ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ១០ ផ្តល់ដោយប្រទេស អាកហ្សង់ទីនៈ ឱ្យវៀតណាមជម្រុញបានដល់ការគោរពចំពោះ អនុសញ្ញាពិធីការអង្គការសហប្រជាជាតិ ស្តីពីឧក្រិដកម្មឆ្លងកាត់ ប្រទេស ដើម្បីការពារនិងផ្តន្ទាទោសចំពោះការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។ ការឆ្លើយតបរបស់អង្គការ UNPO:
ព័ត៌មាន
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៨)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ១ ផ្តល់ដោយ ប្រទេសអាល់ហ្សេរីៈ ឱ្យវៀតណាមយកចិត្តទុកដាក់ទៅនឹងកតិកាសញ្ញាបញ្ឈប់ទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT)។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។ ការឆ្លើយតបរបស់អង្គការ UNPO: មកទល់ថ្ងៃនេះ គឺខែកុម្ភៈឆ្នាំ២០១២ វៀតណាមមិនព្រមធ្វើតាមកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើ ឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម ដែលហៅកាត់ថា(CAT) នោះទេ។ ក្នុងគណកម្មការទី៣ នៃមហាសន្និបាត ពេញអង្គរបស់សភា កំណត់សន្និបាតបានចែងអំពីវៀតណាមបានភ្ជាប់ការយកចិត្តទុកដាក់ជាពិសេស ចំពោះ សហប្រតិបត្តិការអន្តរជាតិដើម្បីសិទ្ធិមនុស្ស ហើយនឹងបោះជំហ៊ានទៅយល់ព្រមទទួលកតិកាសញ្ញាប្រឆាំងនឹង ទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្មCAT(GA/SHC/4021)។ ក្នុងខែតុលាឆ្នាំ២០១១ រដ្ឋលេខា-ធិការក្រសួងការបរទេសនៃសហរដ្ឋអាមេរិក លោកស្រី គ្លិនតុន
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៧)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ ១០៨ ផ្តល់ដោយប្រទេសនេប៉ាល់ៈ ឱ្យវៀតណាមបន្តខិតខំប្រឹងប្រែងក្នុងការថែរក្សាភាសានិងវប្បធម៌របស់ជាតិពន្ធភាគតិច។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។ ការឆ្លើយតបរបស់អង្គការ UNPO: ទោះជាបានឆ្លងច្បាប់អប់រំសិក្សាវិស័យភាសា ក្នុងចំណោមជាតិពន្ធភាគតិច ភាសាដេហ្គា ភាសាខ្មែរ និង ភាសាម៉ុង បើទោះជាមានការបង្រៀន ក៏បង្រៀនឱ្យតែមានសោះតែខាន ក្នុងរយៈពេល១ឆ្នាំ ឬ ២ឆ្នាំ។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៦)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ ៧៧ ផ្តល់ដោយប្រទេស ឥណ្ឌៀៈ ឱ្យវៀតណាមបន្តការយកចិត្តទុកដាក់ជាពិសេស ចំពោះការខូចខាតប្រយោជន៍នៅក្នុងសង្គមរបស់ជាតិពន្ធ ភាគតិចនិងជនពិការ ដើម្បីធានាអំពីការចូលរួមរបស់ពួកគេដោយពេញលេញ ក្នុងជីវិតសង្គមនិងនយោបាយ ក្នុងប្រទេស។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមបានប្រតិបត្តិតែដោយភាគខ្លះៗ។ ការឆ្លើយតបរបស់អង្គការ UNPO: ជនភាគតិចក្នុងប្រទេសវៀតណាមមានឱកាសតិចតួចណាស់ ក្នុងការចូលរួមជីវិតនយោបាយក្នុងប្រទេស។ ដោយហេតុមានករណីបែងចែកជាច្រើនសណ្ឋាន ដោយរាប់ទាំងមូលហេតុសាសនានិងជាតិពិន្ទុ នៅតាម បណ្តោយខ្សែបន្ទាត់នៃភាពក្រីក្រ កង្វះខាតចំពោះការសិក្សាអប់រំ ការភ័យខ្លាច និងការគាបសង្កត់តាមអំពើចិត្ត