កម្ពុជាក្រោម និង នយោបាយ​

ដោយ លោក ថាច់ វឿង

នៅ​ឆ្នាំ​ ១៩៤៥ ពេល​ដែល​សង្រ្គាម​លោក​លើក​ទី ២ បាន​បញ្ចប់ ពិភពលោក​បាន​បែងចែក ច្បាស់លាស់​នូវ​ចរន្ត​ន៍​នយោបាយ​ចំនួន​ ២ គឺ លទិ្ធ​សេរីនិយម និង​លទ្ធិ​កម្មុ​យនិ​ស្ត​និយម ។ លទ្វិ​សេរី និយម​ប្រកាន់យក​ប្រជា​ធិប្បតេយ្យ​សេរី​ពហុបក្ស​ គឺ​ពលរដ្ឋ​ជាធំ គោរព​សិទ្ធិមនុស្ស មានការ​អភិវឌ្ឍ​ ជឿនលឿន ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សេចក្តី​សុខ សន្តិភាព ចំរុងចំរើន ។ លទ្ធិ​កុម្មុ​និ​ស្ត​និយម​ ឬ សង្គមនិយម គឺ​ប្រកាន់យក​បក្ស និង​រដ្ឋ​ជាធំ ដោយ​បាន​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​វណ្ណៈអធន​ គឺ​មិន ត្រូវ​សន្សំទ្រព្យ​សម្បត្តិ​ទុកជា​របស់​ឯកជន មិន​មានគ្រួសារ​និយម​ និង​អ្វី​ៗទាំង​អ្វី​ជា​សម្បត្តិ​រួម​របស់​សង្គម តែប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយមក​ មេដឹកនាំ​នៃ​របប​កុម្មុយនិស្ត​ បាន​ធ្វើ​ផ្ទុយ​នឹង​មាគ៌ា​នយោបាយ​របស់​ខ្លួន ដោយ​បុគ្គល​ម្នា​ក់ៗ​ ចេះ​បង្កើត​ជាគ្រួសារ​និយម ប្រព្រឹត្ត​អំពី​ពុករលួយ លួច​សម្បត្តិ​រដ្ឋ​យក​ធ្វើជា​របស់ ផ្ទាល់ខ្លួន​ ដណ្ដើម​អំណាច​គ្នា និង​មានការ​គាបសង្កត់​ប្រជាពលរដ្ឋ​ឲ្យ​របស់​នៅ​គ្មាន​សិទ្ធិ​សេរីភាព​ជា​ មូលដ្ឋាន​របស់​ខ្លួន​ឡើយ ។

អ្នកចូលរួមក្នុង​សន្និសីទ​ស្តីពី ​«សិទ្ធិខ្មែរក្រោម​ក្នុងការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង‍»
អ្នកចូលរួមក្នុង​សន្និសីទ​ស្តីពី ​«សិទ្ធិខ្មែរក្រោម​ក្នុងការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង‍»

បន្ទាប់ពី​សង្រ្គាម​លោក​លើក​ទី ២ បាន​ចប់​សព្វគ្រប់ ៤ ឆ្នាំ ក្រោយមក កម្ពុជាក្រោម​ ជា​ទឹកដី មួយ​ផែ្ន​កធំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទំហំ ប្រាំ​មួ​យមឺ​នប្រាំ​ពីរ​ពាន់​ប្រាំពីរ​រយ​ (៦៧​.៧០០​) គីឡូ ម៉ែត្រ​ការេ ដែល​បារាំង​ហៅថា ដែនដី​កូស័ងស៊ីន នោះ​ បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ស្តេច​យួន បាវ​ដាយ កាល​ពី​ថៃ្ង​ទី ៤ ខែមិថុនា ឆ្នាំ​ ១៩៤៩ ក្រោម​ការ​ចុះ​ហត្ថ​លេ​ខាប្រគលទឹកដី​នេះ​ទៅ​ឲ្យ​យួន អណ្ណាម ដោយ​ប្រធានាធិបតី​បារាំង​ លោក វាំង​សាំង អូ​រី​យោល ដោយ​ខុសច្បាប់​ ដោយ​គ្មាន​ការយល់ ព្រម​ពី​ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជាក្រោម​ឡើយ ។ ចាប់តាំងពី​ពេលនោះ​មក​ មានការ​តស៊ូ​ទាមទារ​រំដោះ​ទឹក ដី​កម្ពុជាក្រោម គ្រប់​សម័យកាល គ្រប់​ចលនានយោបាយ​ខែ្មរ​ ប៉ុនែ្ត​មិនបាន​សម្រេច​ឡើយ ។

