សង្ខេប​ដំណើររឿង ​អាជ្ញាធរ​វៀតណាម​ ដកហូត​សៀវភៅ​ «សិទ្ធិ​ជនជាតិ​ដើម» ​ពី​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​និង​វិធានការ​របស់​អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្សអង្គការ​សហ​ជា​ជាតិ​

ដោយ យាង សុធារិន្ទ

នៅ​ថ្ងៃ​ទី​ ​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​ បាន​ផ្ញើ​លិខិត​ ​ទៅកាន់​សាខា​នីតិវិធី​ពិសេស​នៃ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ​បកស្រាយ​អំពី​ករណី​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​ ​និង​ដកហូត​សេចក្តីប្រកាស​ ​អង្គការសហប្រជាជាតិ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ពី​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​កាលពី​ថ្ងៃ​ទី​ ​១​៣​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​។​ ​ការ​បកស្រាយ​នេះ​ ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​លិខិត​រួម​របស់​អ្នក​ ​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស​ចំនួន​ ​៤​ ​រូប​ ដែល​បាន​ផ្ញើ​លិខិត​ឱ្យ ​រដ្ឋាភិបាល​វៀតណាម​ បំភ្លឺ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​។​

ខាងក្រោមនេះ ជាសេចក្តីសង្ខេប​អំពី​ដំណើររឿង​ ​ករណី​អាជ្ញាធរ​វៀតណាម ​រំលោភបំពាន​សិទ្ធិ​សេរីភាព​យុវជន​ខ្មែរក្រោម​ ​ដូចតទៅ​ ​៖​

​កាលពី​ថ្ងៃ​ទី​ ១​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​សមត្ថកិច្ច​វៀតណាម​នៅ​ខេត្ត​ដូន​ណៃ​ជាង​ ​១​០​០​ ​នាក់​ ​បាន​ឡោមព័ទ្ធ​ ​និង​ធាក់​បំបែក​សោ​រ​ទ្វារ​ទម្លុះ​ចូល​ផ្ទះ​ជួល​របស់​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​ដើម្បី​រុករក​សៀវភៅ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​។​ ​អាជ្ញាធរ​ ​បាន​រឹប​អូសសៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​ជាង​ ​១​០​០​ ​ក្បាល​ ​ដោយ​ចោទប្រកាន់​យុវជន​ យឿ​ង​ ខា​យ​ ​ថា​បាន​បោះពុម្ព​ចំ​លង​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការសហប្រជាជាតិ​ ​ដោយ​មិនបាន​បង់ពន្ធ​ឱ្យ​រដ្ឋ​វៀតណាម​ ​។​ ​អាជ្ញាធរ​វៀតណាម​ក៏បាន​បញ្ជូន​ខ្លួន​ ​យុវជន​ យឿ​ង​ ខា​យ​ ​ទៅ​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អស់​រយៈពេល​ប្រហែល​ ​១​២​ ​ម៉ោង​ ​ថែមទៀត​ ​មុននឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​ត្រឡប់មក​ផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ ​។​ ​នៅ​អធិការដ្ឋាន​ ​នគរបាល​ស្រុក​ ​យុវជន​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចោមរោម​បណ្តាក់គ្នា​សួរ​ចំ​លើ​យ​ ​និង​បាន​ប្រើ​ ​ពាក្យពេចន៍​គំរាមកំហែង​ហិង្សា​ផង​ដែរ​ ។​

​លុះដល់​ថ្ងៃ​ទី​ ២​២​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ចំនួន​ ​៤​ ​រូប​ដែល​រួម​មាន​ ​អ្នករាយការណ៍​ពិសេស​ស្តីពី​បញ្ហា​ជនជាតិ​ភាគតិច​ ​លោក​ ​Fern​and​ ​d​e​ ​V​are​nn​e​s ​អ្នករាយការណ៍​ពិសេស​ស្តីពី​ការ​លើកកំពស់​ ​និង​ការពារ​សិទ្ធិ​សេរីភាព​សម្តែង​មតិ​ ​និង​ទ​ស្សនៈ ​អ្នកស្រី​ ​Ire​n​e​ K​h​an​ ​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិ​ ​មនុស្ស​ ​អ្នកស្រី​ ​Mar​y​ ​Law​l​or ​និង​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​លោក​ José ​Franc​i​s​co​ ​Ca​l​i​ ​T​z​a​y​ ​បាន​ចេញ​លិខិត​រួមគ្នា​មួយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បកស្រាយ​អំពី​ការ​ ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​ដោយ​ទុក​ពេល​ ​៦​០​ ​ថ្ងៃ​ដើម្បី​ឆ្លើយតប​ ​មានន័យ​ថា​ ​ត្រូវ​ឆ្លើយតប​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​សីហា​ ​ឆ្នាំ ​២​០​២​១​ ​។​

