កាលប្បវត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម

  1. ២០២៦

    ១៨–១៩ កក្កដា

  2. ២០២៥

    ១៥ មករា

    បង្កើតនិងជាវបានអគារ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក

    KKF Headquarters

    Washington, D.C., USA

  3. ២០២២

    ៦-៧-៨ ឧសភា

    មហាសន្និបាតពិភពលោកលើកទី ១១ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម

    11th World Convention of KKF

    Philadelphia, Pennsylvania, USA

  4. ២០១៦

    ២៨-២៩ ឧសភា

  5. ២០១២

    ១១–១២ សីហា

    មហាសន្និបាតពិភពលោកលើកទី ៩ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម

    9th World Convention of KKF

    Hamilton, Ontario, Canada

    សេចក្ដីពិស្ដារបិទអត្ថបទ

    នៅថ្ងៃទី ១១ – ១២ ខែសីហា ឆ្នាំ ២០១២ មហាសន្និបាតបានប្រព្រឹត្តទៅ ទីក្រុង​ហា​មិ​តុ​ន​, ប្រទេស​កាណាដា​ ក្នុងគោលបំណង ៣ ចំណុចគឺ ពិនិត្យសកម្មភាពកន្លងមក កំណត់បេសកកម្មថ្មី និង បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីសម្រាប់អាណត្តិទី ៥ នៃសហព័ន្ធ ។

    ​ម៉ោង ៨ និង ៣០ នាទី ព្រឹក ម៉ោង​នៅ​ទីក្រុង​ហា​មិ​តុ​ន​, ប្រទេស​កាណាដា​

    ​សម​សភាព​គណៈកម្មកា​រ​នាយក​រួមមាន​៖

    ​លោក តោ គិ​ម ថុង អធិបតី

    ​លោក ថាច់ ង៉ុក ថាច់ប្រធាន​ប្រតិបត្តិ​

    ​ព្រះ​តេជ ព្រះ​គុណ ធី​ធី ធ​ម្មោ ព្រះ​អគ្គលេខាធិការ​

    ​លោក​ព្រឹទ្ធាចារ្យ ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ​

    ​លោក ថាច់ សេ ប្រធានសភា​តំណាង​

    ​លោក ត្រឹង ម៉ាន់រិ​ន នាយក​ផែនការ​

    ​លោក ត្រឹង យ៉ាប់ នាយក​រដ្ឋបាល​

    ​លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន​ប្រតិបត្តិ ផ្នែក​កិច្ច​ការបទេស

    ​លោកស្រី សឺ​ង ធី ណិ​ត ប្រធាន​ស្ត្រី​

    ​លោក ចៅ សេរី ប្រធាន​យុវជន​

    ​លោក ចៅ សេរី ហេ​រញ្ញិក

    ​លោក សឺ​ង ហួរ អធិបតីរង

    ​លោកបណ្ឌិត ឃូ​ភើ ទីប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ និង លោក ថាច់ វៀន តំណាង​ទ្វីបអឺរ៉ុប​ពី​ប្រទេស​បារាំង រួម​នឹង​ប្រធាន​តំបន់​, សាខា​, ទីក្រុង​ព្រមទាំង​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​សហរដ្ឋអាមេរិក​, កាណាដា​, បារាំង ជាដើម ប្រមាណ​ជិត ២០០ នាក់ ។​

    -​លោក ថាច់ ង៉ុក ថាច់ប្រធាន​ប្រតិបត្តិ​សហព័ន្ធ ធ្វើ​របាយការណ៍​រយៈពេល ៤ ឆ្នាំ​កន្លងទៅ គឺ​ចាប់ពី​ឆ្នាំ ២០០៨ រហូតដល់​ឆ្នាំ ២០១២ ក្នុងនោះ​បានបង្ហាញ រូបថត​នៃ​សកម្មភាព​ជាច្រើន​… ដូចជា​ថតរូប​ អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​សិទ្ធិមនុស្ស​, មន្ត្រី​ក្រសួងការបរទេស​, និង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​ផងដែរ ។

    ​លោក​ប្រធាន​ប្រតិបត្តិ​បានបញ្ជាក់​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​សេចក្តីសង្ឃឹមគឺ ដោយ​បងប្អូន​ជនរួមជាតិ​ទាំងអស់​មានទឹក​ចិត្ត​តស៊ូ និង​មាន​គុណធម៌​ក្នុង​ការតស៊ូ ដោយមាន សច្ចៈ ខន្តី កតញ្ញូ ក្នុង​ចិត្ត​រៀងៗ​ខ្លួន ។ ហើយ​លោក ថាច់ ង៉ុក ថាច់មាន​ក្តីសង្ឃឹម​ដោយ​ឈរ​ទាំង​លើ​គោលជំហរ​គឺ ធ្វើ​ត្រូវ ​គិត​ត្រូវ​ នឹង​ គោលការណ៍​អន្តរជាតិ ។ បន្ថែម​ពី​នោះ លោក​ប្រធាន​ប្រតិបត្តិ​បាន​អំពាវនាវ​ចំពោះ​សមាជិក សមាជិ​កា​ទាំងអស់ ចូលរួម​គាំទ្រ​ចលនា​សហព័ន្ធ​ទាំងអស់គ្នា ដើម្បី​ជំរុញ​ឱ្យ​ចលនា​តស៊ូ​ទទួលបាន​ជោគជ័យ ។ ជាពិសេស​បងប្អូន​ខ្មែរក្រោម ត្រូវតែ​ចេះ​រួបរួមគ្នា​ និង​សាមគ្គី​គ្នា​ជា​ថ្លុ​ង​មួយ​ ដើម្បី​ផលប្រយោជន៍​តែមួយ ​។​

    -​លោក ត្រឹង យ៉ាប នាយក​រដ្ឋបាល​សហព័ន្ធ​ បានធ្វើ​របាយការណ៍​អំពី​ថវិកា​ចំណូល និង​ចំណាយ​ជំនួស លោក ចៅ សេរី ហេរញ្ញិក​សហព័ន្ធខ្មែរកម្ពុជាក្រោម ។​

    ​លោក​ព្រឹទ្ធាចារ្យ ឡឹម ខាយ​ ​និង លោក ថាច់ សេ ប្រធានសភា​តំណាង ​អ្នក​តែងតាំង​ច្បាប់ និង​ចែង​លក្ខន្តិកៈ​សម្រាប់​សហព័ន្ធ​បាន​អាន​នូវ​ច្បាប់បោះឆ្នោត និង​ប្រកាស​អំពី​សម​សភាព​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត សម្រាប់​អាណត្តិ​ទី ៩ ជូន​អង្គ​មហាសន្និបាត​…​

    ​លោក តោ គិ​មថុង អធិបតី បានប្រកាស​រំលាយ​គណៈកម្មការ​ចាស់​ ដើម្បី​ជ្រើសរើស​គណៈកម្មការ​ថ្មី ។​

    ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​និង​ការប្តេជ្ញាចិត្ត សម្រាប់​អាណត្តិ​ទី ៣ ។

    ​​លោក ថាច់ សេ ប្រកាស​ពី​តំណាង​ប្រទេស និង​តំណាង​សាខា ឬ សមាជិក សមាជិកា​នៃ​សហព័ន្ធ នៅតាម​បណ្តា​ប្រទេស​, ទ្វីប​, រដ្ឋ​នានា​ជុំវិញ​ភិ​ភព​លោក មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​បោះឆ្នោត ​គណៈកម្មការ​នាយ​ក​សហព័ន្ធ ។​

    ​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​អាណត្តិ​ទី ៣ រួមមាន​៖

    ​ទី ១ – លោក យស សារុន ជា​ប្រធាន​

    ​ទី ២ – លោក ត្រឹង ជី ជា​អនុប្រធាន​

    ​ទី ៣ – លោក ថាច់ ស៊ី​ ចាន់ អគ្គពិនិត្យ​

    ​ទី ៤ – លោកស្រី ថាច់ សុផល សមាជិក​

    ​ទី ៥ – លោក សុខ នី​ម លេខាធិការ​

    ​ទី ៦ – លោក ថាច់ គារ សមាជិក​

    ​ទី ៧ – លោក ឡឹម ខាយ ឃោសនិក​

    ​លោក ឡឹម ខាយ ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​៖

    ​លោក ថាច់ វៀន ទទួល​សំឡេងឆ្នោត ចំនួន ៦៩ សន្លឹក​

    ​លោក ថាច់ ង៉ុក ថាច់ទទួលបាន​សំឡេង ចំនួន ៨៧ សន្លឹក​

    ​លោក ចៅ រៀប ទទួលបាន​សំឡេង ចំនួន ៦៤ សន្លឹក​

    ​លោក ថាច់ សេ ទទួលបាន​សំឡេងចំនួន ៦៥ សន្លឹក​

    ​លោក ប្រាក់ សេរី​វុ​ឌ្ឍ ទទួលបាន​សំឡេង​ចំនួន ៦៧​សន្លឹក​

    ​លោក ត្រឹង ម៉ាន់​រិ​ន ទទួលបាន​សំឡេងចំនួន ៦៥ សន្លឹក​

    ​លោក ត្រឹង យ៉ាប់ ទទួលបាន​សំឡេង ចំនួន ៦៥ សន្លឹក​

    ​លោក សឺ​ង ហួរ ទទួល​សំឡេង​ចំនួន ៥៨ សន្លឹក​

    ​​អង្គ​មហាសន្និបាត​សកល លើក​ទី ៩ បានបញ្ចប់​នៅ​ថ្ងៃទី ១ នា​វេលា​ម៉ោង ០៥ និង ៣០ នាទី​ល្ងាច ។

