ជីវប្រវត្តិ

ព្រឹទ្ធាចារ្យ ថាច់ សេ មួយជីវិត ដិតដាម​នឹង​កំណត់ត្រា កម្ពុជា​ក្រោម​

ដោយ លី ឈូ​ន​ ព្រឹទ្ធាចារ្យ ថាច់ សេ ជា​កុលបុត្រ​ខ្មែរក្រោម​មួយរូប​ដែល​ស្ទើរ​តែមួយជីវិត​របស់លោក​ បាន​ចំណាយពេល​ចងក្រង​កំណត់ត្រា​កម្ពុជា​ក្រោម និង​ចូលរួម​ផ្ទាល់​ក្នុង​សកម្មភាព​តស៊ូ​ ដើម្បី​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម ។​ ​បន្ទាប់ពី​របប​កុ​ម្មុយ​និ​ស្តុ​វៀតណាម​ឡើងកាន់​កាប់​អំណាច​ទាំងស្រុង​នៅ​វៀតណាម​ខាងត្បូង​គឺ​កម្ពុជា​ក្រោម ក្នុង​ឆ្នាំ ១៩៧៥ លោក​ត្រូវបាន​របប​នេះ​ចាប់​ដាក់ពន្ធនាគារ​អស់​រយៈពេល ៥ ឆ្នាំ ។​ ​រីឯ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម មាន​កម្រាស់​ជាង ៥០០ ទំព័រ ដែល​លោក​បាន​ខិតខំ​ចងក្រង ក៏ត្រូវ​បាន​របប​កុ​ម្មុយ​និ​ស្តុ​វៀតណាម​កំទេចចោល​ដែរ​។​ ​ក្រោយពី​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក មាន​លំនឹង​ក្នុង​គ្រួសារ​បន្តិច លោក​បាន​រំលឹក​ឡើងវិញ​នូវ​ព្រឹត្តិការណ៍​នានា​នៃ​កម្ពុជា​ក្រោម​ហើយ​បាន​ចងក្រង​បោះពុម្ព​ជា​សៀវភៅ​ដាក់​ចំណងជើង​ថា​ទុក្ខ​ខ្មែរក្រោម ដែលមាន​កម្រាស់​ជាង ៣០០ ទំព័រ​។​ ​កំណត់ត្រា​កម្ពុជា​ក្រោម​របស់លោក​|​មួយ​ភាគ​ធំ​បាន ជា​មូលដ្ឋាន​សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យក ចងក្រង​ជា​ឯកសារ​ក្នុងការ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅ​កម្ពុជា​ក្រោម​។​ ​ព្រឹទ្ធាចារ្យ ថាច់ សេ​យល់ឃើញថា​យុវជន​ខ្មែរក្រោម​គ្រប់រូប​គួរ តែ​ចេះដឹង​នូវ​ប្រវត្តិ​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់​ទើប​ការតស៊ូ ដើម្បី​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម​បាន​ជោគជ័យ​តាម​បំណងប្រាថ្នា ។​ ​រូបរាង​ស្គម កម្ពស់​សមសួន ភ្នែក​ជ្រៅ​បន្តិច ច្រមុះ​ស្រួច​ល្មម សក់ស​រួញ​អង្គាដី អង្គុយ​នៅ​ពីមុខ​កុំព្យូទ័រ ដៃ​ចុច​ក្ដា​ចុច លាន់ ប៉ិក​ប៉ក់ ៗ […]