ជាតិពន្ធភាគតិចមិនទាំងទទួលបាននូវតួនាទីអ្វីមួយក្នុងរដ្ឋាភិបាលតាមភូមិស្រុកឡើយ។ ស្ត្រីជនភាគតិច ងាយស្រួលក្នុងរងគ្រោះក្នុងសង្គម ហើយគ្មានលទ្ធភាពអាចចូលរួមបានក្នុងជីវិតសង្គម-នយោបាយ នៅក្នុង ប្រទេសវៀតណាមទេ។ ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ វៀតណាមបានជួយដល់ជនពិការខ្មែរក្រោមខ្លះដែរ ប៉ុន្តែកម្មវិធីនោះ គ្រាន់តែជាការបង្ហាញឱ្យឃើញថាមានដែរ តែប៉ុណ្ណោះ។ កម្មវិធីនោះ គ្មានបានជួយអ្វីដល់ខ្មែរក្រោមនៅវៀតណាមទេ។ ជនពិការភាគច្រើន គឺរស់ដោយសារ តែការជួយឧប្បត្ថម្ភពីក្រុមគ្រួសាររបស់ពួកគេតែប៉ុណ្ណោះ។ ប្រសិនបើគ្មានការជួយគាំពារពីក្រុមគ្រួសារទេ មួយ ចំនួននៃអ្នកទាំងនោះត្រូវរស់នៅជាអ្នកដើរសុំទាន។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៥)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ៥២ ផ្តល់ដោយប្រទេសចិនៈ ឱ្យវៀតណាមបន្តជួយក្រុមជាតិពន្ធភាគតិច ដើម្បីឱ្យពួកគេកាន់តែយល់ដឹងអំពីសិទ្ធិរបស់គេ និងការទទួល ខុសត្រូវ ដើម្បីឱ្យពួកគេអាចកែឆ្នៃជីវភាពឱ្យកាន់តែល្អប្រសើជាងមុន ហើយពួកគេគួរតែបានសប្បាយរីករាយ ជាមួយនឹងសិទ្ធិ ដែលគេត្រូវតែទទួលបាន។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ វៀតណាមមិនបានខិតខំប្រឹងប្រែងក្នុងវិស័យអប់រំសិក្សា និងអនុញាតឱ្យពលរដ្ឋក្នុងប្រទេសអាចទាមទារបាន នូវសិទ្ធិជាមូលដ្ឋានឡើយ។ ការឆ្លើយតបរបស់អង្គការ UNPO: ក្នុងសេចក្តីថ្លែងការណ៍នាខែតុលាឆ្នាំ២០១១ របស់គណកម្មការសិទ្ធិកុមារ អ្នកតំណាងរបស់យុវជនដេហ្គាម៉ុង តាញ៉ា បានកត់សំគាល់ ចំពោះការសិក្សាអប់រំអំពីសិទ្ធិមនុស្សសម្រាប់កុមារជាតិពន្ធភាគតិច ដូចតទៅនេះ៖ ’’ក្នុងថេរៈ វេលានៃកាសិក្សារស្រាវជ្រាវរបស់យើង យើងបានសួរទៅកុមារជាតិម៉ុងតាញ៉ា និងគ្រួសាររបស់ពួកគេ អំពីសិទ្ធក្នុងការទទួលមត៌ក ដែលដំកល់ទុកក្នុងកតិកាសញ្ញាស្តីពីសិទ្ធិកុមារ(CRC) ។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី១៤)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ ៥៦ ផ្តល់ដោយប្រទេស គុយបាៈ ឱ្យវៀតណាមបន្តចាត់វិធានការដើម្បីផ្តល់ការសិក្សានិងសេវ៉ាសុខភាព ជាពិសេស នៅតំបន់ព្រៃភ្នំ និងចំពោះ ជាតិពន្ធភាគតិច និងជាមួយចលនារបស់ពួកគេ។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ការឆ្លើយតបរបស់អង្គការ UNPO: មានន័យដូចគ្នានឹងអនុសាសន៍លេខ៥៣។ ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ វៀតណាមបានផ្តល់ការរៀនសូត្រ និងសេវ៉ាសុខភាពដោយឥតបង់ថ្លៃខ្លះៗ ប៉ុន្តែខ្មែរក្រោមគ្មានសំឡេងដើម្បី ដើម្បីចូលរួមក្នុងការអនុវត្តកម្មវិធីទាំងនោះទេ ដើម្បីអាចធានាថា ពលរដ្ឋខ្មែរក្រោមទាំងអស់អាចទទួលបាន ការរៀនសូត្រនិងសេវ៉ាសុខភាពដោយឥតបង់ថ្លៃនោះទេ។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១៣)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ២៣ ផ្តល់ដោយប្រទេស អាហ្សឹកបេចាន Azerbaijan: ឱ្យវៀតណាមបន្តការខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រ យកចិត្តទុកដាក់ជាពិសេស ក្នុងការងារផ្សេង ទៀត ចំពោះក្រុមដែលងាយនឹងរងគ្រោះ ដូចជាកុមារ ស្ត្រី ជនពិការ និងជាតិពន្ធភាគតិច។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ការឆ្លើយតបរបស់អង្គការ UNPO: ទោះជាមានការខិតខំបានត្រូវអាស់អាងដោយរដ្ឋាភិបាលវៀតណាម ដើម្បីបង្ហាញភាពអត់ការធ្វើនៅក្នុងតំបន់ ដែលមានជនជាតិដើមនិងជនភាគតិចរស់នៅ សហគមន៍ខ្មែរក្រោមជាច្រើន ដេហ្គាម៉ុងតាញ៉ា និងម៉ុង នៅតែ ប្រឈមរឿងគ្មានការងារធ្វើកាន់តែខ្លំាង។ ក្នុងភាពបញ្ច្រាស់គ្នាជាមួយរបាយការណ៍របស់រដ្ឋាភិបាល ការសិក្សា បន្ថែមទៀតបានបង្ហាញថា ទោះជាអត្រាភាពក្រីក្រក្នុងចំណោមជាតិពន្ធភាគតិចឈប់កើនឡើង មធ្យមភាគនៃ ប្រាក់ចំណូលរបស់ជាតិពន្ធភាគតិចនិងអ្នកនៅតំបន់ភ្នំ បានតែ១/៣ បើប្រៀបនឹងមធ្យមភាគក្នុងប្រទេស។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១២)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ១៦៧ ផ្តល់ដោយ សហរដ្ឋ អាមេរិកៈ ដើម្បីឱ្យត្រឹមត្រូវតាមមាត្រា៦៧ នៃច្បាប់រដ្ឋធមនុញ្ញ វៀតណាមត្រូវជំរុញឱ្យបានលឿន នូវការចុះបញ្ជីព្រះវិហារ និងអង្គការសាសនា ដែលមានចែងនៅក្នុងក្របខណ្ឌនៃសាសនា និងអនុញាតឱ្យមានដំណោះស្រាយប្រកប ដោយសមធម៌ ចំពោះជម្លោះកម្មសិទ្ធតាមតម្រូវការ ក្រោមរដ្ឋធមនុញ្ញនិងក្រិត្យរបស់នាយករដ្ឋមន្ត្រី អំពីកម្មសិទ្ធិ សាសនា។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ការឆ្លើយតបរបស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW): ព្រះវិហារទាំងឡាយត្រូវបានរដ្ឋប្រកែកមិនព្រមចុះបញ្ជី ហើយអ្នកកាន់សាសនាគ្រិស្ទបានត្រូវហាមឃាត់ មិនឱ្យ រួមប្រជុំជាមួយគ្នានៅក្នុងផ្ទះខ្លួនឯង។ អនុសាសន៍លេខ១៦៨ ផ្តល់ដោយ សហរដ្ឋ អាមេរិកៈ
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១១)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ ១៦៣ ផ្តល់ដោយចក្រភព អង់គ្លេៈ ឱ្យវៀតណាមភ្ជាប់កិច្ចសន្យាដែលមានសារៈសំខាន់ជាមួយអ្នកជំនាញការអន្តរជាតិ ក្នុងការធ្វើឱ្យរីកចំរើននូវច្បាប់ សារព័ត៌មានរបស់ខ្លួន ហើយធ្វើការដើម្បីបង្កើនឯករាជភាពនៃស្ថាប័នសារព័ត៌មាន។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែនRSF: មានការរីកចំរើនតិចណាស់ចំពោះច្បាប់សារព័ត៌មាន។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានអនុម័តក្រិត្យមួយនៅខែមករា ឆ្នាំ២០១១ ដើម្បី’’ ហ៊ុំព័ទ’’សកម្មភាពអ្នកសារព័ត៌មាន និងអ្នកចុះប្លក់
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១០)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK ការឆ្លើយតបរបស់អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW): រដ្ឋាភិបាលប្រទេសវៀតណាមបង្ហាញនូវការគោរពដ៏តិចតួចបំផុតចំពោះ ទាំងសេរីភាពសាសនា ទាំងចំពោះ សេរីភាពការបញ្ចេញមតិ ជាន់ពន្លិចក្រុមសាសនាជនភាគតិច សកម្មជនសិទ្ធិមនុស្ស និងសកម្មជនInternet។ អនុសាសន៏លេខ១៣៧ ផ្តល់ដោយសហព័ន្ធ រ៉ូស៊្សីៈ