    ​ថ្ងៃអាទិត្យ ទី ១២ ខែសីហា ឆ្នាំ ២០១២

    -​ចាប់ផ្តើម​ពី​ម៉ោង ០៩ និង ៣០ នាទី​ព្រឹក

    ​លោក ចៅ សេរី ប្រធាន​យុវជន​ខ្មែរក្រោម ​ឡើង​អាន​នូវ​សារ​របស់លោក សឺ​ង សម្រេច អគ្គនាយក​ព័ត៌មាន​សហព័ន្ធ​ផ្តាំផ្ញើ​នូវ​ខ្លឹមសារ សំខាន់ៗ សម្រាប់​អង្គ​មហាសន្និបាត ជាពិសេស​បាន​លើកយក​នូវ​ចំណងជើង​កំណាព្យ​មួយ​ដែលជា​ស្នាដៃ​និពន្ធ​របស់លោក សឺ​ង សម្រេច មាន​ចំណងជើង​ថា ពេលដែល​ត្រូវ​យំ​…​។​

    ​សម​សភាព​គណៈកម្មកា​រ​នាយក​ថ្មី ​អាណត្តិ​កាល ឆ្នាំ ២០១២-២០១៦ ៖

    ទី ១-​លោក ថាច់ វៀន អធិបតី

    ​ទី ២-​លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ

    ​ទី ៣-​លោក ថាច់ សេ ប្រធានសភា​តំណាង

    ​ទី ៤-​លោក ថាច់ ង៉ុក ថាច់នាយក​ប្រតិបត្តិ

    ​ទី ៥-​លោក សឺ​ង ហួរ អគ្គលេខាធិការ

    ​ទី ៦-​លោក ត្រឹង ម៉ាន់​រិ​ន្ទ នាយក​ផែនការ

    ​ទី ៧-​លោក ត្រឹង យ៉ាប នាយក​រដ្ឋបាល

    ទី ៨-​លោក ប្រាក់ សេរី​វុឌ្ឍ អនុប្រធាន​ប្រតិបត្តិ​កិច្ច​បរទេស

    ​ទី ៩-​ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ នាយក​អន្តរ​សាសនា

    ​ទី ១០-​លោកស្រី សឺ​ង ធី ណិ​ត នាយក​ស្ត្រី​ខ្មែរក្រោម

    ​ទី ១១-​លោក ចៅ សេរី នាយក​យុវជន​ខ្មែរក្រោម

    ​ទី ១២-​លោក តោ គិ​ម ថុង អតីត​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

    ​​​​​​អង្គ​មហាសន្និបាត​សកល​លើក​ទី ៩ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានប្រកាស​បិទ​កម្មវិធី​ក្រោម​អធិបតីភាព លោក ថាច់ វៀន អធិបតី សម្រាប់​អាណត្តិ​កាល​ឆ្នាំ ២០១២-២០១៦ នៅវេលា​ម៉ោង ១ និង ៣០ នាទី​ល្ងាច នា​ថ្ងៃអាទិត្យ ទី ១២ ខែសីហា ឆ្នាំ ២០១២ ៕​

    គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាលទី ៥ ឆ្នាំ ២០១២ – ២០១៦ ។

    ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៤ · PDF

  6. ២០០៨

    ៦–៨ មិថុនា

    មហាសន្និបាតពិភពលោកលើកទី ៨ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម

    8th World Convention of KKF

    Denver, Colorado, USA

    សេចក្ដីពិស្ដារបិទអត្ថបទ

    នៅថ្ងៃទី ៦-៧ – ៨ ខែមិថុនា ឆ្នាំ ២០០៨ មហាសន្និបាតបានប្រព្រឹត្តទៅ នៅទីក្រុងដែនវើ រដ្ឋកាឡូរ៉ាដូ, សហរដ្ឋអាមេរិក ក្នុងគោលបំណង ពិនិត្យសកម្មភាពកន្លងមក កំណត់បេសកកម្មថ្មី និង បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី សម្រាប់អាណត្តិទី ៤ នៃសហព័ន្ធ ។

    គណៈកម្មការរៀបចំការបោះឆ្នោត រួមមាន៖

    ព្រះតេជព្រះគុណ ថាច់ សឿ ប្រធាន

    លោក កែវ ចន្ទឆាន់ អនុប្រធាន

    លោក ឡាំ ខាយ ​អនុ​ប្រធាន

    លោក ថាច់ កៀ អគ្គពិនិត្យ

    លោក សឺន សម្រេច អគ្គពិនិត្យ

    ព្រះតេជព្រះគុណ ថាច់ ចន្រ្ទា លេខាធិការ

    ព្រះតេជព្រះគុណ កាន សុផានណារិទ្ធ ឃោសនិក

    គណៈកម្មការនាយកដែលជាប់ឆ្នោតសម្រាប់អាណត្តិទី ៤ មានចំនួន ១១ រូប៖

    ១/លោក តោ គិម ថុង អធិបតី

    ២/លោក​ ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ

    ៣/លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទទួលបន្ទុកកិច្ចការបរទេស​

    ៤/លោក ថាច់ សេ ប្រធានសភាតំណាង

    ៥/លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ

    ៦/លោក ត្រឹង ម៉ាន់រិន្ទ នាយកផែនការ និងកីឡា

    ៧/លោក ត្រឹង យ៉ាប អគ្គហេរញ្ញិក

    ៨/ព្រះតេជព្រះគុណ ថាច់ ប៊ីរង្គ នាយកអន្តរសាសនានិងព័ត៌មាន ។

    ៩​​​​​​​​​​​​​​​​​​​​​​​​/ព្រះតេជព្រគុណ ថាច់ ធម្មោ អគ្គលេខាធិការ

    ១០/អ្នកស្រី សឺង ធី និត នាយកស្ត្រី

    ១១/លោក ចៅ សេរី ប្រធានយុវជនសហ​ព័ន្ធខ្មែរកម្ពុជាក្រោម

    គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាលទី ៤ ឆ្នាំ ២០០៨ – ២០១២ ។

    ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៤ · PDF

  7. និមិត្តសញ្ញា UNPFII

    ២០០៤

    ៤–៥ កញ្ញា

    មហាសន្និបាតពិភពលោកលើកទី ៧ របស់ខ្មែរក្រោមនៅក្រៅប្រទេស

    7th World Convention of Khmer-Krom Abroad

    New Jersey, USA

    សេចក្ដីពិស្ដារបិទអត្ថបទ

    នៅថ្ងៃទី ៣-៤ ខែកញ្ញា ឆ្នាំ ២០០៤ មហាសន្និបាតបានប្រព្រឹត្តទៅ នៅទីក្រុង ឃេមឌិន រដ្ឋញឺវជឺស៊ី, សហរដ្ឋអាមេរិក ក្នុងគោលបំណង ៣ ចំណុចគឺ ពិនិត្យសកម្មភាពកន្លងមក, កំណត់បេសកកម្មថ្មី និង បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីសម្រាប់អាណត្តិទី ៣ នៃសហព័ន្ធ ។

    មហាសន្និបាតបានសម្ដែងនូវការគាំទ្រគោលនយោបាយរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម គឺដឹកនាំការតស៊ូដោយអហិង្សា ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនខ្មែរកម្ពុជាក្រោមរាប់លាននាក់នៅក្នុងស្រុក ។ មហាសន្និបាតបានថ្កោលទោសចំពោះ ការរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាលវៀតណាម មកលើជនជាតិដើមខ្មែរក្រោម រួមទាំងកុលសម្ព័ន្ធភ្នំនៅខ្ពង់រាបកណ្តាលនៃប្រ ទេសវៀតណាមផងដែរ ។ ចំពោះហេតុការណ៍ ដែលកើតឡើងថ្មីៗនេះ មហាសន្និបាតបានសុំឲ្យអង្គការសុខភាពពិភពលោក មេត្តាធ្វើការស៊ើបអង្ករត ហើយនិងផ្តល់ជំនួយជាបន្ទាន់ ដល់ប្រជាពលរដ្ឋខ្មែរក្រោមរាប់លាននាក់ ដែលកើតជំងឺខ្វាក់ភ្នែកដ៏ចម្លែកនោះ ។ នេះជាមហាសន្និបាត លើកទី ១ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម តាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងការជ្រើសរើសគណៈកម្មការនាយក ធ្វើជាអ្នកដឹកនាំអាណតិ្តថ្មី ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ ។ សមាសភាពគណៈកម្មការនាយកថ្មី

    ១. លោក តោ គិម ថុង អធិបតីសហព័ន្ធ

    ២. លោក ថាច់ ង៉ុកថាច់ ប្រធានប្រតិបត្តិ

    ៣. លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានកិច្ចការអន្តរជាតិ

    ៤. លោក ថាច់ សេ ប្រធានសភាតំណាង

    ៥. លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ

    ៦. លោក ថាច់ តាន់តារា ឧត្តមទីប្រឹក្សា

    ៧. លោក ថាច់ ចាន់ ឧត្តមទីប្រឹក្សា

    ៨. លោក សឺង ទួន ឧត្តមទីប្រឹក្សា

    ៨. លោក សឺង សោភណ្ឌ អគ្គលេខាធិការ

    ៩. លោក ត្រឹង យ៉ាប ហេរញ្ញិក

    ១០. លោក ត្រឹង ម៉ាន់រិន នាយកកផែនការ ៕

    លោក ថាច់ តាន់តារា (ឆ្វេង) ប្រគល់ត្រាតំណែងអធិបតី

    ជូន លោក តោ គិម ថុង ។

    ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៤ · PDF

    ១០ ឧសភា

    វេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII)

    United Nations Permanent Forum on Indigenous Issues (UNPFII)

    New York, USA

  8. ទង់ខ្មែរក្រោម និងនិមិត្តសញ្ញា UNPO

    ២០០១

    ១៥ កក្កដា

    ចូលជាសមាជិក UNPO

    UNPO Membership

    ១ មិថុនា

    សំឡេងកម្ពុជាក្រោម

    Voice of Kampuchea-Krom (VOKK)

  9. ២០០០

    ៩–១០ កញ្ញា

    មហាសន្និបាតពិភពលោកលើកទី ៦ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម

    6th World Convention of KKF

    New York, USA

    សេចក្ដីពិស្ដារបិទអត្ថបទ

    នៅថ្ងៃទី ៩-១០ ខែកញ្ញា ឆ្នាំ ២០០០ មហាសន្និបាតបានប្រព្រឹត្តទៅ នៅអាគារមួយដែលមានអាសយដ្ឋាន 113 Baxter Street, New York, NY. 100113 សហរដ្ឋអាមេរិក ក្នុងគោលបំណងបោះឆ្នោតជ្រើសមេដឹកនាំថ្មីសម្រាប់អាណត្តិទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

