​អត្ថបទ​ស្រាវជ្រាវ​ ​ស្តីពី​ ​«​ស្រុក​លោកនេន​»​ ​នៅ​ក្នុង​ខេត្ត​ទួល​តា​មោក​

ដោយ គឹម សាវតា

​បច្ចុប្បន្ន​នៅ​ក្នុង​ខេត្ត​មួយ​របស់​វៀតណាម​ ​នៅ​ក្នុង​ភូមិភាគបូព៌ា​ ​ដែល​វៀតណាម​ហៅថា​ខេត្ត​ ​«​ប៊ិ​ញ​ ភឿ​ក​»​ ​គឺជា​ផ្នែក​មួយ​ ​នៃ​ ​ខេត្ត​ទួល​តា​មោក​របស់​ខ្មែរ​ ​នា​អតីតកាល​មាន​ស្រុក​មួយ​ឈ្មោះ​ស្រុក​ ​«​ឡុក​និ​ញ​»​ ​ដែល​ខេត្ត​នោះ​ ​ពុំ​មាន​អត្ថន័យ​អ្វី​នៅ​ក្នុង​ភាសា​វៀតណាម​ ​នោះ​ឡើយ​ ​។​ ​តែ​តាម​ការ​ដំណាល​របស់​ចាស់​ព្រឹទ្ធាចារ្យ​ខ្មែរ​ ​បាន​ដំណាល​ថា​ ​ពាក្យ​ ​ឡុក​ និ​ញ​ ​គឺ​ជនជាតិ​វៀតណាម​ ​និយាយ​ល្អៀង​ពី​ពាក្យ​ថា​ ​«​លោកនេន​»​ ​នៃ​ ​ភាសាខ្មែរ​តែប៉ុណ្ណោះ​ ​។​

ពិធីបុណ្យយកត្រពាំង ដែលជាពិធីបុណ្យប្រពៃណីរបស់ពលរដ្ឋខ្មែរក្រោម នៅស្រុក «លោកនេន» ក្នុងខេត្តប៊ិញភឿក (បំបែកចេញពីខេត្តទួលតាមោក) ។ រូបៈ Internet
ពិធីបុណ្យយកត្រពាំង ដែលជាពិធីបុណ្យប្រពៃណីរបស់ពលរដ្ឋខ្មែរក្រោម នៅស្រុក «លោកនេន» ក្នុងខេត្តប៊ិញភឿក (បំបែកចេញពីខេត្តទួលតាមោក) ។ រូបៈ Internet

​នេះ​ជា​ទឡ្ហីករ​ណ៍​អាច​​​យកជា​ផ្លូវការ​បាន​ ​ព្រោះ​យើង​ឃើញ​មានឈ្មោះ​មួយ​ចំនួន​ ​នៃ​ ​ខេត្ត​ ​ស្រុក​ ​ឃុំ​ ​និង​ភូមិ​របស់​វៀតណាម​ ​ដែល​មិន​មានន័យ​អ្វី​ក្នុង​ភាសា​វៀតណាម​ទេ​ ​តែ​ជា​ឈ្មោះ​ ​ដែល​វៀតណាម​ហៅ​ក្លាយ​ពី​ភាសាខ្មែរ​ ​ដូចជា​ខេត្ត​ព្រែក​ឬស្សី​ វៀ​ណាម​ហៅថា​ ​កឹង​ធើ​ ​ក្លាយ​ពី​ពាក្យ​ខ្មែរ​ថា​ ​«​ត្រី​គន្ធ​រ​»​ ​ខេត្ត​កា​ម៉ា​វ​ ​ក្លាយ​ពី​ពាក្យ​ខ្មែរ​ថា​ ​«​ទឹកខ្មៅ​»​ ​សុក​ត្រាំ​ង​ក្លាយ​ពី​ពាក្យ​ខ្មែរ​ថា​ ​«​ស្រុក​ឃ្លាំង​»​ ​ជាដើម​ ​។​ ​ដូច្នេះ​ពាក្យ​ថា​ ​ឡុង​និ​ញ​ ​ក៏​ក្លាយ​ពី​ពាក្យ​ថា​ ​«​លោកនេន​»​ ​នេះ​ផង​ដែរ​។​

