វៀតណាម​ត្រូវ​អនុវត្តតាម​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិ​ជនជាតិដើម​ឲ្យ​មាន​ប្រសិទ្ធិភាព​

ដោយ ថាច់ ប្រីជា គឿន l ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១១

​ទិវា​សិទ្ធិ​ជនជាតិដើម​ត្រូវបាន​ប្រារឰ​ជា​រៀងរាល់ឆ្នាំ នៅ​ពាសពេញ​ពិភពលោក​ដោយ ក្រុម​ជនជាតិដើម នានា រួមទាំង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ផង​នា​ថ្ងៃទី ១៣ ខែកញ្ញា ។ កាលបរិច្ឆេទ​នេះ ត្រូវបាន​ជ្រើសរើស ឡើង​ដើម្បី រំ​ឮ​ក​ដល់​ការអនុម័ត និង​ការប្រកាស នូវ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី សិទ្ធិ​ជនជាតិដើម នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០០៧ ដែល​គិត​រហូត​មកទល់ពេលនេះ​មាន​រយៈពេល ៤ ឆ្នាំ កន្លងទៅ     ហើយ ។  សេចក្តី​ប្រ កាស​ជា​សាកល​នេះ បានទទួល​ស្គាល់ នូវ​សិទ្ធិ​និង​សេរី​ភាពជា​មូលដ្ឋាន របស់​ជន ជាតិ ដើម​ភាគតិច​ទាំង​អស់ទាំង​ស្ត្រី និង​បុរស​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ពិភពលោក ដោយ​មិន​មានការ រើស អើ​ង អ្វី​ទាំង អស់ ជាពិសេស​នៅក្នុង​មាត្រា​នៃ​សេចក្តីប្រកាស​នេះ បានចែង​អំពី «​សិទ្ធិ​ស្វ័យ​សម្រេច វាសនា​ខ្លួន ដោយ​ខ្លួនឯង​»​របស់​ជនជាតិដើម​ដែរ ។​

លោក ចៅ ហេន កំពុងតែនៅជាប់ក្នុងគុកយួននៃរដ្ឋាភិបាលសាធារណរដ្ឋ សង្គមនិយមវៀតណាម ព្រោះគាត់គ្រាន់តែធ្វើបាតុកម្មដោយសន្តិវិធីដើម្បី ជម្រុញឲ្យអាជ្ញាធរយួនសងដីកេរដូនតារបស់ខ្លួនមកវិញតែប៉ុណ្ណោះ ។ រូបថត៖ ថាច់ ប្រីជា គឿន-សារព័ត៌មាន ព្រៃគរ
លោក ចៅ ហេន កំពុងតែនៅជាប់ក្នុងគុកយួននៃរដ្ឋាភិបាលសាធារណរដ្ឋ សង្គមនិយមវៀតណាម ព្រោះគាត់គ្រាន់តែធ្វើបាតុកម្មដោយសន្តិវិធីដើម្បី ជម្រុញឲ្យអាជ្ញាធរយួនសងដីកេរដូនតារបស់ខ្លួនមកវិញតែប៉ុណ្ណោះ ។ រូបថត៖ ថាច់ ប្រីជា គឿន-សារព័ត៌មាន ព្រៃគរ

ចាប់តាំងពី​ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ ២០០៧ រួចមក សេចក្តីប្រកាស​ជាស​កល​នេះ​ត្រូវ បានចាត់ទុក​ថា​ជា “​ស្តង់ដារ​រួមមួយ នៃ​សមិទ្ធផល​របស់​ជនជាតិ​ដើម​គ្រប់​ប្រជាជាតិ ទាំងអស់​” ដែល​ក្នុងនោះ​ក៏មាន​ប្រជាជាតិ ខ្មែរ ក្រោម​ជា​ជាតិ​ដើម នៃ​ដែនដី​កម្ពុជា​ក្រោម ឬ ភាគខាងត្បូង​ប្រទេស វៀតណាម​ផងដែរ ។