    មហាសន្និបាតបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់លោក ថាច់ តាន់តារា ប្រធានសហព័ន្ធ និងលោក ថាច់ ចាន់ ប្រធានសភាព្រឹទ្ធាចារ្យនៃសហព័ន្ធ ។ លោក ថាច់ សេ ហេរញ្ញិកសហព័ន្ធ ត្រូវបាន​ជ្រើសតាំងជាលេខាធិការមហាសន្និបាត ។ លោក តោ គិម ថុង អគ្គលេខាធិការនៃសហព័ន្ធ ធ្វើជា​ឃោសនិក​នៃមហាសន្និបាត ។

    សមសភាពគណៈកម្មការអចិន្ត្រៃយ៍ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម​​អាណត្តិកាល ២០០០-២០០៤៖

    លោក ថាច់ តាន់តារា រដ្ឋល្វីស្យាណា សហរដ្ឋអាមេរិក ជាអធិ បតីសហព័ន្ធ ។ លោក គឹម ថាយ រដ្ឋនីវឈឺស៊ី ជាឧបការីអធិបតី ។ លោក ត្រឹង ម៉ាន់រិន្ទ រដ្ឋតែកសាស ជាឧបការីអធិបតី ។

    សភាព្រឹទ្ធាចារ្យ (Adviser Council)

    លោក ថាច់ ចាន់ ខេត្តកេបិក ប្រទេសកាណាដា ប្រធាន ។ លោក ថាច់ ញើង រដ្ឋផ្លរីដា សហរដ្ឋអាមេរិក អនុប្រធាន ។ លោក ទីវ យឺត​ រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក គណៈកម្មការ នយោបាយ ។ លោក ទ្រឿង ឌឹក គណៈកម្មការបរទេស ។ លោក សឺន តូ ខេត្តកេបិក ប្រទេសកាណាដា គណៈកម្មការអប់រំ និងសង្គមកិច្ច ។ លោក លី ហែល រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ គណៈកម្មការត្រួតពិនិត្យថវិកា ។ លោក ថាច់ ហ្វាយ កាណាដា គណៈកម្មការតែង ច្បាប់ ។ លោក គឹម សាក់ត្វាង ខេត្តកេបិក, កាណាដា លេខាធិការ។ សភាតំណាង (Representatives Council)

    លោក ថាច់ ធឿង រដ្ឋវ៉ាស៊ីនតោន, អាមេរិក ប្រធាន ។ លោក​ ឡឹម ខាយ រដ្ឋរ៉ូតអៃឡឹន, អាមេរិក អនុប្រធាន ។ លោក ទេព សួន រដ្ឋវ៉ាស៊ីនតោ, អាមេរិក លេខាធិការការិយាល័យប្រធាន ។ លោក គឹម សាកល រដ្ឋរ៉ូតអៃឡឹន, អាមេរិក លេខាធិការការិយាល័យ អនុប្រធាន ។ លោក សឺង សារុម រដ្ឋកូឡូរ៉ាដូ, អាមេរិក ហេរញ្ញិក ។ លោក តាំង ម៉េងគូរ រដ្ឋវ៉ាស៊ីនតោន, អាមេរិក នាយកគណៈកម្មការធម្មនុញ្ញនិង​គោលការណ៍ ។ លោក លី សេដ្ឋ​ រដ្ឋកូឡូរ៉ាដូ, នាយក គណៈកម្មការទំនាក់ទំនងការបរទេស ។ លោក ថាច់ សាមឿន រដ្ឋ មិហ្សូរី, សហរដ្ឋអាមេរិក នាយកគណៈកម្មការថវិកា ។ លោក ថាច់ សែនរ ដ្ឋវ៉ាស៊ីតោន, អាមេរិក នាយកគណៈកម្មការ សារព័ត៌មាន លោក កៀង រិន រដ្ឋវ៉ាស៊ីនតោន, អាមេរិក នាយកគណៈកម្មការអតីតយុទ្ធជន ។ លោក សឺង សឿង រដ្ឋផ្លរីដា, នាយកគណៈ កម្មការសង្គមកិច្ចយុវជននិងអប់រំ ។ លោក សឺង ថាញ់ ឡឹប រដ្ឋនីវឈឺស៊ី នាយកគណៈកម្មការ សាសនា និងវប្បធម៌ ។

    គណៈកម្មាធិការប្រត្តិបត្តិ (Executive Committee)

    លោក សឺង ទួន រដ្ឋកាលីហ្វ័រញ៉ា, អាមេរិក ប្រធាន ។ លោក​ ថាច់​ វៀង ប៉ារិស, បារាំង អនុប្រធានទ្វីបអឺរ៉ុប ។ លោក ថាច់ ង៉ុក ថាច់ ខេត្តអនធារិយោ, កាណាដា អនុប្រធាន ទទួលបន្ទុកទ្វីបអាមេរិកខាងជើង, លោក ថាច់ ចន្ទោ អុកឡឹន, នូវែលហ្សេងឡង់ អនុប្រធានទទួលបន្ទុកទ្វីបអូស្រ្តាលី,ក្រោយទ្វីបអាស៊ី ។ លោក ថាច់ សឿង រដ្ឋផ្លរីដា, អាមេរិក ឧបការីប្រធានទទួលបន្ទុកគំរោងការណ៍ពិសេស ។ លោក តោ គិម ថុង ខេត្តអនធារីយោ, កាណាដា អគ្គលេខាធិការ ។ លោក ថាច់ សេ​ រដ្ឋអូហៃអូ, សហរដ្ឋ អគ្គហេរញ្ញិក ។ លោក សឺង ហួរ រដ្ឋ កាលីហ្វ័រញ៉ា, សហរដ្ឋ ហេរញ្ញិករង ។ លោក សឺង វៀង រដ្ឋ ម៉ាស្សាឈូសែត, អាមេរិក ហេរញ្ញិករង ។

    បណ្តានាយកដ្ឋាន (Directors)

    លោក សឺង សោភណ្ឌ រដ្ឋវ៉ាស៊ីនតោន, អាមេរិក នាយកដ្ឋានទទួលបន្ទុក កិច្ចការសាសនា ។ លោក ម៉ៅ សារាត រដ្ឋតែកសាស, អាមេរិក នាយកដ្ឋានទទួលបន្ទុកសិល្បៈនិងវប្បធម៌ ។ លោក គឹម ពោន រដ្ឋម៉ាស្សាឈូសែត, អាមេរិក នាយកដ្ឋាន ទទួលបន្ទុក សង្គមកិច្ច ។ លោក ថាច់ វឿង រដ្ឋផ្លរីដា, អាមេរិក នាយកដ្ឋានទទួលបន្ទុក សិក្សាអប់រំ ។ លោក ឡឹម ភុក រដ្ឋប៉ែនស៊ីវិនៀ, អាមេរិក នាយកដ្ឋាន.. សិស្ស និស្សិត យុវជននិងកីឡា ។ លោក សឺង គុន ថឿង រដ្ឋវ៉ាស៊ីតោន, អាមេរិក នាយកដា្ឋន…សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ លោក ចៅ គុណ រដ្ឋអារីហ្សូណា, អាមេរិក នាយកដ្ឋានទទួលបន្ទុកសិទ្ធិមនុស្ស ។ លោក ត្រឹង យ៉ាប រដ្ឋនីវឈឺស៊ី, អាមេរិក នាយកដ្ឋានទទួល បន្ទុកស្ថិតិ ។ លោក គឹម ភឿង រដ្ឋនីវឈឺស៊ី អាមេរិក នាយកដ្ឋានរង ទទួលបន្ទុកស្ថិតិ។ លោក សឺង ស៊ីវុធ រដ្ឋនីវឈឺស៊ី, អាមេរិក នាយកដ្ឋានទទួលបន្ទុកកិច្ចការ ពិសេស ។ លោក យ៉ាញ ថាញ់ រដ្ឋ នីវឈឺស៊ី, អាមេរិក នាយកដ្ឋានរងទី១ ទទួលបន្ទុកកិច្ចការពិសេស។ លោក សឺង មុនីសុផន រដ្ឋនីវឈឺស៊ី , អាមេរិក នាយកដ្ឋានរងទី ២ ទទួលបន្ទុកកិច្ចការពិសេស។លោក គឹម វ៉ាន់ ស្វាញ់ ម៉ាស្សាឈូសែត អាមេរិក នាយកដ្ឋានទទួលបន្ទុកពិធីការ ។ លោក ទីវ យឺត រដ្ឋ ម៉ាស្សាឈូសែត, អាមេរិក នាយកដ្ឋានរងទទួលបន្ទុក ពិធីការ ។ អ្នកស្រី កៀង សាខន រដ្ឋកាលីហ្វ័រញ៉ា, អាមេរិក នាយកដ្ឋានទទួលបន្ទុក​ ផ្នែកស្រ្តី ។ លោក ថាច់ សែន រដ្ឋនីវឈូស៊ី, អាមេរិក នាយកដ្ឋានទទួល សារព័ត៌មាន និងការផ្សព្វផ្សាយ ។ ព្រះតេជព្រះគុណ លី ខេវិន ប៉ាលមើតុន, នូវែលហេ្សឡង់ អភិបាលគេហទំព័រ សហព័ន្ធខ្មែរ កម្ពុជាក្រោម ។ លោក ថាច់ ឆាយ ប៉ាលមើតុន, នូវែលហេ្សឡង់ អភិបាលរង គេហទំព័រសហព័ន្ធខ្មែរកម្ពុជាក្រោម ។ល។

    សាខាសហព័ន្ធ Federation Branches (Chapter)