​ចំពោះ​ពាក្យ​ថា​ “​លោកនេន​»​ ​នេះ​ ​វិញ​ ​មាន​រឿងព្រេង​ខ្មែរ​មួយ​នៅ​ក្នុង​សៀវភៅ​ប្រជុំ​រឿងព្រេង​ខ្មែរ​ភាគ​ទី​ ​៥​ ​ទំព័រ​ទី​១​៨​៩​ ​ដល់​ទំព័រ​ទី​ ​១​៩​៣​ ​បាន​ដំណាល​ថា​ ​«​កាលពី​យូរលង់​ណាស់​មក​ហើយ​ ​មាន​ក្រពើ​ញី​មួយ​ក្បាល​ឈ្មោះ​នាង​ ​ឱរ៉ៃ​ ​រស់នៅ​ក្នុង​អន្លង់​មួយ​ខាងមុខ​វត្ត​មហាលាភ​ ​ឃុំ​មហាលាភ​ ​ស្រុក​កោះ​សូ​ទិន​ ​ខេត្ត​កំពង់ចាម​ ​ដែល​មាន​ ​«​លោកនេន​»​ ​មួយ​អង្គជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​ ​។​ ​ក្រពើ​នាង​ឱរ៉ៃ​មាន​មា​ថ​ធំ​ ​និង​មាន​ម​ហិទ្ធិ​រិទ្ធិ​ដ៏​ធំអស្ចារ្យ​ ​មិន​មាន​ក្រពើ​ណា​ផ្សេងទៀត​មាន​ម​ហិទ្ធិ​រិទ្ធិ​អាច​ប្រកួត​យកឈ្នះ​ពី​គេ​បាន​ឡើយ​ ​។​ ​ពេល​ ​«​លោកនេន​»​ ​អង្គ​នោះ​និមន្ត​ទៅ​បិណ្ឌបាត​នៅ​ទីណា​ៗ​ ​ក្រពើ​ឱរ៉ៃ​តែងតែ​ជូន​ ​«​លោកនេន​»​ ​អង្គ​នោះ​ ​ទៅ​ជានិច្ច​ ​។​

​ក្រពើ​នាង​ឱរ៉ៃ​អាច​ប្រែខ្លួន​ជា​មនុស្ស​ក៏បាន​ ​។​ ​នា​សម័យថ្ងៃមួយ​ ​ក្រពើ​នាង​ឱរ៉ៃ​បាន​ប្រែខ្លួន​ទៅជា​មនុស្ស​ហើយ​បាន​ដើរចូល​ទៅ​ក្នុង​ភូមិ​បានឮ​អ្នកស្រុក​ក្នុង​ភូមិ​និយាយ​ថា​ ​ក្រពើ​របស់​ ​«​លោកនេន​»​ ​ឈ្មោះ​ឱរ៉ៃ​ពិតជា​ធំ​មែន​ ​ប៉ុន្តែ​ ​មាន​ក្រពើ​មួយ​ក្បាល​ទៀត​ឈ្មោះ​ ​«​សុ​ព​័ណ៌​កាឡី​»​ ​រស់នៅ​ក្នុង​អន្លង់​សាឡី​ ​ភូមិ​ជ្រោយ​ថ្ម​ ​ឃុំ​ចំបក់​ ​ក្នុងស្រុក​ស្ទឹង​ត្រង់​រិតតែ​ធំ​ជាង​នេះ​ទៅទៀត​ ​។​

​ពេល​នោះ​ ​មនុស្សម្នា​ក៏​លើ​ជា​សំណួរ​ថា​ ​បើ​ក្រពើ​ទាំងពីរ​ធំ​ដូចគ្នា​ ​ដូច្នេះ​យើង​គិតថា​ ​បើ​មានការ​ប្រកួត​គ្នា​ ​តើ​ក្រពើ​មួយ​ណា​នឹង​យកឈ្នះ​លើ​ក្រពើ​មួយ​ណា​? ​ពេល​នោះ​ ​អ្នកស្រុក​ខ្លះ​ឆ្លើយ​ថា​ ​ក្រពើ​នាង​ឱរ៉ៃ​ពិតជា​មិន​អាច​​​យកឈ្នះ​លើ​ក្រពើ​សុ​ព​័ណ៌​កាឡី​បាន​ឡើយ​ ​។​

