកការតែងតាំងនេះទេ និងបានទាមទារឲ្យមានការដាក់ជំនួសនូវប្រធានគណៈកម្មការ ដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោមវិញ។ លោក ថាច់ សាង ប្រធានសមាគមមិត្តខ្មែរកម្ពុជាក្រោមបាននិយាយថា នេះគឺជាការតែងតាំងដែលមិនអាចទទួលយកបាន ព្រោះវត្តសាមគ្គីរង្សី គឺជាញើសឈាមរបស់ពុទ្ធបរិស័ទ្ធខ្មែរកម្ពុជាក្រោម ដូច្នេះចាំបាច់ត្រូវតែមានប្រធានគណៈ កម្មការវត្ត ដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោម។ សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក ហៅ ឈួនលី វិទ្យុសម្លេងកម្ពុជាក្រោម ពីភ្នំពេញ .
ព័ត៌មាន
ព្រះសង្ឃខ្មែរក្រោមតវ៉ាជំទាស់ទៅនឹងការតែងតាំងព្រះចៅអធិការវត្តថ្មី
ថ្ងៃព្រហស្បតិ៍ ២១ខែតុលា ២០១០ ដោយលោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ ព្រះសង្ឃខ្មែរកម្ពុជាក្រោម និងសកម្មជនខ្មែរ កម្ពុជាក្រោមជាង ១០០នាក់ នៅថ្ងៃទី២១ ខែ តុលា បាននាំគ្នាសម្ដែងការជំទាស់យ៉ាងខ្លាំងប្រឆាំង នឹងការតែងតាំង ព្រះចៅអធិការថ្មីជា បណ្ដោះអាសន្ន គឺព្រះនាម ឃិន វាសនា ដែលមិនមែនជាខ្មែរកម្ពុជាក្រោម សម្រាប់ដឹកនាំនៅវត្តសាមគ្គីរង្សី នៅជាយទីក្រុងភ្នំ ពេញ។ ការសម្ដែងការប្រឆាំងដោយកំហឹង សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ នេះ បានធ្វើឡើងនៅក្នុងវត្តសាមគ្គីរង្សី ក្រោយពីមានការប្រកាសតែងតាំងព្រះចៅអធិការថ្មី ថែមទាំងមានការទូងស្គរធំ វាយជួង និងស្រែកជំទាស់ផង។
UNDP បញ្ជូនលិខិតរបស់សមាគមខ្មែរក្រោមទៅការិយាល័យ បាន គីមូន
ថ្ងៃពុធ ២០ ខែតុលា ២០១០ ដោយលោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ មេដឹកនាំមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមនៅកម្ពុជា បានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបញ្ជូនលិខិតស្នើសុំរបស់ខ្លួន ទៅការិយាល័យរបស់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រួចហើយ កាលពីពេលថ្មីៗនេះ ចំពោះអ្វីដែលសកម្មជនខ្មែរកម្ពុជាក្រោម បានសុំឲ្យលោក បាន គីមូន ពិនិត្យមើលការរំលោភសិទ្ធិមនុស្សមកលើខ្មែរកម្ពុជាក្រោម ដែលកំពុងគ្រប់គ្រងដោយអាជ្ញាធរវៀតណាម។ សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ លិខិតនោះត្រូវបានបញ្ជូនទៅ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយពីសមាគមខ្មែរកម្ពុជាក្រោមចំនួន ១០ បានដាក់លិខិតកាលពីសប្ដាហ៍មុននេះ។ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា លោក យន្ត ថារូ និងជាតំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ […]
អាជ្ញាធរយួនគំរាមគំហែងក្រុមគ្រួសារព្រះតេជគុណ យ័ញ តូន ទៀតហើយ
ករណីឧទេសាចារ្យ យ៉ាញ់តូន អតីត សមណៈនិស្សិត សាលាបាលីជាន់ ខ្ពស់ ខេត្តឃ្លាំង និងជាអតីតសមណៈ បាតុករមួយអង្គ ក្នុងចំណោមសមណៈ បាតុករ ២០០អង្គ ដែលបានធ្វើបាតុ កម្ម ដើម្បីទាមទារសិទ្ធិសេរីភាព និង ជំនឿសាសនា នៅខេត្តឃ្លាំង កម្ពុជា ក្រោម កាលពីថ្ងៃទី ៨ កុម្ភៈ ២០០៧ ហើយត្រូវក្រុមអាជាជ្ញាធរ នគរបាល យួន បានចាប់ផ្សឹកអស់ជាច្រើនអង្គ និងចាប់ដាក់ក្នុងមន្ទីរឃុំឃាំង ធ្វើទុក្ខ ទារុណកម្មយ៉ាងចាស់ដៃ។ ដែលក្នុងនោះមានព្រះវត្តមានព្រះតេជគុណ គឹមមឿន យ៉ាញ់តូន និងព្រះតេជគុណទឹមសាខនជាដើម។ សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក ដោយសារមានអន្តរាគមន៍ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ទើបជម្រុញឱ្យតុលាការយួន យល់ព្រម ដោះលែងសង្ឃអ្នកទោស គ្មានកំហុសជាច្រើនអង្គ ឱ្យមានសេរីភាពវិញទាំងបង្ខំចិត្ត។
លិខិតចូលរួមរំលែកមរណទុក្ខរបស់លោក តោ គឹម ថុង អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម
លិខិតរំលែកទុក្ខ ជូនចំពោះ គ្រូសារ ព្រះសង្ឃ និង គណៈកម្មការវត្ត ព្រះសព ព្រះតេជព្រះគុណ យឿង ស៊ិន ព្រះចៅអធិការ វត្តសាមគ្គីរង្សី និងជាព្រះប្រធាន នៃសមាគម ខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រ កម្ពុជា។ ខ្ញុំព្រះករុណា ខ្ញុំបាទ តោ គឹម ថុង អធិបតីសហព័ន្ធ ខ្មែរកម្ពុជាក្រោម (KKF) និងក្នុងនាមខ្លួនខ្ញុំព្រះករុណា ខ្ញុំបាទនិងគ្រួសារផ្ទាល់មានទុក្ខជាទម្ងន់ ពេលបានទទួលដំណឹងថា ព្រះតេជព្រះគុណ យឿង ស៊ិន ព្រះចៅអធិការវត្តសាមគ្គីរង្សី និងជាព្រះប្រធាននៃសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា បានទទួលអនិច្ចធម្ម កាលពីថ្ងៃអង្គារ៍ ៥ រោច ខែភទ្របទ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា គ.ស.២០១០ ម្សិលមិញនេះ ។
វិយោគកថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរក្រោម
សូមនមស្សការ ចំពោះគុណបុណ្យ ព្រះរតនត្រ័យ ដោយសេចក្តីគោរព សក្ការៈ! សូមថ្វាយបង្គំ ព្រះតេជព្រះគុណ កាន់សុផាន់ណារិទ្ធ ជាព្រះអធិបតីជាទី គោរព! សូមថ្វាយបង្គំ ព្រះថេរានុតេ្ថរៈ គ្រប់ព្រះ អង្គជាទីគោរពជ្រះថ្លា! សូមចម្រើនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទទាំង អស់ជាទីរាប់អាន! ព្រះឧបជ្ឈាយ៍ ព្រះមហា យឿង ស៊ីន ជាវីរសមណៈ ខ្មែរក្រោម មួយអង្គមានការតស៊ូ ដើម្បីសិទ្ធិ សេរីភាពជូនជនរួមជាតិខ្មែរក្រោម។ សូមចុចស្តាប់វិយោគកថា ដែលអានដោយអ្នកនាង សុជាតា នៃវិទ្យុសម្លេងកម្ពុជាក្រោម ព្រះអង្គបានកសាងវត្តមួយ នៅសង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ ឈ្មោះវត្តសាមគ្គីរង្សី សម្រាប់ព្រះសង្ឃ ដែលភៀសខ្លួន មកពីកម្ពុជាក្រោមស្នាក់នៅអាស្រ័យ និងជាទីកន្លែងសម្រាប់ធ្វើបុណ្យសុន្ទរ៍ទាននៃពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន។
ប្រវត្តិព្រះមហាវិជ្ជារតនបញ្ញា យឿង ស៊ិន ព្រះចៅអធិការវត្ត សាមគ្គីរង្សី និងជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម
ជីវប្រវត្តិ របស់ព្រះវិរសមណៈ វិជ្ជារតនប្បញ្ញាមហា យឿង សិន ជាព្រះឧបជ្ឈាយ៍ ជាព្រះចៅអធិការវត្ត សាមគ្គីរង្សី និងជាប្រធានសមាគមព្រះសង្ឃ ខ្មែរកម្ពុជាក្រោម។ ១.១/ព្រះមហា យឿង សិន (តា យឿង) ព្រះអង្គប្រ សូត នៅឆ្នាំជូត ព.ស ២៤៧៩ គ.ស ១៩៣៥។ ១.២/ ស្រុកកំណើត ៖ ភូមិតាទេស ឃុំតាកែវ ស្រុក អូរម៉ុល ខេត្ដព្រែកឫស្សី កម្ពុជាក្រោម ។ ១.៣/ ឪពុកនាម យឿង ស៊ីន (ស្លាប់) ។ ១.៣/ ម្ដាយនាម ស្រី ចឹម (ស្លាប់)។ ១.៤/ ព្រះមហា យឿង សិន (មានបងប្អូន ៤នាក់)៖ ១.បងប្រុសឈ្មោះ […]
ព្រះតេជព្រះគុណ យឿង ស៊ិន បានទទួលអនិច្ចធម្មក្នុងព្រះជន្ម ៧៥ វស្សា
ព្រះតេជព្រះគុណ យឿង ស៊ិន ព្រះចៅអធិការវត្តសាមគ្គីរង្សី និងជាប្រធានសមាគមព្រះ សង្ឃខ្មែរកម្ពុជាក្រោម នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា បានទទួលអនិច្ចធម្មដោយ ជរាពាធ នៅក្នុងមន្ទីរពេទ្យមួយនាទីក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ ទី ៥ រោច ខែភទ្របទ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រុវនឹងថ្ងៃទី ២៨ ខែកញ្ញា គ.ស.២០១០ ម្សិលមិញនេះ ។ នេះចាត់ទុកជា ព័ត៌មានសង្ខេបជូនដល់បងប្អូនជនរួមជាតិនៅជុំវិញសកលលោកឲ្យបានជ្រាបជាដំណឹង ។ ព្រះតេជព្រះគុណ យឿង ស៊ិន កាលនៅព្រះជន្មផ្តល់បទសម្ភាសន៍នឹងអ្នកយកព័ត៌មាន នៅវត្តសាមគ្គីរង្សីកាលឆ្នាំ ២០០៧ ក្នុងការធ្វើកូដកម្មមួយជម្រុញឲ្យវៀតណាមគោរពសិទ្ធិ ខ្មែរក្រោមនៅកម្ពុជាក្រោមនិងទាមទារឲ្យផ្តល់សេរីភាពដល់ព្រះគ្រូ ទឹម សាខន អតីតព្រះ ចៅអធិការវត្តភ្នំឌិនខាងជើង នៃខេត្តតាកែវ ។ .