​នៅ​ក្នុង​លិខិត​ចំនួន​ ​៥​ ​ទំព័រ​ផ្ញើ​ទៅកាន់​ស្ថាន​បេសកកម្ម​អ​ចិន្រ្តៃយ៍​វៀតណាម​ ​អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​ទាំង​ ​៤​ ​រូប​ ​អះអាង​ថា​ ​យុវជន​ យឿ​ង​ ខា​យ​ ​គឺជា​អ្នកការពារ​សិទ្ធិមនុស្សខ្មែរក្រោម​ ​។​ ​ពួកគេ​បាន​បញ្ចា​ក់​ប្រាប់​រដ្ឋាភិបាល​វៀតណាម​ថា​ ​ខ្មែរក្រោម ​គឺជា​ជនជាតិ​ដើម​ភាគតិច​ ដែល​មាន​ជាតិសាសន៍​ ​សាសនា​ ​និង​ភាសា​ផ្ទាល់ខ្លួន​ ​គឺ​ភាសាខ្មែរ​ ​។​

​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ទាំងអស់​នេះ ​បាន​លើកឡើង​ក្នុង​ខ្លឹមសារ​ដើម​ថា​ ​«​ពួកយើង​សម្តែង​ការ​បារម្ភ​អំពី​របាយការណ៍​នៃ​ការ​គំរាមកំហែង​ ​ហើយដែល​ការ​គំរាមកំហែង​ទំា​ង​អស់​នេះ​ ​អាច​ជាប់​ទាក់ទង​នឹង​កិច្ចប្រឹងប្រែង​របស់​យុវជន​ យឿ​ង​ ខា​យ​ ​ក្នុង​ការ​ផ្សព្វ​ផ្សា​ឯកសារ​ ​អង្គការសហប្រជាជាតិ​ ​ជាពិសេស​ ​គឺ​ការ​លើកកំពស់​ ​និង​ការ​បកប្រែ​សេ​ច​ក្កី​ប្រកាស​អង្គការ​ ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​)»​ ​។​

​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​វៀតណាម ​ឆ្លើយ​បំភ្លឺ​នូវ​ចំណុច​មួយ​ចំនួន​ ​រួម​មាន​៖​

​ទី​ ១​ ​ផ្តល់​នូវ​ព័ត៌មាន​ ​ឬ​យោបល់​បន្ថែម​ទៀត​ ​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​លើ​រដ្ឋាភិបាលវៀតណាម​ ​។​

​ទី ​២​ ​ពន្យល់​អំពី​មូលដ្ឋាន​ច្បាប់​ ​និង​ការពិត​ចំពោះ​ការ​ចាប់ខ្លួន​យុវជន​ យឿ​ង​ ខា​យ​ ​ហើយ​ថា​ ​តើ​ការ​ចាប់ខ្លួន​នេះ ​ធ្វើឡើង​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​រដ្ឋាភិបាលវៀតណាម​ ​ក្រោម​កតិកាសញ្ញា​អន្តរជាតិ​ ស្តីពី​សិទ្ធិពលរដ្ឋ​ ​និង​នយោបាយ ​ឬ​យ៉ាងណា​ ​។​

​ទី ​៣​ ​បង្ហាញ​អំពី​វិធានការ​ ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​វៀតណាម ​ដើម្បី​ធានា​ចំពោះ​ ​អ្នកការពារ​សិទ្ធិមនុស្ស​ ​ជាពិសេស​អ្នក​តស៊ូ​មតិ​ ​និង​អ្នកធ្វើការ​ ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ ​និង​ជនជាតិ​ភាគតិច​ ​ថា​ពួកគេ​អាច​អនុវត្ត​ការងារ​ស្រប​ច្បាប់​ នៅ​ក្នុង​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព​ ​និង​អំណោយផល​ ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ ​ការ​កាត់ទោស​ ​ការ​យាយី​ ​និង​អំពើ​ ​ហិង្សា​ ​និង​ដោយមាន​ការគោរព​ពេញលេញ​នូវ​សិទ្ធិពលរដ្ឋ​ ​និង​នយោបាយ​របស់​ពួកគេ​ ឬ​យ៉ាងណា​ ​។​