​ដោយ​ឮសូរ​អ្នកស្រុក​និយាយ​បែប​នេះ​ ​ធ្វើ​ឱ្យ​ក្រពើ​នាង​ឱរ៉ៃ​ខឹងសម្បា​រ​រយ៉ា​ង​ខ្លាំង​ ​ហើយក៏​សម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​រក​ក្រពើ​សុ​ព​័ណ៌​កាឡី​ ​ដើម្បី​ល្បង​ឫទ្ធិ​គ្នា​ ​។​ ​ក្រពើ​ឱរ៉ៃ​ក៏​ធ្វើដំណើរ​ចាកចេញ​ពី​អន្លង់​មហាលាភ​ទៅ​រក​ក្រពើ​សុ​ព​័ណ៌​កាឡី​ ​នៅ​អន្លង់​សាឡី​ ​ដែល​មាន​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​ ​។​ ​លុះ​ទៅដល់​ពាម​ម្រេច​ក៏បាន​ជួប​តា​យាយ​ពីរ​នាក់​ ​កំពុង​អុំទូក​កណ្ដាល​ទន្លេ​ ​ក្រពើ​នាង​ឱរ៉ៃ​ដោយចង់​រក្សា​កម្លាំង​ ​ដើម្បី​ប្រយុទ្ធ​ជាមួយ​គូ​បច្ចាមិត្ត​ផង​ ​ទើប​មានបំណង​សុំ​ដោយសារ​ទូក​យាយ​តា​ទាំងពីរ​អ្នកនោះ​ ​តែ​បាន​គិតថា​ ​បើ​ខ្លួ​នៅ​ជា​ក្រពើ​យ៉ាងនេះ​ ​នឹង​មិន​អាច​សុំ​ដោយសារ​ទូក​តា​យាយ​ទាំងពីរ​នោះ​បាន​ឡើយ​ ​ព្រោះ​មនុស្ស​តែងតែ​ខ្លាច​សត្វ​ក្រពើ​ណាស់​ ​ដូចនេះ​ ​មានតែ​ក្រឡា​ខ្លួន​ជា​មនុស្ស​ទើប​អាច​សុំ​ដោយសារ​គេ​បាន​ ​ថា​ហើយ​ក្រពើ​នាង​ឱរ៉ៃ​ក៏​ក្លែង​ខ្លួន​ជា​នេន​ ​ហើយ​សុំ​ដោយសារ​ទូក​យាយ​តា​នោះ​បាន​សម្រេច​ ​។​

​ពេល​នោះ​ក្រពើ​ ​«​លោកនេន​»​ ​នាង​ឱរ៉ៃ​ ​មិន​ឱ្យ​តា​ ​និង​យាយ​នៅ​កន្សៃទូក​ទេ​ ​ដោយ​ឱ្យ​យាយ​តា​ ​នៅ​អង្គុយ​ក្បាលទូក​ ​ហើយ​ក្រពើ​ ​«​លោកនេន​»​ ​ជា​អ្នក​អុំ​។​ ​ទូកលឿន​ឡើង​ជាលំដាប់​ដោយ​ក្រពើ​ ​«​លោកនេន​»​ ​យក​កន្ទុយ​ជួយ​បក់​បង្កើន​ល្បឿន​ ​។​ ​លុះ​ទៅដល់​គោលដៅ​ហើយ​ ​ក្រពើ​ ​«​លោកនេន​»​ ​ក៏បាន​អូស​ទូក​ឡើង​ច្រាំង​ ​និង​បោះបង្គោល​ចង់​យ៉ាង​ជាប់​ ​ការពារ​ពេល​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រពើ​សុ​ព​័ណ៌​កាឡី​ ​ពេល​មាន​រលក​ខ្លាំង​កុំ​ឱ្យ​ទូក​នោះ​រសាត់​ទៅ​បាត់​ ​។​ ​លុះ​ចង​ទូក​បាន​ស្រេចហើយ​ ​ក្រពើ​ឱរ៉ៃ​ក៏បាន​ក្លាយ​ខ្លួន​ជា​ក្រពើ​ដូចដើម​ ​និង​ធ្វើការ​ប្រយុទ្ធ​យ៉ាង​ស៊ីសាច់​ហុតឈាម​ជាមួយ​ក្រពើ​សុ​ព​័ណ៌​កាឡី​ ​ទីបំផុត​ដោយ​ក្រពើ​នាង​ឱរ៉ៃ​មាន​ម​ហិទ្ធិ​រិទ្ធិ​ខ្លាំង​ជាង​ ​ក៏​ខាំ​ត្រូវ​ពោះ​ក្រពើ​សុ​ព​័ណ៌​កាឡី​បណ្ដាល​ឱ្យ​ក្ស័យ​ ​នៅ​ពេល​នោះ​ទៅ​ ​។​