​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១១ នេះ​មាន​រយៈពេល ៤ ឆ្នាំ​ហើយ ដែល​វៀតណាម​ជា​ប្រ ទេស​ហត្ថលេខី​មួយ ក្នុង​បណ្ដា​ប្រទេស​ទាំង ១៤៣ បាន​គ្រាំទ្រ​លើ​សេចក្តីអនុម័ត​នេះ សារព័ត៌មាន ព្រៃ នគរ កត់សម្គាល់ ឃើញថា មិនមាន​ការរីកចម្រើន​ជា​វិជ្ជមាន​ណាមួយ ជុំវិញ​ការគោរព និង​លើកស្ទួយ​សិទ្ធិ​ជន ជាតិ​ដើម​ខ្មែរ ក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុង​ធ្វើ​អាណានិគម ដោយ​រដ្ឋាភិបាល​វៀតណាម​ឡើយ ។ ចំណុច ដែល​គួរ​ឲ្យ ព្រួយបារម្ភ​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​ដូចជា ការរើសអើង​ពូជសាសន៍​ពី​សំណាក់ រដ្ឋាភិបាល និង​ជនជាតិ​យួន​លើ​ពលរ​រដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក ការគំរាមកំហែង​ព្រះ សង្ឃ​និង​ពលរដ្ឋ​ខ្មែរ ក្រោម មាន​ការចាប់​ដាក់គុក ដោយ​គ្រាន់តែ​ពួកគេ​ប្រ មូល​ផ្តុំគ្នា​ធ្វើ ការទាមទារ ដោយ​សន្តិវិធី​ជម្រុញ​ឲ្យ រដ្ឋា​ភិ បាល​គោរព​សិទ្ធិ ក្នុងការ​ប្រតិបត្តិ​ព្រះពុទ្ធ សាសនា និង​បញ្ហាដីធ្លី​ការហាម​ពលរដ្ឋ​ខ្មែរក្រោម មើល​ទូរទស្សន៍​ខ្មែរ​ផ្សាយ​ចូល​ពី​ប្រ ទេស​កម្ពុជា ការ​មិនមាន​សិទ្ធិ​សម្តែង​មតិ អំពី​បញ្ហា​ខ្មែរក្រោម​នៅ​ទី សាធារណៈ និង ជាពិសេស នៅក្នុង​ប្រធានបទ​នេះ​ដដែល ខ្មែរក្រោម​មិនមាន​សិទ្ធិ​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​សិទ្ធិ​ជនជាតិដើម នៅក្នុង​ស្រុក​ដូច​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ទេ ។

undrip_anniversary

ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​វៀត​ណា​ម ដែល​បាន​ចុះហត្ថលេខា​គាំទ្រ​ចំពោះ សេចក្តីអនុម័ត នេះ​វៀតណាម ត្រូវតែ​អនុវត្ត​ទៅតាម​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ ជនជាតិដើម​ភាគតិច​ឲ្យ​មាន ប្រសិទ្ធិភាព​បំផុត ដើម្បី​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរក្រោម ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម និង​ជនជាតិភាគតិច​ទាំង ៥២ ដទៃទៀត នៅក្នុង​ប្រ ទេស​វៀតណាម​ឲ្យ​មានការ​រីកចម្រើន​និង​ថ្លៃ ថ្នូ​ជាជាង ខ្លួន ប្រើ​អំណាច​ទៅ​គំរាមកំហែង​និង រំលោភសិទ្ធិ​ពួកគេ ព្រោះ​ការគោរព​សិទ្ធិ​ជនជាតិដើម គឺជា​ការអភិវឌ្ឍ​ប្រទេស​វៀត ណា​ម​ឲ្យ​មានការ​រីកចម្រើន​គ្រប់​វិស័យ ។
​ជា​អនុសាសន៍​សម្រាប់​រដ្ឋាភិបាល វៀតណាម​យើង​សូម​លើទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​វៀត ណា​ម​ពិចារណា ឡើង វិញ នូវ ការអនុវត្ត តាម​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​ជនជាតិ ដើម ឲ្យ​មាន​ប្រសិទ្ធិភាព​បំ ផុត ហើយ​អំពាវនាវ​សូម​គោរព​សិទ្ធិ​ខ្មែរក្រោម​ដូច​ខាង ក្រោម​នេះ ៖