​ទី​ ៤​ ​ផ្តល់​ព័ត៌មាន​លំអិត​អំពី​ការ​ចាត់វិធានការ​នានា​ដើម្បី​ធានា​ថា​ ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​តួ​អង្គ​សង្គម​ស៊ីវិល​ នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ព្រមទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ​មិន​ស្ថិត នៅ​ក្នុងសកម្មភាព​បំភិតបំភ័យ​ ​ឬ​ការសងសឹក​ ​ដោយសារ​ការចូលរួម​របស់​ពួកគេ​ក្នុង​ការ​លើកកំពស់​ ​និង​ផ្សព្វផ្សាយ​ឯកសារ​អង្គការសហប្រជាជាតិ​ ​។​

​និង​ទី​ ៥​ ​បង្ហាញ​ ​អំពី​វិធានការ​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​វៀតណាម​ដើម្បី​ធានា​ ​ការពារ​ ​និង​លើកកំពស់​សិទ្ធិ​របស់​ជនជាតិ​ដើម​ ​និង​ជនជាតិ​ភាគតិច​ ​ក្នុង​ការ​ប្រកាន់យក​ ​ទ​ស្សនៈ​ដោយ​មិន​មានការ​ជ្រៀតជ្រែក​ ​និង​រីករាយ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សំដែង​មតិ​ ​ទាំង​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​ ​ការ​សរសេរ​ ​ការ​បោះពុម្ព​ សិល្បៈ ​ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ ​ដែល​ជា​ជំរើស​របស់​ពួកគេ​ ​។​

​អ្នករាយការណ៍​ពិសេស​ទទូច​ដែរ​ថា​ ​ក្នុង​អំឡុង​ពេល​រង់ចាំ​ការ​ឆ្លើយតប​ ​រដ្ឋាភិបាល​វៀតណាម​ ​ត្រូវ​ចាត់វិធានការ​ចាំបាច់​បញ្ឈប់​រាល់​ការ​រំលោភបំពាន​ ​និង​បង្ការ​កុំ​ឱ្យ​មានការ​រំលោភបំពាន​ ​កើតឡើងជា​ថ្មី​ ​។​ ​ពួកគេ​បញ្ជាក់​ថា​ ​ក្នុង​ករណី​រក​ឃើញ​ថា​ពិតជា​មានការ​រំលោភបំពាន​ដូច​ការ​ ​ចោទប្រកាន់​មែន​នោះ​ ​រដ្ឋាភិបាល​វៀតណាម​ត្រូវ​ធានា​ថា​ ​អ្នក​ប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ ​ការ​រំលោភបំពាន​នេះ​ ​។​

​ទោះជាយ៉ាងណា​ ​រដ្ឋាភិបាល​វៀតណាម​មិនបាន​ឆ្លើយតប​ក្នុងរយៈពេល​ ​៦​០​ ​ថ្ងៃ​ដូច​ការកំណត់​ ​នោះ​ទេ​ ​ប៉ុន្តែ​ នៅ​ថ្ងៃ​ទី​ ១​៧​ ​ខែ​សីហា​ ​ឆ្នាំ​ ២​០​២​១​ ​ស្ថាន​បេសកកម្ម​អ​ចិន្រ្តៃយ៍​នៃ​សាធារណរដ្ឋ​ ​សង្គមនិយម​វៀតណាម ​ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ​ ​អង្គការ​ពាណិជ្ជកម្ម​ពិភព​ ​លោក​ ​និង​អង្គការ​អន្តរជាតិ​ដទៃទៀត​ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ ​បាន​ផ្ញើ​លិខិត​ទៅ​ ​កាន់​សាខា​នីតិវិធី​ពិសេស​នៃ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ​ស្នើសុំ​ព​ន្យា​ពេល​ចំនួន​ ​៣​០​ ​ថ្ងៃ​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប​ ​មានន័យ​ថា​ ​ត្រូវ​ឆ្លើយតប​ ​នៅ​ថ្ងៃ​ទី​ ​២​០​ ​កញ្ញា​ ​ឆ្នាំ ​២​០​២​១​ ។​ ​ប៉ុន្តែ​ ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ស្នើសុំ​ព​ន្យា​ពេល​ ​នោះ​ឡើយ​ ​។​

​លុះដល់​ថ្ងៃ​ទី​ ២​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​រដ្ឋាភិបាល​វៀតណាម​បាន​ឆ្លើយតប​ ​ដោយមាន​អត្ថន័យ​ ​ដូច​ខាងក្រោម​៖​

