ជីវប្រវត្តិ

ជីវប្រវត្តិ​លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ បាន​ចូល​បម្រើ​ការពារ​ស្ម័គ្រ​ចិត្ត​ដោយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ និង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ចាប់តាំងពីឆ្នាំ១៩៩៦ ហើយ​លោក​ត្រូវ​បាន​បោះ​ឆ្នោត​តែងតាំង​ជា​នាយក​ប្រតិបត្តិ​អង្គការ​នេះ កាល​ពី​មេសា ឆ្នាំ២០១៧ ក្នុង​អាណត្តិ ៤ឆ្នាំ។ ទស្សនវិស័យ សម្រាប់​រយៈ​ពេល​បួន​ឆ្នៃ​របស់ លោក ប្រាក់ សេរីវុឌ្ឍ គឺ​លោក​មាន​គម្រោង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ខ្មែរ​ក្រោម​ដោយ​ខ្លួនឯង និង​ទឹក​ដី​ខ្មែរ​ក្រោម​មក​ពី​ប្រទេស​វៀតណាម​វិញ។ ការ​ឈឺ​ចាប់​នៃ​ការ​រំលោភ​សិទ្ធិ សាសនា និង​វប្បធម៌ ខ្មែរ​កម្ពុជា​ក្រោម​ពី​សំណាក់​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​បាន​ជំរុញ​ឲ្យ លោក ប្រាក់ សេរីវុឌ្ឍ ដែល​លោក​ជា​ខ្មែរ​កម្ពុជា​ក្រោម​មួយ​រូប​នោះ បាន​ចាក​ចេញ​ពី​ការងារ​មាន​កម្រៃ និង​សំខាន់​មួយ​នៅ​សាលាក្រុង​ឡុងប៊ិច (Long Beach) សហរដ្ឋអាមេរិក ដើម្បី​អាច​បម្រើ​ការងារ​ពេញ​ម៉ោង​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក៖ «បញ្ហា​ដែល​ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាំង​ពី​ឆ្នាំ១៩៩៦ មក គឺ​ដោយសារ​តែ​ខ្ញុំ​មាន​ការ​អាណិត​ជា​អាសូរ​ចំពោះ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​យើង ដែល​រស់​នៅ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រង​ទុក្ខ​វេទនា។ ខ្ញុំ​បាន​រៀន​សូត្រ​បាន​ចំណោះ​វិជ្ជា​ខាង​វិទ្យាសាស្ត្រ​នយោបាយ។ យើង​ខ្ញុំ​យល់​ថា ខ្ញុំ​ក្រ​ខ្ញុំ​គ្មាន​លុយ​កាក់​អី គឺ​ខ្ញុំ​មាន​តែ​ចំណេះ​វិជ្ជា​ដូច្នោះ​ខ្ញុំ​បាន​ធ្វើ​អ្វី​បន្តិចបន្តួច។ ខ្ញុំ​ឃើញ​ថា គ្នា​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នៅ​ប្រទេស​វៀតណាម​នោះ»។ លោក ប្រាក់ សេរីវុឌ្ឍ ដែល​មាន​វ័យ​ […]

ពិធី​ដារ​បង្សុកូល ឧទ្ទិស​កុសល ជូន​ដួង​វិញ្ញាណក្ខន្ធ លោក ទ្រឿ​ង ម៉ាលី ជា​ព្រឹទ្ធាចារ្យ​នយោបាយ​ជើងចាស់​កំណើត​ខ្មែរក្រោម​

ដោយ ស៊ឺន ចែងចើន ​តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ២៦ ធ្នូ ២០១៨ នា​កុដិ​លេខ ១៧ (​កុដិ​ខ្មែរក្រោម​) នៃ​វត្ត​បទុម​វ​តី បានធ្វើ​ពិធី​ដារ​បង្សុកូល ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ដួង​វិញ្ញាណក្ខន្ធ លោក ទ្រឿ​ង មាលី ក្នុង​កិច្ច​គម្រប់​ខួប ៧ ថ្ងៃ នៃ​ការទទួល​មរណភាពរ​ប​ស់លោក ។​ ​លោក ទ្រឿ​ង មាលី ដែលមាន​ដើមកំណើត​ជា​ខ្មែរក្រោម លោក​ជា​អតីត​នាយក​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​បរម​រតន​កោដ្ឋ និង​ជា​អតីត​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​ប្រទេស​ជប៉ុន បានទទួល​មរណភាព ក្នុង​ជន្មាយុ ៨0 ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១៥ ខែធ្នូ ឆ្នាំ ២០១៨ នៅ​ប្រទេស​បារាំង ដោយ​ជរាពាធ ។ ​នៅក្នុង​ឱកាស​នោះ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក តាំង […]