អ្នកស្រី ឡឹម លី​ណា ចង់​កសាង​សង្គម​ខ្មែរក្រោម​ឲ្យ​កាន់តែខ្លាំង​ឡើង​

ដោយ ថាច់ វឿ​ង​ ​អ្នកស្រី ឡឹម លី​ណា ជា​ខ្មែរក្រោម​ដែលមាន​ដើមកំណើត​មកពី​ខេត្ត​ឃ្លាំង នៃ​ដែនដី​កម្ពុជា ក្រោម និង​ស្វាមី​របស់គាត់​គឺ លោក Chris Larsen ជា​ជនជាតិ​អាមេរិក និង​ជា​ម្ចាស់​ក្រុម ហ៊ុន​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក កំពុងតែ​រៀបចំ​ដំណើរ​ការកសាង​វត្ត​មួយ​នៅ​ទីក្រុង San Jose រដ្ឋ California ដើម្បី​ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណីជាតិ និង​សាសនា ព្រមទាំង​ជាទី សម្រាប់​ផ្សព្វផ្សាយ​ពុទ្ធសាសនា និង វប្បធម៌​ខ្មែរ ផងដែរ ។ ​យោងតាម ទស្សនាវដ្ដី Silicon Valley Business Journal ចុះផ្សាយ​នៅ​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អ្នកស្រី ឡឹម លី​ណា បានបញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​គ្រួសារ​អ្នក ស្រី​សម្រេច​កសាង​វត្ត​មួយ​ដែលមាន​ឈ្មោះ “​វត្ត​កម្ពុជា​ក្រោម​” ថា “​វត្ត​អារាម​មាន​សារៈ សំខាន់​ខ្លាំងណាស់​សម្រាប់​សហគម​ន៍ […]

លោក​ គឹម ប៊ុ​ក កែវ ជា​សហ​ស្ថាបនិក​ “រណសិរ្ស​រំដោះ​កម្ពុជាក្រោម​” ក្នុង​ឆ្នាំ ១៩៧៦ បាន​ទទួលមរណភាព​ក្នុង​ជន្មា​យ ៦៩ ឆ្នាំ​

ដោយ​ ស៊ឺន ចែងចើង​ និង ថាច់ ប្រីជា គឿន លោក​ គឹម ប៊ុ​ក កែវ ជា​អតីត​មេដឹកនាំ​ម្នាក់​នៃ រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម កាលពី​ឆ្នាំ ១៩៧៦ ទើបតែ​ទទួលអនិច្ចកម្ម នៅ​ព្រឹក​ថ្ងៃសុក្រ ៣ រោច​ ខែ​ស្រាពណ៍ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវ នឹង​ថ្ងៃទី ៧ ខែសីហា គ. ស. ២០២០​ ក្នុង​ជន្មាយុ ៦៩ ឆ្នាំ ដោយ​រោគាពាធ​ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម នា​រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម និង​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​រួមគ្នា​រៀបចំ​ពិធីបុណ្យ​ឈាបនកិច្ច​នេះ នៅក្នុង​វត្ត​សាមគ្គី​រង្សី នា​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ណ​មានជ័យ រាជធានី​ភ្នំពេញ ។ […]

ព្រះសង្ឃ​ខ្មែរ​ក្រោម និពន្ធ​សៀវភៅ​កំណាព្យ ​ស្ដីពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​វៀតណាម លើ​ពលរដ្ឋ​ខ្មែរ​ក្រោម

ដោយ យន់ សាមៀន | RFA Khmer និពន្ធនាយក​សារ​ព័ត៌មាន​ព្រៃ​នគរ និង​ជា​ព្រះសង្ឃ​ខ្មែរ​​ក្រោម បាន​តែង​កំណាព្យ និង​បោះ​ពុម្ធ​សៀវភៅ​កំណាព្យ បង្ហាញពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដើម្បី​ចែកចាយ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​យក​ទៅ​សិក្សា និង​ទុក​ជា​ឯកសារ​ប្រវត្តិសាស្ត្រ ។  ​ព្រះអង្គ ធ្លាប់​រង​ការ​ដេញ​ចាប់​ដាក់​ពន្ធនាគារ ពី​សំណាក់​អាជ្ញាធរ​នៅ​វៀតណាម និង​កម្ពុជា ដោយ​សារ​តែ​ព្រះអង្គ សរសេរ​ព័ត៌មាន​បង្ហាញ​ពី​ការ​ពិត ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម ​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ។ សៀវភៅ​កំណាព្យ​នេះ មាន​ចំណងជើង​ថា “ខ្លួនទីពឹងខ្លួន” រួម​មាន ៣៦ កំណាព្យ ជា​ស្នាដៃ​របស់ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ដែល​សព្វថ្ងៃ​គង់​នៅ​វត្តខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) ។ កំណាព្យ​ទាំង​នោះ​រួម​មាន កំណាព្យ ទង់​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ជីវិត​ខ្មែរ​ក្រោម ក្រោម​របប​ផ្តាច់ការ​យួន ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួន​ឯង​ ជា​ដើម ​។ ព្រះតេជព្រះគុណ ថាច់ […]

