ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសសន៍លេខ១២៣ ផ្តល់ដោយប្រទេស Norway ឬ ន័កវែហ្សៈ ឱ្យវៀតណាមធានាថា ច្បាប់សារព័ត៌មានត្រូវបានកែប្រែឱ្យសមស្របទៅតាម ICCPR និងធ្វើ គម្រោងច្បាប់ដោយអនុញាតឱ្យមានសារព័ត៌មានឯកជន។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ការឆ្លើយតបរបស់អង្គការ UNPO: មានខ្លឹមសារដូចគ្នានឹងការឆ្លើយតបអនុសាសន៍លេខ៤៤ដែរ។ ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែនRSF: រដ្ឋាភិបាលវៀតណាមបានកែប្រែច្បាប់សារព័ត៌មាននៅខែមករាឆ្នាំ២០១១ ហើយបានរក្សាទុកនូវក្រិត្យដែលត្រួត ពិនិត្យសេរីភាពបញ្ចេញមតិ។ ខ្លឹមសារក្រិត្យបានហាមឃាត់អត្ថបទអនាមិក ហាមប្រាមការផ្សាយណាដែលប្រើ រហស្សនាម។
ព័ត៌មាន
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៨)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ១១២ ផ្តល់ដោយប្រទេស Netherlands ឬ ហុលល្លង់ៈ ឱ្យវៀតណាមលើកលែងវិញ នូវការដាក់កំរិតទៅលើការប្រើប្រាស Internet ដូចជាការច្រោះត្រង និងការ តាមដានឃ្លាំមើល។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ប្រតិកម្មរបស់អង្គការUNPO: របាយការណ៍របស់អ្នកយកការគ្មានព្រំដែន (RSF) បានបង្ហាញថា វៀតណាមជាប្រទេសមួយដែលមាន ’’ស្ថានភាពធ្ងន់ធ្ងរ’’ នៅក្នុងចំណាត់ថ្នាក់ជិតក្រោមគេបង្អស់ (ជាប្រទេសទី១៧២ ក្នុងចំណោមប្រទេស១៧៩) ក្នុងឆ្នាំ២០១១-២០១២ ក្នុងតារ៉ាងសេរីភាពសារព័ត៌មានពិភពលោក។ អ្នកយកការណ៍គ្មានព្រំដែន ក៏បាន បញ្ចូលវៀតណាមក្នុងបណ្តាប្រទេសជា “សត្រូវរបស់ Internet” ធ្វើការកត់សំគាល់នៅឆ្នាំ២០១១ថា របប គ្រប់គ្រងនៃប្រទេសនេះ បានប្រព្រឹត្តអំពើឃោឃៅទៅលើអ្នករិះគន់ ដោយបានបញ្ចេញជាពិសេសនូវរលក ថ្មីនៃការបង្ក្រាប ចំពោះអ្នកដែលប្រើសេរីភាពបញ្ចេញមតិ រាប់ទាំងការវាយប្រហារបំបិទមាត់មតិអ្នកប្រឆាំង ធ្វើឱ្យការចុះប្លក់ឋិតក្នុងគ្រោះថ្នាក់។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៧)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ៨៥ ផ្តល់ដោយប្រទេស អ៊ីតាលីៈ វៀតណាមត្រូវតែធានាសិទ្ធិនៃការទទួល ស្វែងយល់ និងចែកចាយព័ត៌មាន និងមតិយោបល់ ឱ្យសមស្របជាមួយ មាត្រា១៩ នៃ ICCPR: ការឆ្លើយតបរបស់អង្គការសាមគ្គីភាពអ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW): ក្នុងឆ្នាំ២០១១ វៀតណាមបានចាត់វិធានការបំបាត់ម្តងទៀត ទៅលើសកម្មជន Internet ហើយប្រទេសនេះ មានឈ្មោះបន្តជាប្រទេស១ នៅក្នុងប្រទេសតែប្រាំប៉ុណ្ណោះ លើពិភពលោក ដែលអ្នកចូលប្រើប្រព័ន្ធ online នាំឱ្យជាប់គុក។ អ្នករាយការណ៍គ្មានព្រំដែន RSF បានដាក់ងារឱ្យវៀតណាម ជាប្រទេសសត្រូវជាមួយInternet ដោយប្រទេសនេះបានលប់បំបាត់អ្នកដែលចូលមើល។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៦)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ៦៥ ផ្តល់ដោយប្រទេសហ្វំាងឡង់ៈ ឱ្យវៀតណាមលប់ចោល ឬកែប្រែឡើងវិញ នូវច្បាប់ព្រហ្មទណ្ឌ ដើម្បីធានាថា មិនបានត្រូវយកទៅអនុវតដោយ របៀបរំលោភបំពានតាមអំពើចិត្ត ដើម្បីការពារសេរីភាពនៃការបញ្ចេញមតិ។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ការឆ្លើយតបរបស់អង្គការ UNPO: ពាក្យដែលចែងយ៉ាងទូលំទូលាយ នៅក្នុងមាត្រាទាំងឡាយនៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម គឺ សម្រាប់យកទៅប្រើប្រាស់យ៉ាងដាច់អហង្កាតាមមូលដ្ឋាននិតិកម្ម ដើម្បីការពារសិទ្ធិបុគ្គលក្នុងការបញ្ចេញមតិ រាប់ទាំងមតិសាសនា និងការរួមប្រជុំជាសាធារណៈ។ ជនជាតិដើមមានជាអាទិ៍ដេហ្គាម៉ុងតាញ៉ា និងខ្មែរក្រោម ដែលបានចូលរួមក្នុងការតវ៉ាដោយអហឹង្សា និងប្រតិបត្តិសាសនារៀងខ្លួន តែងទទួលរងការចោទប្រកាន់ថា បានធ្វើឱ្យអន្តរាយដល់សាមគ្គីភាពជាតិ បង្អាក់សន្តិសុខ និងរំខានដល់សង្គមវៀតណាម។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៥)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ៤៧ ផ្តល់ដោយប្រទេសកាណាដាៈ ឱ្យរដ្ឋាភិបាលវៀតណាមយកច្បាប់សារព័ត៌មានមកអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមមាត្រា១៩ នៃ ICCPR ។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ការឆ្លើយតបរបស់UNPO: មានន័យដូចគ្នាក្នុងការឆ្លើយតបនឹងអនុសាសន៍ទី៤៤ដែរ។ ការឆ្លើតបរបស់ អ្នកយកការណ៍គ្មានព្រំដែន(ជាភាសាបារាំង) RSF: គ្មានការបន្ថែមច្បាប់សារព័ត៌មានណាមួយ ដែលសមស្របទៅតាមកតិកាសញ្ញាអន្តរជាតិ ទាក់ទងទៅនឹងសិទ្ធិ ស៊ីវិលនិងនយោបាយ បានចូលជាធរមានទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានអនុម័តយកក្រិត្យមួយនៅខែមករា ឆ្នាំ២០១១ ដើម្បី’’ ហ៊ុំព័ទ្ធ’’ សកម្មភាពអ្នកសារព័ត៌មាននិងអ្នកចុះប្លក់ និងដាក់កំរិតត្រួតពិនិត្យលើ Internet។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៤)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ៤៤ ផ្តល់ដោយប្រទេសកាណាដាៈ ស្នើដល់រដ្ឋាភិបាលវៀតណាម ឱ្យពង្រឹងឯករាជភាពនៃសារព័ត៌មាន រាប់ទាំងការអនុញាតឱ្យមានសារព័ត៌មាន សេរី។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ការឆ្លើយតបរបស់ប្រជាជាតិនិងពលរដ្ឋគ្មានតំណាង(UNPO): វៀតណាមបន្តការបំបាត់សារព័តមានឯករាជ និងហាមឃាត់មិនឱ្យមានសារព័ត៌មានឯកជន។ ដូចមានការកត់ សំគាល់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅឆ្នាំ២០១១ រដ្ឋាភិបាលបន្តការឃុំគ្រងសារព័ត៌មានទាំងអស់ រាប់ទាំង ការបោះពុម្ព ការផ្សាយតាមរលកធាតុអាកាស និងសារព័ត៌មានអេឡិកត្រូនិក។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ៣)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍លេខ១៥ ផ្តល់ដោយប្រទេសអូស្ត្រាលីៈ យកចិត្តទុកដាក់ពង្រឹង និងការពារសេរីភាពសារព័ត៌មាន ដែលមានចែង នៅក្នុងច្បាប់សារព័ត៌មានឆ្នាំ១៩៩៩។ កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ ប្រទេសវៀតណាមគ្មានសេរីភាពសារព័ត៌មានទេ។ វៀតណាមបានទាំងបំបិទ មិនឱ្យឃើញគេហទំព័ររបស់ សហព័ន្ធខ្មែរកម្ពុជាក្រោមទៀតផង(khmerkrom.org, khmerkrom.net )។ វៀតណាមបានទាំងចាប់ដាក់គុក អ្នកចុះប្លុកទៀតផង។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ២)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK អនុសាសន៍ទី៩ ស្នើដោយប្រទេស Argentine: ចាប់អនុវត្តជំហាន ដែលចាំបាច់ ដើម្បីធានាថា ប្រជាពលរដ្ឋអាចទទួលបានដោយរីករាយ នូវសេរីភាពក្នុងការ បញ្ចេញមតិ និងសេរីភាពសាសនា។ តាមការវាយតម្លៃរបស់វិជ្ជាស្ថានសិទ្ធិមនុស្ស គឺប្រទេសវៀតណាមមិនបានប្រតិបត្តិតាមសោះទេ។ ការឆ្លើយតបរបស់ាហព័ន្ធខ្មែរកម្ពុជាក្រោមៈ មកទល់សព្វថ្ងៃនេះ ខ្មែរក្រោមគ្មានសិទ្ធិក្នុងការបញ្ចេញមតិ។
ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាមបាននិងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR…(ភាគ ១)
ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK ការសើរើពិនិត្យជាលើកទីពីរ និងអ្វីដែលកើតឡើងជាបន្តបន្ទាប់ ធ្វើឡើងដោយផ្តោតទៅលើការអនុវត្តន៍ចំពោះ អនុសាសន៍ដែលបានព្រមទទួលយក និងស្ថានភាពរីកចំរើននៃសិទ្ធិមនុស្សរបស់ក្នុងប្រទេសដែលត្រូវធ្វើការសើរើ ពិនិត្យ។
លោកគ្រូ មហា ថាច់ កេញ អនិកម្មក្នុងព្រះជន្ម ៨៦ ឆ្នាំ
លោកគ្រូ មហា ថាច់ កេញ អាចារ្យបង្រៀនសាលា បាលី នៅខេត្តត្រពាំង បានទទួលអនិកម្មហើយ នៅថ្ងៃពុធ ៣ រោច ខែបុស្ស ឆ្នាំថោះ ត្រីស័ក ព.ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១២ នេះ ដោយជរាពាធ ក្នុងព្រះ ជន្ម ៨៦ ឆ្នាំ ។ ពិធីបុណ្យឈា បនកិច្ចសពលោកគ្រូ មហា ថាច់ កេញ នឹងប្រារព្ធ នៅផ្ទះរបស់សព ឋិតនៅក្នុងភូមិក្នក ឃុំអូរចាក ស្រុក កំពុង់ធំ ខេត្តព្រះត្រពាំង តាមប្រពៃណីជាតិ រយៈ ពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ៥ រោច ខែបុស្ស […]