ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
អត្ថបទចុះផ្សាយ លើកាសែត ព្រៃនគរ លេខ ៣ ឆ្នាំ ទី ១ ផ្សាយតាមប្រព័ន្ធអិនធើណិត ថ្ងៃចន្ទ ០៧ កើត ខែបុស្ស ឆ្នាំ កុរនព្វស័ក ព. ស. ២៥៥១ ត្រូវ នឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០០៨
—-
បច្ចុប្បន្ន ខ្មែរក្រោមរស់នៅជុំវិញពិភពលោក ទោះបីបានស្គាល់គ្នាក្តី មិនស្គាល់ក្តី កាលណាបានឮ ឈ្មោះ ហើយ គេអាចដឹងថា អ្នកនោះជាខ្មែរក្រោមយ៉ាងពិតប្រាដកព្រោះពួកគាត់មានត្រកូលជាទីសម្គាល់ ។
ក្នុងរជ្ជកាលស្តេចយួនឈ្មោះយ៉ាឡុង (Gia Long) គ. ស. ១៨១៣ ប្រទេសកម្ពុជា សោយរាជ្យដោយ ព្រះបាទអង្គច័ន្ទ (១៧៩៦_១៨៣៨) នគរមានជម្លោះផ្ទៃក្នុងរវាងក្រុមព្រះរាជវង្សផង ធ្វើសង្គ្រាមជាមួយប្រ ទេស សៀមផង ។ ស្តេចខ្មែរខ្លះចង់បានរាជបល្លង្គក៏ទៅទីពឹងយួនសៀមមកជួយសម្លាប់ខ្មែរ ដើម្បីឡើង ធ្វើស្តេចបន្តុបពីយួននិងសៀម រួចឲ្យយួនចូលមកនៅពាសពេញទឹកដីខ្មែរ ។ (ល្បិចនេះអ្នកដឹក នាំខ្មែរនៅ តែប្រើ ) ។ ក្នុងពេលប្រទេសកើតកលិយុគដូច្នេះ ពួកយួនឆ្លៀតឱកាសបង្កើន ការវាតទីលើទឹកដីខ្មែរដោយ បញ្ជូនទ័ពយួនរាប់ពាន់នាក់ មកច្បាំងជាមួយខ្មែរក្រោមនៅដែនកម្ពុជាក្រោម និងយកអំណាចបង្ខំឲ្យខ្មែរ ក្រោមផ្លាស់ប្តូរទំនៀម ទំលាប់ ប្រពៃណី វប្បធម៌ដែលជារបៀបរបបខ្មែរទៅជាយួនវិញ ។ ការបង្ខំឲ្យ ខ្មែរក្រោមក្លាយខ្លួនទៅជាយួននោះ មានការបង្ខំឲ្យទទួលនូវត្រកូលដែលស្តេចយួនឈ្មោះយ៉ាឡុង បាន ដាក់ឲ្យផងដែរ ។

យោងតាមសៀវភៅ «ប្រជាជនយួនកំណើតខ្មែរ» (NgườiViệtGốcMiên) ដែលបានសរ សេរដោយ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជាជនជាតិយួន ឈ្មោះ ឡេ ហឿង ( Lê Hương ) បោះពុម្ភឆ្នាំ ១៩៦៩ ថា ស្តេចយួនឈ្មោះយ៉ាឡុងបានដាក់ត្រកូលឲ្យខ្មែរក្រោម មាន ៥ គឺ៖
១.ត្រកូល ថាច់ (Thạch) មានន័យថា ថ្ម
២.ត្រកូល សឺង,សឺន,ស៊ើង (Sơn) មានន័យថា ភ្នំ
៣.ត្រកូល ឡឹម,លឹម ឬ ឡាំ (Lâm) មានន័យថា ព្រៃ
៤.ត្រកូល គឹម Kim) មានន័យថា លោហធាតុ
៥.ត្រកូល យ័ញ ឬ ដាញ់ (Danh) មានន័យថា ឈ្មោះ និងមានត្រកូល ចៅ (Châu) មកពីពាក្យខ្មែរថា ចៅ
ត្រកូលចៅនេះលោក ឡេ ហឿង បានសរសេរថា ជាត្រកូលចេញមកពីស្រុក ខ្មែរសម្រាប់ប្រុសៗ អ្នកនៅ ខេត្ត មាត់ជ្រូក ចំពោះស្ត្រីវិញប្រើត្រកូល នាង ។ ប៉ុន្តែបើតាមលោក ង្វៀង ឌិន ដៅ (Nguyễn Đình Đầu) ជាជនជាតិយួនដដែល បានមានប្រសាសន៍ថា ខ្មែរក្រោមមិនមែនមានត្រឹមត្រកូលទាំង ៦ ប៉ុណ្ណោះទេ លោក ថាត្រកូលខ្មែរក្រោមដែលបានកត់ទុកក្នុងបញ្ជីរបស់ព្រះបរមរាជវាំងយួន មានដូចជា៖
