កំណត់ហេតុថ្ងៃទី ៣ នៃមហាសន្និបាតសកលលើកទី ១០ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម

កំណត់ហេតុមហាសន្និបាតសកលលើកទី ១០

នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

ថ្ងៃទី ២៧ – ២៩ ខែឧសភា ឆ្នាំ ២០១៦

ទិវាបោះឆ្នោតជ្រើសរើសគណៈកម្មការនាយក នៃ

សហព័ន្ធខ្មែរកម្ពុជាក្រោម នីតិកាល ២០១៦ – ២០២០

ប្រារព្ធនៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

នៅវត្តខេមររង្សី, San Jose, CA, សហរដ្ឋអាមេរិក

ថ្ងៃអាទិត្យទី ២៩ ខែឧសភា ឆ្នាំ ២០១៦

កត់ហេតុដោយ ភិក្ខុនាថសីលោ ត្រឹង ថាច់ យុង

វេលាម៉ោង ៩ : ០០

បម្រើកម្មវិធីសន្និបាត ដោយ ពិធីករ ថាច់ វឿង និងពិធីការិនី កៀង សាខន ។

របៀបវារៈ

គោរពទង់ជាតិ

គោរពគុណបុព្វវីរសមណៈ បុព្វវីរបុរស

ឧទ្ទេសនាមគណៈកម្មការនាយកថ្មីទាំង ៩ រូប ឡើងកាន់អធិបតាសនៈ ។

ឧទ្ទេសនាមតំណាងទាំង ៣ ផ្នែក គឺផ្នែកតំណាងព្រះសង្ឃ និងផ្នែកតំណាង យុវជន ព្រមទាំងផ្នែកតំណាងស្ត្រី ដែលគណៈកម្មការយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាល ២០១៦ – ២០២០ ជ្រើសតាំងតាមលក្ខន្តិកៈ ។

តំណាងព្រះសង្ឃរួមមាន ២ ព្រះអង្គ គឺ

ទី ១ ព្រះតេជព្រះគុណ ថាច់ ទ្រឿង ធីធី ធម្មោ គង់នៅប្រទេសកាណាដា ជាប្រធានសាសនាអន្តរជាតិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម  ។

ទី ២ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា គង់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាប្រធាននាយកដ្ឋានព័ត៌មាននៃ សហព័ន្ធខ្មែរកម្ពុជាក្រោម  ។

តំណាងស្ត្រីរួមមាន ២ រូប គឺ

ទី ១ អ្នកស្រី សឺង ធីនិត នៅរដ្ឋផែនស៊ីវ៉ែនញ៉ា សហរដ្ឋអាមេរិក ជានាយិកាគណៈកម្មការស្ត្រីខ្មែរក្រោម នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម  ។

ទី ២ អ្នកស្រីកៀង សុធី នៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិកជាប្រធានគណៈកម្មាធិការយុវជន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម  ។

របាយការណ៍របស់ ព្រះតេជព្រះគុណ ថាច់ ទ្រឿង ធីធី ធម្មោ ជុំវិញកិច្ចការសាសនា ។

របាយការណ៍របស់ លោក សឺង សម្រេច ជាប្រធានគណៈកម្មការស្រះគូ ជុំវិញកិច្ចការងារដំណោះស្រាយហេតុការណ៍ស្រះគូដែលត្រូវគោកគាំងរាំងរីងស្ងួតហួតហែងបែកក្រហែង ដែលអាចប្រឈមនឹងការបាត់បង់ ។ លោកបានបញ្ជាក់ថា ស្រះគូជារមណីយដ្ឋានផង ជាសម្បត្តិជាតិកាត់ថ្លៃមិនបានរបស់ខ្មែរក្រោមផង ជាបុរាណដ្ឋាន ជាទីតាំងប្រវត្តិសាស្ត្រផង ជាទីតាំងសាសនាផង ជាទីតាំងវប្បធម៌ប្រពៃណីផង ជាសក្ខីកម្មនៃទឹកដីកម្ពុជាក្រោមផង និងជាព្រលឹងជាតិខ្មែរក្រោមផង ។ គូស្រះស្រីឋិតនៅភូមិតាគូ ឃុំសំរោង ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង កម្ពុជាក្រោម បើជាឈ្មោះភាសាយួនបច្ចុប្បន្នគឺ ឋិតនៅអនុសង្កត់ទី ៣ (Khom 3) , សង្កាត់ទី ៨ (Phuong 8) , ទីក្រុងព្រះត្រពាំង (Thanh pho Tra vinh) ។ ទន្ទឹមនឹងនោះលោកសឺន សម្រេចបានប្រកាសសមាសភាពនៃគណៈកម្មការស្រះគូ និងប្រកាសនូវបុព្វហេតុដែលនាំឲ្យកើតមានគណៈកម្មការស្រះគូដែល តែងតាំងដោយលោកអធិបតីនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងពេលថ្មីជាបន្ទាន់ក្រោយពីហេតុការណ៍ស្រះគូរីងគោក ប្រឈមនឹងការបាត់បង់អន្តរាយនូវបេតិកភ័ណ្ឌជាតិ និងជាបុរាណដ្ឋានដែលមានអាយុកាលពាន់ឆ្នាំមួយនេះ ។ លោកថ្លែងថាគណៈកម្មការនេះបង្កើតឡើងក្នុងគោលបំណង ៣ យ៉ាងគឺ