    រដ្ឋអារីហ្សូណា លោក ចៅ គុណ ប្រធាន ។ រដ្ឋកាលីហ្វ័រញ៉ា, ក្រុងសានបែកណាឌីនោ ថាច់ ឡុងសឹង ប្រធាន ។ ក្រុងស្តុកស្តុន លោក យ៉ាញ នៅ ប្រធាន ។ ក្រុងសានហូស្សេ លោក ថាច់ តង ប្រធាន ។ កូឡូវ៉ាដូ ក្រុងអូរ៉ូរ៉ា លោក លី សែត ប្រធាន។ រដ្ឋផ្លរីដា លោក សឺង សឿង ប្រធាន ។ រដ្ឋអៃអូវា លោក សឺង សម ប្រធាន ។ ម៉ាស្សាឈូសែត រ៉ូតអៃឡិន (នីវអឹងក្លិន) លោក ឡឹម ខាយ ប្រធាន ។ រដ្ឋ​មុនីសូតា លោក ថាច់ នីកូ ប្រធាន។ រដ្ឋមិហ្សូរី លោក ថាច់ ថមសុន ប្រធាន ។ រដ្ឋនីវឈូស៊ី លោក សឺង ថាញ់ឡឹប ប្រធាន ។ រដ្ឋនីវយ៉ក លោក ហឿ ទ្រី ប្រធាន ។ រដ្ឋនីវរ៉ាដា លោក សឿង វិសុង ប្រធាន ។ រដ្ឋអូហៃអូ លោក សឺង ហា ប្រធាន។ រដ្ឋប៉ែនស៊ីវិនៀ លោក ថាច់ អៀង ប្រធាន។ រដ្ឋធានីវ៉ាស៊ិនតោន​ឌីស៊ី លោក ថាច់ វ៉ាន់ស៊ី ប្រធាន។ រដ្ឋវ៉ាស៊ិនតោន លោក សឺង សោភណ្ឌ ប្រធាន។ នៅរដ្ឋផ្សេងៗ និងបំពេញនៅពេលក្រោយ ។ នៅប្រទេសជប៉ុន លោក យ៉ាញ បូវ ប្រធាន ។ នៅប្រទេសនៃទ្វីបអឺរ៉ុបដូច​ជា៖ អង់គ្លេស. អាល្លឺម៉ង. បែលហ្សិក. ដានណាម៉ាក. អីតាលី ។ល។ កាណាដា ខេត្តអន្តារិយោ លោក សឺង កេវ ប្រធាន។ នៅខេត្តកេបិក លោក គឹម សាក់ត្វាង ប្រធាន។ អូស្រ្តូលី លោក ចៅ សុផាត ប្រធាន ។ នៅ អូស្ត្រាលី ខាងត្បូង លោក ថាច់ សេន ប្រធាន ។ ប្រទេសនូវែលហ្សេឡង់ លោក ថាច់ ខេមរិទ្ធ ប្រធាន ។

    បណ្ដាសមាគម ឬ គណៈកម្មការវត្ត
    រដ្ឋ ឬ ប្រទេស ទីក្រុង ឬ រដ្ឋធានី នាមត្រកូល នាទី
    អារីហ្សូណា ភើនិក លោក ណម សម ប្រធាន
    កាលីហ្វ័រញ៉ា សង់បែកណាឌីនៅ លោក ថាច់ រ៉ាន ប្រធានវត្ត
    កាលីហ្វ័រញ៉ា កាលីហ្វ័រញ៉ាខាងត្បូង លោក ថាច់ ជុំ ប្រធាន
    កាលីហ្វ័រញ៉ា សានហូស្សេ លោក ថាច់ តង ប្រធាន
    កាលីហ្វ័រញ៉ា ឡុងបិច អ្នកស្រី កៀង សាខន ប្រធាន
    កូឡូរ៉ាដូ ឌែនវើ លោក ថាច់ អេះ ប្រធាន
    ផ្លរីដា សែនផិច លោក ថាច់ ទឺ ប្រធាន
    ស៊ីអុល លោក សឺង សម ប្រធាន
    ល្វីស្យាណា លិកឆាល លោក​ សឺង ម៉ី ប្រធាន
    ម៉សសាឈូសែត សព្រឹងភៀល លោក គឹម ពោន ប្រធាន
    មុនីសូតា រោឆែសស្ទើ លោក​ ថាច់ នីកូ ប្រធាន
    មិហ្សូរី កានសាស្សស៊ីទី លោក ថាច់ សាមឿន ប្រធាន
    នីវឈូស៊ី ខាមដែន លោក យ៉ាញ អុក ប្រធាន
    ណីវយ៉ក ណីវយ៉ក លោក ថាច់ សុង ប្រធាន
    អូហៃអូ កូឡឹមបឹស លោក ថាច់ សេ ប្រធាន
    ប៉ែនស៊ីវិញ៉ា ភីឡាដែលព្យា លោក ឡឹម ភូក ប្រធាន
    ប៉ែនស៊ីវិញ៉ា ភីឡាដែលព្យា អ្នកស្រី សឺង ធីនិត ប្រធាន
    រដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី លោក ថាច់ ហន ប្រធានវត្ត
    វ៉ាស៊ីនតោន ស៊ីអាថិល លោក កៀង ចាន ប្រធាន
    កាណាដា មុងរេអាល លោក ថាច់ សុវណ្ណ ប្រធាន
    កាណាដា អន្តារិយោ លោក ថាច់ តារា ប្រធានវត្ត
    បារាំង ប៉ារិស អ្នកស្រី ណារាន ឌើលោប៉េ ប្រធាន
    កម្ពុជា ភ្នំពេញ លោក សាង សាន ប្រធាន
    ជប៉ុន សាហ្គាមិហារ៉ា លោក យ៉ាញ បូវ ប្រធាន
    អូស្រ្តាលី ខាងត្បូង លោក ថាច់ សេន ប្រធាន
    អូស្រ្តាលី នីវសាវវែល លោក លី ដែល ប្រធានវត្ត
    អូស្ត្រាលី ស៊ីដនី លោក ​ថាច់ ជៀន ប្រធានវត្ត
    ណូវែលហ្សេឡង់ អុកឡិន លោក ថាច់ ចន្ទោ ប្រធាន

    ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៤ · PDF

  10. ១៩៩៦

    ៣–៤ សីហា

    ប្ដូរឈ្មោះពី សភាខ្មែរកម្ពុជាក្រោម ទៅជា សហព័ន្ធខ្មែរកម្ពុជាក្រោម

    Khmers Kampuchea-Krom Federation (KKF)

    មហាសន្និបាតពិភពលោកលើកទី ៥ របស់ខ្មែរកម្ពុជាក្រោម
    5th World Convention of Khmer Kampuchea Krom

    Toronto, Ontario, Canada

    សេចក្ដីពិស្ដារបិទអត្ថបទ

    នៅថ្ងៃទី ៣-៤ ខែសីហា ឆ្នាំ ១៩៩៦ មហាសន្និបាតបានប្រព្រឹត្តទៅ នៅសណ្ឋានគាររ៉ាម៉ាដា (Ramada Hotel, 1677 Wilson Ave, Toronto, Ontario, Canada) ​ក្រុងតូរ៉ុនតូ, ខេត្ត អនធារិយោ, ប្រ​ទេស​កាណាដា មានការចូលរួមពីខ្មែរក្រោមមកពីប្រទេសនានាទូទាំង​ពិភព​លោក មានប្រទេសកម្ពុជា អូស្ត្រាលី បារាំង សហរដ្ឋអាមេរិក និងកាណាដា ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មការមេដឹកនាំខ្មែរកម្ពុជាក្រោម ។ មហាសន្និបាតនេះ បានសម្រេចប្ដូរឈ្មោះចលនាតស៊ូកំពូលរបស់ខ្មែរក្រោមពី ”សភាខ្មែរកម្ពុជាក្រោម” ទៅជា “សហព័ន្ធខ្មែរកម្ពុជាក្រោម” វិញ ។

    នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃខ្មែរកម្ពុជាក្រោម ។ មហាសន្និបាតនេះ គេ​សង្កេត​ឃើញ​មាន​តំណាង នៃសមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសកម្ពុជា និងប្រទេស​អូស្រ្តាលី​ចូល​រួម ហើយក៏ជាលើកដំដួងដែរ ដែលមហា​សន្តិ​បាតសាកលបានធ្វើឡើង នៅក្រុង​ តូរ៉ុនតូ​​ ខេត្ត​អនធារិយោ នៃប្រទេស​កាណាដា ។

    នៅបន្ទប់ប្រជុំក្នុងសណ្ឋាគារ រ៉ាម៉ាដា គេសង្កេត​ឃើញមានអក្សរធំៗជាភាសាខ្មែរថា “មហាសន្និបាត​សាកល​លើក​ទី ៥ នៃខ្មែរកម្ពុជាក្រោម 0​៣-0៤/០៨/៩៦” និងភាសាអង់គ្លេសដាក់ថា “ The 5th World Convention of Khmer Kampuchea Krom Toronto, Ontario, Canada 08/03-04/96” ។

    នៅចន្លោះទង់ពុទ្ធសាសនា និងទង់ជាតិខ្មែរក្រោម (ខៀវ លឿង ក្រហម) មានសរសេរ​អក្សរថា “ខ្មែរកម្ពុជាក្រោមនៅកាណាដា សូមស្វាគមន៍ គណៈប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់” ។

    នៅខាងស្តាំដៃ នៃតុរបស់ក្រុមអធិបតីមហាសន្និបាតមានម៉ាស៊ីនគណិតូបករណ៍ ​(កុំព្យូទ័រ) មួយគ្រឿង សម្រាប់​បម្រើមហាសន្និបាតនេះជាលើទីពីរហើយ ដែលមហាសន្និបាត​ខ្មែរ​កម្ពុជាក្រោម បានប្រើកុំព្យូទ័រសម្រាប់ធ្វើកំណត់ហេតុ ។

    នៅលើហោប៉ាវអាវ ខាងឆ្វេងរបស់សមាជិក សមាជិកា ម្នាក់ៗ មានដាក់ឈ្មោះ និងសញ្ញា “រាហ៊ូចាប់ចន្ទ” ដែលស្នាដៃរចនារបស់លោក ត្រើម ប៊ូវចូវ ជាសញ្ញាសម្គាល់ និងជា​អនុស្សាវរីយ៍​​​ដល់បងប្អូនខ្មែរក្រោមយើង ។