មុន គ.ស.១៨១៣ សម័យស្តេចយួនឈ្មោះ យ៉ា ឡុង នោះ គឺខ្មែរក្រោមមិន បានប្រើត្រកូលទេ ។ ចំណែកខ្មែរអ្នកនៅប្រទេសកម្ពុជាក៏មិនមានត្រកូល ដែរ ។ លុះដល់ឆ្នាំ ១៩០៥ ទើបបារាំងបានប្រកាស ជាសាធារណៈឲ្យខ្មែរប្រើត្រកូលតាមរបៀបកូនត្រូវយកឈ្មោះឪពុកធ្វើជាត្រកូលរបស់ខ្លួន ។ ត្រកូល ដែល ខ្មែរ ក្រោមធ្លាប់ប្រើនោះ មានលក្ខណៈដូចខាងក្រោម ។
ត្រកូល ថាច់ (Thạch) សឺង (Sơn)
ត្រកូល គឹម (Kim) កៀង (Kiên)
ត្រកូលទាំង ៤ ខាងលើនេះសម្រាប់ខ្មែរក្រោមអ្នកនៅត្រើយខាងកើតទន្លេ បាសាក់ មានខេត្តព្រះត្រពាំង ខេត្តលង់ហោរ ជាដើម ។
ចំពោះត្រកូល ដាវ ( Đào ) មួយនេះភាគច្រើនសម្រាប់ខ្មែរក្រោមអ្នកនៅ ខេត្ត ព្រែកឫស្សី ។ រីឯប្រុសៗ ខ្មែរក្រោមអ្នកនៅ ខេត្តក្រមួនស វិញគេភាគច្រើនប្រើត្រកូល យ័ញ ឬ ដាញ់ ជាពាក្យចេញពី(Danh) របស់យួនតែមួយ អ្នកខ្លះគេនិយមហៅតាម សំនៀងយួនថា យ័ញ បើតាមសំនៀងអង់គ្លេសថាដាញ់ ចំពោះស្ត្រីខ្មែរក្រោមនៅខេត្តនេះវិញគេប្រើត្រកូល ធី (Thị) មានន័យថាផ្សារ ។ ចំពោះខេត្តឃ្លាំង ខេត្តពលលាវ និង ខេត្តទឹកខ្មៅ វិញខ្មែរក្រោមប្រើត្រកូលជាច្រើនដូចជា ។
ត្រកូល លី (Lý) ឡាំ,លឹម,ឡឹម (Lâm)
ត្រឹង (Trần) ទ្រីវ (Triệu)
ឡឺ (Lưu) ហូវ (Hữu)
ហុង (Hồng) យឿង (Dương)
តាំង (Tăng) កៅ (Cao)
ត្រឹម (Trầm) តោ (Tô)
ត្រឿង (Trương) ហ្វិន (Hùynh)
ទោះបីមានការបែងចែកត្រកូលទៅដំបន់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ខ្មែរក្រោមពីសំ ណាក់ស្តេច យួនក្តី តែបច្ចុប្បន្នត្រកូលទាំងនេះត្រូវបានលាយចម្រុះគ្នាទៅវិញទៅមកស្ទើរគ្រប់ខេត្តហើយ ។ យើងមិន កំណត់បានថាត្រកូល ថាច់ ឬ សឺង សុទ្ធតែជាអ្នកនៅខេត្តព្រះត្រ ពាំងទាំងអស់នោះទេ ព្រោះត្រកូលនេះ ក៏មាន នៅខេត្តដទៃៗខ្លះដែរ ហើយ ត្រកូលផ្សេងទៀត ដូចជា ចៅ,លី,យ័ញ និង ត្រឹង ជាដើម ក៏ឃើញមាននៅ ក្នុងខេត្តផ្សេងៗទៀតក្រៅពីខេត្តឃ្លាំងនិងខេត្តពលលាវ ។ល។ ផងដែរ ។ ពេលយួនចូល មកឈ្លានពានដែនដីកម្ពុជាក្រោម និងធ្វើអាណានិគមលើប្រ ជាជាតិខ្មែរក្រោម ស្តេចយួនតែងតែចេញរាជ បញ្ជាឲ្យខ្មែរក្រោមផ្លាស់ប្តូរទំនៀមទំលាប់ទៅជាយួនជានិច្ច ដើម្បីធ្វើឲ្យខ្មែររលាយពូជសាសន៍ទៅជាយួន ។ កត្តា នេះហើយបានជាខ្មែរក្រោមមានត្រកូលជាភាសាយួនចាប់តាំងពីពេលនោះ រហូតមកដល់ សព្វថ្ងៃ ៕