ទី ១ រកដំណោះស្រាយដោយសន្តិវិធី ស្របតាមសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាតិស្តីអំពីសិទ្ធិជនជាតិដើមត្រង់មាត្រាទី ១១ ដែលចែងថា «ជនជាតិដើម មានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់ឡើងវិញនូវប្រពៃណី និងទំនៀមទម្លាប់វប្បធម៌របស់ខ្លួន រួមទាំងសិទ្ធិក្នុងការការពារថែរក្សាស្តារពង្រឹងពង្រីក និងអភិវឌ្ឍន៍ នូវអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ដែលមានតាំងពីបុរាណកាលរៀងមក ដល់បច្ចុប្បន្ន និងទៅអនាគត ដូចជាតំបន់បុរាណដ្ឋាន បុរាណវត្ថុ ទីតាំងប្រវត្តិសាស្ត្រ ក្បាច់រចនា បច្ចេកវិទ្យា ពិធីកម្ម សិប្បកម្ម របាំ គំនូរ អក្សរសិល្ប៍ អក្សរសាស្ត្រ» ។ ទន្ទឹមនឹងនោះមាត្រាទី ១២ ក៏មានចែងបន្ថែមទៀតថា «ជនជាតិដើម មានសិទ្ធិពេញលេញក្នុងការអភិរក្ស និងអភិ-វឌ្ឍន៍ផ្សព្វផ្សាយនូវប្រពៃណីទំនៀមទម្លាប់ ពិធីកម្មផ្សេងៗ នូវជំនឿសាសនា» ។

ទី ២ គឺធ្វើការស្រាវជ្រាវកត់ត្រាប្រវត្តិស្រះគូឡើងបន្ថែមដើម្បីទុកជាឯកសារប្រ- វត្តិសាស្ត្រ ។

ទី ៣ ប្រមូលឯកសារដាក់ស្នើទៅអង្គ UNESCO សូមឲ្យដាក់ស្រះគូចូល ក្នុង បេតិកភ័ណ្ឌពិភពលោក ជាសម្បត្តិវប្បធម៌មនុស្សជាតិ ។

របាយការណ៍របស់ ព្រះតេជព្រះគុណ យឿង តារា ជាអតីតប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។

របាយការណ៍របស់ លោក ត្រឹង សារុង ជាប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប ។

របាយការណ៍របស់ លោក ឃួន ណាកា អំពីការគម្រោងការកសាងមជ្ឈ- មណ្ឌលវប្បធម៌ខ្មែរក្រោម របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសបារាំងជាប់ព្រំដែនប្រទេសស្វិស ដើម្បីផ្សព្វផ្សាយវប្បធម៌ និង ជាការងាយស្រួលដល់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំណាមួយជាប់ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និង សិទ្ធិស្ត្រីជាដើមនៅទីសំណាក់ការអង្គការសហប្រជាជាតិនៅទីក្រុងសឺណែវប្រទេសស្វិស ។

លោក ថាច់ សេ ប្រធានសភាតំណាង ប្រកាសសមាសភាពនៃគណៈកម្ម-ការនាយកអាណត្តិកាល ២០១៦ – ២០២០ ទាំង ១៣ អង្គ និង រូបដូចតទៅ

ក. គណៈកម្មការនាយកជាប់ឆ្នោត មានចំនួន ៩ រូបគឺ

ទី ១ លោក ថាច់ វៀន ជាអធិបតី ។

ទី ២ លោក ចៅ រៀប ជាប្រធានសភាព្រឹទ្ធាចារ្យ ។

ទី ៣ លោក ថាច់ សេ ជាប្រធានសភាតំណាង ។

ទី ៤ លោក ថាច់ ង៉ុក ថាច់ ជាប្រធានប្រតិបត្តិ ។

ទី ៥ លោក ប្រាក់ សិរីវុឌ្ឍ ិ៍ ជាអនុប្រធានទី ១ ។

ទី ៦ លោក ម៉ៅ មុនី ជាអនុប្រធានទី ២ ។

ទី ៧ លោក ត្រឹង ម៉ាន់រិន្ទ ជានាយកផែនការ ។

ទី ៨ លោក សឺង ហួ ជាអគ្គលេខាធិការ ។

ទី ៩ លោក ត្រឹង យ៉ាប ជានាយករដ្ឋបាល ។

ខ. គណៈកម្មការនាយកជ្រើសតាំង ដោយគណៈកម្មការនាយកជាប់ឆ្នោតមាន ៤ អង្គនិងរូបគឺ

ទី ១០ អ្នកស្រី សឺង ធីនិត ជានាយិកាគណៈកម្មការស្ត្រី ។

ទី ១១ អ្នកស្រី កៀង សុធី ជាប្រធានគណៈកម្មាធិការយុវជនខ្មែរកម្ពុជាក្រោម ។

ទី ១២ ព្រះតេជព្រះគុណ ថាច់ ទ្រឿង ធីធី ធម្មោ ជាប្រធានគណៈកម្មការសាសនាអន្តរជាតិនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម  ។

