ដើម្បីអបអរសាទរទិវារំឭកខួបឆ្នាំទី ៦០ ថ្ងៃបង្កើតច្បាប់សិទ្ធិមនុស្សសកល សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំគម្រោង ដង្ហែក្បួនព្យុហយាត្រាសន្តិភាព និងអុជទៀនជ័យ នៅមុខសាលាក្រុង San Francisco.តាងនាម សហព័ន្ធខ្មែរកម្ពុជាក្រោម សូមធ្វើសេចក្តីអំពាវនាវដល់បងប្អូនជនរួមឈាមខ្មែរ នៅគ្រប់ មជ្ឈដ្ឋាន មេត្តាចូលរួមដង្ហែក្បួនព្យុហយាត្រាសន្តិភាព និងអុជទៀនជ័យ សម្តែងនូវសុឆន្ទៈមនសិការ ជាតិ ក្នុងការទាមទារសិទ្ធិសេរីភាព និងគោរពសិទ្ធិមនុស្ស ជូនប្រជាពលរដ្ឋខ្មែរក្រោមរាប់លាននាក់កំពុងរស់នៅ ក្រោមនឹមអាណានិគមយួនបច្ចុប្បន្ន និងថ្កោលទោសចំពោះរបបគ្រប់គ្រងក្រុងហាណូយ ដែលប្រើអំណាច ផ្តាច់ការ ជិះជាន់ រំលោភ បំពាន សិទ្ធិខ្មែរក្រោម ជាពិសេសដើម្បីឆ្លុះបញ្ចាំងនូវការតស៊ូដោយអហឹង្សាលើ ឆាកអន្តរជាតិ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងទិសដៅ សិទ្ធិស្វ័យសម្រេច វាសនាខ្លួនដោយខ្លួនឯង ។ កម្មវិធីនឹងប្រព្រឹត្តិទៅវេលាម៉ោង 7 : 00 PM – 9 : 00 PM នៅថ្ងៃសៅរ៏ ទី ២៨ ខែមិថុនា ឆ្នាំ ២០០៨ ដោយមាន វត្តមាន ប្រធាន ប្រតិបត្តិ, ប្រធានតំបន់, ប្រធានសាខា, សមាជិក សមាជិកា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម , វិទ្យាស្ថានសិទ្ធិមនុស្ស រដ្ឋហាវ៉ៃ, អង្គការលើកលែងទោសអន្តរជាតិ, អង្គការក្រៅរដ្ឋាភិបាលផែ្នកសិទ្ធិមនុស្ស ព្រមទាំងឥស្សរជនខ្មែរអ្នកស្នេហាជាតិ ជាច្រើនរូបទៀត អញ្ជើញចូលរួមជាវាគ្មឹន និងថ្លែងសុន្ទរកថា ស្តីពី សិទ្ធិមនុស្ស នាឧកាសនោះផងដែរ ។ គួររំឭកថា នេះជាឆ្នាំទី ៣ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំឡើងនៅកណ្តាលទីក្រុង San Francisco ចំណែកឯនៅលើទឹកដី កម្ពុជាក្រោមសព្វថ្ងៃ រដ្ឋាភិបាលអាណានិគមយួនកុម្មុយនិស្ត មិន អនុញ្ញាត្តឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោម ដង្ហែក្បួន ព្យុហយាត្រាសន្តិភាព ឬក្រោកឡើងតវ៉ាដោយ អហឹង្សាចំពោះបញ្ហាអ្វីមួយនោះបានឡើយ ។