ព្រះ​សង្ឃ​ខ្មែរ​ក្រោម សកម្ម​ខាង​ផ្នែកវប្បធម៌ សុគត់​ដោយអាថ៍​កំ​បាំង

ដោយ ស៊ឺន ចែងចើន ព្រះចៅ​អធិការ​វត្ត​ដំបង​ពាក់ ព្រះតេជព្រះគុណ តា ង៉ុ​កកោ (គឹម ខាយ) ជាព្រះសង្ឃខ្មែរក្រោម ដែលសកម្ម​ក្នុង​សកម្ម​ភាពពង្រឹងផ្នែកវប្បធម៌ នៅ​ដែន​ដី​កម្ពុជា​ក្រោម បាន​សុគត ដោយ​មិនទាន់​ដឹង​មូល​ហតុ​ច្បាស់លាស់ នៅឡើយ​ ។ តាម​ប្រភព​ព័ត៌មាន ពី​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ឲ្យដឹង​ថា ព្រះចៅ​អធិការ​វត្ត​ ព្រះអង្គកំពុង​សឹង​ក្នុង​កុដិ​តែមួយព្រះ​​អង្គ​ឯង សុគត​យ៉ាង​អាណោចអាធ័ម ដោយ​គ្មាន​ព្រះសង្ឃ​ និង​ពុទ្ធ​បរិស័ទ្ធណា​បានដឹង​ឡើយ រហូត​ទាល់តែ​ព្រឹក​ឡើង ព្រះសង្ឃ​គង់​ក្នុង​វត្ត​មិនឃើញ​ព្រះអង្គ​និមន្ត​ឡើង​ឆាន់ចង្ហាន់​ពេលព្រឹក ទើប​ព្រះសង្ឃ​ក្នុង​វត្ត​ទៅ​គាស់​ទ្វារ​កុដិ​មើល ទើប​ដឹង​ថា ព្រះអង្គ​បាន​សុគត​បាត់​ទៅ​ហើយ និង​មិនដឹង​សុគត តាំង​ពី​ថ្មើ​ណា​ឡើយ ។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​ដល់ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ បាន​កើតឡើង​ នៅ​វេលា​ម៉ោង ៦ ព្រឹក ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នៅក្នុង​វត្ត​ដំបង​ពាក់ ស្ថិតនៅ​ភូមិ​ដំបង​ពាក់ ឃុំ​ផ្សារ​ឆេះ ស្រុក​មាត់សមុទ្រ ខេត្ត​ព្រះត្រពាំង (កម្ពុជាក្រោម​) ។ ព្រះសង្ឃ […]

ប្រវត្តិ​សង្ខេប​ព្រះសង្ឃ​ខ្មែរ​ក្រោម​ ដែល​ផ្ដួចផ្ដើម​បង្កើត​សារព័ត៌មាន ​ស្ដី​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម

ដោយ យន់ សាមៀន | RFA នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​បង្កើត​ស្នាដៃ​ជាច្រើន​ ផ្ស​ព្វ​ផ្សាយ​ព័ត៌មាន​ស្ដី​ពី​ការរំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម ​នៅ​លើទឹក​ដី​កំណើត​ ប្រវត្តិសាស្ត្រ​ វប្បធម៌​ ប្រពៃណី​ និង​ទំនៀម​ទំលាប់​ខ្មែរក្រោម​ ដល់​ពលរដ្ឋខ្មែរ​លើ​ពិភពលោក​ ។ ព្រះតេជព្រះគុណ សឺង​ យ៉ឹ​ងរ​តនា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​ព្រះចៅ​អធិការ​វត្ត​ខេមរ​រង្សី​ នៅ​ទី​ក្រុង​សាន់​ហូស្សេ​ រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ (California​) ជា​អ្នក​នៅ​ពីក្រោយ​នៃ​ស្នាដៃ​ទាំងនេះ ​។ វត្ត​ខេមរ​រង្សី​ នៅ​ទីក្រុង​ សាន់ ហូស្សេ​ (San​ Jose​) មិន​ត្រឹមតែ​ជាទី​កន្លែង​សក្ការៈ​បូជា​ប៉ុណ្ណោះទេ​​ប៉ុន្តែ​ជាទី​កន្លែង​បម្រើ​ឱ្យ​សហគមន៍​ខ្មែរ​ សម្រាប់​ផ្តល់​ជំនួយ​ផ្នែក​សង្គម​ និង​ជា​មូលដ្ឋាន​ ផ្តល់​ព័ត៌មាន​សំ​ខាន់​ៗ ​ដល់​ខ្មែរ​ក្រោម​ នៅ​ទូទាំង​ពិភពលោក​ ។ អាជ្ញាធរ​អាម៉េរិក​ ក៏​សុំ​ប្រើប្រាស់​វត្ត​ ជាទី​ស្នាក់​ការបោះឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​ប្រើប្រាស់​វត្តនេះ ​ដើម្បី​ពិភាក្សា​បញ្ហា​ប្រជាធិបតេយ្យ ​នៅ​កម្ពុជា​ដែរ​ ។​ ព្រះតេជព្រះគុណ​ សឺង​ យ៉ឹ​ងរ​តនា​ មាន​សង្ឃដីកា​ថា​ ក្នុងនាម​ព្រះអង្គ​ ជា​ព្រះចៅ​អធិការ​វត្ត​ ​និង​ព្រះសង្ឃ​គង់​នៅក្នុង​វត្ត​ […]

ព្រះសង្ឃ​អន្តោ​ប្រវេសន៍​ខ្មែរ​ក្រោម​ល្បីល្បាញ​ នៅ​អាមេរិក​ដោយ​ការ​បង្រួប​បង្រួម​ពុទ្ធសាសនា