​១​) ​វៀតណាម​ ​គឺជា​ប្រទេស​មួយ​ ដែល​រួម​មាន​ក្រុម​ជនជាតិ​ទាំងអស់​ចំនួន​ ៥​៤​ ​នៅ​ក្នុង​នោះ​ជន​ ​ជាតិ​ ​គិញ​ ​មាន​ប្រជាជន​ភាគច្រើន​ (​៨​០​%) ​។​ ​ក្រុម​ជនជាតិ​នានា​ ក្រៅពី​នេះ​ ត្រូវ​បាន​គេ​ហៅថា​ ​«​ជនជាតិ​ភាគតិច​ ​»​ ​។​ ​ក្នុងចំណោម​ជនជាតិ​ទាំងអស់​រួម​ទាំង​ជនជាតិ​គិញ​ ​គឺ​ត្រូវ​បាន​ទទួល​ ​សមភាព​ដូចគ្នា​ ​។​ ​បុគ្គលិកលក្ខណៈ​ប្លែក​គ្នា​នៃ​ក្រុម​ប្រជាជាតិ​ទាំងនោះ​គឺ​ ​ភាសា​ ​ទំនៀម​ ​ទម្លាប់​ ​និង​ប្រពៃណី​ ​។​ ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ​ ​ក្រុម​ជនជាតិ​ទាំងឡាយ​នៃ​ ​វៀតណាម​ ​មាន​សាមគ្គីភាព​ ​និង​ប្រពៃណី​អភិវឌ្ឍន៍​ជាមួយគ្នា​ ​និង​ចូលរួម​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​កសាង​ ​និង​ការពារប្រទេស​ ​។​ ​ហេតុដូច្នេះ​ ​សញ្ញាណ​នៃ​ ​«​ក្រុម​ជនជាតិ​ដើម​ភាគតិច​»​ ​និង​ ​សិទ្ធិ​របស់​ជនជាតិ​ដើម​មិនកើត​មាន​ទេ​ ​ហើយក៏​មិន​សមស្រប​ទៅ​នឹង​សភាព​លក្ខណៈ​របស់​ ​ក្រុម​ជនជាតិ​ទាំងអស់​នៅ​វៀតណាម​ដែរ​ ​។​

​២​) ​ការឃោសនា​អំពី​ឧបករណ៍​ ​និង​អនុសញ្ញា​ទាំងឡាយ​ស្តីពី​សិទ្ធិមនុស្ស​មិន​ត្រូវ​បាន​ហាម​ឃាត់​ឡើយ​ ក្នុង​ប្រទេស​វៀតណាម​ ​។​ ក្ន​ង​ការ​អនុវត្ត​ជាក់ស្តែង​ប្រទេស​វៀតណាម​ ​បាន​ និងកំពុង​អន​វត្ត​កម្មវិធី​ ​និង​គម្រោង​ជាច្រើន​ ​ដែល​ផ្សព្វផ្សាយ​អំពី​ឧបករណ៍​ ​និង​អនុសញ្ញា​ទាំងនេះ​ ​ក្នុង​គោលបំណង​បង្កើន​ការយល់​ដឹង​របស់​ប្រជាជន​អំពី​ការ​ទទួល​បាន​សិទ្ធិមនុស្ស​ ​។​ ​ទោះជាយ៉ាងណា​ ​ច្បាប់​វៀតណាម​ ​ហាម​ដាច់ខាត​ការ​រំលោភបំពាន​លើ​ការឃោសនា​អំពី​ ​ឧបករណ៍​ ​និង​អនុសញ្ញា​ស្តីពី​សិទ្ធិមនុស្ស​ ​ដើម្បី​បង្ខូច​សណ្តាប់ធ្នាប់​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ ​មិន​ពិត​ ​ស្តីពី​គោល​នយោបាយ​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិមនុស្ស​របស់​វៀតណាម​ដើម្បី​ ​សាបព្រោះ​ការ​បំបែកបំបាក់​ ​និង​បំផ្លាញ​ឯកភាពជាតិ​ ​។​

