សេចក្ដីសម្រេច​របស់​អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៥ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​បន្ទាប់ពី​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​នានា​ក្នុង​ពិភពលោក ដើម្បី​ពិភាក្សាគ្នា​នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ ២០១៥ រយៈពេល ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៨ ដល់ ទី ២០ ខែធ្នូ នៅ​ទីក្រុង Tacoma រដ្ឋ Washington អង្គសន្និបាត​បានសម្រេច​នូវ​ផែនការ​សម្រាប់​ឆ្នាំ ២០១៦ ដើម្បី​អង្គការ​របស់ខ្លួន​នឹង​យកទៅអនុវត្ត ។ សេចក្ដីសម្រេច​របស់​អង្គសន្និបាត​ក្រោម​ប្រធានបទ “​ដំណើរ​ឆ្ពោះទៅកាន់​មាតុ​ភូម​កម្ពុជា​ក្រោម​” បានសម្រេច​ឲ្យ​អនុវត្ត​នូវ​ផែនការ​ចំនួន ៣ ចំណុច​ធំៗ រួមមាន គិ​ច្ចការ​អន្តជាតិ កិច្ចការ​នៅ​ដែនដី​កម្ពុជា​ក្រោម និង​កិច្ចការ​នៅ​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ ។​

លោក សឺង ហួរ អគ្គលេខាធិការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រកាសសេចក្ដីសម្រេចរបស់អង្គមហាស​ន្និបាត ។
លោក សឺង ហួរ អគ្គលេខាធិការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រកាសសេចក្ដីសម្រេចរបស់អង្គមហាស​ន្និបាត ។

​នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥ ជា​ថ្ងៃ​បញ្ចប់​សន្និបាត លោក សឺ​ន ហួរ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានប្រកាស​នូវ​សេចក្ដីសម្រេច​របស់​អង្គសន្និបាត មាន ៣ ចំណុច ធំៗ ដើម្បី​យកទៅអនុវត្ត​ក្នង​ឆ្នាំ​ថ្មី ដូចតទៅ​៖

ទីមួយ ផែនការ​អន្តរជាតិ ៖

  • ពង្រឹង​ទំនាក់ទំនង ក្នុងចំណោម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ដ​រ​ជាតិ និង​អង្គការ ក្រៅរដ្ឋាភិបាល​ ខាង​ជនជាតិដើម ។​
  • បង្កើនល្បឿន​ក្នុងការ​តស៊ូ​ស្វែងរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” តាមរយៈ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​សន្ធិសញ្ញា និង​យន្ដការ​សហប្រជាជាតិ​សម្រាប់​សិទ្ធិមនុស្ស​ជនជាតិដើម ។​
  • ការពារ​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម តាមរយៈ​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ​ប្រកបដោយ​និរន្តរភាព និង​តាម​អនុសញ្ញា​នៃ​អង្គការសហប្រជាជាតិ​ស្តីពី​ការផ្លាស់ប្ដូរ​អាកាសធាតុ ។​
  • ធ្វើការ​ដោយ​ភាព​ឆ្លាត​វៃ និង​យុទ្ធសាស្ត្រ​ធ្វើការ​ដើម្បី​បង្កើន​ភាពជា​តំណាង​ជាស​កល​ជាមួយនឹង​ទីភ្នាក់ងារ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ មាន​សហភាព​អឺរ៉ុប និង​ជាពិសេស ប្រទេស​អាស៊ាន ។​
  • ចូលរួម​នៅក្នុង​សន្និសីទ​អន្ដរជាតិ​ដើម្បី​ជំរុញ​ឲ្យ​ការតស៊ូ​មតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឆាប់​បាន​ដល់​គោលដៅ “​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
  • ធ្វើ​ការងារ​តស៊ូ​មតិ​ថ្នាក់ជាតិ​ជាមួយនឹង​ការជួបប្រជុំ​សភា​ដែល​ជាប់ឆ្នោត​ជា​តំណាង​នៅ​ប្រទេស​របស់ខ្លួន ។​

​ទី​ពីរ កិច្ចការ​នៅ​កម្ពុជា​ក្រោម​

  • ពង្រឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅតាម​បណ្ដាញ​សង្គម Facebook ផ្លូវការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទំព័រ VOKK ទំព័រ គណៈកម្មាធិការ​យុវជន​និង​ដោយ​ក្រុម​ប្រព័ន្ធ (KKFYC) ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដំណឹង​ស្ដីពី សកម្មភាព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោ និង​បញ្ហា​សិទ្ធិមនុស្ស និង​វប្បធម៌ នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​ចែករំលែក​ដល់​ប្រជាជន​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក ឲ្យ​បាន​ជ្រាប ។​
  • មហាសន្និបាត លើក​ទី ១០ ដើម្បី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​នាយ​ក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក នៅ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៦ ។​
  • ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ហិរញ្ញវត្ថុ​ស្របតាម​វិធាន​គណនេយ្យ ។​
  • ព​ង្រឹ​ក​ការបណ្ដុះ​មនុស្ស​ជំនាន់​ថ្មី​ឲ្យ​ក្លាយជា​អ្នក​បន្តវេន​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

កិច្ចការ​នៅ​កម្ពុជា និង​តាម​តំបន់​៖

  • រៀបចំ​បុណ្យ​ផ្កាប្រាក់ និង​ពិធី​រៃអង្គាស​ផ្សេងៗ​ដើម្បី​ស្វែងរក​ប្រាក់ឧបត្ថម្ភ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
  • បង្កើត​មូលនិធិ​មួយ​សម្រាប់​កសាង​ទីស្នាក់ការ​កណ្តាល​នៃ​នាយកដ្ឋាន​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
  • ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ជួប​សមាជិក សមាជិកា និង​គាំទ្រ​នៅតាម​មូលដ្ឋាន ទូទាំង​ពិភពលោក ។​