ដោយ សុខ ខេមរា និង សាយ មុន្នី | VOA Khmer រដ្ឋ​មីនី​សូ​តា​ — ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​ មក​ពី​បណ្តា​វត្តអារាម​នានា​ទាំង​នៅ​សហរដ្ឋអាមេរិក​ កាណាដា​ កម្ពុជា​ និង​កម្ពុជាក្រោម​ផង​នោះ​ ព្រះ​តេជគុណ​ឥទ្ធិ​មុនី​ ម៉ឹង​ សាង​ ព្រះគ្រូចៅអធិការ​វត្ត​មុនី​សុតា​រាម​ បានសម្រេច​ដល់​គោលដៅ​ជោគជ័យ​ដ៏​សំខាន់​ ដែល​មិនធ្លាប់​មាន​ពីមុន​ក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​ពុទ្ធសាសនា​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​។ ព្រះអង្គ​បាន​ចងក្រង​រចនាសម្ព័ន្ធ​ព្រះសង្ឃ​ខ្មែរ​ នៅក្នុង​វត្ត​ជាច្រើន​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ឲ្យ​ក្លាយជា​សមាគម​មួយ​ ដែល​ហៅថា​ «ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​ សហរដ្ឋអាមេរិក‍​» ហើយ​ព្រះអង្គ​ផ្ទាល់​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ក្លាយជា​ប្រធាន​ដឹកនាំ​អង្គការ​សាសនា​មួយ​នេះ​ ជាមួយនឹង​អនុប្រធាន​ពីរ​អង្គ​ផ្សេងទៀត​ គឺ​ព្រះ​តេជគុណ​ ព្រះ​បញ្ញា​បទី​បោ​ ប៉ាត​ សុផល​ ជា​អនុប្រធាន​ទី១​ និង​ព្រះ​តេជគុណ​ព្រះពុទ្ធ​ញ្ញាណ​ ហេង​ ស៊ី​ថុង​ ជា​អនុប្រធាន​ទី២​ ។ មាន​ថេរ​ដីកា​ទៅកាន់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ជាច្រើន​ ដែល​ចូលរួម​ក្នុង​មហាសន្និបាត​ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​ សហរដ្ឋអាមេរិក​ បុណ្យ​វិសាខបូជា​ និង​បុណ្យ​សូត្រ​ព្រះ​ត្រៃបិដក​ ក្នុង​វត្ត​មុនី​សុតា​រាម​ ក្នុង​រដ្ឋ​មីនី​សូ​តា​ ព្រះ​តេជគុណ​ ម៉ឹង​ សាង​ […]

ប្រវត្តិ​អ្នក​និពន្ធ​បទ​ចម្រៀង និង​ល្ខោន​និយាយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម

ដោយ យន់ សាមៀន | RFA អ្នក​និពន្ធ​បទ​ចម្រៀង និង​ល្ខោន​និយាយ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម អ្នកស្រី កៀង សា​ខន បាន​ចំណាយ​ពេល​វេលា​អស់​ជា​ច្រើន​ឆ្នាំ និង​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​ផលិត​បទ​ចម្រៀង ចម្រៀង​កាយ​វិការ និង​ល្ខោន​និយាយ ដើម្បី​ជា​ប្រយោជន៍ សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ទូទៅ​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម ដែល​រង​ទុក្ខ​វេទនា ដោយសារ​តែ​រដ្ឋាភិបាល​វៀតណាម បាន​គ្រប់គ្រង​ទឹក​ដី​កំណើត​ខ្មែរ​ក្រោម​ ក្រោយ​បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​វៀតណាម​គ្រប់គ្រង​ទាំង​ខុស​ច្បាប់ ។ តើ​អ្នក​ស្រី កៀង សា​ខន មាន​ប្រវត្តិ​យ៉ាង​ណា? មូលហេតុ​អ្វី​បាន​ជា​អ្នកស្រី​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន ដើម្បី​បម្រើ​ប្រយោជន៍​ខ្មែរ​ក្រោម? អ្នកស្រី កៀង សាខន មាន​កំណើត​ក្នុង​ត្រកូល​ខ្មែរ​ក្រោម ប៉ុន្តែ​អ្នកស្រី​កើត​ នៅ​ខេត្តបាត់ដំបង ។ អ្នកស្រី​មាន​ប្រសាសន៍​ថា ដំបូង​ឡើយ អ្នកស្រី​មិន​សូវ​ដឹង​ពី​ប្រវត្តិសាស្ត្រ​​កម្ពុជា​ក្រោម​ ឲ្យ​ជ្រៅជ្រះ​ប៉ុន្មាន​នោះ​ទេ ។ ប៉ុន្តែ​ នៅ​ពេល​អ្នកស្រី​បាន​ស្ម័គ្រ​ចិត្ត​បម្រើ​ការងារ​ នៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ កាល​ពី​ឆ្នាំ ២០០២ ដែល​មាន​មូលដ្ឋាន​ នៅ​សហរដ្ឋ​អាមេរិក​មក អ្នកស្រី​បាន​ស្វែង​យល់ និង​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​​កម្ពុជា​ក្រោម […]