​៣​) ​អំពី​ករណី​លោក​ យឿ​ង​ ខា​យ​ ​អាជ្ញាធរ​សណ្តាប់ធ្នាប់​ ​បាន​រក​ឃើញ​ថា​ ​ពលរដ្ឋ​ម្នាក់​នេះ​ ​បាន​បង្ហោះ​ ​និង​ចែករំលែក​អត្ថបទ​ជាច្រើន​នៅ​លើ​អ៊ី​ន​ធឺ​ណិ​ត​ ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ ​ភាគតិច​ខ្មែរ​ ​និង​វៀតណាម​ខាងត្បូង​ ​បាន​ធ្វើ​ការឃោសនា​សម្រាប់​ការ​បង្កើត​នូវ​ ​«​រដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ ​»​ ​នៅ​លើទឹក​ដី​ប្រទេស​វៀតណាម​ ​ហើយ​លោក​ យឿ​ង​ ខា​យ​ ​ក៏មាន​ទំនាក់ទំនង​ ​ដ៏​ស្មុគ​ស្មាញ​ជាច្រើន​ ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​នៅ​ឯ​បរទេស​ ​។​ ​អង្គការ​ទាំងនេះ​ ​តែងតែ​ធ្វើសកម្មភាព​ជ្រុល​និយម​ ​ញុះញង់​ជនជាតិ​ភាគតិច​ឲ្យ​មានការ​ស្អប់ខ្ពើម​ ​បង្ក​ការ​បែក​ ​បាក់​សាមគ្គីភាព​ជាតិ​ ​ញុះញង់​បំបែកបំបាក់​ ​និង​ការ​ធ្វើ​ស្វ័យភាព​ ​ព្រមទាំង​គម្រាម​កំហែង​ដល់​ ​សន្តិសុខ​ជាតិ​ ​ឯកភាពជាតិ​ ​និង​បូរណភាពទឹកដី​របស់​ប្រទេស​វៀតណាម​ ​។​

​៤​) ​អង្គការ​ទាំងឡាយ​ខាងលើ​នេះ​ ​តែងតែ​រំលោភបំពាន​ក្នុង​ការឃោសនា​អំពី​ ​«​សេចក្តីប្រកាស​របស់​អង្គ​សហប្រជាជាតិ​ ស្តីពី​សិទ្ធិ​ជន​ជាត​ដើម​»​ ​ហើយ​មាន​រួមបញ្ចូល​ទាំង​ការ​ ​ឃោសនា​ ​និង​ការ​បកស្រាយ​ខុស​អំពី​ខ្លឹមសារ​ ​និង​ស្មារតី​នៃ​ ​សេចក្តីប្រកាស​ ​ដោយមាន​ ​«​សិទ្ធិ​សម្រេច​វាសនា​ដោយខ្លួនឯង​របស់​ជនជាតិ​ដើម​ខ្មែរ​»​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ប្រវត្តិសាស្ត្រ​វៀតណាម​ខាងត្បូង​ ​ដោយ​លើក​ហេតុផល​ថា​ ​តំបន់​នេះ​គឺជា​កម្មសិទ្ធិ​របស់​ជន​ជាតិខ្មែរ​ ​ហើយ​ផ្តើម​ពី​ចំណុច​នោះ​ ​ក៏មាន​ផែនការ​ដើម្បី​ធ្វើសកម្មភាព​ជា​ទ្រង់ទ្រាយ​ធំដុំ​ ​ដូច​បាន​រាយការណ៍​ខាងលើ​ ​។​

​៥​) ​នៅ​ថ្ងៃ​ទី​ ១​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​អាជ្ញាធរ​មានសមត្ថកិច្ច​របស់​វៀតណាម​បាន​ធ្វើការ​ត្រួត​ ​ពិនិត្យ​រដ្ឋបាល​នៅ​ឯ​គេហដ្ឋាន​របស់​លោក​ យឿ​ង​ ខា​យ​ ​។​ ​ក្នុង​ព្រឹត្តិការណ៍​នោះ​ ​សមត្ថកិច្ច​ ​បាន​រក​ឃើញ​សំណេរ​ចម្លង​បកប្រែ​អំពី​ ​«​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​»​ ​ចំនួន​ ១​០​២ ​ច្បាប់​ ​និង​ឯកសារ​នានា​ដែល​សរសេរ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​វៀតណាម​ភាគ​ខាងត្បូង​ ​គម្រោង​ស្នើការ​ធ្វើ​ ​«​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ដោយខ្លួនឯង​ ​របស់​ជនជាតិ​ដើម​»​ ​។​ ​នៅ​ក្នុង​អំឡុង​ពេល​សួរនាំ​ ​លោក​ យឿ​ង​ខា​យ​ ​មិនបាន​សហការ​ ​ឬ​ផ្តល់ព័ត៌មាន​អំពី​ប្រភព​ដើម​ស្រប​ច្បាប់​នៃ​ឯកសារ​ទាំងនេះ​ទេ​ ​។​ ​ដូច្នេះ​ ​សមត្ថកិច្ច​ជំនាញ​បាន​ ​អញ្ជើញ​លោក​ យឿ​ង​ ខា​យ​ ​មក​ប៉ុស្តិ៍​នគរបាល​ដើម្បី​ធ្វើការ​បំភ្លឺ​ (​លិខិត​អញ្ជើញ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​លោក​ យឿ​ង​ ខា​យ​) ​។​