ទី ១៣ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាប្រធានគណៈកម្មការសាសនាអន្តរជាតិ និង ជាប្រធាននាយកដ្ឋានព័ត៌មាននៃ សហព័ន្ធខ្មែរកម្ពុជាក្រោម  ។

សមាសភាពគណៈកម្មការនាយកនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិ-កាល ២០១៦ – ២០២០ ជាភាសាអង់គ្លេសដូចខាងក្រោម

Members of the Board of Directors

May 29 , 2016

Name Title

Thach Vien Chairman of the Board of Directors

Chau Riep President of Senior Council

Thach Xe Chair of the House of Representatives

Thach Ngoc Thach President

Prak Sereivuth First Vice President

Mau Moni Second Vice President

Tran Mannrinh Director of Planning

Son Hua Secretary General

Tran Giap Chief of Administration

Son Thi Nith Director of Women Affairs

Kien Sothy President of the KKF Youth Committee

Venerable TT Dhammo Commissioner of International Religious Affairs

Ven Son Yoeng Ratana Director of the KKF Media

លោក អធិបតី ថាច់ វៀន សំដែងសោមនស្សកថា តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងអំណរគុណ ចំពោះគណៈកម្មការរៀបចំមហាសន្និបាតសកល លើកទី ១០ បោះឆ្នោតជ្រើសរើសគណៈកម្មការនាយកនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាល ២០១៦ – ២០២០ ដែលបានធ្វើឡើងនៅថ្ងៃទី ២៧ – ២៩ ខែឧសភា ឆ្នាំ ២០១៦ នាទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិក ។

គណៈកម្មការនាយកអាណត្តិថ្មីឧទ្ទេសនាមអ្នកស្រីកៀង សុធី ឲ្យប្រកាសអជ្ឈត្តិកច្បាប់ (ច្បាប់បញ្ជាផ្ទៃក្នុង) នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាភាសាអង់ គ្លេស បកប្រែជាភាសាខ្មែរដោយលោក ប្រាក់ សិរីវុឌ្ឍ ិ៍ ជាអនុប្រធានទី ១ ទទួល បន្ទុកកិច្ចការបរទេស ។

បន្ទាប់មកជានាទីគណៈកម្មកានាយក និងអង្គមហាសន្និបាតពិភាក្សាគ្នាជុំវិញការអនុម័តិអជ្ឈត្តិកច្បាប់នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម  ។

ក្រោយអំពីកិច្ចពិភាក្សាគ្នាយ៉ាងលម្អិត អំពីបញ្ហាច្បាប់និងផែនការជាតិ ផែនការអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅពេលខាងមុខ អស់ពេលប្រមាណជិត ២ ម៉ោង ក៏មានការឯកភាពគ្នាជាធ្លុងមួយ ។

អ្នកស្រី កៀង សាខន ជាពិធីការិនីមហាសន្និបាត និងជានិពន្ធនាយិកាផលិតកម្មខ្មែរក្រោម បានច្រៀងចម្រៀងអំណរគុណមហាសន្និបាតមួយបទ ដែលជាស្នាដៃនិពន្ធថ្មីរបស់អ្នកស្រីផ្ទាល់ យ៉ាងពីរោះពិសាជាទីគាប់ចិត្តនៃសន្និបាតជន ។

អង្គមហាសន្និបាតថតរូបជុំគ្នាទុកជាឯកសារ ។

មុននឹងបញ្ចប់មហាសន្និបាត ព្រះសង្ឃស្វាធ្យាយជយន្តោជាសិទ្ធជយ-មង្គលកម្មជូនទីមហាសន្និបាតជាកិច្ចបិទមហាសន្និបាតសកលលើកទី ១០ ។

ជយោមហាសន្និបាតសកលលើកទី ១០

មហាសន្និបាតសម្រេចជោគជ័យយ៉ាងត្រចះត្រចង់

មហាសន្និបាតចប់ដោយបរិបូណ៌ នៅវេលាម៉ោង ៣ : ៤៥ នាទី ៕

ហត្ថលេខា ហត្ថលេខា

ថាច់ វៀន ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

អធិបតីមហាសន្និបាត លេខាធិការមហាសន្និបាត

ទាញយកសុន្ទរកថា ជា File PDF