ប្រវត្តិ​អ្នកស្រី​ កៀង​ សា​ខន​ អ្នកនិពន្ធ​បទចម្រៀង​ជាតិនិយម​ខ្មែរក្រោម​ និង​ល្ខោននិយាយ​រឿង​ វីរបុរស​ សឺង​ គុយ​

អ្នកនិពន្ធ​បទចម្រៀង​ និង​ល្ខោននិយាយ​ ពី​ប្រវត្តិ​សាស្រ្ត​កម្ពុជាក្រោម​ អ្នកស្រី​ កៀង​ សា​ខន​ បាន​ចម​ណាយ​ពេល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ និង​ថវិកា​ផ្ទាល់ខ្លួន​ ដើម្បី​ផលិត​បទចម្រៀង​ ចម្រៀង​កាយវិការ​ និង​ល្ខោននិយាយ​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋខ្មែរ​ក្រោម​ និង​ពលរដ្ឋ​ទូទៅ​ ស្វែង​យល់​ពី​ប្ត​វត្តិ​សាស្រ្ត​កម្ពុជាក្រោម​ ដែល​រងទុក្ខ​វេទនា​ ដោយសារតែ​រដ្ឋាភិបាល​វៀតណាម​ បាន​គ្រប់គ្រង​នៅ​លើទឹក​ដី​កម្ពុជាក្រោម​ ក្រោយពី​បារាំង​បាន​កាត់ទឹក​ដីខ្មែរ​ឲ្យ​វៀតណាម​គ្រប់គ្រង​ទាំង​ខុសច្បាប់​ ។ តើ​អ្នកស្រី​ កៀង​ សា​ខន​ ជា​នរណា​? ហើយ​មូលហេតុ​អ្វី​ បាន​ជា​អ្នកស្រី​ ចំណាយពេល​វេលា​ផ្ទាល់ខ្លួន​ ដើម្បី​បម្រើ​ផលប្រយោជន៍​ខ្មែរក្រោម​ ។ វិទ្យុ​អាស៊ី​សេរី​ ផ្នែក​ខេមរភាសា​ បាន​ចុះផ្សាយ​អត្ថបទ​នេះ​ ហើយ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ និង​ទូរទស្សន៍​ ព្រៃនគរ​ សូម​លើកយក​មក​ចាក់​ផ្សាយ​ឡើងវិញ​ ដូចតទៅ​៖

ជីវប្រវត្តិ​សង្ខេប អ្នកស្រី ព្រំ យ៉ាង អតីត​នាយិកា​ប្រតិបត្តិ អង្គការ​ស្ដ្រី​ខ្មែរ​កម្ពុជា​ក្រោម

តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៩ នេះ បាន​ចូលរួម​ពិធី​បូជាសពអ្នកស្រី ព្រំ យ៉ាង អតីត​នាយិកា​ប្រតិបត្តិ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សំបួរមាស ជាយ​ទីក្រុង​ភ្នំពេញ ។ អ្នកស្រី ព្រំ យ៉ាង ដែលមាន​ដើមកំណើត​ជា​ខ្មែរក្រោម និង​ជា​អតីត​នាយិកា​ប្រតិបត្តិ អង្គការ​ស្ដ្រី​ខ្មែរ​កម្ពុជា​ក្រោម បានទទួល​មរណភាព ក្នុង​ជន្មាយុ ៨០ ឆ្នាំ នៅ​រសៀល​ថ្ងៃ​សុក្រ ទី ១ ខែមីនា ឆ្នាំ ២០១៩ ដោយ​ជរាពាធ ។ អ្នកស្រី ព្រំ យ៉ាង ត្រូវបាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​នាយិកា​ប្រតិបត្តិ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ចាប់តាំងពី​ឆ្នាំ ២០០០ ។ នៅ​ឆ្នាំ ២០១៧ […]