ឧកញ៉ា ក្រឡាហោម សឺ​ន ឌៀប ជា​អ្នក​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ឈានទៅរក​សម័យ​ទំនើប​

រៀបរៀងដោយ ថាច់ ប្រីជា​ គឿន ​លោក សឺ​ន ឌៀប (Son Diep) (១៨៥៥-១៩៣៤) ជា​ជនជាតិខ្មែរ កើត​នៅ​ដែនដី​កម្ពុជា​ក្រោម ឬ ដែន​កូស័ងស៊ីន ក្នុងសម័យ​អាណានិគមនិយម​បារាំងសែស ។ លោក​ជា​កវីនិពន្ធ​កំណាព្យ​អក្សរ សិ​ស្ប៍​, អ្នកបកប្រែ រឿងនិទាន បារាំង​-​ខ្មែរ សម្រាប់​សិស្ស​ដែល​រៀន​នៅ​សាលា​បារាំង​-​ខ្មែរ នាទី​ក្រុង ព្រៃនគរ និង​ជា​អ្នក​រៀបរៀង វចនានុក្រម​ខ្មែរ​-​បារាំង និង​បារាំង​-​ខ្មែរ បោះពុម្ព​ឆ្នាំ ១៨៧៨ នៅ​ព្រៃនគរ ជាមួយនឹង លោក អៃ​ម៉ូ​នី​ញ៉ែ (Étienne François Aymonier) (១៨៤៤-១៩២៩) ជា​មន្ត្រី​ជាន់ ខ្ពស់​របស់​រដ្ឋការ​អា​ណា​និគម​បារាំង​, អ្នកជំនាញ​ខាង​វប្បធម៌​ខ្មែរ និង​ចាម្ប៍​, អ្នក​គ្រប់ គ្រង ទស្សនាវដ្ដី ភាសា​បារាំង “Le Cambodge” និង​ជា​ចាងហ្វាង​ដំបូង នៃ​សាលា​អាណានិគម (the […]

ប្រវត្តិ​នាង ង្វៀង ផុ​ក ង៉ុ​ក វ៉ាង ជា​មហេសី​យួន ​របស់ ព្រះបាទ ជ័យ ជេដ្ឋា ទី ២

​ដោយ ថាច់ ប្រីជា គឿន​ ​អ្នក​ម្នាង ង្វៀង ផុ​ក ង៉ុ​ក វ៉ាង (Nguyễn Phúc Ngọc Vạn (阮福玉萬) កើត​ប្រហែល​ឆ្នាំ ១៦០៥ ស្លាប់​ក្រោយ​ឆ្នាំ ១៦៥៨ ជា​បុត្រី​ទី ២ របស់​ស្ដេចត្រាញ់​យួន ង្វៀង ផុ​ក ង្វៀង (Nguyễn Phúc Nguyên) ដែល​កាន់អំណាច​ចាប់ពី​ឆ្នាំ ១៦១៣ ដល់ ១៦៣៥ ។ ឯកសារ​យួន​ខ្លះ​បានសរសេរថា អ្នក​ម្នាង​មិនមែនជា រាជបុត្រី គឺ កូន​របស់​ស្ដេច ទេ តែ​អ្នក​ម្នាង​គ្រាន់តែ​ជា​បុត្រី​របស់​មន្ត្រី ដែល​បាន បំបែក​រដ្ឋ​តាំងខ្លួន​ជា​ស្ដេច​នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម តែប៉ុណ្ណោះ ។​ នៅ​ឆ្នាំ ១៦២០ ស្ដេចត្រាញ់​យួន​ឈ្មោះ ង្វៀង ផុ​ក ង្វៀង បាន​ថ្វាយ […]

ព្រះតេជព្រះគុណ គឹម តុក ចើង (កន្តធម្មោ) ដែលត្រូវយួនសម្លាប់ក្នុងគុក

ដោយ ថាច់ ប្រីជា គឿន ព្រះតេជព្រះគុណ គឹម តុក ចើង (កន្តធម្មោ) អតីតព្រះមេគណខេត្តព្រះត្រពាំង ។ ព្រះអង្គប្រសូត ថ្ងៃសុក្រ ០៥ រោច ខែកក្តិក ឆ្នាំ ជូតអដ្ឋស័ក ព. ស. ២៤៧៩ ត្រូវនឹង ថ្ងៃទី ១៥ ខែវិច្ឆិកា គ. ស. ១៩៣៥ ។  សុគតនៅក្នុងពន្ធនាគារ ខេត្តព្រះត្រពាំង នៃបក្សកុម្មុយនិស្តយួននាថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ១៩៨៦ (ព្រះជន្ម ៥១ វស្សា) ។ ព្រះនាមក្រៅ៖ គឹម តុក ចើង នាមប្បញ្ញត្តិ៖ កន្តធម្ម ប្រសិទ្ធិនាម៖ ពុទ្ធឃោសាចារ្យ ប្រសូត៖ […]