​លុះ​បាន​ទទួលជោគជ័យ​លើ​ក្រពើ​សុ​ព​័ណ៌​កាឡី​រួចហើយ​ ​ក្រពើ​ឱរ៉ៃ​ក៏បាន​វិលត្រឡប់​មក​ទីកន្លែង​ដើម​វិញ​ ​ហើយ​តែងតែ​ជូនដំណើរ​ ​«​លោកនេន​»​ ​ទៅ​គ្រប់​ទីកន្លែង​ ​ដូច​សព្វ​មួយដង​។​

​ចំណេរ​ថ្ងៃមួយ​ក្រពើ​ឱរ៉ៃ​បាន​ជួយ​ជាមួយនឹង​ក្រពើ​ជា​បច្ចាមិត្ត​ ​ដែល​ត្រូវ​ប្រយុទ្ធ​ជាមួយ​ ​ប៉ុន្តែ​ ​ក្រពើ​ឱរ៉ៃ​គិតឃើញ​ថា​ ​តើ​ត្រូវ​យក​នេន​ទៅ​ទុក​នៅ​ទីណា?​ ​ប្រសិនបើ​ទុក​ ​«​លោកនេន​»​ ​លើ​ខ្នង​យ៉ាងនេះ​ ​ពេល​ប្រយុទ្ធ​ជាមួយ​បច្ចាមិត្ត​ ​នឹង​អាច​មានគ្រោះថ្នាក់​ដក់​ជីវិត​មិនខាន​ឡើយ​ ​។​

​អាស្រ័យ​ដោយ​មាននិស្ស័យ​ជា​សត្វ​តិរិច្ឆា​ន​ ​ខ្វះ​បញ្ញា​ជ្រាលជ្រៅ​ក៏​សម្រេច​លេប​ ​«​លោកនេន​»​ ​ចូល​ទៅ​ក្នុង​ពោះ​របស់​ខ្លួន​ ​ហើយ​ទើប​ចេញ​ប្រយុទ្ធ​ជាមួយ​បច្ចាមិត្ត​ទាំងឡាយ​នោះ​ ​។​ ​ក្រោយ​ពី​យក​ជ័យជំនះ​ ​លើ​បច្ចាមិត្ត​រួចហើយ​ ​ទើប​ក្រពើ​នា​ងោ​រ៉ៃ​បាន​ខ្ចាក់ ​«​លោកនេន​»​ ​ចេញ​ពោះ​វិញ​ ​តែ​ ​«​លោកនេន​»​ ​បាន​សុគត​តាំងពី​ពេល​នៅ​ក្នុង​ពោះ​ក្រពើ​ម្លេះ ​ធ្វើ​ឱ្យ​ក្រពើ​នាង​ឱរ៉ៃ​កើតក្តី​ទុក​សោក​ ក្សឹ​ប​ក្សួ​ល​និង​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង​ដោយ​បាន​សម្លាប់​អ្នកមានគុណ​របស់​ខ្លួន​ដោយ​ផ្ទាល់​យ៉ាង​ដូច្នេះ​ ​។​

​នៅ​ពេល​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​បាន​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​ឧទ្ទិស​កុសល​ប្រគេន​វិញ្ញាណក្ខន្ធ​ ​ចំពោះ​ព្រះ​សព​ ​«​លោកនេន​ ​»​រួចហើយ​ ​ថ្ងៃ​ដែល​បូជាព្រះសព​ ​ក្រពើ​នាង​ឱរ៉ៃ​ក៏​លូន​ចូល​ទៅ​ក្នុង​ភ្លើង​នោះ​ ​ដោយអំណាច​ក​ម្ដៅ​ព្រះអគ្គី​ ​ក៏​ឆាបឆេះ​ក្រពើ​ឱរ៉ៃ​រហូតដល់​បាត់បង់ជីវិត​ពេល​នោះ​ទៅ​ ​។​