​៦​) ​នៅ​ឯ​ទីស្នាក់ការ​ប៉ូលីស​ ​លោក​ យឿ​ង​ ខា​យ​ ​បាន​សារភាព​ថា​ ​គាត់​ត្រូវ​បាន​ផ្តល់​ជូន​នូវ​ ​សេចក្តីចម្លង​ចំនួន​ ​១​២​០​ ​ច្បាប់​អំពី​ ​«​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិជនជាតិ​ដើម​»​ ​ហើយ​នេះ​គឺជា​គោលបំណង​បង្កើត​ឲ្យ​មានអំពើ​បែងចែក​ការ​ឯកភាពជាតិ​ ​។​ ​ក្នុងពេលជាមួយគ្នា​នេះ​ដែរ​ ​គាត់​មិនបាន​បញ្ជាក់​អំពី​ ​ភាព​ស្រប​ច្បាប់​ក្នុង​ការ​បោះពុម្ព​ឯក​ ​សារ​ខាងលើ​នេះ​ទេ​ ​។​ ​សកម្មភាព​របស់​គាត់​គឺជា​ការ​បំពាន​បទ​ប្បញ្ញត្តិ ​នៃ​ច្បាប់​របស់វៀតណាម​ក្នុង​វិ​ស័​យ​សារ​ព័ត៌មាន​ ​និង​កិច្ចការ​បោះពុម្ពផ្សាយ​ ​។​ ​អាជ្ញាធរ​ ​មានសមត្ថកិច្ច​ ​សម្រេច​ចិត្ត​រឹបអូស​យក​ឯកសារ​ខាងលើ​ ​ហើយ​បាន​ព្រមាន​លោក​ យឿ​ង​ ខា​យ​ ​ហាម​ឲ្យ​ ​ឈប់​បន្ត​ធ្វើសកម្មភាព​ ដែល​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​វៀតណាម​ ​ស្តីពី​ការ​រួបរួម​ ​និង​អភិវឌ្ឍន៍​ជនជាតិ​ភាគតិច​ ​។​ ​នៅ​វេលា​ម៉ោង​ ​១​១​ : ​០​០​ ​នាទី​ព្រឹក​ ​ថ្ងៃ​ទី​ ១​៤​ ​ខែ​មេសា​ ​ឆ្នាំ ​២​០​២​១​ ​អាជ្ញាធរ​សមត្ថកិច្ច​បាន​ប្រគល់​សង​លោក​ យឿ​ង​ ខា​យ​ ​វិញ​នូវ​ម៉ាស៊ីន​កុំ​ព្យុ​ទ័​រ​ ​និង​ទូរស័ព្ទ​ ​។​ ​ប៉ូលីស​មិនបាន​គម្រាម​កំហែង​ប្រើ​កម្លាំង​តប​ទៅលើ​ យឿ​ង​ ខា​យ​ ​ដូច​ការ​ចោទប្រកាន់​ដែល​មាន នៅ​ក្នុង​លិខិត​រួមគ្នា​នោះ​ទេ​ ​។​

​ចំពោះ​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​វៀតណាម​នេះ​ ​ត្រូវ​បាន​អង្គការ​ UN​P​O ​បាន​លើកឡើង​ ​ថា ​ជា​ការ​ឆ្លើយតប​មាន​បញ្ហា​យ៉ាង​ខ្លាំង​ ​។​ UN​P​O ​បន្ត​ថា​ ​ជាជាង​បដិសេធ​ថា​សកម្មភាព​គាប​ ​សង្កត់​បាន​កើតឡើង​ ​ឬ​សារភាព​ថា​ ​វៀតណាម​បាន​ធ្វើ​ ​និង​លើកឡើង​អំពី​ដំណើរការ​ ​ដោះស្រាយ​ ​រដ្ឋាភិបាល​វៀតណាម​បាន​សារភាព​ថា​ ​លោក​ យឿ​ង​ ខា​យ​ ​ពិតជា​ត្រូវ​បាន​ចាប់​ ​ខ្លួន​ពី​បទ​កាន់កាប់​ច្បាប់​ចម្លង​ ​នៃ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​។​

UN​P​O ​អះអាង​ថា​ ​«​ជនជាតិ​ដើម​មាន​ប្រមាណ​ ​១​៥​% ​នៃ​ចំនួន​ប្រជាជន​វៀតណាម​ ​ហើយ​ថា​ ​ខ្មែរក្រោម​គឺជា​សហគមន៍​ជនជាតិ​ដើម​មួយ​ក្នុងចំណោម​សហគមន៍​ជនជាតិ​ដើម​ផ្សេងទៀត​»​ ​ហើយ​ថា​ការ​ ​«​បដិសេធ​របស់​វៀតណាម​ ​ថា​មិន​មាន​វត្តមាន​ជនជាតិ​ដើម​ ​នាំ​ឱ្យ​មានផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សហគមន៍​ជនជាតិ​ដើម​»​ ​។​