នៅ​ឆ្នាំ ២០០០​ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន​ផ្តើម​រៀបចំ​បុណ្យ​សហ​សវ​ត្ស ដើម្បី​ជម្រាប​ជូន ពិភព​លោល​ឲ្យបាន​ដឹង​ថា​ ខែ្មរ​កម្ពុជាក្រោម​ក៏​ជា​ជាតិសាសន៍​មួយ​មាន​វត្តមាន​នៅ​លើ​ពិភពលោក​នេះ ដូចជា​ជាតិសាសន៍​នានា​ដែរ​ ហើយក៏​បាន​ប្រកាស​ជា​ផ្លូវ​កា​រស​ម្រ​ចយ​កថៃ្ង​ទី ៤ ខែមិថុនា ជា​ទិវា​កាន់ ទុក្ខ​ជាតិ ដើម្បី​រំឭក​ដល់​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជាក្រោម​ ឬ ថ្ងៃ​ដែល​យួន​បន្ត​ធ្វើអាណានិគម លើ​ដែនដី កម្ពុជាក្រោម ។ ចាប់តាំងពី​ពេលនោះ​មក​ ប្រជាពលរដ្ឋ​ខ្មែរក្រោម​នៅ​គ្រប់ទិសទី បា​នប្រារ​ព្វ​ទិវា ៤ មិថុនា ជា​រៀងរាល់​ឆ្នាំ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ។

នៅ​ថៃ្ង​ទី ២ ទី ៣ ខែមិថុនា ឆ្នាំ ២០១៨ ទិវា​សន្និសីទ​អន្តរជាតិ ស្តី​ពី សិ​ទិ្ធ​សម្រេចវាសនា​ខ្លួន​ ដោយខ្លួនឯង នៅក្នុង​ព្រឹទ្ធសភា និង វត្ត​ពោធិ​វង្ស នៅ​ទី​ក្រុង​ប៉ារិស នៃ​ប្រទេស​បារាំង ដែល​បាន​រៀប​ ចំ​ដោយ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម លោក តោ គឹ​មថុង ជា​ឧត្តម​ទី​ព្រឹក្សា នៃ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ និង​ជា​អតីត​សាស្រ្តា​ចារ្យ​ម្នាក់​នៅ​កម្ពុជាក្រោម បាន​ថែ្លង​សុន្ទរកថា​បញ្ជាក់​ថា​ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម មាន​អាយុកាល​វែង​ជាង​អង្គ​កា​រណា​ៗទាំងអស់ ដោយសារ សហព័ន្ធ​មានច្បាប់​ទម្លាប់​ និង​មាន​គោល ការណ៍​ច្បាស់លាស់ គឺ​ថ្នាក់ដឹកនាំ និង​សមាជិក​ម្នា​ក់ៗ រួបរួម​គ្នា​ធ្វើការ​ការ​ជា​ក្រុម​ ឬ Teamwork​ ។ អំពី បុព្វហេតុ​នៃ​កា​រប្រារ​ព្វ​ពិធី​បាត់បង់​ទឹកដី​ លោក​បាន​បាន​មានប្រសាសន៍​ថា ធ្វើឡើង​ដើម្បីឲ្យ​ប្រជា​ពល រដ្ឋ​ខ្មែរ​ទូទៅ​ចងចាំ​នូវ​ការពិត​ និង​វាយតប​នូវ​មហិ​ច្ឆិ​តា​របស់​បរទេស​យួន ដែល​តែងតែ​ខិតខំ​មួលបង្កាច់ ប្រវត្តិ​សាស្រ្ត​ខែ្មរ​ ។

ពេល​បារាំង​បាន​ផ្ទេរ​ដែនដី​កម្ពុជាក្រោម​ឲ្យ​យួន​បន្ត​ធ្វើអាណានិគម​ នៅ​ឆ្នាំ ១៩៤៩ នោះ យួន មាន​និន្នាការ​យោ​បាយ​ពីរ​ដាច់​ពីគ្នា គឺ​ចាប់ពី​ខ្សែស្របទី ១៧​ ទៅ​ភាគ​ជើង ជា​រដ្ឋាភិបាល ដែល​ដឹកនាំ ដោយក្រុម​កុម្មុយនិស្ត ឬ យៀកកុង និង​ពី​ខ្សែស្របទី​ ១៧ ចុះ​មក​ដែនដី​កម្ពុជាក្រោម ជា​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយក្រុម​យួន​សេរី ដែល​មាន​មេដឹកនាំ​មួយចំនួន​ ដូចជា ដំបូង​គ្រប់គ្រង ដោយ បាវ ដាយ ធ្វើជា​ប្រធាន​រដ្ឋ​បន្ទាប់ពី​បាន​ដាក់រាជ្យ​នៅ​ឆ្នាំ​ ១៩៤៥​ ​; បន្ទាប់មក ង៉ោ ដិញ យម និង​ក្រោយមក​ទៀត​ ង្វៀង វ៉ាំ​ង ទេវ ជាដើម ។