លទ្ធផល​ការបោះឆ្នោត​ជ្រើស​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​ខ្មែរក្រោម​នៅ​កម្ពុជា​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​ស​ម្ព័​ន​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម (UKKBS) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ទើបតែ​បាន សម្រេច​នូវ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​សម្រាប់​អាណត្តិ​ទី ៥ នៅ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ នេះ នៅក្នុង​បរិវេណ​វត្ត​បទុម​វ​តី ក្នុង​រាជធានី​ភ្នំពេញ ។ ប្រធាន​ដែល​បាន​ជាប់ឆ្នោត​សម្រាប់​អាណ​ត្តិ្ក​កាល​ទី ៥ នេះ គឺ ភិក្ខុ ឯ​កប្ប​ញ្ញោ សឺ​ន សុ​ផា​រិន្ទ អតីត​សមណ​និស្សិត​ថ្នាក់អនុបណ្ឌិត​មកពី​មហាវិទ្យាល័យ​មហា​ចុ​ឡា ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ នៃ​ប្រទេស​ថៃ ។ ព្រះអង្គ​បានទទួល​ឆ្នោត​គាំទ្រ​ចំនួន ៥៧ សំឡេង នៃ​សំឡេងឆ្នោត សរុប ១០៣ សំឡេង ។​ ​បន្ទាប់​បាន​ជាប់ឆ្នោត​ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ភ្លាម ភិក្ខុ ឯ​កប្ប​ញ្ញោ សឺ​ន សុ​ផា​រិន្ទ បាន​សរសេរ​នៅលើ​ទំព័រ Facebook របស់​ព្រះអង្គ​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ […]

លោក ត្រឹង ឃាន អតីត​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្លាប់​ក្នុង​ជន្មាយុ ៧៥ ឆ្នាំ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ​លោក ច័ន្ទ សុខា ហៅ ត្រឹង ឃាន ទើបតែ​បានទទួល​មរណភាព នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត ឬ ពេទ្យរុស្ស៊ី នាទី​ក្រុងភ្នំពេញ ក្នុង​ជន្មាយុ ៧៥ ឆ្នាំ ដោយ​រោគាពាធ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៧ កើត ខែផល្គុន ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវ​នឹង​ថ្ងៃ ទី ២៦ ខែមីនា ឆ្នាំ ២០១៥ ។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង មួយ​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​លោក​បានទទួល​មរណភាព ។​ ​លោក ចន្ទ សុខា កើត​នៅ​ចន្ទ ៨ កើត ខែភទ្របទ ឆ្នាំ រោង​ទោស័ក […]

ព្រះតេជព្រះគុណ ឡឹម ពៅ ​(វិភទ្ទញ្ញាណ)

ព្រះ​ថេរ​ជីវប្បវត្តិ ​នៃ ព្រះតេជព្រះគុណ មេគណ​រង ឡឹម ពៅ (​វិ​ភ​ទ្ទ​ញ្ញាណ​) ​ជា​ព្រះចៅអធិការ​វត្ត សង្វរ​ថ្ម​មាស (​អូរទទឹង​)  ភូមិ​អូរទទឹង ឃុំ​អូរទទឹង  ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រ​ត្រពាំង​ ព្រះ​ថេរ​ជីវប្រវត្តិ​នេះ យើងខ្ញុំ​បាន​ចែកជា ៨ បរិច្ឆេទ ដើម្បី​ចែកជា​សង្កាត់​សេចក្តី ងាយ​ស្តាប់ ងាយ​យល់ ងាយ​កត់ចំណាំ​ដល់​សប្បុរសជន​ទាំងឡាយ ដូចតទៅ​៖ ១. ­ ជាតិ​បរិច្ឆេទ  កំណត់​អំពី​កំណើត​ ២­. កុមារ​បរិច្ឆេទ  កំណត់​អំពី​កុមារភាព​ ៣. ­ បព្វជ្ជា​បរិច្ឆេទ  កំណត់​អំពី​បព្វជ្ជា​ ៤­. ឧបសម្បទា​បរិច្ឆេទ  កំណត់​អំពី​ឧបសម្បទា​ ៥­. ពុទ្ធ​សាសន​វុឌ្ឍិ​បរិ​ច្ឆ​ទ  កំណត់​អំពី​ការធ្វើ​សេចក្តីចម្រើន​ដល់​ព្រះពុទ្ធសាសនា​ ៦. ­ កំណត់​អំពី​សមណស័ក្តិ​ ៧­. កំណត់​អំពី​ស្នា​ព្រះហស្ត​ក្នុង​វត្ត​ ៨.­ កំណត់​អំពី​ការ​មាន​ព្រះ​រោគាពាធ និង​ការទទួល​អនិច្ចធម្ម  ។​ ​តទៅ​នេះ​យើងខ្ញុំ​សូម​បរិយាយរ​ង្គា​យ​សេចក្តី​នៃ​បរិច្ឆេទ​នីមួយ […]