​ការ​សន្និដ្ឋាន​

​ចំណុចវិជ្ជមាន​៖​

​១​. ​នៅ​ក្នុង​រឿង​ក្រពើ​ ​«​លោកនេន​»​ ​ឬ​ ​ក្រពើ​ឱរ៉ៃ​ ​តាម​ផ្ទៃរឿង​បាន​បង្ហាញ​ថា​ ​ក្រពើ​ ​«​លោកនេន​»​ ​មាន​ទីតាំង​រស់នៅ​ក្នុងស្រុក​កោះ​សូ​ទិន្ទ ​ខេត្ត​កំពង់ចាម​ ​ប៉ុន្តែ​ ​បាន​ម​កល្ប​ង​ឫទ្ធិ​ជាមួយ​ក្រពើ​សុ​ព​័ណ៌​កាឡី​ ​នៅ​ម្ដុំ​ភ្នំ​សុ​ព​័ណ៌​កាឡី​ ​ដែល​បច្ចុប្បន្ន​ ​ស្ថិតនៅ​ក្នុង​ភូមិ​ជ្រោយ​ថ្ម​ ​ឃុំ​ចំបក់​ ​ស្រុក​ព្រែក​ប្រសព្វ​ ​ខេត្ត​ក្រចេះ​ ​។​ ​ប៉ុន្តែ​ ​ក្រោយពេល​សម្លាប់​ក្រពើ​សុ​ព​័ណ៌​កាឡី​រួចហើយ​បានន័យ​ថា​ ​ក្រពើ​ ​«​លោកនេន​»​ ​គឺជា​ស្ដេចក្រាញ់​មួយ​ក្នុង​តំបន់​នៃ​ស្រុក​កោះ​សូ​ទិន្ទ ​ស្រុក​ស្ទឹង​ត្រង់​ ​ក្នុង​ខេត្ត​កំពង់ចាម​ ​និង​ស្រុក​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​ក្រចេះ​ ​ដូចជា​ ​ស្រុក​ព្រែក​ប្រសព្វ​ ​ស្រុកសម្បូរ​ ​ស្រុក​ក្រចេះ​ ​ស្រុក​ឆ្លូ​ង​ ​និង​ស្រុក​ស្នួល​ព្រមទាំង​ស្រុក​ ​«​លោកនេន​»​ ​ក្នុង​ខេត្ត​ទួល​តា​មោក​ ​នៃ​ ​ដែនដី​កម្ពុជាក្រោម​ផង​ដែរ​ ​។​ ​គឺ​ក្រពើ​អាច​ទៅដល់​គ្រប់​ទីកន្លែង​បាន​ដោយ​គ្មានអ្វី​មក​រំខាន​បាន​ឡើយ​ ​។​

​២​. ​ក្នុង​ផ្ទៃរឿង​ ​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ​ក្រពើ​ឱរ៉ៃ​ ​តែងតែ​ជូន​ ​«​លោកនេន​»​ ​ទៅ​បិណ្ឌ​បាត្រ​ ​ឬ​ទៅ​កន្លែងផ្សេង​ទៀត​ ​។​ ​ដូច្នេះ​ ​«​លោកនេន​»​ ​អង្គ​នេះ​ ​អាច​មានឱកាស​និមន្ត​បិណ្ឌ​បាត្រ​ ​ឬ​ការងារ​ផ្សេងទៀត​តាម​ការ​និមន្ត​របស់​ពុទ្ធបរិស័ទ​មកដល់​តំបន់​ដែល​មានឈ្មោះ​ថា​ ​«​លោកនេន​»​ ​ឬ​ ​«​ឡុក​និ​ញ​»​ ​តាម​ភាសា​វៀតណាម​នេះ​ ​ផង​ដែរ​ ​។​

​ទាំង​ក្រពើ​ឱរ៉ៃ​ដែ ​ល​ហៅថា​ក្រពើ​ ​«​លោកនេន​»​ ​និង​ ​«​លោកនេន​»​ ​អង្គ​នេះ​ ​អាច​មាន​សកម្មភាព​អ្វីមួយ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ទីនោះ​ ​ទើប​មហាជន​សន្មត​ឈ្មោះ​ទីនោះ​ថា​ ​តំបន់​ក្រពើ​ ​«​លោកនេន​»​ ​ឬ​ ​«​លោកនេន​»​ ​រហូតមក​ទល់នឹង​ទឹកដី​នៃ​ខេត្ត​ទួល​តា​មោក​ ​ត្រូវ​នៅ​ក្រោម​ការត្រួតត្រា​របស់​វៀតណាម​ ​និង​ដោយ​វៀតណាម​ហៅថា​ ​«​លោកនេន​»​ ​មិន​ច្បាស់​ក៏​ក្លាយទៅជា​ ​«​ឡុក​និ​ញ​»​ ​ដូច្នេះ​ទៅ​។​