ឆ្នាំ ១៩៧៥ ក្រុម​យួន​កុម្មុយនិស្ត​ខាងជើង​ បាន​យកជ័យ​លើ​ក្រុម​យួន​សេរី​ខាងត្បូង​ដែល​កំពុង តែ​ធ្វើអាណានិគម​នៅ​ដែនដី​កម្ពុជាក្រោម​ ហើយ​បាន​បន្ត​ត្រួតត្រា​បែប​លទ្ធិ​កុម្មុយនិស្ត​លើ​ជនជាតិ​ដើម​ ខ្មែរក្រោម​ជំនួស​ពួក​យួន​សេរី​ ​; បាន​ធ្វើឲ្យ​ជីវិត​ខ្មែរក្រោម​មានទុក្ខ​ត្រួត​លើ​ទុក្ខ គឺ ទុក្ខ​មួយ​ក្រោម​របប​យួន​ និង​ទុក្ខ​មួយទៀត​ក្រោម​របប​កណ្ដៀវ និង​ញញួរ នៃ​បក្ស​កុម្មុយនិស្ត​ផ្ដាច់ការ ។ ហេតុនេះ​ ទើប​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ នេះ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន​ ជា​និពន្ធ​នាយក នៃ សារព័ត៌មាន ព្រៃនគរ និង ជា​អនុប្រធាន នៃ នាយកដ្ឋាន​ព័ត៌មាន របស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​និពន្ធ​បទ វិចារណកថា​មួយ​សង្កត់ធ្ងន់​ថា ថៃ្ង​ទី ៣០​ ខែមេសា ឆ្នាំ ១៩៧៥ មិនមែន​ជា​ថៃ្ង​យួន​រំ​ដោះ​វៀ​ត ណាម​ខាងត្បូង​ទេ គឺ​ជា​ថៃ្ង​ទុក្ខ​តម្រួត​លើ​ទុក្ខ​របស់​ខែ្មរ​ក្រោម​ គឺ​របប​យួន​ក្រហម​បាន​មក​បន្ត​ធ្វើ​ត្រួតត្រា ធ្វើអាណានិគម​លើ​ជនជាតិ​ដើម​ខែ្មរ​ក្រោម ជំនួស​ពួក​យួន​សេរី​ ធីវ គី វិញ តែ​ប៉ុ​ណោ្ណះ ។

នៅ​ថៃ្ង​ទី ១៧ ខែឧសភា ឆ្នាំ ២០២០​ ក្នុង​កិច្ច​សម្ភាស​ន៏​ជាមួយ VOKK ស្តី​ពី​ការ​រឹបអូស​យក​ដីស្រែ​ចំការ​របស់​ពលរដ្ឋ​ខែ្មរ​កម្ពុជាក្រោម​ ពីសំណាក់​អាជ្ញា​ធម៍​វៀតណាម នៅ​ភូមិ​ប៉​ប្រក់ ស្រុក​ព្រៃ​មេង ខេត្ត​ក្រមួនស ​;ព្រះ​តេជគុណ សឺង យ៉ឹង រតនា ជា​ប្រធាន​នយ​កដ្ឋាន​ព័ត៌មាន​ របស់ សហព័ន្ធ​ខែ្មរ​កម្ពុជា ក្រោម បាន​ថ្លែង​ថា​ រដ្ឋាភិបាល​យួន​មិនមែន​រដ្ឋាភិបាល​ខែ្មរ​ទេ ទោះជា​មាន​ប្រវត្តិ​ធ្លាប់​ជួយ​វៀតកុង​ប៉ុនណា​ក៏ដោយ​ ក៏​គេ​មិនដែល​គិតដល់​ខែ្មរ​កម្ពុជាក្រោម​ឡើយ ។ ព្រះអង្គ​បា​នប​ន្តរ​ទៀត​ថា របប​យួន សេរី​របប​យួន​កុម្មុយនិស្ត​ គឺ​មិន​ខុសពី​គ្នា​ទេ ពួក​គេ​គ្មាន​បំណង​ល្អជា​មួយ​ខែ្មរ​ក្រោម​ឡើយ មួយ​ណា ឡើង​មក ក៏​ឆក់ប្លន់​យក​ដី​ទឹកស្រែ​ចម្ការ​របស់​ខែ្មរ​ក្រោម​ដូចតែ​គ្នា​ យួន​ណា​ក៏​ដូច​យួន​ណា ។