    លោក ថាច់ តាន់ តារា ជាប្រធានមហាសន្និបាត, លោក តោ គិម ថុង ជាឃោសនិក, លោក ថាច់ សេ ជាលេខាធិការ, លោក សឺង ហា និងលោក ត្រើម​ ប៊ូវចូវ ជាអ្នកថតវីដេអូ ។

    សមាជិក សមាជិកា ដែលបានចូលរួមមហាសន្និបាតសាកលលើកនេះមាន៖

    ផ្នែកព្រះសង្ឃ៖

    ១. ព្រះតេជព្រះគុណ រក្ខិតធម្មោ គង់ សុផាន់ នៅក្រុង អែលអេ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។ ២. ព្រះតេជព្រះគុណ វិសុទ្ធិប្បញ្ញោ ថាច់ សួន នៅក្រុងហឿដន់ រដ្ឋវើហ្ជីនីញ៉ា សហរដ្ឋអាមេរិក ។ ៣. ព្រះភិក្ខុ វច្ចិរោ គីម កាង នៅក្រុងរិច្ឆម៉ន់ រដ្ឋវើហ្ជិនីញ៉ា សហរដ្ឋអាមេរិក ។ ៤. ព្រះភិក្ខុ តាំង រឿន នៅក្រុងភីឡាឌែលផ្យា រដ្ឋផែនស៊ីល វេនីញ៉ា សហរដ្ឋអាមេរិក ។ ៥. ព្រះភិក្ខុ វីរិយធម្មោ រ័ត្ន សារឿន វត្តសំរោងអណ្តែង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ៦. ព្រះភិក្ខុ ថាច់ សារុង ក្រុងម៉ែបភុល ខេត្តអនធារីយោ, កាណាដា។

    ផ្នែកគ្រហស្ថ៖

    ប្រទេសកម្ពជា (The Kingdom of Cambodia) លោក គឹម ភៀន

    ប្រទេសអូស្ត្រាលី (Australia) លោក ចៅ សុផាត់ ។ ប្រទេសបារាំង (French) លោក ថាច់​ យ៉េន លោក លី វាសនា និង លោក ដាញ់ កាយ ។ សហរដ្ឋអាមេរិក លោក សឺង ទួន, លោក សឺង ទៀង, លោក ឡឹម ស៊ីវត្ថា, លោក ដាវ សាផន, លោក លី ឌៀប, លោក សឺង សម្រេច, លោក ប្រាក់ សេវុធ, លោក ឡឹម ខាយ, លោក សឺង វិសុង, លោក ដាញ់ ម៉ូវ និងលោក លី ហែល រដ្ឋ California ។ លោក​ ថាច់ សឿង និងលោក ថាច់ តី រដ្ឋផ្លរីដា (Florida) ។ រដ្ឋល្វីស្យាណា​ (Louisiana) លោក សឺង ម៉ី និងគ្រួសារ, លោក ថាច់ តាន់តារា និងគ្រួសារ ។ រដ្ឋម៉ាស្សាឈូសសែត (Massachusetts) លោក ចៅ វ៉ាន់លី និងគ្រួសារ, លោក គឹម ពោន ។ រដ្ឋម៉ិសស៊ូរ៉ី (Missouri) លោក ថាច់ សាមួង ។ រដ្ឋនីវហ្ជឺស៊ី (New Jersey) លោក គឹម ថាយ, លោក ហឿ ណាម, លោក សឺង ស៊ីវុធ, លោក ហាង ស៊ិន, លោក សឺង យ៉ូយ, និង លោក ថាច់ ខ្លាំង ។ រដ្ឋអូហៃអូ (Ohio) លោក ថាច់ សេ និងគ្រួសារ, លោក សឺង ហា និងគ្រួសារ, លោក ថាច់ ដាល និងគ្រួសារ ។ រដ្ឋប៉ែនស៊ីវេនីញ៉ា (Pennsylvania) លោក ឡឹម ម៉ាយ, លោក ឡឹម គុច, លោក សឺង សឿង, លោក ថាច់ ផន, លោក តាំង រឿង, លោក ថាច់ សារ៉េន, លោក ថាច់ អៀង និងគ្រួសារ ។ រដ្ឋវ៉ាស៊ិនតោន (Washington​ State) លោក កៀង រិន, លោក តាំង ម៉េងគូ, លោក ថាច់ ប៊ុនរឿន, លោក ចៅ រៀប, លោក ដាញ់ ឧត្តម ។ ប្រទេសកាណាដា (Canada) លោក ថាច់ ចាន់, លោក សឺង តូ, លោក ថាច់ ចន, លោក កៀង សុខត្វាង, លោក តោ គិម ថុង, លោក ថាច់ ង៉ុកថាច់, លោក​ ថាច់ កាវឡឹប, លោក តាំង អិន, លោក ត្រា ចឿង, លោក តោ ប្រសើរ, លោក គឹម សាវង្ស, លោក ដួង សម័យ,​ លោក ថាច់ តារា, លោក សឺង កេវ, លោក​ កៀង គឹម, លោក គឹម បាចតាយ, លោក ត្រើម ប៊ូវចូវ, លោក សឺង ចាំង, លោក ឡឹម ង៉ុកថាញ់, លោក គឹម ចែម, លោក ដាញ់ រ៉ាន, លោក លី ចឿង, លោក តោ វុទ្ធី, លោក គឹម សៀរ៉ា ។

    មុននិងប្រារព្ធពិធី លោក តោ គិម ថុង ឃោសនិកនៃមហា សន្និបាត បានប្រកាសនិមន្ត និង​អញ្ជើញ​អង្គមហាសន្និបាតទាំងអស់ឲ្យក្រោកឈរ ដើម្បីធ្វើពិធីគោរពទង់ពុទ្ធសាសនា ទង់ជាតិ និង​នា​ទី ​រំ​ឭក​​​គុណវីរសមណៈ និងវីរបុរសខ្មែរក្រោម ដែលបានពលីកម្មជីវិត ដោយមូលហេតុជាតិ និង​សាសនា​ ។ បន្ទាប់មានអ្នកឡើងថ្លែងរបាយការណ៍ជាបន្តបន្ទាប់ ។

    អំពីការប្ដូរឈ្មោះ “សភាខ្មែរកម្ពុជាក្រោម” មកជា “សហព័ន្ធខ្មែរកម្ពុជាក្រោម” ៖

    ក្រោយពីធ្វើរបាយការណ៍នៃគណៈ​ប្រតិភូ ឬតំណាងសមាគមនានាចប់សព្វគ្រប់ មហា​សន្និបាតបានចែកជា ៤ ក្រុម គឺ ក្រុមរចនាសម្ព័ន្ធ ដឹកនាំដោយលោក ថាច់ ប៊ុនរឿន ។ ក្រុមសង្គមកិច្ច​ ដឹកនាំដោយលោក សឺង ទួន ។ ក្រុមលក្ខន្តិកៈ ដឹកនាំដោយលោក លី វាសនា និងក្រុមសាសនកិច្ច ដឹកនាំដោយលោក សឺង ម៉ី ។

    កុ្រមទាំងបួនខាងលើបានជជែកគ្នា ប្តូរយោបល់គ្នាទៅវិញទៅមក តាំងពីម៉ោង៥ រហូតដល់ម៉ោង ១១ អធ្រាត្រ ទើបសម្រាក ។

    ព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៩៦ មហាសន្និបាតបានចាប់ផ្តើមនៅវេលាម៉ោង ៨ កន្លះ ។ ក្រោមពិធីសាសននិយមកិច្ច និង​នាទីរំឭកវិញ្ញាណក្ខន្ធដល់បុព្វបុរសខ្មែរក្រោម ដែលបានពលីកម្មជីវិតដើម្បីមូលហេតុជាតិ និងសាសនា​ នេះមក មហាសន្និបាតបាននិមន្ត និងអញ្ជើញ តំណាងគណៈកម្មការនីមួយៗ ឡើងធ្វើរបាយការណ៍ អំពី លទ្ធផលនៃការជជែកគ្នា និងប្តូរយោបល់ កាលពីយប់ម្សិលមិញ ។

    មុនដំបូងក្រុម សាសនកិច្ច ដឹកនាំដោយលោក សឺង ម៉ី បានទទួលជោគជ័យ ស្តីពីលទ្ធផលផ្នែក ​គណៈសង្ឃ បន្ទាប់មកក្រុម រចនាសម្ព័ន្ធ ដឹកនាំដោយលោក ថាច់ ប៊ុនរឿន បានធ្វើរបាយការណ៍ ហើយស្នើ​ឲ្យយក​ឈ្មោះ​អង្គការដឹកនាំកំពូលរបស់ខ្មែរកម្ពុជាក្រោម គឺ “សហព័ន្ធខ្មែរកម្ពុជាក្រោម” ។

    មតិទី ២ ស្នើរក្សាទុកឈ្មោះ “សភាខ្មែរកម្ពុជាក្រោមពិភពលោក” ដដែល ។

    មតិទី ៣ ស្នើយកឈ្មោះ “សហព័ន្ធសមាគមខ្មែរកម្ពុជាក្រោមពិភពលោក”។

    ដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យ មហាសន្និបាត​បានអនុម័ត បោះឆ្នោតជ្រើសរើសនាមស័ព្ទទាំង​បីខាងលើ ដោយពិធីលើកដៃ ។ លទ្ធផលមានដូចតទៅ៖

    ១. “សហព័ន្ធសមាគមខ្មែរកម្ពុជាក្រោមពិភពលោក” បានទទួលឆ្នោតបួន (៤) សំឡេង ។

    ២. “សភាខ្មែរកម្ពុជាក្រោមពិភពលោក” បានទទួលឆ្នោតដប់ប្រាំ (១៥) សំឡេង ។

    ៣. “សហព័ន្ធខ្មែរកម្ពុជាក្រោម” បានទទួលឆ្នោតសែសិបមួយ (៤១) សំឡេង ។

    ដូច្នេះ មហាសន្និបាតបានសម្រេចយកនាមស័ព្ទ “សហព័ន្ធខ្មែរកម្ពុជាក្រោម “ហើយសរសេរជាផ្លូវការថា៖

    ភាសាខ្មែរ “សហព័ន្ធខ្មែរកម្ពុជាក្រោម”

    ភាសាបារាំង “La Federation de Khmer Kampuchea Krom”

    ភាសាអង់គេ្លស “The Federation of Khmer Kampuchea Krom” ។

    ការបោះឆ្នោតជ្រើសរើសគណៈកម្មការ៖

    បន្ទាប់មក មហាសនិ្នបាតបានស្នើបោះឆ្នោតជ្រើសរើស ប្រធាននិងសមាសភាពនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ក៏ប៉ុន្តែមានមតិភាគច្រើនបានដាក់បុច្ឆនសញ្ញាថា តើប្រធានបោះឆ្នោត ឬជ្រើសរើសតាមរបៀបណា ហើយនរណាជាអ្នកជ្រើសរើសប្រធាន តើប្រធានមានអាណត្តិកាលប៉ុន្មានឆ្នាំដែរ ?