គុណសម្បត្តិរបស់ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ

គុណ​វណ្ណនា​ការពណ៌នា​សង្ខេប​អំពី​គុណសម្បត្តិ​របស់​ ​ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ព្រះ​មេគណ​រង ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម​ ​ដោយ ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង​ ​ព្រះ​កិត្តិគុណ​ដែល​លេចធ្លោ​ឡើង តាម​បណីត​សកម្មភាព​បម្រើ​ផលប្រយោជន៍​ជាតិ​សាសនា របស់​ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ដែល​ធ្វើ​ឲ្យ​យើង​គេ​គ្រាប់​គ្នា​តែងតែ​លាន់មាត់​ពោល​សរសើរ​តាំងតែ​ពី​ដើម​មក​ថា “​មិន​ងាយ​រក​បុគ្គល​ណា​នីមួយ​ដែល​ដាក់​ព្រះកាយ​ថ្វាយ​ជីវិត​បម្រើ​ជាតិ សាសនា​ដោយស្មោះ​ស្ម័គ្រ ឲ្យ​ដូច​ព្រះ​ឧបជ្ឈាយ៍ ឡឹម ពៅ​បានឡើយ​” ។ ក្នុងនាម​ខ្ញុំ​ជា​សិទ្ធិ​វិហា​រិ​ក​ដែល​ត្រូវ​ឃ្លាត​កាយ​ឆ្ងាយ​ស្រុក មិនអាច​ទៅ​ចូលរួម​បម្រើ​បុណ្យសព​ព្រះ​ឧបជ្ឈាយ៍​ជា​លើកចុង ក្រោយនោះ ខ្ញុំ​សូម​រំឭក​គុណសម្បត្តិ​ដ៏​កម្រ​មួយចំនួន​របស់​ព្រះ​ឧបជ្ឈាយ៍ ដើម្បី​ទុកជា​គតិ​ពិចារណា​នៃ​សាធារណជន ។ ព្រះ​ឧបជ្ឈាយ៍​របស់ខ្ញុំ​ជា​បុគ្គល​ដ៏​អស្ចារ្យ​មួយអង្គ​កម្រ​រកបាន ដែល​ត្រូវបាន​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ ។ ព្រះអង្គ​មិន​ត្រឹមតែ​បរិច្ចាគ​ជីវិត បូជា​ជាតិ និង​ព្រះពុទ្ធសាសនា​លុះដល់​ដង្ហើមចុងក្រោយ ដែលជា​ការ​ពលី​ដ៏​ប្រសើរ​លើសលុប​មួយ​មុខ​នោះទេ ។ ទន្ទឹមនឹងនោះ ព្រះអង្គ​ក៏បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​កេរ​មរតក​ដែល​ញោម​ព្រះអង្គ​ចែក​ឲ្យ​តាម​តួនាទី​ជា​មាតាបិតា​ប្រកបដោយ​សង្គហធម៌ ដើម្បី​កសាង​ជាតិ និង​ព្រះពុទ្ធសាសនា​ទៀតផង គឺ​ព្រះអង្គ​បាន​លក់​ដីស្រែ​ដែលជា​កេរ​មរតក​របស់​មាតា​បិតា ចែក​ឲ្យ​ព្រះអង្គ​ទុកជា​សម្បត្តិ​មរតក​ផ្ទាល់ខ្លួន ចំនួន […]

ប្រវត្តិ ភិក្ខុ ថាច់ ខាន់ ព្រះពហូស្សូតឆ្វេង វត្តសាមគ្គីរង្សី

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ ភិក្ខុ ថាច់ ខាន់ ប្រសូត ឆ្នាំ ១៩៨១ នៅ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ជា​ព្រះ​ពហូស្សូត​ឆ្វេង វត្ត​សាមគ្គី​រង្សី នាទី​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា និង​ត្រូវបាន​សាមណេរ លី ទឹង ចាក់​នឹង​កូនកាំបិត​ចិតបន្លែ​ឲ្យ​សុគត ក្នុងករណី​ទាស់​គ្នា​រឿង​វិន័យ​ក្នុង​វត្ត​កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ ។ ​ភិក្ខុ ថាច់ ខាន់ ប្រសូត​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៨១ នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​ដើម​ពោធិ៍ ស្រុក​ខ្សាច់ ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ។ ព្រះ​អង្គជា​កូន​របស់​លោកតា ថាច់ ជឿ​ង និង លោកយាយ ថាច់ ធី […]