​៣​. ​យោង​តាម​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ថា​ ​ទាំង​ខេត្ត​ទួល​តា​មោក​ ​នា​ដែនដី​កម្ពុជាក្រោម​សព្វថ្ងៃ​ ​និង​ទាំង​ខេត្ត​ក្រចេះ​នៃ​ ​ដែនដី​ព្រះរាជាណាចក្រកម្ពុជា​សព្វថ្ងៃ​ ​ក្នុង​សម័យ​ចេនឡា​ ​សុទ្ធតែ​ស្ថិតនៅ​ក្នុង​តំបន់​ ​«​ចេនឡាទឹកលិច​»​ ​ឬ​ ​«​ចេនឡា​ទឹក​»​ ​កម្ពុជាក្រោម​) ​ដូចគ្នា​ ​។​

​៤​. ​យោង​តាម​ការស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា​ ​ពាក្យ​ ​«​ឡុក​និ​ញ​»​ ​មិន​មានន័យ​អ្វី​ក្នុង​ភាសា​វៀតណាម​ទេ​ ​ខុស​ពី​ពាក្យ​ថា​ ​«​លោកនេន​»​ ​ក្នុង​ន័យ​ភាសាខ្មែរ​ ​។​

​៥​. ​ស្រុក​ឡុក​និ​ញ​ ​ដែល​ស្ថិត​ក្នុង​ទឹកដី​មួយ​ផ្នែក​នៃ​ខេត្ត​ទួល​តា​មោក​ ​ដែល​សព្វថ្ងៃ​វៀតណាម​ហៅថា​ ប៊ិ​ញ​ញឿ​ក​ (​BIN​H​ ​P​H​OUC) ​មាន​ភូមិសាស្ត្រ​ជាប់​ជាមួយ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ទៀត​ផង​ ​។​

​តាម​ភស្តុតាង​ខាងលើ​ ​និង​យោង​តាម​ប្រវត្តិ​នៃ​រឿងនិទាន​ ​ស្តីពី​ក្រពើ​នាង​ឱរ៉ៃ​ ​ឬ​ក្រពើ​ ​លោកនេន​»​`​នោះ​ ​យើង​អាច​បញ្ជាក់​បាន​ថា​ ​ស្រុក​ឡុក​និ​ញ​ក្នុង​ខេត្ត​ទួល​តា​មោក​ ​នៃ​ ​ដែនដី​ក​ម្ពូ​ជា​ក្រោម​ ​សព្វថ្ងៃនេះ​ ​មាន​ឈ្នោះ​ដើម​ថា​ស្រុក​ ​«​លោកនេន​»​ ​។​

​សូម​បញ្ជាក់​ថា​ ​ខេត្ត​ទួល​តា​មោក​ ​នៃ​ ​ដែនដី​កម្ពុជាក្រោម​ ​ត្រូវ​បាន​សម័យ​វៀតណាម​សាធារណរដ្ឋ​ទីមួយ​ ​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ ងោ ឌិ​ញ​យឹម​ ​និង​សម័យ​វៀតណាម​សាធារណរដ្ឋ​ទីពីរ​ ​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ ង្វៀ​ន​ ​វ៉ាន់​ធី​វ​ ​បំបែកចេញ​ពី​បី​ខេត្ត​គឺ​ ​ខេត្ត​បិ​ញ​យឿ​ង​ (​BIN​H​ ​D​UON​G​) ​ខេត្ត​បិ​ញ​ឡុង​ (​BIN​H​ ​LONG​) ​និង​ខេត្ត​ភឿ​ក​ឡុង​ ( ​P​H​UOC ​LONG​) ​និង​ក្នុង​សម័យ​វៀតណាម​កុម្មុយនិស្ត​បច្ចុប្បន្ន​បាន​រួម​មក​ជា​ខេត្ត​២​វិញ​ ​គឺ​ខត្ត​ប៊ិ​ន​យឿ​ង​ ​និង​ខេត្ត​ប៊ិ​ញ​ ភឿ​ក​ ​៕​