    លោក ថាច់ ចាន់ ប្រធាន គណៈកម្មាធិការប្រតិបត្តិនៃសភា នៅកេប៊ិច ប្រទេសកាណាដា ។

    លោក ចាន់ មានប្រសាសន៍ថា តាមគាត់ស្តាប់អស់លោកមានការភន់ច្រឡំបន្តិចអំពី “សហព័ន្ធខ្មែរ​កម្ពុជាក្រោម” ដែល បណ្ឌិត ប៊ុនរឿន បានជម្រាបថា មានឧត្តមក្រុមប្រឹក្សាបញ្ចូលខាងនាយកប្រតិបត្តិ ហើយបូកចូលក្នុងគណៈសង្ឃទៀត ទាំងនេះជាសមាសភាពនៃ “សហព័ន្ធ” ។ បញ្ហាសួរថា តើនរណា​ជ្រើសរើសប្រធាន? ប្រធានជ្រើសរើសដោយមហាសន្និបាត ។ សមាជិកមហាសន្និបាតមិនត្រឹមតែ​ប៉ុណ្ណឹង​ទេ ហើយក៏មិនមែនសមាសភាព សហព័ន្ធខ្មែរ កម្ពុជាក្រោម ដែរ ត្រូវបូកទាំងប្រធាន ឬ តំណាង​សមាគមទាំងអស់ដែលយើងអញ្ជើញមក ។ ទាំងអស់ខាងលើ ទើបហៅថា “មហាសន្និបាត” ឬ​ Convention ។

    វេលាម៉ោងបីល្ងាច ម៉ោងនៅក្រុងតូរ៉ុនតូ ប្រទេសកាណាដា លោក ថាច់ តាន់តារា ប្រធានសភា​ខ្មែរ​កម្ពុជាក្រោម និង គណៈកម្មការសភា បានប្រកាសបញ្ចប់មុខនាទី និង អាណត្តិ​កាល​របស់​ខ្លួន ចាប់តាំងពីពេលនេះតទៅ ។

    លោក ថាច់ ចាន់ ត្រូវបានមហាសន្និបាតជ្រើសតាំងឲ្យជា ប្រធានអង្គប្រជុំ និងប្រធានគណៈកម្ម​ការបោះឆ្នោត ដែលមានសមា សភាពដូចតទៅ៖

    លោក លី​ ហែល លោក សឺង តូ ក្រុមអធិបតី, លោក តោ គីមថុង ឃោសនិក, លោក តាំង ម៉េង​តូ​ ​លេខាធិការ, លោក គីម ថាយ អគ្គពិនិត្យ ។

    ការឧទ្ទេសនាមបេក្ខភាពប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម៖

    លោក ថាច់ ប៊ុនរឿន ឧទ្ទេសនាមលោក ចៅ វ៉ាន់លី ។

    លោក ចៅ វ៉ាន់លី មានប្រសាសន៍ថា គាត់បានលាលែងពី អនុប្រធានសភាខ្មែរកម្ពុជាក្រោម លើកមុន​នៅឆ្នាំ ១៩៩២ ។ លោក លី យល់ថា មើលទៅពេលវេលាក៏ដោយ ខាងតម្រិះវិជ្ជាក៏ដោយបានជាមិនចង់​ធ្វើ ហើយធ្វើទៅដួលកណ្តាលផ្លូវ គឺមិនចង់ធ្វើហើយឃើញអង្គការនេះវាទន់ខ្សោយ ។ លោក លី បានលាលែងម្តងរួចហើយ ហើយម្តងនេះវិលមកវិញ ក៏មិនទាន់មានបំណង់អីទៅឈរឈ្មោះបោះឆ្នោតនៅ​ឡើយដែរ គាត់មិនដឹងសម្រេចយ៉ាងដូចម្តេច ប៉ុន្តែបើគាត់មិនទទួលហាក់ដូចជាបដិសេធ នូវការស្រ​ឡាញ់រាប់អានរបស់បងប្អូន ។ ហើយបើគាត់ទទួលគាត់មិនដឹងថា តើមានសមត្ថភាពគ្រប់គ្រាន់ធើ្វរឿងហ្នឹង កាន់ចង្កូតនាវាឲ្យបានប្រហាក់ប្រហែលលោក តាន់​ តារា គាត់ក៏អរដែរ ។ ក៏ប៉ុន្តែគាត់ថាមិនទទួល​នោះក៏ទេដែរ ។ ដូច្នេះ គាត់សូមទទួល ហើយរឿងសម្រេចបោះឆ្នោតស្រេចលើអស់លោក ហើយរឿង​ធ្លាក់ជាប់ជារឿងរបស់អស់លោក សម្រេចទៅចុះ បើយល់ថាគាត់ធ្វើបាន ។

    លោក សឺង ម៉ី មានប្រសាសន៍ថា តាមលោក ប៊ុនរឿន ថា ប្រធានាធិបតីអាមេរិកាំងអាចឈរ​ឈ្មោះបានតែពីរដង ឬពីរអាណតិ្តកាលគឺ ៨ ឆ្នាំប៉ុណ្ណោះ ។ ក៏ប៉ុន្តែលក្ខន្តិកៈរបស់យើងគ្មានថាប្រាំឆ្នាំ ឬ​ដប់​ឆ្នាំ​ទេ គឺគ្មានកំណត់ដូច្នេះ សូមស្នើលោក ថាច់ តាន់តារា ឈរឈ្មោះម្តងទៀត ។ ដោយយល់ឃើញថា លោក តាន់ តារា មានសមត្ថភាពពិតប្រាកដ លោក តាន់ តារា ជាអ្នកមានប្រជាប្រិយទៅណាមកណាក៏គេរាប់អានដែរ ។ ដូច្នេះ ទូកដែលលោក តាន់ តារា កំពុងបើកបរនេះ មិនលិច មិនទៅក្រោយ មានន័យថា ទៅមុខគាត់សូមគាំទ្រ លោក ថាច់ តាន់តារា ។

    នាទីចុងក្រោយ បេក្ខជន ចៅ វ៉ាន់លី សូមដកឈ្មោះចេញពីបេក្ខភាពប្រធាន ម្ល៉ោះហើយមហា​សន្និបាតក៏បានស្នើលោក ដាញ់ កាយ ឲ្យឈរឈ្មោះបេក្ខជន។ លោក កាយ ក៏យល់ព្រមហើយឡើង​ថ្លែងអត្តជីវប្រវត្តិ ។

    ដូច្នេះបេក្ខជនប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម មានពីររូបគឺលោក ថាច់ តាន់តារា និង លោក ដាញ់ កាយ ។

    ក្រោយពីពិធីបោះឆ្នោតដោយសម្ងាត់​ គណៈកម្មការបោះឆ្នោតបានប្រកាសលទ្ធផលដូចតទៅ៖

    ១. លោក ថាច់ តាន់ តារា បានទទួលសន្លឹកឆ្នោតហាសិបមួយ (៥១) សំឡេង ។

    ២. លោក ដាញ់ កាយ គ្មានមួយសម្លេងណាទាំងអស់។ តែមានប្រាំបួន (៩) សំឡេង ។

    ក្រោយពីការប្រកាសលទ្ធផលរួច មហាសន្និបាតបានអញ្ជើញលោក ថាច់ តាន់តារា ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម មកអង្គុយនៅចំពោះមុខព្រះសង្ឃ រួចហើយព្រះសង្ឃក៏ស្វាធ្យាយមន្តពរ ជយន្តោ ៕

    មហាសន្និបាតសកលលើកទី ៥ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅខេត្តអនធារិយោ, ប្រ​ទេស​កាណាដា ថ្ងៃទី ៣ – ៤ ខែសីហា ឆ្នាំ ១៩៩៦ ។

    ពីឆ្វេងទៅស្ដាំ៖ (រូបអង្គុយ) Neung Sin, Thach Chanh, V. Kim Cang, Thach Tandara, D. Thach Bunreun, Chau Vanly, Son Tuon

    (រូបឈរ) Son To, To Kim Thong, Thach Suong, Thach Xe, Thach Eng, Thach Thai, Som My និង Tangmengkou

    ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៤ · PDF

  11. ទង់ខ្មែរក្រោម

    ១៩៩២

    ៥–៦ កញ្ញា

    សភាខ្មែរកម្ពុជាក្រោម និងការអនុម័តទង់ខ្មែរក្រោម

    Khmer Kampuchea Krom Congress

    មហាសន្និបាតពិភពលោកលើកទី ៤ របស់ខ្មែរកម្ពុជាក្រោម
    4th World Convention of Khmer Kampuchea Krom