UN​P​O ​បន្ថែម​ថា​ ​«​នៅ​ប្រទេស​វៀតណាម​ ការស្វែងរក​ឋានៈ​ជា​ជនជាតិ​ដើម​ គឺ​មានគ្រោះថ្នាក់​ ​ខ្លាំង​ណាស់​ដែល​សូម្បីតែ​ខ្មែរក្រោម​ ពាក់អាវ​យឺត​ ដែល​មាន​និមិត្តសញ្ញា​គោលដៅ​អភិវឌ្ឍន៍​ ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ​ក៏​ត្រូវ​ចាប់ខ្លួន​ដែរ​ ​។​

UN​P​O ​សង្កត់ធ្ងន់​ថា​ ​«​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ប្រសិនបើ​មនុស្សម្នាក់​អាច​ត្រូវ​បាន​ដាក់​ទោស​ព្រហ្មទណ្ឌ​ដោយ​គ្រាន់តែ​កាន់កាប់​ ​និង​ចែកចាយ​ឧបករណ៍​សិទ្ធិមនុស្ស​ ​ដែល​រដ្ឋាភិបាល​វៀតណាម ​ខ្លួនឯង​ជា​អ្នកចូលរួម​បង្កើត​ឡើង​ ​ដូច្នេះ​ការគាបសង្កត់​ប្រជា​ពលរដ្ឋ​ ​និង​ការ​លុបបំបាត់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​និង​ទ​ស្សនៈ ​មិន​អាច​មាន​ដែន​ ​កំណត់​ឡើយ​»​ ។​

​ចំណែក​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​វិញ​ ​លើកឡើង​ថា​ ​ប្រសិនបើ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​គ្មាន​ជនជាតិ​ដើម​នោះ​ទេ​ ​ហេតុអ្វី​វៀតណាម​បញ្ជូន​តំណាង​របស់​ខ្លួន​ចូលរួម​វេទិកា​អ​ចិន្រ្តៃយ៍ ​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​P​F​I​I​) ​ជា​រៀងរាល់​ឆ្នាំ​ ​តាំងពី​សហ​ព័ន្ធ​ខ្មែរ​ ​កម្ពុជាក្រោម​ចូលរួម​ UN​P​F​I​I​ ​តាំងពី​ឆ្នាំ​ ​២​០​០​៤​ ​នោះ​មក​ ? ។

​លើស​ពី​នេះ​ ​វៀតណាម ​ថែមទាំង​បោះឆ្នោត​គាំទ្រ​អនុវត្ត​សេចក្តីប្រកាស​អង្គការ​សហ​ប្រជា​ជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ទៀត​ ​ប៉ុន្តែ​ បែរជា​បដិសេធ​ថា​គ្មាន​ជនជាតិ​ដើម​ នៅ​ក្នុង​ប្រទេសវៀតណាម​ ទៅវិញ​ ​។​

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ចោទសួរ​វិញ​ថា​ ​ប្រសិនបើ​ឯកសារ​នៃ​អនុសញ្ញា​ទាំងឡាយ​របស់​ ​អ​.​ស​.​ប​ ​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ ​«​បំផ្លាញ​ឯកភាពជាតិ​ ​»​ ​មែន​នោះ​ ​តើ​រដ្ឋាភិបាលវៀតណាម​ ​និយាយ​ក្នុង​ន័យ​ថា​ ​ឯកសារ​ទាំងឡាយ​ ​អនុសញ្ញា​ទាំងឡាយ​របស់​ ​អ​.​ស​.​ប​ ​មិន​ល្អ​ត្រឹមត្រូវ​ក្នុង​ការចែក​ផ្សាយ​នៅ​ប្រទេស​វៀតណាម​ទេ​ ​ឬ​យ៉ាងណា​ ? ។

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ កត់​សម្គាល់​ថា​ ​រដ្ឋាភិបាល​វៀតណាម​ នៅតែ​ប្រើ​យុទ្ធសាស្ត្រ​ ដើម្បីចោទ​ជនជាតិ​ដើម​ នៅ​វៀតណាម​ ថា​ ​បាន​តស៊ូ​មតិ​បង្កើត​រដ្ឋ​របស់​ខ្លួន​ ​ដែល​នេះ​គឺជា​ការ​បើកផ្លូវ​ ​ឲ្យ​វៀតណាម​អាច​ប្រើ​ជាហេតុ​ផល​ផ្លូវច្បាប់​ ដើម្បី​ចាប់ខ្លួន​ជនជាតិ​ដើម​ ​។​