ដោយ​ទ្រាំ​រស់​ក្រោម​របប​កុម្មុយនិស្ត​ជិះជាន់​សង្កត់សង្កិន​ គ្មាន​សិទ្ធិ​សេរីភាព មិនបាន​តទៅទៀត​ក្នុង​សម័យ​ទសវត្សរ៍ ៨០ ខែ្មរ​ក្រោម​ជាច្រើន​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេសក្រៅ​ ​។ នៅ​ប្រទេស ក្រៅ​ខ្មែរក្រោម​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ ក៏បាន​ប្រមែប្រមូល​គ្នា​បង្កើត​ជាវ​ត្ត​អារាម​ សមាគម និង សហព័ន្ធ ជាដើម ដើម្បី​ទាមទារ​សិទ្ធិ​ជា​ម្ចាស់​ស្រុក និង​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង ជូន​ពល រដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជាក្រោម ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ខំប្រឹង​ពន្យល់​ឲ្យ​ពលរដ្ឋខ្មែរ​ក្រោម នៅក្នុង​ស្រុក​ ចេះ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ក្នុង​នោះ មាន​សិទ្ធិ​នយោបាយ ជាដើម ។

តើ នយោបាយ​ ជា​អ្វីទៅ ? បើ​តាម​វចនានុក្រម សមេ្តច​ព្រះសង្ឃ​រាជ​ ជួន ណាត បាន​ចែងថា នយោបាយ មានន័យថា ឧបាយ​ក្នុង​ការណែនាំ កលល្បិច ឬ មេគំនិត​ដែលគេ​ផ្តើម​ឡើង​ ដើម្បី​ដឹកនាំ អ្នកដទៃ​ឲ្យ​ប្រព្រឹត្តទៅ​រក​ទីដៅ​យ៉ាងនេះ​ឬយ៉ាងនោះ​ កិច្ចការ​ដែល​ទាក់ទង​ដោយ​ការគ្រប់គ្រង​រដ្ឋ ដើម្បី ដើរតាម​មាគ៌ា​នយោបាយ​នៃ​រដ្ឋបុរស ។ នយោបាយ គឺ ជា​សិល្បៈ​ធ្វើឲ្យស​ម្រ​រេច​គោលដៅ ។

អ្នកប្រាជ្ញ​អឺរុប​បាន​វិភាគ​ថា​ ទីណា​មាន​ព្រំដែន មាន​ខ័ណ្ឌ​សីមា មាន​ពលរដ្ឋ មាន​ទំនៀមទម្លាប់​ប្រពៃណី ទីនោះ​ហើយដែល​ហៅថា​ នយោបាយ ។ ជាតិសាសន៍​មួយ​អវិជ្ជា មិន​គិត​ពី​នយោបាយ ស្រុកទេស​របស់​ខ្លួន គឺជា​ជាតិសាសន៍​មួយ​ ដែល​អន់ខ្សោយ​បំផុត ។ ដូ​ចេ្នះ នយោបាយ​គ្មាន​អី្វ​អាក្រក់ ឡើយ ជា​ជាតិសាសន៍​មួយ​យើង​មិន​អាច​គេច​ផុត​ពី​នយោបាយ​បាន​ឡើយ​ ។

លោក​ Lee Kuan Yew ជា​អតីត​នាយក​រដ្ឋមន្រ្តី​ នៃ​ប្រទេស​សិង្ហបុរី បាន​មានប្រសាសន៍​ថា ពេលណា​ពលរដ្ឋ​ខែ្មរ​ចេះ​តាមដាន​នយោបាយ​ ហើយ​មានចំណេះ​ដឹង​មូល​ដ្នា​នក្នុង​ការពិចារណា ពេល នោះ ទី្វប​អាសី​នឹង​មាន​នាគ​ដ៏​ខ្លាំង​មួយទៀត​គឺ កម្ពុជា​នាគ​អាស៊ី ៕