    Philadelphia, Pennsylvania, USA

    សេចក្ដីពិស្ដារបិទអត្ថបទ

    នៅថ្ងៃទី ៥ – ៦ ខែកញ្ញា ឆ្នាំ ១៩៩២ មហាសន្និបាតបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក ព្រមទាំងរៀបចំបោះឆ្នោតជ្រើសរើសគណៈ កម្មការ និងមេដឹកនាំខ្មែរក្រោម ដែលមានឈ្មោះដូចខាងក្រោម៖

    បណ្ដាសមាគម ឬ គណៈកម្មការវត្ត

    ១. លោក កៀង ជេដ្ឋ រដ្ឋកាលីហ្វ័រញ៉ា អនុប្រធានសភា ទទួលបន្ទុកកិច្ចការផ្ទៃក្នុង ។ ២. លោក គឹម ថាយ រដ្ឋកាលីហ្វ័រញ៉ា អនុប្រធានសភាទទួលបន្ទុកសេដ្ឋកិច្ច និងថវិកា ។ ៣. លោក កឹម ភីសាមុត រដ្ឋកាលីហ្វ័រញ៉ា លេខាធិការផ្ទាល់ប្រធានសភា ។ ៤. លោក ហឿ ណាម រដ្ឋនីវឈឺស៊ី ប្រធានគណៈកម្មការថវិកា ។ ៥.​ លោក ថាច់ ធឿង រដ្ឋវ៉ាស៊ីនតោន ប្រធានគណៈកម្មការ សង្គមកិច្ច ។ ៦. លោក ចៅ សុខបាន រដ្ឋវ៉ាស៊ីនតោន ប្រធានគណៈកម្មការសិក្សាអប់រំ ។ ៧. លោក នឹង សិន រដ្ឋកាលីហ្វ័រញ៉ា ប្រធានគណៈកម្មការ ទំនាក់ទំនងសាធារណៈ ។ ៨. លោក ថាច់ សៅ រដ្ឋផែនស៊ីវានីញ៉ា ប្រធានគណៈកម្មការ វប្បធម៌ និងសាសនា ។

    គណៈកម្មការប្រតិបត្តិ

    ១/ លោក ថាច់ ចាន់ ប្រទេសកាណាដា ​ប្រធានគណៈកម្មការប្រតិបត្តិ ។ ២/ លោក តោ គិម ថុង ប្រទេសកាណាដា អនុធានគណៈទទួលបន្ទុកផែនការ ។ ៣/ លោក ត្រឹង ម៉ាន់រិន្ទ រដ្ឋតែកសាស អនុប្រធានគណៈការទទួលបន្ទុកកំណែន ។ ៤/ លោក លី ឌៀប រដ្ឋកាលីហ្វ័រញ៉ា អគ្គលេខាធិការគណៈកម្មការប្រតិបត្តិ ។ ៥/ លោក ថាច់ ឃឿង រដ្ឋនីវឈឺស៊ី អគ្គហេរញ្ញិក ។ ៦/ លោក​ ឡាំ រឿង រដ្ឋប៉ែនស៊ីវានីញ៉ា ស្នងការវប្បធម៌ ។ ៧/ លោក ចៅ មួង រដ្ឋប៉ែនស៊ីវានីញ៉ាស្នងការសាសនា ។ ៨/ លោក សើង ស៊ីណា រដ្ឋប៉ែនស៊ីវានីញ៉ា ស្នងការ សេដ្ឋកិច្ច និងថវិកា ។ ៩/ លោក ថាច់ សេ រដ្ឋអូហៃអូ នាយកការផ្សព្វផ្សាយ និងឃោសនាការ ។ ១០/ លោក ថាច់ កុង រដ្ឋម៉ាស្សាឈូសែត អភិបាលការផ្សាយសំឡេងកម្ពុជាក្រោម ។ ១១/ លោក ង៉ោ ថាច់ ង៉ុក រដ្ឋផែនស៊ីវ៉ានីញ៉ា អគ្គពិនិត្យ ។ ១២/ លោក សឺង ស៊ីវុធ រដ្ឋនីវឈឺស៊ី ស្នងការទាក់ទងសាធារណៈ

    ក្រុមប្រឹក្សាគណៈកម្មការប្រតិបត្តិ

    ១/ លោក កៀង សូក រដ្ឋនីវឈឺស៊ី ។ ២/ លោក​ តាំង ម៉េងគូ រដ្ឋវ៉ាស៊ីតោន ។ ៣/ លោក ត្រាន្សា រេម៉ី ប្រទេសបារាំង ។ ៤/លោក ថាច់ សឿង រដ្ឋផ្លរីដា ។ ៥/ លោក ថាច់ កាវឡាប់ កាណាដា ។ ៦/ លោក កឹម ភឿន រដ្ឋនីវឈឺស៊ី ។ ៧/ លោក ថាច់ បាន​ រដ្ឋផ្លរីដា ។ ៨/ លោក ត្រីវ សាង រដ្ឋកាលីហ្វ័រញ៉ា ។ ៩/ លោក លី ហែល រដ្ឋកាលីហ្វ័រញ៉ា ។ ១០/ លោក ថាច់ ស៊ុក រដ្ឋវ៉ាស៊ីនតោន ។ ១១/ លោក កិម រិន រដ្ឋវ៉ាស៊ីនតោន ។ ១២/ លោក កិម ពោន រដ្ឋ ម៉ាស្សាឈូសែត ។

    តំណាងរបស់សភាខ្មែរកម្ពុជាក្រោមនៅបរទេស

    ១/ លោក ចៅ ស្វាញ់ នៅប្រទេសកម្ពុជា ។ ២/ លោក ថាច់ អួងវរ៉ា នៅប្រទេសអូស្ត្រាលី និងនីវស៊ីឡង់ ។ ការរៀបចំឲ្យមានតំណាងរបស់សភានៅគ្រប់ប្រទេស គ្រប់រដ្ឋនៅសហរដ្ឋ និងគ្រប់រដ្ឋ​នៅ​អូស្ត្រាលី​ និងត្រូវធ្វើជាបន្តបន្ទាប់ ជាពិសេសគឺ នៅពេលសភាអនុម័តធម្មនុញ្ញហើយ ៕

    ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៤ · PDF

  12. ១៩៩០

    សីហា

    មហាសន្និបាតពិភពលោកលើកទី ៣ របស់ខ្មែរកម្ពុជាក្រោម

    3rd World Convention of Khmer Kampuchea Krom

    សេចក្ដីពិស្ដារបិទអត្ថបទ

    នៅ ខែសីហា ឆ្នាំ ១៩៩០ មហាសន្និបាតបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក បានបោះឆ្នោតជ្រើសរើសគណៈកម្មការមេដឹកនាំខ្មែរក្រោម ដែលមានឈ្មោះដូចខាងក្រោម៖

    ១. លោក ថាច់ តាន់តារា ប្រធាន

    ២.លោក ត្រាន្សា រេម៉ី អនុប្រធានទាក់ទងអឺរ៉ុប (ប្រធានសភាខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសបារាំង)

    ៣. លោក ថាច់ ថើម អនុប្រធាន ទំនាក់ទំនងសាធារណៈ (អនុប្រធានសភាខ្មែរកម្ពុជាក្រោម រដ្ឋ Washington)

    ៤. លោក តោ គិមថុង អនុប្រធានផែនការ (ប្រធាន ស.ខ.ក, កាណាដា)

    ៥. លោក លី ឌៀប អ្នកនាំពាក្យទ្វីបអាមេរិក

    ៦. លោក អេង សេរីបុត្រ អ្នកនាំពាក្យទ្វីបអឺរ៉ុប

    ៧. លោក ចៅ ស្វាញ ស្នងការពិសេស ប្រចាំរដ្ឋធានី Washington និង ញីវយ៉ក ។

    ៨. លោក កៅ ឡាប់ ស្នងការពិសេស ប្រចាំកាណាដា

    ៩. លោក ស៊ើង ម៉ី ចាងហ្វាង ព្រឹត្តិបត្រកម្ពុជាក្រោម

    ១០. លោក ចៅ ខុំ លេខាធិការ

    ១១. លោក ហួរ ណាម ហេរញ្ញិក

    ១២. លោក ត្រា តេន ហេរញ្ញិករង

    ១៣. លោក គិម ថាយ ស្នងការហិរញ្ញវត្ថុ និងថវិកា

    ១៤. លោក ស៊ើង សៅរ៍ ស្នើងការសេដ្ឋកិច្ច និងជនភៀសខ្លួន

    ១៥. លោក ត្រាន់ ម៉ាន់រិន្ទ ស្នងការទំនាក់ទំនងសាធារណៈ

    ១៦. លោក ថាច់ សេ ស្នងការវប្បធម៌ និងការផ្សព្វផ្សាយ

    ១៧. លោក ស៊ើង ស៊ីណា ស្នងការពាណិជ្ជកម្ម

    ទីប្រឹក្សា

    លោក ថាច់ រស់ លោក ថាច់ ស៊ុក លោក ឡាំ រឿង លោក ចៅ មួង

    លោក សឺង ស៊ីវុធ លោក សួន សាញ់ លោក សច ណុំ លោក ថាច់ សឿង

    ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៤ · PDF

  13. ១៩៨៧

    ១៧ សីហា

    មហាសន្និបាតពិភពលោកលើកទី ២ របស់ខ្មែរកម្ពុជាក្រោម

    2nd World Convention of Khmer Kampuchea Krom

    សេចក្ដីពិស្ដារបិទអត្ថបទ

    នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ១៩៨៧ មហាសន្និបាតបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក ។ គណៈកម្មការដែលបានជាប់ឆ្នោតរួម មាន៖