លោក ថាច់ សោភ័ណ នឹងត្រូវបានតុលាការវៀតណាម បើកសាវនាការប្រកាស សាលក្រមថ្ងៃស្អែក
អតីតព្រះចៅអធិការ វត្តនិគ្រោធ កំពង់ក្សាន្ត (កំពង់ក្សាយ) ទីរួមខខេត្ត ព្រះត្រពាំង ឈ្មោះ ថាច់ សោភ័ណ នឹងត្រូវ បានតុលាការ ប្រជាជនបក្ស កុម្មុយនិស្តវៀតណាម បើកសាវនាការ ប្រកាស សាលក្រម នៅវេលាម៉ោង៧ ព្រឹកថ្ងៃទី ២៧ ខែកញ្ញា ស្អែកនេះ ក្រោយពីត្រូវបានចាប់ខ្លួន ដោយមិន បានប្រាប់ពីមូលហេតុ កាលពីខែកក្កដា កន្លងទៅនេះ ។ សូមជំរាបជូនថា អតីតព្រះចៅអធិការ វត្តកំពង់និគ្រោធកំពង់ក្សាន្ត ថាច់ សោភ័ណ ប្រសូត នៅ ឆ្នាំថោះ គ.ស ១៩៧៦ ជាកូនប្រុសពៅ ទី ៨ របស់ លោកតា ថាច់ យ៉ាង និង លោកយាយ ថាច់ ធី យើន ។ […]
ខ្មែរក្រោមនៅភ្នំពេញជួបជុំដើម្បីបង្កើតមិត្តសមាគមឡើងវិញ
ថ្ងៃអាទិត្យ, 19 ខែកញ្ញា 2010 ដោយអ្នកស្រី គឹម ពៅ វិទ្យុអាស៊ីសេរី ភ្នំពេញ មិត្តសមាគមខ្មែរក្រោម ដែលជាសមាគម ខ្មែរក្រោមដំបូងគេបំផុត បង្កើតឡើងដោយ ឧកញ៉ា ឡាំ ឯម នៅក្នុងទឹកដីកម្ពុជាក្រោម នាឆ្នាំ១៩៣៧ មកដល់ពេលនេះ ត្រូវបាន ពលរដ្ឋខ្មែរក្រោម ដែលរស់នៅទីក្រុងភ្នំ ពេញ រៀបចំបង្កើតឡើងវិញ។ ឥស្សរជននយោបាយខ្មែរ និងប្រជាពលរដ្ឋខ្មែរក្រោម ជាច្រើននាក់ នៅថ្ងៃអាទិត្យ ទី១៩ កញ្ញា បានជួបជុំគ្នានៅវត្តសាមគ្គីរង្សី ក្រុងភ្នំពេញ ក្នុងសន្និបាតមួយ ដើម្បីរៀបចំមិត្តសមាគមខ្មែរក្រោមឡើងវិញ ក្រោយពីសមាគមនេះ បានបាត់ឈ្មោះអស់ជាង៦០ឆ្នាំ។ សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី គឹម ពៅ វិទ្យុអាស៊ីសេរី ភ្នំពេញ ប្រធានសមាគមមិត្តសមាគមខ្មែរក្រោម បានឲ្យដឹងថា ការរៀបចំសមាគមនេះឡើងវិញ គឺដើម្បីបន្តឆន្ទៈនៃសមាគមនេះតទៅទៀត ក្នុងប្រយោជន៍ជួយប្រជាពលរដ្ឋខ្មែរក្រោមផ្នែក សង្គមកិច្ច និងវប្បធម៌។ លោក ថាច់ […]