​រដ្ឋ​វៀតណាម​ បាន​ប្រើ​យុទ្ធសាស្ត្រ​ ដូចគ្នា​ ដើម្បី​ពន្យល់​ដល់​អ្នករាយការណ៍​ពិសេស​ថា​ យឿ​ង​ ខា​យ​ ​បាន​ចែករំលែក​ឯកសារ​​​ដែល​មាន​ ​«​ការឃោសនា​ដើម្បី​បង្កើត​រដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​លើទឹក​ដី​របស់​វៀតណាម​»​ ​។​ ​ប្រសិនបើ​រឿង​នេះ​ ជា​ការពិត​មែន​ ​នោះ​លោក​ យឿ​ង​ ខា​យ​ ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​រួច​ទៅ​ហើយ​ ​ពីព្រោះ​នោះ ​គឺជា​ការរំលោភ​ទៅលើ​មាត្រា​ ​៨​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ដែល​ហាមឃាត់​ការ​ ​«​ឃោសនា​ប្រឆាំង​នឹង​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​»​ ​។​ ​ដូចដែល​គេ​បាន​ដឹង​មក​ហើយ​ថា​ ​រដ្ឋ​វៀតណាម ​បាន​ប្រើប្រាស់​មាត្រា​ ​៨​៨​ ​នេះ​ ​ដើម្បី​ចាប់​សកម្មជន​នានា​ដាក់គុក​ ​។​

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​អះអាង​ថា​ ​ក្នុងនាម​ជា​ជនជាតិ​ដើម​នៃ​ដែនដីសណ្ត​ទន្លេមេគង្គ​ ​ខ្មែរក្រោម​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​នូវ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយខ្លួនឯង​ ​ដូច​មាន​ចែង​ ​នៅ​ក្នុង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន​ ​ដែល​រដ្ឋ​វៀតណាម​បាន​ស្ម័គ្រចិត្ត​ចុះហត្ថលេខា​ ​ផ្តល់​សច្ចាប័ន​ជាមួយ​ ​អ​.​ស​.​ប​ ​ជាពិសេស​ ​គឺ​នៅ​ក្នុង​មាត្រា​ ​៣​ ​នៃ​សេចក្តីប្រកាស​របស់​ ​អ​.​ស​.​ប​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​។​ ​ដូច្នេះ​ ​ប្រសិនបើ​ខ្មែរក្រោម​ អនុវត្ត​នូវ​សិទ្ធិ​ណាមួយ​ ​ដែល​មាន​ចែង​ ​នៅ​ក្នុង​មាត្រា​ទាំង​ ​៤​៦​ ​នៃ​សេចក្តីប្រកាស​របស់​ ​អ​.​ស​.​ប​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN ​DRIP​) ​នោះ​ រដ្ឋ​វៀតណាម​គួរគប្បី​គាំទ្រ​ច្បាប់​ផ្ទៃក្នុង​ ​និង​មិន​បន្ត​រំលោភ​សិទ្ធិ​ជនជាតិ​ដើមឡើយ​ ​។​ ​លើស​ពី​នេះ​ទៀត​ ​ប្រសិនបើ​ខ្មែរក្រោម​នៅ​វៀតណាម​ទាមទារ​សិទ្ធិ​ក្នុង​ការ​ ​«​សម្រេច​វាសនា​ ​ដោយខ្លួនឯង​ ​»​ ​នោះ​ ​ក៏​គឺជា​ការ​ទាមទារ​មួយ​ដោយ​ស្រប​ច្បាប់​ ​មិនមែន​ជា​ការឃោសនា​ ​បកស្រាយ​ណាមួយ​ឲ្យ​ខុស​អំពី​ខ្លឹមសារ​ ​និង​ស្មារតី​ ​នៃ​សេចក្តីប្រកាស​នោះ​ឡើយ​ ​។​

​អង្គការ​ UN​P​O ​បាន​អំពាវនាវ​ថា​ ​ដល់​ពេលវេលា​ហើយ​ ​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​គិតគូរឡើងវិញ​ ​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​ ​ដែល​ជា​ប្រទេស​មួយ​មិន​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ ​ដែល​បាន​ចែង​ នៅ​ក្នុង​សេចក្តីប្រកាស​ និង​សេចក្តីព្រមព្រៀង​ទាំងឡាយ​ដែល​រដ្ឋ​វៀ​ត​ណាម​ បាន​យល់ព្រម​អនុម័ត​ចុះហត្ថលេខា​ ​និង​ផ្តល់​សច្ចាប័ន​ជាមួយ​ ​អ​.​ស​.​ប​ ​៕​