    ១. លោក ថាច់ តាន់តារា ប្រធាន ។

    ២. លោក ថាច់ ថើម អនុប្រធានទី ១ ទទួលបន្ទុកទំនាក់ទំនង សាធារណៈ ។

    ៣. លោក ថាច់ សឿង អនុប្រធានទី ២ ទទួលបន្ទុកកិច្ចផ្ទៃក្នុង ។

    ៤. លោក ថាច់ ស៊ី អនុប្រធានទី ៣ ទទួលបន្ទុកផ្នែកវប្បធម៌ និងការផ្សព្វផ្យាយ ។

    ៥. លោក គឹម ថែ ស្នងការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

    ៦. លោក ចៅ ស៊ីន ស្នងការសេដ្ឋកិច្ច ។

    ៧. លោក សឺន សៅ ស្នងការជនភៀសខ្លួន ។

    ៨. លោក ចៅ ស្វាញ់ ហេរញ្ញិក ។

    ៩. លោក លី ឌៀប លេខាធិការ ។

    ទីប្រឹក្សា

    ១០. លោក ថាច់ រស់ ទីប្រឹក្សាឲ្យប្រធាន ។

    ១១. លោក ថាច់ ស៊ុក ទីប្រឹក្សាឲ្យអនុប្រធានទី ១ ។

    ១២. លោក ឡាំ រឿង ទីប្រឹក្សាឲ្យអនុប្រធានទី ២ ។

    ១៣. លោក កៀង ជេដ្ឋ ទីប្រឹក្សាឲ្យអនុប្រធានទី ៣ ។

    ១៤. លោក ចៅ មួង ទីប្រឹក្សាស្នងការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

    ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៤ · PDF

  14. ១៩៨៥

    ១៧–១៨ សីហា

    មហាសន្និបាតពិភពលោកលើកទី ១ របស់ខ្មែរកម្ពុជាក្រោម

    1st World Convention of Khmer Kampuchea Krom

    New York, USA

    សេចក្ដីពិស្ដារបិទអត្ថបទ

    នៅថ្ងៃទី ១៧ និង ១៨ ខែសីហា ឆ្នាំ ១៩៨៥ ពលរដ្ឋខ្មែរក្រោមក្នុងពិភពលោក បានមកជួបជុំគ្នា នៅ New York សហរដ្ឋអាមេរិក ដើម្បីបង្កើតជាសមាគមខ្មែរកម្ពុជាក្រោម ។

    ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៤ · PDF

  15. រូបសញ្ញា KKF

    ១៩៨៤

    ១១ សីហា

    បង្កើត «សមាគមខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក»

    Organization of Khmer Kampuchea Krom in U.S.A.

    Metairie, Louisiana, USA

    សេចក្ដីពិស្ដារបិទអត្ថបទ

    ថ្ងៃសៅរ៍ ទី ១១ ខែសីហា ឆ្នាំ ១៩៨៤ វេលាម៉ោង ១០ ព្រឹក នៅសណ្ឋាគារ Landmark លេខ ២៦០១ រុក្ខវិថី Severn ទីក្រុង ម៉ែតែរី (Metairie) នៃរដ្ឋ ល្វីស្យាណា (Louisiana) ខ្មែរក្រោមមួយក្រុមបានបង្កើតសម័យ​ប្រ​ជុំមួយ ដើម្បីបង្កើត​សមាគមខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក និងជ្រើស​រើសប្រធាន​នៃ​សមាគម​​​​នេះ បានធ្វើ​ឡើងក្រោមអធិបតីភាពនៃលោក កែម សន សមាជិកអង្គប្រជុំ​ដែលមាន​ចំណាស់​ជាងគេបង្អស់ ។ វត្តមានក្នុងអង្គប្រជុំគឺ៖

    ពីរដ្ឋ Alabama សួន សាញ់, កាន់ លី, គីម ឡាង ។

    ពីរដ្ឋ Florida ជា​ រីហង្ស, ថាច់ ញើង,​ ថាច់ ទឺ, កៀង យីម,​ ឌៀន សាមូល, ហង្ស លាម៉ា,

    លោកស្រី ជា រីហង្ស, លោកស្រី កៀង យីម ។

    ពីរដ្ឋ California ថាច់ ស៊ី ។

    ពីរដ្ឋ New Jersey គីម ថាយ ។

    ពីរដ្ឋ Georgia ថាច់ ឯម, សឺង ស៊ីវុធ ។

    ពីរដ្ឋ New York ថាច់ សឿង ។

    ពីរដ្ឋ Kansas ត្រីវ សាង, ចៅ សុខ ។

    ពីរដ្ឋ Illinois ចៅ សែម ។

    ពីរដ្ឋ Louisiana កែម សន, ដាវិស សឺន (សឺនមី), ថាច់ ស៊ីរឿន,​ តាន់ ថាច់, ចៅ ស្វាញ់ និង ចៅ ខុំ ។

    តំណាងនៃរដ្ឋនានា ដែលមិនបានចូលរួមតែបានផ្ញើសំបុត្រ ឬ ទូរស័ព្ទគាំទ្រមាន៖

    អូរេហ្គិន (Oregon) និង ថាច់ សេ សំបុត្រ ។ San Jose, California និង ចៅ ទី្រហ្វេ សំបុត្រ ។ Pennsylvania និង គីម ហ្សីណា ឲ្យលោក គីម ថាយ តំណាង។ Arizona និង ចៅ ភន់ ទូរស័ព្ទ។

    South California និង ថាច់ ញុង សួន ​សាញ់ ជាតំណាង និងចូលវិភាគទាន ១០០ ដុល្លាផង Massachusett និង ថាច់ សួន ទូរស័ព្ទនិងវិភាគទានចំនួន ៥០ ដុល្លារផង ។

    Texas និង តាំង​​​​ តូ ទូរស័ព្ទ ។

    ក្រោយពីសុន្ទរកថាស្វាគមន៍ និងសូមលាលែងពីមុខតំណែង នៃលោក​ តាន់ ថាច់ ប្រធាន​គណៈ​កម្មការបង្កើតសមាគមខ្មែរកម្ពុជាក្រោមនោះមក អង្គប្រជុំក៏បានតែងតាំងលោក កែម​ សន ធ្វើជា​ប្រ​ធាន​អង្គប្រជុំសម្រាប់បង្កើតសមគម និងសម្រាប់បោះឆ្នោតជ្រើសរើសប្រធាននៃសមាគម ​។​ លោក ចៅ ស្វាញ់ ត្រូវធ្វើជាលេខាធិការអង្គប្រជុំ ។

    ក្រោយពីថ្លែងអំណរគុណដល់អង្គប្រជុំ លោកប្រធាន កែម សន ក៏បា​នយករបៀប​វារៈ​មក​អនុវត្ត​រួមមាន៖

    ការពិនិត្យលក្ខន្តិកៈសមាគម​​ និង​ការ​​​​​​​បោះឆ្នោតជ្រើសរើសប្រ ធានសមាគម ។

    ១. ចំពោះលក្ខន្តិកៈនៃសមាគម ដែលគណៈកម្មការបង្កើត​សមាគម​ តែង​​​​​រួច​មក​ហើយនោះ លោក ថាច់ ស៊ីរឿន បានអានជាភាសាខ្មែរជូនអង្គប្រជុំជាទីសណា្តប់ រួចអង្គប្រជុំក៏បានចោទសួរតាមខ នីមួយៗរហូតដល់ចប់ ។ ​អង្គប្រជុំក៏បានសម្រេចថាយកលក្ខន្តិកនោះ ប្រើទូទៅ ព្រមមទាំង​សម្រេច​ថា​បង្កើត​សមាគមមួយឲ្យឈ្មោះថា “សមាគមខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក”​ ក្នុងបំណងបង្រួប​បង្រួម​​​សមគមខ្មែរកម្ពុជាក្រោមទាំងអស់ដែល​មានហើយ ឬបង្កើតក្នុងអនាគតនៅសហរដ្ឋអាមេរិកនេះ ។

    ២. ចំពោះរបៀបបោះឆ្នោតរើសប្រធាន សម្រាប់អាណត្តិកាល ២ ឆ្នាំដំបូងនេះ អង្គប្រជុំ​សម្រេច​ថា​បោះ​ឆ្នោតតែប្រធានម្នាក់ប៉ុណ្ណោះ រួចទុក​លទ្ធភាពតែងតាំងគណៈកម្មការកណ្តាល ​ជូនប្រធាន​សមា​គម​​ចាត់ចែង​ដោយ​​​​ខ្លួនឯង ។ ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅដោយសម្ងាត់ ដែលមាន​​​​តំណាងនៃ​បេក្ខជន​ នៃប្រធានម្នាក់មកពិនិត្យឆ្នោត ជាមួយនឹងគណៈកម្មការ​បោះឆ្នោត ។

    បន្ទាប់មកលោកប្រធានអង្គប្រជុំ បានសូមឲ្យសមាជិកអង្គប្រជុំឈរ​ឈ្មោះ​​​ជា​បេក្ខជនប្រធាន​នៃ​សមាគម ដើម្បីចាប់ផ្តើមបោះ ឆ្នោត ។ តែមតិអង្គប្រជុំបានស្នើសុំជាមតិឯកច្ឆន្ទឲ្យលោក តាន់ ថាច់ អតីត​ប្រធាន​គណៈកម្មការបង្កើតសមាគម ធ្វើជាប្រធានឲ្យអាណត្តិកាលទី ១ ( ១៩៨៤-១៩៨៦)នេះ ។​ លោក តាន់ ថាច់ មិនព្រមទទួល ដោយសំអាងទៅលើពេល​វេលាដ៏ចង្អៀតចង្អល់របស់លោក ហើយ​លោក​​​​​ចង់ឲ្យវីរជនអាចបង្រួបង្រួម​ខ្មែរកម្ពុជាក្រោមណា ទទួលមុខតំណែងនេះវិញ ។

    ទីបញ្ចប់អង្គប្រជុំ ស្នើសុំជាថ្មីម្តងទៀត ឲ្យលោក តាន់ ថាច់ ទទួលមុខ​តំណែង​ជាប្រធាន លោក តាន់ ថាច់ ក៏បានទទួលយកតាមពាក្យស្នើសុំនេះ​ដោយរីករាយ ។

    អង្គប្រជុំបានចប់​សព្វ​គ្រប់ នៅ​​វេលា​ម៉ោង ១ រសៀល ៕

    ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៤ · PDF

អានប្រវត្តិ មហាសន្និបាតពិភពលោក នៃ ខ្មែរកម្ពុជាក្រោម និង សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៤ ខែធ្នូ ឆ្នាំ ២០១៤