ត្រូវ​ដោះលែង​លោក ចៅ ហេន នៅ​ខេត្ត​មាត់ជ្រូក និង​អ្នកស្រី ត្រឹង ធី ចូ​វ នៅ​ខេត្ត​ព្រះ ត្រពាំង អ្នក​តវ៉ា​ដី ធ្លី ដែល​អាជ្ញាធរ​បាន​ចាប់​ដាក់គុក កាលពីពេល​ថ្មីៗ​នេះ ។

​ផ្សព្វផ្សាយ​នូវ​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិ​ជនជាតិដើម ដល់​ពលរដ្ឋ​ខ្មែរក្រោម បាន​ជ្រាប​ជា​ព័ត៌មាន ដើម្បី​ពួកគាត់​បានដឹង​អំពី​សិទ្ធិ​របស់ខ្លួន ។

​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​ជនជាតិដើម​ជា​សាធារណៈ និង​បញ្ចេញមតិ ដោយ​សេរី ។​

លុបបំបាត់​ការរើសអើង​ពូជសាសន៍​ចំពោះ​ប្រជាជាតិ​ខ្មែរក្រោម​ដោយ​បង្កលក្ខណៈ​ឲ្យ ពួកគេ​មាន​សិទ្ធិ ស្មើនឹង​ជនជាតិ​យួន​ដែលជា​អាណា​និគមជន ។

​បញ្ឈប់​ជាបន្ទាន់​រាល់​ការសួរចម្លើយ និង​គំរាមកំហែង​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម ដែលមាន​សកម្មភាព ដើម្បី​លើកស្ទួយ​ វប្បធម៌​ខ្មែរ​ដែលជា​វប្បធម៌​ផ្ទាល់​របស់​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ស្របតាម​សេចក្តី​ប្រ កាស​ជាស​កល ស្តីពី​សិទ្ធិ​ជនជាតិដើម ។​ល​។

ជា​ចុងក្រោយ យើង​យល់ឃើញថា ការដែល​អាជ្ញាធរ​វៀតណាម ត្បិតត្បៀត និង​មាន គំនិត​ចង្អៀត ចង្អល់ ចំពោះ​ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន របស់​ជនជាតិដើម​ខ្មែរក្រោម​នោះ វា​ជាការ​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម ខ្លួនឯង ក្លាយជា​ប្រទេសមួយ​មានដំណើរ​ថយក្រោយ គ្រប់​វិស័យ និង​វៀតណាម​ត្រូវបាន​សហគមន៍ អន្តរជាតិ​កត់សម្គាល់​ឃើញថា មិន​គោ រព​នូវ​អ្វីដែល​ខ្លួន​បាន​ចុះសន្ធិសញ្ញា​ផ្សេងៗ​ជាមួយ​អង្គការ​សហ​ប្រ ជា​ជាតិ ។ អ្វី​សំខាន់ ជាង​នេះ ទៅទៀត​នោះ ពលរដ្ឋ​ខ្មែរក្រោម​នឹង​បាន​យល់​កាន់​ច្បាស់​ពី មួយថ្ងៃ​ទៅមួយ ថ្ងៃ អំពី​ពុតត្បុត​ដែល​ខ្លួន​បាន​អនុវត្ត​ចំពោះ​ពួកគេ​ពេលនោះ អ្វីៗ​ដែលជា​ការឃោសនា លើ​បបូរមាត់​របស់ បក្ស ក​ម្មុយ​និ​ស្ត​វៀតណាម​វា​លែងមាន​ប្រសិទ្ធិភាព​ទៀតហើយ ៕